Koh Santipheap Daily

Koh Santipheap Daily


ចំណាប់ខ្មាំង​​​ជាង50​នាក់ត្រូវជួយសង្គ្រោះ​​នៅម៉ិចស៊ិក​

Posted: 27 Apr 2011 12:46 AM PDT

​ក្រសួង​សន្តិសុខ​​​សាធារណ​ម៉ិចស៊ិក​និយាយ​ថា ប៉ូលិស​សហព័ន្ធ​​ម៉ិចស៊ិក​​បានជួយសង្គ្រោះ​​​ចំណាប់ខ្មាំង​​​អន្តោប្រវេសន៍​ ៥១​នាក់ ​ដែល​ត្រូវ​​ឃុំខ្លួន​​នៅ​ក្នុងទីក្រុង​ភាគ​ឦសាន​ប្រទេស​​។ ចំណាប់ខ្មាំង​​ទាំងនោះត្រូវ​បានគេ​​​រក​ឃើញ​​ជាប់ឃុំ​ឃាំង​ក្នុងផ្ទះ​មួយ​ ក្នុងទីក្រុង Reynosa។ ប្រតិបត្តិការ​​ជួយសង្គ្រោះ​​នេះធ្វើឡើង​​ក្រោយ​ពី​​ការជួយសង្គ្រោះ​​ ចំណាប់ខ្មាំង​​៦៨នាក់ ​កាលពីសប្តាហ៍​​មុន នៅក្នុង​ទីក្រុង Reynosa នោះដែរ ។

លោក​ពូទីន​ ៖ ក្រុម​ចំរុះ​ពុំ​មាន​សិទ្ធិ​សម្លាប់​លោក​កា​ដា​ហ្វី​

Posted: 27 Apr 2011 12:41 AM PDT

លោកពូទីន
នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូទីន​ គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២៦ មេសា ថា ក្រុម​ចំរុះ​លោក​ខាង​លិច​ទទួល​អាណត្តិ​របស់​អ.ស.ប​អនុ​វត្ត​តំបន់​គ្មាន​ការ ​ហោះ​ហើរ​តាម​អាកាស​នៅ​លី​ប៊ី​ពុំ​មាន​អាណត្តិ​ណាមួយ​ដើម្បី​តាម​សម្លាប់​ លោក​មូអាម៉ា កា​ដាហ្វី​ ឡើយ​។ ក្នុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ដាណឺ​ម៉ាក​ លោក​ពូទីន​មាន​ប្រសាសន៍​ថា ពួក​គេ​និយាយ​ថា ពុំ​ចង់ស​ម្លាប់​លោ​ក​កាដា​ហ្វី​ឡើយ។

ការប៉ះទង្គិចគ្នា​​​​​ដោយអាវុធ​​រវាង​កង​ទ័ពថៃ និងកម្ពុជា​ ធ្វើ​ឱ្យ​​​​ពាណិជ្ជ​កម្ម​​តាមព្រំដែន​​​​ខាតបង់​​10លាន​បាត​ក្នុង​មួយថ្ងៃ​

Posted: 27 Apr 2011 12:41 AM PDT

ជនភៀសសឹកកម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ
កាសែត​​បាងកក​ប៉ុស្តិ៍​​​របស់ថៃ​​​ជាភាសាអង់​គ្លេស​​​នៅថ្ងៃទី​​២៧ មេសា ​ចេញ​ផ្សាយ​ដោយ​ដក​ស្រង់សម្តី​​​អនុរដ្ឋ​​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​​ ​ថៃ លោក Alongkorn Ponlaboot ដែលថ្លែង​ថា ​ការប៉ះទង្គិចគ្នា​​ដោយអាវុធ​​មួយឈុត​ថ្មីទៀត ​រវាង​កងទ័ព​ថៃ និង​កង​ទ័ពកម្ពុជា​ដោយសារ​​​ជម្លោះ​ព្រំដែន​​​កំពុងធ្វើ​​​ឱ្យ​​ពាណិជ្ជកម្ម ​​នៅ​តាម​ព្រំដែន​​រវាង​ប្រទេសទាំង​​​ពីរ​ខាង​បង់​​១០​លាន​​បាត​ ក្នុងមួយថ្ងៃ ។

រអិល​ជើង​ធ្លាក់​ពី​លើ​កាណូត​កំពុង​បើក​ចូលស្លាបចក្រ​របួសធ្ងន់

Posted: 27 Apr 2011 12:41 AM PDT

ក្មេង​ប្រុសរង​គ្រោះ​​ត្រូវ​ស្លាប​ចក្រ​​កាណូត​កាប់​ដាច់​រយះ​ពោះ
ខេត្ត​កំពង់ឆ្នាំង ៖ ក្មេង​ប្រុស​វៀត​​ណាម​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ​ដោយ​សាររអិល​ជើង​​ធ្លាក់​ពីកាណូត​ដែល​កំពុង​បើក​លឿន​ចូល​ស្លាប​ចក្រ កាល​ពីវេលាម៉ោង​​១២ថ្ងៃត្រង់​ថ្ងៃទី២៥ មេសា នៅ​ចំណុចព្រែកគូ ឃុំ​ប្រឡាយមាស ស្រុក​​កំពង់​លែង ។ ក្មេងប្រុស​រងគ្រោះ​ឈ្មោះផាម​ យ៉ាំងធឿង ​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅក្នុងភូមិ​ព្រែកគូ​​ ជិត​កន្លែង​កើត​ហេតុ

អតីត​រដ្ឋ​មន្ត្រី​ការបរទេសអេហ្ស៊ីប​ទទួលការ​កាត់ទោស​

Posted: 27 Apr 2011 12:41 AM PDT

លោក  Adly
អតីតរដ្ឋ​មន្ត្រី​ការបរទេស​អេហ្ស៊ីប លោក Habib al-Adly ទទួល​ការ​កាត់ទោស​នៅ​ក្នុង​ទីក្រុង​គែរ ​​កាលពីថ្ងៃទី​២៦ មេសា ​កន្លងមក ​​ដោយ​ត្រូវ​ចោទប្រកាន់ពីបទបញ្ជា​​កងកម្លាំង​​សន្តិ​​សុខ​​ឱ្យបាញ់​​​ រះលើហ្វូង​បាតុករ​​ក្នុងអំឡុង​ពេលនៃ​​ការធ្វើបាតុកម្ម​ ដែល​ផ្តួ​ល​រំលំ​​​របប​របស់​​អតីត​​ប្រធានាធិបតី​លោកហូស្នី​ បូបារ៉ាក់ ។ ទីភ្នាក់​ងារ​​​ព័ត៌​មាន​អេហ្ស៊ីប​ MENA រាយការណ៍​​ថា លោក Adly ទទួលការ​​ចោទប្រកាន់​​បែប​​នេះ​ជា​មួយ​អតីត​ជំនួយ​ការ​​របស់​លោកមូបារ៉ាក់ ​​៦​នាក់ ទៀត ។​

ចាប់ឈើ​ប្រណីត​​៣​រថយន្ត​​ពណ៌ត្រេអី​ប្រឈម​មុខ​​នឹង​អាវុធ​ដាក់គ្នា​​យ៉ាងខ្លាំង​

Posted: 27 Apr 2011 12:31 AM PDT


ខេត្តស្ទឹងត្រែង​ ៖ ​កម្លាំង​​កង​រាជអាវុធហត្ថ​​​​​ខេត្ត សហការជាមួយកម្លាំង​​ជំនាញ​រដ្ឋ​បាលព្រៃ​ឈើ​ ​​បាន​ធ្វើការ​ឃាត់រថយន្ត​​ដឹកឈើ​គ្រញូង​ចំនួន​៣គ្រឿង នៅ​ចំណុច​​​កំពង់សាឡាង ក្រុង ស្ទឹង​​ត្រែង​​ ​​កាលពីវេលា​ម៉ោង​​១២​និង​​​៤៥​នាទី​រសៀលថ្ងៃទី​​​២៧ មេសា ​​២០១១ ដែល​រថ​យន្ត​​ដឹកឈើ​ប្រណីត​នេះ​មានគោល​ដៅ​​ឆ្ពោះ​ទៅ​​លក់​នៅ​ប្រទេស​​វៀតណាម

អ្នក​​ដេញ​ថ្លៃ​​ភាស៊ី​ផ្សារ​កំពង់​ត្រាច​​​យក​ផ្លូវ​ផ្ញើ​ម៉ូតូ​​១គ្រឿង១ពាន់​រៀល

Posted: 27 Apr 2011 12:22 AM PDT

អ្នក​​ដេញ​ថ្លៃ​​ភាស៊ី​ផ្សារ​កំពង់​ត្រាច​​​យក​ផ្លូវ​ផ្ញើ​ម៉ូតូ​​១គ្រឿង១ពាន់​រៀល
ខេត្ត​កំពត ៖ ​​នៅក្នុង​ខេត្ត​កំពតទាំង​មូល​​ផ្សារ​ដែល​មាន​មនុស្ស​​ច្រើនជាងគេ​ គឺ​ផ្សារ​ស្រុក​ឈូក​ និង​ផ្សារ​ស្រុក​កំពង់​ត្រាច ។ តាមប្រភព​​ពី​មន្ទីរ​​ហិរញ្ញវត្ថុ​ខេត្ត​បាន​អះអាង​​ថា ក្នុង​​​សៀវ​ភៅ​​បន្ទុក​​សម្រាប់​​ភាស៊ី​ផ្សារ​នីមួយៗ​​ដែល​​ដេញ​ថ្លៃ​បាន​​ តម្រូវ​​ឱ្យ​យក​​ថ្លៃ​​​ផ្ញើ​កង់​១គ្រឿង​​២០០​រៀល ​និង​ម៉ូតូ​មួយ​គ្រឿង​​​៣០០​រៀល តែបើ​យកលើស​ថ្លៃ​ដែល​មន្ទីរ​​ហិរញ្ញវត្ថុ​​

បែល​ហ្ស៊ិក​គ្មាន​រដ្ឋាភិបាល​ចាប់​តាំងពី​1ឆ្នាំមកហើយ

Posted: 27 Apr 2011 12:08 AM PDT

ពួកយុវជន​បែល​ហ្ស៊ិក​ស្រាត​ធ្វើ​បាតុកម្ម​ទាម​ទារ​បង្កើត​រដ្ឋាភិបាល​មួយ​
ប្រទេស​​បែលហ្ស៊ិកដល់​ថ្ងៃទី២៦ មេសា នៅ​តែ​ជា​ប្រទេស​​ពុំទាន់​មាន​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ឡើយ ។​ កាលពី​១ឆ្នាំ​មុន ព្រះ​មហាក្សត្រ​អាល់​ប៊ែត​ទី២ ​ទ្រង់​យល់ព្រម​​ចំពោះ​ការ​លា​លែង​​របស់រដ្ឋាភិបាល​​ ហើយចាប់តាំងពីពេលនោះ​​មក​បែល​ហ្ស៊ិក​​នៅ​តែពុំ​អាច​​មាន​រដ្ឋាភិបាល​ថ្មី​ ទោះ​បី​​មាន​ការ​បោះឆ្នោត​​ និង​ការផ្តួចផ្តើម​គំនិត​ជា​ច្រើន​​ក៏ដោយ ។ ពួក​អ្នក​សង្កេត​​ការណ៍​យល់ថា កិច្ចព្រម​ ព្រៀង​មួយរវាង​ពួក FLAMANDS និង​ពួក WALLONS ប្រហែល​ជា​ពុំ​អាច​រក​ឃើញ​មុន​រដូវ​ក្តៅ​ឡើយ ។

ជិះ​ម៉ូតូ​ឆ្វែល​​ចុះឡើង​ជាប់អន្ទាក់​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​រាជធានី

Posted: 27 Apr 2011 12:01 AM PDT

ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​រាជធានីបាន​ឃាត់​ខ្លួន​យុវជន​៣​នាក់
រាជធានីភ្នំពេញ ៖ កម្លាំង​នគរ​បាល​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​រាជធានី កាលពី​ថ្ងៃទី​​២៤ មេសា ​បាន​ឃាត់​ខ្លួន​យុវជន​៣​នាក់​ និង​ដក​ហូត​ម៉ូតូ​២គ្រឿង​ កាំភ្លើងខ្លី​១​ដើម ម៉ាក​កា៥៤ និង​គ្រឿង​ញៀន​១កញ្ចប់​​តូច នៅចំណុច​​រង្វង់​មូល​​នាង​គង្ហីង​ ​សង្កាត់​វាល​វង់ ​ខណ្ឌ​៧​មករា ។ យុវជន​​ទាំង​៣​នាក់​​នេះ​មាន​១-ឈ្មោះ​ជ័យ សុភាព​ ​អាយុ​​២៤ឆ្នាំ

ត្រីម៉ឹក​អ៊ីឃើ ទស្សន៍​ទាយ​ថា ក្លឹប Real M នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

Posted: 26 Apr 2011 11:47 PM PDT

ត្រីម៉ឹក​អ៊ីឃើ ទស្សន៍​ទាយ​ថា ក្លឹប Real M នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ
បន្ទាប់​ពី​ត្រឹម៉ឹក​ប៉ូល ដែល​ជា​អ្នក​ព្យាករណ៍​​លទ្ធ​ផល​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១០ ត្រូវ​​១០០​ភាគ​រយ​បាន​ស្លាប់​​ទៅ ឥឡូវ​នេះ​បាន​លេច​ចេញ​នូវ​ត្រី​ម៉ឹក​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​អ៊ីឃើ ដែល​​ចូល​មក​ស្នង​តំណែង​ត្រី​ម៉ឹក​ប៉ូល ធ្វើ​ការ​ទស្សន៍​ទាយ​លទ្ធ​ផល​​ប្រកួត​យូហ្វា​ឆេម​ពាន​លីក​រវាង​ក្រុម Real M និង Barcelona

សម្តេចតេជោ​​ហ៊ុន​ សែន នឹង​លើក​យក​ការ​ឈ្លានពាន​​​របស់សៀម​​ទៅបង្ហាញ​​នៅ​កិច្ច​​​ប្រជុំ​កំពូល​អាស៊ាន​

Posted: 26 Apr 2011 11:41 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បានមានប្រសាសន៍ថ្កោល​ទោស​​​រដ្ឋាភិបាលសៀម និង​មេដឹកនាំ​​​​សៀម​ថា ​ការប្រព្រឹត្ត​​​របស់រដ្ឋាភិបាល​សៀម​សព្វថ្ងៃ​​នេះ​វា​អាក្រក់​​​ហួ​សហេតុ​​ពេកហើយ​...​ហើយ​ក្នុង​​ចំណោម​រដ្ឋាភិបាល​សៀម​​កន្លងមក គឺ​មាន​តែ​​រដ្ឋា​ភិបាល​អាប់ភីស៊ីត វ៉េចាជីវ៉ា ​មួយប៉ុណ្ណោះ ​​ដែល​អាក្រក់​​​​ឃោរឃៅបំផុត

វាយ​ប្រហារ​ភេរវ​កម្ម​2នៅ​ក្រុង​ការ៉ា​ជី​ស្លាប់​4នាក់

Posted: 26 Apr 2011 11:39 PM PDT

អ្នករបួសដោយសារ​ការវាយប្រហារនៅក្រុង​ការ៉ាជី
ពួក​តាលី​បង់​ប៉ា​គី​ស្ថាន​កាល​ពី​ថ្ងៃ​ទី​២៦ មេសា បាន​វាយ​ប្រហារ​លើ​រថ​យន្ត​បឺស​២​គ្រឿង​ដែល​ដឹក​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ កង​ម៉ារីន​នៅ​ក្រុង​ការ៉ា​ជី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​ និង​របួស​៥៦​នាក់​។ ប៉ូលិស​បញ្ជាក់​ថា ការ​វាយ​ប្រហារ​ទាំង​២​នេះ​ធ្វើ​ឡើង​ដំណាល​គ្នា​នៅ​កន្លែង​២​នៃ​ក្រុង​ការ៉ា ​ជី​ ដោយ​គ្រឿង​ផ្ទុះ​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​។ អ្នក​នាំ​ពាក្យ​របស់​កង​ម៉ារីន​ប៉ា​គី​ស្ថាន​បញ្ជាក់​ថា នាយ​ទាហាន​ម៉ារីន​ម្នាក់​

កង​កម្លាំង​​លោកកាដាហ្វី ​វាយប្រហារ​​​កំពង់ផែ​សំខាន់របស់​ក្រុងមីស្ត្រា​តា​

Posted: 26 Apr 2011 11:39 PM PDT

ពលរដ្ឋមូលដ្ឋាន​ពិនិត្យ​កន្លែង​ខូច​ខាត​នៅ​ក្រុង​មីស្រ្តាតា
កង​កម្លាំងដែល​​មានភក្តីភាព​ចំពោះ​​​មេ​ដឹក​នាំ​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​កាលពីថ្ងៃ​ទី​២៦ មេសា ​កន្លង​មក បាន​បើក​ការ​វាយ​ប្រហារ​​​​ប្រឆាំង​កំពង់ផែ​​ដ៏សំខាន់នៅ​ក្នុងទីក្រុង​ មីស្ត្រា​តា​ ដែលត្រូវ​ឡោមព័ទ្ធ​​​របស់លីប៊ី ។ ការ​វាយប្រហារ​​នោះធ្វើឡើង​ដោយ​គ្រាប់រ៉ុក្កែត ​បណ្តាល​​ឱ្យ​របួស​ជនភៀសខ្លួន​ជាច្រើន​នាក់ និង​បង្ខំ​ឱ្យ​​​នាវា​ដឹក​ជំនួយ​មនុស្ស​​​ធម៌​ចេញ​ទៅ​កណ្តាល​​សមុទ្រ ។

ប៉ូលិស​សេដ្ឋ​កិច្ច​ គយ ​និង​កាំកុង​ត្រូល​ត្រួត​ពិនិត្យ​​ទំនិញ​​​ម្ហូប​អាហារ​នៅ​ក្រុង​សៀម​រាប

Posted: 26 Apr 2011 11:26 PM PDT

ប៉ូលិស​សេដ្ឋ​កិច្ច​ គយ ​និង​កាំកុង​ត្រូល​ត្រួត​ពិនិត្យ​​ទំនិញ​​​ម្ហូប​អាហារ​នៅ​ក្រុង​សៀម​រាប
ខេត្ត​សៀមរាប ៖ គ្រឿង​ឧបភោគបរិភោគ​ជាច្រើនប្រភេទដែល​ឈ្មួញ​​នាំ​​ចូល​ពី​ក្រៅ​ប្រទេស​មក​ស្តុក​លក់ចែកចាយបន្តនៅតាមបណ្តា​ដេប៉ូនានា​​ក្នុង​ក្រុងសៀមរាប ត្រូវបាន​សមត្ថ​កិច្ច​ជំនាញការិយាល័យនគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដា្ឋននគរបាលខេត្ត​សៀម​រាប ដឹកនាំដោយលោកវរសេនីយ៍​ឯក អ៊ុំ អមរា ស្នងការរងទទួល

ស្ត្រី​ម្នាក់​ត្រូវ​សន្តិ​សុខ​បុរី​ពិភព​ថ្មី​ចាប់​រំលោភ ១អាទិត្យ​ក្រោយ​ទើប​ប្តឹង

Posted: 26 Apr 2011 08:57 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ចោទ​ប្រកាន់​សន្តិ​សុខ​បុរី​ពិភព​ថ្មី​ម្នាក់​ថា បាន​ចាប់​នាង​រំលោភ​សេព​សន្ថវៈ ​ខណៈ​ពេល​​រូប​នាង​កំពុង​តែ​ដើរ​ចេញ​ពី​រោង​ចក្រ​ត្រឡប់​ទៅ​ផ្ទះ​​តែ​ម្នាក់​ឯង​ពេល​យប់​។ ហេតុ​ការណ៍​នោះ​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៩​ ខែ​មេសា ឆ្នាំ​២០១១ នៅ​ម្តុំ​ផ្ទះ​ល្វែង​សង់​ថ្មី ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​

កង​កម្លាំង​​លោកកាដាហ្វី ​វាយប្រហារ​​​កំពង់ផែ​សំខាន់របស់​ក្រុងមីស្ត្រា​តា​

Posted: 26 Apr 2011 08:52 PM PDT

កង​កម្លាំង​​លោកកាដាហ្វី ​វាយប្រហារ​​​កំពង់ផែ​សំខាន់របស់​ក្រុងមីស្ត្រា​តា​
កង​កម្លាំងដែល​​មានភក្តីភាព​ចំពោះ​​​មេ​ដឹក​នាំ​ផ្តាច់ការ​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​កាលពីថ្ងៃ​ទី​២៦ មេសា ​កន្លង​មក បាន​បើក​ការ​វាយ​ប្រហារ​​​​ប្រឆាំង​កំពង់ផែ​​ដ៏សំខាន់នៅ​ក្នុងទីក្រុង​មីស្ត្រា​តា​ ដែលត្រូវ​ឡោមព័ទ្ធ​​​របស់លីប៊ី ។ ការ​វាយប្រហារ​​នោះធ្វើឡើង​ដោយ​គ្រាប់រ៉ុក្កែត ​បណ្តាល​​ឱ្យ​របួស​ជនភៀសខ្លួន​ជាច្រើន​នាក់ និង​បង្ខំ​ឱ្យ​​​នាវា​ដឹក​ជំនួយ​

​តួលេខ​បណ្តោះ​អាសន្ន​ ទាហាន​កម្ពុជា​ស្លាប់​​​១០​នាក់ របួស​​២៥​នាក់ ពុល​ផ្សែង​​១២​នាក់ ចំណែក​ទាហាន​សៀម​​ស្លាប់ និង​របួស​ច្រើន​រយ​នាក់​

Posted: 26 Apr 2011 08:46 PM PDT


​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​យោង​តាម​​​តួលេខ​ជា​ជំហាន​ៗ​ពី​មន្ត្រីយោធា​​ដែលឈរជើង​​នៅ​ខ្សែត្រៀម​​ជួរមុខ​​​បាន​ឱ្យ​​ដឹង​ថា ​ការប្រយុទ្ធគ្នា​រយៈ​ពេល​​​៤​​ថ្ងៃ​​នៅ​សមរ​ភូមិ​​​ប្រាសាទ​តាក្របី និង​​សមរ​ភូមិ​​ប្រាសាទ​តា​មាន់​​ធំ ទាហានសៀម​​ស្លាប់​​​កើន​ដល់​​២៦​នាក់ ​​​​និង​របួស​​​ជាង៤០​​​នាក់ ​ចំណែក​​​ទាហាន​កម្ពុជា​​ស្លាប់​​៧​នាក់ និង​របួស​​​១០​នាក់

លួង​លោម​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​យក​ទៅ​រំលោភ​រួច​រត់​គេច​ខ្លួន​បាត់​

Posted: 26 Apr 2011 08:43 PM PDT

ខេត្ត​កំពង់​ធំ​ ៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ត្រូវ​ក្មេង​ប្រុស​ អាយុ​១៧​ឆ្នាំ​លួង​លោម​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច​ លុះ​ពេល​ម្តាយ​ធំ​របស់​នាង​ទៅ​ទាន់​ក៏​រត់​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥​ មេសា ២០១១ នៅ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក​

ឪពុក​ទុរយស​ចាប់​កូន​ស្រី​អាយុ​១១ឆ្នាំ​រំលោភ​សេពសន្ថវៈ​​១០​ដង

Posted: 26 Apr 2011 08:36 PM PDT


ខេត្ត​កំពង់​ចាម​ ៖ បុរស​អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​​ឈ្មោះ​ឯល ហ្សេន អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ឃុំ​អង្គរ​បាន​ ស្រុក​កង​មាស​ បាន​ចាប់​រំលោភ​កូន​ស្រីរបស់​ខ្លួនអាយុ​១១​ឆ្នាំ​ ជា​បន្ត​បន្ទាប់​រហូត​ដល់​ទៅ​១០​ដង ឯណោះ​។ លើក​ចុង​ក្រោយ​នៅ​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២២ មេសា ខណៈ​ជន​នោះ​​ប៉ុន​ប៉ង​ចាប់​កូន​ស្រី​រំលោភ​សេព​សន្ថវៈ​ម្តង​ទៀត

ហាង​​កាហ្វេ​​៣​កន្លែង​​នៅ​​ខាង​ត្បូង​​ផ្សារ​​វាល​យន្ត​​បញ្ចាំង​​វី​ដេ​អូ​​អាស​អាភាស​

Posted: 26 Apr 2011 08:28 PM PDT

ខេត្ត​ស្វាយ​រៀង​​ ៖ ហាង​កា​ហ្វេ​៣​កន្លែង​នៅ​ខាង​ត្បូង​ជាប់​ផ្សារ​វាល​យន្ត​ត្រូវ​​ប្រជា​ពល​រដ្ឋឱ្យ​ដឹង​ថា ជា​ហាង​កា​ហ្វេ​បញ្ចាំង​រឿង​អាស​អាភាស​រាប់​ឆ្នាំ​មក​ហើយ។ ហាង​ទាំង​​នោះ​កំពុង​ពង្វក់​អារម្មណ៍​សិស្ស​សាលា​​ឱ្យ​ភ្លេច​ការ​រៀន​សូត្រ​។​ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ដែល​ទៅ​ផ្សារ​វាល​យន្ត​រក​ទិញ​ម្ហូប​អាហារ​ និង​ទំនិញ​ផ្សេងៗ​ ហើយ​​ឃើញ​សិស្ស​សាលា​​នាំ​គ្នា​

ខ្យល់ព្យុះ​វាយប្រហារ​​ភាគ​កណ្តាល​អាមេរិក​ស្លាប់​​​10នាក់​

Posted: 26 Apr 2011 08:27 PM PDT

ការខូចខាតដោយសារខ្យល់​ព្យុះនៅអាមេរិក
ខ្យល់ព្យុះ​​​ដ៏ខ្លាំង​បាន​​បក់បោក​លើភាគ កណ្តាល​​សហរដ្ឋអាមេរិក កាលពីថ្ងៃទី​​២៦ មេសា ​កន្លងមក បណ្តាល​ឱ្យស្លាប់​​​មនុស្ស​​​១០​នាក់ ​នៅ​ក្នុង​​រដ្ឋ​​អាកាន់សាស់ ហើយ​អាជ្ញាធរ​​បានព្រមាន​អំពីការកើតឡើង​​គ្រោះទឹកជំនន់​យ៉ាង​​ធ្ងន់ធ្ងរ​​​ ជា​ប្រវត្តិ​សាស្ត្រ ​រួច​​បានទទូច​​ដល់​ពល​រដ្ឋអាមេរិក​​​ឱ្យ​ទៅ​កាន់​កន្លែង​ខ្ពស់ៗ​។​ ការធ្លាក់​ភ្លៀង​ខ្លាំង​បណ្តាល​ឱ្យជន់លិច​​​តំបន់​ជា​ច្រើន​​​របស់អាមេរិក​ កាលពី​​ប៉ុន្មានសប្តាហ៍​​​មុន ហើយ​បណ្តាល​ឱ្យ​កម្រិតទឹក​ទន្លេឡើងខ្ពស់​​ ញ៉ាំង​ឱ្យ​​មានការព្រមានពី​ការ​កើតឡើង​គ្រោះទឹក​ជំនន់​ភ្លាមៗ​។​

យេម៉ែន ៖ ​លោកសាឡេហ៍ អាចចាកចេញ​​ដោយថ្លៃ​ថ្នូរ​​ជាង​លោក​​មូបារ៉ាក់ និង​​លោកបេនអាលី​

Posted: 26 Apr 2011 08:25 PM PDT

លោកប្រធានាធិបតីយេម៉ែន
លោក FRANGOIS BURGAT អ្នក​ស្រាវជ្រាវ​នៅ CNRS និងជា​អតីត​នាយក​មជ្ឈ​មណ្ឌល​​​​ស្ថាបត្យ​កម្ម និង​វិទ្យា​សាស្ត្រ​​​​សង្គម​​ក្រុង​សាណា CEFAS និយាយ​ថា ​លោកប្រធានាធិប​តី​​សាឡេហ៍ ​នឹងប្រកាន់​​​​ពាក្យសន្យា​ចាកចេញ​ពី​អំណាច​​ ហើយ​​អ្នក​ប្រឆាំង​នឹង​អាច​ឡើងជំនួស​លោក ។​ ​លោក FRANGOIS BURGAT និយាយ​ទៀត​​ថា

រុស្ស៊ី​បាញ់​សាកល្បង​ដោយ​ជោគ​ជ័យ​នូវមីស៊ីល​SINEVA

Posted: 26 Apr 2011 08:25 PM PDT

ទីភ្នាក់​ងារ​​សារព័ត៌​មាន​ INTERFAX ​របស់​​រុស្ស៊ី ​រាយ​ការណ៍​ថា ​កង​នាវា​ចរណ៍ភាគ​ខាង​ជើង​​របស់រុស្ស៊ី កាលពីថ្ងៃទី២៦ មេសា ​បាន​ បាញ់​សាកល្បង​ប្រកប​ដោយ​ជោគ​ជ័យ​​នូវមី​ស៊ីល​​បាលី​ស្ទីក​អន្តរ​ទ្វីប​ថ្មី​ ឈ្មោះ​ SINEVA ចេញ​ពីនាវា​​មុជ​ទឹក​ប្រើ​ថាម​ពល​នុយក្លេ​អ៊ែរ​​យុទ្ធ​សាស្ត្រ​ IEKATERINBOURG ក្នុង​សមុទ្រ​​បារ៉ែន ។ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ីវរ​សេនីយ៍ឯកអ៊ីហ្គ័រ កូណា ឆេនកូវ គូសបញ្ជាក់​ថា មី​ស៊ីល​ SINEVA

ប៉ូលិស​ស្រុក​កែវ​សីមា​ចាប់​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់​

Posted: 26 Apr 2011 08:21 PM PDT

ប៉ូលិស​ស្រុក​កែវ​សីមា​បាន​ចាប់​ខ្លួន​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់
ខេត្ត​មណ្ឌល​គិរី​​ ៖ ប៉ូលិស​ស្រុក​កែវ​សីមា​បាន​ចាប់​ខ្លួន​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​ ព្រម​ទាំង​រឹប​អូស​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​៣​កញ្ចប់​តូច​កាល​ពី​ថ្ងៃ​ទី​២៤ មេសា និង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​តាម​នីតិ​វិធី​។ លោក​ស៊ុន ប៊ុន​ធឿន​ អធិការ​ស្រុក​កែវ​សីមា​ឱ្យ​ដឹង​ថា តាម​បទ​បញ្ជា​របស់​លោក​ស្នង​ការ​​នគរ​បាល​ខេត្ត​

ចោរ​ថ្លើម​ធំ​ហ៊ាន​លួច​កាច់​សោ​ម៉ូតូក្រោយ​ខ្នង​ម្ចាស់​ពេល​កំពុង​ផឹក​ស៊ី

Posted: 26 Apr 2011 08:13 PM PDT

ជន​សង្ស័យ
ខេត្ត​បាត់ដំបង​ ៖ ជន​សង្ស័យ​ជា​ចោរ​ម្នាក់​ត្រូវ​​មនុស្ស​ជា​ច្រើន​ដេញ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ភ្លាមៗ​ក្រោយ​ពី​​កាច់​សោ.ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៥ មេសា នៅ​ចំណុច​ខាង​លិច​ផ្សារ​ណាត់​(ផ្សារ​ធំ​) ស្ថិត​ក្នុង​ភូមិ​កំពង់​ក្របី​ សង្កាត់ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​

ការវាយប្រយុទ្ធគ្នា​​ ទើបតែ​ស្ងាត់​​​នៅ​ម៉ោង​​៨​ព្រឹក​នេះ​ បាញ់ចំគោលដៅ​​ទាហាន​សៀម​៣០​​កន្លែង​ បណ្តាល​​ឱ្យ​ស្លាប់ និង​របួស​ច្រើន​រយនាក់​

Posted: 26 Apr 2011 07:50 PM PDT

កងរថពាសដែកកម្ពុជាដែលត្រៀមការពារបូរណភាពទឹកដី
​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ការវាយ​ប្រយុទ្ធ​​គ្នា​ដោយអាវុធ​ធុនធ្ងន់ និងស្រាល ​រវាង​កង​ទ័ព​កម្ពុជា និងសៀម ​​​នៅ​តំបន់​ប្រាសាទ​តាក្របី និង​​តំបន់​ប្រាសាទ​តាមាន់ធំ ​បានអូស​បន្លាយ​​​តាំង​ពី​រសៀល​ថ្ងៃទី​​២៦ មេសា ​​២០១១ ​រហូត​ដល់​ព្រឹក​​ម៉ោង​​ជាង​៦​​​ថ្ងៃទី​២៧ មេសា ២០១១ ​​គេនៅ​​​ឮស្នូរ​គ្រាប់​ផ្លោង​និង​​​កាំភ្លើង​​ដៃ​នៅឡើយ ​ប៉ុន្តែ​ចូល​ដល់​ម៉ោង​​៨​ព្រឹក​​ថ្ងៃដដែល​នេះឃើញ​​ថា គ្រាប់​កាំភ្លើង​​ហាក់​ស្ងាត់​បន្តិច​វិញ ។ ​​ការ​​ប្រើ​អាវុធ BM-21 (កាំជ្រួច​​​ប្រតិ​កម្ម​​ ឬ​កាំជ្រួច​​ហ្វូង) ​របស់​ទាហាន​​កម្ពុជា​កាលពីម្សិលមិញ​​គឺបាញ់​ចំគោល​ដៅ​បន្ទាយ​ទាហានសៀម ប្រមាណ​​​៣០​កន្លែង បណ្តាល​ឱ្យ​បាក់បែក​​ខ្ចាត់ខ្ចាយ​

រដ្ឋ​មន្ត្រី​​ការពារជាតិ​សៀម លុបចោល​ជំនួប​ចរចា​នៅ​ភ្នំពេញ​​ជាមួយ​ឧបនាយករដ្ឋ​​​​មន្រ្តី ទៀ បាញ់​

Posted: 26 Apr 2011 07:37 PM PDT

តាមប្រភពព័ត៌​មាន​​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​​ផ្សេងៗ​របស់ថៃ​​បាន​ឱ្យ​ដឹង​ថា ​​​រដ្ឋមន្ត្រី​​ការពារ​ជាតិថៃ លោកប្រាវីត ​វង្សសូវ៉ាន់ ​​​បាន​លុប​ចោល​​ដំណើរ​មក​​​​ចរចា​​​​លើ​​​​បទ​ឈប់បាញ់​​ជាមួយ​​​លោក​​​ ឧបនាយករដ្ឋ​មន្ត្រី​​​​ទៀ បាញ់ ​​នៅ​រាជ​ធានី​ភ្នំពេញ​​វិញហើយ ​​ដែល​តាម​​គម្រោង​​​នឹង​ត្រូវ​​ធ្វើ​នៅ​​ថ្ងៃ​ពុធ​នេះ ។ ​ពុំ​ទាន់​​​មាន​​សេចក្តី​​​រាយការណ៍​​​ព័ត៌​មាន​​​​ពីមូលហេតុ​​​​ច្បាស់​ លាស់​​នៃការលុប​ចោល​​​ដំណើរ​មក​​​កាន់​រាជធានីភ្នំពេញ ​​របស់​លោក​រដ្ឋ​​មន្ត្រី​​​​​ការពារ​ជាតិ​​ថៃ​នេះ​នៅឡើយទេ ។ ​លោកឈុំ សុជាតិ ​អ្នកនាំពាក្យ​​​ក្រសួងការពារ​ជាតិកម្ពុជា​ ​មិនអាច​​ទាក់ទង​តាម​ទូរស័ព្ទ​ ដើ​ម្បី​​​សុំ​សេចក្តី​អត្ថា​ធិប្បាយ​​បាននៅឡើយទេ នៅព្រឹក​ថ្ងៃទី​​​​២៧ មេសា ​​២០១១ នេះ ។

អាមេរិក​ផ្តល់ជំនួយ25​​លានដុល្លារ​ដល់​ក្រុមប្រឆាំង​លីប៊ី​

Posted: 26 Apr 2011 07:26 PM PDT

លោកអូបាម៉ា
​សេត​វិមាន​​និយាយ​ថា ប្រធានាធិបតី​អាមេ​រិក លោក​បារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​២៦ មេសា ​កន្លង​មក បានសម្រេច​​​អនុម័ត​ផ្តល់​​​​ជំនួយ​​២៥​លានដុល្លារអាេមរិក ​ទៅ​ឱ្យក្រុម​​ប្រឆាំង​លីប៊ី។ ​ក្នុង​​អនុស្សរណៈ​មួយដែល​​ផ្ញើ​ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោកស្រីហ៊ីល ឡារី គ្លីន​តុន ​​និង​រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​លោក​រ៉ូប៊ែត ហ្គេត ​លោក​​អូបាម៉ា ​បាន​ណែនាំ​​ឱ្យផ្តល់​​ជំនួយ​​ក្នុង​រូប​ភាព​ជា​​របស់​ប្រើប្រាស់​ដែលមិន​ ប៉ះពាល់ដល់​ជីវិត​​ ដើម្បី​​គាំទ្រ​​ដៃ​គូរដ្ឋាភិបាល​អាេមរិក​ដ៏​សំខាន់​​នៅ​លីប៊ី​​គឺ​ក្រុម​ ប្រឹក្សា​​បណ្តោះអាសន្ន​​ជាតិ​របស់ក្រុម​ប្រឆាំង​លីប៊ី ។​

បុរសកូន៥រង​ការ​ចោទ​ប្រកាន់​​ពី​នារី​ក្រមុំ​ថា​ច្របាច់​សុដន់

Posted: 26 Apr 2011 07:24 PM PDT

ជន​សង្ស័យ​
ខេត្ត​កណ្តាល ៖ ពាក្យ​ចាស់​លោក​ពោល​ថា ​រពឹស​ដៃ​ផ្ទៃ​ឆ្អែត ប៉ុន្តែ​បុរស​កូន​ប្រាំ​ម្នាក់​នេះ​ បែរ​ជា​​រពឹស​ដៃ​​នាំ​ឱ្យ​ចង្រៃ​ខ្លួន​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​កាល​ពីព្រឹក​ថ្ងៃ​ទី​២៥ មេសា តាម​ពាក្យ​បណ្តឹង​របស់​នារី​ក្រមុំ​ម្នាក់​​ដែល​បាន​ចោទថា បាន​យក​ដៃ​ស្ទាប​សុដន់​​នាង​​ កាល​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃទី​២៤ មេសា ខណៈ​នាង​ដើរ​ទៅ​ទិញខ្លាញ់​នៅ​ផ្ទះ​លក់​

ប្រជា​ពល​រដ្ឋ​ស្នើ​សុំ​ឱ្យ​ពន្លឿន​ការ​ចេញ​អត្តសញ្ញា​ណ​ប័ណ្ណ​​​ដល់​ប្រជា​​ពល​រដ្ឋ​

Posted: 26 Apr 2011 07:13 PM PDT

ខេត្ត​ស្វាយ​រៀង ៖ ការ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​​ផុត​កំណត់​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ​​ហើយ​ប្រជា​ពល​រដ្ឋ​បាន​នាំគ្នា​​ទៅធ្វើការ​ប្តូរ​ថ្មី​​​តាំង​ពី​ដើម​ឆ្នាំ​​មក​ដល់​ពេល​នេះ​​ នៅ​តែ​មិន​ទាន់​​បាន​ទទួល​​​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​នៅឡើយ​ ។ ពេល​នេះ​ប្រជា​ពល​រដ្ឋ​​បាន​​ស្នើ​សុំ​​​ឱ្យ​លោក​ស្នង​ការ​នគរបាល​ខេត្ត ជួយ​ពន្លឿន​ការ​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​​ថ្មី​នោះ​ឱ្យ​បាន​ឆាប់​ដើម្បី​ប្រើ​ប្រាស់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!