Koh Santipheap Daily |
- កម្មកររោងចក្រកាត់ដេរនៅ ភូមិក្បាលដំរីរត់ជាន់គ្នារបួសធ្ងន់-ស្រាលប្រមាណ៣០នាក់
- អេស្កាឡែត បោលលឿនផ្លូវកោងកាច់ចង្កូតមិនទាន់ចូលទម្លាយហាងកាហ្វេ
- តុលាការកំពូលដោះលែងជនជាប់ចោទសម្លាប់រស់ សុវណ្ណារ៉េត ប្រធានសហជីពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
- ទទួលទានភេសជ្ជៈគ្មានជាតិស្ករនិងជាតិអាល់កុលរាល់ថ្ងៃប្រឈមនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
- នាយករដ្ឋមន្ត្រីឡាវនឹងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃឆាប់ៗនេះនៅកម្ពុជា
- សហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងទៅកាន់លីប៊ី
- វាយប្រហារឧទ្ធម្ភាគចក្រដឹកប្រាក់ទៅធនាគារមួយនៅកូឡុំប៊ីស្លាប់៦នាក់
- នឹកកូនពេកក្រុមហ៊ុនមិនឱ្យចេញក្រៅ សុខចិត្តលោតពីជាន់ទី២បាក់ជើងទាំងសងខាង
- ចាប់ដំណើរការជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១លើកដំបូង
- ហាមគ្លីនិកឯកជនមិនឱ្យបង្រៀនសិស្សដោយខុសច្បាប់ទេ
- មហាសន្និបាត អ.ស.ប លើកទី65សម្រេចផ្អាកភាពជាសមាជិករបស់លីប៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស
- តារាចម្រៀងប៉ុប នាងគ្រីស្ទីណា អាគីឡឺរ៉ា ត្រូវចាប់ខ្លួនទាក់ទងនឹងគ្រឿងស្រវឹង
- លោកសុន គន្ធរ ពិនិត្យបរិមាណផលស្រូវដែលស្តុកតាមរោងម៉ាស៊ីននានា
- ទូតយូណេស្កូចប់បេសកកម្ម ក្រុមអ្នកជំនាញនឹងទៅពិនិត្យការខូចខាតប្រាសាទព្រះវិហារពេលបរិស្ថានសុវត្ថិភាពល្អ
- ព្រឹកនេះសមត្ថកិច្ចគ្រោងទៅធ្វើការឆែកឆេរនៅផ្ទះប្រពន្ធមេខ្លោងផលិតគ្រឿងញៀនហុង អេនឌី បន្តទៀត
- ឌុច សុភា បិទទូរស័ព្ទគេចពីសំណួរអ្នកកាសែត
- និយាយទូរស័ព្ទយូរដល់ទៅ50នាទីប៉ះពាល់ខួរក្បាល
- សាលាក្តីខ្មែរក្រហមពង្រីកកម្មវិធីផ្សព្វផ្សាយទៅដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស
- បង្ក្រាបទីតាំងលួចផលិតគ្រឿងញៀនធំមួយកន្លែងនៅវាលស្បូវ
- ប៉េអឹមចាប់ខ្លួនអ្នកភូមិ៤នាក់ តាមបណ្តឹងក្រុមហ៊ុនCIV អ្នកភូមិលើកគ្នាសុំដោះលែង
កម្មកររោងចក្រកាត់ដេរនៅ ភូមិក្បាលដំរីរត់ជាន់គ្នារបួសធ្ងន់-ស្រាលប្រមាណ៣០នាក់ Posted: 01 Mar 2011 10:57 PM PST រាជធានីភ្នំពេញ ៖ កម្មករប្រមាណ៣០នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសាររត់ជាន់គ្នា បន្ទាប់ពីកើតមានទុស្សេចរន្តអគ្គិសនីមួយបណ្តាលឱ្យផ្អើលឆោឡោ ហើយកម្មករដ៏ណែនណាន់តាន់តាប់ក្នុងរោងចក្រនោះ បានស្ទុះស្រដណ្តើមគ្នាចេញទៅខាងក្រៅ ដើម្បីគេចចេញពីគ្រោះថ្នាក់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ មីនា ២០១១ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ...ចំណែកអ្នករងរបួសទាំងនោះត្រូវបានគេចចាត់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗអស់ហើយ ។ |
អេស្កាឡែត បោលលឿនផ្លូវកោងកាច់ចង្កូតមិនទាន់ចូលទម្លាយហាងកាហ្វេ Posted: 01 Mar 2011 10:35 PM PST ខេត្តកំពង់ឆ្នាំង ៖ រថយន្តទំនើបម៉ាកអេស្កាឡែត ពណ៌ស មួយគ្រឿង ដោយសារតែម្ចាស់វាបើកលឿនពេក ដល់ផ្លូវកោងបត់មិនទាន់ និងបាត់ម្ចាស់ការក៏ជ្រុលទៅបុកចូលហាងលក់កាហ្វេមួយកន្លែង បណ្តាលឱ្យមនុស្សក្នុងហាងនេះរងរបួសធ្ងន់ និងស្រាលចំនួន៣នាក់ ចំណែកអ្នកជិះក្នុងរថយន្តមិនមានរងរបួសទេ ឯអ្នកបើកបរបានគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ មីនា នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ។ |
តុលាការកំពូលដោះលែងជនជាប់ចោទសម្លាប់រស់ សុវណ្ណារ៉េត ប្រធានសហជីពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន Posted: 01 Mar 2011 10:22 PM PST រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ មីនា ២០១១ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូលគឺលោកខឹម ប៉ុន បានប្រកាសសាលដីកាដោះលែងជនជាប់ចោទឈ្មោះថាច់ សាវ៉េត ហៅជា សុភ័ក្រ ដែលជាប់ចោទពីបទសម្លាប់ប្រធានសហជីពឈ្មោះរស់ សុវណ្ណារ៉េត ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ការប្រកាសឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននេះបានធ្វើឡើងក្រោយថាច់ សាវ៉េត ជាប់ឃុំឃាំងអស់រយៈពេល៧ឆ្នាំនៅពន្ធនាគារព្រៃស ។ |
Posted: 01 Mar 2011 10:04 PM PST យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាអ្នកដែលចូលចិត្តទទួលទានបណ្តាភេសជ្ជៈគ្មានជាតិស្ករនិងអាល់កុល(Diet Drinks)រៀងរាល់ថ្ងៃ ៦១%ប្រឈមនឹងការកើតជំងឺគាំងបេះដូងឬក៏ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលច្រើនជាងអ្នកដែលទទួលទានប្រភេទភេសជ្ជៈFizzy Drinks(ប្រភេទភេសជ្ជៈដែលមានជាតិស្ករដូចជាសូដាលាយស្រាជាដើម)។ |
នាយករដ្ឋមន្ត្រីឡាវនឹងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃឆាប់ៗនេះនៅកម្ពុជា Posted: 01 Mar 2011 07:50 PM PST រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកថងស៊ីង ថមម៉ាវង្ស នឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជានាថ្ងៃទី៧ ដល់ថ្ងៃទី៨ មីនា ឆ្នាំ២០១១ ខាងមុខនេះ ។ នេះបើយោងតាមគេហទំព័រជាភាសាអង់គ្លេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២ មីនា នេះ ។ គេហទំព័រដដែលបានបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវក្នុងប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាពេលខាងមុខនេះ លោកថងស៊ីង ថមម៉ាវង្ស នឹងចូលក្រាបបង្គំគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ។ ក្រៅពីនោះលោកនាយករដ្ឋមន្ត្រីឡាវ នឹងចូលជួបសម្តែងការគួរសម និងសវនាការដាច់ដោយឡែកពីគ្នា ជាមួយប្រធានព្រឹទ្ធសភា សម្តេច ជា ស៊ីម ប្រធានរដ្ឋសភា សម្តេចហេង សំរិន និងចូលរួមសវនាការ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ព្រមទាំងអញ្ជើញទៅទស្សនាសារមន្ទីរជាតិផងដែរ ៕ |
សហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងទៅកាន់លីប៊ី Posted: 01 Mar 2011 07:39 PM PST សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១ មីនា ពីការបញ្ជូនកងនាវាចម្បាំងទៅកាន់លីប៊ី ដោយវាយតម្លៃថា ប្រទេសនេះអាចធ្លាក់ទៅក្នុងភាពច្របូកច្របល់ប្រសិនបើលោកមូអាម៉ា កាដាហ្វី ពុំព្រមបោះបង់ចោលអំណាចទេនោះ។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោករ៉ូប៊ែតហ្គេតថ្លែងថា នាវាចម្បាំងទំនើប២គ្រឿងនឹងទៅដល់សមុទ្រមេឌីទែរ៉ាណេបន្តិចទៀតរួមជាមួយកងទាហានម៉ារីនចំនួន៤០០នាក់ ដែលអាចចូលរួមប្រសិនបើចាំបាច់ក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញ និងជួយទ្រទ្រង់ខាងមនុស្សធម៌។ នៅអ៊ីស្មាលីយ៉ាភាគខាងត្បូងព្រែកជីកស៊ុយអេអ្នកទទួលខុសត្រូវអេហ្ស៊ីបមួយរូបរាយការណ៍ថា នាវាចម្បាំងទំនើប២គ្រឿងរបស់កងទ័ពជើងទឹកអាមេរិក គឺនាវា USS KEASA-GEដែលអាចដឹកកងម៉ារីន២.០០០នាក់ និងនាវា USS PONCE រួមនឹងនាវាអមការពារបានឆ្លងកាត់ព្រែកជីកស៊ុយអេនាព្រឹកថ្ងៃទី២ មីនា សំដៅសមុទ្រមេឌីទែរ៉ាណេ។ នាវាពិឃាត USS BARRY បានឆ្លងកាត់ព្រែកជីកស៊ុយអេរួចហើយដោយពេលនេះស្ថិតនៅនិរតីនៃសមុទ្រមេឌីទែរ៉ាណេ។ ថ្លែងទៅកាន់សារព័ត៌មានលោកហ្គេតមានប្រសាសន៍ថា យើងគ្រោងសំរាប់ការជ្រើសរើស និងលទ្ធភាពមួយចំនួន។ នៅពុំទាន់មានការសំរេចចិត្តណាមួយលើការផ្តួចផ្តើមគំនិតដទៃៗទៀតឡើយ។ លោកបន្តថា អ.ស.បនៅពុំទាន់អនុញ្ញាតឱ្យប្រើកំលាំងយោធាក្នុងប្រទេសលីប៊ីនៅឡើយ និងថាប្រទេសជាច្រើនក្នុងអូតង់ក៏នៅពុំទាន់ឈានទៅសំរេចបានកិច្ចព្រមព្រៀងមួយលើចំណុចនេះដែរ។ ការដាក់ពង្រាយកងនាវាចម្បាំង និងយន្តហោះអាមេរិកនៅក្បែរប្រទេសលីប៊ីត្រូវបានគេបកស្រាយថា ជាការបង្ហាញកំលាំងមួយប៉ុណ្ណោះព្រោះទាំងសហរដ្ឋអាមេរិក ទាំងពួកសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ហាក់ដូចជាពុំចង់ឱ្យមានអន្តរាគមន៍យោធាដោយផ្ទាល់ក្នុងប្រទេសមួយដែលផ្នែកមួយដ៏សំខាន់នៃប្រទេសនេះឥឡូវរហូតផុតពីការត្រួតត្រារបស់លោកកាដាហ្វីទៅហើយ។ ផ្ទុយទៅវិញក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តគ្រោងបង្កើតតំបន់ហាមមិនឱ្យមានការហោះហើរមួយពីលើដែនដីលីប៊ី ៕ |
វាយប្រហារឧទ្ធម្ភាគចក្រដឹកប្រាក់ទៅធនាគារមួយនៅកូឡុំប៊ីស្លាប់៦នាក់ Posted: 01 Mar 2011 07:23 PM PST មនុស្ស៦នាក់បានស្លាប់បាត់បង់ជីវិតនៅប្រទេសកូឡុំប៊ីក្នុងការវាយប្រហារលើឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រាក់ទៅកាន់ធនាគារក្នុងស្រុកមួយកាលពីល្ងាចថ្ងៃទី១ មីនា កន្លងមក ។ តាមប្រភពព័ត៌មានថា ក្នុងការវាយប្រហារនេះខ្មាន់កាំភ្លើងបានបាញ់រះទៅលើឧទ្ធម្ភាគចក្រនោះក្រោយពីចុះចតនៅព្រលានយន្តហោះក្នុងទីក្រុងកាឡូតូ បណ្តាលឱ្យស្លាប់ប៉ូលិស៤នាក់ និងជនស៊ីវិល២នាក់ ។ នាយប៉ូលិសមួយរូបនិយាយថា ជនរងគ្រោះទាំង៦នាក់នោះបានត្រូវស្លាប់នៅពេលពួកគេកំពុងបំពេញកាតព្វកិច្ចការពារប្រាក់ទាំងនោះដាក់បញ្ចូលធនាគារ ។ ប្រភពព័ត៌មានមួយថា ខ្មាន់កាំភ្លើងបានវាយប្រហារឧទ្ធម្ភាគចក្រនោះក្នុងគោលបំណងប្លន់យកប្រាក់ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេត្រូវបរាជ័យ ៕ |
នឹកកូនពេកក្រុមហ៊ុនមិនឱ្យចេញក្រៅ សុខចិត្តលោតពីជាន់ទី២បាក់ជើងទាំងសងខាង Posted: 01 Mar 2011 07:20 PM PST រាជធានីភ្នំពេញ ៖ ស្ត្រីជាពលការិនីបម្រុងចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីម្នាក់ បានលួចលោតពីលើផ្ទះជាន់ទី២មកប៉ះជាន់ទី១បន្តិច រួចធ្លាក់បន្តមកដី កាលពីវេលាម៉ោងជាង១២អធ្រាត្រឈានចូលថ្ងៃទី២ មីនា ២០១១ បានរងរបួសបាក់ជើងទាំងសងខាង ហើយត្រូវភ្នាក់ងាររបស់ក្រុមហ៊ុន T&P នាំយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលការលោតចុះពីទីខ្ពស់នេះ គឺកើតឡើងខណៈក្រុមហ៊ុនឃុំឃាំងនាងទុកអស់រយៈពេលជាច្រើនខែ មិនអនុញ្ញាតឱ្យទៅលេងផ្តះ និងសួរសុខទុក្ខកូន ។ លោកអនុសេនីយ៍ឯកផាត់ ផល្លា ប្រធានផ្នែកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវផ្ទាល់ដល់មន្ទីរពេទ្យបានឱ្យដឹងថា ពលការិនីរងគ្រោះនេះឈ្មោះហេង ហាក់ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយស្នាក់នៅក្នុងក្រុមហ៊ុនតាំងពីថ្ងៃទី១ តុលា ២០១០ មកម៉្លេះ តែមិនទាន់ចេញទៅប្រទេសម៉ាឡេស៊ីទេ ។ តាមការសាកសួរជំហានដំបូង ពលការិនីនិយាយថា នាងនឹកកូនពេក សុំក្រុមហ៊ុនទៅលេងផ្ទះគេមិនឱ្យទៅ ទើបនាងសម្រេចចិត្តលោតពីលើផ្ទះបែបនេះ ។ ក្រុមហ៊ុននាំពលករទៅម៉ាឡេស៊ីនេះឈ្មោះ T&P មានទីតាំងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយពេលនេះកំពុងតែស្តុកកម្មការិនីរាប់រយនាក់ រង់ចាំថ្ងៃនាំចេញទៅបម្រើការនៅប្រទេសម៉ាឡេស៊ី...ការលោតចុះពីទីខ្ពស់ពីសំណាក់ពលការិនីនេះធ្វើឱ្យគេសង្ស័យថា មិនដឹងជាក្រុមហ៊ុននេះគ្រប់គ្រងគាបសង្កត់ពលការិនីយ៉ាងម៉េចទេ ទើបធ្វើឱ្យពលការិនីសម្រេចចិត្តលោតគេចចេញបែបនេះ ៕ |
ចាប់ដំណើរការជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១លើកដំបូង Posted: 01 Mar 2011 07:15 PM PST រាជធានីភ្នំពេញ ៖ ប្រតិបត្តិការសំភាសន៍ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១បានចាប់ផ្តើមនាព្រឹកថ្ងៃទី១ មីនា នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីលោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ រួមជាមួយលោកហ៊ីរ៉ូហ្ស៊ី កាវ៉ាមូរ៉ា ភារធារីស្តីទីស្ថានទូតជប៉ុន លោកយូគីហារូ គូប៉ាយាហ្ស៊ី តំណាងជាន់ខ្ពស់នៃអង្គការ JICA ប្រចាំកម្ពុជា និងលោកស្រីជំនាញការ JICA រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផែនការជាច្រើនរូបទៀតផងដែរ ។ លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនបានមានប្រសាសន៍ថា នេះជាលើកទី១ និងជាលើកដំបូងបំផុតក្នុងការចាប់ផ្តើមប្រតិបត្តិការសំភាសន៍ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ ដែលជាជំរឿនសហគ្រាសលើកដំបូងបំផុតមិនធ្លាប់មានពីមុនមក ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ការផ្តើមប្រតិបត្តិការសំភាសន៍ជំរឿនសហគ្រាសនេះ គឺដើម្បីប្រកាសជាផ្លូវការដល់សាធារណជនថា ការធ្វើសំភាសន៍ជំរឿនសហគ្រាសកំពុងតែចាប់ផ្តើមប្រតិបត្តិការ ហើយនិងក៏ដើម្បីអំពាវនាវរកកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំពីសំណាក់សាធារណជន ពិសេសនោះពីម្ចាស់សហគ្រាស សហគ្រិន គ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ ។ ជំរឿនសហគ្រាសមានគោលបំណងប្រមូលព័ត៌មានសំខាន់ៗស្តីពីសហគ្រាសសម្រាប់បម្រើការតាក់តែងគោលនយោបាយ និងការកសាងផែនការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាសម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវផ្សេងៗទៀត ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងការស្រាវជ្រាវទីផ្សារនៅក្នុងផ្នែកឯកជន ។ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍បន្តថា ការធ្វើជំរឿនសហគ្រាស នេះ មានរយៈពេល១ខែគត់ គឺគិតចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០១១ ដើម្បីប្រមូលទិន្នន័យតាមរយៈប្រតិបត្តិការនៅ មូលដ្ឋានជាក់ស្តែងដែលមានមន្ត្រីសំភាសន៍ប្រមាណ៤.០០០នាក់ និងមន្ត្រីត្រួតពិនិត្យប្រមាណ៥០០នាក់ត្រូវបានចាត់តាំងឱ្យបំពេញ ភារកិច្ចក្នុងភូមិចំនួនប្រមាណជាង១៤.០០០ភូមិនៅទូទាំងរាជធានី-ខេត្ត ស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ជោគជ័យនៃការធ្វើជំរឿននេះនឹងនាំមកនូវការអភិវឌ្ឍ វិបុលភាព និងសុភមង្គលនៅក្នុងប្រទេសកម្ពុជាផងដែរ ៕ |
ហាមគ្លីនិកឯកជនមិនឱ្យបង្រៀនសិស្សដោយខុសច្បាប់ទេ Posted: 01 Mar 2011 07:04 PM PST ខេត្តកំពង់ចាម ៖ «គ្លីនិកឯកជនត្រូវតែបញ្ឈប់ជាបន្ទាន់ការបង្រៀនសិស្ស និងមិនអនុញ្ញាតឲ្យមានជាដាច់ខាតព្រោះខុសច្បាប់»។ នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិតគឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តថ្លែងនៅក្នុងឱកាសសន្និបាតបូកសរុបការងារសុខាភិបាលខេត្តប្រចាំឆ្នាំ២០១០ និងទិសដៅភារកិច្ចឆ្នាំ២០១១ នៅសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្តដែល បានដំណើរការចាប់ពីថ្ងៃទី២៤ដល់២៥ កុម្ភៈ ២០១១ ។ លោកវេជ្ជបណ្ឌិតវ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា តាមការស្រាវជ្រាវមរណភាពមាតាក្នុងខេត្តដែលបានរកឃើញមានចំនួន១៥ករណីក្នុងឆ្នាំ២០១០ និងបាន បញ្ជាក់ ពីមូលហេតុនៃការស្លាប់ច្បាស់លាស់ដើម្បីកំណត់យកនូវយុទ្ធសាស្រ្តទប់ស្កាត់អត្រាស្លាប់របស់មាតានៅឆ្នាំបន្ទាប់ទៀត ។ លោកវេជ្ជបណ្ឌិតគឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្តបានអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាលដែលបានអនុវត្តគ្រប់វិស័យតាំងពីហេដ្ឋា រចនាសម្ព័ន្ធ សំភារបរិក្ខារនិងបច្ចេកទេស ជាក់ស្តែងអាគារថ្មីនៅក្នុងមន្ទីរពេទ្យខេត្តដែលជាជំនួយរបស់ប្រទេសជប៉ុនបានដាក់ឱ្យដំណើរការក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងសមិទ្ធផលជាច្រើនទៀតដែលបានមកពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ផ្នែកទាំងអស់ ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា «ទាក់ទងទៅនឹងវិស័យគ្លីនិកឯកជន ស្ថិតនៅកន្លែងណាក៏ដោយត្រូវតែមានក្រមសីលធម៌គោរពចំពោះអ្នកជំងឺដែលបានចូលមកសំរាកព្យាបាលនៅកន្លែងរបស់ខ្លួនដោយមិនត្រូវប្រើសំដីតូចធំឡើយ ។ ជាក់ស្តែងនាពេលកន្លងទៅថ្មីៗនេះមានអ្នកជំងឺម្នាក់ឈឺក និងញ័រទ្រូង លុះពេលទៅមើលអេកូបែរជាឃើញដុំដៃស្បូនទៅវិញ ។ ដោយសារតែមានបញ្ហាផ្សេងទៀតជាច្រើននោះ ក្រោយពីការប្រជុំនេះចប់ក្នុងពេលខាងមុខដ៏ឆាប់នឹងកោះហៅម្ចាស់គ្លីនិកទាំងអស់មកប្រជុំដុសក្អែលម្តង ដើម្បីកុំឱ្យចេះធ្វើអ្វីផ្តេសផ្តាសមិនគប្បីទៀត» ។ លោកម៉េង សួន អភិបាលរងខេត្តបានថ្លែងថា មន្ទីរសុខាភិបាលខេត្តគប្បីយកចិត្តទុកដាក់បន្តដោយសក្តានុពលរៀបចំសេវាសុខាភិបាលឯកជនទាំងកន្លែងព្យាបាលឯកជន និងសេវាកម្មឱសថឯកជនក្នុងខេត្តឱ្យមានដំណើរការប្រកបដោយគុណភាពស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឱ្យធានាបានតាមគោលការណ៍ផ្គត់ផ្គង់សេវាជូនប្រជាពលរដ្ឋ២៤ម៉ោងប្រចាំថ្ងៃ និងប្រែក្លាយមូលដ្ឋានសុខាភិបាលទាំងនោះក្លាយជាដៃគូដ៏សំខាន់ជាមួយសេវាសុខាភិបាលសារណៈ អនុវត្តបានតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ឱសថប្រៀបបានទៅនឹងកាំបិតមុខពីរ ប្រសិនបើយើងប្រើប្រាស់បានត្រឹមត្រូវតាមវេជ្ជបញ្ជានោះនឹងធ្វើឲ្យយើងមានសុខភាពល្អ ផ្ទុយទៅវិញបើយើងឈឺចេះតែទៅទិញថ្នាំយកមកលេបគ្មានវេជ្ជបញ្ជានឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខានឡើយ ។ ជាក់ស្តែងនាពេលកន្លងមកនេះយើងបានបង្រ្កាបឱសថក្លែងក្លាយសំរាប់បំរើឱ្យផ្លូវភេទ នៅក្រុងកំពង់ចាម ព្រមទាំងបានឃាត់មនុស្ស២នាក់បញ្ជូនទៅសាលាដំបូងខេត្តបានទាន់ពេលវេលា បើពុំនោះទេ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់ |
មហាសន្និបាត អ.ស.ប លើកទី65សម្រេចផ្អាកភាពជាសមាជិករបស់លីប៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស Posted: 01 Mar 2011 06:59 PM PST សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៦៥ ដែលរៀបំឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាេមរិក កាលពីថ្ងៃទី១ មីនា កន្លងមក បានអនុម័តលើសេចក្តីសម្រេចចិត្តមួយផ្អាកភាពជាសមាជិករបស់ប្រទេសលីប៊ី ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ មហាសន្និបាតនេះ ដែលមាន១៩២ប្រទេសជាសមាជិកបានផ្តល់ការអនុម័តលើសេចក្តីសម្រេចចិត្តនេះដោយសំឡេងភាគច្រើនបំផុត។ |
តារាចម្រៀងប៉ុប នាងគ្រីស្ទីណា អាគីឡឺរ៉ា ត្រូវចាប់ខ្លួនទាក់ទងនឹងគ្រឿងស្រវឹង Posted: 01 Mar 2011 06:59 PM PST នាងគ្រីស្ទីណា អាគីឡឺរ៉ា ជាតារាភាពយន្ត និងជាតារាចម្រៀងប៉ុបល្បីឈ្មោះរបស់អាេមរិក កាលពីល្ងាចថ្ងៃទី១ មីនា កន្លងមក បានជួបបញ្ហាធ្ងន់ធ្ងរមួយ ដោយនាងត្រូវចាប់ខ្លួន ហើយឃុំខ្លួន ក្រោយពីបុរសម្នាក់ដែលគេជឿថា ជាប្រុសស្នេហ៍របស់នាងត្រូវចាប់ខ្លួនពីបទសង្ស័យបើករថយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ នាងគ្រីស្ទីណា ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហូលីវូដខាងលិច នៅពេលនាងកំពុងជិះរថយន្តជាមួយបុរសម្នាក់ដែលគេជឿថា ជាប្រុសស្នេហ៍របស់នាងនោះ ។ |
លោកសុន គន្ធរ ពិនិត្យបរិមាណផលស្រូវដែលស្តុកតាមរោងម៉ាស៊ីននានា Posted: 01 Mar 2011 06:36 PM PST ខេត្តតាកែវ ៖ ក្នុងនាមជាស្ថាប័នគ្រប់គ្រងនិងអនុវត្តគម្រោងឥណទាននៃមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មកាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១១ លោកសុន គន្ធរ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ រួមដំណើរដោយមន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានចុះពិនិត្យបរិមាណស្រូវស្តុកនៅតាមរោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងមួយចំនួនរបស់សមាជិកសមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ ដែលបានទទួលឥណទាននៃគម្រោងមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់ការប្រមូលទិញស្រូវចូលរួមទប់ស្កាត់ការហូរចេញស្រូវទៅក្រៅប្រទេសនារដូវប្រមូលផល និងលើកស្ទួយការកែច្នៃក្នុងស្រុកដើម្បីបង្កើននូវតម្លៃបន្ថែម ។ គោលបំនងនៃការចុះបំពេញការងារនេះ គឺដើម្បីពិនិត្យជាក់ស្តែងនូវបរិមាណស្រូវដែលសមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ បានប្រមូលទិញពីប្រជាកសិករ សមស្របទៅនឹងចំនួនឥណទានដែលទទួលបានពីធនាគារអភិវឌ្ឍន៍ជនបទ ។ ក្នុងពេលចុះពិនិត្យនេះ ក្រុមការងារបានសង្កេតឃើញមានបរិមាណស្រូវស្តុកទុកនៅតាមរោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងមួយចំនួនក្នុងខេត្តតាកែវនេះ ដែលក្នុងនោះដូចជារោងម៉ាស៊ីនកិនស្រូវ លោកដួង ហេង មានបរិមាណស្រូវស្តុកប្រមាណ៨០០តោន និងរោងម៉ាស៊ីនភាជ សុផាត មានបរិមាណស្រូវស្តុកប្រមាណ៥០០តោន និងអង្ករចំនួន១០០តោន ។ លោកដួង ហេង ប្រធានសមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ បានឱ្យដឹងថា នៅរដូវប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០១០នេះ សមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ ដែលមានរោងម៉ាស៊ីនកិនស្រូវចំនួន១០ ជាសមាជិកបានប្រមូលទិញស្រូវពីប្រជាកសិកររបានចំនួន១២.០០០តោន ជាប្រភេទស្រូវនាងមិញ ក្នុងតម្លៃជាមធ្យម១.០០០រៀល ក្នុង១គីឡូក្រាម ស្មើនឹងប្រមាណ២៥០ដុល្លារ ក្នុង១តោន ។ ដោយសារពុំទាន់មានម៉ាស៊ីនកែច្នៃអង្ករទំនើប សមាជិកទាំងនោះបានកែច្នៃជាអង្ករសម្រាប់តែផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ហើយក៏មានការលក់ចេញជាស្រូវខ្លះ ដើម្បីបង្វែរទុនមួយចំនួនសម្រាប់ការប្រមូលទិញស្រូវប្រាំងបន្ត ។ បច្ចុប្បន្នសមាគមមានស្រូវសល់ក្នុងស្តុកចំនួន២.៦៣០តោន ហើយក៏កំពុងត្រៀមប្រមូលទិញស្រូវប្រាំងប្រភេទ IR ដែលនៅដើមរដូវនេះគឺមានតម្លៃជាមធ្យមពី១.០០០រៀល ក្នុង១គីឡូក្រាម ។ លោកសុន គន្ធរ បានមានប្រសាសន៍ណែនាំដល់សមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ គឺធ្វើយ៉ាងណាខិតខំចូលរួមអនុវត្តគោលនយោបាយស្តីពីការជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ពិសេសគឺការប្រើប្រាស់ឥណទានឱ្យចំគោលដៅ និងប្រមូលទិញស្រូវពីប្រជាកសិករឱ្យបានទាន់ពេលវេលា ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានស្វះស្វែងរកទុនជួយផ្តល់ដល់រោងម៉ាស៊ីនទាំងនោះ ។ លោកក៏បានណែនាំឱ្យសមាជិកសមាគមម៉ាស៊ីនកិនស្រូវខេត្តតាកែវ រួមគ្នាសិក្សាលើគម្រោង ក្នុងការរៀបចំម៉ាស៊ីនកែច្នៃឱ្យមានលក្ខណៈទំនើបស្របតាមស្តង់ដា ព្រមទាំងសម្ងួតដើម្បីរួមចំណែកកែច្នៃអង្ករនាំចេញទៅកាន់ទីផ្សារបរទេស ព្រោះថា ខេត្តតាកែវដែលជាខេត្តផលិតស្រូវមួយដ៏ច្រើននោះពុំទាន់មានឡសម្ងួត និងមា៉សីុនកែច្នៃស្រូវ-អង្ករទំនើបឡើយ។ លោកសុន គន្ធរ ក៏បានទៅពិនិត្យឃ្លាំងរបស់ទីផ្សារស្រូវខេត្តតាកែវ មានទីតាំងស្ថិតនៅភូមិស្នោ ឃុំរកាក្នុង ស្រុកដូនកែវ ដែលមានសមត្ថភាពស្តុកស្រូវបានចំនួន៥.០០០តោន ។ ក្រុមការងារក៏បានចុះពិនិត្យផ្សារកសិផល សុខ អាន ទន្លាប់-មជ្ឈមណ្ឌលភូមិ១ផលិតផល១ គិរីវង់ ដែលគ្រោងរៀបចំដំណើរការឱ្យកសិករចូលលក់ដូរចាប់ពីថ្ងៃទី២៧ កុម្ភៈ នេះតទៅ។ |
Posted: 01 Mar 2011 06:31 PM PST រាជធានីភ្នំពេញ ៖ ក្នុងជំនួបដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បេសកជនពិសេសនៃអង្គការយូណេស្កូបានសន្យាថា លោកនឹងជម្រាបជូនលោកជំទាវអគ្គនាយកអង្គការយូណេស្កូពីបញ្ហានានាដែលលោកទទួលបាននេះ ដើម្បីរៀបចំបញ្ជូនក្រុមអ្នកបច្ចេកទេសមកពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារពេលមានបរិស្ថានសុវត្ថិភាពល្អ ដើម្បីធ្វើការជួសជុល ។ សូមបញ្ជាក់ដែរថា បេសកជនពិសេសរូបនេះក៏បានច្រានចោលដែរ សំណើពីភាគីថៃឱ្យដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ។ នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោកកូអីុជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា (Koichiro matsuura) បេសកជនពិសេសរបស់អង្គការយូណេស្កូ ។ នៅក្នុងជំនួបពិភាក្សានោះជាមួយនឹងការបង្ហាញផែនទីដងរែកដែលទទួលស្គាល់ជាអន្តរជាតិសម្រាប់បែងចែកព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ និងផែនទីចម្លែកផលិតដោយភាគីថៃ ដើម្បីឈ្លានពានទឹកដីខ្មែរក៏ដូចជាការខូចខាតប្រាសាទព្រះវិហារដែលបង្កឡើងដោយគ្រាប់កាំភ្លើងផ្លោងរបស់ភាគីថៃលោកបណ្ឌិតសុខ អាន បានមានប្រសាសន៍ជម្រាបជូនបេសកជនពិសេសរបស់អង្គការយូណេស្កូថា កម្ពុជាមានការព្រួយបារម្ភ និងសោកស្តាយចំពោះការខូចខាតប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ដោយបានរំលឹកឡើងអំពីព្រះបដិមាពុទ្ធសាសនាបុរាណដែលត្រូវបំផ្លិចបំផ្លាញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយទទួលបានការថ្កោលទោសពីអន្តរជាតិនោះ លោកសុខ អាន បានអំពាវនាវសុំឱ្យមានការជួយសហការពីអន្តរជាតិ ពិសេសអង្គការយូណេស្កូ ដើម្បីការពារ និងសង្គ្រោះប្រាសាទព្រះវិហារដែលជាសម្បត្តិមនុស្សជាតិអំពីការបំផ្លិចបំផ្លាញ ។ មានប្រសាសន៍ក្នុងជំនួបនោះ លោកកូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា បានថ្លែងអំណរគុណចំពោះព័ត៌មាននានាដែលបានផ្តល់ដោយលោកសុខ អាន ។ លោកមានប្រសាសន៍ចាប់អារម្មណ៍ថា អង្គការយូណេស្កូមិនបាននៅស្ងៀមចំពោះបញ្ហាការខូចខាតនៃប្រាសាទព្រះវិហារទេ ។ លោកបេសកជនពិសេសរបស់អង្គការយូណេស្កូ បានមានប្រសាសន៍បញ្ជាក់ថាលោកគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងអាស៊ាន ហើយលោកនឹងជម្រាបជូនលោកជំទាវអគ្គនាយកអង្គការយូណេស្កូពីបញ្ហាដែលលោកទទួលបាននៅកម្ពុជា ដើម្បីរៀបចំបញ្ជូនក្រុមអ្នកបច្ចេកទេសមកពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារពេលមានបរិស្ថានសុវត្ថិភាពល្អ ដើម្បីធ្វើការជួសជុល ។
លោកទិត សារុនរ៉េត ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនៈថា នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលបានបញ្ជាឱ្យកងទ័ពបាញ់បំផ្លាញវត្តអារាមខ្មែរ ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវតែទទួលខុសត្រូវនូវទង្វើរបស់ខ្លួនដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សាសនា និងវប្បធម៌ ពីព្រោះប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះមិនមែនជារបស់ថៃទេ។ ក្រោយពីថៃបានធ្វើសង្គ្រាមក្នុងមហិច្ឆតាឈ្លានពានមកលើកម្ពុជាកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ កន្លងមកនោះ ប្រាសាទព្រះវិហារបានត្រូវទទួលរងនូវគ្រាប់កាំភ្លើង បណ្តាលឱ្យបែកបាក់តួប្រាសាទ ខ្លោងទ្វារ និងផ្នែកជាច្រើននៃប្រាសាទ។ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាភ្លាមៗនោះបានស្នើសុំកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិបន្ទាន់ផងដែរ។ ដូច្នេះវត្តមានរបស់លោក KOICHIRO MATSUURA ដែលជាបេសកជនពិសេសរបស់អង្គការយូណេស្កូ មកកម្ពុជានៅពេលនេះ គឺជាការឆ្លើយតបនឹងសំណើរបស់កម្ពុជាដើម្បីសុំការជួយសង្គ្រោះប្រាសាទដ៏ល្បីល្បាញនោះ។ ដូចប្រសាសន៍របស់លោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ ដែលបានប្រាប់ទៅអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបផ្ទាល់រវាងរូបលោក ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយលោក KOICHIRO MATSUURA ថា «យើងចង់បញ្ជាក់ឱ្យដឹងច្បាស់ថា យូណេស្កូត្រូវតែមានសកម្មភាពដ៏សកម្មរបស់ខ្លួនក្នុងការបំពេញភារកិច្ច ការរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងការស្រោចស្រង់ប្រាសាទព្រះវិហារជាទីសក្តារៈ»។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍បន្តថា «អ្វីដែលយើងចង់បានបន្តទៀត គឺយើងចង់ឱ្យមានការពិនិត្យ វាយតំលៃពីការខូចខាតដែលថៃបាញ់គ្រាប់កាំភ្លើងផ្លោង មកលើប្រាសាទព្រះវិហារជាង៤០០គ្រាប់ ទាំងតូចទាំងធំ ក្នុងនោះប៉ះត្រូវខ្លោងទ្វារប្រាសាទ និងវត្ត ហើយយើងក៏បានបង្ហាញប្រាប់លោក KOICHIRO MAT-SUUTA ផងដែរថា ថៃបានប្រើគ្រាប់បែកចង្កោមដែលពិភពលោកហាមឃាត់» ។ ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មាន ក្រោយពីជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន លោក KOICHIRO MASTUUTA បានមានប្រសាសន៍ថា «យូណេស្កូ គឺជាស្ថាប័នឯករាជ្យ ជាអ្នកសម្របសម្រួលអព្យាក្រឹតដោយមិនកាន់ជើងប្រទេសណាមួយនោះទេ» ។ បើយោងតាមការចុះផ្សាយរបស់ ASTV Manager online ចុះផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ បានស្រង់សំដីរបស់លោក KO-ICHIRO MATSUURA ប្រេសិតពិសេសរបស់អង្គការយូណេស្កូថ្លែងថា «មិនអាចប្រព្រឹត្តទៅបានទេ ក្នុងការដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោក» ។ លោកបានបន្តថា កន្លែងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារស្ថិតនៅក្រោមការទទួលខុសត្រូវរបស់យូណេស្កូ ។ ដូច្នេះអ្នកជំនាញយូណេស្កូ នឹងចាត់អ្នកតំណាងមកវាយតម្លៃ និងជួសជុលប្រាសាទព្រះវិហារក្នុងពេលអនាគត។ នេះគឺជាប្រសាសន៍របស់លោក KOICHIRO MATSUURA ដែលបានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១។ ចម្លើយរបស់លោក KOICHIRO MATSUURA គឺមានតម្លៃស្មើនឹងការទះកំផ្លៀងទៅលើថ្នាក់ដឹកនាំថៃមានលោកអាប់ភីស៊ីត និងលោកកាស៊ីត ភីរម្យ ដែលបាននិយាយបំផ្លើសថា លោក KOICHIRO MATSUURA គាំទ្រឱ្យមានការផ្អាកផែនការគ្រប់គ្រង និងអភិរក្សតំបន់ប្រាសាទព្រះវិហារដែលជាសំណើរបស់កម្ពុជា។ យើងបានដឹងហើយថា កន្លងមកថៃបានរារាំងអង្គការយូណេស្កូដែលនឹងឱ្យក្រុមការងាររបស់ខ្លួនទៅពិនិត្យការខូចខាតរបស់ប្រាសាទព្រះវិហារ និងថៃបានបំភិតបំភ័យ UNESCO ក្នុងការទៅពិនិត្យដល់ទីកន្លែងនៅតំបន់ប្រាសាទព្រះវិហារដែលថៃបានបាញ់គ្រាប់ផ្លោងកាំភ្លើងធំទៅលើតួប្រាសាទព្រះវិហារ បណ្តាលឱ្យខូចយ៉ាងដំណំនោះ ហើយអ្វីដែលគួរឱ្យខ្មាសអៀនទៀតនោះ គឺនាពេលកន្លងទៅថៃបានជំទាស់កម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្រុងក្រៃឆឺចប្រទេសនូវែលហ្សេឡង់ និងកាលពីឆ្នាំ២០០៧ការចុះបញ្ជីជាផ្លូវការនៅក្រុងកេបិក ប្រទេសកាណាដា ឆ្នាំ២០០៨ ហើយថៃក៏បរាជ័យក្នុងការរារាំងផែនការគ្រប់គ្រងការពារ និងអភិរក្សប្រាសាទព្រះវិហារនៅក្នុងសម័យប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៤នៅក្រុងប្រេហ្ស៊ីលីយ៉ា ប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១០ និងថៃបន្តរារាំងនៅប្រទេសបារ៉ែនក្នុងខែមិថុនា ឆ្នាំ២០១១ ខាងមុខនេះទៀត ព្រមទាំងថៃបន្តរារាំងរាល់សហគមន៍អន្តរជាតិអ.ស.ប និងអង្គការយូណេស្កូទៅពិនិត្យនៅព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។ សហគមន៍អន្តរជាតិ អ្នកដែលមានបេះដូងស្រឡាញ់កេរដំណែលវប្បធម៌នៃមនុស្សជាតិ និងអ្នកច្បាប់អន្តរជាតិនានា ជាពិសេសអ្នកច្បាប់ដែលរៀបចំច្បាប់ការពារ និងអភិរក្សសម្បត្តិវប្បធម៌ដែលជាកេរមរតកនៃមនុស្សជាតិបានគាំទ្រសំណើរបស់កម្ពុជាឱ្យបញ្ឈប់អំពើឈ្លានពានដ៏សែនគ្រោះថ្នាក់របស់ប្រទេសថៃ និងសូមឱ្យអង្គការយូណេស្កូ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងសហគមន៍អន្តរជាតិចូលទៅជួយសង្គ្រោះជាបន្ទាន់ដើម្បីការពារ អភិរក្ស និងគ្រប់គ្រងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដែលទទួលនូវការខូចខាតជាដំណំពីសង្គ្រាមឈ្លានពាន និងការបំផ្លិចបំផ្លាញពីប្រទេសថៃ។ ផែនការរារាំងឱ្យមានភាគីទី៣ចូលក្នុងកិច្ចចរចា មិនឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិ នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងមិនឱ្យមានបេសកជនយូណេស្កូមកកម្ពុជាត្រួតពិនិត្យវាយតម្លៃលើការខូចខាតប្រាសាទព្រះវិហាររបស់ភាគថៃ ត្រូវបរាជ័យទាំងស្រុងដោយលោក KOICHIRO MATSUURA បេសកជនពិសេសយូណេស្កូដឹកនាំគណៈប្រតិភូរបស់អង្គការយូណេស្កូកម្ពុជា ព្រមទាំងបានទទួលនូវរបាយការណ៍ដ៏សុក្រឹតពីភាគីកម្ពុជា ស្តីពីការខូចខាតនៃតួប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ ។ អំពើបំផ្លិចបំផ្លាញយ៉ាងដំណំដ៏ព្រៃផ្សៃរបស់ថៃនៅសម័យបច្ចុប្បន្ននេះ ថៃត្រូវតែទទួលខុសត្រូវចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទរំលោភបំពានសេចក្តីសម្រេចរបស់មហាសន្និបាតសហប្រជាជាតិ ដែលកំណត់អំពើឧក្រិដ្ឋឈ្លានពាន(ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៤) អនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ អនុសញ្ញាឆ្នាំ១៩៧២ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌ អន្តរជាតិស្តីពីប្រាសាទព្រះវិហារ និងអធិបតេយ្យភាពបូរណភាពដែនដីរបស់កម្ពុជាឆ្នាំ១៩៦២ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ អនុសញ្ញាស្តីពីការហាមប្រើប្រាស់គ្រាប់មីនចង្កោម(ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៨) និងអនុសញ្ញានានាជាច្រើនទៀត ។ បេសកជនពិសេសយូណេស្កូ លោក Koichiro Matsuura បានយកចិត្តទុកដាក់ត្រងស្តាប់នូវរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីវិនាសកម្មមហន្តរាយនៃកេរដំណែលវប្បធម៌នៃមនុស្សជាតិ ប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទជាបេតិកភណ្ឌពិភពលោកដោយសង្គ្រាមឈ្លានពានរបស់ថៃ ។ បេសកជនពិសេសយូណេស្កូនេះ នៅពេលត្រឡប់ទៅវិញ នឹងរាយការណ៍ជូនអង្គការយូណេស្កូ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលជួយសង្គ្រោះជាបន្ទាន់ ក្នុងកិច្ចធានាសន្តិភាពដើម្បីការពារ អភិរក្ស និងគ្រប់គ្រងអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកឱ្យដូចជាកិច្ចការពារនិងអភិរក្សអង្គរដែរ ៕ |
Posted: 01 Mar 2011 06:19 PM PST រាជធានីភ្នំពេញ ៖ ព្រឹកនេះ ទី២ មីនា ២០១១ សមត្ថកិច្ចប៉ូលិសប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សុជាតិ សហការជាមួយអាជ្ញាធរដែនដីមានប៉ូលិសមូលដ្ឋាន មន្ត្រីសាលាខណ្ឌមានជ័យ និងមន្ត្រីតុលាការ គ្រោងនឹងចុះទៅធ្វើការឆែកឆេរផ្ទះប្រពន្ធរបស់ឈ្មោះហុង អេនឌី មេខ្លោងផលិត-ជួញដូរគ្រឿងញៀនធំជាបន្តទៀតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ សូមបញ្ជាក់ថា មេខ្លោងជួញដូរ ចែកចាយគ្រឿងញៀនធំមួយឈ្មោះហុង អេនឌី និងបក្សពួក២នាក់ទៀតត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានតំណាងព្រះរាជអាជ្ញារាជធានី ដឹកនាំដោយលោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានី ព័ទ្ធចាប់ខ្លួនកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២៨ កុម្ភៈ ២០១១ នៅផ្ទះដីឡូត៍គ្មានលេខមួយកន្លែង ក្រុមទី៤ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ប្រមូលបានសារធាតុផ្សំផលិតគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់ជាច្រើន ហើយនៅព្រឹកនេះទៀត គឺថ្ងៃទី១ មីនា សមត្ថកិច្ចកំពុងបន្តការឆែកនៅផ្ទះខាងលើដដែល ។ ជនឈ្មោះហុង អេនឌី នេះជាមុខសញ្ញាចាស់ ត្រូវបានសមត្ថកិច្ចតាមដានជាយូរមកហើយ និងធ្លាប់ចាប់ខ្លួនពីបទជួញដូរ ចែកចាយគ្រឿងញៀននេះម្តងផងដែរ កាលពីជាង១ឆ្នាំមុន ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគេរួចចេញពីគុកគ្រលើម រហូតដល់សមត្ថកិច្ចតាមស្រាវជ្រាវចាប់បានម្តងទៀត ទើបដឹងថា ជាមុខដដែលៗនិងស្គាល់ឈ្មោះថា ហុង អេនឌី ។ ចាប់ខ្លួនលើកនេះគឺមានបក្សពួក២នាក់ទៀត ប៉ុន្តែមិនទាន់ត្រូវបានប៉ូលិសឱ្យដឹងពីអត្តសញ្ញាណនៅឡើយទេ រង់ចាំឆែកឆេរ និងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកគេជាបន្តទៀតសិន ។ ជន៣នាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះហុង អេនឌី ភេទប្រុស អាយុ៥១ឆ្នាំ ២-ឈ្មោះណៃ ស្រីនី ភេទស្រី អាយុ១៩ឆ្នាំ និង៣-ឈ្មោះណៃ វ៉ាន់ណែត ភេទប្រុស អាយុ១៦ឆ្នាំ ។ ជនទាំង៣នាក់នេះមានឈ្មោះហុង អេនឌី ជាមេខ្លោងផលិត និងជាម្ចាស់ទីតាំងផលិតថ្នាំញៀនចំតួ តែម្តង ។ ក្នុងការរុករកវត្ថុតាង និងឧបករណ៍ផលិតថ្នាំញៀនខាងលើនេះ សមត្ថកិច្ចចម្រុះបានដកហូតរថយន្ត២គ្រឿង ម៉ាកទួរីស១២កៅអី ១គ្រឿង ម៉ាកមែរសឺដែស១គ្រឿង ។ លើសពីនេះទៅទៀត ដកហូតបានឧបករណ៍ផលិតថ្នាំញៀនមួយកំប្ល៉េ ។ ដោយឡែក សារធាតុផ្សំដែលសមត្ថកិច្ចដកហូតបានមាន Pseudo ethed Zine 210ក្រាម Hydro Chloricacid ៥០កេស ស្មើនឹង១.១០០ដប Sodium Chloride ៥កេសស្មើ៦២ដប Sulfuri acide ១៥២កេស ស្មើ១៥២០ដប អាវុធខ្លីម៉ាកប្រាហា១ដើម បង់១មាន៣គ្រាប់ ។ ម៉ូតូម៉ាកអាយខនមួយគ្រឿង ម្សៅខ្មៅលាយរួចមួយធុង ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនធំទៀត។ លោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដល់ក្រុមអ្នកកាសែតខណៈពេលចុះប្រតិបត្តិការឆែកឆេរទីតាំងផលិតថ្នាំញៀនខាងលើនេះនាព្រឹកថ្ងៃទី១ មីនា ថា សមត្ថកិច្ចជំនាញបានសហការគ្នាជាសម្ងាត់តាមដានទីតាំងខាងលើនេះ អស់រយៈពេល៤ថ្ងៃកន្លងមកហើយ មុនឈានដល់ការចាប់មេខ្លោងឈ្មោះហុង អេនឌី នេះបានជាក់ស្តែងនៅក្នុងទីតាំងផលិត ។ លោកបែន រ័ត្ន បានបន្តថា ព័ត៌មានដែលសមត្ថកិច្ចឈានទៅដល់ការបង្ក្រាបទីតាំងខាងលើនេះគឺដោយមានបណ្តាញព័ត៌មានពិសេសផ្តល់ដល់សមត្ថកិច្ចអំពីការប្រទះឃើញទិដ្ឋភាពប្លែកគួរឱ្យសង្ស័យនៅក្នុងដីឡូត៍ខាងលើ ដូចជាមានរថយន្តទំនើបៗចេញចូលតែវេលារំលងអធ្រាត្រ ។ ជាងនេះ ទៅទៀត គឺការបង្ហូរកាកសំណល់ចេញមកក្រៅបានជះក្លឹនស្អុយ ហើយការបង្ហូរកាកសំណល់នេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានដាំដុះរបស់ប្រជាពលរដ្ឋជិតខាងទៀតផង ។ ចំពោះការបង្ក្រាបបានទីតាំងផលិតថ្នាំញៀននៅចំណុចខាងលើនេះគឺមានទ្រង់ទ្រាយធំមួយនៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាការកាត់ផ្តាច់បំពង់កអ្នកជួញដូរថ្នាំញៀនផងដែរ ។ បច្ចុប្បន្នទាំងវត្ថុតាងនិងមនុស្ស៣នាក់ដែលឃាត់ខ្លួននិងឧបករណ៍ដកហូតបាននាំយកមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ។ ចំពោះទីតាំងត្រូវបានតុលាការចេញដីកាបិទចោលមួយរយៈសិន ៕ |
ឌុច សុភា បិទទូរស័ព្ទគេចពីសំណួរអ្នកកាសែត Posted: 01 Mar 2011 06:14 PM PST រាជធានីភ្នំពេញ ៖ អ្នកនាងឌុច សុភា ត្រូវគេស្គាល់ជាទូទៅថា អតីតជាតារាសម្តែងកាយវិការខារ៉ាអូខេ និងជាតារាភាពយន្តល្បីឈ្មោះម្នាក់នាប៉ុន្មានឆ្នាំមុន ។ ក្រោយពីនាងរៀបការជាមួយលោកពៅ សីហា មន្ត្រីប៉ូលិសអន្តោប្រវេសន៍កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០០៩ មក នាងបានចាកចេញពីពិភពសិល្បៈបន្តិចម្តងៗ ស្ទើរតែបាត់មុខពីកញ្ចក់ទូរទស្សន៍ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្តងម្កាលគេឃើញនាងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នានា តាមរយៈការសម្តែងស្ប៉តពាណិជ្ជកម្មផលិតផលនានា ។ អ្នកនាងឌុច សុភា អាយុ២៥ឆ្នាំ ខណៈមានកេរ្តិ៍ឈ្មោះល្បីក៏ជួបប្រទះនឹងរឿងអាស្រូវច្រើនដែរ កាលពីឆ្នាំ២០០៦ ។ ពេលនោះនាងប្រើអំពើមិនគប្បីគឺវាយសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ម្នាក់។ លើសពីនេះ នាងទទួលពាក្យចចាមអារ៉ាមថា នាងបើករថយន្តបុកទម្លុះរបាំងស្ទាក់របស់ប៉ូលិសចរាចរនៅម្តុំភ្លើងស្តុបវត្តមហាមន្ត្រី និងរឿងអាស្រូវមួយចំនួនទៀត ។ ក្នុងឆ្នាំ២០១១នេះ នាងត្រូវចូលខ្លួនទៅដោះស្រាយនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ អំពីរឿងលែងលះប្តី ។ គេនៅមិនទាន់ដឹងថា តើរឿងនេះត្រូវបញ្ចប់ហើយ ឬយ៉ាងណានោះទេ ព្រោះរយៈពេលប្រមាណ១៥ថ្ងៃកន្លងមកនេះ យើងទំនាក់ទំនងទូរស័ព្ទទៅនាង ដើម្បីសុំបំភ្លឺមិនបានទេ គឺទូរស័ព្ទមិនចូល ។ ជាការពិតណាស់ តារាមួយចំនួនពេលមិនទាន់មានកេរ្តិ៍ឈ្មោះល្បីទេនោះ គេតែងតែទទូចសុំឱ្យអ្នកកាសែតជួយសម្ភាសន៍ខ្លួនយកទៅផ្សព្វផ្សាយឱ្យប្រិយមិត្តទស្សនិកជនបានស្គាល់ ដើម្បីបានល្បីឈ្មោះ តែនៅពេលមានកេរ្តិ៍ឈ្មោះល្បី និងជួបរឿងអាស្រូវ ពួកគេតែងតែគេចមុខពីអ្នកកាសែត ។ ជាក់ស្តែងដូចជាអ្នកនាងឌុច សុភា ខណៈមហាជនចង់ដឹង ចង់ឮពីខ្សែជីវិតសិល្បៈ និងក្រៅរង្វង់សិល្បៈរបស់ខ្លួន នាងបែរជាគេចមុខ និងលាក់បាំងការពិតទៅវិញ ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយមន្ត្រីប៉ូលិសអន្តោប្រវេសន៍កាលពីឆ្នាំ២០០៩ មក នាងមានកូនប្រុសមួយ ដែលពេលនេះមានអាយុជិត១ឆ្នាំហើយ ។ នាងបានបង្ហាញមុខកូនរបស់នាងតាមការបង្ហោះរូបថតលើទំព័រ Facebook (Facebook/Sophea Duch) ផងដែរ ។ ក្រោយពីប្រេះឆាពីស្វាមីរយៈពេលជិត១ឆ្នាំមកនេះ កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១១ នាងបានចូលខ្លួនទៅកាន់ការិយាល័យរដ្ឋបាលរបស់តុលាការ ដើម្បីដោះស្រាយរឿងសុំលែងស្វាមីដ៏ចម្រូងចម្រាស ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ប៉ុន្តែគេនៅមិនទាន់ដឹងថា រឿងនោះវាទៅជាយ៉ាងណានោះទេ ។ ដើម្បីស្វែងរកការពិតជុំុវិញរឿងលែងលះរបស់នាង និងស្វាមី រយៈពេលជាង១០ថ្ងៃមកនេះ អ្នកយកព័ត៌មានយើងព្យាយាមទាក់ទងនាងមិនបានទេ ។ ម្តងម្កាលគេឃើញនាងបង្ហាញខ្លួនក្នុងពិធីជប់លៀងរបស់អ្នកសិល្បៈដូចគ្នា ដោយឃើញបណ្តើរតារាសម្តែងវ័យក្មេងទៀតផង៕ |
និយាយទូរស័ព្ទយូរដល់ទៅ50នាទីប៉ះពាល់ខួរក្បាល Posted: 01 Mar 2011 06:13 PM PST តាមការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានសុខភាពជាតិ(National Institutes of Health)នៅសហរដ្ឋអាមេរិកបានអះអាងថាការនិយាយទូរស័ព្ទយូរធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល។ បណ្តាអ្នកស្រាវជ្រាវដែលបានធ្វើពិសោធន៍ទៅលើមនុស្សតែ៤៧នាក់បានពិនិត្យជាចំបងទៅលើផលប៉ះពាល់ដោយម៉ាញេទិកដែលចេញមកពីអង់តែនទូរស័ព្ទ ។ បើទោះបីជាពួកគេបានពិនិត្យឃើញថាសកម្មភាពខួរក្បាលបានថយចុះអំឡុងការនិយាយទូរស័ព្ទក៏ដោយ តែក្រុមអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចទាញបាននូវការសន្និដ្ឋានណាមួយពីផលប៉ះពាល់ចំពោះសុខភាពទេ។ តាមការពិនិត្យដោយការស្គែនគេរកឃើញថា កម្រិតជាតិស្ករ(គ្លុយកូស)បានកើតឡើង៧%នៅចំកន្លែងដែលខួរក្បាលដាក់ជិតអង់តែនទូរស័ព្ទ ។ |
Posted: 01 Mar 2011 06:10 PM PST រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីសាលាក្តីខ្មែរក្រហម បានឱ្យដឹងកាលពីថ្ងៃទី១ មីនា ២០១១ ថា សាលាក្តីខ្មែរក្រហមមានគម្រោងពង្រីកកម្មវិធិផ្សព្វផ្សាយទៅដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស ដែលមានសមាជិកសរុបទាំងអស់ចំនួន១១.៣៥៣នាក់ ក្នុងគោលបំណងឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់យល់ដឹងកាន់តែច្បាស់អំពីដំណើរស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាទាក់ទងនឹងឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ក្រៅពីនេះក៏ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នេះក្លាយជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពក្នុងការសហការជាមួយសាលាក្តីខ្មែរក្រហម ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមកចូលរួមក្នុងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការក៏ដូចជាផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាឱ្យបានជ្រួតជ្រាបពីបញ្ហានេះកាន់តែទូលំទូលាយ ៕ |
បង្ក្រាបទីតាំងលួចផលិតគ្រឿងញៀនធំមួយកន្លែងនៅវាលស្បូវ Posted: 01 Mar 2011 05:54 PM PST រាជធានីភ្នំពេញ ៖ ស្របពេលដែលយុទ្ធនាការបង្ក្រាបការផលិត ការជួញដូរចែកចាយ និងការប្រើប្រាស់ថ្នាំញៀនកំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីយ៉ាងក្តៅគគុកនេះ ទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងស្ថិតនៅដីឡូត៍ គ្មានលេខក្នុងភូមិសាស្រ្តភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ត្រូវបានឡោមព័ទ្ធកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ កុម្ភៈ ។ ការរកឃើញទីតាំងលួចលាក់ផលិតថ្នាំញៀនមួយកន្លែងនេះ សមត្ថកិច្ចដកហូតបានសារធាតុផ្សំមួយចំនួនធំ ឧបករណ៍ផលិតមួយចំនួន និងឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ។ សមត្ថកិច្ចជំនាញដែលចុះទៅអនុវត្តប្រតិបត្តិការខាងលើយ៉ាងក្តៅគគុកទាំងកណ្តាលអធ្រាត្រនេះដឹកនាំដោយលោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូង លោកបែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានី លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យ លោកជឹម សីុថា អធិការរង រួមជាមួយមន្ត្រីកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត ។ ជន៣នាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះហុង អេនឌី ភេទប្រុស អាយុ៥១ឆ្នាំ ២-ឈ្មោះណៃ ស្រីនី ភេទស្រី អាយុ១៩ឆ្នាំ និង៣-ឈ្មោះណៃ វ៉ាន់ណែត ភេទប្រុស អាយុ១៦ឆ្នាំ ។ ជនទាំង៣នាក់នេះមានឈ្មោះហុង អេនឌី ជាមេខ្លោងផលិត និងជាម្ចាស់ទីតាំងផលិតថ្នាំញៀនចំតួ តែម្តង ។ ក្នុងការរុករកវត្ថុតាង និងឧបករណ៍ផលិតថ្នាំញៀនខាងលើនេះ សមត្ថកិច្ចចម្រុះបានដកហូតរថយន្ត២គ្រឿង ម៉ាកទួរីស១២កៅអី ១គ្រឿង ម៉ាកមែរសឺដែស១គ្រឿង ។ លើសពីនេះទៅទៀត ដកហូតបានឧបករណ៍ផលិតថ្នាំញៀនមួយកំប្ល៉េ ។ ដោយឡែក សារធាតុផ្សំដែលសមត្ថកិច្ចដកហូតបានមាន Pseudo ethed Zine 210ក្រាម Hydro Chloricacid ៥០កេស ស្មើនឹង១.១០០ដប Sodium Chloride ៥កេសស្មើ៦២ដប Sulfuri acide ១៥២កេស ស្មើ១៥២០ដប អាវុធខ្លីម៉ាកប្រាហា១ដើម បង់១មាន៣គ្រាប់ ។ ម៉ូតូម៉ាកអាយខនមួយគ្រឿង ម្សៅខ្មៅលាយរួចមួយធុង ព្រមទាំងសំភារៈប្រើប្រាស់មួយចំនួនធំទៀត។ លោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដល់ក្រុមអ្នកកាសែតខណៈពេលចុះប្រតិបត្តិការឆែកឆេរទីតាំងផលិតថ្នាំញៀនខាងលើនេះនាព្រឹកថ្ងៃទី១ មីនា ថា សមត្ថកិច្ចជំនាញបានសហការគ្នាជាសម្ងាត់តាមដានទីតាំងខាងលើនេះ អស់រយៈពេល៤ថ្ងៃកន្លងមកហើយ មុនឈានដល់ការចាប់មេខ្លោងឈ្មោះហុង អេនឌី នេះបានជាក់ស្តែងនៅក្នុងទីតាំងផលិត ។ លោកបែន រ័ត្ន បានបន្តថា ព័ត៌មានដែលសមត្ថកិច្ចឈានទៅដល់ការបង្ក្រាបទីតាំងខាងលើនេះគឺដោយមានបណ្តាញព័ត៌មានពិសេសផ្តល់ដល់សមត្ថកិច្ចអំពីការប្រទះឃើញទិដ្ឋភាពប្លែកគួរឱ្យសង្ស័យនៅក្នុងដីឡូត៍ខាងលើ ដូចជាមានរថយន្តទំនើបៗចេញចូលតែវេលារំលងអធ្រាត្រ ។ ជាងនេះ ទៅទៀត គឺការបង្ហូរកាកសំណល់ចេញមកក្រៅបានជះក្លឹនស្អុយ ហើយការបង្ហូរកាកសំណល់នេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានដាំដុះរបស់ប្រជាពលរដ្ឋជិតខាងទៀតផង ។ ចំពោះការបង្ក្រាបបានទីតាំងផលិតថ្នាំញៀននៅចំណុចខាងលើនេះគឺមានទ្រង់ទ្រាយធំមួយនៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាការកាត់ផ្តាច់បំពង់កអ្នកជួញដូរថ្នាំញៀនផងដែរ ។ បច្ចុប្បន្នទាំងវត្ថុតាងនិងមនុស្ស៣នាក់ដែលឃាត់ខ្លួននិងឧបករណ៍ដកហូតបាននាំយកមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ។ ចំពោះទីតាំងត្រូវបានតុលាការចេញ ដីកាបិទចោលមួយរយៈសិន ។ ទាក់ទិននឹងឈ្មោះហុង អេនឌី ត្រូវបានសមត្ថកិច្ចនៃការិយាល័យបង្ក្រាបគ្រឿងញៀននិយាយថា ធ្លាប់បានចាប់ខ្លួនកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១០ នៅចំណុចផ្ទះសំណាក់ណាំទ្រា ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពីបទចែកចាយថ្នាំញៀនម្តងរួចហើយ ។ ប៉ុន្តែជននេះត្រូវបានដោះលែងវិញក្រោយពេលឃុំខ្លួន បានជាង១ខែប៉ុណ្ណោះ ព្រោះខ្លាញ់ច្រើនពេក ។ នេះគឺជាការអនុវត្តទោសមិនបានត្រឹមត្រូវមួយរបស់មន្ត្រីអ្នកអនុវត្តច្បាប់ធ្វើឱ្យជនល្មើសមិនរាងចាល។ ក្រោយពេលរួចខ្លួនបានមកប្រព្រឹត្តបទល្មើសក្នុងទ្រង់ទ្រាយកាន់តែធំ និងបង្កគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋខ្មែរកាន់តែធ្ងន់ធ្ងរថែមទៀត ។ មានការកត់សំគាល់ថា ដីឡូត៍ដ៏ធំជាទីតាំងផលិតថ្នាំញៀននេះ នៅតាមរបងត្រូវបានបំពាក់កាម៉េរ៉ាសុវត្ថិភាពចំនួន១៩កន្លែង ដែលជាការប្រុងប្រយ័ត្នមួយរបស់មេខ្លោងរូបនេះ ។ នៅក្នុងរថយន្តរបស់ហុង អេនឌី ក៏មានបំពាក់អ៊ីនធើរណេតដែលអាចមើលឃើញតាមរយៈកាមេរ៉ាដែលបង្កប់នៅបរិវេណខាងក្នុងដីឡូត៍ ប្រសិនបើមានមនុស្សចម្លែកនៅក្នុងដីឡូត៍នោះគឺមេខ្លោងមិនចូលនោះទេ ។ ឈ្មោះហុង អេនឌី គឺជាជនរកស៊ីគ្រឿងញៀនដែលគេស្គាល់តាមសណ្ឋាគារធំៗមួយចំនួន ហើយក៏ជាអ្នកបើកឌីស្កូតាមទីតាំងក្លឹបមួយចំនួនសម្រាប់ជួញដូរថ្នាំញៀនផងដែរ ។ ជននេះធ្លាប់ត្រូវបានចាប់ខ្លួន តែដាក់គុកមិនបានយូរទេបានរួចមកវិញហើយប្រកបរបរដ៏គ្រោះថ្នាក់នេះដដែលឡើងវិញ ។ តាមព័ត៌មានរបស់មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ដីឡូត៍ផលិតថ្នាំញៀនខាងលើនេះជាកម្មសិទ្ធិរបស់ឈ្មោះហុង អេនឌី ដែលបានទិញកាលពីខែមីនា ឆ្នាំ២០១០ កន្លងមក ។ ដូច្នេះទីតាំងខាងលើគឺជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គេតែម្តង ។ ចំណែកឯនារីម្នាក់ដែលត្រូវឃាត់ខ្លួនក្នុងប្រតិបត្តិការខាងលើនេះដែរ គឺជាស្រីស្នេហ៍របស់ឈ្មោះហុង អេនឌី និងក្មេងប្រុសជំទង់ជាប្អូនប្រុស ស្រីស្នេហ៍នេះ ។ ដើម្បីជាការលើកទឹកចិត្តចំពោះសមត្ថកិច្ច ក្នុងប្រតិបត្តិការខាងលើនេះ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ បានឧបត្ថម្ភថវិកាដល់ប៉ូលិសនៃការិយាល័យជំនាញ១លានរៀល និងឧបត្ថម្ភដល់ប៉ូលិសខណ្ឌមានជ័យ១លានរៀលផងដែរ ៕ |
ប៉េអឹមចាប់ខ្លួនអ្នកភូមិ៤នាក់ តាមបណ្តឹងក្រុមហ៊ុនCIV អ្នកភូមិលើកគ្នាសុំដោះលែង Posted: 01 Mar 2011 05:47 PM PST ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋស្រីប្រុសក្មេងចាស់សុទ្ធសឹងជាជនជាតិភាគតិចមានចំនួនរាប់រយនាក់ មកពីភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល បាននាំគ្នាទៅកាន់សាលាដំបូង និងសាលា ខេត្ដ ដើម្បីស្នើសុំឱ្យអាជ្ញាធរដោះលែងបុរស៤នាក់ដែលត្រូវកំលាំងប៉េអឹមស្រុកស្នួលចាប់ខ្លួន ខណៈពួកគេបានកាប់រានដីព្រៃធ្វើចំការ ។នៅព្រឹកថ្ងៃទី២៨ កុម្ភៈ វេលាម៉ោង១១ព្រឹក គេឃើញប្រជាពលរដ្ឋប្រមាណជាងមួយរយនាក់ដើរដង្ហែគ្នាពាសពេញផ្លូវពីមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ដ ដោយម្នាក់ៗមានកាន់ និងទូលចំណីអាហារ និងទឹកធ្វើដំណើរឆ្ពោះមកកាន់សាលាដំបូងខេត្ដ និងសាលាខេត្ដ ក្នុងគោលបំណងសុំឱ្យតុលាការដោះលែងបុរសចំនួន៤នាក់ដែលត្រូវកម្លាំងប៉េអឹមស្រុកស្នួល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៧ខែកុម្ភៈ ខណៈពេលពួកគេទាំងបួននាក់បានកាប់រានដីព្រៃនៅចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ។ ការចាប់ខ្លួននេះគឺយោងតាមបណ្តឹងរបស់ក្រុមហ៊ុនដែលប្ដឹងចោទប្រកាន់ថាពួកគេលួចកាប់ដីព្រៃក្រុមហ៊ុន និងប្ដឹងទៅប៉េអឹមឱ្យចាប់ខ្លួននិងចោទពីបទកាប់រានដីព្រៃខុសច្បាប់។ បុរសឈ្មោះសា រ៉ែនកើត អាយុ៥១ឆ្នាំ មានទីលំនៅភូមិមានជ័យ ឃុំស្រែចារ ជាតំណាងប្រជាពលរដ្ឋបាននិយាយថា បុរសទាំងបួននាក់ដែលត្រូវកម្លាំងប៉េអឹមស្រុកស្នួលចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុននេះ មាន១-ឈ្មោះញ៉ែម ឧត្ដម ជនជាតិស្ទៀង អាយុ៣២ឆ្នាំ ២-ឈ្មោះ រា កើន អាយុ៣១ឆ្នាំ ៣-ឈ្មោះ វែង សុខខេង អាយុ៣៧ឆ្នាំ និង៤-ឈ្មោះសារី ដា អាយុ២០ ជាសិស្ស រៀនថ្នាក់ទី១១ អ្នកទាំងបួននាក់នេះមានទីលំនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល។ ក្រុមហ៊ុនស៊ីអាយវី(CIV)ជាក្រុមហ៊ុនវិនិយោគឯកជនលេិវិស័យកសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្នុងភូមិសាស្ដ្រស្រុកស្នួល ខេត្ដក្រចេះ ហើយកន្លងមកក្រុមហ៊ុននេះតែងតែមានទំនាស់រឿងដីធ្លីជាមួយនឹងប្រជាពលរដ្ឋនៅភូមិមានជ័យ ទោះជាមានការសំរបសំរួលពីអាជ្ញាធរថ្នាក់ខេត្ដ-ស្រុក ព្រមទាំងអង្គការពាក់ព័ន្ធមួយចំនួនជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ។ទោះបីជាយ៉ាងណា បុរសទាំងបួននាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះគឺមិនបានបញ្ជូនទៅកាន់សាលាដំបូងទេនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយត្រូវឃុំខ្លួនមួយថ្ងៃដើម្បីសាកសួរនៅទីបញ្ជាការកង រាជអាវុធហត្ថខេត្ដ ហើយក៏ត្រូវបានដោះលែងឱ្យត្រឡប់ទៅលំនៅឋានវិញនៅល្ងាចថ្ងៃទី២៨ កុម្ភៈ ក្រោយពេលដែលកំលាំងជំនាញរដ្ឋបាលព្រៃឈើបានជំរុញឱ្យធ្វើកិច្ចសន្យារួចមក ។ លោកវរសេនីយ៍ទោ ស្រី វុត្ថា មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្ដិធម៌នៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ បានឱ្យដឹងថា អ្នកទាំងបួននាក់នេះត្រូវបានសមត្ថកិច្ចសំរេចដោះលែងឱ្យត្រឡប់ទៅលំនៅឋានធម្មតាវិញហើយ ក្រោយពីជំនាញរដ្ឋបាលព្រៃឈើបានជំរុញឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការកាប់រានដីព្រៃខុសច្បាប់នេះតទៅទៀត ។ លោកវរសេនីយ៍ទោ បានបញ្ជាក់ថា បុរសទាំងបួននាក់នេះមិនបានកាប់រានដីព្រៃធ្វើជាកម្មសិទ្ធិនោះទេ គឺពួកគេបានទៅស៊ីឈ្នួលកាប់ព្រៃឱ្យគេក្នុងតម្លៃមួយម៉ឺនពីរពាន់រៀលក្នុងមួយថ្ងៃ រីឯជនដែលនៅពីក្រោយខ្នង និងជាអ្នកជួលបុរសទាំងបួននាក់នេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |