The Phnom Penh Post - KHMER: “រុស្ស៊ី​អំពាវ​នាវ​ឲ្យ​ស៊ីរី​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លើ​ក្រុម​បាតុករ” plus 9 more

The Phnom Penh Post - KHMER: “រុស្ស៊ី​អំពាវ​នាវ​ឲ្យ​ស៊ីរី​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លើ​ក្រុម​បាតុករ” plus 9 more


រុស្ស៊ី​អំពាវ​នាវ​ឲ្យ​ស៊ីរី​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លើ​ក្រុម​បាតុករ

Posted: 28 Apr 2011 03:41 AM PDT

ក្រុង​មូស្គូ៖ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវ​នាវ​​ឲ្យ​ប្រទេស​ស៊ីរី​ដាក់​ទោស​​ទៅ​លើ​មនុស្ស​ទាំង​ឡាយ​ណា ដែល​​ស្ថិត​នី​ពី​ក្រោយ​នៃ​ការ​បង្ក្រាប​ដ៏​ហិង្សា​មួយ​ទៅ​លើ​បាតុកម្ម​ ប្រឆាំង​រដ្ឋាភិបាល ដែល​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់។

ពាណិជ្ជករ​ថៃ​មិន​ឯកភាព​នឹង​សំណើ​បិទ​ច្រក​ព្រំ​ដែន​របស់​លោក កាស៊ីត

Posted: 28 Apr 2011 01:53 AM PDT

បាងកក៖ កាសែត​បាងកក ប៉ុស្តិ៍​ របស់​ថៃ បាន​និយាយ​ថា ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) មិន​ឯកភាព​​ជា​មួយ​នឹង​សំណើ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ ដែល​បាន​ស្នើ​ថា​ ថៃ​គួរ​តែ​បិទ​ច្រក​ព្រំ​ដែន​ទាំង​អស់​នៅ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ។

កាទ័រ៖ ព្យុងយ៉ាង​ទាម​ទារ​ឲ្យ​អាមេរិក​ធានា​ពី​សន្តិសុខ​មុន​ពិភាក្សា​បញ្ហា​អាវុធ​នុយក្លេអ៊ែរ

Posted: 28 Apr 2011 01:12 AM PDT

ក្រុង​សេអ៊ូល៖ អតីត​មេ​ដឹក​នាំ​អាមេរិក​ បាន​និយាយ​ក្នុង​គេ​ហ​ទំព័រ​ផ្ទាល់​ខ្លួន​មួយ​ថា ប្រទេស​ឯកោ​កូរ៉េ​ខាង​ជើង​ បាន​បដិសេធ​ផ្តល់​សម្បទាន​ច្រើន​ក្នុង​កិច្ច​ចរចា​ជា​មួយ​នឹង​អតីត​ប្រធានា​ ធិបតី ជីមមី កាទ័រ ដោយ​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ផ្តល់​ការ​ធានា​ខាង​សន្តិសុខ​ខ្លះ​ៗ ​ជា​ថ្នូរ​នឹង​ការ​បោះ​បង់​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

មន្ត្រី​នាំ​ពាក្យ៖ មេ​ទ័ព​កម្ពុជា និង​ថៃ​ឯកភាព​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា

Posted: 28 Apr 2011 12:37 AM PDT

ភ្នំពេញ៖ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា យោធា​​កម្ពុជា និង​ថៃ បាន​ឯកភាព​ចំពោះ​បទ​ឈប់​បាញ់​គ្នា​មួយ ដើម្បី​បញ្ចប់​​ការ​វាយ​ប្រយុទ្ធ​គ្នា​​ដ៏​បង្ហូរ​ឈាម​រយៈ​ពេល ៧​ថ្ងៃ​មក​នេះ នៅ​តាម​ព្រំ​ដែន​មាន​ជម្លោះ​របស់​ពួកគេ​ បន្ទាប់​ពី​មាន​ជំនួប​មួយ​របស់​មេ​បញ្ជាការ​សមរភូមិ។

ហ៊ីយ៉ាន់ដាយ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បណ្តាក់​ទុន​រួម​ជា​មួយ ណាន់ជុន

Posted: 28 Apr 2011 12:23 AM PDT

ក្រុង​សេអ៊ូល៖ ក្រុម​ហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង Hyundai Motor បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​ហ៊ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ ស្តី​ពី​​ការ​បណ្តាក់​ទុន​រួម​គ្នា​មួយ​តម្លៃ ៦០០​ពាន់​លាន​វ៉ុន (៥៥៦,៨​លាន​ដុល្លារ) ជា​មួយ​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន Nanjun Auto នៅ​ខេត្ត​ស៊ីឈួន។

បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​លើ​រថយន្ត​ក្រុង​ដឹក​ទាហាន​ជើង​ទឹក​ប៉ាគីស្ថាន ស្លាប់​៤​នាក់

Posted: 28 Apr 2011 12:02 AM PDT

ក្រុង​ការ៉ាជី៖ ជន​​សង្ស័យ​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​​លើ​ចិញ្ចើម​ផ្លូវ​មួយ​នៅ​ទីក្រុង​ការ៉ាជី របស់​ប៉ាគីស្ថាន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​សម្លាប់​​សមាជិក​កង​ទ័ព​ជើង​ទឹក ៤​នាក់ ដែល​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​លើក​ទី​៣ ទៅ​លើ​កង​ទ័ព​ជើង​ទឹក​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង។

ស្នូរ​កាំភ្លើង​ស្ងប់​ស្ងាត់ ក្រោយ​មេ​ទ័ព​កម្ពុជា និង​ថៃ​ឯកភាព​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា

Posted: 27 Apr 2011 11:10 PM PDT

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា​នៅ​តំបន់​ព្រំ​ដែន​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ជំនួប​​ចរចា​រវាង​មេ​ទ័ព​កម្ពុជា និង​ថៃ បាន​បញ្ចប់​ហើយ​រហូត​មក​ដល់​ពេល​នេះ ហើយ​ភាគី​ទាំង​ពីរ​បាន​​ឯកភាព​​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា ដើម្បី​​កាត់​បន្ថយ​ភាព​តាន​តឹង ខណៈ​​ស្នូរ​កាំ​ភ្លើង​​នៃ​ការ​ប្រយុទ្ធ​គ្នា មិន​ត្រូវ​បាន​គេ​ឮ​ទៀត​ទេ​នៅ​វេលា​ម៉ោង ១​សៀល​នេះ។

អាមេរិក​​ផ្តល់​ប្រាក់​ដល់​ក្រុម​បះ​បោរ​នៅ​លីប៊ី

Posted: 27 Apr 2011 10:21 PM PDT

ក្រុង​ទ្រីប៉ូលី៖ សហរដ្ឋ​អាមេរិក​បាន​​ដើរ​មួយ​ជំហាន​ទៀត​​ដោយ​ បាន​បោះ​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ដល់​​ក្រុម​បះ​បោរ​ ដែល​កំពុង​គ្រប់​គ្រង​នៅ​ភាគ​ខាង​កើត​ប្រទេស​លីប៊ី ខណៈ​ទាហាន​ស្ម័គ្រ​ស្មោះ​នឹង​លោក កាដាហ្វី បាន​ផ្តោត​គោល​ដៅ​វាយ​ប្រហារ​របស់​ពួកគេ​លើ​កន្លែង​ផ្គត់​ផ្គង់​​ក្រុម​បះ​ បោរ​នៅ​ភាគ​ខាង​លិច។

មេ​ទ័ព​កម្ពុជា និង​ថៃ​កំពុង​ជួប​ចរចា​គ្នា​ ខណៈ​ស្នូរ​កាំភ្លើង​ហាក់​ថម​ថយ​ខ្លះ

Posted: 27 Apr 2011 09:12 PM PDT

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា មេ​ទ័ព​កម្ពុជា និង​ថៃ​ នៅ​​សមរភូមិ​ទិស​ខេត្ត​ឧត្តរមានជ័យ កំពុង​​ជួប​ចរចា​គ្នា​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​ព្រំ​ដែន​ បន្ទាប់​ពី​​ភាគី​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្រពុល​មុខ​ឈាន​ដល់​ ថ្ងៃ​ទី​៧​នេះ។

ថៃ​បង្កើន​បញ្ជូន​ទ័ព​បន្ថែម​ទៀត​ចូល​តំបន់​ព្រំ​ដែន​មាន​ជម្លោះ

Posted: 27 Apr 2011 08:53 PM PDT

ភ្នំពេញ៖ សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​បង្កើន​ការ​បញ្ជូន​ទ័ព​​បន្ថែម​ទៀត​​ចូល​មក​កាន់​​តំបន់​ព្រំ ​ដែន​មាន​ជម្លោះ​ជា​មួយ​កម្ពុជា បន្ទាប់​ពី​​ទាហាន​កម្ពុជា និង​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​អស់​រយៈ​ពេល​ ១​សប្តាហ៍ ដោយ​មាន​ការ​ផ្លោង​កាំភ្លើង​ធំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!