The Phnom Penh Post - KHMER: “ប៉ែន សុផានី ចុក​ឈាម​នឹង​មង្គលការ​ ឆោម ប៊ុនយ៉ុង” plus 9 more

The Phnom Penh Post - KHMER: “ប៉ែន សុផានី ចុក​ឈាម​នឹង​មង្គលការ​ ឆោម ប៊ុនយ៉ុង” plus 9 more


ប៉ែន សុផានី ចុក​ឈាម​នឹង​មង្គលការ​ ឆោម ប៊ុនយ៉ុង

Posted: 17 Oct 2011 03:26 AM PDT

ភ្នំពេញៈ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ប៉ែន សុផានី ទំនង​ជា​កំពុង​ចុក​ឈាម​មិន​តិច​ទេ នៅ​ពេល​ដែល​អតីត​គូ​ស្នេហ៍​ចាស់​របស់​ខ្លួន​ ​លោក ឆោម ប៊ុន​យ៉ុង បាន​រៀប​មង្គល​ការ​ជា​ផ្លូវ​ការ​ជាមួយ​នឹង​អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍ ស៊ីសុវត្តិ កែវ​សោមា ករិថារកា ហើយ​ពួក​គេ​ទាំង​ពីរ​ថែម​ទាំង​បាន​ដឹក​ដៃ​គ្នា​ឡើង​កម្ម​វិធី​ទូរទស្សន៍​​ប៉ុស្តិ៍ ២១​ របស់​ស៊ីធីអិន បក​ស្រាយ​ស្នេហា​យ៉ាង​ផ្អែម​ត្រជាក់​ចាក់​ទឹក​មិន​លេច​ទៀត​ផង។

អូបាម៉ា​នឹង​ជំរុញ​ការ​អនុវត្ត​ផែនការ​បង្កើន​ការងារ

Posted: 17 Oct 2011 03:14 AM PDT

វ៉ាស៊ីនតោនៈ លោក Josh Earnest អ្នក​នាំ​ពាក្យ​របស់​សេត​វិមាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា នៅ​សប្តាហ៍​នេះ នឹង​អំពាវនាវ​ឲ្យ​សភាបញ្ជូន​ថវិកា​ចំនួន ​៣៥​ពាន់​លាន​ទៅ​តាម​សហគមន៍​នានា ដើម្បី​ជួល​គ្រូ​បង្រៀន កង​ពន្លត់​អគ្គិភ័យ និង​នគបាល​ឡើង​វិញ ដែល​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​យុទ្ធសាស្រ្ត​របស់​លោក ដើម្បី​សម្រេច​ផ្នែក​ខ្លះ​នៃ​ផែនការ​បង្កើត​ការ​ងារ​របស់​លោក​ដែល​បាន​ដាក់​ចេញ។

នគរបាល​ចាប់​ខ្លួន​​មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស​ម្នាក់​នៅ​ស្រុក​ក្រូចឆ្មារ​

Posted: 17 Oct 2011 03:03 AM PDT

កំពង់ចាមៈ អនុ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ម្នាក់ ប្រចាំ​ឃុំ​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​ក្មេង​ស្រី​វ័យ ១២​ឆ្នាំ​ម្នាក់ នៅ​វាល​កប់​ខ្មោច​មួយ​កន្លែង បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​អាណាព្យាបាល​កុមារី​រង​ គ្រោះ។

សំណុំ​រឿង​សាច់​ញាតិ​​របស់​នាយករដ្ឋមន្ត្រី​នឹង​កាត់​ឡើង​វិញ​នៅ​ចុង​ខែ​នេះ

Posted: 17 Oct 2011 02:47 AM PDT

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជា​ថ្មី​​លើ​សំណុំ​រឿង​ក្ដី​លោក​ស្រី ឌី ប្រឹម បង​ប្អូន​ជីដូន​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក សេង យាន អតីត​អគ្គ​នាយករង​ នៃ​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការកិច្ច ជុំ​វិញ​ករណី​ទទួល​សំណូក​ នៅ​ដំណាច់​ខែ​នេះ។ នេះ​ដោយ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​តុលាការ។

កម្ពុជា​ប្រមូល​លើ​យាន​យន្ត​បាន​ជិត​១​សែន​លាន​រៀល

Posted: 17 Oct 2011 02:26 AM PDT

ភ្នំពេញៈ នាយកដ្ឋាន​ពន្ធដា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​បាន​ជាង ៩៧ ២៨២​លាន​រៀល​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ លើ​យាន​យន្ត​សរុប​ជាង ១​លាន​គ្រឿង។

អាមេរិក​គាំ​ទ្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​ធំៗ​ឆ្នាំ​ក្រោយ

Posted: 17 Oct 2011 02:04 AM PDT

111017_b03

ភ្នំពេញៈ មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋ​អាមេរិក​ គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​ដល់​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​នា​ឆ្នាំ​ក្រោយ​នេះ ហើយ​ថា វា​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​បង្ហាញ​ដល់​ប្រទេស​ដទៃ​ទៀត​អំពី​តួនាទី​ឈាន ​មុខ​នៅ​ក្នុង​សហគមន៍​អាស៊ាន។

អាជីវករ​​បឹងត្របែក​ផ្លាហ្សា​ទារ​ឲ្យ​ម្ចាស់​ផ្សារ​បញ្ចុះ​តម្លៃ​តូប

Posted: 17 Oct 2011 01:51 AM PDT

111017_b05

ភ្នំពេញៈ ក្រុម​អាជីវករ​ជិត ៥០​នាក់ តំណាង​ឲ្យ​អាជីវករ​ជាង ២០០​នាក់ នៅ​ផ្សារ​បឹងត្របែក​ផ្លាហ្សា ស្ថិត​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន បាន​ទាមទារ​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្សារ​នេះ​ បញ្ចុះ​តម្លៃ​ឈ្នួល​តូប​នៅ​ត្រឹម ៣០​ភាគរយ។

មន្ត្រី​៖ កម្ពុជា​ពុំ​ខ្វះ​ស្បៀង​​ទេ​ទោះបី​មាន​គ្រោះ​​ទឹក​ជំនន់​ក៏​ដោយ

Posted: 17 Oct 2011 01:41 AM PDT

111017_b04

កំពង់ស្ពឺៈ មន្ត្រី​ក្រសួង​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​នឹង​មិន​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ស្បៀង​នោះ​ឡើយ បើ​ទោះបី​ជា​ស្រូវ​វស្សា​ចំនួន ៥៨​ម៉ឺន​ហិចតា ត្រូវ​ខូច​ខាត និង​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​​ដ៏​អាក្រក់​នៅ​ក្នុង​រយៈ​ពេល​ មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ក៏​ដោយ។

កូរ៉េ​ខាង​ជើង និង​អាមេរិក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ហ្សឺណែវ​សប្ដាហ៍​ក្រោយ

Posted: 17 Oct 2011 01:15 AM PDT

សេអ៊ូលៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក នឹង​រៀប​ចំ​កិច្ច​ចរចា​ជុំ​ទី​ពីរ​នៅ​ទីក្រុង​ហ្សឺណែវ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​កិច្ច​ពិភាក្សា​ថ្នាក់ ​តំបន់ ស្ដី​ពី​ការ​រំសាយ​កម្មវិធី​សព្វាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង។

ណូដា​​ថា ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​កំណើន​សេដ្ឋកិច្ច

Posted: 17 Oct 2011 01:00 AM PDT

តូក្យូៈ នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ជប៉ុន​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​នេះ​គឺ​ជា​សញ្ញា​ថ្មី​មួយ​បញ្ជាក់​ថា លោក​កំពុង​មាន​និន្នាការ​សំដៅ​ទៅ​រក​ការ​សម្រេច​ចិត្ត​បន្ត​មួយ​ចូល​រួម​នៅ​ ក្នុង​គំនិត​ផ្ដួច​ផ្ដើម​មួយ​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!