Koh Santipheap Daily

Koh Santipheap Daily


លោកពូទីន ​​សន្យា​​ពង្រឹង​​ប្រព័ន្ធ​​​នយោបាយ​បើ​​លោក​​ជាប់ឆ្នោត​​ប្រធានាធិបតី​

Posted: 18 Oct 2011 12:19 AM PDT

លោកវ៉្លាឌីមៀរ ពូទីន
​នាយករដ្ឋមន្ត្រី​​​រុស្ស៊ី ​លោក​វ៉្លាឌីមៀរ ពូទីន ​កាលពីថ្ងៃទី​​​១៧ ​តុលា បាន​សន្យា​​ពី​ការពង្រឹង​​ប្រព័ន្ធ​​​នយោបាយ​​របស់​ប្រទេស ហើយ​សម្រួល​​​​ដល់​​ស្ថានភាព​សេដ្ឋកិច្ច​ក្រោយ​ការ​វិលត្រឡប់​របស់​លោក​​​មក​​​កាន់វិមានក្រឹមឡាំងវិញ ។​

ប្រកួត​​បាញ់​​​កាំភ្លើង​​​​ខ្លី​​នៅ​​ម៉ិកស៊ិក

Posted: 18 Oct 2011 12:19 AM PDT


​ចាត់​ទុក​ថា​​ជារូប​ភាព​​​ដ៏​ចម្លែក​​​មួយ​ត្រូវ​បាន​​​ថត​ទុក ខណៈ​ពេលកំពុង​ប្រកួត​កីឡា​បាញ់​​កាំភ្លើង​ខ្លីប្រភេទ​បុរស​«​​ផេន​ អាមេរិក​ ហ្គេមស៍»​ ក្នុង​ទីក្រុង​គួដា​ឡាហា​រ៉ា ប្រទេស​​ម៉ិក​​ស៊ិក​​ កាលពី​​ថ្ងៃទី​​១៦ តុលា ។​

គ្រោះ​​ធម្មជាតិ​​សូម្បី​​​តែ​សត្វ​​​​ក៏​វេទនា​​​ដែរ​

Posted: 18 Oct 2011 12:17 AM PDT


​ឆ្កែ​មួយក្បាល​​នេះ គេ​ថត​ខណៈ​​វា​កំពុង​ដើរ​កាត់​ភ្លៀង​នៅតំបន់​​​​ស៊ីវ​ដាដ​ ​អាសេ​ស្ថិត​នៅ​​​​ឆ្ងាយ​ពី​ទីក្រុង​សាន សាល់​វ៉ាឌ័រ​ រាជធានី​របស់​ប្រទេស​អេល​សាល់​វ៉ាឌ័រ ភាគ​ខាង​​លិច​​ប្រហែល​៤០​គីឡូ​ម៉ែត្រ​​ កាលពី​​ថ្ងៃទី​១៦ តុលា​ ។​

សេចក្តី​​​​រីករាយ​​​​នៃ​កុមារ​​ក្នុង​​​ប្រទេស​​​​អសន្តិសុខ​

Posted: 18 Oct 2011 12:11 AM PDT


ការកម្សាន្ត​​​សប្បាយ​​នៅទី​សាធារណៈកំពុង​​​ក្លាយ​ជា​ទីពេញ​​​និយម​របស់​កុមារ ជាពិសេសទិដ្ឋ​ភាព​​នៃការ​កម្សាន្ត​​សប្បាយ​​​រមែង​កើត​ឡើង​​នៅ​​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​ ប៉ុន្តែ​នៅតាម​បណ្តា​ប្រទេស​​កំពុង​​ជួប​នឹង​​វិបត្តិ​​​សង្គ្រាម​​កុមារ​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​​

ការហោះ​ហើរ​​​ធ្វើ​ពាណិជ្ជ​កម្ម​​​លើក​​ដំបូង​​របស់​​យន្តហោះ ​​AIRBUS A380 ​នៅ​ចិន​

Posted: 18 Oct 2011 12:05 AM PDT

យន្តហោះ​​​​យក្ស​​​ ​A380 ដែលចុះ​ទៅ​ក្វាង​​​ស៊ូ
​យន្តហោះយក្ស AIRBUS A380 មួយ​គ្រឿង​ បានចុះ​​កាលពីថ្ងៃទី​​​​១៧ តុលា ​​នៅ​ព្រលាន​យន្តហោះ​បៃ​យុន​ ​ក្រុង​​ក្វាង​ស៊ូ ដែល​កំណត់​ពីការ​​ហោះហើរ​​ធ្វើពាណិជ្ជ​កម្ម​​លើក​ដំបូង​​​របស់​យន្តហោះពាណិជ្ជ​​កម្ម​​​យក្ស​នេះ​នៅចិន​។​

រដ្ឋមន្ត្រីកីឡា​ប្រទេស​ប្រេស៊ីល​បដិសេធ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុក​រលួយ

Posted: 18 Oct 2011 12:01 AM PDT

រដ្ឋមន្ត្រីកីឡា​ប្រទេសប្រេស៊ីល​លោកអ័រឡានដូ ស៊ីលវ៉ា
រដ្ឋ​មន្ត្រី​ក្រ​សួង​កីឡា​របស់​ប្រទេស​ប្រេស៊ីល​លោក​អ័រ​ឡាន​ដូ​ ស៊ីល​វ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​សុំ​ឲ្យ​ការិ​យា​ល័យ​មេធា​វី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​រូប​គាត់​ពី​បទ​ចោទ​ប្រព្រឹត្តអំ​ពើ​ពុក​រលួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្ស​នា​វដ្តី​ឈ្មោះ​Veja ចេញ​ក្នុង​សប្តាហ៍​នេះ​។

ក្រុមគ្រូពេទ្យភ្នែកសហការគ្នាពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋឥតគិតថ្លៃ

Posted: 17 Oct 2011 11:58 PM PDT

សកម្មភាពព្យាបាលភ្នែក
ខេត្ត​ប៉ៃ​លិន ៖ ក្រុមគ្រូ​ពេទ្យ​ភ្នែក​នៃ​មន្ទីរ​ពេទ្យបង្អែកខេត្តប៉ៃលិនសហការជា​មួយ​ក្រុម​ គ្រូពេទ្យភ្នែកនៃមូលនិធិហ្វ្រេតហូឡូអូស្រ្តាលីធ្វើ​ការ​ ពិនិត្យព្យាបាលព្រមទាំងវះកាត់​ជំងឺភ្នែកដល់​​ ប្រជាពលរដ្ឋដែលមានបញ្ហាឈឺភ្នែកដោយ ឥតគិតថ្លៃ។ ការព្យាបាល​នេះមានរយៈ​ពេល​៣​ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៧ដល់ថ្ងៃទី​២១​ តុលា។ ក្នុងនោះមានវេជ្ជបណ្ឌិតវះកាត់​ចំនួន​២នាក់

អ្នក​ជីក​ត្បូង​នៅប៉ៃលិន​រក​អង្ករ​ច្រក​​ឆ្នាំង​ស្ទើរ​តែ​មិន​បាន

Posted: 17 Oct 2011 11:52 PM PDT

កម្មករជីកត្បូង
ខេត្តប៉ៃលិន ៖ សព្វថ្ងៃនេះ មានត្បូង​នៅ​សេស​សល់តិចតួចណាស់ក្រោយពីសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​ ក្នុងស្រុកបានបញ្ចប់ទៅ។ កាលពីមុន ខេត្ត​ប៉ៃលិន គឺជាទឹកដីដែលមានជនជាតិ ជ្វា កូឡា និង​ប្រជាជនខ្មែរតែងតែមក​រស់នៅ​រក​ស៊ីជីកដី រែងត្បូង ហើយនៅទូទាំងប្រទេស​ក៏​ល្បី​តៗគ្នាថា ទឹកដីខេត្តប៉ៃលិនសម្បូរទៅដោយត្បូង​ដ៏​មាន​តម្លៃ ដូចជាត្បូង​កណ្តៀង ត្បូង​ទទឹម ត្បូង​ខៀវ ក្រហម

9ខែ​ដើមឆ្នាំ​គ្រោះថ្នាក់​ផ្សេងៗស្លាប់មនុស្ស​​126​នាក់​, របួស​170នាក់

Posted: 17 Oct 2011 11:49 PM PDT

ទិដ្ឋភាពគ្រោះថ្នាក់នៅក្នុង​ខេត្ត​កំពង់ធំ
ខេត្តកំពង់ធំ ៖ សភាព​ការណ៍​​សណ្តាប់ធ្នាប់​​​សាធារណៈ​​ និងគ្រោះថ្នាក់​​ចរាចរ​ណ៍​ពិត​មែន​​មាន​ការ​​ថយចុះ​ តែគ្រោះ​​មហន្តរាយកើត​ឡើង​​បាន​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់ របួស ​និងខូច​ខាត​ទ្រព្យ​សម្បត្តិ​​ប្រជាពលរដ្ឋ​​​ជា​បន្តបន្ទាប់ និងមាន​លក្ខណៈ​​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​​​ ។ តាម​របាយ​ការណ៍​​​​របស់សមត្ថកិច្ច​​​នគរបាល​ខេត្ត​​​​​​បាន​ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០១១កន្លងទៅ​នេះ​

ខឹង​លួច​មិន​​បាន​ចាក់សន្តិ​សុខ​ឯក​ជន​​យាម​ផ្ទះ​​របួស​ស្ទើរ​​តែ​ស្លាប់​

Posted: 17 Oct 2011 11:47 PM PDT

ខេត្តព្រះសីហនុ ៖ យុវជនឈាម​រាវម្នាក់​ត្រូវ​បានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាន​នគរ​បាល​ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនកាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី១៧ តុលា ឆ្នាំ២០១១ នៅ​ចំណុចភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីយុវជនឈាមរាវរូបនេះបានធ្វើសកម្ម​ភាពនៅយប់ថ្ងៃទី១៦ តុលា វេលាម៉ោង១រំលង​អធ្រាត្រ ដោយបានយកកាំបិតចិតបន្លែមក​ចាក់​

កុមារី​អាយុ​6ឆ្នាំ​រត់​ឆ្លង​ផ្លូវ​​ជាតិ​លេខ​1រថ​យន្ត​កាម​រី​បុក​ស្លាប់​យ៉ាង​អាណោច​អាធ័ម

Posted: 17 Oct 2011 11:45 PM PDT

រថយន្តបង្កហេតុ
ខេត្ត​ស្វាយ​រៀង ៖ កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​ត្រូវ​រថ​យន្ត​កាមរី​បុក​ស្លាប់​នៅ​លើ​ទ្រូង​ ថ្នល់​ដោយ​សាររត់​ឆ្លង​ផ្លូវ​ថ្នល់​កាត់​ពីមុខ​រថ​យន្ត​ដែល​កំពុង​បើក​ក្នុង ​ល្បឿន​​លឿន​។ ហេតុ​ការណ៍​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០១១ នៅ​លើ​ផ្លូវ​ជាតិ​លេខ១ស្ថិត​ក្នុង​ភូមិ​ថ្នល់​​កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​។

មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាប់ខ្លួន​តាម​ដីកា​

Posted: 17 Oct 2011 11:43 PM PDT

ជនជាប់ចោទ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ អនុវត្ត​តាម​អំណាច​ដីកា​បង្គាប់​របស់​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​បាន​ឃាត់​ ខ្លួន​ពិរុទ្ធ​ជន​ម្នាក់​ រួច​បញ្ជូនទៅ​​តុលា​ការ។ ពិរុទ្ធ​ជន​នេះ​ជាមេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​។ លោក​ចៀម ភក្តី នាយ​ការិយា​ល័យ​ស្រាវ​ជ្រាវ​ប្រឆាំង​គ្រឿង​ញៀន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ឱ្យ ​ដឹង​នៅ​ថ្ងៃ​ទី​១៧ តុលា ថា សមត្ថ​កិច្ច​បាន​ចាប់ខ្លួន​ជន​ជាប់ពិរុទ្ធ​ជា​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ ឈ្មោះ​សន

ក្រុម​ហ៊ុន​ Apple ​​លក់​ទូរស័ព្ទ​ iPhone 4S ​​បាន​​​4​​លាន​គ្រឿង​​ក្នុង​រយៈ​​ពេល​បីថ្ងៃ

Posted: 17 Oct 2011 11:14 PM PDT


យោងទៅតាម​​ប្រភព​ព័ត៌​មាន​ពី​កាសែត​​ចិន​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​អង្គារ ​ទី​១៨ តុលា ឆ្នាំ​២០១១​បាន​ឱ្យ​ដឹងថា ៖ ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ទូរស័ព្ទ​​ឈាន​មុខ​គេ Apple ​បាន​​លក់​ទូរស័ព្ទ​​​មា៉ក iPhone 4S បាន​ចំនួន​៤​លាន​គ្រឿង​ក្នុង​រយៈ​ពេល​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ ។

គណៈរដ្ឋមន្ត្រី​​នឹង​បើក​កិច្ច​ប្រជុំ​​​​​ពេញអង្គ នៅថ្ងៃទី​​​១៩ ​តុលា​​ ពិភាក្សា​​​របៀបវារៈ​​ចំនួន​​៣

Posted: 17 Oct 2011 09:29 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​គណៈ​​​រដ្ឋមន្ត្រី​​​នឹង​ត្រូវ​​បើក​សម័យ​ប្រជុំពេញ​អង្គ​​​របស់ខ្លួន​​ក្នុងករណី​​ពិសេសមួយ​ទៀត ​​​ក្រោមអធិបតី​​​ភាព​ដ៏​ខ្ពង់​ខ្ពស់​​​​​របស់​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​​​ នា​វេលា​ម៉ោង​​​​​៨​និង​​៣០នាទីព្រឹក ថ្ងៃទី​​​១៩ តុលា ២០១១ ​​នៅវិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋ​មន្ត្រី​ ដើម្បី​​​ពិភាក្សា​​​​លើរបៀប​​វារៈ​​រួមមាន ៖

គ.ជ.ប មិនទទួលស្គាល់​​សមាជិក​​​​ព្រឹទ្ធ​សភា​ថ្មី​​របស់​គណបក្សសម រង្ស៊ី ​តែ​ទទួល​ស្គាល់​​តំណាង​រាស្ត្រ​មណ្ឌល​​តាកែវ​

Posted: 17 Oct 2011 09:22 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​គណៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​​​ការបោះឆ្នោត (គ.ជ.ប) បានប្រកាស​​​មិន​ទទួលស្គាល់​​​សមាជិ​ក​ព្រឹទ្ធសភា​​ថ្មីគឺ​លោក​យូ ពេជ្រ​គង់ ​ដែល​ត្រូវដាក់ជំនួស​លោក​វ៉ាន់ ​ស៊ីវឿន ​​របស់​គណបក្ស​សម រង្ស៊ី តែ​ទទួលស្គាល់​​​​តំណាង​រាស្ត្រ​​​មណ្ឌល​តាកែវ គឺ​លោក​សាន សាង ដែល​​ត្រូវ​បានស្នើ​សុំ​​ដាក់​ជំនួស​លោកតុ វ៉ាន់​ចាន់ ​​​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បក្ស​។ ​​ការប្រកាស​របស់ គ.ជ.ប ​​​ធ្វើឡើង​​​កាលពីថ្ងៃទី​១៧ ​​តុលា

ប្រធានា​ធិបតី​​អាមេរិក​​នឹង​​មក​កាន់​​កម្ពុជា​​លើក​​ដំបូង​នា​​ឆ្នាំ​ខាង​​មុខ​នេះ

Posted: 17 Oct 2011 08:42 PM PDT

ប្រធានា​ធិបតី​អាមេរិក​នឹង​មក​បំពេញ​ទស្សន​កិច្ច​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ​នេះ​ពេល​ប្រទេស​កម្ពុជា​ជា​ប្រធាន​របស់​អាស៊ាន​។ ក្រោយ​ជួប​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​១៧ តុលា ជាមួយ​លោក​ហោ​ ណាំ​ហុង ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​​ការ​អន្តរជាតិ​

​ផ្ទុះក្នុង​​អណ្តូង​រ៉ែធ្យូងថ្មចិន​​​មួយ​ស្លាប់​​8នាក់​​បាត់​ខ្លួន​5នាក់​

Posted: 17 Oct 2011 08:36 PM PDT

​​អាជ្ញាធរ​​មូលដ្ឋាន​រាយការណ៍​ថា ការ​ផ្ទុះ​​កាល​ពីថ្ងៃទី​​​១៧ តុលា ក្នុង​​​អណ្តូងរ៉ែ​​​ធ្យូងថ្ម​មួយ​នៅចុង​​គិញ (ភាគនិរតី​​ចិន​) បណ្តាល​​ឱ្យ​​មនុស្ស​ស្លាប់​​​​៨​នាក់ និង​​​បាត់ខ្លួន​​​៥​នាក់​។​

លោក​ ​រ៉ូ​ប៊ែ​តូ ម៉ាន់​​ស៊ី​នី ​ចង់​បន្ត​តំណែង​​​កៅអី​គ្រូ​បង្វឹក​​ក្លឹប ​Man City ​រយៈ​ពេល​យូរ

Posted: 17 Oct 2011 08:28 PM PDT


តាម​ប្រភព​ព័ត៌​មាន​ប៊ី​-ប៊ី-ស៊ី​ចេញផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៧ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ​៖ គ្រូបង្វឹក​រ៉ូប៊ែតូ ម៉ាន់​ស៊ី​នី ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​មហិច្ឆតា​​​របស់​លោក​ចង់​បន្ត​ដឹក​នាំ​ក្លឹប​​អ្នក​មាន​ថ្មី Man City រយៈ​កាល​៣​ទៅ​៤​ឆ្នាំ​​ជា​បន្ត​ទៀត។

ជិះម៉ូតូ​លឿន​​​ផ្លូវកោង​​​បុក​របាំង​​ក្បាល​​ស្ពាន​​​បោក​​ក្បាល​បាក់​.ក​ស្លាប់​​ក្នុងប្រឡាយ​ទឹក​

Posted: 17 Oct 2011 08:18 PM PDT

ខេត្ត​កែប​​​​​ ៖ ​យុវជន​២នាក់​បានស្លាប់​បាត់បង់ជីវិត​​​​ភ្លាម​ៗ​​ដោយសារ​បាក់​​.ក បោក​ស្លាប់ និង​លិចទឹក​​​ បន្ទាប់ពី​​ជិះម៉ូតូលឿន​​​ទៅ​បុក​របាំង​​​ក្បាលស្ពាន ហើយប៉ើង​​​​ខ្ទាត​ចូល​ទៅក្នុង​ប្រឡាយ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​​១០​យប់ថ្ងៃទី​១៧ តុលា ​២០១១ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​​៣៣

កង​កម្លាំង​ស៊ីរី​​សម្លាប់​ពួក​​ប្រឆាំង​19​នាក់​នៅ​​ក្រុង​ហូម

Posted: 17 Oct 2011 08:03 PM PDT


ប្រជា​ជន​ និង​ពួក​ប្រឆាំង​នឹង​ប្រធានា​ធិបតី​លោក​បា​ចា​ អាល់​អាសាដ រាយ​ការណ៍​ថា កង​ទាហាន​ស៊ីរី​គាំទ្រ​ដោយ​រថ​ក្រោះ​បាន​សម្លាប់​មនុស្ស​១៩​នាក់​កាល​ពី​ថ្ងៃ​ទី​១៧ តុលា នៅ​ទី​ក្រុង​ហូម​នា​ភាគ​កណ្តាល​ស៊ីរី​។ នេះ​ជា​តុល្យ​ការ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្ពស់​មួយក្នុង​ទី​ក្រុង​នេះ​ស្ថិត​នៅ​ចម្ងាយ​១៤០​គីឡូ​ម៉ែត្រ​ខាង​ជើង​ក្រុង​ដា​ម៉ាស់​

​យេម៉ែន ៖ ​ស្លាប់​18នាក់​ក្នុង​​ការប៉ះ​ទង្គិច​​គ្នានៅ​​​ក្រុង​​សាណា​ ​និងក្រុង​​តាអ៊ីស​

Posted: 17 Oct 2011 08:02 PM PDT

​បណ្តាអ្នក​​​ទទួលខុសត្រូវ​​​​​យេម៉ែន​​រាយការណ៍​ថា ​​មនុស្ស​​​​​១៨​នាក់​​ បានត្រូវស្លាប់ ហើយ​យ៉ាង​តិច​​​​៣០នាក់​ត្រូវរបួស​​ក្នុងការប៉ះទង្គិចគ្នា​​​​នានា​ក្នុង​​ទីក្រុង​​​សាណា និង​​ទីក្រុង​តាអុីសរវាង​កង​កម្លាំង​​​នៃ​​​របប​លោក​ប្រធានាធិបតី​​យេម៉ែន​ អា​លី​អាប់​ឌុលឡាហ៍ ​សាឡេហ៍ ​និង​កង​​កម្លាំង​ប្រឆាំង​។​

ប៉ាគីស្ថាន ៖ ​ពួកបះបោរ​14​​នាក់ ​និង​ទាហាន​​9​នាក់ស្លាប់​​​ក្នុងការ​​​ប្រយុទ្ធគ្នា​

Posted: 17 Oct 2011 08:01 PM PDT

បណ្តា​អ្នក​​ទទួលខុសត្រូវ​ប៉ាគីស្ថាន​​រាយ​ការណ៍​​ថា ទាហាន​​​៩​នាក់ និង​​​ពួកបះបោរ​​​អ៊ិស្លាម​​​​​១៤នាក់ ​​បានត្រូវ​ស្លាប់​កាលពីថ្ងៃទី​​១៧ តុលា ​ក្នុង​ឱកាស​​​​​នៃការ​វាយ​​ឆ្មក់​​មួយ​​របស់កងទ័ព​ប៉ាគី​ស្ថាន​​​ក្នុងតំបន់​​​កុលសម្ព័ន្ធ​​​​នា​ភាគ​ពាយ័ព្យ​​ប្រទេស​។​

ហ៊ីយ៉ាន់​ដាយ​​​ដាច់ហ្វ្រាំង​​​រអិលថយ​ក្រោយ​​​កិន​ម៉ូតូ​​​១គ្រឿង​​ខ្ទេច ប៊ិះ​ទាំង​ឆក់​យកជីវិត​​ម្ចាស់ម៉ូតូ​​ទៀត​

Posted: 17 Oct 2011 07:35 PM PDT


​ខេត្តប៉ៃលិ​ន​​​​​ ៖ ​​រថយន្ត​ដឹក​​​គ្រឿង​សំណង់​១គ្រឿង​របស់ក្រុមហ៊ុន​លឹម សេង ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​​ទម្ងន់​​​​១តោនកន្លះ ​​ពណ៌​ខៀវ ពាក់ស្លាក​លេខ ​បាត់ដំបង 3A-0347 មាន​ទីលំនៅ​ភូមិ​​អូរ​តាពុកក្រោម ​​សង្កាត់​​ទួលល្វា ​​ក្រុង​ប៉ៃលិន​ បាន​ដាច់​ហ្វ្រាំង​​រអិលថយក្រោយ​កាលពី​វេលាម៉ោង​​​២​និង​​​៣០នាទី​រសៀល​ថ្ងៃទី​​​១៧ ​​តុលា​​២០១១

ពិធីប្រគល់​​​​ឧបករណ៍​​វេជ្ជ​សាស្ត្រ​​​​ និងបរិ​ក្ខារ​​​ពេទ្យ​របស់​ក្រុមហ៊ុន GE​ ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត

Posted: 17 Oct 2011 07:27 PM PDT


រាជធានីភ្នំពេញ​​​​ ៖ នៅ​សាលប្រជុំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​​បានរៀបចំ​ពិធីប្រគល់​ឧបករណ៍​​វេជ្ជសាស្ត្រ​​​ និងបរិក្ខារ​​ពេទ្យដល់​​មន្ទីរពេទ្យ​កាល់​ម៉ែត​ កាលពីរសៀលថ្ងៃទី​​​១៧ ​តុលា ២០១១ ​​​ក្រោមអធិបតីភាព​របស់​លោក​ម៉ម ​​ប៊ុនហេង រដ្ឋ​មន្ត្រី​​​ក្រសួងសុខាភិបាល​ ដោយមាន​​ការចូលរួមពី​លោក​សាស្ត្រាចារ្យ​​​ឈាង ​រ៉ា ​​អគ្គ​នាយក​​មន្ទីរ​ពេទ្យ​​​កាល់ម៉ែត ​​​

សមត្ថកិច្ច​​​​ចុះ​បិទ​​​កន្លែង​កត់​​កន្ទុយ​លេខ​ ​ខណៈ​វង់​អាប៉ោង​​ខ្លះ​នៅ​​ដំណើ​រការ

Posted: 17 Oct 2011 07:26 PM PDT

សមត្ថកិច្ច​​ប៉ូលិស​ក្នុង​​សកម្ម​ភាព​បិទ​​កន្លែង​កត់​​កន្ទុយ​លេខ​
ខេត្តបាត់ដំបង ៖ ​​នគ​រ​បាល​ការិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​​ស្រាល​បាន​បើក​ប្រតិបត្តិ​​ការ​រយៈ​ពេល​២​ថ្ងៃ គឺ​នៅថ្ងៃទី១៥ ​និង១៦ ​តុលា បិទ​កន្លែង​​​កត់កន្ទុយ​លេខ​នៅ​តាម​ចិញ្ចើម​​ថ្នល់​នានា​ក្នុង​ក្រុង​បាត់ដំបង ​។ ផែន​​ការណ៍នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​​ និងសមត្ថ​កិច្ច​​ទទួល​រង​​ការរិះគន់​យ៉ាង​ខ្លាំង​ពីមន្ត្រី​មួយ​ចំនួន​ និង​ប្រជា​ពលរដ្ឋ​​ថា

រយៈ​ពេល​​​៩ខែ​​ដើមឆ្នាំ​​​២០១១​ គ្រោះ​ថ្នាក់​​​ចរាចរណ៍ ​និងគ្រោះថ្នាក់​ផ្សេងៗ​ ​ផ្តាច់​ជីវិត​​​មនុស្ស​​​​១២៦នាក់​ របួស​​​១៧០នាក់​

Posted: 17 Oct 2011 07:12 PM PDT


​ខេត្តកំពង់​ធំ​​​​​ ៖ ​សណ្តាប់ធ្នាប់​​សាធារណៈ និង​គ្រោះថ្នាក់​​​ចរាចរណ៍​ពិត​មែនតែ​មាន​​ការ​ថយ​ចុះ តែ​ផលប៉ះពាល់​​​​​ដែល​​កើតឡើង​​​បាន​បណ្តាល​​ឱ្យ​​​មនុស្សស្លាប់ ​​របួស និង​ខូចខាត​ទ្រព្យ​សម្បត្តិ​​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ និង​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​​​​គួរ​ឱ្យ​ព្រួយបារម្ភ​។

ប៉េអឹម​ស្រវឹងស្រា​ចំនួន​7នាក់​ ព្រួតវាយ​ពលរដ្ឋនិង​មន្ត្រីយោធា

Posted: 17 Oct 2011 07:06 PM PDT

គ្រួសារ​ដែល​​រងគ្រោះ​មក​ដាក់​​ពាក្យ​បណ្តឹង
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋមួយគ្រួសារ និងលោកមេបញ្ជាការរងផ្នែកសឹករងស្រុកម្នាក់​ត្រូវទ្រមខ្លួន ដោយសារកណ្តាប់​ដៃ និងជើង​របស់​កម្លាំងប៉េអឹម៧នាក់ ខណៈផឹកស្រា​ស្រវឹង​ធ្លាក់ភ្នែកព្រួតវាយពួកគាត់ និង​ចាប់​ដាក់ខ្នោះ ហើយ​បាញ់គំរាម២គ្រាប់ទៀត បើប្រជាពលរដ្ឋ​ណា​ម្នាក់ហ៊ានចូលជួយ។ ហេតុការណ៍នេះ

គ្រួសារ​​ពល​ករ​ខ្មែរ​​ធ្វើ​ការ​នៅ​​ម៉ាឡេ​ស៊ី​​ខុស​​ច្បាប់​3នាក់​​ស្វែង​រក​កិច្ច​​អន្តរា​គមន៍

Posted: 17 Oct 2011 07:02 PM PDT

គ្រួសារ​​ពលករ​​ស្វែង​ការ​​ជួយ​ពី​​សមាគម​អា​ដ​ហុ​ក
ខេត្ត​បាត់​ដំបង​ ៖ ប្រជា​ពល​រដ្ឋ​ចំនួន​៤​នាក់​បាន​ទៅកាន់​ស្នាក់​ការ​​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ប្រចាំ​ខេត្ត​បាត់​ដំបង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ដើម្បី​ស្នើ​ឱ្យ​អង្គការនេះជួយ​អន្តរា​គមន៍​រំដោះ​កូន ប្តី និង​ក្មួយ​សរុប​៣​នាក់​ ដែល​​កំពុង​ផុង​ខ្លួន​ក្នុង​ខេត្ត​មួយ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី

រាជធានី​ភ្នំពេញគ្រោង​ថ្ងៃបុណ្យ​ រយៈពេល3​ថ្ងៃដោយ​ប្រគំតន្ត្រី​ តាំងពិព័រណ៍​តែអត់​ប្រណាំង​ទូក

Posted: 17 Oct 2011 06:58 PM PDT

រាជធានីភ្នំពេញ ៖ លោក​កែប ជុតិមា ​អភិ​បាល​​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​ថា រាជ​ធា​នី​ភ្នំពេញ​ បាន​និង​កំពុង​​ត្រៀម​រៀបចំ​​ធ្វើ​ព្រះ​រាជ​ពិធី​បុណ្យ​​ធំៗ​​ថ្នាក់​ជាតិ​នៅ​រាជធានីភ្នំពេញ ​និង​មាន​ការប្រគំ​តន្ត្រី​​ តាំងពិព័រណ៍​​ លក់​ទំនិញ​ដូច​រាល់​ឆ្នាំ​​ក្នុង​ឱកាស​​បុណ្យ​​ធំៗ​ដែល​ស្រប​ជា​មួយ​បុណ្យ​អុំ​ទូក​លើក​លែង​ការប្រណាំងទូក​ចេញ ។

ប្រេងនៅ​តំបន់​អាស៊ី​ឡើងថ្លៃ

Posted: 17 Oct 2011 06:50 PM PDT

កាលពីចុង​សប្តាហ៍មុន​សហគមន៍​អឺរ៉ុបបាន​ សន្យាក្នុង​ការចាត់​វិធានការ​លើវិបត្តិប្រាក់​បំណុល​របស់ខ្លួន​ ហើយសង្ឃឹម​ថាផែនការ​កាត់បន្ថយ​ការ​ចំណាយរបស់​​សហរដ្ឋ​អាមេរិក​នឹងអនុម័ត​​ទៅដោយ​គ្មានឧបសគ្គ ​ហេតុនេះ​ហើយ​បាន​​ធ្វើ​ឱ្យ​​ទីផ្សារ​​ប្រេង​អាស៊ី​​កើនឡើង​។ នេះបើតាម​​អ្នក​វិភាគ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!