Koh Santipheap Daily

Koh Santipheap Daily


​ពិព័រណ៍​​អន្តរជាតិ​នៃ​​​យន្តហោះ​​​ចម្បាំង​​ឆ្នាំ​​2011នៅ​​ក្រុង​សេអ៊ូល​

Posted: 19 Oct 2011 01:08 AM PDT


​ពិព័រណ៍​​​អន្តរជាតិ​​​នៃ​យន្តហោះ​​​​ចម្បាំង​​ឆ្នាំ​២០១១ ​​បានបើក​​​ធ្វើ​កាលពីថ្ងៃទី​១៨ តុលា នៅ​ SEONGNAM ប្រទេសកូរ៉េ​​​ខាងត្បូង ដោយ​មានការដាក់​​តាំង និង​ការ​​ហោះ​បង្ហាញ​របស់​យន្តហោះ​​ចម្បាំង​​​ទាំងឡាយ។​

អ្នក​រត់ម៉ូតូ​​ឌុប​លួង​លោមនារី​​​​អ្នកជិះ​​យកទៅ​​រួមរ័ក​ជាប់ចោទ​​​រំលោភ​

Posted: 19 Oct 2011 01:06 AM PDT

បុរសជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​អ្នក​រត់ម៉ូតូឌុប​ឈ្មោះ​​អៀក ​ស៊ី​​​ឡែន ហៅ​​ត្រងោល ភេទប្រុស អាយុ​​​៣០​ឆ្នាំ ​​​ស្នាក់​នៅ​​ផ្ទះជួលម្តុំ​​រោងចក្រ​​​សាំ​ហាន់ ​សង្កាត់​​ទួលសង្កែ ​​ខណ្ឌឫស្សីកែវ ​​ត្រូវបាន​សមត្ថ​កិច្ច​​​​ចាប់​ខ្លួន​​​​ពី​បទ​​លួងលោម​នារីរងគ្រោះ​​ឈ្មោះ ​ ខ.ម ​​អាយុ​​​១៧ឆ្នាំ ​​​ជា​កម្មការិនីកាត់ដេរ​​នៅតាម​ផ្ទះ ​​ទៅ​រួម​រ័ក​​នៅផ្ទះសំណាក់ ។ ​​

អង្គការ​សហប្រជាជាតិ​ដែលមាន​សមាជិក​193​ប្រទេសចង់​ប្រើប្រាស់​ព្រឹត្តិការណ៍​ប្រកួត​អូឡាំពិក​ឆ្នាំ2012នៅ​អង់គ្លេស​ដើម្បី​បញ្ចប់រាល់​អរិភាព​និងសង្គ្រាម​ក្នុងលោក

Posted: 19 Oct 2011 01:04 AM PDT


បណ្តា​រដ្ឋ​ដែល​ជា​សមាជិក​ទាំង​១៩៣​ប្រទេស​របស់​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​បាន​ព្រម​ព្រៀង​ធ្វើ​សហធានា​ដល់​ដំណោះ​ស្រាយ​មួយ​របស់​អង្គការ​សហប្រជា​ជាតិ​ដែល​ចង់​ឲ្យ​ប្រទេស​ទាំង​ឡាយ​បញ្ឈប់​រាល់​អរិ​ភាព​ទាំង​អស់​ ហើយ​ងាក​មក​មើល​​ការ​ធ្វើ​យុទ្ធ​​​វិ​ស្រម​អំឡុង​​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​ទី​ក្រុង​ឡុង​ ​ឆ្នាំ​២០១២​វិញ​។

កង់​ប្រណាំង​​ដែល​​មាន​រាង​​ចម្លែក​​នៅ​​ម៉ិក​ស៊ិក

Posted: 19 Oct 2011 01:02 AM PDT


ក្នុងរូបភាព​ដែល​លោក​អ្នក​បាន​ឃើញ​​នៅ​ទី​នេះ គឺជាក្រុម​ប្រណាំង​​កង់​មកពី​ប្រទេស​កូឡុំ​ប៊ី​ ដែលត្រូវបាន​ថត​ ខណៈ​​ពេល​ដែល​​ពួក​គេ​​ចូល​ប្រកួត​លក្ខណៈ​​ជាក្រុម​ក្នុង​ការ​ប្រកួត​កីឡា «ផេន អាមេរិក​ ហ្គេម​ស៍» ​នៅទីក្រុង​គួដា​ឡា​ហា​រ៉ា ប្រទេស​ម៉ិក​ស៊ិក​

ប្រឆាំងនឹង​​របប​​មូល​ធន​​និយម​​នៅ​​កាណាដា

Posted: 19 Oct 2011 01:01 AM PDT


ក្រុម​បាតុ​ករ​ដែល​ប្រឆាំង​នឹង​ប្រព័ន្ធ​​ហិរញ្ញ​វត្ថុ​​ពិភព​លោក បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​បរិ​វេណ​​ទីលាន​ ដាន​ដាស នៅ​ក្នុងទីក្រុង​តូរ៉ង់​តូ ប្រទេស​​កាណាដា ​កាល​ពី​ថ្ងៃទី​១៧ ​តុលា ​ដើម្បី​ជា​ការ​​ព្រមាន​ចំពោះ​​ការ​​បរា​ជ័យ​​នៃរបប​មូល​ធន​និយម ដែល​​ធ្វើ​ឱ្យ​កើត​វិបត្តិ​​ផ្នែក​ហិរញ្ញ​វត្ថុ​​

ជិះ​ម៉ូតូ​​ស្របទិសគ្នា​​បត់​មិន​មើល​ក្រោយ​​ត្រូវ​​រថយន្ត​បុកស្លាប់​ភ្លាម

Posted: 19 Oct 2011 01:00 AM PDT

រថយន្តបង្កហេតុ
ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ត្រូវ​​រថយន្ត​បុក​ពីក្រោយ​​ពេញទំហឹង​​​បណ្តាលឱ្យស្លាប់​ដោយ​សារ ​​គាត់​ជិះ​​ម៉ូតូ​ស្របទិសគ្នា​ជាមួយ​​រថយន្ត​​ហើយ​​បត់​ឆ្វេង​​មិន​ មើលក្រោយ ។ គ្រោះថ្នាក់​​នេះ​​កើត​ឡើង​កាលពីវេលាម៉ោង​៥​ល្ងាច ​ថ្ងៃទី​១៨ តុលា លើផ្លូវ​ជាតិលេខ​៥៧ ​ក្នុងភូមិ​ភ្លាវ ​ឃុំ​ត្រែង​ ស្រុក​​រតនមណ្ឌល ។

អាកាស​ធាតុ​​​ក្តៅ​​​កុមារ​​សប្បាយ​​​ក្នុង​ការ​​លេង​ជា​​មួយ​ទឹក

Posted: 19 Oct 2011 12:59 AM PDT


​កុមារ​មួ​យ​ក្រុម​កំពុង​រីក​រាយ​ក្នុង​ការ​លេង​ទឹក​ផុស នៅ​បរិវេណ​​ឧទ្យាន​​ជាតិ​កណ្តាល​ក្រុង​ស៊ីវ​ដាដ គូស្មាន ​រដ្ឋ​ហា​លីស្គូ ​ប្រទេស​ម៉ិក​ស៊ិក ​កាល​ពីថ្ងៃ​ទី​១៧ តុលា កន្លង​ទៅ ។ ​ស្ថាន​ភាព​អាកាស​ធាតុ​​ក្នុង​ប្រទេស​នីមួយៗ​នៅ​​លើ​ពិភព​លោក​​​កំពុង​មាន​ការ​​ប្រែ​ប្រួល​

ព្រះតេជ​គុណ​នី សុវណ្ណ​មុនី​រ៉េត​​ផ្តល់​អំណោយ​ដល់​អនុ​សាខា​​កាក​​បាទ​ក្រហម​

Posted: 19 Oct 2011 12:58 AM PDT

ការទទួលអំណោយ
រាជធានីភ្នំពេញ ៖ អំណោយ​ជាអង្ករ​​រួម​ទាំង​សម្ភារ​ប្រើ​ប្រាស់​​មួយចំនួន​ត្រូវ​បាន​ព្រះ​​ គ្រូ​នាគ​មុនី​សត្ថា​​សុខុមោ នីសុវណ្ណ មុនីរ៉េត ​ទីប្រឹក្សា​​សម្តេច​​សង​្ឃ​នាយក និង​ព្រះសង្ឃ​​គង់​នៅ​ក្នុង​កុដិ​លេខ​២៤ វត្ត​នាគ​វ័ន​ ធ្វើ​ពិធី​ប្រគល់​​ដល់​អនុ​សាខា​កាក​បាទក្រហម​កម្ពុជា​ខណ្ឌ​ទួល​គោក កាលពី​​រសៀល​ថ្ងៃទី​១៨ តុលា ដើម្បី​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​​ចាស់​ជរា​​គ្មាន​ទីពឹង ​ក្នុង​មូល

នាវា​ដឹក​​ទំនិញ​​​លី​បេរី​យ៉ា ​​ទទួល​​ការ​ជួយ​​សង្គ្រោះ​

Posted: 19 Oct 2011 12:58 AM PDT


​នាវា​ដឹក​ប្រេង "Awanuia" (ស្តាំ) ​កំពុង​​ប្រតិ​​បត្តិ​ការ​​ផ្ទេរ​​ប្រេង​ចេញពី​នាវា​​ដឹក​ទំនិញ​ "RENA" ​ដោយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​កើត​នៃ​កោះ​ខាង​ជើង ​ប្រទេស​នូ​វែល​សេឡង់ ប្រហែល​២២​គីឡូ​​ម៉ែត្រ ​កាលពី​ថ្ងៃទី​១៧ តុលា ​កន្លង​ទៅ។

រថយន្ត​​បុក​យាយ​អាយុ​70ឆ្នាំ​ដើរ​លើ​ចិញ្ចើម​​ផ្លូវទាំង​យប់​

Posted: 19 Oct 2011 12:56 AM PDT

ខេត្តកំពង់ស្ពឺ ៖ ​ហេតុ​ការណ៍​គ្រោះថ្នាក់​​មួយ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ ថ្ងៃ​ទី​​១៨ តុលា ​លើ​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​មុខ​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គីរី​វ័ន្ត ​ស្រុក​ភ្នំ​ស្រួច​ បណ្តាល​​ឱ្យ​​ស្ត្រី​ចំណាស់​​ម្នាក់​ស្លាប់​នៅ​​កន្លែង​កើត​ហេតុ​ដែល​ហេតុ​ ការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​​ធុន​តូច​ពុំ​ស្គាល់​​ម៉ាក​​ពុំ​ស្គាល់​​ អ្នក​បើក​​បរ​ ព្រោះ​ក្រោយ​​ពេល​បុក​​រួច​រថយន្ត​​​បាន​បើក​​គេច​ខ្លួន​បាត់​​តម្រង់​​ទៅ​​

រថយន្ត​​​ប្រណាំង​​បុក​របង​​ទីលាន​​​​បណ្តាល​​​ឱ្យ​​ឆាប​ឆេះ​

Posted: 19 Oct 2011 12:56 AM PDT


ចាត់ទុក​ថា ជា​រូប​ភាព​​ដ៏​រន្ធត់​​មួយ ​ពេល​​​ឃើញ​រថយន្ត​​ប្រណាំង​មួយ​គ្រឿងកំពុង​ត្រូវ​​ភ្លើង​​​ឆាប​ឆេះ​សន្ធោសន្ធៅ ។ ជាក់​ស្តែង​​សម្រាប់​រូប​ភាព​ដែល​​​​លោក​អ្នក​បាន​ឃើញ​នេះ ពិតជា​គួរ​ឱ្យ​​តក់​ស្លុត​​ ខណៈ​​ពេល​រថយន្ត​ប្រណាំងរបស់​លោក​វ៉េត ​ខាន់​នីង​ហេម ​បាន​បុក​​របង​​ទីលាន​ប្រកួត​

ការ​អភិរក្ស​និង​​អភិវឌ្ឍ​ន៍​គង រីង របស់​ជន​ជាតិ​ព្នង​​ខេត្ត​បណ្ឌល​គិរី​

Posted: 19 Oct 2011 12:53 AM PDT

​គង រីង
រាជធានីភ្នំពេញ​​ ៖ ​បើ​តាម​ឯក​សារ​ក្នុង​សៀវ​ភៅ​​ឧ​បករណ៍​តន្ត្រី​បុរាណ​កម្ពុជា​គង រីង គឺ​ជា​ឧ​ប​ករណ៍​​​​តន្ត្រី​មួយ​ប្រ​ភេទ​​ធ្វើ​អំពី​ឫស្សី ដែល​មាន​ថ្នាំង​នៅ​សង​ខាង (​មួយ​សាច់​)​ គេ​យក​កាំ​បិត​ដែល​មាន​ចុង​ស្រួច​ឆ្កិះ​សំ​បក​ឫស្សី​ឱ្យ​មាន​សរសៃ​ឆ្មារ​ៗ ធ្វើជា​​ខ្សែ​​សំនៀង​។ ​សង​ខាង​​ខ្សែ​សំនៀង​នី​មួយ​ៗ​មាន​កំណល់​តូច​ៗ​សម្រាប់​កល់​​​ខ្សែ​ឱ្យ​ផុត​ ពី​បំ​ពង់​ឫស្សី​​។ រួច​គេ​យក​ចំរៀក​ផ្តៅ​រុំ​ទប់​ចុង​ ​បំ​ពង់​ឫស្សី​

បុរស​​អង់​គ្លេស​​​សម្រេច​ចិត្ត​​​បរិ​ច្ចាគ​​រាង​កាយ​​​​ ក្នុង​កម្ម​វិធី​​បង្កើត​​​ម៉ាំ​មី​​បុរាណ​​ដូច​នៅ​​អេហ្ស៊ីប

Posted: 19 Oct 2011 12:52 AM PDT


តាម​ប្រភពពី​​ទីភ្នាក់ងារព័ត៌​មាន​​​បរទេស​កាលពី​ថ្ងៃ​ទី​១៨ តុលា ​ផ្សាយ​ឱ្យ​ដឹង​ថា លោក​អាឡាំង ​ប៊ីល​លីស ​​អតីត​អ្នក​បើក​​បរ​​រថយន្ត​តាក់​ស៊ី​​អាយុ​៦១​ឆ្នាំ​​មក​ពី​តំបន់​ដេវ៉ុន​ ​ប្រទេស​អង់​គ្លេស​ បាន​សម្រេច​ចិត្ត​​បរិ​ច្ចា​គរាង​កាយក្នុង​យុទ្ធ​នា​ការ​ធ្វើ​ «ម៉ាំ​មី» ដោយ​វិធី​សាស្រ្ត​បុរាណ​ដូច​គ្នា​​នឹង

គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​ក្រេឌីត​​ឧបត្ថម្ភ​​សម្ភារ​ចាំបាច់​ដល់អតិថិជន​ក្រីក្រ

Posted: 19 Oct 2011 12:51 AM PDT

រាជធានីភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុក្រេឌីត និងអង្គការដៃគូរបស់ខ្លួន​បាន​ឧបត្ថម្ភ​សម្ភារចាំបាច់មួយចំនួនបន្ថែមពីលើការ​ ផ្តល់​សេវា​កម្មឥណទាននិងវគ្គបណ្តុះបណ្តាលជូនដល់​អតិ​ ថិជនក្រីក្រចំនួន១១៣នាក់។

កម្ពុជា​​​​បាននាំអង្ក​រ​​ចេញ​មាន​​សន្ទុះ​​កើន​ឡើង​តាំងពី​​ឆ្នាំ​2009មក​

Posted: 19 Oct 2011 12:50 AM PDT

រាជធានីភ្នំពេញ ៖​ លោក​​គាត ឈន់ ឧបនាយករដ្ឋ​​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​​​​ហិរញ្ញ​វត្ថុ​​​ បាន​ថ្លែង​ថា ក្រោម​​​​​ក្រសែ​ភ្នែក​​​ដ៏មុត​ស្រួច​​របស់​​រដ្ឋ​បុរស ​សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​​​នាយក​រដ្ឋមន្ត្រី​​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​​វិស័យ​ស្រូវ​អង្ករ​​ដែល​នៅ​​​កប់​​ក្រោម​បញ្ហា​​ប្រឈមត្រូវ​បាន​គាស់រំលេច ​ ​​​​ហើយ​ធ្វើ​​ការ​​អភិវឌ្ឍតាម​រយៈ​ការ​ដាក់​ចេញ​​​នូវ​​ឯក​សារ​គោល​នយោ​បាយ ​​​

ទឹក​ប្រាក់​អំណោយ​​ដ៏​ស្តួច​ស្តើង​តែ​បាន​បង្ហាញពី​ទឹក​ចិត្ត​​មនុស្ស​ធម៌​ដ៏ធំធេង​

Posted: 19 Oct 2011 12:47 AM PDT

ការប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្ដិភាពចេញ​ផ្សាយ​ថ្ងៃ​ចន្ទ ទី​១៧ តុលា ឆ្នាំ​២០១១ នូវ​អត្ថ​បទ​​ក្រោម​ចំណងជើង​ថា «ទាល់​ច្រក​អស់សង្ឃឹម​ក្នុង​ជីវិត​យក​​កាំបិត​ចាក់​ចុង​ដង្ហើម​​ បញ្ចប់ជីវិត» មក ​មាន​សប្បុរសជន​អាណិតអាសូរ​បាន​ផ្ដល់​ទឹក​ប្រាក់​ចំនួន​៣​ម៉ឺន​រៀលជួយ​ឧ​ប​ ត្ថ​ម្ភ​ដល់​បុរស​រង​គ្រោះ។ ប្រាក់​អំណោយ​នេះ​ជា​របស់​​លោក​សេង គី ​លក់​ទាខ្វៃ​​នៅ​ផ្ទះ​លេខ​៤០Eo

ទាហាន​​អ៊ីស្រា​អែល​​ដែល​ពួក​​ហាម៉ាស់​​ចាប់ឃុំ​​អស់​​ជាង​​5ឆ្នាំ​វិល​​មក​ដល់​​ផ្ទះ​វិញ​​ហើយ

Posted: 19 Oct 2011 12:44 AM PDT

នាំ​ទាហាន​​អ៊ីស្រា​អែល​​ដែល​ទើប​​ដោះ​លែង​​ឡើង​រថ​យន្ត​
ទាហាន​វ័យ​ក្មេង​អ៊ីស្រា​អែល​ម្នាក់​លោក​ហ្ស៊ី​ឡាដ​ សាលីត ដែល​ក្រុម​ហា​ម៉ាស់ ប៉ា​ឡេ​ស្ទីន​ ចាប់​ឃុំ​ទុក​តាំង​ពី​ឆ្នាំ​២០០៦​មក​បាន​វិល​មក​ដល់​ផ្ទះ​របស់​គេ​វិញហើយ​ក្នុង​ភូមិ MITZPE HI-LA ។ ក្រោយ​​ពី​វិល​មក​ជួប​ជុំ​គ្រួសារ​ និង​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​លោក​បេន ចាមីន​ណេ​តាន់​យ៉ា​ហ៊ូ

យោធា​ហ្វ៊ីលីពីន​១២​នាក់​​ស្លាប់​ក្នុងការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​

Posted: 19 Oct 2011 12:40 AM PDT

មាន​យោធា​ហ្វ៊ីលីពីន​ចំនួន១២​នាក់​​បាន​​ស្លាប់​​​ និង​បាត់ខ្លួន​១០នាក់​ផ្សេងទៀត​ ក្នុងការ​ប៉ះ​​ទង្គិចគ្នា​​ជា​មួយ​ក្រុមឧទ្ទាម​​ទ័ពព្រៃ​​មូស្លីមដ៏​ធំ​បំផុត​របស់​ប្រទេស ​​កាលពី​​ថ្ងៃអង្គារ ​ទី​១៨ តុលា ។​ នេះបើតាម​​ការ​​​ឱ្យដឹង​​​​របស់​មន្ត្រី​​យោធា​​ហ្វ៊ីលី​ពីន​។​ ការប្រយុទ្ធ​គ្នា​​បាន​ផ្ទុះឡើង​​នៅព្រឹក​ព្រលឹម​ថ្ងៃ​​ទី​១៨ តុលា ​​នោះ​ ​​រវាង​កងពល​យោធា​​ពិសេស​

​កីឡា​ករ​ដេហ្វូ ៖ ​ខ្ញុំ​អាច​ជំនួស​​តំណែង​កីឡា​ករ​​​ ​រ៉ូ​នី​នៅ​យូរ៉ូ​​ឆ្នាំ2012

Posted: 19 Oct 2011 12:36 AM PDT


តាម​ប្រភព​ព័ត៌​មាន​ពី​​កាសែត​ចិន​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អង្គារ ទី១៨ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ ​កីឡា​ករ​ដេហ្វូ​បាន​បង្ហាញ​​ទំនុក​ចិត្ត​ថា លោក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​​ដើម្បី​ជំនួស​តួនាទី​​របស់​កីឡា​ករ​រ៉ូ​នី នៅ​ក្នុង​ដំណើរ​ការ​ប្រកួត​​យូរ៉ូ នៅ​ប៉ូឡូញ-អ៊ុយ​ក្រែន ​ឆ្នាំ​២០១២ ​ខាង​មុខ​នេះ ។

លោក​រដ្ឋ​មន្ត្រី​​​​​ខៀវ កាញារីទ្ធ រំលឹក​អ្នក​កាសែត​​​ឱ្យ​ប្រកាន់​​ក្រម​សីល​ធម៌​

Posted: 19 Oct 2011 12:35 AM PDT

តំណាងសារព័ត៌មានកោះ​សន្តិភាពពេល​ទទួល​វិញ្ញាបនបត្រ​ពី​លោក​រដ្ឋមន្រ្តី​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន
រាជធានីភ្នំពេញ​​​​ ៖ ​ថ្លែង​នៅក្នុង​ពិធីចែក​​វិញ្ញាបនបត្រ​​​ដល់​​អ្នក​សារ​ព័ត៌មាន​​​នៃ​វគ្គ​ បណ្តុះ​បណ្តាល​កុំ​ព្យូទ័រ និង​​​​វគ្គបណ្តុះបណ្តាល​​​មូលដ្ឋាន​គ្រឹះ​​​របស់​អ្នក​សារព័ត៌​មាន​​ដែល​ រៀបចំ​ដោយ​​ក្លឹប​​អ្នកកាសែត​​​កម្ពុជា លោកខៀវ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​​ក្រសួងព័ត៌​មាន​​ មាន​ប្រសាសន៍​​​​ថា ក្រម​សីល​ធម៌​​​សម្រាប់អ្នកសារព័ត៌មាន​​គឺមាន​សារ​សំខាន់​ និង​មិន​​​អាច​ខ្វះបាន​ ដូច្នេះ​​​អ្នកសារ​ព័ត៌មាន​​គ្រប់​រូប

អ្នក​​គាំទ្រក្លឹប​​​ Wolves​ លួចចូល​​​ទីលាន​​ប្រកួត​​​ក្លឹប​​West ​Brom ​បង្ហាញ​​​កំប៉េះ​គូទ​មាក់ងាយ​ ខណៈ​អ្នក​គាំទ្រ​​បាល់​ទាត់​​​ប្រេស៊ីល​​ចូលទស្សនា​​​បាល់​ទាត់​​​​​ដោយ​លាក់​ខ្លួន​​​ក្នុង​​រថយន្ត​​សង្គ្រោះ​​បន្ទាន់​

Posted: 19 Oct 2011 12:31 AM PDT


​ក្នុង​រូប​ភាព​​ដែល​បង្ហាញ​នេះ​​ គឺជា​ទិដ្ឋ​​ភាព​ដ៏​អាម៉ាស់​មួយ​នៅពេល​អ្នក​គាំទ្រ​ក្លឹប​​ Wolves ចូល​ទៅ​​បង្កើតភាព​​អាស​អាភាស​ក្នុង​​ទីលាន​ប្រកួត​​​របស់​ក្លឹប​ West Brom ​ក្រោយ​ពី​​ក្លឹប​របស់​ខ្លួន​ប្រកួត​​ចាញ់​ក្នុង​​លទ្ធផល​២-០ កាលពី​យប់​ថ្ងៃ​ទី​១៦ តុលា កន្លងមក ។​ ទោះបី​ជា​ក្លឹប​ប្រកួត​ចាញ់​ ប៉ុន្តែ​​អ្នក​គាំទ្រ​នៅ​មាន​​អារម្មណ៍​​សងសឹក​​លើ​គូ​ប្រជែង​ឥត​ឈប់​ឈរ។

សហ​ព័ន្ធ​​បាល់​ទាត់​​អឺរ៉ុប​​​មាន​​គម្រោង​​​ឃោសនា​​ប្រឆាំង​​នឹង​ការ​​​មើល​ងាយ​​ជាតិ​សាសន៍

Posted: 19 Oct 2011 12:29 AM PDT

សហ​ព័ន្ធ​​បាល់​ទាត់​អឺរ៉ុប​ បា​ន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​​ជើង​ឯក​នៅ​តំបន់​អឺរ៉ុប​ គឺ​គ្មាន​​ការ​មើល​ងាយ​ជាតិ​សាសន៍​​ឡើយ និង​កំពុង​ត្រៀម​​ឱ្យ​គ្រប់​ទីលាន​ប្រកួត​ចូល​រួម​ឃោសនា​​ផ្សព្វផ្សាយ​​នៅមុន​ពេល​ប្រកួត​យូហ្វា​ ឆេម​ពាន​លីក និង​យូរ៉ូ​ប៉ា ។

ការប្រណាំង​កង់កម្មវិធី ​USA Pro ​Cycling​ Challenge​ ប្រចាំឆ្នាំ​2011ផ្តល់​ ចំណូលដល់​រដ្ឋកូឡូរ៉ាដូ​បាន83,5​លានដុល្លារ

Posted: 19 Oct 2011 12:25 AM PDT


យោង​តាម​អ្នក​រៀប​ចំ​ការ​ប្រណាំង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃអង្គារ​ទី​១៧​តុលា​ថា ការ​ប្រណាំង​កង់​​កម្ម​វិធី​USA Pro Cycling Challenge ប្រឆ្នាំ​២០១១​នៅ​កូ​ឡូ​រ៉ា​ដូ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​សី​ហា​កន្លង​ម​ក​បាន​ទាក់​ទាញ​អ្នក​ទស្ស​នា​ប្រមា​ណ​ជាង​១លាន​នាក់​ និង​​រក​បាន​ប្រាក់​ចំនួន​៨៣,៥​លាន​ដុល្លារ​។

បុរសបែលហ្ស៊ិក​​2នាក់​​ប្រកាស​ចេញ​ដំណើរ​​ផ្សេង​ព្រេង​នៅ​អង់តាក់​ទិក​​ចម្ងាយ​ផ្លូវជាង​6000គ.ម​​រ​យៈ​ពេល​100ថ្ងៃ

Posted: 19 Oct 2011 12:22 AM PDT

 អ្នក​ផ្សេ​ងព្រេង​​​តំបន់ប៉ូល​​​ជនជាតិ​​បែលហ្ស៊ិក​​ទាំង​២នាក់
បុរស​​ផ្សងព្រេង​នៅតំបន់​​ប៉ូលិស​​ជនជាតិ​បែល​ហ្ស៊ិក​២នាក់​​លោក DIXIE DANSER-COER និង​លោក SAM DELTOUR ប្រកាស​​កាលពីថ្ងៃទី​១៨ ​តុលា ​នៅ​ទីក្រុង​ព្រូ​សែល​ពី​ការ​ធ្វើ​​​ដំណើរផ្សង​ព្រេង​នាពេលខាងមុខនេះ ​នៅ​មហា​​សមុទ្រ​​អង់​តាក់ទិក​ចាប់ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ​​​ទៅ​ដែលដំណើរ​​នោះមាន​ច​ម្ងាយ​ផ្លូវជាង​៦០០០​គ.ម

នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​មក​ដល់​ក្រុង​សេ​អ៊ូ​ល​ដើម្បី​​ធ្វើការ​ចរចា​​កំពូល​

Posted: 19 Oct 2011 12:17 AM PDT

នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​ត្រួត​​ពល​ពេល​​មក​ដល់​​ក្រុង​សេ​អ៊ូល​
នាយក​រដ្ឋ​មន្ត្រី​ថ្មី​ជប៉ុន​ លោក​យ៉ូ​ស៊ី​ហ៊ីកូ​ ណូ​ដា បាន​ទៅ​ដល់​ទី​ក្រុង​សេ​អ៊ូល​កាល​ពី​ថ្ងៃ​ទី​១៨ តុលា ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក​នៅ​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល​២​ថ្ងៃ​ សំដៅ​ពិភាក្សា​ពី​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី និង​ពី​អំពើ​ព្រៃ​ផ្សៃ​ទាំង​ឡាយ​នៃ​សម័យ​សង្គ្រាម​។

អូស្ត្រាលី​​ប្រកាស​ផ្តល់​ជំនួយ​ដល់​ប្រទេស​ដែល​​​រងគ្រោះ​​​​​ទឹកជំនន់​ទន្លេមេគង្គ​​​ និងហ្វី​លីពីន

Posted: 19 Oct 2011 12:16 AM PDT

ប្រ​ទេស​អូស្ត្រា​លី​​បាន​និង​កំពុង​ផ្តល់​ជំនួយ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ក្រុម​គ្រួ​សារ​ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​​ពី​វ​ិបត្តិ​ទឹក​ជំនន់​នៅ​ប្រ​ទេស​ថៃ ​កម្ពុជា វៀត​ណាម ឡាវ និង​ហ្វី​លី​ពីន​។ នេះ​ជា​ការ​ប្រ​កាស​ព័ត៌​មាន​របស់​ស្ថា​ន​ទូត​អូស្ត្រា​លី​នៅ​ថ្ងៃ​ទី​១៨ តុលា។ ​លោក​ខេ​វិន រ៉ាត រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​អូស្ត្រា​លី បាន​​ប្រ​កាស​ថា ប្រ​ទេស​អូស្ត្រា​លី​​នឹង​ផ្តល់​ភួយ​ មុង សម្ភារ​អនា​ម័យ​​ធុង​ទឹក​ ​សម្ភារ​ផ្ទះ​

អង់គ្លេស​​​ត្រៀម​ប្រមូល​​ពន្ធ​លើ​​អាជីវ​កម្ម​​កែសម្ផស្ស​ ​​អាច​រក​ចំណូល​​ចូល​​រដ្ឋ​បាន​​ប្រហែល​​៥០០​លាន​ផោន​ ​ក្នុង​មួយ​ឆ្នាំ

Posted: 18 Oct 2011 10:46 PM PDT

​តាម​ទីភ្នាក់​ងារព័ត៌​​មាន​​បរទេស​ផ្សាយ​ថ្ងៃ​ទី​១៨ តុលា ​កន្លង​មក បាន​​ឱ្យ​ដឹងថា រដ្ឋា​ភិបាល​​អង់​គ្លេស​​មាន​គម្រោង​ប្រមូល​ពន្ធ​បន្ថែម​​ក្នុង​អត្រា​ខ្ពស់​​ដល់​ទៅ២០% ​ពីការ​វះ​កាត់​កែ​សម្ផស្ស​​រួម​ទាំងការ​ពង្រីក​សុដន់ និង​លើក​កម្រិត​ភាព​ស្រស់​ស្អាត​​លើ​ផ្ទៃ​​មុខ ។ ចាត់ទុកថា ​នេះ​ជា​យុទ្ធ​សាស្ត្រ​ថ្មី​ក្នុង​ការ​ប្រមូល​ចំណូល​បន្ថែម​​នៅ​ក្នុង​នយោ​បាយ​​អង់​គ្លេស​​

​វាយប្រហារ​ភេរវ​កម្ម​​បង្ហូរ​ឈាមថ្មី​​នៅ​រដ្ឋធានី​​​សូម៉ាលី​

Posted: 18 Oct 2011 08:47 PM PDT

​រថយន្ត​សង្គ្រោះ​​នៅ​កន្លែង​​មានការ​​​វាយប្រហារ​
​យោងតាមភ្នាក់ងារ​​​​សង្គ្រោះថា រថយន្ត​​​បង្កប់​គ្រឿង​​​ផ្ទុះ​មួយ​​បាន​​ផ្ទុះកាលពីថ្ងៃទី​​​១៨ តុលា នៅ​​ច្រកចូល​​អគារមួយ​ដែល​មានក្រសួង​​​២ ក្នុង​ទីក្រុង​​​ម៉ូហ្គាឌីស្យូ ​ដោយសម្លាប់​​មនុស្សយ៉ាង​តិច​​​​៧​នាក់ ​ក្នុងនោះ​រួមមាន​​​ជនអត្តឃាត​។​

​ផ្ទុះ​គ្រាប់​បែក​​សម្លាប់​មនុស្ស​8​នាក់​​នៅភាគ​អាគ្នេយ៍​​តួកគី

Posted: 18 Oct 2011 08:44 PM PDT

បណ្តា​​អ្នកទទួលខុសត្រូវ​​នៃ​ភ្នាក់​ងារ​សន្តិ​សុខ ​​រាយការណ៍​ថា ប៉ូលិស​៥​នាក់​​ និង​ជ​នស៊ី​វិល ៣​នាក់ ក្នុងនោះ​​មានកុមារ​ម្នាក់បាន​ស្លាប់​កាលពី​ថ្ងៃទី​១៨ ​តុលា ​ក្នុងការ​ផ្ទុះគ្រាប់​បែកមួយ​គ្រាប់​ដែលលាក់នៅ​ចិញ្ចើម​ថ្នល់​​មួយ​នា​​​ភាគ​អាគ្នេយ៍​តួកគី ​ជា​តំបន់​មានជន​ជាតិ​ឃើត​​​ភាគច្រើន ។

សេឡេ​ណា ហ្គោ​​មេស ​ទទួល​​បាន​សា​រ​​គំរាម​​​កំហែង​​​ផ្តាច់ជីវិត

Posted: 18 Oct 2011 08:40 PM PDT


យោងទៅតាម​​ប្រភព​ព័ត៌​មាន​ដែល​និយាយ​​ពី​តារា​ហូលីវូដ ចេញ​ផ្សាយ​កាលពី​​ថ្ងៃ​អង្គារ ទី​១៨ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ តារា​​ចម្រៀង​វ័យ​​ក្មេង​សិច​ស៊ីសេឡេ​ណា ហ្គោ​មេស ​មាន​ការភ័យ​រន្ធត់​យ៉ាង​ខ្លាំង បន្ទាប់​ពី ​នាង​ទទួល​បាន​សារ​គំរាម​​​សម្លាប់​ពី​លោក Thomas Brodnicki។ ប៉ូលិស​​នៅក្នុងក្រុង​ឡូស​អេនជឺឡែស កំពុងតែ បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយទៅ​លើ​រូប​លោក Thomas Brodnicki

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!