|
- បុរសម្នាក់អារកខ្លួនឯងបន្ទាប់ពីសម្លាប់ប្រពន្ធព្រោះតែវិបត្តផ្ទៃក្នុងគ្រួសារ
- ចោទប្រកាន់បុរសពីរនាក់ពីបទមនុស្សឃាត និងប្លន់គិតទុកជាមុន
- អាជ្ញាធររាជធានីកំណត់តំបន់ចតុមុខជាកន្លែងគ្មានពលកម្មកុមារ
- Ford ខាតប្រាក់២ពាន់លានដុល្លារបង់ឲ្យក្រុមហ៊ុនចែកចាយ
- កម្ពុជាតែងតាំងមេធាវីសម្រាប់ការពារពលរដ្ឋខ្មែរម្នាក់ជាប់ចោទនៅថៃ
- កុមាររងគ្រោះបែកប្លោកនោមមិនទាន់បានទទួលសំណងពីភាគីថៃ
- មនុស្ស ៣៤ នាក់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន
- ចាងហ្វាងកាសែតម្នាក់ជាប់ចោទពីបទក្លែងលិខិតស្នាមសាធារណៈ
- ខ្មែរក្នុងស្រុក និងខ្មែរសុរិន្ទមានផែនការប្រគំតន្ត្រីរួមគ្នាទៅវិញទៅមក
- អ្នកភូមិស្រុកឧដុង្គស៊ូជាប់គុកដើម្បីការពារដីស្រែរបស់ពួកគាត់
បុរសម្នាក់អារកខ្លួនឯងបន្ទាប់ពីសម្លាប់ប្រពន្ធព្រោះតែវិបត្តផ្ទៃក្នុងគ្រួសារ Posted: 12 Jun 2011 02:46 AM PDT កំពង់ចាម៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់បានអារកសម្លាប់ខ្លួនឯង បន្ទាប់ពីបានសម្លាប់ប្រពន្ធខ្លួន ដោយសារមានទំនាស់ផ្ទៃក្នុងគ្រួសារ កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅភូមិក្លែងពណ៌ ឃុំព្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ |
ចោទប្រកាន់បុរសពីរនាក់ពីបទមនុស្សឃាត និងប្លន់គិតទុកជាមុន Posted: 12 Jun 2011 02:18 AM PDT ព្រះវិហារ៖ តុលាការខេត្តព្រះវិហារ បានចោទប្រកាន់ទៅលើជនសង្ស័យពីរនាក់ពីបទប្លន់ និងមនុស្សឃាតគិតទុកជាមុនកាលពីថ្ងៃទី ១០ ខែមិថុនា បន្ទាប់ពីជនសង្ស័យទាំងពីរបានសម្លាប់ និងប្លន់យកទ្រព្យសម្បតិ្តរបស់មន្ត្រីនគរបាលម្នាក់កាលពីថ្ងៃទី ០៦ ខែមិថុនា នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ |
អាជ្ញាធររាជធានីកំណត់តំបន់ចតុមុខជាកន្លែងគ្មានពលកម្មកុមារ Posted: 12 Jun 2011 01:46 AM PDT ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសអំពីគម្រោងកម្មវិធីលុបបំបាត់ ពលកម្មកុមារមួយ ដោយកំណត់តំបន់មាត់ទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ ជាតំបន់គ្មានពលកម្មកុមារ នៅត្រឹមឆ្នាំ២០១៦ខាងមុខនេះ។ |
Ford ខាតប្រាក់២ពាន់លានដុល្លារបង់ឲ្យក្រុមហ៊ុនចែកចាយ Posted: 12 Jun 2011 01:19 AM PDT អូហៃយ៉ូ៖ តុលាការរដ្ឋអូហៃយ៉ូ បានបង្គាប់ឱ្យក្រុមហ៊ុន Ford Motor បង់ប្រាក់ប្រមាណ ២ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនលក់រថយន្តប្រភេទដឹកទំនិញជាច្រើន ដែលបានប្តឹងក្រុមហ៊ុននេះថាបានលក់រថយន្តក្នុងតម្លៃខ្ពស់ជាងទី ផ្សារឱ្យខ្លួនអស់រយៈពេល ១១ឆ្នាំមកហើយ។ |
កម្ពុជាតែងតាំងមេធាវីសម្រាប់ការពារពលរដ្ឋខ្មែរម្នាក់ជាប់ចោទនៅថៃ Posted: 12 Jun 2011 01:10 AM PDT ភ្នំពេញ៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំរាជធានីបាងកក បានតែងតាំងតំណាងផ្នែកច្បាប់ម្នាក់សម្រាប់ការពារក្តីពលរដ្ឋ កម្ពុជាម្នាក់ ដែលត្រូវបានអាជ្ញាធរថៃចោទប្រកាន់ពីបទចារកម្ម។ |
កុមាររងគ្រោះបែកប្លោកនោមមិនទាន់បានទទួលសំណងពីភាគីថៃ Posted: 12 Jun 2011 12:33 AM PDT បន្ទាយមានជ័យ៖ កុមារខ្មែររងគ្រោះម្នាក់ ដែលត្រូវតម្រួតថៃវាយដំយ៉ាងដំណំបណ្តាលឲ្យបែកប្លោកនោម កាលពីសប្តាហ៍មុន នៅមិនទាន់បានទទួលសំណងជំងឺចិត្តពីភាគីថៃនៅឡើយទេ ខណៈដែលគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹង និងទាមទារប្រាក់ចំនួន ២ម៉ឺនបាត ថ្លៃជំងឺចិត្ត។ |
មនុស្ស ៣៤ នាក់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន Posted: 12 Jun 2011 12:32 AM PDT ប៉េសាវ៉ា៖ មនុស្សយ៉ាងតិច ៣៤នាក់ ត្រូវបានសម្លាប់ក្រោយការបំផ្ទុះគ្រាប់បែកពីរលើកខុសគ្នាតែ ប៉ុន្មាននាទីប៉ុណ្ណោះបានធ្វើឲ្យកក្រើកក្រុងប៉េសាវ៉ារបស់ប្រទេស ប៉ាគីស្ថានកាលពីល្ងាចថ្ងៃសៅរ៍ ទី ១១ ខែមិថុនា ជាការវាយប្រហារចុងក្រោយបំផុតចាប់តាំងពីលោក អូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់កាលពីខែមុន។ |
ចាងហ្វាងកាសែតម្នាក់ជាប់ចោទពីបទក្លែងលិខិតស្នាមសាធារណៈ Posted: 12 Jun 2011 12:23 AM PDT បន្ទាយមានជ័យ៖ លោក ចាន់ កុសល ស្នងការរងនគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាងហ្វាងកាសែតម្នាក់ ត្រូវបានគេចោទប្រកាន់ជាផ្លូវការនៅសប្តាហ៍នេះ ពីបទក្លែងបន្លំលិខិតស្នាមសាធារណៈនៅខេត្តមួយនេះ។ |
ខ្មែរក្នុងស្រុក និងខ្មែរសុរិន្ទមានផែនការប្រគំតន្ត្រីរួមគ្នាទៅវិញទៅមក Posted: 11 Jun 2011 11:51 PM PDT ភ្នំពេញ៖ ក្រុមអ្នកដឹកនាំសិល្បៈកម្ពុជា និងខ្មែរសុរិន្ទប្រទេសថៃ មានគម្រោងរៀបចំការប្រគំតន្ត្រីរួមគ្នានៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសទាំងពីរ ក្នុងគោលបំណងផ្សារភ្ជាប់សិល្បៈ និងវប្បធម៌ខ្មែរក្នុងស្រុក និងបងប្អូនខ្មែរនៅខេត្តសុរិន្ទប្រទេសថៃ។
|
អ្នកភូមិស្រុកឧដុង្គស៊ូជាប់គុកដើម្បីការពារដីស្រែរបស់ពួកគាត់ Posted: 11 Jun 2011 10:12 PM PDT កំពង់ស្ពឺ៖ ក្រុមអ្នកភូមិនៅស្រុកឧដុង្គ ៨៨គ្រួសារ ដែលប្រទូសរាយជាមួយសមត្ថកិច្ចកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងការអនុវត្តសាលដីកាតុលាការកំពូល បានចាត់ទុកពាក្យបណ្តឹងដែលធ្វើឡើងដោយអាជ្ញាធរមូលដ្ឋានប្រឆាំង នឹងពួកគាត់ គឺជាការគំរាមកំហែងថ្មីមួយទៀតមកលើពួកគាត់ ក្នុងរឿងជម្លោះដីធ្លី។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |