The Phnom Penh Post - KHMER: “Panasonic គ្រោង​​សាង​សង់​​រោង​ចក្រ​ផលិត​​ថ្ម​លីទីញ៉ូម​ថ្មី​នៅ​ចិន” plus 9 more

The Phnom Penh Post - KHMER: “Panasonic គ្រោង​​សាង​សង់​​រោង​ចក្រ​ផលិត​​ថ្ម​លីទីញ៉ូម​ថ្មី​នៅ​ចិន” plus 9 more


Panasonic គ្រោង​​សាង​សង់​​រោង​ចក្រ​ផលិត​​ថ្ម​លីទីញ៉ូម​ថ្មី​នៅ​ចិន

Posted: 24 Apr 2011 02:49 AM PDT

តូក្យូ៖ ប្រភព​ស្និទ្ធ​នឹង​ក្រុម​ហ៊ុន​មួយ​នេះ បាន​ប្រាប់ Reuters កាល​ពី​ថ្ងៃ​សៅរ៍​ថា ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​របស់​ជប៉ុន​​ឈ្មោះ Panasonic Corp មាន​ផែនការ​កសាង​រោង​ចក្រ​ផលិត​​ថ្ម​លីទីញ៉ូម​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ចិន នៅ​ក្នុង​​ឆ្នាំ​​សារពើ​ពន្ធ​ ចាប់​ពី​ឆ្នាំ​ខែ​មេសា​ ឆ្នាំ​២០១២ ខាង​មុខ ដើម្បី​​ជំរុញ​ការ​ប្រកួត​ប្រជែង​​លើ​ការ​ចំណាយ​របស់​ខ្លួន។

ច្រក​ព្រំ​ដែន​​កម្ពុជា-ថៃ​ ២​កន្លែង​ ​បិទ​ទ្វារ​ក្រោយ​​ការ​ប្រយុទ្ធ​គ្នា​កើត​ឡើង

Posted: 24 Apr 2011 02:20 AM PDT

ឧត្តរមានជ័យ៖ មន្ត្រី​ព្រំ​ដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ច្រក​ព្រំ​ដែន​អន្តរជាតិ​កម្ពុជា-ថៃ​ចំនួន ២​កន្លែង ត្រូវបាន​បិទ​ទ្វារ បន្ទាប់​ពី​​កើត​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​​ជា​ថ្មី​ម្តង​ទៀត​រវាង​ទាហាន​ កម្ពុជា​ និង​ថៃ កាល​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ មេសា​នេះ។

កង​កម្លាំង​ស៊ីរី​ចូល​ឆែក​ឆេរ​តាម​ផ្ទះ ខណៈ​ការ​ប្រឆាំង​លោក​អាសាដ​កើន​ឡើង

Posted: 24 Apr 2011 02:03 AM PDT

ក្រុង​អាម៉ាន់៖ សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មេសា​នេះ​ថា ប៉ូលិស​សម្ងាត់​បាន​ធ្វើ​ការ​ឆែក​ឆេរ​តាម​លំនៅ​ដ្ឋាន​ជា​ច្រើន​ក្បែរ​រដ្ឋ​ ធានី​ដាម៉ាស់​ពេញ​មួយ​រាត្រី ខណៈ​ការ​ប្រឆាំង​ពី​សំណាក់​ប្រជាជន​ចំពោះ​ប្រធានា​ធិបតី​ក្តោប​អំណាច​តែ​ឯង លោក បាសារ អាល់​-​អាសាដ បាន​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​លើ​ហ្វូង​បាតុករ​គាំ ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។

បក្ស​ប្រឆាំង​នៅ​កម្ពុជា​​​ថ្កោល​ទោស​ទង្វើ​ឈ្លាន​ពាន​ជា​ថ្មី​របស់​ថៃ

Posted: 24 Apr 2011 01:31 AM PDT

ភ្នំពេញ៖ គណ​បក្ស​ជំទាស់​ដ៏​ធំ​បំផុត​របស់​​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ថ្កោល​ទោស​​​ចំពោះ​​ការ​ឈ្លាន​ពាន​​យ៉ាង​កម្រោល​របស់​ទាហាន​ថៃ​មក​លើ​ បូរណភាព​ទឹក​កម្ពុជា នៅ​តំបន់​ព្រំ​ដែន​ភាគ​​ពាយព្យ​​នៃ​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​​យ៉ាង​តិច ១១​នាក់ និង​រាប់​សិប​នាក់​រង​របួស និង​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​​រាប់​ពាន់​គ្រួសារ​ចាក​ចេញ​ពី​ផ្ទះ​សម្តែង​ ភូមិដ្ឋាន​របស់​ពួកគេ។

កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ថៃ​ថា​បាន​ប្រើ​អាវុធ​ BM21

Posted: 24 Apr 2011 12:39 AM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​​ច្រាន​ចោល​ការ​​នូវ​សេចក្តី​ថ្លែងការណ៍​របស់​​ក្រសួង​ការ​បរទេស​ថៃ​ ដែល​បាន​​ថ្លែង​​ចោទ​ប្រកាន់​កម្ពុជា​ថា​បាន​ប្រើ​អាវុធ​ BM21 វាយ​ប្រហារ​លើ​កង​ទ័ព​ថៃ​នៅ​អំឡុង​ពេល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​​រវាង​កង​ ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ចាត់​ទុក​​ជា​ព័ត៌មាន​បំណុល និង​​បំផ្លើស។

កូរ៉េ​ខាង​ត្បូង និង​ចិន​បំបែក​សំបុក​ក្រុម​ទូរស័ព្ទ​បោក​ប្រាស់​នៅ​កូរ៉េ​ខាង​ត្បូង

Posted: 24 Apr 2011 12:03 AM PDT

ក្រុង​សេអ៊ូល រដ្ឋ​អាជ្ញា​ប្រចាំ​នៅ​ទី​ក្រុង​សេអ៊ូល​ បាន​ឲ្យ​ដឹង​នៅ​​ថ្ងៃ​អាទិត្យ ទី ២៤ ខែ​មេសា​​នេះ​ថា រដ្ឋ​អាជ្ញា​ចិន​បាន​​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ២៣​នាក់ ​ពី​បទ​សង្ស័យ​ទូរស័ព្ទ​បោក​ប្រាស់​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ដែល​នេះ​ជា​ប្រតិបត្តិ​ការ​លើក​ដំបូង​បំបែក​សំបុក​ក្រុម​បោក​បន្ទាប់​ពី​ ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ​ឯកភាព​គ្នា​ទប់​ស្កាត់​ក្រុម​បោក​តាម​សំឡេង​ដែល​ បង្ក​ឲ្យ​មាន​ការ​ខាត​បង់​ហិរញ្ញ​វត្ថុ​យ៉ាង​ច្រើន​សន្ធឹក​នៅ​កូរ៉េ​ខាង​ ត្បូង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ភូមា​មាន​គម្រោង​ពង្រីក​​ការ​រុក​រក​ប្រេង និង​ឧស្ម័ន​ជា​មួយ​ដៃ​គូ​បរទេស

Posted: 23 Apr 2011 11:52 PM PDT

យាំងហ្គូន៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ថា រដ្ឋាភិបាល​ភូមា មាន​ផែនការ​រុក​រក​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​ ៣ ជា​មួយ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង។

ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កម្ពុជា-ថៃ​នៅ​សមរ​ភូមិ​បាន​ស្ងប់​ស្ងាត់​បន្តិច​វិញ

Posted: 23 Apr 2011 10:28 PM PDT

ឧត្តរមានជ័យ៖បន្ទាប់​​ពី​មាន​​ការ​វាយ​​ប្រយុទ្ធ​គ្នា​ជា​​ច្រើន​ ម៉ោង​​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ ​សង្គ្រាម​​ដែល​​បាន​​ផ្ទុះ​ឡើង​​​រវាង​កង​​ទ័ព​កម្ពុជា និង​ថៃ​​នៅ​​​សម​រភូមិ​​​ថ្មដូន​ ប្រាសាទ​​តាក្របី ​និង​​ប្រាសាទ​​តាមាន់​ មាន​​សភាព​​ស្ងប់​ស្ងាត់​​បន្តិច​​ហើយ​​រហូត​មកទល់​នឹង​ម៉ោង ​១២​​ថ្ងៃត្រង់​។

ប្រមុខ​អ.ស.ប.​ជំរុញ​ឲ្យ​កម្ពុជា និង​ថៃ​​ឈប់​បាញ់​គ្នា និង​អត់​ធ្មត់​ជា​អតិបរមា

Posted: 23 Apr 2011 09:19 PM PDT

អ.ស.ប.៖ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន នៅ​ថ្ងៃ​អាទិត្យ​នេះ អំពាវ​នាវ​ឲ្យ​​ភាគី​ជម្លោះ​កម្ពុជា និង​ថៃ បន្ត​អត់​ធ្មត់​ជា​អតិបរមា និង​ចាត់​វិធានការ​ជា​បន្ទាន់​​ដើម្បី​​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ ប្រកប​ដោយ​ប្រសិទ្ធ​ភាប​នៅ​នឹង​កន្លែង។ នេះ​បើ​យោង​តាម​​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​​អ្នក​នាំ​ពាក្យ​​របស់​ប្រមុខ​អង្គការ​សហ​ប្រជាជន​នៅ​ថ្ងៃ​នេះ។

ទាហាន​កម្ពុជា-ថៃ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ប្រាសាទ​តាមាន់​ថ្ងៃ​ទី​បី

Posted: 23 Apr 2011 08:31 PM PDT

ឧត្តរមានជ័យ៖ មន្ត្រី​យោធា​កម្ពុជា​នៅ​ឯ​ព្រំ​ដែន​​ខេត្ត​ឧត្តរមាន​ជ័យ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ថា ទាហាន​កម្ពុជា និង​ថៃ បាន​​វាយ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ម្តង​ទៀត​នៅ​វេលា​ម៉ោង​ប្រហែល ១០​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​វាយ​ប្រយុទ្ធ​គ្នា​​ចំនួន​ ២​ថ្ងៃ​កន្លង​មក​ហើយ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!