The Phnom Penh Post - KHMER: “ផលិតកម្មរថយន្តរបស់តូយ៉ូតាធ្លាក់ចុះ៣០ភាគរយនៅខែមីនា” plus 9 more |
- ផលិតកម្មរថយន្តរបស់តូយ៉ូតាធ្លាក់ចុះ៣០ភាគរយនៅខែមីនា
- ប្រជុំជាមួយក្រុមហ៊ុនថ្នាំជក់១៥ ដើម្បីផ្សព្វផ្សាយច្បាប់ហាមផ្សាយពាណិជ្ជកម្ម
- ក្រុមអ្នករត់តាក់ស៊ីភ្នំពេញ-តាកែវ តវ៉ាឲ្យប្តូរមេការចំណតរថយន្តស្ពានដែក
- ក្រុមឧទ្ទាមរំដោះអ្នកទោសរាប់រយនាក់តាមផ្លូវក្រោមដីនៅកាន់ដាហា
- មនុស្ស១៧នាក់ស្លាប់ក្នុងអគ្គិភ័យលើអគារកម្ពស់៤ជាន់នៅប៉េកាំង
- ថៃខាតបង់ទឹកប្រាក់១៥-២០លានបាតក្នុងមួយថ្ងៃដោយសារបិទច្រកព្រំដែន
- អាមេរិកអំពាវនាវឲ្យកម្ពុជា និងថៃបញ្ឈប់ការប្រយុទ្ធគ្នា
- ថៃប្រើយន្តហោះទម្លាក់គ្រាប់បែកលើកម្ពុជា
- សម្លេងកាំភ្លើងធំបន្លឺឡើងជាថ្មីនៅប្រាសាទតាមាន់
- ប្រធានអាស៊ានលុបចោលដំណើរមកពិភាក្សាជម្លោះព្រំដែនកម្ពុជា-ថៃ
ផលិតកម្មរថយន្តរបស់តូយ៉ូតាធ្លាក់ចុះ៣០ភាគរយនៅខែមីនា Posted: 25 Apr 2011 02:53 AM PDT ក្រុងតូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោក Toyota បានប្រកាសថា ផលិតកម្មរថយន្តជាសកលរបស់ខ្លួន បានធ្លាក់ចុះ ៣០ភាគរយដល់៥៤២ ៤៦៥គ្រឿងនៅខែមីនា ដោយសារការធ្លាក់ចុះផ្នែកផលិតកម្មនៅប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីដ៏ធំបំផុតនៅប្រទេសនេះ ដែលបានបំផ្លាញផលិតកម្មរថយន្តរបស់ក្រុមហ៊ុននេះ។ |
ប្រជុំជាមួយក្រុមហ៊ុនថ្នាំជក់១៥ ដើម្បីផ្សព្វផ្សាយច្បាប់ហាមផ្សាយពាណិជ្ជកម្ម Posted: 25 Apr 2011 02:38 AM PDT ភ្នំពេញ៖ បណ្តាក្រុមហ៊ុនផលិតថ្នាំជក់ចំនួន ១៥ក្រុមហ៊ុន ត្រូវបានក្រសួងសុខាភិបាល កោះហៅមកជួបប្រជុំគ្នា ដើម្បីផ្សព្វផ្សាយនូវច្បាប់ស្តីពីការហាមឃាត់ការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់រូបភាពទាំងអស់។ |
ក្រុមអ្នករត់តាក់ស៊ីភ្នំពេញ-តាកែវ តវ៉ាឲ្យប្តូរមេការចំណតរថយន្តស្ពានដែក Posted: 25 Apr 2011 02:26 AM PDT ភ្នំពេញ៖ ក្រុមអ្នករត់រថយន្តឈ្នួលភ្នំពេញ-តាកែវ ប្រមាណ ៤០នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យប្តូរចេញនូវមេការចំណតរថយន្តនៅម្តុំស្ពានដែក សង្កាត់ដង្កោ ដោយហេតុផលថា មេការរូបនេះបានទារយកថ្លៃសៀវភៅបន្ទុកលើសកំណត់របស់សាលាខណ្ឌ។ |
ក្រុមឧទ្ទាមរំដោះអ្នកទោសរាប់រយនាក់តាមផ្លូវក្រោមដីនៅកាន់ដាហា Posted: 25 Apr 2011 01:37 AM PDT ក្រុងកាន់ដាហា៖ មន្រ្តីរដ្ឋាភិបាលខេត្តម្នាក់ បាននៅថ្ងៃចន្ទ ទី២៥ មេសានេះថា ក្រុមឧទ្ទាមបានជីករូងចូលទៅក្នុងគុកដ៏ធំមួយនៅភាគខាងត្បូងនៃ ខេត្តកាន់ដាហានៅអាហ្វហ្គានីស្ថាន និងបានដោះលែងអ្នកទោសរាប់រយនាក់ ដែលក្នុងនោះរួមមានមេបញ្ជាការជាច្រើននាក់ផងដែរ។ |
មនុស្ស១៧នាក់ស្លាប់ក្នុងអគ្គិភ័យលើអគារកម្ពស់៤ជាន់នៅប៉េកាំង Posted: 25 Apr 2011 01:26 AM PDT ក្រុងប៉េកាំង៖ អគ្គិភ័យមួយនៅថ្ងៃចន្ទនេះ បានសម្លាប់មនុស្សយ៉ាងតិច ១៧នាក់នៅក្នុងអគារណែនណាន់តាន់តាប់ទៅដោយក្រុមកម្មករចំណាក ស្រុក នៅជាយក្រុងប៉េកាំង ហើយរដ្ឋាភិបាលបានប្តេជ្ញាស្វែងរកមនុស្ស ដែលទទួលខុសត្រូវលើអណ្តាតភ្លើងឆាបឆេះនេះ នៅក្នុងអ្វីដែលមន្ត្រីម្នាក់និយាយថា គឺជាអគារអនាធិបតេយ្យ។ |
ថៃខាតបង់ទឹកប្រាក់១៥-២០លានបាតក្នុងមួយថ្ងៃដោយសារបិទច្រកព្រំដែន Posted: 25 Apr 2011 01:11 AM PDT ភ្នំពេញ៖ គេហទំព័ររបស់កាសែតថៃ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ទឹកប្រាក់ប្រហែលពី ១៥ ទៅ ២០លានបាត ក្នុងមួយថ្ងៃ ត្រូវបានខាតបង់ដោយសារការបិទទ្វារច្រកព្រំដែនជាឯកតោភាគី នៅខេត្តសុរិន្ទ ទល់មុខនឹងខេត្តឧត្តរមានជ័យ បន្ទាប់ពីទាហាននៃប្រទេសទាំងពីរវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃ ទី២២ មេសាសប្តាហ៍មុន។
|
អាមេរិកអំពាវនាវឲ្យកម្ពុជា និងថៃបញ្ឈប់ការប្រយុទ្ធគ្នា Posted: 25 Apr 2011 12:38 AM PDT ភ្នំពេញ៖ អាមេរិកបានសម្តែងក្តីព្រួយបារម្ភអំពីការវាយ ប្រយុទ្ធគ្នារវាងទាហានកម្ពុជា និងថៃនាពេលថ្មីៗនេះ និងបានអំពាវនាវឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រយុទ្ធគ្នាជា បន្ទាន់ និងស្វែងរកការចរចាគ្នាដោយសន្តិវិធី។ |
ថៃប្រើយន្តហោះទម្លាក់គ្រាប់បែកលើកម្ពុជា Posted: 25 Apr 2011 12:25 AM PDT ឧត្តរមានជ័យ៖ មន្ត្រីយោធាកម្ពុជាប្រចាំនៅតំបន់ព្រំដែនមានជម្លោះ បានប្រាប់អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃនេះថា យោធាថៃបានចាប់ផ្តើមវាយប្រហារមកលើប្រទេសកម្ពុជាជាថ្មីទៀត ដោយបានប្រើយន្តហោះទម្លាក់គ្រាប់បែកប្រឆាំងនឹងទាហានកម្ពុជា។ |
សម្លេងកាំភ្លើងធំបន្លឺឡើងជាថ្មីនៅប្រាសាទតាមាន់ Posted: 25 Apr 2011 12:05 AM PDT ឧត្តរមានជ័យ៖ ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ បានផ្ទុះឡើងម្តងទៀតហើយនៅរសៀលថ្ងៃចន្ទនេះ នៅឯតំបន់ព្រំដែនកម្ពុជា-ថៃ បរិវេណប្រាសាទតាមាន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ដែលប្រចាំនៅសមរភូមិមុខ។ |
ប្រធានអាស៊ានលុបចោលដំណើរមកពិភាក្សាជម្លោះព្រំដែនកម្ពុជា-ថៃ Posted: 24 Apr 2011 10:09 PM PDT ភ្នំដងរែក៖ ស្នូរកាំភ្លើងបានស្ងាត់ទៅហើយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីទាហាននៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរ ឈាមនៅតាមដងព្រៃភ្នំដងរែក ប៉ុន្តែ ក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូតបានរលាយបាត់ទៅវិញ បន្ទាប់ពីមានការលុបចោលកិច្ចប្រជុំជាមួយប្រេសិតកំពូលថ្នាក់ តំបន់។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |