VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ២២ តុលា

Posted: 21 Oct 2011 07:02 PM PDT

ថៃ​៖ ​មន្រ្តី​ថៃ​បាន​ព្រមាន​ពួក​អ្នក​ទីក្រុង​បាងកក​រាប់​លាន​នាក់​ឲ្យ​រើ​របស់​របរ​របស់​ខ្លួន​ទៅកាន់​ទួល​ខ្ពស់​ៗ​ នៅពេល​ដែល​ទឹក​ជំនន់​​បាន​ចាប់​ផ្តើម​លិច​​ផ្នែក​នានា​នៃ​ស្រុក​នៅ​ខាង​ក្រៅ​រាជ​ធានី​បាង​កក។

ចិន​៖ ​អាល្លឺ​ម៉ង់​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​និង​មេដឹកនាំ​សាសនា​ដែន​ដីទីបេ​សម្តេច​ Dalai Lama ​ជួយ​បញ្ឈប់​ការ​ដុត​​ខ្លួន​ឯង​ដោយ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ដើម្បី​ប្រឆាំង​តវ៉ា​​នយោបាយ​សាសនា​របស់​ចិន​​នៅក្នុង​​តំបន់​នានា​ដែល​មាន​ប្រ​ជា​រាស្រ្ត​ទីបេ​រស់នៅ​​នៅ​ក្នុង​ប្រទេស​ចិន។

បារាំង​៖ ​Francois​ Fillon​ នាយក​រដ្ឋមន្រ្តី​​បារាំង​​ស្ថិត​នៅក្នុង​ប្រទេសដើម្បី​ចរចា​ដោយ​ផ្តោត​ទៅលើ​ពាណិជ្ជកម្ម​និង​កិច្ច​សហប្រតិបត្តិការណ៍​វិនិយោគទុន។

សហរដ្ឋ​អាមេរិក​៖ ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​អូបាម៉ា​ បាន​ប្រកាស​ថា​​កងទ័ព​សហរដ្ឋ​អាមេរិក​ទាំងអស់​​​ នឹង​ត្រូវ​ដក​ចេញ​ពី​ប្រទេស​ទាំងអស់​នៅ​ចុង​ឆ្នាំ​នេះ។

លីប៊ី​៖ ​ផែនការ​បញ្ចុះ​សព​​អតីត​មេដឹកនាំ​លីប៊ី​ Moammar​ Gadhafi​បាន​ត្រូវ​ផ្អាក​ នៅ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ អង្គការ​សហប្រជាជាតិ​និង​អង្គការ​សិទ្ធិ​មនុស្ស​ កំពុង​ចោទ​សួរ​ថា​តើ​ Gadhafi ស្លាប់​យ៉ាង​របៀបណា។

អាហ្វហ្គានីស្ថាន​៖ ហ៊ីលឡារី គ្លីនតុន រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​អាមេរិក​បាន​ឈោង​ទៅ​ដល់​ពួក​បណ្តាញ​កងជីវពល​ Haqqani ​ក្នុង​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​បញ្ចប់​​អំពើហិង្សានៅ​អាហ្គានីស្ថាន​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​។

ស៊ីរី​៖ ពួក​សកម្មជន​សិទ្ធិ​មនុស្ស​​និយាយ​ថាកងកម្លាំង​សន្តិសុខស៊ីរី​បាន​សម្លាប់​​ពួក​បាតុករ ​យ៉ាង​ហោច​ណាស់​ក៏​១៨​នាក់​ដែរ​​កាល​ពី​ថ្ងៃ​សុក្រ​ ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​ទាំង​នោះ​នៅ​ក្នុង​ទីក្រុង​ Homs ​ដែល​ជាទីក្រុង​មាន​ការ​ធ្វើ​បាតុកម្ម​យ៉ាង​ខ្លាំង​ដែល​ការ​ស្លាប់​របស់​ Moammar Gadhafi ​មេដឹកនាំ​លីប៊ី​​បាន​ធ្វើ​ឲ្យ​មាន​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ឡើង​វិញ។

សហរដ្ឋ​អាមេរិក​៖ ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ កូឡំប៊ី​និង​ប៉ាណាម៉ា​ឲ្យ​ក្លាយ​ជាច្បាប់​កាល​ពី​ថ្ងៃ​សុក្រ។

សហរដ្ឋ​អាមេរិក​៖ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ បាន​បោះឆ្នោត​ប្រឆាំង​ កម្ម​វិធី​ការងារ​របស់​ប្រធា​នា​ធិបតី​បារ៉ាក់​ អូបាម៉ា​ជាលើកទី​២​នៅ​ក្នុង​រយៈពេល​មិនដល់​ពីរ​សប្តាហ៍​ផង។

កូរ៉េ​ខាងជើង​៖ ​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាងជើង បាន​ឈោង​ដល់​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បន្ត​ការរុករក​​សាកសព​ទាហាន​អាមេរិកាំង​​បាត់​ខ្លួន​ក្នុង​សង្គ្រាម​កូរ៉េ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!