The Phnom Penh Post - KHMER: “តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ក្រម​រឿង​ក្តី​មេ​បក្ស​ប្រឆាំង” plus 9 more

The Phnom Penh Post - KHMER: “តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ក្រម​រឿង​ក្តី​មេ​បក្ស​ប្រឆាំង” plus 9 more


តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ក្រម​រឿង​ក្តី​មេ​បក្ស​ប្រឆាំង

Posted: 01 Mar 2011 01:58 AM PST

ភ្នំពេញៈ តុលាការ​កំពូល​​ នៅ​​ថ្ងៃ​អង្គារ​នេះ ​បាន​​សម្រេច​​ប្រកាស​តម្កល់​សាល​ក្រម​សាលា​ឧទ្ធរណ៍​ នៅ​ក្នុង​ករណី​ដក​តម្រុយ​បង្គោល​ព្រំដែន​ ប្រឆាំង​មេ​ដឹក​នាំ​គណបក្ស សម រង្ស៊ី និង​អ្នក​ភូមិ​ពីរ​នាក់ ដោយ​បញ្ជា​ឲ្យ​អនុវត្ត​ទោស​របស់​ពួក​គេ​ទាំង​ស្រុង។

ញឹម ចាន់​ថន​មាន​រាសី​វិញ​ហើយ​ក្រោយ​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ

Posted: 01 Mar 2011 01:40 AM PST

ភ្នំពេញ៖ ភាព​ទំនេរ​គ្មាន​ការ​ងារ​ធ្វើ​របស់​នាង ញឹម​ ចាន់​ថន ត្រូវ​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​​នាង​បោះ​ជំហាន​​ចូល​កុងត្រា​​ថត​រឿង​ថ្មី​​ឲ្យ​ផលិត​កម្ម​ធំ​ មួយ សឹង​មិន​គួរ​ឲ្យ​ជឿ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ។

កីឡាករ​ Vela សង្រ្គោះ​ក្រុម West Brom ឲ្យ​គេច​ផុត​​ពី​បាត​តារាង

Posted: 01 Mar 2011 01:29 AM PST

ទី​ក្រុង​ឡុងដ៍៖ ខ្សែ​ប្រយុទ្ធ ​Carlos Vela បា​ន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ Stoke City ដើម្បី​ជួយ​ឲ្យ​​ក្រុម​ West Brom ​គេច​ផុត​​ពី​​តំបន់​កាត់​ចោល​នៃ​ក្រប​ខ័ណ្ឌ​ English Premier League ខណៈ​ក្រុម​ទាំង​ពីរ​ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១ នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃចន្ទ​​ម្សិល​មិញ។

អវកាស​យានិក​អាមេរិក​ធ្វើ​ដំណើរ​ជួស​ជុល​​ផ្ទៃ​ក្រៅ​នៃ​ស្ថានីយ​​អវកាស​ណាសា

Posted: 01 Mar 2011 12:23 AM PST

ទីក្រុង​ហ៊ូស្តុន៖ អវកាស​​យានិក​ណាសា​ ២​នាក់ បាន​ធ្វើ​ដំណើរ​នៅ​ខាង​ក្រៅ​​ស្ថានីយ​យាន​អវកាស​អន្តរជាតិ​ នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រៀប​ចំ​ផ្ទៃ​ខាង​ក្រៅ​​គន្លង​អវកាស​​អាយុ​កាល​យូរ​អង្វែងត​ទៅ បន្ទាប់​​ពី​សហរដ្ឋ​អាមេរិក​ បាន​​ដក​យាន​របស់​ខ្លួន​​ចេញ​ពី​​យាន​អវកាស​ទាំង​បី​។

អ៊ីរ៉ង់​ចាប់​ខ្លួន​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដាក់​គុក​ទាំង​គ្រួសារ

Posted: 28 Feb 2011 10:46 PM PST

ក្រុង​តេអេរ៉ង់៖ គេហ​ទំព័រ​បក្ស​ប្រឆាំង​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​​អង្គារ​ ទី​០១ មីនា​នេះ​​ថា មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក មៀរ ហូសេន មូសាវី និង​លោក មេះឌី ការូប៊ី ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​ភរិយា​របស់​ពួក​គេ និង​ដាក់​ក្នុង​ពន្ធនាគារ​ហេស្មាទីយេះ​នៅ​ទី​ក្រុង​តេអេរ៉ង់ នៅ​មុន​គម្រោង​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិបាល​នៅ​ទូទាំង​ប្រទេស។

កង​កម្លាំង​របស់​ហ្គាដាហ្វី​ប្រមូល​ផ្តុំ​គ្នា ខណៈ​ពិភព​លោក​បង្កើន​សម្ពាធ​លើ​លីប៊ី

Posted: 28 Feb 2011 10:36 PM PST

ក្រុង​ទ្រីប៉ូលី ក្រុម​ប្រជា​ពលរដ្ឋ​បាន​អះ​អាង​​ ថា កង​កម្លាំង​ស្មោះ​ស្ម័គ្រ​នឹង​មេ​ដឹក​នាំ​ប្រទេស​លីប៊ី លោក មួម៉ារ ហ្គាដាហ្វី ត្រូវ​បាន​​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ទុយនីស៊ី​ នៅ​​ថ្ងៃ​អង្គារ ទី ១ ខែ​មិនា​នេះ ខណៈ​​ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​ចល័ត​កង​នាវា​ចម្បាំង និង​ទ័ព​អាកាស​ទៅ​ជិត​ប្រទេស​លីប៊ី។

ចៅក្រម​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ Samsung ឈ្នះ​ក្តី​លើ​ក្រុម​ហ៊ុន​ Spansion ក្នុង​វិវាទ​​លួច​ចម្លង​គំរូ​បន្ទះ​ឈីប

Posted: 28 Feb 2011 08:28 PM PST

ក្រុង​វ៉ាស៊ីងតោន៖ គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ (ITC) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចៅ​ក្រម​​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម បាន​​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​កូរ៉េ​ខាង​ត្បូង Samsung Electronics ឈ្នះ​ក្តី​នៅ​ក្នុង​ជម្លោះ​របស់​ក្រុម​ហ៊ុន​នេះ​ជា​មួយ​ក្រុម​ហ៊ុន Spansion Inc ជុំ​វិញ​បញ្ហា​​បន្ទះ​​​អង្គ​ចង​ចាំ​ក្នុង​ឧបករណ៍​រក្សា​ទិន្ន​ន័យ។

ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​កុម្ភៈ​កើន​ឡើង​ហួស​ការ​រំពឹង​ទុក

Posted: 28 Feb 2011 07:13 PM PST

ទីក្រុង​សេអ៊ូល៖ តួ​លេខ​របស់​រដ្ឋាភិបាល​ បាន​បង្ហាញ​នី​ថ្ងៃ​អង្គារ​នេះ​ថា ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ខែ​កុម្ភៈ​ បាន​កើន​ឡើង​ហួស​ការ​រំពឹង​ទុក​ទៅ​ទៀត ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១០ ដែល​ការ​កើន​ឡើង​នេះ​បាន​ជួយ​បង្កើន​នូវ​គំនិត​សុទិដ្ឋិ​និយម​អំពី​ការ​ងើប​ ឡើង​វិញ​​យ៉ាង​លឿន​នៃ​តម្រូវ​ការ​សកល និង​សេដ្ឋកិច្ច​​របស់​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បួន​នៅ​អាស៊ី ​មួយ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ហ៊្វុនស៊ិនប៉ិច​ទី​មួយ​សុំ​ចុះ​ចូល​គណ​បក្ស​ទ្រង់​​រណឫទ្ធិ

Posted: 28 Feb 2011 03:13 AM PST

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​​​របស់​គណ​បក្ស​ហ៊្វុស៊ិនប៉ិច និយាយ​មិន​សំចៃ​មាត់​​ម្នាក់ ដែល​បាន​ចោទ​ប្រកាន់​អគ្គ​លេខាធិការ​​គណ​បក្ស​ ញ៉ឹក ប៊ុនឆៃ ពី​បទ​​យក​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​ ទៅ​​ធ្វើ​ជា​ទ្រព្យ​តម្កល់​នោះ បាន​មក​ចុះ​ចូល​ជា​មួយ​គណ​បក្ស​ នរោត្តម រណឫទ្ធិ​ ដោយ​បាន​និយាយ​ថា លោក​មិន​មាន​ជំនឿ​ចិត្ត​លើ​មេដឹកនាំ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ត​ទៅ​ទៀត​ឡើយ។

ទាហាន​៤​នាក់​ស្លាប់ រាប់​សិប​នាក់​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

Posted: 28 Feb 2011 02:40 AM PST

ឧត្តរមានជ័យ៖ ទាហាន​​កម្ពុជា ៤​នាក់ បាន​ស្លាប់ និង ៣១​នាក់​ទៀត បាន​ទទួល​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។ នេះ​បើ​យោង​តាម​​ការ​អះ​អាង​របស់​ក្រុម​មន្ត្រី​ខេត្ត​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!