Koh Santipheap Daily

Koh Santipheap Daily


ធនាគារ​អភិវឌ្ឍ​អ៊ិស្លាម​​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អ៊ិស្លាម២៣នាក់

Posted: 24 Apr 2011 12:52 AM PDT

ធនាគារ​អភិវឌ្ឍ​អ៊ិស្លាម​​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អ៊ិស្លាម២៣នាក់
រាជធានីភ្នំពេញ ៖ តំណាង​ឱ្យ​​លោក​អូស្មាន់​ ហាស្សាន់​ ប្រធាន​អង្គការ​​​មូល​និធិ​អភិវឌ្ឍ​មូស្លីម​កម្ពុជា​​ លោក​សុះ មុះសិន រដ្ឋ​លេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​ បាន​នាំ​យក​អាហារូបករណ៍​ជា​ប្រាក់​សម្រាប់​បង់​ថ្លៃ​សាលា ​ទៅ​ចែក​ជូន​ដល់​និស្សិត​មូស្លីម​​ចំនួន​២៣​នាក់​ ​ដែល​ពិធី​ផ្តល់​ជូន​​នោះ​ត្រូវ​បាន​គេ​​រៀបចំ​​ធ្វើ​​ឡើង​កាលពី​ថ្ងៃទី​២២ មេ

មេ​ទា​និង​ពង​ទា​សម្រុក​នាំចូលពីព្រំ​ដែនវៀតណាម​

Posted: 24 Apr 2011 12:45 AM PDT

មេ​ទា​និង​ពង​ទា​សម្រុក​នាំចូលពីព្រំ​ដែនវៀតណាម​
ខេត្តតាកែវ ៖ មិន​ដឹង​ថា​ឈ្មួញ​មាន​ភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​​​ ឬ​អាជ្ញា​ធរ​មូល​ដ្ឋាន ឬសមត្ថ​កិច្ច​យ៉ាង​ណា​នោះទេ ​​ទា​រាប់រយ​ពាន់​​ក្បាល និង​ពង​ទា​រាប់ម៉ឺន​​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ឈ្មួញ​នាំ​ចូល​ពីស្រុក​យួន​នៅ​តាមស្រុក​ជាប់ព្រំ​ដែន​ រួច​​​ដឹក​បន្ត​​​​ចែក​ចាយ​លក់​តាម​ទីផ្សារ​នានាក្នុង​ខេត្ត​ និង​នាំមករាជ​ធានីភ្នំពេញ

សមត្ថកិច្ច​​ខណ្ឌ​ទួលគោក​​ស្រាវជ្រាវ​​ឃាត់​ក្រុម​​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​​​​៨​នាក់​

Posted: 24 Apr 2011 12:41 AM PDT

​ក្រុមជួញដូរ​ និងប្រើ​ប្រាស់​​​គ្រឿងញៀន​​​​៨​នាក់
រាជធានីភ្នំពេញ ៖ ​ក្រុមជួញដូរ​ និងប្រើ​ប្រាស់​​​គ្រឿងញៀន​​​​៨​នាក់ ត្រូវ​​ប៉ូលិស​ខណ្ឌ​​ទួល​គោកស្រាវជ្រាវ​ចាប់ខ្លួន ​ជា​បន្តបន្ទាប់​​​​កាល​ពី​រសៀលថ្ងៃទី​​​២៣ មេសា ​​​ហើយ​​ត្រូវ​បាន​​លោក​ឆេង ​​សុផាន ​អធិការ​ស្តីទីខណ្ឌ​ទួលគោក ​​ធ្វើ​សន្និ​សីទ​​​បង្ហាញ​មុខ​​​ជាសាធារណៈ កាលពី​ព្រឹក​ថ្ងៃទី​​​២៤ មេសា ។​​ ការឈាន​ទៅ​​​​​បង្ក្រាប​​បាន​ជន​​សង្ស័យ​​ខាងលើ​

គណបក្សសិទ្ធិ​មនុស្ស​​ និង​គណប​ក្ស​​​នរោត្តម ​​រណឫទ្ធិ ​​ថ្កោលទោស​​​​ការឈ្លាន​ពានរបស់សៀម​

Posted: 24 Apr 2011 12:39 AM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​​ប្រកាស​ព័ត៌មាន​​របស់គណបក្ស​​​សិទ្ធិ​មនុស្ស​​ និង​គណបក្ស​​​នរោត្តម ​រណឫទ្ធិ ដែល​កោះសន្តិភាព​​​ទទួល​បាន​កាលពីថ្ងៃទី​​​២៣ មេសា ២០១១ ​​បាន​ថ្កោល​ទោស​​ដាច់​​អហង្ការ​​ចំពោះការ​ឈ្លានពាន​​របស់​កង​ទ័ព​សៀម​មក​​​លើ​​​ទឹកដី​កម្ពុជា ។​ គណ​​បក្ស​សិទ្ធិ​មនុស្ស​​​បន្ត​ថា សង្គ្រាម​​ឈ្លាន​ពាន​​​របស់កងទ័ពសៀម​​​​មកលើ​តំបន់ប្រាសាទ​ព្រះ​វិហារ​​ និងតាមព្រំដែន​​​ខ្មែរ​-សៀម​​​

នាយករដ្ឋ​មន្ត្រី​​​​សៀម​ប្រកាស​​​គាំទ្រ​​​​កងទ័ពគេ​​​ ខណៈ​​​​​ពល​រដ្ឋ​​សៀម​នៅ​តាមព្រំដែន​​​ជាង4​​ម៉ឺននាក់​​រត់​ភៀស​ខ្លួន​

Posted: 24 Apr 2011 12:27 AM PDT

ពលរដ្ឋសៀមដែលភៀសខ្លួនចេញពីព្រំដែន
បណ្តាញ​សារ​ព័ត៌​មាន​​ថៃ​នៅថ្ងៃទី​​​​២៤ មេសា ផ្សាយ​​​ឱ្យ​ដឹង​​ថា នាយករដ្ឋ​មន្ត្រី​​​ថៃ លោក​អាប់ភី​ស៊ីត ​​វ៉េចាជីវ៉ា ​នៅថ្ងៃទី​​​២៤ ​​មេសា នោះ ​បាន​​ប្រកាស​​ថា រដ្ឋាភិបាល​លោកនឹង​ផ្តល់​​ការ​គាំទ្រ​យ៉ាង​​ពេញទំហឹង​​​ដល់កងទ័ព​សៀម​​​​ ដើម្បី​​​ការពារ​បូរណភាពទឹកដី​​ ក្នុងជម្លោះ​​ព្រំដែន​​ជាមួយ​ កម្ពុជា ។ លោកអាប់ភីស៊ីត ​​ប្រកាស​​​ដូច្នេះ​​ក្នុង​អំឡុង​​ពេលនៃ​កម្មវិធីចាក់ផ្សាយ​​​តាម​ទូរទស្សន៍ ​​ប្រចាំ​សប្តាហ៍​​​ដែលផ្សាយ​​​បន្ត​ផ្ទាល់​​​តាមទូរទស្សន៍​​រដ្ឋ NBT ។​

បាតុកម្ម​​​នៅហុង​កុង​​ទាមទារ​​ដោះលែង​​​លោក AI WEIWEI

Posted: 24 Apr 2011 12:27 AM PDT

បាតុកម្មនៅក្រុងហុងកុង
មនុស្សជាង​​​១.០០​០​នាក់​​បានធ្វើ​​បាតុ​កម្ម​​កាល​ពីថ្ងៃទី​​​២៣ មេសា ​នៅក្រុង​ហុងកុង ដើម្បី​​ទាមទារ​​ឱ្យដោះលែង​​សិល្បករ​ និងជា​​​សកម្មជន​​សិទ្ធិមនុស្ស​ចិន លោក EI WEIWEI ។​ ក្នុងបាតុកម្ម​នេះ​មានការប៉ះទង្គិចគ្នា​​​រយៈ​ពេលខ្លី​​​នានា​ជាមួយ​ប៉ូលិស​ ​​ ។ ពួកបាតុករ​​បាន​លើក​បដា​​​ពាក្យស្លោក​​​​នានា​ដែល​​​សរសេរ​ថា «​តើ​នរណា​ខ្លាច​​​​លោក WEIWEI?» ​ពួកគេ​បាន​ដើេរ​ហែក្បួន​​ជា​មួយនឹងការ​វាយ​ស្គរ​​ក្នុងសង្កាត់​ពាណិជ្ជ​ កម្ម​​ទាំង​ឡាយ​​​ឆ្ពោះទៅកាន់​​មជ្ឈ​មណ្ឌល​​​វប្បធម៌ ស្ថិត​នៅ​​ជាប់កំពង់​​ផែដែល​​​​នៅទីនោះ​ ពួកគេ​ស្រែក​​ពាក្យ​ស្លោក​ទាំង​ឡាយ​​ទាមទារ​​ឱ្យ​ដោះ​លែង​​លោក AI ។​

តារាហូលីវូដ​ នាងលីន​សេ ឡូហាន ​ត្រូវកាត់ទោស​​​ដាក់ពន្ធនាគារ120​​ថ្ងៃ និង​ធ្វើការ​​​តាមសហគមន៍​​​ជិត​500ម៉ោង​

Posted: 24 Apr 2011 12:13 AM PDT

នាង លីនសេ​ ឡូហាន ពេលនាំខ្លួន​ដាក់​ពន្ធនាគារ
តាមប្រភពព័ត៌​មាន​​បរទេស​ឱ្យ​ដឹង​ថា ​នាង​លីន​សេ ឡូហាន ​​ដែល​ជា​តារាភាពយន្ត​​​ហូលីវូដ​​​មានរឿងអាស្រូវច្រើនបំផុត​កាលពីថ្ងៃទី​២៣ មេសា កន្លង​​​មក ត្រូវ​​តុលាការ​​​កាត់ទោស​ដាក់​ពន្ធនាគារ​​​​រយៈ​​​១២០​ថ្ងៃ​​ពី​​បទ​រំលោភ​ ​បំពាន​​​ការ​កាត់ទោស​​​ដាក់ពន្ធនាគារ​​សាកល្បង​​​​​កាលពី​ឆ្នាំ​២០០៧ ​​របស់​នាង ។ នាង​ត្រូវ​​បានកាត់ទោស​​ដាក់ពន្ធនាគារ​​រយៈ​ពេល​​១២០ថ្ងៃ​នេះ ដោយ​​សារ​​​​​ការចោទប្រកាន់​​​ពីបទ​​​លួច​​គ្រឿង​អលង្ការ​​ពីហាង​​លក់គ្រឿង​ ​អលង្ការ​មួយនៅក្នុង​​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​

ពួក​អ៊ីម៉ាម​​ស៊ីអ៊ីត​​​អ៊ីរ៉ាក់​ លោក​​ម៉ុតតាដា ធ្វើបាតុកម្ម​​ប្រឆាំង​អាមេរិក​នៅបាដា​ដ​

Posted: 24 Apr 2011 12:13 AM PDT

បាតុកម្មប្រឆាំងអាមេរិកនៅបាដាដ
ពួក​អ្នកគាំទ្រ​​​​អ៊ីម៉ាម​​​រ៉ាឌីកាល់ ស៊ីអ៊ីត ​លោក​ម៉ុក​​តាដា ​អាល់​​សាដ្រ ​ជាច្រើន​​រយនាក់​បាន​នាំ​គ្នា​​ ធ្វើ​បាតុកម្ម​​ហែ​ក្បួន​​​កាលពីថ្ងៃទី​​​២៣ មេសា ​នៅតាម​ដង​វិថី​​ទាំងឡាយ​នៃ​ទីក្រុង​​​បាដាដ ​ដោយ​គំរាម​​ធ្វើការ​​តស៊ូ​ដោយ​​​អាវុធ​​ជា​ថ្មី​ ប្រសិន​បើ​កង​ទ័ពអាមេរិក​​មិនព្រម​​​​ចាកចេញ​ពីប្រទេស​នេះ ដូចការ​គ្រោង​ទុក​នា​ដំណាច់​​ឆ្នាំ​នេះ​​​​ទេ​នោះ។​ ក្នុងការ​​ហែក្បួន​នេះ​ដែល​កំណត់​​ពី​ខួប​​​លើក​ទី​៧​​នៃការបង្កើត​​កង​ កម្លាំង​​​ម៉ាឌី​​ ជាកង​​ជីវ​ពល​​របស់​​លោក​អាល់​​សាដ្រ ​ពួកបាតុករ​បាននាំគ្នា​​​​យក​​​ជើង​ជាន់​​​ទង់ជាតិ​​អាមេរិក និង​ទង់ជាតិ​អ៊ីស្រា​​អែល​​។​

ទំនិញ​​​គេ​ច​ពន្ធ​​មក​ពី​​វៀត​ណាម​​ត្រូវ​គយ​​ស្នាក់​​ការ​​កោះ​ព្រាប​​ចាប់​​បាន

Posted: 24 Apr 2011 12:01 AM PDT


ខេត្តព្រះសីហនុ ៖ នៅ​ថ្ងៃ​ទី២២ មេ​សា វេលា​ម៉ោង​៨​ព្រឹក​នាទី នៅ​ចំណុចអូ​រពី​ស្ថិត​ក្នុង​ភូមិ២ សង្កាត់៤ ​ក្រុងព្រះសីហនុ ក្រុម​មន្ដ្រី​គយ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មើស​​ផ្ទៃ​ទឹក​ខេត្ដ​ព្រះ​សីហ​នុ ដឹក​នាំ​ដោយ​លោកអូន ស៊ី​នួន ជំនួយការការិយាល័យ​ស្រាវ​ជ្រាវ​ដែល​មាន​ទីស្នាក់ការ​នៅ​កោះ​ព្រាបសហ​ការជាមួយ​កង​រាជ​អា​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស

​ការប្រយុទ្ធ​​គ្នានៅតែ​បន្ត​ ខណៈកង​រថ​ក្រោះ​​​សៀម​កំពុង​បាញ់ពី​​​ខាង​ក្រោយ​​​គាំទ្រ​​​ទ័ពថ្មើ​រ​ជើង​

Posted: 23 Apr 2011 11:44 PM PDT

ទាហានកម្ពុជា
ខេត្ត​ឧត្តរ​មានជ័យ​ ៖ គិត​ត្រឹម​វេលាម៉ោង​​​​២​រសៀល​​ថ្ងៃទី​​២៤ មេសា ​២០១១ ​​ស្នូរអាវុធ​​ធុនធ្ងន់​ផ្លោង​​ដាក់គ្នាទៅវិញទៅមក ​រវាង​​កង​ទាហាន​​​កម្ពុជា និង​សៀម ​​នៅមិន​ទាន់ស្ងប់ស្ងាត់​នៅឡើយទេ លើសមរភូមិ​​តំបន់ប្រាសាទតា​ក្របី និង​​តំបន់​​​ប្រាសាទ​តា​មាន់​​ធំ​...​ថ្ងៃនេះ​ទៀតសោត ​ការផ្ទុះអាវុធ​​​បានកើត​ឡើង​​​២លើក

ផែន​ការ​អភិវឌ្ឍន៍​ទី​ក្រុង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​លំនៅ​ឋាន​អ្នក​ក្រី​ក្រ​

Posted: 23 Apr 2011 11:43 PM PDT

សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែន​ការ​សកម្ម​ភាព​របស់​អង្គ​ការ​ UN HABITAT នៅ​កម្ពុជា​២០១១-២០១២
រាជ​ធានី​ភ្នំពេញ​ ៖ ក្រសួងរៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម​ និង​សំណង់​បាន​រៀប​ចំ​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែន​ការ​សកម្ម​ភាព​របស់​អង្គ​ការ​ UN HABITAT នៅ​កម្ពុជា​២០១១-២០១២ នៅ​សណ្ឋា​គារ​​សាន់​វេ​កាល​ពី​ថ្ងៃ​ទី​២២ មេសា ក្រោម​អធិបតី​ភាព​លោក​រ័ត្ន​ សារិន រដ្ឋ​លេខា​ធិការ​ក្រសួង​ដែន​ដី​នគរូបនីយ​កម្ម និង​សំណង់​

​ប្រមុខ អ.ស.ប ​​អំពាវ​នាវ​​ឱ្យ​កម្ពុជា​​​ និងថៃ ​ប្រកាស​ពី​​បទ​ឈប់បាញ់​គ្នា​

Posted: 23 Apr 2011 11:34 PM PDT

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​​លោក​បាន គីមូន
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​​លោក​បាន គីមូន ​កាលពីថ្ងៃទី​​​២៣ មេសា កន្លង​មក ​បានអំពាវ​នាវ​​​ដល់ប្រទេសថៃ​​ និងប្រទេស​កម្ពុជា ប្រកាស​ពី​​​​បទ​ឈប់បាញ់គ្នា​​​ក្រោយ​ពី​​ទាហាន​​ជាង​​១០​នាក់ បានត្រូវស្លាប់ក្នុងការប៉ះ​ទង្គិចគ្នា​​ដោយអាវុធ​​រយៈ​ពេល​​​២ថ្ងៃ ។ លោក​បាន គីមូន​ ​ថ្លែង​ថា ​ជម្លោះព្រំដែន​​របស់​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ មិន​​​អាច​

នាងលីន ឆី លីង ច្រានចោលព័ត៌មាន​រៀប​ការ

Posted: 23 Apr 2011 11:27 PM PDT

នាង​លីន ឆី លីង តា​រា​ម៉ូដែល​កោះ​តៃ​វ៉ាន់
តា​រា​ម៉ូដែល​កោះ​តៃ​វ៉ាន់ នាង​លីន ឆី លីង​ នៅ​​​មិន​ទាន់​​រៀប​ការ​នៅ​ឡើយ​ទេ។ កាល​ពី​​សប្តាហ៍​​​មុន​មាន​ព័ត៌​មាន​ថា នាង​នឹង​រៀប​ការ​​ជា​មួយ​អ្នក​​ជំនួញ​Qiu Shi Kai ដែល​ជា​ពាក្យ​​សម្តី​មួយ​​ចំនួន​​ដែល​នាង​និយាយ​ក្នុង​កម្ម​វិធី​ជជែក​កម្សាន្ត​​មួយ​។ នាង​បន្ត​ថា នាង​មាន​ការ​ច្រណែន​ជា​មួយតារា​ចម្រៀង​​នាង Stefanie sun។ ពេល​សួរ​​នាង​​ថា ប្រសិន​បើ​ត្រូវ​ម្តាយ​នាង​បង្ខំ​ឱ្យ​រៀប​​ការ​វិញ ​តើ​​នាង​​​គិត​​យ៉ាង​ណា ?

ព្យ៉ាណូគ្រីស្តាល់របស់លោកYoshiki ដាក់ដេញថ្លៃជួយ​ជន​រងគ្រោះ​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុនបាន​​តម្លៃ៣០លានយ៉េន ក្នុងរយៈ​​ពេល​៥​នាទី​ដំ​បូ​ង​

Posted: 23 Apr 2011 11:19 PM PDT

ព្យ៉ា​ណូ​គ្រី​ស្តាល់​​របស់​តារា​ច​ម្រៀង​​ជប៉ុន​​លោក Yoshiki
ព្យ៉ា​ណូ​គ្រី​ស្តាល់​​របស់​តារា​ច​ម្រៀង​​ជប៉ុន​​លោក Yoshiki ត្រូវ​​បាន​​ដាក់​​​ដេញ​​ថ្លៃ​​ហើយ​ តែ​ក្នុង​រយៈ​ពេល​៥​នាទី​ត្រូវ​គេ​​ឱ្យ​​ថ្លៃ​​៣០លាន​​យ៉េន ហើយ​ក្នុង​ពេល​​ដែល​អត្ថបទ​នេះ​ចេញ​​ផ្សាយ​នោះ​ការ​ដេញ​ថ្លៃ​​បាន​​ឡើង​ដល់​​៤៧.០០៧.​០០០​យ៉េន​។ បន្ទាប់​ពី​​គ្រោះ​រញ្ជួយ​ដី​​ថ្ងៃ​១១​មីនា បង្ក​​ជា​រលក​​យក្ស​​ស៊ូ​ណាមី​ តា​រា​​​ចម្រៀង​​រូប​នោះ​​បាន​ប្រកាស​ពី​ការ​​ដេញ​​ថ្លៃ​​ព្យ៉ា​ណូ​​ជា​ទី​ស្រឡាញ់​​​របស់​​គាត់​​ដើម្បី​រៃ​​អង្គាស​​ប្រាក់​​មនុស្ស​ធម៌​។ ការ​ដេញ​ថ្លៃ​​បាន​​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៧ មេសា ​វេលា​​ម៉ោង​​១២និង​​៣នាទី​​ថ្ងៃត្រង់​ តាម​រយៈ​គេហទំព័រ​ Yahoo ដែល​មនុស្ស​​គ្រប់​រូប​នៅ​ក្នុង​ពិភព​​លោក​មាន​សិទ្ធិ​​ធ្វើ​​ការ​​ដេញថ្លៃ។ ក្នុង​ពេល​បើក​​ដេញ​​ថ្លៃ​៣នាទី​​ដំបូង​​មាន​តម្លៃ ១.០០២.០០០យ៉េន។

រថយន្ត​យីឌុប​ប្រវែង​​ជាង​១៤ម៉ែត្រ​​ដឹក​ឈើ​ប្រណីត​បំបាំង​ភ្នែក​ក្រុម​ជញ្ជីង​

Posted: 23 Apr 2011 11:10 PM PDT

រថយន្ត​យីឌុប​ប្រវែង​​ជាង​១៤ម៉ែត្រ​​ដឹក​ឈើ​ប្រណីត
ខេត្ត​កំពង់​ចាម ៖ នៅតំបន់ត្រើយខាង​កើត​ទន្លេមេគង្គ ស្ថិត​នៅក្រុងសួងនិងស្រុកពញាក្រែក ​កាល​ពី​វេលា​ទៀប​ភ្លឺថ្ងៃទី២២ មេសា កម្លាំងរដ្ឋ​បាល​ព្រៃឈើកំពង់ចាម​សហការ​ជាមួយនឹង​កម្លាំង​នគរបាលសេដ្ឋកិច្ចក្រសួងមហា​ផ្ទៃ បាន​បង្រ្កាបជំនួញឈើប្រណីត ក្នុងនោះ​មាន​ប្រភេទ​គ្រញូង និងធ្នង់ដែល​មាន​តម្លៃរាប់ម៉ឺន​ដុល្លារ បម្រុង​លោតឆត្រ

លោកRain តារាចម្រៀង​កូរ៉េជាប់ ចំណាប់ថ្នាក់កំពូលក្នុង​ចំណោម​​តារា​១០០រូប ក្នុងការបោះ​ឆ្នោតតាមប្រព័ន្ធអ៊ិន​ធើរ​ណេត

Posted: 23 Apr 2011 11:10 PM PDT

លោក Rain តារា​ចម្រៀ​ង​កូរ៉េ
តារា​ចម្រៀ​ង​កូរ៉េ​លោក​Rain ​ដែល​នៅ​​​​ប្រទេស​​កម្ពុជា​​​គេ​​ស្គាល់​ច្បាស់​​ថា​ លី យ៉ុងជេ​ នោះ​​​បាន​​​ឈរ​​នៅ​លំដាប់​កំពូល​ជា​លើក​ទី១០០ ក្នុង​ឆ្នាំ​២០១១ តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​​ប្រព័ន្ធ​អ៊ិន​ធើរ​ណេត​​របស់​​ទស្សនា​វដ្តី​​មួយ​ដើម្បី​ជ្រើស​រើស​តារា​ចំនួន​១០០​​នាក់ ដែល​​មាន​​ឥទ្ធិពល​បំផុត​ក្នុង​ឆ្នាំ​នេះ។ ពេល​​វេលា​​ដែល​​ត្រូវ​​បញ្ចប់​ការ​បោះ​ឆ្នោត​គឺ​នៅ​ថ្ងៃ​ទី​១​​៦ មេសា ដែល​​លទ្ធផល​បាន​ទៅ​លើ​​លោក Rain ដោយ​ទទួល​​បាន​ការ​​គាំទ្រ​ចំនួន​​៤៤៤.៤០១​​​សំឡេង​​ក្នុង​ចំណោម​បេក្ខភាព​ចូល​​រួម​​ប្រកួត​​ចំនួន​២០៣​​នាក់​។ គាត់​ធ្លាប់​​ត្រូវ​​បាន​គេ​ជ្រើស​​រើស​ជាតារា​​កំពូល​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ចំណោម​​១០០​​នាក់នៅ​ឆ្នាំ​២០០៦ និង​២០០៧ ហើយ​ជាប់​​ចំណាត់​ថ្នាក់​ទី២​នៅ​ឆ្នាំ២០០៨។

វីដេអូសិចលោក Raymond Lam​ត្រូវបែក​ធ្លាយ

Posted: 23 Apr 2011 11:04 PM PDT

​លោក Raymond Lam
តា​រា​ភាព​យន្ត​និង​ចម្រៀង​ចិន​លោក Raymond Lam​ មាន​រឿង​អាស្រូវ​លើគ្រែ​​ជា​មួយ​អតីត​មិត្ត​ស្រី​​​ជា​​តា​រាម៉ូដែល​​នាង​Mavis Pan​ ។ គូ​ស្នេហ៍​​នេះ​​បាន​បែក​​បាក់​​គ្នាបន្ទាប់​ពី​​នាង​ដឹង​ថា Lam ​ក្បត់​​នាង​​កាល​ពី​ថ្ងៃ​​ទី៩ មីនា ពេល​ពួក​គេ​នៅ​ក្នុង​សណ្ឋាគារ​នាទី​​ក្រុង​​ប៉េកាំង​​​ដោយ​នាង​បាន​រក​ឃើញ​រូប​ស្ត្រី​ម្នាក់​ផ្សេង​​ទៀត​ក្នុង​ទូរស័ព្ទ​​ដៃ​​របស់ Lam។ ​នេះបើ​តាម​សម្តី​​របស់​នាង ហើយ​នា​ង​​បាន​​ប្រាប់​សា​រព័ត៌​មាន​​ហុង​​កុង​ថា៖« ពេល​​ដែល​​ខ្ញុំ​និយាយ​ថាច​ង់​សុំ​​បែក​​​នោះ គាត់​មិន​​ដែល​​និយាយ​​ចង់​បែក​ជា​មួយ​​ខ្ញុំ​​ទេ។ ខ្ញុំ​​សង្ស័យ​ថា Lam មាន​ណាត់​ជា​មួយ​​នារី​​ប្រហែល​៣​នាក់​​ផ្សេង​​ទៀត​ពី​ក្រោយ​ខ្នង​ខ្ញុំ​។ មាន​សារព័ត៌​មាន​ជា​ច្រើន​​និយាយ​ថា លោក​Lam ជឿ​មនុស្ស​​ខុស ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​​ថាខ្លួន​ខ្ញុំ​ទៅ​វិញ​ទេ​ដែល​បាន​ជួប​មនុស្ស​ខុស​។

រ៉ឺម៉ក​ដឹក​គោ​យន្ត​កៀរ​ម៉ូតូ​លោក​យាយ​អាយុ​៧៣​ឆ្នាំ​រង​របួស​​ធ្ងន់

Posted: 23 Apr 2011 09:19 PM PDT

លោក​យាយ​អាយុ​៧៣​ឆ្នាំ​ម្នាក់​បាក់​ជើង​ម្ខាង និង​​រយះ​សាច់​ធ្លាក់​​ដូច​គេ​ពន្លះ
ខេត្ត​ស្វាយ​រៀង ៖ ​ម៉ូតូ​រ៉ឺម៉ក​ដឹក​គោ​យន្ត​ភ្ជួរ​ស្រែ​ដែល​បើក​គេច​​​ជង្ហុក​​បាន​កៀរ​ម៉ូតូ​ដែល​​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស​គ្នា​​ បណ្តាល​ឱ្យ​លោក​យាយ​អាយុ​៧៣​ឆ្នាំ​ម្នាក់​បាក់​ជើង​ម្ខាង និង​​រយះ​សាច់​ធ្លាក់​​ដូច​គេ​ពន្លះ​​ ។ គ្រោះ​ថ្នាក់​ខាង​លើ​នេះ​ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២​មេសា នៅ​ចំណុច​​ខាង​កើត​អនុ​វិទ្យា​ល័យ​ហ៊ុន​សែន​តា​ជ័យ

រឹត​បន្តឹង​​ការ​អនុ​វត្ត​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​

Posted: 23 Apr 2011 09:10 PM PDT


ខេត្ត​​ព្រះ​សីហនុ ៖ កាល​ពី​យប់​ថ្ងៃទី​២២ មេសា​ កម្លាំងប៉ូលិស​ចរា​ចរជើង​គោក​នៃ​ស្នង​ការ​ដ្ឋានខេត្ត​សហ​ការ​ជា​មួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​​ច្បាប់​ចរាចរ​ណ៍ គឺ​ពិនិត្យ​មួក និង​កញ្ចក់​​​មើ​ល​ក្រោយ​សម្រាប់​ម៉ូតូ​​ ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង និង​ឆែក​ឆេរ​​​រក​អាវុធ​ជាតិ​ផ្ទុះ​ ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​​របស់​លោក​ព្រហ្ម ពៅ នាយ​ការិយា​ល័យ​

បង្ក្រាប​បាតុកម្ម​នៅស៊ីរី​2​ថ្ងៃ​ស្លាប់​ជាង​120នាក់

Posted: 23 Apr 2011 08:52 PM PDT

បាតុកម្មសារជាថ្មីនៅស៊ីរី
យោង​តាម​​តុល្យ​ការ​ថ្មី​មួយ​ប្រកាស​ដោយ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ស៊ីរីមួយថា ការ​បង្ក្រាប​បាតុកម្ម​កាលពីថ្ងៃទី២២ និង​២៣​មេសា នៅស៊ីរី​បណ្តាល​ឱ្យ​ស្លាប់​មនុស្សយ៉ាង​តិច​១២០នាក់ ។ អំពើហិង្សា​រយៈ​ពេល​ចុង​ក្រោយ​នេះញុំង​ឱ្យ​សមា​ជិក​សភា​២​រូប និងអភិ​បាល​ក្រុង DERRA សុំ​លាលែង​ចេញពីតំណែង​ដែល​នោះ​ជា​រឿង​កម្រ​មានបំផុត​នៅស៊ីរី ។

ប្រធានាធិបតី​យេម៉ែន​​លោកអាលី​អាប់ឌុល​ឡាហ៍ សាឡេហ៍ យល់ព្រមលា​លែង​ចេញ​ពីតំណែង​

Posted: 23 Apr 2011 08:48 PM PDT

ពួកអ្នកគាំទ្រលើកគ្នាធ្វើបាតុកម្មលើករូបប្រធានាធិបតី​យេម៉ែន
ប្រធានាធិបតី​​​យេម៉ែន ​ដែលមានបញ្ហា​​​​លោក​​អាលី​​អាប់​ឌុល​ឡាហ៍ ​សាឡេហ៍ ​​បានយល់​ព្រម​​​ទទួល​យក​កិច្ច​​ព្រមព្រៀង​មួយ​ដែល​​សម្រប​សម្រួល​​បានដោយ​ បណ្តាប្រទេស​​​ឈូងសមុទ្រ​​​​ពែរ្ស ដែលនៅ​ក្បែរ​ខាង​ ដើម្បីចុះ​ចេញពី​តំណែង។ នេះ​បើ​តាមការ​ឱ្យ​ដឹង​​​ដោយ​មន្ត្រីយេ​ម៉ែន​ កាលពីថ្ងៃទី​​២៣ មេសា ​កន្លង​មក ។ តាម​ប្រភពព័ត៌​មាន​​​ថា ​​ទាំង​លោក​​សាឡេហ៍

មន្ត្រី​សាលា​ខណ្ឌ​ដូនពេញចុះបិទផ្ទះ​សំណាក់​​​​ញូវ​ខាស​ល និង​សណ្ឋាគារ​​ហោ​ស្តុន​​

Posted: 23 Apr 2011 08:48 PM PDT

ផ្ទះសំណាក់​​​យីហោ​​ញូវ​ខា​សល ​ដែលមានទីតាំង​លេខ​​​២៦ ​ផ្លូវ​លេខ​​​៥១ ​សង្កាត់ផ្សារ​ថ្មីទី​៣ ខណ្ឌ​ដូនពេញ
រាជធានីភ្នំពេញ ៖ គណៈកម្មការចម្រុះ​សាលា​ខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ ពេញ​វុធ អភិបាលរង និងលោក​ហែម ឫទ្ធី នាយក​​រង​រដ្ឋបាល​សាលា​ខណ្ឌដូនពេញ ព្រម​ទាំង​​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​ចុះ​បិទផ្ទះ​សំណាក់​យីហោ​ញូវ​ខាសល ដែលមាន​ទី​តាំង​លេខ​២៦ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ​​ដូន​ពេញ កាលពីថ្ងៃទី​២៣ មេសា ឆ្នាំ​២០១១

កូតឌីវ័រ ៖ ​ភរិយា​​​លោកហ្សេបាបូ ​ជាប់ឃុំ​​ឃាំង​ក្នុងផ្ទះ​

Posted: 23 Apr 2011 08:48 PM PDT

លោកហ្សេបាបូ និងភរិយា
រដ្ឋ​មន្ត្រី​​ក្រសួង​​យុត្តិធម៌​កូតឌីវ័រ​គូសបញ្ជាក់​​​កាលពីថ្ងៃ​​​ទី​២៣ មេសា ថា លោកស្រី​​ស៊ីម៉ូន ហ្សេ​បាបូ ​ភរិយា​របស់​ប្រធានាធិបតី​​​កូតឌីវ័រ ​ត្រូវផ្តួលរលំ​​​លោកឡូរ៉ង់ ​​​ហ្សេបាបូ ដែលឃុំ​ទុក​ចាប់តាំង​ពីថ្ងៃទី​​១១ មេសា ​មក​នៅ​​ក្នុងទីស្នាក់​ការ​​​​របស់​​ប្រមុខ​​​រដ្ឋ​លោក​អាឡាស់​​សាន​អ៊ូអាតា ​រ៉ា ក្នុងទីក្រុង​​អាប៊ីដ​ហ្សាន់នោះ ​ពេល​នេះ​ត្រូវ​ស្ថិត​​​​​ឃុំ​ឃាំង​ក្នុងផ្ទះ​​​​នៅភាគ​​​ពាយ័ព្យ​​​ប្រទេស។

មន្ត្រីប៉ូលិស​​​ចរាចរ​​ខេត្តកណ្តាល​ម្នាក់ ​ត្រូវ​​ជនស្ទាវ​​​ជិះម៉ូតូ​​បំបុក​​​បាក់ជើង ​

Posted: 23 Apr 2011 08:46 PM PDT


ខេត្តកណ្តាល​ ៖ ​មន្ត្រី​ប៉ូលិស​​​ការិយាល័យ​​​​​ចរាចរ​​ផ្លូវគោកខេត្ត​កណ្តាល​ម្នាក់បានរង​របួស​​​​​​បាក់ជើង​​ម្ខាង ​ដោយសារ​តែ​​​​ជន​​ស្ទាវ២​នាក់ផឹក​​ទឹកត្នោត​​​ជូរស្រវឹង​ធ្លាក់​ភ្នែក ​​ហើយ​ជិះ​ម៉ូតូ​បុក​​ពេញ​ទំហឹង ​​ខណៈ​​​​​មន្ត្រី​​ប៉ូលិស​​​រូបនោះ​​​កំពុងធ្វើ​​ការ​​នៅ​គោល​​ដៅ​ត្រួតពិនិត្យ​​ជាតិអាល់​កុល ​រួម​​ជាមួយ​កម្លាំង​​​​ប៉ូលិស​ស្រុកអង្គស្នួល​​ ចំណែក​​​​ឯ​​មនុស្ស​​​​​៣នាក់​​​ផ្សេង​ទៀត​​

លីប៊ី​ ៖ មីស៊ីល​ធ្លាក់​ក្បែរ​ប្លុក​និវេសន​ដ្ឋាន​របស់​លោក​កាដាហ្វីខណៈ​កង​ទ័ព​របស់លោក​ដក​ចេញ​ពីក្រុង​មីស្ត្រាតា

Posted: 23 Apr 2011 08:13 PM PDT

កងយន្តហោះរបស់អូតង់​ចេញ​ធ្វើ​ប្រតិបត្តិ​ការ​ប្រឆាំង​កងទ័ព​លោក​កាដាហ្វី
មីស៊ីល​២​គ្រាប់​ប្រហែល​ជា​បាញ់ចេញ​ពី​យន្ត​ហោះ​របស់​អូតង់​កាលពីព្រឹកថ្ងៃ​ ទី២៣ មេសា ​ធ្លាក់នៅ​ជិត​ប្លុក​និវេសន​ដ្ឋាន​របស់​លោក​មូអាម៉ា កាដា​ហ្វី​នា​ភាគ​កណ្តាល​ក្រុង​ទ្រីប៉ូលី តែ​ពុំ​បណ្តាល​ឱ្យ​មានអ្នករបួស​ឡើយ ។ នៅ​ភាគ​ខាង​កើត​ប្រទេស​មេបញ្ជា​ការ​ម្នាក់​របស់ពួកបះបោរ​លីប៊ីវរ​ សេនីយ៍ឯកហាមីដ ហាស៊ី ​រាយ​ការណ៍​ថា យន្ត​ហោះ​របស់​អូតង់​​បាន​​កំទេច​រថ​យន្ត​ដឹកទ័ព​របស់​លោកកាដាហ្វីចំនួន​២៦​ គ្រឿង​នៅកន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីក្រុង ​AJDABIYA ​ដែលកំពុងកើតមានការប្រយុទ្ធ​គ្នា ។

ស្ត្រី​ផ្សាយ​​ព័ត៌មាន​ហូរ​សំបោរ​ខណៈ​​ពេលកំពុង​ផ្សាយ​បន្ត​​ផ្ទាល់​​តាមទូរទស្សន៍​

Posted: 23 Apr 2011 08:04 PM PDT

​អ្នក​​ផ្សាយ​​ព័ត៌​មាន​ដ៏ស្រស់​ស្អាតត្រូវ​ទទួល​រង​ស្ថាន​ភាព​យ៉ាងអាម៉ាស់​ ព្រោះ​​ហូរ​សំបោរ
កាល​ពី​ថ្ងៃទី​២១ មេសា កន្លងមក​ ទីភ្នាក់ងារ​​​បរទេស​​ផ្សាយ​ថា ​កើតមាន​​​ហេតុការណ៍​​គួរ​ឱ្យចម្លែក​​​មួយគឺ​នាង​សាពីយ៉ា ហ្គាម​បាលីយ៉ា ​អ្នក​​ផ្សាយ​​ព័ត៌​មាន​ដ៏ស្រស់​ស្អាត​ របស់​​ស្ថានីយ​​​ទូរទស្សន៍ City News Toronto ត្រូវ​ទទួល​រង​ស្ថាន​ភាព​យ៉ាងអាម៉ាស់​ ព្រោះ​​ហូរ​សំបោរ ខណៈ​ពេល​កំពុង​ឱន​​ផ្សាយ​​បន្ត​ផ្ទាល់​

ទាហាន​សៀម​ឆ្មក់​វាយប្រហារ​​​​មួយ​ប្រាវទៀតពេល​ទៀប​ភ្លឺ​​, សៀម​ស្លាប់​​២០​នាក់ និង​​របួស​ជាង​២០​នាក់​

Posted: 23 Apr 2011 07:31 PM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ទាហានសៀម​​​​បាន​លប​ឆ្មក់​​វាយប្រហារ​​​មួយ​​សា​ទៀត​ទៅលើ​​​​កង​ទាហាន​​​ កម្ពុជា កាលពីវេលាម៉ោង​​​៤​ទៀប​ភ្លឺ ​​ថ្ងៃ​ទី​​២៤ មេសា ២០១១ ​​នៅ​តំបន់​ប្រាសាទ​​តា​ក្របី...​ប៉ុន្តែ​ការ​ឆ្មក់​វាយ​​ប្រហារ​នេះ​​ មិនមាន​​សភាព​ធ្ងន់ធ្ងរ​ទេ គឺផ្លោង​​កាំភ្លើងធំ​​ និងបាញ់កាំ​ភ្លើង​​​​ដៃ​មួយប្រាវ​​​តែប៉ុណ្ណោះ​​​ក៏ស្ងាត់់ទៅវិញ ។​

ឃាតក​អាវុធ​ខ្លី​ម៉ាក​ឡុក​បាញ់​ប្រហារ​មេការ​ក្លឹប​ដឹបេស

Posted: 23 Apr 2011 06:59 PM PDT

ទិដ្ឋភាព​មុខក្លឹប​ដឹបេស
រាជធានីភ្នំពេញ ៖ មេ​ការ​ម្នាក់​នៅ​​​​ក្លឹប​​ឌីស្កូ​ យីហោ​ដឹបេស​​​​បាន​ស្លាប់​​ និង​សន្តិ​សុខ​ម្នាក់​​រង​របួស​ក្នុង​អំពើ​បាញ់​​​ប្រហារ​​យ៉ាងព្រៃ​ផ្សៃ​មួយ​​​ពី​សំណាក់​​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម ។ ហេតុ​ការណ៍​នេះ​បាន​កើត​​​​ឡើង​នៅ​មុខ​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​១០៥ ​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​មន (ជិត​មន្ទីរ​ពេទ្យ​របេង) កាល​ពីវេលា​ម៉ោង​១២​

ចាប់ថ្នាំញៀនម៉ាទឹកកកពីស្ត្រីអ្នកចែកចាយ និងបុរសរួមដំណើរ

Posted: 23 Apr 2011 06:57 PM PDT

ស្ត្រី និងបុរសជាជនសង្ស័យជួញដូរថ្នាំញៀន
​ខេត្តព្រះសីហនុ​ ៖ ស្ត្រី​អ្នក​ចែកចាយគ្រឿង​ញៀន​​ និង​មិត្ត​ភក្តិ​​​ម្នាក់ទៀត​​​ដែលជា​មន្ត្រី​​​យោធា​​រួមជាមួយ​រថយន្ត​​​ទំនើប​​មួយ​គ្រឿង​​ត្រូវ​បាន​កម្លាំង​​​ការិយាល័យ​​ប្រឆាំង​គ្រឿង​ញៀន​​នៃស្នង​ការ​​​ដ្ឋាន​ខេត្ត​ ឃាត់​ខ្លួន​​​កាល​ពីវេលាម៉ោង​​​១៧​ថ្ងៃ​ទី​​២១ មេសា ​នៅ​ចំណុច​ច្រក​​ចូល​​សណ្ឋាគារ​​​ឯក​រាជ្យ ​​អតីត​សណ្ឋា​គារ​​​៧​ជាន់ ស្ថិត​នៅ​​​​ក្នុង​ភូមិ​​​​៣ សង្កាត់​​​​លេខ​៣ ក្រុង​​ព្រះ​សីហនុ

តា​អាយុ​៨០​ឆ្នាំ​ចាប់​រំលោភ ស្ត្រី​កូន​ខ្ចី​ទើប​ឆ្លង​ទន្លេ​១០ថ្ងៃ មិន​បាន​សម្រេច​ប៉ូលិស​ចាប់​ខ្លួន

Posted: 23 Apr 2011 06:54 PM PDT

តាអាយុ៨០ឆ្នាំជាប់ចោទ
​ខេត្ត​កំពង់ឆ្នាំង​ ៖ ​រឿងរ៉ាវ​ហួស​​ចិត្ត​ថ្មីមួយ​ទៀត​​បាន​​​កើតឡើង​នៅ​វេលាម៉ោង​​​៩​និង​​​៣០​នាទី​​ព្រឹកថ្ងៃទី​​​​២២ ​មេសា ​ដោយ​សារ​តែ​​​​តា​ចាស់​​អាយុ​​៨០​ឆ្នាំ​​​ម្នាក់​​​បានក្លាយ​ជា​​​ជន​ឧក្រិដ្ឋ​​ចាប់ស្ត្រី​​កូនខ្ចី​​​ទើបតែ​​បាន​​១០ថ្ងៃ​​​ច្របាច់ក​ប៉ង​រំលោភ​​​តែ​ពុំ​បានស​ម្រេច​ ហើយ​ក៏​ត្រូវ​​​​បែក​ការណ៍​​ធ្វើ​ឱ្យ​​ប៉ូលិស​​​​​តាមចាប់ខ្លួន​មក​ផ្តន្ទាទោស​​តាមច្បាប់ ។ ​​​ហេតុការណ៍​នោះបានកើត

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!