The Phnom Penh Post - KHMER: “ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​លាន់​រំពង​ស្រុក​បន្ទាយអំបិល” plus 9 more

The Phnom Penh Post - KHMER: “ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​លាន់​រំពង​ស្រុក​បន្ទាយអំបិល” plus 9 more


ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​លាន់​រំពង​ស្រុក​បន្ទាយអំបិល

Posted: 26 Apr 2011 03:21 AM PDT

ឧត្តរមានជ័យ៖ ស្នូរ​អាវុធ​ធុន​ចម្រុះ​ កំពុង​តែ​លាន់​ឮ​ពាស​ពេញ​ស្រុក​បន្ទាយ​អំបិល នៃ​ខេត្ត​ឧត្តរមានជ័យ ដោយ​សារ​តែ​​ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ប្រភេទ​ ១៥៥​មីល្លី​ម៉ែត្រ ចូល​មក​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ក្នុង​ការ​វាយ​ប្រហារ​​ដ៏​បង្ហូរ​ឈាម​នៅ​​វេលា​ម៉ោង​ជាង ៥​ល្ងាច​នេះ។

ថៃ​សើ​រើ​ឡើង​វិញ​ទំនាក់​ទំនង​ភ្នំពេញ-បាងកក

Posted: 26 Apr 2011 03:08 AM PDT

បាងកក៖ សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ថៃ បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ីត វេចាជីវ៉ា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ណែ​នាំ​ឲ្យ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ទាំង​អស់​សើ​រើ​ឡើង​វិញ​នូវ​ទំនាក់ ​ទំនង​ជា​មួយ​រដ្ឋាភិបាល​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​គ្រប់​វិស័យ បន្ទាប់​ពី​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​បំផុត​នៅ​ក្នុង​ រយៈ​ពេល ៥​ថ្ងៃ​មក​នេះ រវាង​ប្រទេស​ទាំង​ពីរ​នេះ។

ក្រុម​ទាហាន​ល្មោភ​សង្គ្រាម​ថៃ​ចង់​ចូល​សមរភូមិ​ប្រយុទ្ធ

Posted: 26 Apr 2011 02:55 AM PDT

បាងកក៖ សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ថា ក្រុម​យោធា​ល្មោភ​សង្គ្រាម​មួយ​កង​ធំ​របស់​ប្រទេស​ថៃ បាន​បង្ហាញ​ចេតនា​​ចូល​ប្រយុទ្ធ​ និង​គាំ​ទ្រ​ចេតនា​អាក្រក់​របស់​មេ​ទ័ព​​ថៃ ប្រយុទ្ធ ចាន់អូចា។

កាំជ្រូច​ហ្វូង​វិល​មក​ដល់​​មូលដ្ឋាន​វិញ​ក្រោយ​​វាយ​ប្រហារ​មួយ​ប្រាវ​លើ​​ថៃ

Posted: 26 Apr 2011 02:27 AM PDT

ឧត្តរមានជ័យ៖ ប្រភព​មន្ត្រី​យោធា​កម្ពុជា​ប្រចាំ​សមរភូមិ​ បាន​ឲ្យ​ដឹង​ថា កាំជ្រូច​ហ្វូង​ប្រភេទ BM21 ត្រូវ​បាន​ទាហាន​កម្ពុជា​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​ទាហាន​ថៃ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​អត់​ធ្មត់​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​​គ្នា​ដ៏​បង្ហូរ​ឈាម​នា​ពេល​ចុង​ក្រោយ​នេះ។

ថៃ​បាញ់​គ្រាប់​បែក​ផ្សែង​ពុល​​ កម្ពុជា​ចាប់​ផ្តើម​ប្រើ​ BM21 ដើម្បី​ការពារ​ខ្លួន

Posted: 26 Apr 2011 02:02 AM PDT

ឧត្តរមានជ័យ៖ ប្រភព​មន្ត្រី​យោធា​កម្ពុជា​ប្រចាំ​សមរភូមិ​ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​បាញ់​ផ្សែង​ពុល​មក​លើ​ទាហាន​កម្ពុជា ហើយ​ទាហាន​កម្ពុជា បាន​វាយ​ប្រហារ​តប​ត​ទៅ​វិញ​នូវ​កាំភ្លើង​ប្រភេទ BM២១ ដើម្បី​ការពារ​ខ្លួន។

ស្នូរ​អាវុធ​ចម្រុះ​នៅ​លាន់​ពេញ​ព្រៃ​ម្តុំ​ប្រាសាទ​តាមាន់

Posted: 26 Apr 2011 01:44 AM PDT

ឧត្តរមានជ័យ៖ ស្នូរ​​អាវុធ​ចម្រុះ​ នៅ​តែ​ត្រូវ​បាន​គេ​ឮ​ខ្ទរ​ខ្ទារ​ពេញ​ព្រៃ​នៅ​តំបន់​ប្រាសាទ​តាមាន់​រហូត​មក ​ដល់​ម៉ោង​ជិត ៤​រសៀល​នេះ ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​កម្ពុជា និង​ថៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ បាន​ស្ងប់​ស្ងាត់​ទៅវិញ​ហើយ។

ចិន​គ្រោង​វិនិយោគ​ទឹក​ប្រាក់​៣៩១​ពាន់​លាន​ដុល្លារ​​លើ​បណ្តាញ​ចែក​ចាញ​អគ្គិសនី

Posted: 26 Apr 2011 01:35 AM PDT

ក្រុង​ស៊ាងហៃ៖ កាសែត China Securities Journal បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​ហ៊ុន State Grid Corp របស់ចិន គ្រោង​នឹង​បង្កើន​ការ​វិនិយោគ​បណ្តាញ​អគ្គិសនី​របស់​ចិន​ដល់ ២,៥៥​ពាន់​ពាន់​លាន​យន់​(៣៩០,៦៣​ពាន់​លាន​ដុល្លារ​)​ក្នុង​ផែនការ​រយៈ​ពេល​៥ ​ឆ្នាំ​ខាង​មុខ​ ពោលគឺ​កើន​៦៨​ភាគ​រយ​ធៀប​នឹង​ផែនការ​ក្នុង​ឆ្នាំ​កន្លង​ទៅ។

ថៃ​បង្កើន​ការ​បញ្ជូន​ទ័ព​ឈុត​ខ្មៅ​មក​ព្រំ​ដែន​ជួរ​មុខ

Posted: 26 Apr 2011 01:08 AM PDT

ភ្នំដងរែក៖ សេចក្តី​រាយការណ៍​របស់​ Reuters បាន​និយាយ​ថា ប្រទេស​ថៃ​បាន​បន្ត​បង្កើន​ការ​បញ្ជូន​ទាហាន​របស់​ខ្លួន​ចូល​មក​តំបន់​ព្រំ​ ដែន​ជួរ​មុខ ជា​ទី​ដែល​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

ប្រមុខ​អ.ស.ប. គ្មាន​អំណាច​​បញ្ជា​ឲ្យ​​ស៊ើប​អង្កេត​សង្គ្រាម​នៅ​ស្រី​លង្កា

Posted: 26 Apr 2011 12:47 AM PDT

អ.ស.ប៖ អគ្គលេខា​ធិការ​អ.ស.ប លោក បាន​ គីមូន បានថ្លែង​​ថា លោក​មិន​មាន​អំណាច​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ជុំ​វិញ​ ការ​សម្លាប់​​ជន​ស៊ីវិល​ទាំង​ហ្វូង​ៗ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ជា​ច្រើន​ខែ ​ចុង​ក្រោយ​ ​ខណៈ​ពេល​មាន​របាយការណ៍​មួយ​ បាន​​ផ្តល់​អនុសាសន៍​​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៥ មេសា​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

ការ​ប្រយុទ្ធ​គ្នា​រាល​ដាល​​ទៅ​ដល់​ព្រំ​ដែន​ព្រះវិហារ​ទៀត

Posted: 26 Apr 2011 12:06 AM PDT

ព្រះវិហារ៖ ប្រភព​ព័ត៌មាន​ពី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទាហាន​កម្ពុជា និង​ថៃ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​​តំបន់​ព្រំ​ដែន​ខេត្ត​ព្រះវិហារ ជិត​ប្រាសាទ​ព្រះវិហារ​ចំណាស់ ៩០០​ឆ្នាំ​របស់​កម្ពុជា ជា​ទី​ដែល​ធ្លាប់​កើត​មាន​ការ​ប្រយុទ្ធ​យ៉ាង​ក្តៅ​គគុក​កាល​ពី​ខែ​កុម្ភៈ​ កន្លង​មក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!