VOA News: ព័ត៌មាន |
Posted: 15 Oct 2011 06:20 PM PDT ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញសញ្ញាថាខ្លួននឹងមិនចុះញ៉មតាមការគាបសង្កត់របស់សហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឱ្យរូបិយប័ណ្ណរបស់ចិនទ្បើងថ្លៃទេ។ ប៉ាឡេស្ទីន៖ ពួកមេដឹកនាំនៃក្រុម Hamas របស់ប៉ាឡេស្ទីនបានជួបជាមួយពួកមន្ត្រីស៊ើបការសម្ងាត់អេហ្ស៊ីបកាលពីថ្ងៃសៅរ៍ដើម្បីរៀបចំសេចក្តីល្អិតល្អន់នៃការគ្រោងប្រគល់ទាហានអ៊ីស្រាអែលម្នាក់ដែលបានត្រូវចាប់ខ្លួន។ យេម៉ែន៖ បាតុកម្មនិងការប្រយុទ្ធគ្នាដោយកាំភ្លើងដែលមានទាក់ទិនជាមួយលោកប្រធានាធិបតីយេម៉ែន Ali Abdullah Saleh បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២នាក់ស្លាប់ក្នុងក្រុងសាណា។ លីបេរីយ៉ា៖ គណបក្សប្រឆាំង៨នៅលីបេរីយ៉ានិយាយថាពួកគេដកខ្លួនថយចេញពីការបោះឆ្នោតប្រធានាធិបតីកាលពីពេលថ្មីៗនេះដោយអះអាងថាដំណើរការរាប់សន្លឹកឆ្នោតមានការក្លែងបន្លំនិងមិនត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យទេ។ អាហ្វ្រិក៖ ក្រុមសិទ្ធិមនុស្សបានស្វាគមដល់សេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនទាហានអាមេរិករយនាក់ទៅកាន់ផ្នែកកណ្តាលនៃទ្វីបអាហ្វ្រិកដើម្បីគាំទ្រដល់ការប្រយុទ្ធក្នុងតំបន់ប្រឆាំងនឹងក្រុមទ័ពព្រៃមួយដែលគេដឹងថាបានប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងពួកជនស៊ីវិល។ អ៊ីតាលី៖ អំពើហិង្សាបានកើតមានទ្បើងក្នុងក្រុងរ៉ូមកាលពីថ្ងៃសៅរ៍នៅក្នុងការធ្វើបាតុកម្មមួយចំនួនប្រឆាំងនឹងសាជីវកម្មនៅទូទាំងពិភពលោកដែលបានទទួលការបំផុសគំនិតដោយចលនា «កាន់កាប់ Wall Street»។ បារាំង៖ ពួករដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេស២០ដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកកំពុងជួបប្រជុំគ្នាក្នុងក្រុងប៉ារីសដើម្បីខិតខំព្យាយាមដោះស្រាយវិបត្តិបំណុលក្នុងទ្វីបអឺរ៉ុបដែលគំរាមកំហែងជំរុញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ក្នុងដំណើរសេដ្ឋកិច្ចមិនទៅមុខមួយលើកទៀត។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |