Koh Santipheap Daily

Koh Santipheap Daily


អ៊ីរ៉ង់​និង​អ៊ីរ៉ាក់​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន

Posted: 26 Apr 2011 12:45 AM PDT

ប្រទេស​អ៊ីរ៉ង់​​និង​អ៊ីរ៉ាក់​​បានចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​​ធ្វើ​ បត្យាប័ន​​ដែល​កំណត់​ពីការខិត​​ ចូល​ជិត​គ្នា​ថ្មី​មួយ​រវាង​ប្រទេស​ទាំង២​​ដែលធ្លាប់​ធ្វើសង្គ្រាម​​ស៊ីសាច់ ​ហុត​ឈាម​គ្នា​កាលពីឆ្នាំ​ ១៩៨០ និង​១៩៩៨ ។ ក៏ប៉ុន្តែ​ក្រុង​បាដាដ​បាន​បដិសេធ​​ពាក្យ​ដែល​ថា ឯក​សារ​នឹង​អាច​មាន​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​នូវ​ជន​ជាតិ​អ៊ីរ៉ង់​​ដែល​ រស់​នៅនិ​រ​​ទេស​​ហើយ​ដែល​តស៊ូ​ប្រឆាំង​នឹងរបបអ៊ីរ៉ង់ ។

ទាហានសៀម​ចាប់ផ្តើម​​​បាញ់កាំភ្លើង​​​តូច-ធំ​​​ចូលទឹកដី​កម្ពុជា នៅចុង​​តំបន់​​ភ្នំ​ទ្រព្យ​

Posted: 26 Apr 2011 12:43 AM PDT

​ព្រំដែន​​ព្រះវិហារ​ ៖ ​ស្នូរកាំភ្លើង​​​បាន​ផ្ទុះ​ឡើង​​លាន់​ទ្រហឹង​​​ព្រៃ​​​រវាង​ទាហានកម្ពុជា​- ​សៀម ដែល​​សៀម​​​ជា​អ្នកបង្ក​មុន​កាលពីវេលាម៉ោង​​​​១​និង​​​៤០នាទី​​​រសៀលថ្ងៃទី​ ​២៦ មេសា ២០១១ ​នៅ​ចុង​តំបន់ភ្នំទ្រព្យ​​តាមខ្សែ​បន្ទាត់ព្រំដែន​​​ព្រះ​វិហារ ​គឺ​សៀមបាញ់​​ផ្លោង​​​កាំភ្លើង​​​ធុនធ្ងន់​​​ និង​កាំភ្លើង​​​ដៃ​ចូល​មកក្នុង​​ទឹកដី​កម្ពុជា ប៉ុន្តែ​​​ប្រហែល​ជា​​​ង​​១៥​នាទី​ប៉ុណ្ណោះ​

អេមីរ៉ា​តអារ៉ាប់​រួម​ចាប់​ខ្លួន​ពួកស​កម្ម​ជនប្រឆាំង

Posted: 26 Apr 2011 12:37 AM PDT

ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អារ៉ាប់​រួម​ WAM ​រាយ​ការណ៍​​កាលពី​ថ្ងៃទី២៥ មេសា ថា អាជ្ញា​ធរ​អេ​មីរ៉ាត​​អារ៉ាប់​រួម​បាន​ចាប់ខ្លួន​សកម្ម​ជន​៥​នាក់ ដែលសុទ្ធ​តែ​ជា​អ្នក​ចុះ​ហត្ថ​​លេខា​លើ​ញត្តិ​ស្និទ្ធ​លទ្ធិ​​ប្រជាធិបតេយ្យ ​​​កាលពីខែមុន ហើយ​ដែល​ទទួល​ការ​ចោទ​ប្រកាន់​ពីបទប្រឆាំង​នឹងរដ្ឋាភិបាល។ ​WAM បញ្ជាក់​ថា ពួកសកម្ម​ជនត្រូវ​បាន​សួរ​ចម្លើយ​​លើ​អំពើ​ទាំងឡាយ​ដែល​ជាការគម្រាម​​កំហែង​ ​ចំពោះ​សន្តិរបស់​រដ្ឋ និងលើការ​អុជ​អាល​ទាំង​ឡាយ​ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​អាប៊ូ​ដាប៊ី ។

អាមេរិក​ហាម​ពលរដ្ឋ​​​ខ្លួន​កុំ​ឱ្យធ្វើដំណើរ​​ទៅកាន់​ស៊ីរី​

Posted: 26 Apr 2011 12:36 AM PDT

សហរដ្ឋអាមេរិក​​កាលពីថ្ងៃទី​​២៦ មេសា បាន​​ទទូច​​ដល់​ពលរដ្ឋ​​​របស់ខ្លួន​​កុំ​ឱ្យ​​​ធ្វើដំណើរ​​ទៅ​កាន់​ប្រទេស​​ ស៊ីរី ហើយ​​បញ្ជា​​​ដល់​បុគ្គលិក​​ដែល​មិន​សំខាន់​ទាំងអស់​​​ចាកចេញពីប្រទេស​ មជ្ឈិម​​បូព៌ា​​មួយនេះ​​​ដែលកំពុង​កើតមាន​​​​ភាព​បះបោរ​​​យ៉ាង​ធ្ងន់ធ្ងរ ។ ​ក្នុងការ​​ព្រមាន​​​​ពីការ​​ធ្វើដំណើរ​​​នោះ​ក្រសួង​​ការបរទេស​អាមេរិក បានទទូច​ដល់​ពលរដ្ឋ​អាមេរិកកុំ​ឱ្យ​​ធ្វើដំណើរ​​ទៅ​កាន់​ប្រទេស​​ស៊ីរី​​នា​ ពេលបច្ចុប្បន្ន​​​​នេះ ហើយ​​បានណែនាំ​​ដល់​​អ្នក​​​​ដែលកំពុង​​រស់នៅ​ក្នុង​​​ប្រទេស​ស៊ីរី ​ឱ្យ​ចាក​ចេញ​​​​ពីប្រទេស​​នេះ​ជា​បន្ទាន់​។​

បង្ក្រាប​ក្មេង​ទំនើង​​១៣​នាក់​​ជិះ​ម៉ូតូ​​ហ៊ោ​កញ្ជ្រៀវ​​ផ្អើល​កណ្តាល​យប់

Posted: 26 Apr 2011 12:34 AM PDT

​​ក្រុម​ក្មេង​ទំនើង​​ជាង​១០​នាក់
ខេត្ត​បាត់ដំបង ៖ កម្លាំង​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ផ្នែក​បង្ក្រាប​នៃ​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត ​បាន​បង្ក្រាប​​ក្រុម​ក្មេង​ទំនើង​​ជាង​១០​នាក់ កាល​ពីវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៦ មេសា ​នៅ​​ខាង​មុខ​សាលា​ខេត្ត​ ក្នុង​​ខណៈ​​ដែល​ក្រុម​នេះ​ជិះ​ម៉ូតូ​ប្រដេញ​​​គ្នា​ហើយ​ស្រែក​​ហ៊ោកញ្ជ្រៀវ​កង​រំពង​តាម​​ដង​ផ្លូវ​​យ៉ាង​អនា​ធិប​

លោក​យាយ​អាយុ៧៦ឆ្នាំ​​ស្លាប់​ដោយ​រថយន្ត​ថយ​ក្រោយ​​បុក​

Posted: 26 Apr 2011 12:24 AM PDT

​រថយន្ត​ម៉ាក​នីស្សាន់ ពណ៌ឈាម​ជ្រូក​១​បាំងកន្លះ​
ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ដោយ​​​​សារ​​រថយន្ត​ថយ​បុក​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​​២៥ មេសា ឆ្នាំ​២០១១​ នៅ​លើ​ផ្លូវ​​លំ ស្ថិត​ក្នុង​ភូមិ​វត្តចាស់ ឃុំ​ថ្ម​ពួក ស្រុក​ថ្ម​ពួក ។ ​តាម​មន្ត្រី​​នគរបាល​​​ស្រុក​ថ្ម​ពួក​បាន​ឱ្យ​ដឹងថា ស្ត្រី​ដែល​ស្លាប់​នេះ​​ឈ្មោះ​​សិម គៀត អាយុ​៧៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​វត្តចាស់ ឃុំ​ថ្ម​​ពួក ស្រុក​ថ្ម​ពួក

ឃាត់​ខ្លួន​ជន​ពាក់​ព័ន្ធ​​គ្រឿងញៀន​​តាម​ដីកា​​របស់​តុលា​ការ​

Posted: 26 Apr 2011 12:12 AM PDT

ជន​សង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន
ក្រុង​​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​​ពាក់​ព័ន្ធ​​គ្រឿងញៀន​​​​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​​ក្រុង​​​ប៉ោយ​ប៉ែត​ឃាត់ខ្លួន ​តាម​ដីកា​របស់​តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ ។ តាម​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​បាន​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​​លឹម វីរ៉ា ហៅ​ឆក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​ណន់ ពេជ្រ​សុខ​សង្វា ហៅវ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ

សាលាខណ្ឌ​​ដូនពេញ​​ឃាត់​អ្នក​​បន្ទោ​បង់​អនាធិបតេយ្យ​​​​១៤​នាក់​​​កុំ​ឱ្យធ្លាប់​

Posted: 26 Apr 2011 12:01 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ​ចាប់​ពី​ថ្ងៃ​ទី​២៣​ដល់​២៥ មេសា សាលា​ខណ្ឌ​ដូន​ពេញ​បាន​បើក​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​អ្នក​បន្ទោ​​បង់​អនា​ធិប​តេយ្យ​តាម​​រម​ណីយ​ដ្ឋាន​ សួន​ច្បារ និង​ផ្លូវ​សាធារណៈ​ចំនួន​១៤​នាក់​យក​មក​អប់រំ ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ទម្លាប់​អាក្រក់​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់ដល់​​បរិ​ស្ថាន​ និង​សណ្តាប់​ធ្នាប់​​សាធារណៈ

រថយន្ត​ក្រុម​ហ៊ុន​​ចិន​បុក​បុរស​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់

Posted: 25 Apr 2011 11:48 PM PDT


ខេត្ត​ស្ទឹង​ត្រែង ៖ បុរស​ជា​មេការ​ម្នាក់​នៅ​ក្រុម​ហ៊ុន​វៀតណាម​លី​គឹ​ម​ស៊ុន​អឹ​ម​ផត​អ៊ិ​ច​ផត​​ត្រូវ​បាន​រថយន្ដ​​ម៉ាក​តា​កូ​ម៉ា​របស់ ក្រុមហ៊ុន​ចិន​​សៀង​ហៃ ​បាន​បើក​បុក​​​ពេញទំហឹង​លើ​កំណាត់​ផ្លូវ​លេខ​៧៨​បណ្ដាល​ឱ្យ​ស្លាប់​​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​​ពេល​កំពុង​ជិះ​ម៉ូតូ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២៥ មេសា

មនុស្ស​ជាង​1សែន​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំងនុយក្លេអ៊ែរនៅអាល្លឺម៉ង់

Posted: 25 Apr 2011 11:31 PM PDT

អ្នក​ប្រឆាំង​នុយ​ក្លេអ៊ែរ​ជាង​១០០.០០​០​នាក់​បាន​នាំគ្នា​ធ្វើបាតុកម្ម​ កាលពីថ្ងៃទី២៥ មេសា ក្នុង​​ប្រទេស​អាល្លឺម៉ង់​​ ដើម្បី​ទាម​ទារ​ឱ្យ​បោះបង់​​ចោល​នុយ​ក្លេ​អ៊ែរ ។ ​សរុប​មនុស្ស​ប្រមាណ​ជា​១៤៤.៥០០នាក់ ​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​តាមទីតាំង​​នុយក្លេ​អ៊ែរ ​អាល្លឺម៉ង់​ចំនួន១២​កន្លែង​ ព្រម​ទាំង​នៅ​តាម​ច្រក​ចូល​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​​បារាំង​​ CATTE-NOM និង FESSENHEIM ​នៅ​អាល់សាស់។

ជុំ ម៉ា​យ៉ា​វីន​ បដិ​សេធ​ព័ត៌​មាន​ចចាម​អារ៉ាម​

Posted: 25 Apr 2011 08:50 PM PDT

កញ្ញា​​ជុំ ម៉ាយ៉ា​វីន
រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​ចំរៀង​មិន​សូវ​ល្បី​ឈ្មោះ​ជុំ ម៉ា​យ៉ា​វីន ក្នុង​វ័យ​២៧​ឆ្នាំ​ ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ឡើង​ច្រៀង​ជា​កិត្តិ​យស​​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​​នានា​ និងជា​អ្នក​ចំរៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​ពេល​រាត្រី​​តែង​តែ​មាន​ពាក្យ​ចចាម​អារ៉ាម​​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០០៨​រហូត​មក​ដល់​ឆ្នាំ​២០១១នេះ​។ ពាក្យ​ចចាម​អារ៉ាម​នោះ​មាន​ដូច​ជា​​ថា នាង​ជំពាក់​​ស្នេហា​ជាមួយ​តន្ត្រី​ករ​កាន់​អ័ក និង​​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជាមួយ​បុរស​អ្នក​ជំនួញ​ធំ​ម្នាក់ ។ ​ថ្មីៗ​នេះ​ឮ​​ថា នាង​មាន​ស្នេហា​ជាមួយ​ឌី​ជេ​ម្នាក់​ដែល​មហា​ជន​ទូ​ទៅ​តែង​តែ​ឃើញ​នាង​បណ្តើរ​គ្នា​ទៅ​ញ៉ាំអាហារ​ពេល​រាត្រី​នៅ​ម្តុំ​ពេទ្យ​ចិន និង​នៅ​ភោជនីយ​ដ្ឋាន​៥៣​។

ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពីន​ទទួល​ប្រាក់​ចំណូល​ខ្ពស់​បំផុត​លើ​ពិភព​លោក​ឆ្នាំ​២០១០

Posted: 25 Apr 2011 08:49 PM PDT

លោក​មេន​នី ប៉ាក់​គី​អាវ​ កំពូល​កីឡា​ករ​ប្រដាល់​ជន​ជាតិ​ហ្វ៊ី​លី​ពីន​ក្លាយ​ជា​កីឡា​ករ​ដែល​មាន​ប្រាក់​ចំណូល​លើ​ថ្លៃ​ឈ្នួល​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១០​
តាម​ទី​ភ្នាក់​ងារ​បរទេស​កាល​ពី​ថ្ងៃ​ទី​២៥ មេសា បាន​ផ្សាយ​ថា លោក​មេន​នី ប៉ាក់​គី​អាវ​ កំពូល​កីឡា​ករ​ប្រដាល់​ជន​ជាតិ​ហ្វ៊ី​លី​ពីន​ក្លាយ​ជា​កីឡា​ករ​ដែល​មាន​ប្រាក់​ចំណូល​លើ​ថ្លៃ​ឈ្នួល​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១០​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​ទស្សនា​វដ្តី​ ESPN ។ នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា លោក​ប៉ាក់​គី​អាវ​អ្នក​ប្រដាល់​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ថា

ពលករ​ខ្មែរ​​ចូល​ទៅ​ទឹក​ដី​សៀម​រក​ការ​ងារ​​ជួប​គ្រោះ​ថ្នាក់​ស្លាប់​២របួស​៣

Posted: 25 Apr 2011 08:46 PM PDT

​​សាក​សពជន​រង​គ្រោះ
ក្រុង​ប៉ោយប៉ែត ៖ មន្ត្រី​ច្រក​តំបន់​បឹង​ត្រកួន​ក្នុង​ស្រុក​ថ្ម​ពួក​ឱ្យ​ដឹង​នៅ​រសៀល​ម៉ោង​២ និង​២៥​នាទី​ ថ្ងៃ​ទី​២២ មេសា ​ថា ពល​ករ​ខ្មែរ​ម្នាក់ស្លាប់​ និង​៤​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់​ និង​ស្រាល​ដោយ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយនៅ​លើ​ទឹក​ដី​សៀម​កាល​ពី​យប់​ថ្ងៃ​ទី​២១ មេសា ក្នុង​ស្រុក​តាប់​​ព្យា​ខេត្ត​ស្រះ​កែវ​​។ ​​សាក​សព​ត្រូវ​​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​

ក្រុមប្រឆាំង​យេម៉ែន​​​​យល់ព្រម​ទទួលយកផែនការ​​​ផ្ទេរ​អំណាច​របស់​ GCC

Posted: 25 Apr 2011 08:35 PM PDT

ពួកប្រឆាំងនៅយេម៉ែនធ្វើបាតុកម្ម
ក្រុមប្រឆាំង​​​យេម៉ែន​​កាលពីថ្ងៃទី​​២៥ មេសា ​​កន្លង​មក ​បានប្រកាស​ពីការ​យល់ព្រម​​​ទទួល​យក​ផែនការ​របស់ក្រុមប្រឹក្សា​កិច្ច​​ សហប្រតិបត្តិ​ការ​​ឈូងសមុទ្រ (GCC) ទាំងស្រុង​ហើយ ​​​ដែល​ផែន​ការ​​នោះ​តម្រូវ​​​ឱ្យ​លោកអាលី​​ អាប់ឌុលឡាហ៍​ សា​ឡេហ៍ ចុះចេញពីតំណែង​​​​ប្រធានាធិបតី​​​រយៈ​ពេល​៣០ថ្ងៃ ​​ក្រោយ​​ពីចុះហត្ថលេខា​​​លើ​ផែន​ការ​​នោះ​​​ដែលជា​​​កិច្ចព្រមព្រៀង​មួយ ។

បុរសខ្ពស់​បំផុតលើពិភពលោក​​​ទៅកាន់​គុយបា​

Posted: 25 Apr 2011 08:35 PM PDT

បុរសខ្ពស់ពេលទៅកាន់គុយបា
អ្នកដែល​​ជាប់​ឯតទគ្គ​កម្ម​​​មាន​កម្ពស់​ខ្ពស់​បំផុត​​នៅលើ​ពិភព​លោក គឺ​លោក Sultan Kosen ជាជនជាតិ​តួកគី កាលពីថ្ងៃទី​​២៥ មេសា ​កន្លង​មក ​បានធ្វើដំណើរ​​ទៅកាន់​ប្រទេសគុយ​បា ​​ដើម្បី​​បង្អួត​​ពី​កម្ពស់របស់លោក ។ លោក Sultan អាយុ​​២៨​ឆ្នាំ ​មានកម្ពស់​​ដល់ទៅជិត​​​៣ម៉ែត្រ ​​បានធ្វើដំណើរ​​ទៅកាន់ប្រទេស​​គុយ​បា ក្នុងគោលបំណង​​២​ គឺ​មួយដើម្បីបង្អួត​​​កម្ពស់​របស់​​លោក​ និង​មួយទៀត​ដើម្បី​​​ចូលរួមព្រឹត្តិ​ការណ៍​​សប្បុរស​ធម៌​មួយ​។​

ចាប់​បាន​បក្ស​​ពួក​​ចោរ​​ប្លន់​​គ្រួសារ​​លោក​​ឧត្តម​សេនីយ៍​​ប៉ូលិស​

Posted: 25 Apr 2011 08:34 PM PDT

បក្ស​ពួក​ចោរ​ប្លន់ប្រដាប់​អាវុធ​​ដែល​ប៉ូលិស​ឃាត់​ខ្លួន​
រាជ​ធានី​ភ្នំពេញ​ ៖ បក្ស​ពួក​ចោរ​ប្លន់​ប្រដាប់​អាវុធ​​ដែល​បានប្លន់​គ្រួសារ​ឧត្តម​​សេនីយ៍​ប៉ូលិស​ម្នាក់​នៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ភូមិ​បឹង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ហើយ​គេ​ច​ខ្លួន​ក្រោយ​ពី​បក្ស​ពួក​ត្រូវ​គ្រាប់​កាំ​ភ្លើង​គ្នា​ឯង​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០០៩ នោះ​ត្រូវ​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​សហ​ការ​ជាមួយ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​

រយៈពេល​១​ថ្ងៃ​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​​បង្ក្រាប​​រថយន្ត​ដឹក​ឈើ​​ប្រណីត​​២គ្រឿង

Posted: 25 Apr 2011 08:24 PM PDT

​រថយន្ត​ច្នៃ​ដឹក​ឈើ​ប្រណីត​
ខេត្ត​ក្រចេះ ៖ ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​​គ្រប់​​ប្រភេទ​​កំពុង​តែ​កើត​មាន​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​ទាំង​យប់​​ទាំង​ថ្ងៃ​ ពី​សំណាក់​ក្រុម​​ឈ្មួញ​​ដោយ​​ប្រើ​គ្រប់​រូប​ភាព​ ជា​​​ពិសេស​ពួកគេ​បាន​​បើក​រថយន្ត​​ក្នុង​ល្បឿន​​លឿន​ ដើម្បី​គេច​​​ពី​​​សមត្ថ​កិច្ច​​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​​ជួប​ការ​​លំបាក​យ៉ាង​ខ្លាំង ។ ​​តែ​ទោះ​បី​ជា​បែប​ណា​ សមត្ថ​កិច្ច​បាន​​បង្កើន​សកម្ម​ភាព​បង្ក្រាប

ស្ត្រី​លួច​កាត់​ខ្សែ.ក​ពី​ក្មេង​ប្រុស​ពីរ​នាក់​​​​ត្រូវ​ជាប់​​អន្ទាក់​ប៉ូលិស​​ក្រុង

Posted: 25 Apr 2011 08:08 PM PDT

ស្ត្រី​​សង្ស័យ​​
ខេត្ត​ព្រៃ​វែង ៖ ស្ត្រី​ម្នាក់​​​​បន្ទាប់​​ពី​ធ្វើ​​សកម្ម​ភាព​​លួច​កាត់​ខ្សែ​.ក​ពី​ក្មេង​​ប្រុស​២​នាក់​ជា​បន្ត​បន្ទាប់​​ក៏​អស់​លក្ខណ៍​ត្រូ​វ​បាន​កម្លាំង​របស់​អធិ​ការ​​ដ្ឋាន​នគរ​បាល​​ក្រុង​ព្រៃ​វែង​​ចាប់​ដាក់​ខ្នោះ ​រួច​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅតុលា​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ មេសា កន្លង​មក ។ ​លោក​វរ​សេនីយ៍​ត្រី ចាន់ ណា​រិទ្ធ អធិការ​​នគរបា​​ល​ក្រុង​ព្រៃ​វែង បាន​ឱ្យ​ភ្នាក់ងារ​​កោះ​សន្តិ​ភាព​ដឹងថា

លិចនាវា​នៅបឹង KIVU ប្រទេស​កុងហ្គោ​ស្លាប់យ៉ាងតិច​​​38នាក់​

Posted: 25 Apr 2011 08:06 PM PDT

កាកបាទក្រហម​​​​ឱ្យ​ដឹង​ថា ​​មនុស្ស​យ៉ាង​តិច​​​៣៨​នាក់​បានត្រូវ​ស្លាប់​​ក្នុង​ការលិចនាវា​មួយ​គ្រឿង​ ​​កាលពីថ្ងៃទី​​២៥ មេសា ក្នុង​​​បឹង KIVU ភាគខាងកើត​​សាធារណរដ្ឋ​​​ប្រជាធិបតេយ្យ​កុង​ហ្គោ ។​ ប្រមុខ​​ប៉ូលិស​​​ខេត្ត KIVU ឧត្តមសេនីយ៍​​​អូហ្គូ​ស្ទីន ​​លូហ្សេមបូ ថ្លែង​ថា ​​នាវា​នេះ​​ចាកចេញ​ពីទីក្រុង​​​មីណូ​វ៉ា​ជិត​ទីក្រុង​​​ហ្គោ​ម៉ា ​ដឹក​ទំនិញ​ ព្រមទាំង​​​អ្នកដំណើរ​​​កាត់បឹង​​ឆ្ពោះទៅ​កាន់​ទីក្រុង​​​ប៊ូកាដូ ។

អ៊ីតាលី​​ប្រកាស​ចូលរួម​​​វាយប្រហារ​​​តាមអាកាស​​​របស់អូតង់​​​ប្រឆាំង​លោកកាដាហ្វី​

Posted: 25 Apr 2011 08:06 PM PDT

លោកនាយករដ្ឋមន្រ្តី​អ៊ីតាលី
​នាយករដ្ឋ​មន្ត្រី​​​អ៊ីតាលី លោកស៊ីលវីយ៉ូ ប័រ​លូ​ស្កូនី ​​ថ្លែង​កាលពីថ្ងៃទី​​​​២៥ មេសា ​ថា ពេល​នេះ​អុីតាលី​​​បានត្រៀមខ្លួន​រួចជាស្រេច​​ដើម្បី​​បង្កើន​​​ ប្រតិបត្តិការ​​​យោធា​របស់ខ្លួន​នៅលីប៊ី ​ដោយចូលរួម​ក្នុងការវាយប្រហារ​​តាមអាកាស​របស់​​អង្គការ​អូតង់ ​ប្រឆាំងកង​កម្លាំង​​របស់មេ​ដឹកនាំ​​ផ្តាច់​ការ​លីប៊ី​​​​លោក​មូអាម៉ា កាដាហ្វី ។ ​លោក​ប័រ លូស្កូនី ​ថ្លែង​ដូច្នេះ​​​ក្នុងអំឡុង​ពេល​​លោកសន្ទនា​​​គ្នា​តាមទូរស័ព្ទ​​​ ជាមួយប្រធានាធិប​តី​អាមេរិក​​​លោកបារ៉ាក់ អូបាម៉ា ។​

អ្នក​ទោស​តាលី​បង់​ជិត500នាក់​រត់​ចេញ​ពីគុក​នៅ​កាន់​ដាហារ​​តាម​រូង​ក្រោម​ដីមួយ

Posted: 25 Apr 2011 08:00 PM PDT

ប៉ូលិស​កំពុង​ពិនិត្យ​រូង​ក្រោម​ដី​ក្នុង​គុក​ដែល​គេ​ជីក​រត់​ចេញ
កាលពីយប់​ថ្ងៃទី២៥ មក ២៦ ​មេសា អ្នក​ទោស​​ជិត​៥០០​នាក់ អាច​រត់​ចេញពីពន្ធនាគារ​ក្រុង​កាន់​ដាហា​​រ​ពោលគឺ​ជិត​ពាក់កណ្តាលនៃ​ ពួកអ្នកទោស​​សរុប​ក្នុងពន្ធន​ា​គារ​នោះ ។ ពន្ធ​នា​គារ​នេះ ស្ថិត​ក្រោម​ការ​យាមកាម​ការពារ​​យ៉ាង​តឹងតែង​បំផុត ​។ ក្នុង​ចំណោម​ពួកអ្នក​ទោស​ទាំង​នោះ​មានមេបញ្ជា​ការ​តាលីបង់​ជា​ច្រើននាក់ ។ ​កាលពី​ឆ្នាំ​២០០៨ ​អ្នកទោស​​ប្រមាណ​ជា​១០០០នាក់ អាច​រត់​ចេញ​ពីគុកនោះ​ដោយ​សារ​ការ​វាយ​លុក​មួយ​ប្រឆាំង​នឹង​កងទ័ព​អាហ្វហ្គា​នីស្ថាន។

ក្រុម​ហ៊ុន​​ថាមពល​ធំៗ​ពីបរទេស​រួមគ្នា​រុក​រក​​ថាមពល​ជាមួយ​រដ្ឋា​ភិបាល​​ភូមា

Posted: 25 Apr 2011 07:59 PM PDT

ការ​​​​​វិនិយោគ​ថាមពលជីករក​ឧស្ម័ន​ធម្មជាតិ
កាសែត​«ញូវ​ឡៃ អហ្វមីយា៉ន់ម៉ា »របស់​​ភូមា​​បាន​បង្ហើប​ឱ្យ​ដឹង​ពីការ​វិនិយោគ​រវាង​រដ្ឋា​ភិបាល​ភូមា និង​ក្រុម​ហ៊ុន​បរទេស កាលពី​ថ្ងៃទី២៣ មេសា​កន្លង​មក​ បញ្ជាក់​ថា ​លោក​​​តេង សេង ប្រធានាធិបតី​​ភូមា​ បាន​ចរចា​​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ផ្នែក​ថាមពល​ពី​ប្រទេស​ចិន សិង្ហ​បុរី និង​កូរ៉េ​ខាង​ត្បូង នៅទីក្រុង​ណៃពីដោ កាលពី​ថ្ងៃទី​២២ មេសា ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀងផ្នែក​​​​​វិនិយោគ​ថាមពល​ ជីករក​ឧស្ម័ន​ធម្មជាតិ និង​ប្រភព​ប្រេង​ក្នុង​ប្រទេស​ភូមា។​

ស្ត្រីរងគ្រោះដោយការផ្ទុះឆេះដបសាំងស្លាប់សង្ស័យប្តីចាក់ដុត

Posted: 25 Apr 2011 07:58 PM PDT

ការរៀបចំពិធីបុណ្យសព
ក្រុង​ប៉ោយ​ប៉ែត ៖ ឧបទ្ទ​វ​ហេតុ​​ផ្ទុះ​ឆេះ​​កន្លែង​លក់ប្រេងសាំង​​ក្បែរ​អូរព្រំ​ដែន​​ និង​បង្ក​ឱ្យ​ឆាប​ឆេះ​ម៉ូតូ​ជាង​២០​គ្រឿង ដែលខ្លះ​ខូច​ទាំង​​ស្រុង ខ្លះ​ខូច​ដោយ​អន្លើ​​ ហើយ​បណ្តាល​ឱ្យ​​ស្ត្រី​អ្នក​លក់​សាំង​ត្រូវ​ឆេះ​ខ្លួន​កាលពី​​រសៀល​ថ្ងៃ​ទី២២ មេសា និង​បានបញ្ជូន​ទៅព្យ​ា​បាល​នៅ​​​ក្នុង​ខេត្ត​ស្រះ​កែវ​ទឹក​ដីសៀមនោះ​បាន​ស្លាប់​ហើយ នៅវេលាម៉ោង​​៤​ទៀបភ្លឺព្រឹក​

បើក​រថយន្ត​បុក​រះ​​​ចូលលំនៅ​​ឋាន​​កណ្តាល​​​អាធ្រាត្រ​​ អ្នកបើក​​​បរ​របួសធ្ងន់​

Posted: 25 Apr 2011 07:52 PM PDT

ទិដ្ឋភាពរថយន្តបើកបុករះចូលលំនៅឋាន
រាជធានីភ្នំពេញ ៖ ​រថយន្តមួយគ្រឿង​​ម៉ាក​​ហាយឡែនឌ័រ ​ពណ៌ខ្មៅ ​​ពាក់ស្លាកលេខ ​ភ្នំពេញ ​2M-5053 ត្រូវ​អ្នក​​​បើកបរ​​​ជាម្ចាស់​រថយន្ត​​បើក​​​បុករបាំង​​​ចែក​​​​ផ្លូវ ហើយ​ជ្រុល​ល្បឿន​ទៅ​បុក​​​​ដើម​​ឈើ​មួយ​ដើម​​​បាក់​ដាច់​​ត្រឹម​​គល់ រួច​​ស្ទុះ​​ទៅ​​បុក​ចូល​​របង​ផ្ទះ​​​​អ្នកដទៃ បណ្តាល​ឱ្យ​​​​ខូចខាត​ធ្ងន់ធ្ងរ ​​ហើយ​រថយន្ត​វិល​ខ្លួន​​ក្រឡាប់​ផ្កាប់​ផ្ងារ​​​មក​​អស់​ខ្យល់​​​​នៅលើ​ ចិញ្ចើម​​​​ផ្លូវ​ហួស​កន្លែង​​​បុក​បន្តិច។

ពលរដ្ឋស៊ីរី​​25នាក់ត្រូវ​​បាញ់​​សម្លាប់​នៅក្រុង DARAA

Posted: 25 Apr 2011 07:52 PM PDT

រថក្រោះស៊ីរីពេលបើកចូលក្រុង​Daraa
ទូរទស្សន៍​អារ៉ាប់ ​al-Jazeera រាយការណ៍​ថា ​ពលរដ្ឋ​ស៊ីរីយ៉ាង​ហោចណាស់​​​២៥​នាក់បានត្រូវ​បាញ់​​​សម្លាប់ដោយ​កង​ទ័ព និង​​កង​កម្លាំង​​​​សន្តិ​សុខ​​​នៅក្នុង​ទីក្រុង Daraa មានចម្ងាយ​​​១០០​គីឡូ​ម៉ែត្រ ពី​ទីក្រុង​​​ដាម៉ា​ស់​ រដ្ឋធានី​​ស៊ីរី កាលពី​​យប់​ថ្ងៃទី​​​២៥ ​មេសា កន្លង​មក ។ កងទ័ព និង​កង​​កម្លាំង​​​​ប៉ូលិស​ជា​ច្រើន​រយនាក់ដែលគាំទ្រ​​ដោយ​រថ​​ក្រោះ​ និង​រថ​ពាសដែក​​បាន​វាយលុក​ចូល​ក្នុង​ទី​ក្រុង​​ Daraa ពី​កន្លែង​​​ចំនួន​៤ ។​

បាញ់​​គ្នា​ពី​ព្រលប់​​រហូត​ដល់​​យប់ តួ​លេខ​​ទាហានសៀម​​ស្លាប់​កើន​ដល់​​២៦​នាក់​

Posted: 25 Apr 2011 06:57 PM PDT

ទាហាន​​សៀម
ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​មក​ដល់​វេលាម៉ោង​​៦​និង​​១៥នាទី​​​ព្រលប់ថ្ងៃទី​​​២៥ មេសា ​​​២០១១ ទាហានសៀម​បានបាញ់កាំភ្លើង​​​​ធុនធ្ងន់​​​ផ្លោង​ចូល​​​សំដៅ​​​ទីតាំង​​របស់ទាហាន​​កម្ពុជា និងភូមិ​​ឋាន​​​របស់​ប្រជា​ពលរដ្ឋ​​​ស្លូត​ត្រង់​​​នៅ​តំបន់​ប្រាសាទ​​តា​ក្របី ហើយ​បន្ត​​បន្ទាប់មក​​បានរាលដាល​​​ដល់​​ប្រា​សាទ​​តាមាន់ធំ​ ស្ថិតក្នុង​​​ឃុំ​គោក​មន ​ស្រុកបន្ទាយ​អម្ពិល​

ពុះ​បំបែក​បេះដូង​បងប្អូន​ស្រី ប្តីដឹកដៃប្អូន​ថ្លៃ​ចុះ​ចេញ​ពី​ផ្ទះ ចោល​ប្រពន្ធ​និងកូន​ទាំង៣នាក់

Posted: 25 Apr 2011 06:55 PM PDT

 ស្រ្តីប្អូនថ្លៃក្លាយជាគូស្នេហ៍
ខេត្តព្រះសីហនុ ៖ ​ជម្លោះ​ហិង្សា​មួយ​​បាន​ផ្ទុះ​ឡើង​​រវាង​បង​ប្អូនបង្កើត​ស្ត្រី​២នាក់ ដែល​​មូល​ហេតុ​​នៃ​ជម្លោះ​​កើតចេញ​​ពីការផិត​ក្បត់ ដោយ​​ស្ត្រីជា​​ប្អូន​​​បានឆក់​​យកបេះ​ដូង​បង​ថ្លៃ​​​ ធ្វើ​​ឱ្យ​ស្ត្រី​​ជា​បង​​ឈឺ​ចាប់ និង​​​ធ្វើ​ឱ្យ​​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​​​ដល់​អ្នក​ជិត​ខាង​ ។ ហេតុការណ៍នេះ​បានកើត​ឡើង​​​កាលពី​ព្រឹក​ថ្ងៃទី​​​២៤ មេសា ​នៅ​​ក្រុម​​៣១ ភូមិ​​៣ ​សង្កាត់​​លេខ​១ ក្រុងព្រះ​សីហនុ​

ទីវ ដា​ណែត​ បាត់​មុខ​លេច​ឮ​ព័ត៌​មាន​ថា នាង​មាន​កូន​

Posted: 25 Apr 2011 06:45 PM PDT

​កញ្ញា ​ទីវ ដា​ណែត
រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​បាត់​មុខ​កញ្ញា​ទីវ ដា​ណែត រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះធ្វើ​ឱ្យ​គេ​ឆ្ងល់​ថា តើ​នាង​ទៅ​ណា​ទើប​មិន​ដែល​ឃើញ​លេច​មុខ​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ណា​មួយ ឬ​សម្តែង​ឱ្យ​ផលិត​កម្ម​ណា​មួយ​ សូម្បី​តែ​កម្ម​វិធី​ចូល​ឆ្នាំ​ថ្មី​ក៏​មិន​ឃើញ​នាង​ដែរ​។ ការ​បាត់​មុខ​នាង​យូរ​បែប​នេះ​ក៏​មាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ថា នាង​ជំពាក់​​​ស្នេហា​ជាមួយ​លោក​ឧក​ញ៉ា​វ័យ​ចំណាស់​ម្នាក់​រួម​​រស់​នៅ​ជាមួយ​គ្នា រហូត​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ ដែល​ពេល​នេះមាន​អាយុ​ជាង​១​ខែហើយ​​។ ពេល​​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ទៅ​សាក​សួរ​នាង ស្រាប់​​តែ​អ្នក​លើក​ទូរ​ស័ព្ទ​នោះ​មិន​មែន​ជា​នាង​ទីវ ដាណែត ទេ គឺ​កញ្ញា​ទីវ ចន្ថា ជា​ប្អូន​ស្រី​របស់​នាង​ទៅ​វិញ​។ នៅ​ពេល​សួរ​កញ្ញា​ទីវ ចន្ថា ពី​រឿង​បាត់​មុខ​កញ្ញា​ទីវ ដាណែត​នោះ​នាង​បាន​ឆ្លើយ​ថា បង​ស្រី​របស់​នាង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ។ នៅ​ពេល​យើង​សួរ​សុំ​លេខ​ទូរ​ស័ព្ទ​កញ្ញា​​ដា​ណែត​ កញ្ញាទីវ​ ចន្ថា​ ​ឆ្លើយ​ថា នាង​មិន​ហ៊ាន​ឱ្យ​ទេ ព្រោះ​បង​ស្រី​នាងផ្តាំ​ថា មិន​ឱ្យប្រាប់​​លេខ​ទូរ​ស័ព្ទ​ថ្មី​របស់​នាង​ទៅ​អ្នក​ណា​ទេ​។

យន្ដហោះ​សៀម​ថត​ពីលើ​មេឃ អ្នក​នាំ​ពាក្យ​​ក្រសួង​ការពារជាតិ​​ប្រកាស​ថា​​ប្រាសាទ​​តា​មាន់​​ និង​​តា​ក្របី​​នៅ​​តែ​​គ្រប់គ្រង​​ដោយ​​កម្ពុជា

Posted: 25 Apr 2011 06:14 PM PDT

ប្រាសាទតាក្របីថតថ្ងៃ២៥ មេសា ផ្ទុះការប៉ះទង្គិចគ្នាជាថ្មីទៀត
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ទោះ​បី​កងទ័ព​​សៀម​មាន​មហិច្ឆ​តា​ឈ្លាន​​ពាន​ក្នុង​បំណង​ដណ្តើម​កាន់​កាប់​ប្រាសាទ​​តា​មាន់​ធំ​ក្តី ​ក៏​កង​ទ័ព​កម្ពុជា​នៅ​តែ​ស្វិត​ស្វាញ​​យ៉ាង​អង់​អាច​ក្លាហាន​ក្នុង​សិទ្ធិ​ស្វ័យ​ការ​ពារ​បូរណភាពទឹក​ដី​ និង​រក្សា​ទី​តាំង​ឈរ​ជើងរបស់ខ្លួន​បាន​​យ៉ាង​រឹង​មាំ​ ដែល​ក្នុង​រយៈ​ពេល​នៃ​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​​យ៉ាង​ខ្លាំង​តាំងពី​ថ្ងៃ​ទី​២២ ​មេ​សា រហូត​​មក​

រន្ទះ​​បាញ់​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ផ្ទះ​នៅ​ស្រុក​បាណន់

Posted: 25 Apr 2011 05:02 PM PDT

ខេត្ត​បាត់​ដំបង ៖ រន្ទះ​​បាន​បាញ់​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ចំណុច​អណ្តូង​ស្វាយ ស្ថិត​ក្នុង​ភូមិ​កំប៉ង​កើត ឃុំ​កន្ទឺ​២ ស្រុក​បាណន់ ខណៈ​ពេល​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ មេសា។ លោក​ប៊ុត សំបូរ អធិ​ការ​នគរ​បាល​ស្រុក​បាណន់​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ណម សារឿង អាយុ​៣៥​ឆ្នាំ ជា​កសិ​ករ។ ស្ត្រី​រង​គ្រោះ​ត្រូវ​រន្ទះ​បាញ់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!