Koh Santipheap Daily |
- អ្នកស្លាប់ដោយសារខ្យល់ព្យុះនៅអាមេរិកកើនឡើងដល់ជាង70នាក់
- កូរ៉េខាងជើងនឹងអស់ស្បៀងអាហារនៅខែមិថុនា
- សម្តេចតេជោហ៊ុន សែន អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់គោរពលក្ខខណ្ឌសុវត្ថិការងារ
- ប្រជាពលរដ្ឋមកពីឃុំឃ្សឹម និង២ធ្នូ ស្រុកស្នួលសុំឱ្យសម្តេចតេជោផ្តល់កម្មសិទ្ធិ
- បើករថយន្តកុងតឺន័របុកឡើងរបាំងថ្មពុះទ្រូងផ្លូវនៅចំណុចលូប្រាំ
- គណៈកម្មាធិការបរទេសនៃសភាតំណាងរាស្ត្រថៃរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខចូលសម្របសម្រួលបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះបារាំងធ្វើជាប្រធាន
- តិរវិថីសម្តេចហ៊ុន សែន ចាប់ពីកំពង់ផែដល់ស្រុកស្ទឹងហាវត្រូវខូចខាតច្រើនកន្លែង
- អ្នករត់ម៉ូតូឌុបម្នាក់ដេកស្លាប់ជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ
- អេហ្ស៊ីប ៖ ផ្ទុះឆេះបំពង់បង្ហូរឧស្ម័នឆ្ពោះទៅកាន់អ៊ីស្រាអែល និងហ្ស៊កដានី
- បើកការស៊ើបអង្កេតបទឧក្រិដ្ឋប្រឆាំងលោកហ្សេបាបូ និងក្រុមមនុស្សជំនិតរបស់លោក
- គូប្រជែងប៉ាឡេស្ទីនសម្រេចបានកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នា
- គ្រោងធ្វើការផ្លាស់ប្តូរក្នុងផ្ទៃមន្ទីរប៉ង់តាហ្គោន និង CIA
- ប៉ះទង្គិចគ្នាជាថ្មីនៅយេម៉ែនរវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលស្លាប់12នាក់
- បាញ់ប្រហារនៅក្រុងកាប៊ុលស្លាប់ទាហានអាមេរិក8នាក់ និងទាហានអាហ្វហ្គានីស្ថានម្នាក់
- សៀមផ្គើននឹងការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ និងអាស៊ាន
- «សារ»មុតស្រួចនៃប្រមុខកម្ពុជា ការឈ្លានពានរបស់សៀមនឹងត្រូវលើកឡើងនៅកិច្ចប្រជុំកំពូលអាស៊ាន
- ឃ្លាំងលក់គ្រឿងបន្លាស់ និងគ្រឿងរថយន្តកាប់សាច់៣ឃ្លាំងជាប់ៗគ្នាត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
- ស៊ីរី ៖ ស្លាប់453នាក់តាំងពីចាប់ផ្តើមការបះបោរមក
- ឆាកប្រយុទ្ធគ្នាបានចាប់ផ្តើមមុនពេលអរុណរះសៀមបាញ់ធ្លាយដល់ក្រុងសំរោង និងចូលដីកម្ពុជា៣០គីឡូម៉ែត្រ
- កម្មកររោងចក្រមិថុនាប្រមាណ៤ពាន់នាក់ផ្តុំគ្នាកក្រើក ធ្វើបាតុកម្មទៀតហើយ
- តំបន់អូរស្មាច់ និងក្រុងសំរោង ភ្លើងអគ្គិសនីមានប្រើប្រាស់ឡើងវិញហើយ
- ការវាយប្រយុទ្ធគ្នាបានចាប់ផ្តើមមុនពេលអរុណរះរហូតមកដល់ព្រឹកនេះ
- ជុំវិញការចាប់ខ្លួនជនជាតិសៀម មានអាវុធវែងខ្លីនិងគ្រាប់បែក ចូលមកក្នុងទឹកដីរបស់កម្ពុជា
- ភ្នាក់ងារឥណទានអេស៊ីលីដា ឆបោកធនាគារជាង២០ម៉ឺន$ ដោយប្រើឈ្មោះខ្មោចបើកប្រាក់
- លបចាក់មួយច្បូកធ្លាយបំពង់កស្លាប់ក្នុងមន្ទីរពេទ្យ
- ច្រករបៀងព្រំដែនកម្ពុជា-សៀម ៣កន្លែងត្រូវភាគីសៀមបិទនិងបើក តាមតែទំនើងចិត្តរបស់ពួកគេ
- សវនាការបាញ់សម្លាប់ប៉ូលិសគ្រឿងញៀនត្រូវលើកពេល
- ប្រធានតុលាការកំពូលប្រទេសឡាវធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហម
- អង្គុយមុខផ្ទះត្រូវគេបាញ់មួយគ្រាប់ចំកញ្ចឹងកវេលារំលងអធ្រាត្រ
- ចាប់អ្នកលួចឆក់ត្រីក្នុងឡូត៍នេសាទពីរករណីបញ្ជូនទៅតុលាការ
អ្នកស្លាប់ដោយសារខ្យល់ព្យុះនៅអាមេរិកកើនឡើងដល់ជាង70នាក់ Posted: 28 Apr 2011 12:12 AM PDT បណ្តាញព័ត៌មានអាមេរិករាយការណ៍ថា គិតត្រឹមថ្ងៃទី២៨ មេសា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដែលបក់បោកលើតំបន់ភាគ អាគ្នេយ៍សហរដ្ឋអាមេរិក កើនឡើងដល់៧២នាក់ហើយ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ៥៨នាក់នៅក្នុងរដ្ឋអាឡាបាម៉ា ។ កាលពីព្រឹកថ្ងៃទី២៨ មេសា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានសម្តែងសមានទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់ព្យុះដ៏មាន ឥទ្ធិពល។ លោកអូបាម៉ា ថ្លែងក្នុងសេចក្តីរាយការណ៍មួយថា |
កូរ៉េខាងជើងនឹងអស់ស្បៀងអាហារនៅខែមិថុនា Posted: 28 Apr 2011 12:12 AM PDT ក្រុមផ្តល់ជំនួយអាមេរិកនិយាយកាលពីថ្ងៃទី២៧ មេសា កន្លងមកថា តំបន់ភាគច្រើនរបស់កូរ៉េខាងជើងនឹងប្រឈមមុខចំពោះការអស់ស្បៀង អាហារក្នុងរយៈពេល២ខែខាងមុខទៀតនេះ ដោយសាររដូវច្រូតកាត់មិនទទួលផលល្អ បើទោះបីជាប្រទេសផ្តល់ជំនួយបានឯកភាពផ្តល់ជំនួយបន្ថែមក៏ដោយ ។ ប៉ុន្តែទោះបីជាបែបណា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយ ការណ៍ស្តីអំពីការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅ កូរ៉េខាងជើង |
សម្តេចតេជោហ៊ុន សែន អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់គោរពលក្ខខណ្ឌសុវត្ថិការងារ Posted: 27 Apr 2011 11:56 PM PDT រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធនិយោជក និយោជិត និងកម្មករទាំងអស់គោរពលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាពការងាររបស់កម្មករ និយោជិត អំពីការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងរបស់និយោជក និងអំពីការពង្រឹងប្រព័ន្ធការរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ចាជីវៈ |
ប្រជាពលរដ្ឋមកពីឃុំឃ្សឹម និង២ធ្នូ ស្រុកស្នួលសុំឱ្យសម្តេចតេជោផ្តល់កម្មសិទ្ធិ Posted: 27 Apr 2011 11:51 PM PDT រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា៥០នាក់មកពីភូមិគីឡូម៉ែត្រលេខ១១៣, ១១៥ ស្ថិតក្នុងឃុំឃ្សឹម និង២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានមកប្រមូលផ្តុំគ្នានៅក្រោមដើមពោធិ៍មុខភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន (វិមានឯករាជ្យ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា |
បើករថយន្តកុងតឺន័របុកឡើងរបាំងថ្មពុះទ្រូងផ្លូវនៅចំណុចលូប្រាំ Posted: 27 Apr 2011 11:47 PM PDT រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងត្រូវអ្នកបើកបរបើកបុករបាំងថ្មចែកទ្រូងផ្លូវនៅលើកំណាត់ផ្លូវចោមចៅ (អតីតវេងស្រេង) ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មេសា ២០១១ ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ ចំណែករថយន្ត |
Posted: 27 Apr 2011 11:40 PM PDT លោកតូពង្ស ឆៃយ៉ាសាន ប្រធានគណៈកម្មាធិការបរទេសនៃសភាតំណាងរាស្ត្រថៃបានថ្លែងកាលពីថ្ងៃទី២៧ មេសា កន្លងមក ស្តីពីស្ថានការណ៍ប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃថា បន្ទាប់ពីបានកោះអញ្ជើញអង្គភាពដែលពាក់ព័ន្ធឱ្យចូលធ្វើការបញ្ជាក់ដល់គណៈកម្មាធិការស្តីពីការមានសំណើដល់រដ្ឋាភិបាលឱ្យប្រទេសថៃ និងកម្ពុជាប្រើប្រាស់វេទិកាចរចា |
តិរវិថីសម្តេចហ៊ុន សែន ចាប់ពីកំពង់ផែដល់ស្រុកស្ទឹងហាវត្រូវខូចខាតច្រើនកន្លែង Posted: 27 Apr 2011 11:33 PM PDT ខេត្តព្រះសីហនុ ៖ បើទោះបីជាមានការរីកចម្រើនលើគ្រប់វិស័យនៅខេត្តព្រះសីហនុ យ៉ាងណាក៏ដោយ ក៏នៅមានវិស័យមួយចំនួនហាក់បីដូចជាពុំមានការកែលំអទាល់តែសោះ ជាក់ស្តែងដូចជាវិស័យសាធារណការ និងដឹកជញ្ជូនជាដើម ទាំងការគ្រប់គ្រងលើយានយន្ត និងការកសាងផ្លូវថ្នល់ |
អ្នករត់ម៉ូតូឌុបម្នាក់ដេកស្លាប់ជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ Posted: 27 Apr 2011 11:17 PM PDT រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខក្បែរម៉ូតូលើចិញ្ចើមផ្លូវជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ មេសា ២០១១ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ |
អេហ្ស៊ីប ៖ ផ្ទុះឆេះបំពង់បង្ហូរឧស្ម័នឆ្ពោះទៅកាន់អ៊ីស្រាអែល និងហ្ស៊កដានី Posted: 27 Apr 2011 11:07 PM PDT ប្រភពជិតដិតនឹងភ្នាក់ងារសន្តិសុខអេហ្ស៊ីប រាយការណ៍ថា ពួកវិច្ឆេទករកាលពីថ្ងៃទី២៧ មេសា បានធ្វើឱ្យផ្ទុះឆេះបំពង់បង្ហូរឧស្ម័នមួយ ដែលភ្ជាប់ពីអេហ្ស៊ីបទៅអ៊ីស្រាអែល និងហ្ស៊កដានី នៅភាគខាងជើងតំបន់ស៊ីណៃអ៊ី ។ អាជ្ញាធរបានបិទបំពង់បង្ហូរឧស្ម័ននេះ ហើយខិតខំពន្លត់ភ្លើង ។ បំពង់បង្ហូរឧស្ម័ននេះស្ថិតនៅជិតទីក្រុងអែល អារិក ភាគខាងជើងតំបន់ស៊ីណៃអ៊ី ធ្លាប់ជាកម្មវត្ថុនៃការវាយប្រហារមួយ កាលពីថ្ងៃទី៥ កុម្ភៈ មកនេះ ពេលមានការបះបោរប្រជាជនដែលបណ្តេញលោកហូស្នី មូបារ៉ាក់ ចេញពីតំណែង ។ |
បើកការស៊ើបអង្កេតបទឧក្រិដ្ឋប្រឆាំងលោកហ្សេបាបូ និងក្រុមមនុស្សជំនិតរបស់លោក Posted: 27 Apr 2011 11:07 PM PDT រដ្ឋាភិបាលថ្មីកូតឌីវ័ររាយការណ៍កាលពីថ្ងៃទី២៧ មេសា ថា ការស៊ើបអង្កេតពីបទឧក្រិដ្ឋមួយប្រឆាំងអតីតប្រធានាធិបតី លោកឡូរ៉ង់ ហ្សេបាបូ ភរិយាលោកគឺលោកស្រីស៊ីម៉ូន ព្រមទាំងមនុស្សជំនិតរបស់លោក១០០នាក់ទៀតត្រូវបានបើកធ្វើ។ លោក PATRICK ACHI អ្នកនាំពាក្យរបស់រដ្ឋាភិបាលពុំបានផ្តល់ការបញ្ជាក់លើខ្លឹមសារ នៃនីតិវិធីនេះទេ ក៏ប៉ុន្តែលោកឡូរ៉ង់ ហ្សេបាបូ និងបណ្តាមនុស្សជំនិតរបស់លោកទទួលការចោទប្រកាន់ពីបទ រំលោភបំពានសិទ្ធិមនុស្សក្នុងការប៉ុនប៉ងរក្សាអំណាចទោះ លោកត្រូវទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែ វិច្ឆិកាកន្លងមកនេះក្តី ។ |
គូប្រជែងប៉ាឡេស្ទីនសម្រេចបានកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នា Posted: 27 Apr 2011 11:07 PM PDT គូប្រជែងប៉ាឡេស្ទីនគឺក្រុមហ្វាតាហ៍ និងក្រុមហាម៉ាស់ កាលពីថ្ងៃទី២៧ មេសា កន្លងមក សម្រេចបានកិច្ចព្រមព្រៀងបឋមមួយស្តីពីការបង្រួបបង្រួម គ្នាក្នុងអំឡុងពេលនៃការចរចាដែលរៀបចំឡើងក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដោយត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ និងត្រៀមរៀបចំការបោះឆ្នោត ។ ចលនាប៉ាឡេស្ទីនក្រុមហ្វាតាហ៍ និងក្រុមហាម៉ាស់ សម្រេចបានកិច្ចព្រមព្រៀងនោះស្តីពីបញ្ហាចម្រូងចម្រាស់ទាំងអស់ ក្នុងនោះមានដូចជាការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នជាដើម ។ |
គ្រោងធ្វើការផ្លាស់ប្តូរក្នុងផ្ទៃមន្ទីរប៉ង់តាហ្គោន និង CIA Posted: 27 Apr 2011 08:53 PM PDT នឹងមានការផ្លាស់ប្តូរមួយក្នុងក្រសួងការពារប្រទេសអាេមរិក និង CIA ពេលលោករ៉ូប៊ែត ហ្គេត ចាកចេញដោយលោក PANETTA នឹងចាកចេញពីប្រមុខ CIA មកកាន់មន្ទីរប៉ង់តាហ្គោនហើយឧត្តមសេនីយ៍ PETRAEUS នឹងធ្វើប្រមុខ CIA ។ នារដូវក្តៅនេះ លោករ៉ូប៊ែតហ្គេត ដែលធ្វើរដ្ឋមន្ត្រីការពារប្រទេសក្រោមប្រធានាធិបតីគណបក្សសាធារណ រដ្ឋលោកចច ដាប់ប៊លយូ ប៊ូស បន្ទាប់មកធ្វើរដ្ឋមន្ត្រីការពារប្រទេសក្រោមប្រធានាធិបតីគណបក្ស ប្រជាធិបតេយ្យលោកបារ៉ាក់អូប៉ាម៉ានឹងត្រូវចាកចេញ ។ |
Posted: 27 Apr 2011 08:31 PM PDT មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការប៉ះទង្គិ ចគ្នាជាថ្មីរវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលជាមួយប៉ូលិស និងពួកអ្នកគាំទ្ររដ្ឋាភិបាលនៅក្នុងទីក្រុងសាណា ប្រទេសយេម៉ែន កាលពីថ្ងៃទី២៧ មេសា កន្លងមក។ បាតុករ១៦០នាក់ទៀតក៏រងរបួសក្នុងការប៉ះទង្គិចគ្នានេះដែរ ។ |
បាញ់ប្រហារនៅក្រុងកាប៊ុលស្លាប់ទាហានអាមេរិក8នាក់ និងទាហានអាហ្វហ្គានីស្ថានម្នាក់ Posted: 27 Apr 2011 08:31 PM PDT ទាហានអាមេរិក៨នាក់ ជនស៊ីវិលអាមេរិកម្នាក់ និងទាហានអាហ្វហ្គានីស្ថានម្នាក់បានត្រូវស្លាប់កាលពីថ្ងៃទី២៧ មេសា នៅព្រលានយន្តហោះយោធាក្រុងកាប៊ុល ដោយសារការបាញ់ប្រហារមួយ។ ការបាញ់ប្រហារនេះកើតមាននៅខាងក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលកង អាកាសចរណ៍អាហ្វហ្គានីស្ថានដែលមជ្ឈមណ្ឌលនោះគ្រប់គ្រងដោយអូតង់ ហើយស្ថិតក្នុងបរិវេណព្រលានយន្តហោះយោធា។ ទាហានអាមេរិក៨នាក់ និងជនស៊ីវិលអាមេរិកម្នាក់បានត្រូវស្លាប់ក្នុងការបាញ់ប្រហារដោយ អាវុធធុនស្រាល។ |
សៀមផ្គើននឹងការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ និងអាស៊ាន Posted: 27 Apr 2011 08:15 PM PDT អំពើឈ្លានពានរបស់ថៃបាន និងកំពុងផ្គើននឹងការអំពាវនាវឱ្យឈប់បាញ់ជាអចិន្ដ្រៃយ៍ របស់ក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិ និងអាស៊ាន ។ នេះជាការបរិយាយមួយរបស់លោកឡុង សុគុណ អ្នកស្រាវជ្រាវរឿងក្ដីប្រាសាទព្រះវិហារក្នុងសាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិថ្ងៃទី១៥ មិថុនា ១៩៦២ |
Posted: 27 Apr 2011 07:57 PM PDT រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សូមបណ្តាបក្សនយោបាយនានា អង្គការក្រៅរដ្ឋាភិបាលនិងមជ្ឈដ្ឋាននានាត្រូវបែងចែកគ្នាឱ្យដាច់ ។ ក្របខណ្ឌតំបន់ប្រាសាទព្រះវិហារ ចូលក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ានហើយ |
Posted: 27 Apr 2011 07:40 PM PDT រាជធានីភ្នំពេញ ៖ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងទំនិញ-លក់រថយន្តកាប់សាច់៣ឃ្លាំងជាប់ៗគ្នាត្រូវអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោរសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយញ៉ាំងឱ្យលឺសំឡេងរញៀវខ្ញៀវខ្ញារប្រកូកប្រកាសនូវពាក្យជួយ ផងៗ! ឡូកឡំជាមួយនឹងសំឡេងរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច ស៊ីរ៉ែនលាន់រន្ថើរគួរឱ្យតក់ស្លុតកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៧ មេសា ២០១១ លើអគារឃ្លាំងលេខ២២៣ ក្នុងសង្កាត់ផ្សារដេរប៉ូទី១ ខណ្ឌទួលគោក ។ |
ស៊ីរី ៖ ស្លាប់453នាក់តាំងពីចាប់ផ្តើមការបះបោរមក Posted: 27 Apr 2011 07:36 PM PDT ៦សប្តាហ៍បន្ទាប់ពីចាប់ផ្តើមបាតុកម្មតវ៉ានៅស៊ីរី របបរបស់លោកប្រធានាធិបតី លោកបាចារ អាល់សាសាដ ហាក់ដូចជាជ្រើសរើសយកដំណោះស្រាយយោធា ដើម្បីកម្ទេចចលនាតវ៉ា ដែលជំរុញឱ្យសហគមន៍អន្តរជាតិបន្តឹងសំឡេងប្រឆាំង។ មនុស្ស៤៥៣នាក់បានត្រូវស្លាប់ ចាប់តាំងពីថ្ងៃទី១៥ មីនា មក ។ នេះបើតាមប្រភពរបស់អង្គការតាមឃ្លាំមើលសិទ្ធិមនុស្ស នៅស៊ីរី ។ ភាគច្រើននៃអ្នកស្លាប់គឺនៅទីក្រុង DERAA និងនៅតំបន់ជាយក្រុងដាម៉ាស់ គឺតំបន់ HOMS ។ |
Posted: 27 Apr 2011 07:35 PM PDT ខេត្តឧត្តរមានជ័យ ៖ ការវាយប្រយុទ្ធគ្នាបានចាប់ផ្តើមយ៉ាងគំហុកជាបន្តទៀត មុនពេលអរុណរះរវាងកងទាហានកម្ពុជា និងកងទាហានសៀមកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រចេញពីតំបន់ប្រាសាទតាក្របី ឆ្ពោះទៅតំបន់ប្រាសាទតាមាន់ធំ នៅវេលាម៉ោង៥និង២០នាទីភ្លឺថ្ងៃទី២៨ មេសា ២០១១ |
កម្មកររោងចក្រមិថុនាប្រមាណ៤ពាន់នាក់ផ្តុំគ្នាកក្រើក ធ្វើបាតុកម្មទៀតហើយ Posted: 27 Apr 2011 07:12 PM PDT រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរមិថុនាប្រមាណ៤ពាន់នាក់ នៅព្រឹកថ្ងៃទី២៨ មេសា ២០១១ នេះ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រយោជន៍ដើម្បីទាមទារប្រាក់បំណាច់ឆ្នាំង និងប្រាក់អតីត |
តំបន់អូរស្មាច់ និងក្រុងសំរោង ភ្លើងអគ្គិសនីមានប្រើប្រាស់ឡើងវិញហើយ Posted: 27 Apr 2011 07:05 PM PDT ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំតំបន់ខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៧ មេសា ២០១១ ថា ភ្លើងអគ្គិសនីនៅក្រុងសំរោង និងនៅតំបន់ផ្សេងៗទៀត ជាពិសេសតំបន់អូរស្មាច់ តាមព្រំដែនកម្ពុជា-ថៃ ត្រូវបានតភ្ជាប់ និងភ្លឺឡើងវិញហើយ |
ការវាយប្រយុទ្ធគ្នាបានចាប់ផ្តើមមុនពេលអរុណរះរហូតមកដល់ព្រឹកនេះ Posted: 27 Apr 2011 06:53 PM PDT ខេត្តឧត្តរមានជ័យ ៖ ការវាយប្រយុទ្ធគ្នាបានចាប់ផ្តើមយ៉ាងគំហុកជាបន្តទៀត មុនពេលអរុណរះរវាងកងទាហានកម្ពុជា និងកងទាហានសៀមកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រចេញពីតំបន់ប្រាសាទតាក្របី ឆ្ពោះទៅតំបន់ប្រាសាទតាមាន់ធំ នៅវេលាម៉ោង៥និង២០នាទីភ្លឺថ្ងៃទី២៨ មេសា ២០១១ |
ជុំវិញការចាប់ខ្លួនជនជាតិសៀម មានអាវុធវែងខ្លីនិងគ្រាប់បែក ចូលមកក្នុងទឹកដីរបស់កម្ពុជា Posted: 27 Apr 2011 06:44 PM PDT ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនបានចាប់ខ្លួនជនជាតិថៃចំនួន៥នាក់ ដែលចូលមកទឹកដីកម្ពុជាដោយខុសច្បាប់នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០១១ ត្រង់កំណាត់ផ្លូវភូមិវាល់វង់ ឃុំតាស្តា ស្រុកសំពៅលូន តាមច្រកគីឡូម៉ែត្រលេខ១៣ ខណៈពួកគេកំពុងជិះ |
ភ្នាក់ងារឥណទានអេស៊ីលីដា ឆបោកធនាគារជាង២០ម៉ឺន$ ដោយប្រើឈ្មោះខ្មោចបើកប្រាក់ Posted: 27 Apr 2011 06:39 PM PDT ខេត្តកណ្តាល ៖ បុរសឈ្មោះអ៊ុំ ជាសុខជាតិ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ជាបុគ្គលិកផ្នែកភ្នាក់ងារឥណទាននៃធនាគារអេស៊ីលីដាត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៧ ខែមេសា បន្ទាប់ពី |
លបចាក់មួយច្បូកធ្លាយបំពង់កស្លាប់ក្នុងមន្ទីរពេទ្យ Posted: 27 Apr 2011 06:33 PM PDT ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ឈ្មោះសោម វុទ្ធី ហៅត្រេន ត្រូវគូបដិបក្សលួចចាក់មួយច្បូកមុខ៥ បណ្តាលឱ្យជាប់ឆ្កឹងនៅបំពង់កដែលមើលទៅគួរស្ញើបបំផុត។ ដោយពុំអាចដកបាន ត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យទាំងជាប់ផ្លែច្បូកមានមុខ៥ និងមានងៀង មានដងប្រវែងប្រហែល១ម៉ែត្រកន្លះ |
ច្រករបៀងព្រំដែនកម្ពុជា-សៀម ៣កន្លែងត្រូវភាគីសៀមបិទនិងបើក តាមតែទំនើងចិត្តរបស់ពួកគេ Posted: 27 Apr 2011 06:16 PM PDT ខេត្តបន្ទាយមានជ័យ ៖ ក្រោយការផ្ទុះអាវុធជាបន្តបន្ទាប់នៅឯខេត្តឧត្តរមានជ័យ និងព្រះវិហារ ចាប់តាំងពីថ្ងៃទី២២មេសា មក ច្រករបៀងព្រំដែនកម្ពុជា-សៀម ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មានស្រុក៣ របស់កម្ពុជា គឺស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ដែលនៅទល់មុខស្រុកសៀម៣ដូចគ្នា គឺស្រុកអារញ្ញ ស្រុកគោកធ្យូង |
សវនាការបាញ់សម្លាប់ប៉ូលិសគ្រឿងញៀនត្រូវលើកពេល Posted: 27 Apr 2011 04:08 AM PDT ខេត្តកំពង់ចាម ៖ ក្រុមសាច់ញាតិរបស់អ្នករងគ្រោះស្រងាកចិត្តនៅព្រឹកថ្ងៃទី២៧ មេសា ព្រោះសវនាការកាត់ក្តីលើករណីបាញ់សម្លាប់លោកអនុសេនីយ៍ទោយក់ រ័ត្នមុនី អាយុ៤១ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដាក់ក្នុងរថយន្តឡិចស៊ីសប្រភេទ៤៧០ ពណ៌ខ្មៅ យកទៅប្លុងចោល នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើង |
ប្រធានតុលាការកំពូលប្រទេសឡាវធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហម Posted: 27 Apr 2011 04:04 AM PDT រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីសាលាក្តីខ្មែរក្រហមបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៧ មេសា ២០១១ ថា លោកខាំមី សាយ៉ាវង្ស ប្រធានតុលាការកំពូលរបស់ប្រទេសឡាវកាលពីរសៀលថ្ងៃទី២៧ មេសា ២០១១ បានដឹកនាំគណៈប្រតិភូតុលាការកំពូលឡាវមួយក្រុមទៅធ្វើទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហម ដើម្បីស្វែងយល់អំពីការវិវឌ្ឍ |
អង្គុយមុខផ្ទះត្រូវគេបាញ់មួយគ្រាប់ចំកញ្ចឹងកវេលារំលងអធ្រាត្រ Posted: 27 Apr 2011 04:00 AM PDT រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់មួយគ្រាប់ចំកញ្ចឹងក បន្ទាប់ពីត្រឡប់មកពីឌុបមិត្ដស្រីដែលធ្វើការនៅហាងខារ៉ាអូខេយីហោហេបភីណាយដល់ផ្ទះនាវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រថ្ងៃទី២៧ មេសា ។ ហេតុការណ៍នេះកើតឡើងនៅមុខផ្ទះលេខ៣៦១ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌដង្កោ |
ចាប់អ្នកលួចឆក់ត្រីក្នុងឡូត៍នេសាទពីរករណីបញ្ជូនទៅតុលាការ Posted: 27 Apr 2011 03:58 AM PDT ខេត្តកណ្តាល ៖ ជនជាប់ចោទលួចឆក់ត្រី ចំនួន៦នាក់ ក្នុងចំណោមគ្នីគ្នាជាច្រើននាក់ទៀតត្រូវកម្លាំងការពារឡូត៍នេសាទសហការជាមួយកម្លាំងជំនាញជលផលឡោមព័ទ្ធចាប់បាន និងរឹបអូសបានឧបករណ៍ឆក់ត្រីមួយចំនួន ក្នុងនោះជនពីរនាក់ចាប់បានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ មេសា នៅព្រែកអន្ទា ក្នុងដែនឡូត៍នេសាទលេខ៥ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |