The Phnom Penh Post - KHMER: “ចិន​​រឹត​បន្តឹង​សន្តិសុខ​ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ” plus 7 more

The Phnom Penh Post - KHMER: “ចិន​​រឹត​បន្តឹង​សន្តិសុខ​ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ” plus 7 more


ចិន​​រឹត​បន្តឹង​សន្តិសុខ​ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ

Posted: 27 Feb 2011 01:44 AM PST

ទីក្រុង​ប៉េកាំង៖ ការ​អំពាវ​នាវ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​មួយ​ ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​នៅ​ទូទាំង​ប្រទេស​ចិន​ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​​នាំ​មក​នូវ​​ការ​​ដាក់​បង្ហាញ​កម្លាំង​ប៉ូលិស​​ដ៏​ច្រើន ដើម្បី​រារាំង​​នូវ​​ការ​រីក​រាល​ដាល​ណា​មួយ​នៃ​ចលា​ចល​ ដែល​បាន​ចាប់​អង្រួន​មជ្ឈិម​បូព៌ា​ឲ្យ​ញ័រ​រញ្ជួយ​នោះ។

លោក វ៉េន ថ្លែង​ថា ​ទំនិញ​ឡើង​ថ្លៃ​​រហ័ស​ គំរាម​កំហែង​ស្ថិរភាព​សង្គម

Posted: 27 Feb 2011 12:26 AM PST

ទីក្រុង​ប៉េកាំង៖ លោក​នាយក​រដ្ឋ​មន្ត្រី​ចិន វ៉េន ជាប៉ាវ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ទំនិញ​ឡើង​ថ្លៃ​យ៉ាង​លឿន​នៅ​ក្នុង​ប្រទេស​ចិន បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​លើ​ស្ថិរភាព​សង្គម ដោយ​លោក​បាន​ប្រាប់​ពលរដ្ឋ​ថា ការ​​កាត់​បន្ថយ​​អតិផរណា គឺ​ជា​អាទិភាព​របស់​រដ្ឋាភិបាល ដែល​លោក​​ជឿ​ជាក់​ថា​អាច​ធ្វើ​បាន។

សកម្ម​ជន​ការពារ​សិទ្ធិ​កម្មករ​ធ្វើ​បាតុកម្ម​​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក

Posted: 26 Feb 2011 11:55 PM PST

បុរី​ញូវយ៉ក៖ ពលរដ្ឋ​រាប់​សិប​ពាន់​នាក់​ បាន​ចេញ​តវ៉ា​នៅ​រដ្ឋ​វីនខុនស៊ីន​កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៦ ខែ​កុម្ភៈ​ ប្រឆាំង​នឹង​ការ​ជំរុញ​របស់​រដ្ឋ​បាល​ប្រចាំ​រដ្ឋ​នេះ ​ដែល​បាន​កំហិត​អំណាច​របស់​សហជីព​កម្មករ​ក្នុង​វិស័យ​សាធារណៈ បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​បាតុកម្ម​រួម​គ្នា ​ដើម្បី​ទាម​ទារ​សិទ្ធិ​កម្មករ​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក។

ភ្នាក់ងារ​ថៃ​ប្រាប់​​ថា ទាហាន​មិន​បាន​សម្លាប់​អ្នក​ថត​រូប​ Reuters

Posted: 26 Feb 2011 11:45 PM PST

ទីក្រុង​បាងកក៖ នាយកដ្ឋាន​​ស៊ើប​អង្កេត​ពិសេស​ (DSI) របស់​ប្រទេស​ថៃ បាន​សន្និដ្ឋាន​ថា អ្នក​ថត​រូប​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ Reuters លោក ហ៊ីរ៉ូ មូរ៉ាម៉ូតូ ដែល​ត្រូវ​បាន​សម្លាប់​នៅ​អំឡុង​​បាតុកម្ម​នយោបាយ​កាល​ពី​ឆ្នាំ​មុន​នោះ មិន​មែន​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​ទេ។ នេះ​បើ​យោង​តាម​ការ​​អះ​អាង​របស់​ប្រមុខ​ DSI ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ព្យុង​យ៉ាង​​គំរាម​​វាយ​ប្រហារ​លើ​សេអ៊ូល​​ប្រឆាំង​សង្គ្រាម​ចិត្ត​សាស្ត្រ

Posted: 26 Feb 2011 11:14 PM PST

ទីក្រុង​សេអ៊ូល៖ នៅ​មុន​សម​យុទ្ធ​យោធា​រួម​មួយ​រវាង​សហរដ្ឋ​ អាមេរិក និង​កូរ៉េ​ខាង​ត្បូង​មក​ដល់ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង​ បាន​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ កូរ៉េ​ខាង​ជើង​នឹង​វាយ​ប្រហារ​​ឆ្លង​កាត់​​ព្រំ​ដែន​​​មក​កូរ៉េ​ខាង​ត្បូង ប្រសិន​បើ​ទីក្រុង​សេអ៊ូល​នៅ​តែ​បន្ត​​ធ្វើ​យុទ្ធនាការ​​ចិត្តសាស្ត្រ​ ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​សង្កត់​ធ្ងន់​លើ​ការ​ធានា​ដល់​សេរីភាព​​បញ្ចេញ​មតិ​នៅ​កម្ពុជា

Posted: 26 Feb 2011 09:04 PM PST

ទីក្រុង​ញូវយ៉ក៖ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​កម្ពុជា លោក ស៊ូយ៉ា ស៊ូបេឌី បាន​សម្តែង​នូវ​ក្តី​បារម្ភ​របស់​លោក អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ​​បាន​ប្រើ​ប្រាស់​ច្បាប់​ឧក្រិដ្ឋ​ ប្រឆាំង​នឹង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ដោយ​លោក​បាន​សង្កត់​ធ្ងន់​អំពី​តម្រូវ​​ការ​ដើម្បី​ធានា​ថា មនុស្ស​អាច​សម្តែង​​មតិ​របស់​ខ្លួន​ដោយ​សន្តិ​វិធី និង​គ្មាន​ក្តី​ភ័យ​ខ្លាច។

អាមេរិក​ប្រាប់ ហ្កដាហ្វី​ថា ដល់​ពេល​ចុះ​ចេញ​ហើយ ខណៈ​ក្រុម​បដិវត្តន៍​នៅ​ជិត​បង្កើយ

Posted: 26 Feb 2011 08:05 PM PST

ទីក្រុង​ទ្រីប៉ូលី៖ ការ​ក្តោប​ក្តាប់​អំណាច​​របស់​បុរស​ខ្លាំង​ មួម៉ារ ហ្កាដាហ្វី លើ​ប្រទេស​លីប៊ី មើល​ទៅ​ហាក់​ដូច​ជា​​​កាន់​តែ​ខ្សោយ​ទៅៗ​ហើយ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៦ កុម្ភៈ​ម្សិល​មិញ ខណៈ​ដែល​ប៉ូលិស​របស់​បុរស​ខ្លាំង​ម្នាក់​នេះ​បាន​​បោះ​បង់​ចោល​​ផ្នែក​ខ្លះ​ នៃ​ទីក្រុង​ទ្រីប៉ូលី ទៅ​ឲ្យ​ក្រុម​បដិវត្ដន៍​ប្រជាជន ដែល​បាន​រីក​រាល​ដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស ហើយ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​​ដោយ​ត្រង់ៗ​ទៅ​លោក​ ហ្កាដាហ្វី ថា គាត់​ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច។

មនុស្ស​ម្នា​បួង​សួង​សុំ​​ឲ្យ​មាន​អព្ភូត​​​ហេតុ​ ខណៈ​អ្នក​ស្លាប់​ឡើង​ដល់​១៤៦​នាក់

Posted: 26 Feb 2011 07:20 PM PST

ទីក្រុង​គ្រីស្តឈ័រ៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ បាន​​ខិត​ខំ​ប្រឹង​ប្រែង​គាស់​កកាយ​អគារ​​ដួល​រលំ​នៅ​ក្នុង​ទីក្រុង​ គ្រីស្តឈ័រ​ ក្រោយ​កើត​មាន​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​តួ​លេខ​អ្នក​ស្លាប់​បាន​ឡើង​ដល់​ ១៤៦​នាក់ ហើយ​ប្រជា​ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​បួង​សួង​សូម​ឲ្យ​គេ​ឆាប់​បាន​រក​ ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​ ៦​ថ្ងៃ​ក្រោយ​​គ្រោះ​ថ្នាក់​ដ៏​មហន្តរាយ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!