Koh Santipheap Daily

Koh Santipheap Daily


អ្នក​ដំណើរ​​ព្រលឹង​ចុង​សក់​ខណៈ​ជិះ​ចំ​រថយន្ត​ឈ្នួលសង្ស័យ​ដឹក​គ្រឿង​ញៀន

Posted: 29 Apr 2011 01:08 AM PDT

សមត្ថ​កិច្ច​បានពិនិតិ្យ​ឆែក​ឆេរ​​រក​វ​ត្ថុ​តាង​​ តែពុំ​ឃើញ
ខេត្ត​កំពត ៖ អ្នក​ធ្វើ​ដំណើរ​ដែល​ជិះរថយន្ត​ឈ្នួល​ពីភ្នំពេញ​មក​កាន់​ខេត្ត​កំពត​៥​នាក់ ​បាន​ជួប​​នឹង​រឿង​រ៉ាវ​​ភ័យ​​តក់​ស្លុត​ពេល​រថយន្ត​កំពុង​បើក​​បរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ចូល​ដល់​ក្រុង​កំពត​នៅ​វេលា​​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ មេសា ​ចំណុច​ភូមិ​កំពង់​បាយខាង​ជើង សង្កាត់​​កំពង់​បាយ​ ក្រុង​កំពត ត្រូវបាន​សមត្ថ​កិច្ច​​ប៉ូលិស​ចរា​ចរ​ចាប់​​ឃាត់​​​​ទាំង​រថយន្ត

ខុស​គ្នា​​ជាង​​៣​ម៉ោង​ម្នាក់​​ស្លាប់​ដោយ​​​ចរន្ត​អគ្គិ​សនី​ឆក់ និង​ម្នាក់​ទៀត​​គាំង​បេះដូង

Posted: 29 Apr 2011 01:01 AM PDT

សព​​បុរសដែលត្រូវ​​ខ្សែ​ភ្លើង​ឆក់
ខេត្ត​បន្ទាយមានជ័យ ៖ បុរសចំនួន​២​នាក់​បាន​ស្លាប់​​បន្ត​បន្ទាប់​គ្នា​​នៅយប់​តែមួយ​ ចន្លោះ​​ពេល​វេលាគ្នា​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ យប់​ថ្ងៃ​ទី​២៧ មេសា ​ឆ្នាំ​២០១១ ​នៅភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បុរី ។ ​លោក​វរសេនីយ៍​ត្រី ផុន សាលីម​ អធិ​ការ​នគរ​បាល​ស្រុក​​មង្គល​បុរី​បាន​ឱ្យ​ដឹងថា

បាញ់គ្នា​​រំលងអធ្រាត្រ​​ចូលដល់ថ្ងៃទី២៩ មេសា ​​ស្លាប់ទាហាន​ថៃ​​​ម្នាក់ និង​របួស​​​៤នាក់​

Posted: 29 Apr 2011 01:00 AM PDT

ប​ន្ទាប់ពី​​ការ​ប្រកាស​​ពីបទ​ឈប់បាញ់​គ្នា​មួយ​អ្នកនាំពាក្យ​ម្នាក់នៃ​កង​ទ័ពថៃ​​និយាយ​​​កាលពី​ថ្ងៃទី​​២៩ មេសា ​​​ថា ទាហានថៃ​​ម្នាក់បាន​ត្រូវ​ស្លាប់ និង​​​​៤នាក់ទៀត​​​ត្រូវរបួស​ កាលពីយប់ថ្ងៃ​ទី​​​២៨ មក​​​​២៩ មេសា ក្នុង​​ការប៉ះទង្គិចគ្នា​​តាមព្រំ​ដែន​​​រវាង​កម្ពុជា និងថៃ

ក្មេង​ប្រុស​ឡើង​កាប់​ផ្លែ​ត្នោត​​ធ្លាក់​ពី​លើ​ដើម​ស្លាប់​

Posted: 29 Apr 2011 12:53 AM PDT

សពក្មេង​ប្រុស​រង​គ្រោះ
ខេត្ត​កំពត ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​​​បាន​ធ្លាក់​ពី​​លើ​ដើម​ត្នោត​​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុក​កំពង់​ត្រាច ។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​​សារី ឌី អាយុ​១៤​ឆ្នាំ នៅភូមិ​ឫស្សី​ជួរ ឃុំ​​ស្តេច​គង់​ខាង​​ត្បូង ស្រុក​បន្ទាយ​មាស ។ បើ​តាម​ការ​អះអាង​ពី​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​និយាយថា នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ មេសា កូន​ប្រុស​គាត់​បាន​ទៅ​ឃ្វាល​

អាជីវករ​ប្រមាណ​ជាង​៣០០​នាក់​សុំសម្តេចតេជោហ៊ុនសែនជួយ

Posted: 29 Apr 2011 12:49 AM PDT

អាជីវករផ្សារដើមគ​ប្រមាណ​ជា៣០០នាក់បាន​នាំគ្នា​មក​មុខ​ភូមិគ្រឹះ​សម្តេចតេជោហ៊ុន សែន
រាជធានីភ្នំពេញ ៖ អាជីវករផ្សារដើមគ​ប្រមាណ​ជា៣០០នាក់​ដែល​អះអាង​ថា​តំណាង​ឲ្យ​​ឱ្យ​អាជីវ​ករ​ឯ​ទៀត​ បាន​នាំគ្នា​មក​មុខ​ភូមិគ្រឹះ​សម្តេចតេជោហ៊ុន សែន កាលពីវេលាម៉ោង​៨​ព្រឹក​​ថ្ងៃទី២៩ មេសា ប្រយោជន៍ដើម្បី​សុំកិច្ច​អន្តរា​គមន៍ជួយផ្តល់​ទីតាំងលក់ដូរនៅកន្លែងចាស់​បន្ទាប់ពីសាលាខណ្ឌទួលគោក បានចេញសេក្តី​ជូន​ដំណឹងដល់អាជីវករដែល​

សារា​ចរ​​ណែ​នាំ​សម្រាប់​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ហាម​ធ្វើ​សកម្ម​ភាព​ប៉ះ​​​ពាល់​​សណ្តាប់​ធ្នាប់

Posted: 29 Apr 2011 12:44 AM PDT

រាជធានីភ្នំពេញ ៖ សារា​ចរ​ណែ​នាំ​ចុះ​ថ្ងៃ ទី​១២ មេសា ដែល​ចុះ​ហត្ថ​លេខា​​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​សម្រាប់​ការ​ចាត់​តាំង​ខួប​អនុ​ស្សាវរីយ៍​​លើក​ទី​១២៥ នៃ​ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃទី១ ឧសភា ឆ្នាំ​២០១១ ។​ សារា​ចរ​​ណែ​នាំ​នេះ​មាន​ខ្លឹម​សារ​ថា ទិវា​​ពល​កម្ម​អន្តរ​ជាតិ​ថ្ងៃ​ទី​១ ឧសភា ​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ចលនា​​កម្ម​ករ​អន្តរ​ជាតិ

រៀប​ការ​​រួច៣ខែ​​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពង្រត់​​ទៅ​បាត់​

Posted: 29 Apr 2011 12:37 AM PDT

រូបថតពេលរៀបការ
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​​​ទើប​រៀប​ការ​បាន​រយៈ​ពេល​៣​ខែ​ ត្រូវ​​ជន​មិន​ស្គាល់​​មុខ​ចាប់​ពង្រត់​​ពី​ទ្រូង​ប្តី និង​ក្រុម​គ្រួសារ​ទៅបាត់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​ ហើយ​គេ​បាន​នាំគ្នា​​​តាម​​រក​ទាំង​យប់ ប៉ុន្តែ​សូម្បី​តែ​ស្រមោល​​បន្តិច​ក៏​ពុំ​ឃើញ​ផង ។ ​ក្រុម​គ្រួសារ​​អះ​អាង​ថា ​ពេល​ចាប់​ពង្រត់​​នោះ​បាន​ឮ​សូរ​សំឡេង​នាង​ស្រែក​ឱ្យ​ជួយ​តាម​ទូរស័ព្ទ​​​តែ​២​ម៉ាត់​​ប៉ុណ្ណោះ

រដ្ឋសភា​​​ថ្កោលទោស​​​សៀម​បិទ​​​​ទ្វារ​វាយ​​ឈ្លានពាន​​​កម្ពុជា​​​បាំង​ភ្នែក​​​អន្តរជាតិ

Posted: 29 Apr 2011 12:35 AM PDT

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៨ មេសា ​២០១១ ​​រដ្ឋសភានៃ​ព្រះរាជា​ណាចក្រ​​​កម្ពុជា​បាន​​ចេញ​​​សេចក្តីថ្លែង​ការណ៍របស់ខ្លួន​​ធ្វើការ​​ថ្កោល​ទោស​ជា​​​ឧក្រិដ្ឋ​​​​កម្ម​សង្គ្រាម​​របស់​សៀម​​ដឹកនាំ​​​ដោយ​​រដ្ឋា​ភិបាល​​អាប់ភីស៊ីត ​​នាយករដ្ឋ​មន្ត្រី​​​​ ​។ ពួកគេ​​បានបើកការ​វាយប្រហារ​​​​ ​​បណ្តាល​​ឱ្យកង​ទ័ព​​ និង​ជន​ស៊ីវិល​​​កម្ពុជា​​​ស្លាប់ និងរបួស​​​​​មួយ​ចំនួន​

ស៊ីរី ៖ កង​ទ័ព​ធ្វើ​អន្តរា​គមន៍​នៅ LATTAQUIEហើយ​បន្ត​ប្រតិ​បត្តិ​ការ​នៅ DERAA

Posted: 29 Apr 2011 12:32 AM PDT

រថក្រោះស៊ីរី​បញ្ជូន​ទៅកាន់​កន្លែងមាន​ការបះបោរ
កង​ទ័ព​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​២៧ មេសា បាន​ធ្វើ​អន្តរា​គមន៍​នៅ​ទី​ក្រុង​ LATTAQUIE នា​ភាគ​ពាយ័ព្យ​ប្រទេស​ដោយ​បាញ់​ប្រហារ​លើ​ពួក​បាតុ​ករ​ ហើយ​បន្ត​នា​ថ្ងៃ​ទី​២៨ មេសា នូវ​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​លើ​ពួក​បះ​បោរ​ប្រឆាំង​របប​ប្រធានា​ធិបតី​ លោក​បា​ចា​អាល់​ អាសាដ​ ក្នុង​ទី​ក្រុង​ DERAA ជា​ប្រភព​នៃ​បាតុ​កម្ម​។ យោង​តាម​ប្រជា​ជន​ថា រថ​ក្រោះ​៦​គ្រឿង​បាន​ម​ក​ដល់​ទី​ក្រុង LATTAQUE នា​វេលា​យប់​ចំណែក​ឯ​កង​កម្លាំង​សន្តិ​សុខ​​បាន​បាញ់​ទៅ​លើ​ពួក​បាតុ​ករ​ បណ្តាល​ឱ្យ​មនុស្ស​របួស​យ៉ាង​តិច​៤​នាក់​។

ឪពុក​វាយ​ឈឺ​កូន​តដៃ​វិញ​វាយ​បាក់​ដៃ​ស្តាំ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

Posted: 29 Apr 2011 12:10 AM PDT

កូន​ប្រុស​ចិត្ត​មារ​ម្នាក់​បាន​វាយ​ឪពុក​របស់​ខ្លួន​​បាក់​ដៃ​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន
ខេត្ត​ស្វាយ​រៀង ៖ កូន​ប្រុស​ចិត្ត​មារ​ម្នាក់​បាន​វាយ​ឪពុក​របស់​ខ្លួន​​បាក់​ដៃ​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន។ រឿង​ហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង ខណៈ​រូប​គេ​យក​ព្រនង់​វាយ​ទៅ​លើ​ឪពុក​​រហូត​បាក់​ដៃ​ស្តាំ ធ្វើ​ឱ្យ​អ្នក​ស្រុក​ផ្អើល​​ទៅ​មើល​រួច​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ មេសា

សមត្ថកិច្ច​ចាប់​ក្រុម​អ្នកជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​​១៣នាក់បន្ថែម

Posted: 29 Apr 2011 12:00 AM PDT

ខេត្ត​សៀមរាប ៖ យុវជន​ចំនួន​១៣​នាក់​ដែល​សង្ស័យ​ប្រើប្រាស់គ្រឿង​ញៀន​ត្រូវ​សមត្ថ​កិច្ច​ប៉ូ​លិ​ស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ដ​​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​កាលពី​ថ្ងៃ​ទី២៦ និង​២៧ ខែមេសា​ និង​ចងក្រង​សណុំ​រឿងបញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់​ការ​ទៅ​តាម​នី​តិ​វិធី

លីប៊ី​នឹង​​ប្រឈមមុខ​​​​ចំពោះ​វិបត្តិ​​​សន្តិសុខ​​​ស្បៀង​​​

Posted: 28 Apr 2011 11:59 PM PDT

អង្គការ​​កម្មវិធី​​​ស្បៀ​ងអាហារ​​ពិភពលោក (WFP) កាលពីថ្ងៃទី​​​​២៨ មេសា ​​កន្លង​មក ​​បាន​ព្រមាន​ថា ​ប្រទេស​លីប៊ី​​នឹង​ប្រឈម​មុខចំពោះ​​​​វិបត្តិ​​​​សន្តិ​សុខ​ស្បៀង​​​អាហារ​ ធ្ងន់ធ្ងរ​​​ក្នុងរយៈ​ពេល​​​៤៥​ថ្ងៃ​ ​ទៅ​​៦០ថ្ងៃ ​​ខាង​មុខទៀត​នេះ ។​ អ្នកនាំពាក្យ​​​អង្គការ​សហប្រជាជាតិ​​ លោក Far han Haq ​ថ្លែង​ថា​ ​ប្រព័ន្ធផ្គត់​ផ្គង់​ស្បៀង​អាហារ​របស់​លីប៊ី​ត្រូវ​អាក់​ខាន ហើយ​​ប្រទេស​​នេះមិន​​​អាច​​នាំ​ចូល​ស្បៀង​អាហារ​​គ្រប់គ្រាន់​​​ឡើយ

​ក្រសួងការបរទេស​ ៖​ ថៃ​ឈ្លាន​ពាន​កម្ពុជា​​​ម្តងហើយ​​ម្តងទៀត​...​សូម​​​ចេះ​គោរព​​អាស៊ាន និង​​ អ.ស.ប ​ផង​

Posted: 28 Apr 2011 11:58 PM PDT

រាជធានីភ្នំពេញ ៖ ​ដោ​យ​កំណត់​​​​ទូត​ក្រសួង​​​ការបរទេស​ចំនួន​​​២​ចុះថ្ងៃទី​​​២៦ មេសា ​២០១១ ​​និង​មួយទៀត​​​ចុះថ្ងៃទី​​​២៧ មេសា ​២០១១ ​មាន​កិត្តិយស​​​សូមទាញ​​​​​​ការ​យក​ចិត្ត​ទុក​ដាក់​​​​របស់​ស្ថាន​ឯក​អគ្គ​រាជទូត​​​ថៃប្រចាំ​នៅ​​ភ្នំពេញ ​ចំពោះ​ការ​​បន្ត​រំលោភ​បូរណភាពទឹកដី​កម្ពុជា ​ដោយ​កម្លាំង​​​ប្រដាប់អាវុធ​ប្រទេសថៃ ​​ដែល​​បានចាប់​​ផ្តើម​​ឡើងវិញ​​​ជាថ្មីទៀត​នៅ​

ឃាត់​ខ្លួន​​ជន​សង្ស័យ​​វាយសម្លាប់​មនុស្ស​ក្នុងពិធី​រាំង​ធុងបាស់

Posted: 28 Apr 2011 11:54 PM PDT

​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​ជន​សង្ស័យ​​បាន​​ចំនួន៣​នាក់​បញ្ជូនទៅ​កាន់​តុលា​ការ
ខេត្តពោធិ៍សាត់ ៖ ជន​សង្ស័យ​​៦​នាក់​​​ដែល​វាយ​សម្លាប់​មនុស្ស​​កាលពីយប់​ថ្ងៃទី២៤ មេសា ឆ្នាំ២០១១ ​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​បាន​​ចំនួន៣​នាក់​បញ្ជូនទៅ​កាន់​តុលា​ការ ។​ ជន​សង្ស័យ​​ទាំង​៣​នាក់នោះ ១-ឈ្មោះ​ភឹម ​ម៉ាន់ ​អាយុ​២១​ឆ្នាំ ​ជា​ជន​​ដៃ​ដល់ ២-ឈ្មោះ​ឈន សាមី ​អាយុ​១៧ឆ្នាំ​ និង​​៣-​ឈ្មោះ​នាង សុភ័ក្រ្ត អាយុ​២១​ឆ្នាំ ​ទាំង​៣នាក់​រស់នៅភូមិ​

ឪពុកនិង​កូន​ប្តឹង​គ្នា​ដណ្តើម​ផ្ទះ​ កូនស្រី​ប្រឈម​មុខ​​ចាកចេញ

Posted: 28 Apr 2011 11:47 PM PDT

អ្នកស្រី​សាន់​រីណា ​អាយុ​៣៨ឆ្នាំ ​ជា​កូន​ស្រី​របស់​លោក​សាន់ ផុន
ខេត្ត​កំពត ៖ រឿង​​រ៉ាវ​​មួយ​​ដែល​អាច​ចាត់​ទុក​ថា កម្រ​នឹង​កើត​មាន​ គឺ​រឿង​ក្តី​រវាង​ឪពុក​​និង​កូន​ស្រី​​បង្កើតបាន​ក្លាយទៅ​ជា​គូ​ជម្លោះ​ប្តឹង​​ប្តល់​គ្នា​ដណ្តើម​​យកផ្ទះ​មួយ​កន្លែង​​​នៅភូមិ​១ឧសភា​ សង្កាត់​កំពង់​ កណ្តាល ​ក្រុងកំពត ។ បើ​តាម​សំដី​អ្នកស្រី​សាន់​រីណា ​អាយុ​៣៨ឆ្នាំ ​ជា​កូន​ស្រី​របស់​លោក​សាន់ ផុន បាន​និយាយ​រៀប​រាប់​​ថា ​រូប​គាត់​ជា​កូនស្រី

គំរាម​សម្លាប់​រដ្ឋ​មន្ត្រី​ការពារ​ប្រទេសអ៊ីស្រាអែល

Posted: 28 Apr 2011 11:41 PM PDT

រដ្ឋមន្រ្តីការពារប្រទេសអ៊ីស្រាអែល
ម៉ាស៊ីន​យោធា​ក្នុង​ស្រុក​រាយការណ៍​កាលពី​ថ្ងៃ​ទី២៨ មេសា ថា ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អ៊ីស្រាអែល​​លោកអេ​ហ៊ូដ បារ៉ាក់ បានទទួល​លិខិត​​អនា​មិក​មួយ​ដែល​គំរាមសម្លាប់​លោក ។ ​វិទ្យុ​កងទ័ព​ពុំបានគូសបញ្ជាក់​ពីកាលបរិច្ឆេទ​នៃការ​ផ្ញើ​សំបុត្រ​នោះឡើយ ។ ​ម្ចាស់​សំបុត្រ​​សរ​សេ​រគំរាមថា ​«លោកបារ៉ាក់​លោក​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុងពេលឆាប់ៗនេះ» ។ លិខិត​នោះ​ត្រូវ​បាន​​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ដែលបើកធ្វើការ​ស៊ើប​អង្កេត​មួយ​ ។

កង​កម្លាំង​​​លោកកាដាហ្វី ​​វាយដណ្តើម​​​កាន់កាប់​​ប៉ុស្តិ៍​ព្រំដែន​​​ DHIBA វិញ

Posted: 28 Apr 2011 11:41 PM PDT

ទីភ្នាក់ងារ​​​ព័ត៌មាន​ផ្លូវការ​​ទុយនីស៊ី TAP រាយការណ៍​ថា ​កង​កម្លាំង​​របស់​លោកមូ​អាម៉ា កាដាហ្វី ​កាលពីរសៀលថ្ងៃទី​​​​២៨ មេសា ​វាយ​ដណ្តើម​​​​កាន់កាប់​ប៉ុស្តិ៍​​​ព្រំដែន DHIBA ស្ថិតនៅ​​ភាគពាយ័ព្យ​​​លីប៊ីជាប់ព្រំដែន​​​ជាមួយ​​​ទុយនីស៊ី​​វិញ ​ក្រោយ​ពី​​ពួកបះបោរ​​​​វាយកាប់កាប់​​ប៉ុស្តិ៍​​នោះ​​កាលពី​​១សប្តាហ៍​​​ មុនមក ។​ ក៏ប៉ុន្តែ​​​សាក្សី​​​ម្នាក់​រាយការណ៍​​ថា ​៣ម៉ោង​​ក្រោយ​​មក

ប៉ា​គី​ស្ថាន ៖ ស្លាប់​24នាក់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នានា

Posted: 28 Apr 2011 11:41 PM PDT

កន្លែងវាយប្រហារនៅប៉ាគីស្ថាន
អ្នក​ទទួល​ខុស​ត្រូវ​មា្នក់​របស់​រដ្ឋា​ភិ​បាល​ប៉ា​គី​ស្ថាន​ថ្លែង​កាល​​ពី​ ថ្ងៃ​ទី​២៨ មេសា ថា ការ​ប៉ះ​ទង្គិច​គ្នា​នានា​ចូល​រួម​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​ បណ្តា​សមា​ជិក​កុល​សម្ព័ន្ធ​ស្និទ្ធ​រដ្ឋា​ភិ​បាល​​មួយ និង​កង​កម្លាំង​សន្តិ​សុខ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩​នាក់​ ក្នុង​នោះ​ភាគ​ច្រើន​ជា​ពួក​បះ​បោរ​នៅ​ភាគ​​ពាយ័ព្យ​ប៉ា​គី​ស្ថាន​។ អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ លោក​អាមីន​ខាន់ បញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​ទាំង​ឡាយ​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៨ មេសា

សមត្ថកិច្ច​​បំបែក​ហ្វូង​​​កម្មករ​​រោងចក្រ​មិថុនា ​ដែល​​ព្យាយាម​​ធ្វើ​ការ​តវ៉ា​រាលដាល​

Posted: 28 Apr 2011 11:40 PM PDT

សមត្ថកិច្ច​​បំបែក​ហ្វូង​​​កម្មករ​​រោងចក្រ​មិថុនា
រាជធានីភ្នំពេញ ៖ កម្មករ​រោង​ចក្រ​មិថុ​នា ​ប្រមាណ​​​៤ពាន់នាក់​ដែល​គ្រោង​ដង្ហែ​​​ក្បួនតវ៉ា​​​​ទៅ​កាន់​រោងចក្រ​​​​វ៉ាយ​រ៉ូឡែត ​​ជាសាខា​​របស់​រោង​ចក្រ​​មិថុនា ​ប្រយោជន៍​ដើម្បី​​ធ្វើស​កម្ម​ភាព​ផ្អាក​​​​ដំណើរ​​ការ​សង្វាក់​​​ផលិត​កម្ម​​រោងចក្រ​នេះ ត្រូវ​បរាជ័យ​​​ហើយ ​ដោយសារ​កម្លាំង​​សមត្ថកិច្ច​​បង្ក្រាប​បាតុកម្ម​​បានប្រើ​​រថ​យន្ត​​​បាញ់ទឹក​រារាំង​មិន​អនុញ្ញាត​​ឱ្យ​កម្មករ​​​ដង្ហែ​​ក្បួន​​បាននោះទេ

ដើម​ឈើ​រលំ​សង្កត់​​​ស្ត្រីម្នាក់​បាក់ភ្លៅ​ម្ខាង​ ឯបុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់ស្លាប់

Posted: 28 Apr 2011 11:36 PM PDT

ខេត្ត​បាត់ដំបង ៖ ស្ត្រី​ម្នាក់បាក់ភ្លៅ​​ម្ខាង​​ដោយ​សារ​ដើម​ឈើ​ដែល​កាប់រំលំ​ដួល​សង្កត់​លើ រីឯ​បុរស​ម្នាក់​​ទៀត​ស្លាប់​ដោយសារ​តែ​ចរន្ត​អគ្គិសនី​​ឆក់ ។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​ក្នុងថ្ងៃ​តែមួយ​ចន្លោះ​គ្នា​​តែ​ជាង​១ម៉ោង​​ប៉ុណ្ណោះ នៅ​​ថ្ងៃ​ទី២៧ មេសា ។ លោកសៀក ​ភា ​អធិការ​នគរបាល​ស្រុក​គាស់ក្រឡប្រាប់​ថា

​ជនភៀស​សឹក​​៧៣នាក់​រង​នូវ​ជំងឺ​គ្រុន​​ក្តៅ ក្អួត​ចង្អោរ ល្ហិត​ល្ហៃ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​

Posted: 28 Apr 2011 11:32 PM PDT

ជន​ភៀស​​សឹកបាន​​​ទទួលរង​​ជាតិ​​ពុលយ៉ាង​ចម្លែក
ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ជនភៀស​សឹក​​ចំនួន​​៧៣​នាក់ ​ក្នុងចំណោម​រាប់ម៉ឺននាក់​​ដែល​កំពុង​ស្នាក់នៅ​​ក្នុង​មណ្ឌលជនភៀស​សឹក​​វត្តពង្រ ​ស្ថិត​ក្នុងឃុំពង្រ ​​ស្រុក​​ចុងកាល់ ​បានកើត​ជំងឺ​ក្អួត​ចង្អោ​ រាក​រូស​ធ្ងន់ធ្ងរ ​ត្រូវបញ្ជូនទៅ​​​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្តរ​មានជ័យយ៉ាង​ប្រញាប់ប្រញាល់​​ ដើម្បី​សង្គ្រោះ​​ជីវិត​​​ពួកគេ​​កាលពីវេលាម៉ោង​​៧​និង​​​៣០នាទី​​ព្រឹក​ថ្ងៃទី​​២៩

ចាប់​ខ្លួន​ជន​សង្ស័យ​ក្រោយ​ពេល​មានសកម្ម​ភាពចោរ​ឆក់ខ្សែ.កស្ត្រី​ម្នាក់

Posted: 28 Apr 2011 11:27 PM PDT

ជន​សង្ស័យ​ម្នាក់​ត្រូវ​ក្រុម​សន្តិ​សុខ​ផ្សារ​​ចោម​ចៅ ​និងប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាម​ចាប់បាន
រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បានត្រូវ​ចោរ​ឆក់​ខ្សែ​​.ក​ក្នុង​ខណៈ​ពេល​ដែលនាង​ និងបងស្រី​កំពុង​​ជិះ​ម៉ូតូ​ឌុបគ្នា​តាមផ្លូវ​ចេញពី​ទិញ​​អីវ៉ាន់​​នៅ​ផ្សារ​​ឆ្ពោះទៅ​ផ្ទះ ហើយ​ក្រោយ​ពេលកើត​ហេតុ ជន​សង្ស័យ​ម្នាក់​ត្រូវ​ក្រុម​សន្តិ​សុខ​ផ្សារ​​ចោម​ចៅ ​និងប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាម​ចាប់បាន ប៉ុន្តែ​ធ្វើ​ការ​​ឆែក​ឆេរមិនឃើញ​មានខ្សែ​.កដែលឆក់​​បាននោះទេ មិន​តែប៉ុណ្ណោះ​

កូរ៉េ​ខាងជើង​​បង្ហាញពី​​​ឆន្ទៈ​​ចង់ចរចា​ជាមួយកូរ៉េ​ខាង​ត្បូង​

Posted: 28 Apr 2011 11:20 PM PDT

​មេដឹកនាំ​ជាន់ខ្ពស់​​​កូរ៉េ​ខាងជើង​​លោកគីម ជុងអ៊ីល
​មេដឹកនាំ​ជាន់ខ្ពស់​​​កូរ៉េ​ខាងជើង​​លោកគីម ជុងអ៊ីល ​ពេលនេះ​​ស្ម័គ្រ​ចិត្ត​​​​បើកការចរចា​​ជា​មួយ​មេដឹកនាំ​​កូរ៉េ​ខាងត្បូង លោកលីម្យុងបាក់ ​ហើយ។ អតីត​ប្រធានាធិបតី​អាមេរិក​​លោកជីមី​ខាទ័រ ​ថ្លែង​កាលពីថ្ងៃទី​​២៨ មេសា កន្លង​មក ​ថា ​​មេដឹកនាំ​កូរ៉េ​ខាងជើង​​​​ លោកគីម ជុងអ៊ីល ពេល​នេះ​​​បានត្រៀម​​​ខ្លួនរួចជាស្រេច​ដើម្បីបើកកិច្ច​ប្រជុំ​​​កំពួលជាមួយ​

លោកសាឡេហ៍ ថា​នឹង​​​មិនចុះហត្ថលេខាលើ​ផែនការរបស់​ GCC ទេ

Posted: 28 Apr 2011 11:18 PM PDT

ប្រធានាធិបតី​​យេម៉ែន ​លោក​អាលី​អាប់​ឌុល​ឡាហ៍ សាឡេហ៍​ ថ្លែង​កាលពី​​​ថ្ងៃទី​​២៨ មេសា កន្លង​មកថា ​លោកនឹង​មិនចុះហត្ថេលេខា​លើ​​ផែនការ​​ផ្ទេ​រអំណាច​​ដែល​សម្រប​សម្រួល​​បាន​ដោយ​ក្រុមប្រឹក្សា​​​​កិច្ច​​សហប្រតិបត្តិការ​​ឈូង​សមុទ្រ ​GCC ឡើយ ​ប្រសិន​បើ​​តំណាង​​ប្រទេស​​កាតា​ចូលរួមក្នុងពិធីចុះ​​​ហត្ថលេខា​​នោះ ។ លោក​​សាឡេហ៍ ​ថ្លែង​ប្រាប់​​​​

ព្យុះនានា​​​បណ្តាល​ឱ្យ​មនុស្សស្លាប់៣០០នាក់​​នៅភាគខាង​​​ត្បូង​​សហរដ្ឋអាមេរិក​

Posted: 28 Apr 2011 11:11 PM PDT

​យោងតាម​តុល្យ​ការ​​បណ្តោះអាសន្ន​មួយ​ប្រកាស​កាលពីថ្ងៃទី​​២៨ មេសា ថា រដ្ឋ​​៧​នៅ​ភាគ​ខាងត្បូង​​​​​សហរដ្ឋអាេមរិក​​ត្រូវ​រង​ប៉ះពាល់​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ដោយព្យុះ​​ និងខ្យល់​​​កួច​កំបុត​ត្បូង​​ទាំងឡាយ​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​​២៨៤​នាក់ ​ហើយ​​​បំផ្លាញ​​​សង្កាត់​នានា​ទាំងមូល​​ផ្តួលក្រឡាប់​​បណ្តា​​រថយន្ត

ក្រសួងការបរទេស​​ស្នើតុលាការ​​​យុត្តិ​ធម៌​​អន្តរជាតិ​​បកស្រាយ​​​សាលក្រម និង​ចាត់​វិធានការ​ចំពោះ​​​ការឈ្លានពាន​របស់​សៀម​​

Posted: 28 Apr 2011 09:08 PM PDT

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃទី​​​២៨ មេសា ​២០១១ ​រាជរដ្ឋាភិបាល​​​កម្ពុជា​បាន​​ដាក់ពាក្យ​​​​ស្នើ​​ទៅតុលាការ​​​យុត្តិធម៌អន្តរជាតិ ​​ដើម្បីសុំ​​​ឱ្យបក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២ ​របស់​តុលាការ​​​​នេះ ​​ពាក់ព័ន្ធ​នឹង​​​​ប្រាសាទព្រះវិហារ ។ ការដាក់​ពាក្យ​​​ស្នើសុំ​នេះ គឺដោយសារ​​តែ​មានការ​ឈ្លានពាន​​ដោយអាវុធ​​ពីសំណាក់​​​​ប្រទេសថៃ ​ដើម្បី​​​ដណ្តើម​​​​ទាមទារ​​​យកទឹកដី​កម្ពុជា

វាយប្រហារ​​អត្តឃាត​លើ​ហាង​​កាហ្វេ​មួយ​នៅម៉ារ៉ុក​ស្លាប់១៧នាក់​

Posted: 28 Apr 2011 08:55 PM PDT

វាយប្រហារ​​អត្តឃាត​លើ​ហាង​​កាហ្វេ​មួយ​នៅម៉ារ៉ុក​ស្លាប់១៧នាក់​
​មានការ​វាយប្រហារ​​​ដោយ​ការ​បំផ្ទុះគ្រាប់​​​បែក​​មួយ​នៅក្នុង​​ប្រទេសម៉ារ៉ុក​ កាលពី​យប់​ថ្ងៃទី​​២៨ មេសា ​កន្លងមក បណ្តាល​ឱ្យស្លាប់​មនុស្ស​​​​១៧​នាក់ ​​និងជាង​​​២០នាក់ទៀត​​រង​របួស ។ ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ចាត់ទុកថា ​​ជា​ការ​វាយ​ប្រហារ​​​​ភេរ​វកម្ម​​​មួយ​ ​ហើយ​​អ្នកស្លាប់​​ក្នុង​ការ​វាយប្រហារ​​នេះ​ក៏​មាន​ជនជាតិ​​​បារាំង​​ផងដែរ​

សៀមប្រើ​​​ចរិត​អន់​ថោកចុះ​ហត្ថលេខា​​​ព្រមព្រៀង​​​​នឹង​ដៃ យកជើង​ជាន់​​ឈ្លី​ចោល​

Posted: 28 Apr 2011 08:47 PM PDT


​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ទាហានសៀម​បាន​ប្រព្រឹត្ត​ចរិត​​​ថោក​ចុះ​​ហត្ថលេខា​​​ព្រមព្រៀង​​នឹង​ដៃ​​ជាន់​ឈ្លី​នឹង​ជើង ខណៈ​ដែលកិច្ច​​​ព្រមព្រៀង​​​​ឈប់​បាញ់​​​គ្នា​​​រវាង​​មេ​ទ័ព​​ភូមិភាគ​​៤ ​កម្ពុជា និង​​មេ​ទ័ព​​ភូមិភាគ​​​២សៀម​​ ធ្វើឡើង​​មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​​ផង ស្រាប់តែ​​​យប់ឡើង​​ទាហានសៀម​​​បាញ់​កាំភ្លើង​​ធំ​ផ្លោង​ចូល​​​​ទឹកដី​កម្ពុជា​​​​ ឥត​បណ្តាក់​​​ដៃ​គួរ​ឱ្យ​​ស្អប់ខ្ពើម​​​​ពន់ពេក

ទាហាន​​សៀម​​អំបូរ​ថោក​​នៅតែបាញ់​​​ផ្លោង​ចូលទឹកដី​​​-បន្ទាយ​​ទាហានកម្ពុជា​​កាល​ពី​រំលងអធ្រាត្រ​​​​រហូត​ដល់​ព្រឹក​ព្រលឹម​

Posted: 28 Apr 2011 07:58 PM PDT

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ព្រំដែន​​​​ខេត្ត​ឧត្តរ​​មានជ័យ​​​ឯណោះវិញ​ ស្នូរ​កាំភ្លើង​​​មិន​បានស្ងាត់​​ទេ​គឺ​ទាហាន​សៀម​នៅតែ​​បាញ់​​​ផ្លោង កាំភ្លើង​ធំ​​​ និង​​បោកគ្រាប់បែក​ចូលមក​​​ក្នុងទឹក​​ដី​​​កម្ពុជា ​និង​​​ចូលមក​​សំដៅ​​​បន្ទាយ​ទាហាន​​កម្ពុជា​ដដែល​​ជា​ដដែល កាល​ពី​រាត្រី​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃ​ទី​​​​២៩ មេសា ២០១១ ​នៅ​តំបន់ប្រាសាទតាក្របី និង​តំបន់​​​ប្រា​សាទ​​តាមាន់ធំ ​ប៉ុន្តែ​ទាហាន​​កម្ពុជា​មិន​​តប​​តទេ

អត្ថ​ប្រ​យោជន៍​នៃការ​ទទួល​ទាន​ផ្លែ​ម្ទេស​

Posted: 28 Apr 2011 07:56 PM PDT

ម្ទេសស្រស់
បណ្តា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Purdue Universityនៅ​អ៊ីន​ឌី​យ៉ា​ណា​​បាន​​រក​ឃើញ​ថា​ សារ​ធាតុ​Capsaicinដែល​ជា​សារ​ធាតុ​ធ្វើ​ឲ្យ​ម្ទេស​ហឹរ​អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​និង​បង្កើន​ការ​ចំណាយ​ថាម​ពល​។ លោក​សាស្ត្រា​ចារ្យ​រី​ឆាដ​ មេត​បាននិយាយ​ថា​៖«យើង​បាន​រក​ឃើញ​ថា​ ការទទួល​ទាន​​ម្ទេស​ក្រហម​អាច​ជួយ​ទប់​ស្កាត់​ការ​ឃ្លាន​និង​ដុត​រំ​លាយ​កាល់​ឡូ​រី​ក្រោយពី​ទទួល​ទាន​អាហាររួច​​»​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!