The Phnom Penh Post - KHMER: “មន្ត្រី​ថា សហគ្រាស​កំពុង​បំពុល​បរិស្ថាន​ទន្លេ​មេគង្គ” plus 9 more

The Phnom Penh Post - KHMER: “មន្ត្រី​ថា សហគ្រាស​កំពុង​បំពុល​បរិស្ថាន​ទន្លេ​មេគង្គ” plus 9 more


មន្ត្រី​ថា សហគ្រាស​កំពុង​បំពុល​បរិស្ថាន​ទន្លេ​មេគង្គ

Posted: 18 Oct 2011 03:46 AM PDT

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​អង្គារ​នេះ បាន​អះ​អាង​ថា សហគ្រាស​នានា​នៅ​កម្ពុជា កំពុង​តែ​បំពុល​ទឹក និង​បរិស្ថាន​នៅ​តាម​ទន្លេ​មេគង្គ ដែល​ស្ថានភាព​នេះ បាន​ជំរុញ​ឲ្យ​សហគ្រាស​ចំនួន ៥០ ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​មួយ ដើម្បី​កែ​លម្អ​បច្ចេកទេស​ផលិតកម្ម​របស់​ពួកគេ សម្រាប់​ប្រកួត​ប្រជែង​នឹង​ផលិត​ផល​របស់​បណ្ដា​ប្រទេស​អាស៊ី​ដទៃ​ទៀត​នៅ​ ឆ្នាំ​២០១៥។

អនុក្រឹត្យ​ហាម​ផ្សាយ​ថ្នាំ​ជក់​ ត្រូវ​បាន​គេ​រំលោភ​បំពាន

Posted: 18 Oct 2011 02:49 AM PDT

ភ្នំពេញៈ មន្ត្រី​សង្គម​ស៊ីវិល បាន​បន្ត​អះ​អាង​ថា ក្រុមហ៊ុន​ផលិត​ថ្នាំ​ជក់​មួយ​ចំនួន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ត​រំលោភ​បំពាន​លើ​អនុក្រឹត្យ​ហាម​ឃាត់​ការ​ផ្សព្វ​ផ្សាយ​ ពាណិជ្ជកម្ម​ថ្នាំ​ជក់​តាម​រូបភាព​ដាក់​លើ​ផ្ទាំង​ប៉ាណូ​ធំៗ ក្នុង​រាជ​ធានី-ខេត្ត បើ​ទោះបី​ជា​ឱសាន​វាទ​នៃ​បម្រាម​នេះ បាន​ចូល​ជា​ធរមាន​អស់​រយៈ​ពេល​ ២​ខែ​ទៅ​ហើយ​ក៏​ដោយ។

រដ្ឋាភិបាល​កាត់​ដី​ជាង​៣​ពាន់​ហិកតា​ឲ្យ​អតីត​យោធិន

Posted: 18 Oct 2011 02:27 AM PDT

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ដី​ឯកជន​របស់​រដ្ឋ​ទំហំ​ជាង ៣​ពាន់​ហិកតា ក្នុង​ខេត្ត​ចំនួន ២​ផ្សេង​ពី​គ្នា សម្រាប់​ធ្វើ​សម្បទាន​ដី​សង្គម​កិច្ច​ដល់​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រួសារ។

គ.ជ.ប.​បញ្ចប់​ដំណើរការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត

Posted: 18 Oct 2011 02:17 AM PDT

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ( គ ជ ប ) បញ្ចប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​ឃុំ​សង្កាត់​ចំនួន ៣៦៧ ក្នុង​ខេត្ត​ចំនួន ១៦ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី គ ជ ប បាន​បន្ថែម​ពេល ៣​ថ្ងៃ ដល់​ឃុំ​សង្កាត់​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់។

ចិន​ចាក់​វ៉ាសាំង​ឲ្យ​ក្មេង​៤,៥​លាន​នាក់​ទប់​ស្កាត់​ជំងឺ​ស្វិត​ដៃ​ជើង

Posted: 18 Oct 2011 01:32 AM PDT

ហុងកុងៈ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ដល់​កូន​ក្មេង​ និង​ក្មេង​ជំទង់​ចំនួន ៤,៥​លាន​នាក់ នៅ​ក្នុង​រយៈ​ពេល ៥​សប្ដាហ៍​ចុង​ក្រោយ​នេះ នៅ​តំបន់​ស៊ីនជាំង នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃ​ជើង បន្ទាប់​ពី​ជំងឺ​នេះ​បាន​កើត​ឡើង​លើ​មនុស្ស​ចំនួន ១៧​នាក់ និង​បាន​សម្លាប់​មនុស្ស​ក្នុង​ចំណោម ៧​នាក់​នោះ។

កាត់​ទោស​វៀតណាម​ពីរ​នាក់​បើក​បន​ខុស​ច្បាប់

Posted: 18 Oct 2011 01:13 AM PDT

ភ្នំពេញៈ ជន​ជាតិ​វៀតណាម ២​នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ បើក​សវនាការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ ជុំ​វិញ​ករណី​បើក​ផ្ទះ​បន​ខុស​ច្បាប់​នៅ​ភ្នំពេញ។

សេដ្ឋកិច្ច​ចិនកើន​ខុស​ពី​ការ​ព្យាករ​ព្រោះ​តែ​ក្ដី​បារម្ភ​វិបត្តិ​សេដ្ឋកិច្ច​សកល

Posted: 18 Oct 2011 12:39 AM PDT

111018_b06

ប៉េកាំងៈ សេដ្ឋកិច្ច​ចិនបាន​កើន​ឡើង ​៩,១​ភាគ​រយ​នៅ​ត្រី​មាស​ទី​បី ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំមុន ដែលនេះ​គឺ​ជា​កំណើន​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក និង​ជំរុញ​ឲ្យ​មាន​ក្តី​បារម្ភ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក កំពុង​ធ្លាក់​ចុះ​ ខណៈ​វិបត្តិ​បំណុល​របស់​អឺរ៉ុប​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ។

មេ​បក្ស​ប្រឆាំង​អ៊ូហ្កាន់ដា​ត្រូវ​គេ​ចាប់​ខ្លួន​ក្នុង​បាតុកម្ម​ជា​ថ្មី

Posted: 18 Oct 2011 12:23 AM PDT

ខាំប៉ាឡាៈ មេដឹកនាំ​គណ​បក្ស​ប្រឆាំង​នៃ​ប្រទេស​អ៊ូហ្កាន់ដា លោក គីសហ្សា បេស៊ីកយ៉េ ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ពេល​លោក​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​«ដើរ​ទៅ​ធ្វើ​ការ» ប្រឆាំង​នឹង​កំណើន​តម្លៃ​ទំនិញ​ប្រើ​ប្រាស់ និង​ការ​ចំណាយ​ដ៏​ខ្ជះ​ខ្ជាយ​របស់​រដ្ឋាភិបាល​ នៅ​ខាង​ក្រៅ​រដ្ឋ​ធានី​ខាំប៉ាឡា។ នេះ​ដោយ​យោង​តាម​ការ​បញ្ជាក់​ពី​គណ​បក្ស​របស់​លោក។

ថៃ​ចាប់​ផ្ដើម​ទូទាត់​ការ​ខូច​ខាត​ ខណៈ​បាងកក​មិន​ទាន់​ឆ្លង​ផុត​វិបត្តិ

Posted: 18 Oct 2011 12:12 AM PDT

បាងកកៈ គណៈ​រដ្ឋ​មន្ត្រី​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពិភាក្សា​អំពី​​ការ​ខូច​ខាត​ផ្នែក​សេដ្ឋកិច្ច​កាន់​ធំ​ឡើងៗ​ដោយ​សារ​ ទឹក​ជំនន់ ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៣១៥​នាក់​រួច​ហើយ ហើយ​ប្រជាជន​នៅ​រាជ​ធានី​បាងកក ត្រូវ​បាន​គេ​ប្រាប់​កុំ​ឲ្យ​បោះ​បង់​ចោល​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​កេ បើ​ទោះ​បី​គ្រោះ​ថ្នាក់​​ភ្លាមៗ​ដោយ​ទឹក​ជំនន់​មក​លើ​ទីក្រុង​មួយ​នេះ បាន​កន្លង​ហួស​ទៅ​ហើយ​ក្ដី។

SAMSUNG ពង្រីក​ការ​រាំង​ខ្ទប់​ការ​ចេញ​លក់ iPhone

Posted: 17 Oct 2011 10:20 PM PDT

សេអ៊ូលៈ ក្រុមហ៊ុន Samsung Electronics បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ហាម​ឃាត់​ការ​លក់​ទូរស័ព្ទ iPhone 4S របស់​ក្រុមហ៊ុន Apple នៅ​អូស្រ្តាលី និង​ជប៉ុន ដែល​នេះ​វា​បាន​បង្កើន​ជម្លោះ​ផ្លូវ​ច្បាប់​រវាង​ក្រុមហ៊ុន​​ទាំង​ពីរ ខណៈ​ពេល Apple គឺ​ជា​អតិថិជន​ និង​ជា​គូ​ប្រជែង​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន Samsung។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!