The Phnom Penh Post - KHMER: “កម្ពុជា​ស្នើ​ឲ្យ​យូណេស្កូ​ជួស​ជុល​ប្រាសាទ​ឡើង​វិញ” plus 9 more

The Phnom Penh Post - KHMER: “កម្ពុជា​ស្នើ​ឲ្យ​យូណេស្កូ​ជួស​ជុល​ប្រាសាទ​ឡើង​វិញ” plus 9 more


កម្ពុជា​ស្នើ​ឲ្យ​យូណេស្កូ​ជួស​ជុល​ប្រាសាទ​ឡើង​វិញ

Posted: 28 Feb 2011 01:02 AM PST

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ស្នើ​ទៅ​អង្គការ​យូណេស្កូ ឲ្យ​ជួស​ជុល​ការ​ខូច​ខាត​នៃ​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​ប្រាសាទ​បុរាណ​នេះ ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​អំឡុង​ពេល​​មាន​ការ​ប្រយុទ្ធ​ គ្នា​ដ៏​បង្ហូរ​ឈាម​មួយ​នៅ​ដើម​ខែ​នេះ។

ប្រេសិត​យូណេស្កូ​ជួប​សន្ទនា​ជា​មួយ​មេដឹកនាំ​កម្ពុជា​​អំពី​​​ប្រាសាទ​ព្រះវិហារ

Posted: 28 Feb 2011 12:42 AM PST

ភ្នំពេញ៖ លោក កូអ៊ីឈីរ៉ូ ម៉ាត់ស៊ូរ៉ា ប្រេសិត​ពិសេស​អង្គការ​យូណេស្កូ ទទួល​បន្ទុក​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជួប​ពិភាក្សា​​ជា​មួយ​លោក​ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​រាជ​ធានី​ភ្នំពេញ អំពី​ការ​ខូច​ខាត​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ កាល​ពី​ដើម​ខែ​កុម្ភៈ​។

មនុស្ស​បី​នាក់​ជាប់​ចោទ​ពី​បទ​បើក​បម្រើ​​សេវាកម្ម​ផ្លូវ​ភេទ​ខុស

Posted: 28 Feb 2011 12:27 AM PST

ភ្នំពេញ៖ លោក ឯក ឆេងហួត ព្រះរាជ​អាជ្ញារង​​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មនុស្ស​ ៣នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ចន្ទ​នេះ ពី​បទ​ធ្វើ​ប្រតិបត្តិការខុស​ច្បាប់​នូវ​​សេវាកម្ម​ផ្លូវ​ភេទ​ សម្រាប់​ផ្តល់​ពួក​មនុស្ស​ភេទ​ទី​បី និង​ស្ត្រី​វ័យ​ចំណាស់​នៅ​រាជ​ធានី​ភ្នំពេញ។

អាស៊ាន ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ​មាន​ផែនការ​បង្កើត​អង្ករ​បម្រុង​ក្នុង​តំបន់

Posted: 27 Feb 2011 11:08 PM PST

ទីក្រុង​ហ្សាការតា៖ មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នៅ​ ក្រោយ​កិច្ច​ប្រជុំ​នៃ​បណ្តា​រដ្ឋ​មន្ត្រី​​សេដ្ឋកិច្ច​តំបន់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បូក​រួម​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​​ខាង​ត្បូង មាន​ផែនការ​បង្កើត​​នូវ​អង្ករ​បម្រុង​ ដើម្បី​ជួយ​ការពារ​ពួកគេ​ពី​​ការ​ឡើង​ថ្លៃ​​នៃ​ទំនិញ​។

ទិដ្ឋភាព​នៃ​ការ​​បង្ក្រាប​របស់​​​អាជ្ញាធរ​លើ​​ប្រជា​ពលរដ្ឋ​បឹងកក់

Posted: 27 Feb 2011 09:23 PM PST

ភ្នំពេញ៖ ក្រុម​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​បង្ក្រាប​លើ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​បឹងកក់ នៅ​មុខ​សាលា​រាជ​ធានី ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​ស្រប​សម្រាប់​ការ​អភិវឌ្ឍ​នៅ​តំបន់ ​បឹងកក់។

អូបាម៉ា​ស្វាគមន៍​កំណែ​ប្រែ​គណៈ​រដ្ឋ​មន្ត្រី​ប្រទេស​បារ៉ែន

Posted: 27 Feb 2011 08:48 PM PST

ក្រុង​វ៉ាស៊ីងតោន៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ស្វាគមន៍​​នៅ​ថ្ងៃ​ចន្ទ​នេះ ដល់​រដ្ឋាភិបាល​របស់​ប្រទេស​បារ៉ែន ដែល​បាន​​រៀប​ចំ​គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ឡើង​វិញ និង​បាន​ជំរុញ​ឲ្យ​ប្រទេស​នេះ​គោរព​សិទ្ធិ​មនុស្ស។

អង់គ្លេស​អនុវត្តន៍​ភ្លាមៗ​នូវ​ការ​សម្រេច​ចិត្ត​របស់​អ.ស.ប.​ដាក់​ទណ្ឌ​កម្ម​លើ​ហ្កាដាហ្វី

Posted: 27 Feb 2011 08:02 PM PST

ទីក្រុង​ឡុងដ៍៖ ចក្រ​ភព​អង់គ្លេស បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មេដឹកនាំ​លីប៊ី មួម៉ារ ហ្កាដាហ្វី និង​បាន​ដក​ហូត​​អភ័យ​ឯក​សិទ្ធិ​ការទូត​របស់​គាត់​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ​បុរស​ខ្លាំង​ម្នាក់​នេះ ឲ្យ​ចុះ​ចេញ​ពី​អំណាច បន្ទាប់​ពី​រដ្ឋាភិបាល​របស់​គាត់​បាន​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​ល់​​ការ​បះ​ បោរ​ប្រឆាំង​នឹង​របប​គ្រប់​គ្រង​របស់​គាត់។

ចក្រ​ភព​អង់គ្លេស​គ្រោង​ឈប់​ផ្តល់​​ជំនួយ​ដល់​កម្ពុជា

Posted: 27 Feb 2011 07:19 PM PST

ទីក្រុង​ឡុងដ៍៖ គេហ​ទំព័រ​របស់​កាសែត​អង់គ្លេស បាន​និយាយ​ថា ចក្រភព​អង់គ្លេស គ្រោង​​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ចំនួន ១៦​ ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ឈរ​លើ​ហេតុ​ផល​ថា​ បណ្តា​ប្រជាជាតិ​ទាំង​នោះ មិន​មែន​ជា​រដ្ឋ​ក្រី​ក្រ​​ទៀត​នោះ​ឡើយ។

ប្រេសិត​យូណេស្កូ​មក​ដល់​កម្ពុជា គម្រោង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​ត្រូវ​ពន្យារ

Posted: 27 Feb 2011 03:39 AM PST

ភ្នំពេញ៖ ប្រេសិត​ពិសេស​របស់​អង្គការ​យូណេស្កូ លោក កូអ៊ីឈីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា ដែល​មាន​គម្រោង​ទៅ​​ត្រួត​ពិនិត្យ​​ទំហំ​នៃ​ការ​ខូច​ខាត​​របស់​ប្រាសាទ​ ព្រះវិហារ​ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​​​ការ​ប្រយុទ្ធ​គ្នា​​ដ៏​បង្ហូរ​ឈាម​រវាង​ប្រទេស​ កម្ពុជា និង​ថៃ កាល​ពី​ដើម​ខែ​នេះ ត្រូវ​បាន​ពន្យារ​ពេល។

អ.ស.ប.​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​លីប៊ី

Posted: 27 Feb 2011 03:09 AM PST

បុរីញូវយ៉ក៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ (ថ្ងៃ​សៅរ៍​នៅ​អាមេរិក) បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ជា​ឯក​ច្ឆន្ទ​​រារាំង​រាល់​ការ​ធ្វើ​ដំណើរ​ និង​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ របស់​មេដឹកនាំ​លីប៊ី មួម៉ារ ហ្កាដាហ្វី សមាជិក​ក្រុម​គ្រួសារ​របស់​គាត់ និង​សមាជិក​ក្នុង​រង្វង់​​​​រដ្ឋាភិបាល។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!