The Phnom Penh Post - KHMER: “ប្តូរការចោទប្រកាន់ប្រឆាំងមន្ត្រីយោធាកម្ពុជាម្នាក់ និងឈ្មួញវៀតណាមពីរនាក់” plus 9 more |
- ប្តូរការចោទប្រកាន់ប្រឆាំងមន្ត្រីយោធាកម្ពុជាម្នាក់ និងឈ្មួញវៀតណាមពីរនាក់
- ស្ត្រីម្នាក់ក្នុងចំណោមជនរងគ្រោះ៤នាក់ត្រូវបានបញ្ជូនចូលពេទ្យខេត្ត
- បែកធ្លាយរូបថតអាក្រាតកាយរបស់ គង់ ច័ន្ទស្រីមុំ
- មួ សុខហួរ ចុះរំដោះពលករចេញពីមណ្ឌលជ្រើសរើស
- គ្លីនតុនស្វែងរកទិដ្ឋភាពនៅក្នុងដំណើរទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន
- តុលាការកាត់ទោសអាមេរិកម្នាក់ឲ្យជាប់គុក១០ឆ្នាំ
- យីងឡាក់ថា បាងកកគេចមិនផុតពីទឹកជំនន់នោះឡើយ
- ចិនព្រមានបក្សប្រឆាំងកោះតៃវ៉ាន់ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម
- ជំទាវទីមួយរបស់បារាំងផ្ដល់កំណើតកូនស្រី
- គ្លីនតុននៅអាហ្វហ្កានីស្ថានដើម្បីពិភាក្សាដំណើរការសន្តិភាព
ប្តូរការចោទប្រកាន់ប្រឆាំងមន្ត្រីយោធាកម្ពុជាម្នាក់ និងឈ្មួញវៀតណាមពីរនាក់ Posted: 20 Oct 2011 03:07 AM PDT ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចផ្លាស់ប្ដូរការចោទប្រកាន់ប្រឆាំងអតីតមន្ត្រីយោធាម្នាក់ និងពាណិជ្ជករវៀតណាម ២នាក់ ពីការជួញដូរគ្រឿងញៀនអន្តរជាតិ ទៅជានាំចូលសារធាតុផ្សំគ្រឿងញៀន ពីប្រទេសឥណ្ឌាចូលមកកម្ពុជា និងកាត់ទោសពួកគេឲ្យជាប់គុកពី ១ដល់ ៩ឆ្នាំ។ |
ស្ត្រីម្នាក់ក្នុងចំណោមជនរងគ្រោះ៤នាក់ត្រូវបានបញ្ជូនចូលពេទ្យខេត្ត Posted: 20 Oct 2011 02:54 AM PDT ក្រចេះ: ស្ត្រីវ័យ ៣៧ម្នាក់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងចំណោមអ្នកភូមិ ៤នាក់ស្លាប់ដោយពុលស្រាសចំនួន ៤នាក់នោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តក្រចេះ ខណៈពេលនគរបាលសាកសួរអ្នកលក់ស្រាស ២នាក់។ |
បែកធ្លាយរូបថតអាក្រាតកាយរបស់ គង់ ច័ន្ទស្រីមុំ Posted: 20 Oct 2011 02:18 AM PDT ភ្នំពេញៈ រូបភាពអាក្រាតកាយរបស់តារាសម្តែងកំពុងឡើងកូដខ្លាំងនាង គង់ ច័ន្ទស្រីមុំ ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook កំពុងតែធ្វើឲ្យរញ្ជួយដល់បណ្តាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ពិសេសអ្នកនិយមចែករំលែកព័ត៌មាននៅលើទំព័រ Facebook ទាំងអស់។ |
មួ សុខហួរ ចុះរំដោះពលករចេញពីមណ្ឌលជ្រើសរើស Posted: 20 Oct 2011 01:53 AM PDT ភ្នំពេញៈ លោកស្រី មូ សុខហួរ សមាជិកសភាមកពីគណបក្សប្រឆាំងដ៏ធំបំផុតនៅប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានចុះទៅរំដោះពលករជាង ៣០នាក់ នៅក្នុងមណ្ឌលជ្រើសរើសពលករមួយកន្លែង នៅខណ្ឌឫស្សីកែវ ដោយគ្មានកិច្ចសហការជាមួយអាជ្ញាធរឡើយ បន្ទាប់ពីលោកស្រីបានរៀបចំសន្និសីទកាសែតមួយ ដែលនិយាយថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល មិនត្រូវបានគេអនុវត្ត។ |
គ្លីនតុនស្វែងរកទិដ្ឋភាពនៅក្នុងដំណើរទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន Posted: 20 Oct 2011 01:40 AM PDT កាលប៊ុលៈ លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារីគ្លីនតុន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីកំពុងស្វែងរក«ទិដ្ឋភាពពិតប្រាកដ» នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់អាហ្វហ្កានីស្ថាន ប៉ុន្តែ លោកស្រីបានថ្លែងថា លោកស្រីបានឃើញវឌ្ឍនភាព និងនៅតែមានក្ដីសង្ឃឹមចំពោះទិសដៅឆ្ពោះទៅរកអនាគតប្រកបដោយ សន្តិភាព និងស្ថិរភាព។ |
តុលាការកាត់ទោសអាមេរិកម្នាក់ឲ្យជាប់គុក១០ឆ្នាំ Posted: 20 Oct 2011 01:07 AM PDT ភ្នំពេញៈ តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចដាក់ទោសបុរសជនជាតិអាមេរិកអាយុ ៤៦ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ ហើយស្ត្រីជនជាតិកម្ពុជា ២នាក់ ម្នាក់ៗជាប់គុក ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងប្រព្រឹត្តអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ឆ្នាំនៅកម្ពុជា។ |
យីងឡាក់ថា បាងកកគេចមិនផុតពីទឹកជំនន់នោះឡើយ Posted: 20 Oct 2011 12:46 AM PDT បាងកកៈ លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គេមិនអាចការពារទីក្រុងបាងកកឲ្យគេចផុតពីទឹកជំនន់ដ៏អាក្រក់របស់ ប្រទេសនេះនៅប៉ុន្មានទសវត្សរ៍នោះឡើយ ដោយលោកស្រីចាត់ទុកស្ថានការណ៍នេះជា«វិបត្តិជាតិ»មួយ។ |
ចិនព្រមានបក្សប្រឆាំងកោះតៃវ៉ាន់ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម Posted: 19 Oct 2011 11:21 PM PDT ប៉េកាំងៈ កំពូលអ្នកចរចារបស់ប្រទេសចិននឹងកោះតៃវ៉ាន់ បានចេញនូវសេចក្តីប្រកាសព្រមានមួយនៅថ្ងៃព្រហស្បតិ៍នេះ ទៅដល់គណបក្សជទាស់នៅក្នុងកោះមួយនេះដែលចង់បានឯករាជ្យថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់នានាដែលត្រូវបានចុះហត្ថលេខា កាលពីពីរបីឆ្នាំចុងក្រោយនេះ នឹងមានហានិភ័យ ប្រសិនបើពួកគេមិនផ្លាស់ប្ដូរជំហររបស់ពួកគេ។ |
ជំទាវទីមួយរបស់បារាំងផ្ដល់កំណើតកូនស្រី Posted: 19 Oct 2011 10:09 PM PDT ប៉ារីសៈ ប្រព័ន្ធផ្សព្វផ្សាយបារាំង បាននិយាយថា ជំទាវទីមួយរបស់ប្រទេសបារាំង លោកស្រី ខាឡា ប៊្រុយនី បានផ្ដល់កំណើតដល់កូនស្រីម្នាក់ កាលពីថ្ងៃពុធម្សិលមិញ ដែលនេះគឺជាកូនដំបូងរបស់អ្នកស្រីជាមួយនឹងស្វាមីប្រធានាធិបតី បារាំង នីកូឡាស សាកូហ្ស៊ី ហើយក៏ជាកូនង៉ែតដំបូងគេរបស់គ្រួសារប្រធានាធិបតីបារាំងមួយនេះ ដែលទទួលបាននៅអំឡុងពេលកាន់អំណាច។ |
គ្លីនតុននៅអាហ្វហ្កានីស្ថានដើម្បីពិភាក្សាដំណើរការសន្តិភាព Posted: 19 Oct 2011 09:53 PM PDT កាប៊ុលៈ ក្រុមមន្ត្រីអាមេរិកនិយាយថា រដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងពិភាក្សានូវកិច្ចចរចាសន្តិភាពដែលអាចមាន និងចំណងទាក់ទងមិនសូវមានទំនុកចិត្តរបស់អាហ្វហ្កានីស្ថាន ជាមួយប្រទេសប៉ាគីស្ថាន នៅពេលលោកស្រីជួបជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថាណ ហាមីដ កាហ្សៃ និងមេដឹកនាំសំខាន់ៗដទៃទៀតនៅរដ្ឋធានីកាប៊ុលនៅថ្ងៃព្រហស្បតិ៍នេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |