The Phnom Penh Post - KHMER: “ទូក​​វៀណាម​ចូល​នេសាទ​ខុស​ច្បាប់​ក្នុង​សមុទ្រ​កម្ពុជា អាជ្ញាធរ​មិន​ដឹង​មិនឮ” plus 3 more

The Phnom Penh Post - KHMER: “ទូក​​វៀណាម​ចូល​នេសាទ​ខុស​ច្បាប់​ក្នុង​សមុទ្រ​កម្ពុជា អាជ្ញាធរ​មិន​ដឹង​មិនឮ” plus 3 more


ទូក​​វៀណាម​ចូល​នេសាទ​ខុស​ច្បាប់​ក្នុង​សមុទ្រ​កម្ពុជា អាជ្ញាធរ​មិន​ដឹង​មិនឮ

Posted: 01 Mar 2011 02:56 AM PST

កែប ប្រជានេ​សាទ​នៅ​​ខេត្តកែប​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​​ថា​ ​​ទូក​នេសា​ទ​វៀ​តណា​ម​រាប់​សិប​គ្រឿង​ក្នុង​១​ថ្ងៃ​ៗ​ បា​ន​លួច​ឆ្មក់​ចូល​នេសា​ទត្រី​យ៉ាង​អនាធិ​បតេ​យ្យ​ ក្នុងដែន​សមុទ្រ​ខេត្ត​កែប​របស់​កម្ពុជា ​ត្រង់​ចំណុច​ភូមិ​សាស្រ្ត​​ភូមិ​តាណេន ​ភូមិ​ភ្នំ​ពូន​ខាង​​ត្បូង​ និង​ភូមិ​​ភ្នំ​លាវ។

យក​ឈ្មោះ​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​ទៅ​កាង​ដី​ព្រៃ ត្រូវ​នគរបាល​ចាប់​ខ្លួន

Posted: 01 Mar 2011 02:45 AM PST

ភ្នំពេញ៖ លោក អ៊ីម ប៊ុន្នី មន្រ្តី​​នគរបាល​​​​រាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ​៤២​​ឆ្នាំ​ម្នាក់ ត្រូវ​បាន​​គេ​ចោទ​ប្រកាន់​ពី​បទ​​ប្រើ​ប្រាស់​ឈ្មោះ​ទី​ប្រឹក្សា​ផ្ទាល់​ របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ដើម្បី​ទន្ទ្រាន​ដី​ព្រៃ​​រដ្ឋ​ កាប់​ឈើ​​ និង​​ធ្វើ​​អាជីវកម្ម​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​បាត់​ដំបង។

បញ្ចេញ​សំនៀង​ភាសា​ខ្មែរ​មិន​ច្បាស់ នាំ​ឲ្យ​បុស្បា ប៉ាន់ ប្រឈម​មុខ​នឹង​មតិ​រិះ​គន់

Posted: 01 Mar 2011 02:29 AM PST

សៀមរាប៖ ជាមួយ​នឹង​ការ​ប្រគំ​តន្ត្រី​រយៈ​ពេល​២​ថ្ងៃ​របស់​បុស្បា ប៉ាន់​ ក្នុង​កម្មវិធី​ «រំឭក​គុណគ្រូ» ​នោះ ក្រុម​ទស្សនិកជន ​និង​អ្នក​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​ បាន​បញ្ចេញ​​​​ទស្សនៈ​ផ្សេង​ៗ​គ្នា​អំពី​​ទេពកោសល្យ​របស់​កុមារី​សម្លេង​ ក្រលួច​វ័យ​ ១៣​ឆ្នាំ រូបនេះ​ ។

អ្នក​ភូមិ​៧​នាក់​​វិល​ទៅ​ផ្ទះ​វិញ​ហើយ មិន​មាន​ជំងឺ​ផ្តាសាយ​បក្សី​ទេ

Posted: 01 Mar 2011 02:18 AM PST

បន្ទាយមានជ័យ៖ មនុស្ស​៧​នាក់​ដែល​គេសង្ស័យ​ថា មាន​ជម្ងឺ​​ផ្តាសាយ​បក្សី​​នោះ បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​បង្អែក​​​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន​មង្គល​ បុរី​​ កាល​​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​មិន​មាន​ឆ្លង​ជម្ងឺ​ផ្តាសាយ​បក្សី​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!