The Phnom Penh Post - KHMER: “ធនាគារ​កណ្ដាល​ថៃ​សម្រេច​រក្សា​អត្រាការ​ប្រាក់​ដដែល” plus 9 more

The Phnom Penh Post - KHMER: “ធនាគារ​កណ្ដាល​ថៃ​សម្រេច​រក្សា​អត្រាការ​ប្រាក់​ដដែល” plus 9 more


ធនាគារ​កណ្ដាល​ថៃ​សម្រេច​រក្សា​អត្រាការ​ប្រាក់​ដដែល

Posted: 19 Oct 2011 02:58 AM PDT

បាងកកៈ ធនាគារ​កណ្ដាល​ថៃ​ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​រក្សា​អត្រា​ការ​ប្រាក់​របស់​ខ្លួន​នៅ​ត្រឹម ៣,៥​ភាគរយ​ដដែល ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការ​រឹត​បន្តឹង​ របស់​ខ្លួន​គិត​ចាប់​តាំង​ពី​ជាង ១​ឆ្នាំ​មុន ដោយសារ​តែ​កំណើន​នៃ​ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​ទឹក​ជំនន់​ ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​នៅ​ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​មក​នេះ។

ឈិន ច័ន្ទ​សុធារី សុំ​លាក់​គូ​ដណ្តឹង និង​ថ្ងៃ​រៀប​ការ

Posted: 19 Oct 2011 02:16 AM PDT

111019_b07

ភ្នំពេញៈ ក្រោយ​ពី​បោះ​បង់​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្ម​វិធី​ធំ​របស់​ស្ថានីយ​ ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ តារា​ដែល​មាន​ឱកាស​បាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​ដោយ​សារ​បង​ប្រុស​ នាង ឈិន ច័ន្ទ​សុធារី បាន​សម្ងំ​រស់​នៅ​ក្នុង​ជីវ​ភាព​យ៉ាង​ស្ងប់​ស្ងាត់ ដោយ​កាល​នោះ​មាន​ព័ត៌​មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា តារា​រូប​នេះ​បោះ​បង់​សិល្បៈ​ដោយ​សារ​មាន​អ្នក​ឧប​ត្ថម្ភ និង​ដាក់​បម្រាម​មិន​ឲ្យ​នាង​រស់​នៅ​ក្នុង​សង្គម​សិល្បៈ​ទៀត។

សេដ្ឋកិច្ច​ឥណ្ឌា​នឹង​កើន​យឺត​យ៉ាវ​ខុស​ការ​ព្យាករ​ទុក

Posted: 19 Oct 2011 02:01 AM PDT

ញូវដេលីៈ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ ប្រាណាប់ មូខេជី បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា កំណើន​សេដ្ឋកិច្ច​ឥណ្ឌា នឹង​មាន​កម្រិត​យឺត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​ដោយ​រដ្ឋាភិបាល ដែល​នេះ​គូស​បញ្ជាក់​ដោយ​ត្រួសៗ​អំពី​​កម្រិត​ដ៏​ខ្ពស់​នៃ​អតិផរណា ការ​ដំឡើង​អត្រា​ការ​ប្រាក់ និង​​អស្ថិរភាព​ហិរញ្ញវត្ថុ​ពិភព​លោក បាន​គំរាម​កំហែង​ដល់​ការ​លូត​លាស់​របស់​ប្រទេស​មួយ​នេះ។

សមយុទ្ធ​យោធា​រួម​គ្នា​កម្ពុជា​-អាមេរិក​ចាប់​ផ្ដើម​ថ្ងៃ​ស្អែក

Posted: 19 Oct 2011 01:41 AM PDT

ភ្នំពេញៈ ប្រទេស​កម្ពុជា និង​សហ​រដ្ឋ​អាមេរិក នឹង​រៀប​ចំ​សម​យុទ្ធ​យោធា​ជើង​ទឹក​រួម​គ្នា​រយៈ​ពេល​មួយ​សប្ដាហ៍​មួយ នៅ​ខេត្ត​ព្រះសីហនុ និង​រាជ​ធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ទូទៅ​របស់​កង​ទ័ព​ជើង​ទឹក។ នេះ​ដោយ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូ​អាមេរិក​ប្រចាំ​ កម្ពុជា។

នាយករដ្ឋមន្ត្រី​ថៃ​ទទួល​យក​គ្រប់​ការ​រិះគន់

Posted: 19 Oct 2011 01:27 AM PDT

បាងកកៈ លោក​ស្រី​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​ជំនួយ​សង្គ្រោះ​ទឹក​ជំនន់ (FROC) ទទួល​យក​រាល់​ការ​រិះ​គន់​ទាំង​អស់ និង​កែ​លម្អ​មធ្យោបាយ​ដែល​មជ្ឈ​មណ្ឌល​នេះ​ផ្សព្វ​ផ្សាយ​ព័ត៌មាន។

បញ្ជូន​នារី​ម្នាក់​ទៅ​សង្គ្រោះ​បន្ទាន់​ក្រោយ​លាប​ឡេ​បក​ស្បែក

Posted: 19 Oct 2011 01:01 AM PDT

ក្រចេះ: នារី​វ័យ​ ១៩​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​ភ្លាមៗ​កាល​ ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ បន្ទាប់​ពី​លាប​ឡេ​បក​ស្បែក​ឲ្យ​ស និង​ក្អួត​ចង្អោរ ប្រកាច់ និង​សន្លប់។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី។

ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​មួយ​ជាប់​ចោទ​បង្ខាំង​ខ្លួន​ពលការិនី

Posted: 19 Oct 2011 12:52 AM PDT

ភ្នំពេញៈ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ កំពុង​សាក​សួរ និង​ស៊ើប​អង្កេត​ពាក្យ​បណ្តឹង​របស់​គ្រួសារ​ពលករ​ម្នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ម៉ាឡេស៊ី។

ធនាគារ​កណ្ដាល​ថៃ​ជាប់​ផុង​ក្នុង​គោល​នយោបាយ​ខណៈ​ទឹក​ជំនន់​ប៉ះ​ពាល់ GDP

Posted: 19 Oct 2011 12:32 AM PDT

111019_b06

បាងកកៈ ធនាគារ​កណ្ដាល​ប្រទេស​ថៃ កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ គោល​នយោបាយ​នៅ​ថ្ងៃ​ពុធ ជុំ​វិញ​របៀប​ដោះ​ស្រាយ​បញ្ហា​អតិផរណា នៅ​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ ហាក់​​ធាក់​ថយ​ក្រោយ​ដោយសារ​តែ​កើត​មាន​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ នៅ​ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​មក​នេះ។

មេ​ទ័ព​ប៉ាគីស្ថាន​ថា អាមេរិក​គួរ​ផ្ដោត​លើ​អាហ្វហ្កានីស្ថាន

Posted: 19 Oct 2011 12:02 AM PDT

អ៊ីស្លាម៉ាបាដៈ មេ​បញ្ជាការ​កង​ទ័ព​ប៉ាគីស្ថាន បាន​ប្រាប់​គណៈកម្មាធិការ​ការពារ​ជាតិ​នៅ​ក្នុង​សភា​ថា សហរដ្ឋ​អាមេរិក គួរ​តែ​ផ្ដោត​លើ​ស្ថិរភាព​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន ជា​ជាង​មក​ជំរុញ​ឲ្យ​ប៉ាគីស្ថាន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ តាម​តំបន់​ព្រំដែន​។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​សមាជិក​គណៈកម្មាធិការ​ម្នាក់ បាន​ប្រាប់​រ៉យទ័រ​នៅ​ថ្ងៃ​ពុធ​នេះ។

អ្នក​ស្រុក​រត់​គេច​ខ្លួន​ក្រោយ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​រដ្ឋាភិបាល និង​ឧទ្ទាម

Posted: 18 Oct 2011 11:47 PM PDT

ម៉ានីលៈ ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​រវាង​ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​ឧទ្ទាម​ផ្ដាច់​ខ្លួន​ម៉ៅនិយម បាន​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់ រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​នៅ​កោះ​មីនដាណាវ នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន និង​បង្ក​ជា​បញ្ហា​ថ្មី​មួយ​សម្រាប់​ការ​ចរចា​សន្តិភាព​ដែល​ជាប់​គាំង ដើម្បី​បញ្ចប់​ការ​បះ​បោរ​ដ៏​យូរ​អង្វែង​មក​ហើយ​នោះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!