The Phnom Penh Post - KHMER: “លោក វេន ចុះ​ចត​ជើង​ទី​មួយ​នៅ​ម៉ាឡេស៊ី​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អាគ្នេយ៍” plus 9 more

The Phnom Penh Post - KHMER: “លោក វេន ចុះ​ចត​ជើង​ទី​មួយ​នៅ​ម៉ាឡេស៊ី​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អាគ្នេយ៍” plus 9 more


លោក វេន ចុះ​ចត​ជើង​ទី​មួយ​នៅ​ម៉ាឡេស៊ី​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​អាគ្នេយ៍

Posted: 27 Apr 2011 03:04 AM PDT

គូឡាឡុំពួរ៖ នាយក​រដ្ឋមន្ត្រី​ចិន លោក វេន ជៀប៉ាវ បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៤​ថ្ងៃ​នៅ​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃ​នេះ ដោយ​ក្នុង​អំឡុង​ពេលទស្សនកិច្ច​​នេះ មាន​ការ​រំពឹង​ថា​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​​វិនិយោគ និង​ការ​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​ពី​តំបន់​នេះ។

ព្រះ​ចៅ​អធិរាជ និង​ព្រះ​រាជនី​ជប៉ុន​ យាង​សួរ​សុខ​ទុក្ខ និង​លួង​លោម​រាស្ត្រ​រង​ទុក្ខ

Posted: 27 Apr 2011 02:38 AM PDT

ក្រុង​តូក្យូ៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ និង​ព្រះ​រាជនី មីជីកូ បាន​ជួប​សន្ទនា​ជា​មួយ​​អ្នក​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​កាល​ពី​ខែ​មីនា​មុន នៅ​ថ្ងៃ​ពុធ​នេះ ដោយ​បាន​​លួង​លោម​ និង​​លើក​ទឹក​ចិត្ត​​ដល់​ពួកគេ ដែល​កាយ​វិការ​នេះ​បាន​ជួយ​​​រក្សា​​កិត្តិយស​របស់​របប​រាជាធិបតេយ្យ​បុរាណ​ របស់​ប្រទេស​នេះ​នៅ​ក្នុង​សម័យ​ទំនើប។

ទីបេ​រើស​បាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​មក​ពី​សាលា​នៅ​អាមេរិក

Posted: 27 Apr 2011 02:03 AM PDT

ដារ៉ាំសាឡា៖ ក្រុម​និរទេស​ខ្លួន​ទីបេ បាន​បោះ​ឆ្នោត​ជ្រើស​រើស​​អ្នក​ប្រាជ្ញ​ផ្នែក​ច្បាប់​ម្នាក់​មក​ពី​សាកល​ វិទ្យាល័យហាវ៉ាដ ឲ្យ​ធ្វើ​ជា​មេដឹកនាំ​នយោបាយ​របស់​ពួកគេ ដោយ​មេដឹកនាំ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​មក​នូវ​រដ្ឋាភិបាល​ និរទេស​​ខ្លួន​កាន់​តែ​​ជ្រុល​និយម​ជាង​មុន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន បន្ទាប់​ពី​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា បាន​​ដក​ខ្លួន​ចេញ​ពី​តួនាទី​​នយោបាយ​របស់​គាត់។

នាវា​កូរ៉េ​ខាង​ជើង​ដក​ថយ​វិញ​ក្រោយ​កូរ៉េ​ខាង​ត្បូង​បាញ់​ព្រមាន

Posted: 27 Apr 2011 01:23 AM PDT

ក្រុង​សេអ៊ូល៖ មន្ត្រី​យោធា​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា នាវា​ល្បាត​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង បាន​​បើក​បរ​​មួយ​រយៈ​ខ្លី​ឆ្លង​កាត់​តំបន់​ព្រំ​ដែន​​ទឹក​ជម្លោះ​​ជា​មួយ​ កូរ៉េ​ខាង​ត្បូង នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ មុន​នឹង​ដក​ថយ​ទៅ​វិញ​នៅ​ពេល​​កង​ទ័ព​ជើង​ទឹក​កូរ៉េ​ខាងត្បូង​ បាន​ព្រមាន​បាញ់​ប្រហារ។

ឱនភាព​ពាណិជ្ជកម្ម​វៀតណាម​នៅ​ខែ​មេសា​មាន​ទំហំ​ប្រហាក់​ប្រហែល​ខែ​មីនា

Posted: 27 Apr 2011 12:41 AM PDT

ហាណូយ៖ ឱនភាព​ពាណិជ្ជ​កម្ម​របស់​វៀតណាម​ប្រចាំ​ខែ​មេសា មាន​បរិមាណ​ជិត​ស្មើ​នឹង​ចំនួន​ឱនភាព​កាល​ពី​ខែ​មុន ដោយ​រក្សា​​សម្ពាធ​មក​លើ​ប្រទេស​នេះ​ក្នុង​ការ​បញ្ឈប់​ការ​ធ្លាក់​ចុះ​ ប្រាក់​បម្រុង​បរទេស​ និង​រក្សា​តម្លៃ​ប្រាក់​ដុង​ឲ្យ​មាន​ស្ថិរភាព​។

ហ៊ុន សែន៖ កម្ពុជា​នឹង​លើក​យក​ជម្លោះ​កម្ពុជា-ថៃ​ដាក់​លើ​តុ​ប្រជុំ​អាស៊ាន

Posted: 27 Apr 2011 12:25 AM PDT

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​​ថ្លែង​ខ្លាំង​ៗ​ថា កម្ពុជា​នឹង​លើក​យក​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ ដែល​ឈាន​ទៅ​ដល់​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈ​ពេល ៦​ថ្ងៃ​មក​ហើយ​នោះ ទៅ​ដាក់​លើ​តុ​ប្រជុំ​នៃ​ជំនួប​កំពូល​អាស៊ាន​ នៅ​ទីក្រុង​ហ្សាការតា​នា​ពេល​ខាង​មុខ​នេះ។

ប្រជាជន​អាស៊ី​ ៦៤​លាន​នាក់​ប្រឈម​មុខ​នឹង​អតិផរណា​ស្បៀង​អាហារ

Posted: 26 Apr 2011 11:22 PM PDT

ក្រុង​ម៉ានីល៖ ប្រធាន​ផ្នែក​​សេដ្ឋកិច្ច នៃ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ថ្លែង​ថា ​អាស៊ី​ត្រូវ​តែ​​ទប់​ស្កាត់​អតិផរណា​តម្លៃ​​ស្បៀង​អាហារ ដើម្បី​រក្សា​កំណើន​​សេដ្ឋកិច្ច និង​ការ​ពារ​​បណ្តា​ប្រជាជន​ក្រី​ក្រ​​នៅ​លើ​ពិភព​លោក​នា​ពេល​នេះ ដែល​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​នេះ បាន​ប្រមូល​ផ្តុំ​​កម្លាំង​មក​វិញ។

ស្នូរ​កាំភ្លើង​ធំ​លាន់​កក្រើក​ធរណី​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ

Posted: 26 Apr 2011 10:06 PM PDT

ឧត្តរមានជ័យ៖ ស្នូរ​កាំភ្លើង​ធំ​​​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ទាហាន​ កម្ពុជា និង​ថៃ បាន​លាន់​ឮ​ឡើង​រំពង​ពេញ​ស្រុក​បន្ទាយអំពិល នៅ​វេលា​ម៉ោង​ប្រហែល ១១:៤០​នាទី​នេះ នៅ​បរិវេណ​ប្រាសាទ​តាក្របី។

ភាព​ទាល់​ចក្រ​ផ្នែក​យោធា​​នៅ​លីប៊ី បង្ក​ឲ្យ​មាន​ជម្លោះ​ជា​​​​អន្តរ​ជាតិ

Posted: 26 Apr 2011 09:20 PM PDT

ក្រុង​ទ្រីប៉ូលី៖ ភាព​ទាល់​ច្រក​​ខាង​យោធា​នៅ​លីប៊ី បាន​បង្ក​ឲ្យ​មាន​​ជម្លោះ​​ជា​អន្តរ​ជាតិ​កាន់​តែ​ខ្លាំង​ឡើងៗ​ ដោយ​ក្រុម​អ្នក​រិះ​គន់ បាន​ហៅ​ការ​ទម្លាក់​គ្រាប់​បែក​​របស់​​អង្គការ​ណាតូ​ថា​ ជា​ករណី​របស់​លោក​ខាង​លិច​មួយ​​ទៀត ​ដែល​ព្យាយាម​ទម្លាក់​របប​មួយ​ដោយ​អូស​បន្លាយ​អាណត្តិ​នៃ​សេចក្តី​សម្រេច​ របស់​អ.ស.ប។

កម្ពុជា​ចាត់​ទុក​ការ​ប្រើ​កម្លាំង​​របស់​ថៃ​បណ្តេញ​ទ័ព​កម្ពុជា​ស្មើ​នឹង​ការ​ប្រកាស​សង្គ្រាម

Posted: 26 Apr 2011 08:31 PM PDT

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ចាត់​​ទុក​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ប្រើ​ប្រាស់​ កម្លាំង​​ដើម្បី​វាយ​បក​មក​លើ​ទាហាន​កម្ពុជា គឺ​​ជា​ការ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!