Koh Santipheap Daily

Koh Santipheap Daily


មេបញ្ជា​ការ​កងទ័ព​ថ្នាក់តំបន់​​​កម្ពុជា-សៀម​ជួបពិភាក្សា​​​ព្រម​ព្រៀង​​​៣​ចំណុច​​ទៀត​

Posted: 29 Apr 2011 04:18 AM PDT

រាជធានីភ្នំពេញ ៖ ​​កង​យោធពលខេមរ​ភូមិន្ទ​​ ​ស្វាគមន៍​ចំពោះ​​​​ជំនួប​ពិភាក្សា​​​​រវាង​​លោក​វរ​សេនីយ៍​​ឯក​នាក់ វង្ស ​​​មេបញ្ជា​ការ​​​រង និង​ជានាយ​សេនាធិ​ការ​​កង​ពល​តូច​​​ថ្មើរជើង​​​លេខ​​៤២ ​កម្ពុជា ជាមួយលោក​ឌុល យ៉ាដេត ​មេ​បញ្ជាការ​​វរសេនា​​​ធំឈុត​ខ្មៅ​ថៃ ​​នៅច្រក​​អូរ​ស្មាច់​ ដែលលទ្ធផលនៃ​​​កិច្ចពិភាក្សា​​​​រវាង​ភាគី​​ទាំង​​​​២​នេះ​​​​បានឯក​ភាព​​លើ​​​​៣ចំណុច ៖ ​

សេចក្តី​​ថ្លែងការណ៍​អ្នកនាំពាក្យ​​​ក្រសួងការពារជាតិ សូម​​ឱ្យថៃ​​គោរព​កិច្ច​​​ពិភាក្សា​

Posted: 29 Apr 2011 04:06 AM PDT

រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​​ក្រសួង​ការពារជាតិ​​​មានការ​​​ខកចិត្ត​​​ និង​​សោកស្តាយ​​​ជា​ពន់ពេក ​ចំពោះ​ការចល័តទ័ព ​និងការ​វាយ​ប្រហារ​ដោយ​​​​កាំភ្លើង​​​​ត្បាល់​របស់ទាហាន​ថៃ ​មក​លើ​ទីតាំង​​កង​យោធពល​ខេមរ​ភូមិន្ទ​នៅ​តំបន់​​​​ប្រាសាទ​​​តាក្របី​ ក្នុងស្រុក​​បន្ទាយអំពិល ​ខេត្ត​ឧត្តរ​មានជ័យ ​ដែលបាន​ចាប់ផ្តើម​​​​ពីម៉ោង​​​២០​និង​​​៣០នាទី​​​​យប់ថ្ងៃទី​​​២៨ មេសា ​

ជន​សង្ស័យ៣នាក់​លួច​បំពុល​សត្វ​ឆ្កែ​យក​ទៅ​លក់​ត្រូវ​អស់​លក្ខណ៍

Posted: 29 Apr 2011 03:57 AM PDT

ជន​សង្ស័យ​៣​នាក់​ជាប់​ពាក់​ព័ន្ធ​លួច​បំពុល​សត្វ​ឆ្កែ​​អ្នក​ស្រុក​
ខេត្ត​កណ្តាល ៖ ជន​សង្ស័យ​៣​នាក់​ជាប់​ពាក់​ព័ន្ធ​លួច​បំពុល​សត្វ​ឆ្កែ​​អ្នក​ស្រុក​មួយ​ក្បាល​ឱ្យ​ងាប់ រួច​ដឹក​តាម​ម៉ូតូ​យក​ទៅ​​ដើរ​រក​ម៉ូយ​ទិញ​នៅ​​ម្តុំ​ផ្សារ​ដើមគ រាជ​ធានី​ភ្នំពេញ ត្រូវ​​ម្ចាស់​​តាម​ទាន់​ ​ហើយ​​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួល​ស្វាយ​ព្រៃ​ទី២ ឱ្យ​ចាប់​​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មេសា

ចាប់​ខ្លួន​អ្នក​លេង​ប្រើ​កាំបិត​ប៉័ង​តោ​កាប់​គូទំនាស់

Posted: 29 Apr 2011 03:53 AM PDT

យុវ​ជន​ចំនួន២​នាក់​​បាន​ត្រូវ​ប៉ូលិសចាប់​ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ចំនួន២​នាក់​​បាន​ត្រូវ​ប៉ូលិស​​ប៉ុសិ៍្ត​​​គីឡូ​ម៉ែត្រលេខ​៦​និង​ប៉ុសិ៍្ត ​ព្រែក​តាសេក​ចាប់​ខ្លួនកាលពីវេលា​​ម៉ោង​៥​ល្ងា​ច​ថ្ងៃ​ទី២៨ មេសា ក្រោយ​ពី​ពួក​គេ​បានប្រើ​កាំបិត​ប៉័ង​តោ​កាប់​គូទំនាស់​​ម្នាក់​ត្រូវ​មួយកាំបិត​ចំ​ស្លាបប្រចៀវ​ខាងឆ្វេងរង​របួស​ធ្ងន់​ នៅក្នុង​ភូមិ​ក្រោលគោ សង្កាត់គីឡូ​ម៉ែត្រលេខ៦ ខណ្ឌប្ញស្សី​កែវ ។ យុវ​ជន​ទាំង​២នាក់​នេះ​

ព្រះ​វិហារ​វត្ត​ភ្នំ​ចាស់​ទ្រុឌ​ទ្រោម​​អាយុ​ជិត៦០០​ឆ្នាំ​ សាលា​រាជ​ធានី​ធ្វើ​ការ​ជួស​ជុល​កែ​លំអ​ឡើង​វិញ​

Posted: 29 Apr 2011 03:46 AM PDT

​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​បេតិក​ភណ្ឌ​​ប្រវត្តិ​សាស្ត្រ​
រាជធានីភ្នំពេញ ៖ ព្រះ​វិហារ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​បេតិក​ភណ្ឌ​​ប្រវត្តិ​សាស្ត្រ​សំគាល់​ពី​ការ​កកើត​​រាជធានី​ភ្នំពេញ បច្ចុ​ប្បន្ន​មាន​សភាព​ទ្រុឌ​ទ្រោម​​ខ្លាំង ហើយត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញធ្វើ​ការជួស​ជុល​កែ​លំអ​​ឡើង​វិញ ។ មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​សំណង់​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្ត្រ​សំគាល់​ពី​ការ​កកើត​​របស់​រាជ​ធានី​ភ្នំពេញ

ស្រវឹង​ងោក​បើក​រថយន្ត​បុក​ម៉ូតូ​កង់​បី​ឈប់​ស្ងៀម​ស្លាប់​បុរស​ម្នាក់

Posted: 29 Apr 2011 03:35 AM PDT

សព​ជនរង​គ្រោះ​
រាជ​ធានី​ភ្នំពេញ ៖ អ្នកបើក​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​​ដែលឈប់​ចតនៅ​ជាប់​របង​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ខាងស្ដាំដៃត្រូវ​រថយន្ដ​ពណ៌​ទឹកប្រាក់ពាក់​ស្លាក​លេខ2N 3963 បើក​មក​ពី​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងបុក​ពេញទំហឹង បណ្ដាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​បាក់​ខ្ទេច​អស់ រីឯ​ម្ចាស់​ខ្ទាត​ចេញ​បោក​ក្បាល​ស្លាប់​នៅវេលា​ម៉ោង​១១ និង​៤៥​នាទី​យប់ថ្ងៃ​ទី​២៨ មេ​សា

តូច​ចិត្ត​អ្នក​បើក​បរ​មិន​ថ្នម​​បោល​បុក​បង្កាន់​ដៃ​ស្ពានធ្លាក់​ចូល​ស្ទឹង

Posted: 29 Apr 2011 03:21 AM PDT

​រថយន្ត​​កាមរីមួយ​គ្រឿង​បានបុក​រនាំង​បង្កាន់​ដៃ​ស្ពាន​​ឈើ​ព្រះ​ពន្លា​ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ស្ទឹង​បះជើង​ឡើង​លើ
ខេត្ត​បន្ទាយ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃទី​២៩ មេសា មាន​ការភ្ញាក់​ផ្អើល​​មួយ​បាន​កើត​ឡើង​ព្រោះ​តែ​រថយន្ត​​កាមរីមួយ​គ្រឿង​បានបុក​រនាំង​បង្កាន់​ដៃ​ស្ពាន​​ឈើ​ព្រះ​ពន្លា​ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ស្ទឹង​បះជើង​ឡើង​លើ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ភូមិ​ព្រះពន្លា​ សង្កាត់​ព្រះពន្លា ​ក្រុង​សិរីសោ​ភ័ណ

ព័ត៌​មាន​បន្ថែម​ស្តី​ពី​រន្ទះ​បាញ់​​ស្លាប់៣​នាក់ និង​របួស​ធ្ងន់​ស្រាល​ជិត​៣០​នាក់​

Posted: 29 Apr 2011 03:17 AM PDT

រន្ទះ​ដ៏ខ្លាំង​បាន​ប្រល័យ​ជីវិត​មនុស្ស​៣​នាក់
ខេត្ត​មណ្ឌល​គិរី ៖ រន្ទះ​ដ៏ខ្លាំង​បាន​ប្រល័យ​ជីវិត​មនុស្ស​៣​នាក់ និង​បង្ក​ឱ្យ​របួស​ធ្ងន់​ និង​ស្រាល​ជិត​៣០​នាក់​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​​ជន​រង​គ្រោះ​ស្រែក​​ទ្រហោ​យំ​យ៉ាង​អាណោច​អាធ័ម​​ជា​ទី​បំផុត​នៅ​ក្នុង​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​មណ្ឌល​គិរី ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​​​រសៀល ថ្ងៃទី​២៨ មេសា ក្នុង​ការ​ដ្ឋាន​​ទី​១០

ព្រះអង្គម្ចាស់​​​​វីល្លៀម​​​មានប្រជាប្រិយភាព​​​​​ជាង​បិតា​

Posted: 29 Apr 2011 03:14 AM PDT

ព្រះអង្គម្ចាស់​​វីល្លៀមមានប្រជាប្រិយភាព​​ខ្លាំង​ជាង​ព្រះបិតា
ព្រះអង្គម្ចាស់​​វីល្លៀម​​ដែលត្រូវ​រៀបអភិសេក​​នាថ្ងៃទី​២៩ មេសា ​​ជាមួយនាង KATE MIDDELTON មានប្រជាប្រិយភាព​​ខ្លាំង​ជាង​ព្រះបិតា​​ព្រះអង្គ​​​ម្ចាស់​​​ឆាល ហើយ​​ពលរដ្ឋ​​​អង់​គ្លេស​​​កាន់តែច្រើន​​​យល់​ថា បុត្រា​​ច្បង​នេះ​​​គួរ​ត្រូវ​​ឡើងគ្រងរាជ្យ​​​ជំនួស​ព្រះបិតា​ផង បន្ទាប់ពី​ព្រះ​មហា​ក្សត្រីយានី​​អេលីហ្សាប៊ែត​ទី​២

រូប​ចម្លាក់​ក្រមួន​របស់​តារា​ភាព​យន្ត​ចិន នាង​ហ្វាន​ ប៊ិញ​ប៊ិញ ដាក់​តាំង​នៅ​សៀង​ហៃ​

Posted: 29 Apr 2011 03:06 AM PDT

រូប​ចម្លាក់​ពី​ក្រមួន​របស់​តារា​ភាព​យន្ត​ចិន​ នាង​ហ្វាន ប៊ិញ​ប៊ិញ ត្រូវ​បាន​ដាក់​តាំង​កាល​ពី​ថ្ងៃ​ទី​២៨ មេសា នៅ​សារមន្ទីរ​ MADAME TUSSAUDS ក្រុង​សៀង​ហៃ​។ រូប​ចម្លាក់​នេះ​របស់​នាង​ហ្វាន​ប៊ិញ​ប៊ិញ​ដែល​ស្លៀក​ពាក់​រ៉ូប​ទាក់​ទិន​រឿង​នាគ​ដែល​តារា​ភាព​យន្ត​រូប​នេះ​ធ្លាប់​ស្លៀក​ពាក់​ក្នុង​ពេល​បង្ហាញ​ខ្សែ​ភាព​យន្ត​ចិន​ដំបូង​រឿង​ CHONGQING BLUES

សៀមយកការចុះបញ្ជី​​​ប្រាសាទព្រះ​វិហារ​ និងផែនទី​​ឯកតោ​ភាគី​​របស់ខ្លួន​​​មក​ឈ្លានពានកម្ពុជា​

Posted: 29 Apr 2011 03:03 AM PDT

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៦ មេសា ​​២០១១ ​​លោក​ស៊ុវីត ​ឃុនគិទី ​រដ្ឋ​មន្ត្រី​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​​​ថៃ ​​បានលើកឡើង​​ថា ​​«អង្គ ការ​​យូណេស្កូ​​​​គួរតែ​​ទទួលខុសត្រូវ​ ពីព្រោះ​​​កា​រចុះ បញ្ជី​​​​ប្រាសាទ​ព្រះវិហារ​​​ជាបេតិ​កភណ្ឌ​ពិភព​លោក បាន​​បណ្តាល​ឱ្យ​​​មាន​​​ការប៉ះទង្គិចគ្នា​​​​នៅ​តាមព្រំដែន​​​កម្ពុជា​-ថៃ»​។​ ក្រុម​​អ្នក​​តាមដាន​​​​រឿង​ជម្លោះ​​ព្រំដែនរវាង​កម្ពុជា​-សៀម​​​​បានលើក​ជា​​សំណួរ​ថា

ប្រទះ​ឃើញ​​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជិត​៣.០០០​គ្រាប់​

Posted: 29 Apr 2011 02:34 AM PDT

ខេត្ត​បន្ទាយមានជ័យ ៖ ​កាល​ពី​ថ្ងៃ​​ទី​២៨​ មេសា ប្រជា​ពល​រ​ដ្ឋ​នៅ​ស្រុក​ថ្ម​ពួក និង​ស្រុក​ស្វាយ​ចេក បាន​ប្រទះ​ឃើញ​​យុទ្ធ​ភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ​​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពីគ្នា​ និង​​បាន​យក​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​រក្សា​ទុក ។ ​តាម​ព័ត៌​មាន​ពី​​លោក​អនុ​សេនីយ៍​​ឯក ​យ៉ត រ៉ាយ អធិ​ការ​​នគរ​បាល​​ស្រុក​ថ្ម​ពួក​បាន​ឱ្យ​ដឹង​ថា

ប្រជុំ​ទ្វេ​ភាគី​រវាង​គយ​កម្ពុជា​ និង​គយ​ជប៉ុន​​ដើម្បី​​សម្រួល​ពាណិជ្ជ​កម្ម​

Posted: 29 Apr 2011 02:30 AM PDT

ប្រជុំ​ទ្វេ​ភាគី​រវាង​គយ​កម្ពុជា​ និង​គយ​ជប៉ុន​​ដើម្បី​​សម្រួល​ពាណិជ្ជ​កម្ម​
រាជធានីភ្នំពេញ ៖ នា​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១១​ វេលាម៉ោង​​១០​និង​៣០​​នាទី​ព្រឹក នៅ​សាល​ប្រជុំ​​នៃ​អគ្គ​​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ មាន​​ប្រារព្ធ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​រដ្ឋ​បាល​គយ​កម្ពុជា ដឹក​នាំ​ដោយ​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉ន ប្រតិភូ​រាជ​រដ្ឋាភិបាល​​ទទួល​ប​ន្ទុក​ជា​អគ្គ​នាយក​គយ​ និង​រដ្ឋា​ករ​កម្ពុជា និង​សម​ភាគី​រដ្ឋ​បាល​គយ​ជប៉ុន ដឹក​នាំ​ដោយ​

អនុ​រដ្ឋ​​មន្ត្រី​ការ​បរទេស​រុស្ស៊ីចាប់​អារម្មណ៍​ពី​ការ​ផ្ទុះ​អាវុធ​​នៅ​ព្រំ​ដែន​​កម្ពុជា-ថៃ

Posted: 29 Apr 2011 02:19 AM PDT

ក្នុង​ឱកាស​ដែល​លោក​ អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​រុស្ស៊ី ​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​អ៊ុង ​ស៊ាន
រាជធានីភ្នំពេញ ៖ លោក​កុយ គួង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​បាន​ប្រាប់​ឱ្យ​ដឹងថា ​ក្នុង​ជំនួប​សម្តែង​​ការ​គួរ​សម និង​ពិភាក្សា​​ការ​​ងារ​ លោក Allexey N.Borodaukin អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​បញ្ជាក់ថា ​ដំណើ​រ​ទស្សន​​​កិច្ច​​របស់​លោក​មក​កាន់​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​​ផ្លាស់​ប្តូរ​​មតិ​យោ​​បល់​​ក្នុង​ការ​ ពង្រឹង​​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​​ពីរ​កម្ពុជា-រុស្ស៊ី

គូស្នេហ៍​​​​ប្រើ​ល្បិច​​​លាក់​គ្រឿងញៀន​​​ក្នុង​ដប​​សាប៊ូ ទៅចែកចាយ​​នៅ​គុកព្រៃ​ស​​

Posted: 29 Apr 2011 02:13 AM PDT

គូស្នេហ៍​​ដែលត្រូវ​​ឃាត់ខ្លួន​នេះ
រាជធានីភ្នំពេញ ៖ គូសង្សារ​​​​​១គូ​​​​នាំគ្រឿង​ញៀន​ទៅចែកចាយ​នៅក្នុង​​​ពន្ធនាគារ​​​ព្រៃស ត្រូវ​បាន​កម្លាំង​​ឆ្មាំគុក​​​​​ឃាត់ខ្លួន​ប្រគល់​​​​ឱ្យ​ប៉ូលិស​​​ខណ្ឌដង្កោ ​ធ្វើការ​​សាកសួរ និង​​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅតុលាការ​​​​​​បន្ទាប់​​ពីពួកគេ​​​​​លាក់​គ្រឿង​​ញៀន​ក្នុង​​​​ដបសាបូ​ទៅចែក​ចាយ​​​ឱ្យ​​អ្នក​ទោស​​នៅ​​​ក្នុងគុក​​​ព្រៃស ។ ហេតុការណ៍​​​នេះ​បាន​កើត​ឡើង​​កាល

អាប់ភីស៊ីតថា ពុំមាន​ផែនការ​​​ជួបពិភាក្សា​​​​​ជាមួយសម្តេចតេជោ​​ហ៊ុន ​សែន ទេ​

Posted: 29 Apr 2011 01:31 AM PDT

យោង​តាមកាសែត​​បាង​កកប៉ុស្តិ៍​​របស់ថៃ​​​ជា​ភាសាអង់គ្លេស​​​នៅថ្ងៃទី​​​២៩ មេសា ​​ចេញផ្សាយ​ដោយដក​ស្រង់សម្តី​​នាយករដ្ឋមន្ត្រី​​ថៃ លោក​អាប់ភីស៊ីត ​​​វ៉េចាជីវ៉ា ​​ដែលថ្លែង​​កាលពីថ្ងៃទី​​២៨ មេសា ​ក​ន្លង​មក​ថា រូបលោក​ពុំមាន​ផែនការ​​​ជួប​ពិភាក្សា​ទល់មុខគ្នា​​ជាមួយសមភាគី​កម្ពុជា​ សម្តេច​តេជោហ៊ុន សែន ​​ដើម្បីពិភាក្សា​​អំពី ​សន្តិភាព​​នៅ​ក្នុង​​ឱកាសនៃ​​​កិច្ច​ប្រជុំ​​​កំពូល​​អាស៊ាន​​លើកទី​១៨ ​ដែលរៀបចំឡើង​​នៅ​ក្នុងទីក្រុង​​ហ្សា​កា​រតា

រថ​យន្ត​ដឹក​ស័ង្ក​សី​​អ្នក​បើក​​បរ​ងោក​មួយភ្លែត​ក្រឡាប់ភីង​តាម​ផ្លូវ​លេខ​6A​

Posted: 29 Apr 2011 01:16 AM PDT

រថ​យន្ត​ដែល​ក្រឡាប់​ម៉ាក​ទីតាំន់​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ​ភ្នំពេញ​២​J៥៣៧៦
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ដឹក​ស័ង្ក​សី​មួយ​គ្រឿង​ដែល​គេ​អះ​អាង​ថា ម្ចាស់​ដេក​លក់​បាន​រេ​ចង្កូត​ប្រុង​ធ្លាក់​​ផ្លូវ​ ហើយ​ទាញ​ចង្កូត​មក​វិញ​ក្រឡាប់​ចាក់​ស័ង្កសី​ចោល​។ ទោះ​បី​ជា​យ៉ាង​ណា​ពុំ​បង្ក​ឱ្យ​មាន​មនុស្ស​​រង​របួស​ឡើយ តែ​បង្ក​ឱ្យ​រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​ពណ៌​ឈាម​ជ្រូក​មួយ​គ្រឿង​ទៀត​ឈប់​ចត​រង​ការ​ខូច​ខាត​ផង​ដែរ។ គ្រោះ​ថ្នាក់​ចរា​ចរ​នេះ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!