|
- ក្រុងបាងកកត្រៀមប្រឈមមុខនឹងទឹកជំនន់
- ក្រពេកស៊ីឈ្នួលឡើងកាប់មែកឈើត្រូវចរន្តអគ្គិសនីឆក់ស្លាប់ចោលកូន និងប្រពន្ធសរសៃខ្ចី
- រន្ទះបាញ់ដួលស្តូកស្តឹងគាប់ជួនក្រុមមន្ត្រីមកដល់សង្គ្រោះទាន់
- រថយន្តកាមរីបុកម៉ុតូហើយបើករត់បាត់បន្សល់ទុកស្លាកលេខត្រូវគេស្គាល់អត្តសញ្ញាណ
- បុរសប្រមឹកស្រវឹងជោកជាំដេកកណ្តាលផ្លូវគេស្មានថាស្លាប់
- រថយន្តដឹកទំនិញសំពីងសំពោងឆ្លងកាត់ក្រុងកំពត
- ចិនទាមទារដល់ហ្វីលីពីនឱ្យប្រគល់នាវាទាំងឡាយភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ
- ប្រទេសបារាំងផ្តល់ជំនួយ8ម៉ឺនដុល្លារអាេមរិកជួយពលរដ្ឋរងគ្រោះនៅខេត្តកំពង់ធំ
- ក្មេងប្រុសម្នាក់ទៀតលង់ស្លាប់
- បើកបរលឿនចាក់គួររង្វង់មូលជាន់ហ្វ្រាំងអូសទទឹងខ្លួនចុះផឹកទឹកប្រឡាយ
- សម្តេចតេជោនាយករដ្ឋមន្ត្រីជួបសន្ទនាការងារជាមួយលោកគួ សឹងឃុន លេខាបក្ស លោកម៉ា ពាវ អភិបាលតំបន់ស្វ័យតក្វាងស៊ី និងលោកបៃ យីងហ្វូ នាយកគ្រប់គ្រងសាខាធនាគារអភិវឌ្ឍចិនប្រចាំក្វាងស៊ី
- កម្មករកសិដ្ឋានចិញ្ចឹមស្វានៅព្រែកឯងត្រូវខ្សែភ្លើងឆក់ស្លាប់ម្នាក់
- កីឡាករហ្វ៊ីលីពីនណូនីតូ ដូនែរជួបកីឡាករអាហ្សង់ទីនអូម៉ា ណាវ៉ាអេសការពារខ្សែក្រវាត់របស់ខ្លួននៅរាត្រីថ្ងៃសៅរ៍ទី២២តុលា
- បឺណាដ ហប់ឃីនត្រូវគេប្រគល់ខ្សែក្រវាត់ឲ្យវិញបន្ទាប់ពីស្ថាប័នប្រដាល់ WBC រកឃើញការពិតដែលថាគេមិនមែនដួលដោយកណ្តាប់ដៃកីឡាករដសុន
- ក្រុមហ៊ុនចំការកៅស៊ូបឹងកេតផ្តល់រថយន្ត VIGO បំពាក់ស៊ីរ៉ែន ដល់ប៉ូលិស
- បាត់លោកប្តីមួយយប់ ព្រឹកឡើងជិះម៉ូតូឌ្រីម២០១២ តាមរក ក្រុមចោរស៊ីផុយ
- នារីសរសៃប្រសាទបើកចង្ក្រានហ្គាសកំដៅសម្លឆេះខ្លួនឯងរត់ធ្លាក់ពីលើផ្ទះជាន់ទី១
- កម្ពុជា និងតំណាងអង្គការសហប្រជាជាតិពិភាក្សាបញ្ហាសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម
- លោកមូអាម៉ា កាដាហ្វី ស្លាប់ក្នុងការប្រយុទ្ធរួមទាំងកូនប្រុស CNTដណ្តើមត្រួតត្រាទីក្រុង SYRTE
- សម្តេចតេជោនាយករដ្ឋមន្ត្រីជួបពិភាក្សាការងារទ្វេភាគីជាមួយលោកវេន ជាបាវ នាយករដ្ឋមន្ត្រីចិន
- ព្រឹត្តិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី 21 តុលា
- អំណោយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិជូនគ្រួសាររងគ្រោះ
- មិម ឧបករណ៍ភ្លេងបុរាណរបស់បងប្អូនជនជាតិភាគតិចទំពួន
- ការបែកបាក់ផ្ទៃក្នុងកំពុងរោលរាលគណបក្សសម រង្ស៊ីល្មមបញ្ឈប់នូវវប្បធម៌បៀមឈាមព្រួសដាក់គេទៅ
- លោកឆាវេសប្រកាសថា លោកជាជំងឺមហារីកហើយ
- សម្តេចតេជោហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់ក្រុងណានជីង-ចិន
- ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះនយោបាយចិនចូលគាល់សម្តេចឪ ថ្វាយព្រះពរ
- ក្រុម ETA ប្រកាសបញ្ឈប់ជាស្ថាពរនូវការតស៊ូដោយអាវុធ
- បាល់ទាត់ចម្រុះនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃសុក្រនេះ Zwolle,Cambuur,Willem II,Bremen សង្ឃឹមឈ្នះ
- ការទស្សន៍ទាយបាល់ទាត់បារាំងD2ជុំទី12ថ្ងៃនេះ Reims,Le Havre,Troyes ជាក្រុមរឹងមាំក្នុងផ្ទះ
ក្រុងបាងកកត្រៀមប្រឈមមុខនឹងទឹកជំនន់ Posted: 21 Oct 2011 12:58 AM PDT នាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើកាលពីថ្ងៃទី២១ តុលា ដល់ប្រជាជនក្រុងបាងកកឱ្យការពារទ្រព្យសម្បត្តិរបស់ខ្លួនជាការ បង្ការចំពោះការជន់លិចទីក្រុងនោះជាយថាហេតុ ក្នុងនោះរួមទាំងកណ្តាលក្រុងផងដែរ។ |
ក្រពេកស៊ីឈ្នួលឡើងកាប់មែកឈើត្រូវចរន្តអគ្គិសនីឆក់ស្លាប់ចោលកូន និងប្រពន្ធសរសៃខ្ចី Posted: 21 Oct 2011 12:56 AM PDT ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍មួយដែលនឹកស្មានមិនដល់ បានបណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ជាជនជាតិចាម ស្លាប់ជាប់នៅលើប្រគាបដើមគ ខណៈពេលដែលគាត់កំពុងឡើងកាប់មែកដើមគ ដើម្បីឱ្យស្រឡះ តែចៃដន្យនៅពេលកំពុងកាប់ ស្រាប់តែមានមែកទំហំប៉ុនកដៃកូនក្មេង ធ្លាក់ទៅទើរលើខ្សែភ្លើងស្រាត ទើបបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីឆក់បុរសនោះស្លាប់ភ្លាមៗ មួយរំពេច។ |
រន្ទះបាញ់ដួលស្តូកស្តឹងគាប់ជួនក្រុមមន្ត្រីមកដល់សង្គ្រោះទាន់ Posted: 21 Oct 2011 12:32 AM PDT ខេត្តស្វាយរៀង ៖ ចាត់ទុកជាមហាសំណាងមួយដែលស្ត្រីចំណាស់ម្នាក់ត្រូវរន្ទះខ្យល់បាញ់ បណ្តាលឱ្យគាំងរឹងខ្លួនប្រាណទាំងមូលអណ្តាតលៀនចេញមកក្រៅ បែកពពុះមាត់ស្គុល និងក្មេងស្រីសិស្សសាលា២នាក់ទៀតដែលជិះកង់មកក្បែរ ហើយត្រូវចំណាយរន្ទះបណ្តាលឱ្យសន្លប់បាត់ស្មារតី ប៉ុន្តែគ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ ។ |
រថយន្តកាមរីបុកម៉ុតូហើយបើករត់បាត់បន្សល់ទុកស្លាកលេខត្រូវគេស្គាល់អត្តសញ្ញាណ Posted: 21 Oct 2011 12:31 AM PDT ខេត្តបាត់ដំបង ៖ រថយន្តកាមរីមួយគ្រឿងបានបើករត់បាត់ បន្ទាប់ពីបុកអ្នកជិះម៉ូតូម្នាក់ឱ្យរបួស ប៉ុន្តែសមត្ថកិច្ចបានស្គាល់រថយន្តនោះហើយ តាមរយៈស្លាកលេខ ដែលរថយន្តនេះបន្សល់ទុកនៅកន្លែងកើេតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ តុលា ចំណុចផ្លូវឡាអេ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោយ ក្រុងបាត់ដំបង ។ |
បុរសប្រមឹកស្រវឹងជោកជាំដេកកណ្តាលផ្លូវគេស្មានថាស្លាប់ Posted: 21 Oct 2011 12:06 AM PDT ក្រុងប៉ោយប៉ែត ៖ បុរសវ័យកណ្តាលម្នាក់បានផឹកស្រាស្រវឹងជោកជាំដេកកណ្តាលផ្លូវ ដែលមានភក់ជ្រាំយ៉ាងលង់លក់ធ្វើឱ្យគេចោមរោមមើលដោយស្មានថា គាត់ដេកស្លាប់។ នេះបានពិតជាអ្នកផឹកដូចពាក្យគេនិយាយចំអកថា «បើផឹក ផឹកឱ្យគេសែង ផឹកដើរខ្លួនឯង តើផឹកធ្វើអ្វី?» |
រថយន្តដឹកទំនិញសំពីងសំពោងឆ្លងកាត់ក្រុងកំពត Posted: 21 Oct 2011 12:04 AM PDT ខេត្តកំពត ៖ រថយន្តដឹកទំនិញសំពីងសំពោងយ៉ាងអាក្រក់បំផុតបានឆ្លង កាត់ក្រុងកំពតយ៉ាងរលូន និងដោយសុវត្ថិភាព គ្មានសមត្ថកិច្ចមើលឃើញឡើយ ។ ផ្ទុយទៅវិញក្រុមសមត្ថកិច្ចជំនាញខាងមើលផ្លូវមិន បានគិតគូរពីគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើ ដំណើរនៅតាមដងផ្លូវ ដោយសារតែការដឹកយ៉ាងសំពីងសំពោងនេះទេ ។ |
ចិនទាមទារដល់ហ្វីលីពីនឱ្យប្រគល់នាវាទាំងឡាយភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ Posted: 21 Oct 2011 12:03 AM PDT ប្រទេសចិនបានស្នើកាលពីថ្ងៃទី២០ តុលា ដល់ប្រទេសហ្វីលីពីនឱ្យប្រគល់នាវាតូចៗរបស់ចិនទាំងឡាយជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌក្រោយការបុកគ្នារវាងនាវាចម្បាំងហ្វីលីពីនមួយគ្រឿង និងនាវានេសាទចិនមួយគ្រឿងមក។ |
ប្រទេសបារាំងផ្តល់ជំនួយ8ម៉ឺនដុល្លារអាេមរិកជួយពលរដ្ឋរងគ្រោះនៅខេត្តកំពង់ធំ Posted: 20 Oct 2011 11:48 PM PDT នៅចំពោះមុខគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ប្រទេសបារាំងបានសម្រេចផ្ដល់ជំនួយ៨០.០០០ដុល្លារដល់កាកបាទក្រហម បារាំង ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារ ចាំបាច់នានាយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនៅខេត្ដកំពង់ធំដែលជា ខេត្ដមួយទទួលរងផលប៉ះពាល់ដ៏ខ្លាំង ។ តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋប្រមាណ១.៨០០គ្រួសារនឹងទទួលបាន |
ក្មេងប្រុសម្នាក់ទៀតលង់ស្លាប់ Posted: 20 Oct 2011 11:30 PM PDT ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ ទៀតហើយបានលង់ទឹកស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យនៅពេលដែលម្តាយនាំមកពី ភ្នំពេញទៅលេងនឹងជីជូននៅខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ។ |
បើកបរលឿនចាក់គួររង្វង់មូលជាន់ហ្វ្រាំងអូសទទឹងខ្លួនចុះផឹកទឹកប្រឡាយ Posted: 20 Oct 2011 11:28 PM PDT ខេត្តព្រះសីហនុ ៖ សូរសំឡេងលាន់ឮឡើង លាយឡំនឹងធូលីហុយសំពោងគួរឱ្យព្រឺស្ញើប ខណៈដែលរថយន្តមែរសឺដេស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-3444 មួយគ្រឿងបានបើកបរក្នុងល្បឿនលឿន ពេលមកដល់ចំណុចនាគព័ន្ធរង្វង់មូលផ្លូវបំបែកជាបី ក៏ជាន់ហ្វ្រាំងអូសកង់ប្រមាណ៥០ម៉ែត្រ ធ្វើឱ្យរថយន្តវិលទៅទាំងទទឹងខ្លួនរួចបានធ្លាក់ដាំ ក្បាលចុះទៅក្នុងប្រឡាយទឹកប្រៀបដូចជាសត្វគោ |
Posted: 20 Oct 2011 09:01 PM PDT ក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី៨ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកគួ សឹងឃុន លេខាបក្សតំបន់ស្វយ័តក្វាងស៊ី និងលោកម៉ា ពាវ អភិបាលតំបន់ស្វ័យតក្វាងស៊ី ដែលការសន្ទនានោះបានបង្ហាញនូវមិត្តភាព |
កម្មករកសិដ្ឋានចិញ្ចឹមស្វានៅព្រែកឯងត្រូវខ្សែភ្លើងឆក់ស្លាប់ម្នាក់ Posted: 20 Oct 2011 08:55 PM PDT រាជធានីភ្នំពេញ ៖ កម្មករកសិដ្ឋានចិញ្ចឹមស្វាម្នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯក ខណ្ឌមានជ័យ ត្រូវបានគេដឹកតាមរថយន្តបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជីវិត ប៉ុន្តែកម្មកររូបនោះបាន ស្លាប់ក្រោយពីត្រូវខ្សែភ្លើងឆក់ក្នុងកសិដ្ឋានខាងលើកាលពីថ្ងៃទី២០ តុលា ឆ្នាំ២០១១ ។ |
Posted: 20 Oct 2011 08:43 PM PDT ម្ចាស់ជើងឯកស្ថាប័នWBC/WBOក្នុងប្រភេទទម្ងន់bantamweightណូនីតូ ដូនែរនឹងឡើងប្រកួតការពារខ្សែក្រវាត់របស់ខ្លួនប្រឆាំងនឹងកីឡាករមិនធ្លាប់ចាញ់របស់អាហ្សង់ទីនអូម៉ា ណាវ៉ាអេសនៅសង្វៀន Madison Square Gardenទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនារាត្រីថ្ងៃសៅរ៍ទី២២តុលា។ ដូនែរសញ្ជាតិហ្វ៊ីលីពីនធ្លាប់ប្រកួតឈ្នះ២៦លើកចាញ់១ មិនដែលស្មើ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានចំនួន១៨លើក។ |
Posted: 20 Oct 2011 08:40 PM PDT ស្ថាប័នប្រដាល់WBCបានសម្រេចប្រគល់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់Light Heavyweightឲ្យទៅកីឡាករអាមេរិកបឺណាដ ហប់ឃីនវិញបន្ទាប់ពីបានប្រកាសថាការប្រកួតរបស់គេជាមួយកីឡាករឆាដ ដសុនគឺស្មើគ្នាដោយបច្ចេកទេស។ |
ក្រុមហ៊ុនចំការកៅស៊ូបឹងកេតផ្តល់រថយន្ត VIGO បំពាក់ស៊ីរ៉ែន ដល់ប៉ូលិស Posted: 20 Oct 2011 08:36 PM PDT ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រីឆាយ គឹមសុន ស្នងការនគរបាលខេត្ត ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងរយៈពេលជាង២ខែមកនេះ បានធ្វើឱ្យបទល្មើសនៅតំបន់ត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គមានការថយចុះគួរឱ្យកត់សម្គាល់។ ដោយសារតែឃើញបែបនេះហើយ ទើបក្រុមហ៊ុនឡុង ស្រេង ដែលវិនិយោគចំការកៅស៊ូបឹងកេត បាននាំ |
បាត់លោកប្តីមួយយប់ ព្រឹកឡើងជិះម៉ូតូឌ្រីម២០១២ តាមរក ក្រុមចោរស៊ីផុយ Posted: 20 Oct 2011 08:35 PM PDT រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវចោរមួយក្រុមជិះម៉ូតូតាមធាក់ផ្តួល និងប្លន់យកម៉ូតូស៊េរីថ្មីមួយគ្រឿង យកទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតមានឡើងនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី២១ តុលា ២០១១។ |
នារីសរសៃប្រសាទបើកចង្ក្រានហ្គាសកំដៅសម្លឆេះខ្លួនឯងរត់ធ្លាក់ពីលើផ្ទះជាន់ទី១ Posted: 20 Oct 2011 08:34 PM PDT រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដែលកើតជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ និយាយមិនសូវដឹងអី មានពេលខ្លះស្រែកឡូឡា ហើយក៏សើចតែម្នាក់ឯង ពេលនេះមិនដឹងជានាងមានអារម្មណ៍មួម៉ៅនឹងរឿងអ្វីទេ ស្រាប់តែបង្កឱ្យឆេះខ្លួនឯងទ្រោលឡើង លុះពេលរលាកក្តៅខ្លាំងក៏លោតជើង៣ជើង៤ ដើម្បីឱ្យភ្លើងរលត់ រហូតដល់ធ្លាក់ពីលើផ្ទះជាន់ទី១ ផ្អើលគេផ្អើលឯង និងប៊ិះបង្កឱ្យភ្លើងឆេះផ្ទះអ្នកដទៃទៀតផង។ |
Posted: 20 Oct 2011 08:32 PM PDT រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ តុលា ២០១១ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានទទួលជួបពិភាក្សាជាមួយលោកជំទាវPatricia O'Brien អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ និងជាអ្នកប្រឹក្សាផ្នែកច្បាប់ ស្តីពីការវិវត្តន៍ថ្មីៗ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ |
Posted: 20 Oct 2011 08:23 PM PDT មេដឹកនាំត្រូវផ្តួលរំលំលីប៊ី លោមូអាម៉ា កាដាហ្វី បានស្លាប់ ហើយក្រោយពីត្រូវរបួសធ្ងន់ ពេលគេចាប់លោកបាន កាលពីថ្ងៃទី២០ តុលា នៅទីក្រុង SYRTE ជិត២ខែ នៃការតាមប្រមាញ់រូបលោក។ ពួកយុទ្ធជននៃក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT បានដណ្តើមត្រួតត្រាទីក្រុងកំណើតនេះរបស់លោកកាដាហ្វី ។ |
Posted: 20 Oct 2011 08:18 PM PDT ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកវេន ជាបាវ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ |
ព្រឹត្តិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី 21 តុលា Posted: 20 Oct 2011 07:23 PM PDT *ឆ្នាំ១៩០២ -ការធ្វើកូដកម្មរយៈពេល៥ខែរបស់កម្មករអណ្តូងរ៉ែសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ។ *ឆ្នាំ១៩៤៥ -ស្ត្រីនៅក្នុងប្រទេសបារាំង ត្រូវបានផ្តល់សិទ្ធិសេរីភាពឱ្យចូលរួមបោះឆ្នោតជាលើកដំបូង។ |
អំណោយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិជូនគ្រួសាររងគ្រោះ Posted: 20 Oct 2011 07:19 PM PDT ខេត្តកំពត ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនមានមី អង្ករ អំបិល ទឹកត្រី និងសម្ភារប្រើប្រាស់មានកន្ទេល មុង ភួយ របស់លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈលោកនាយឧត្តមសេនីយ៍ត្រីថ្លាង ភិរិន្ទ ស្នងការនគរបាលខេត្តកំពត ត្រូវបានចាត់ចែងប្រគល់ជូនចំពោះគ្រួសារជនរងគ្រោះចំនួន ពីរគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងខ្យល់ព្យុះរលំផ្ទះ |
មិម ឧបករណ៍ភ្លេងបុរាណរបស់បងប្អូនជនជាតិភាគតិចទំពួន Posted: 20 Oct 2011 07:14 PM PDT ខេត្តរតនគិរី ៖ មិម គឺជាឧបករណ៍ភ្លេងបុរាណមួយប្រភេទរបស់បងប្អូនជនជាតិទំពួន ក្នុងចំណោមឧបករណ៍ភ្លេងឯទៀតដែលបងប្អូនប្រគំក្នុងវង់ភ្លេង គងធំគងតូចសម្តែងក្នុងពិធីសែនព្រេន និងពិធីអបអរសាទរផ្សេងៗទៀត។ |
Posted: 20 Oct 2011 07:12 PM PDT វិបត្តិនយោបាយផ្ទៃក្នុងនៅតែបន្តបោកបក់សន្ធប់ជញ្ជ្រំយ៉ាង ខ្លាំងមកលើគណបក្សសម រង្ស៊ី ស្របពេលដែលទ្វីបអាស៊ីទាំងមូលកំពុងរងគ្រោះនៃវិបត្តិធម្មជាតិ ទឹកជំនន់។ ចរន្តនៃព្យុះរលកនយោបាយនេះ បានរុញច្រានបង្កឱ្យមានការបែកបាក់ប្រេះស្រាំជាបន្តបន្ទាប់ គ្មានស្រាកស្រាន្ត។ |
លោកឆាវេសប្រកាសថា លោកជាជំងឺមហារីកហើយ Posted: 20 Oct 2011 07:06 PM PDT ពេលវិលត្រឡប់មកកាន់ប្រទេសវេណេស៊ុយអេឡាវិញកាលពីថ្ងៃទី២០ តុលា ក្រោយទទួលការពិនិត្យសុខភាពនៅគុយបា ប្រធានាធិបតីប្រទេសនេះ លោកហ៊ូហ្គោឆាវេស ប្រកាសថា លោកជាសះស្បើយពីជំងឺមហារីកហើយ។ |
Posted: 20 Oct 2011 07:06 PM PDT រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០១១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីបើកពិព័រណ៍ ពាណិជ្ជកម្មចិន-អាស៊ានលើកទី៨ និងចូលរួមបើកកិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចចិន-អាស៊ានដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់២៦ តុលា ឆ្នាំ |
Posted: 20 Oct 2011 07:04 PM PDT យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា លោកជា គិញលីន ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះនយោបាយរបស់ប្រជាជន ចិន (CCPPC) ជាអង្គការពិគ្រោះនយោបាយជាន់ខ្ពស់ កាលពីថ្ងៃទី១៩ តុលា បាន អញ្ជើញចូលគាល់អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ដើម្បីថ្វាយព្រះពរព្រះអង្គនាឱកាសបុណ្យចំរើនព្រះជន្មគម្រប់ ៩០ព្រះវស្សា របស់ព្រះអង្គនាថ្ងៃទី៣១ តុលា ខាងមុខនេះ។ |
ក្រុម ETA ប្រកាសបញ្ឈប់ជាស្ថាពរនូវការតស៊ូដោយអាវុធ Posted: 20 Oct 2011 06:37 PM PDT ក្រុមបំបែកខ្លួននិយមរដ្ឋបាស់អេស្ប៉ាញ គឺ ក្រុម ETA ប្រកាសកាលពីថ្ងៃទី២០ តុលា ពីការបញ្ឈប់ជាស្ថាពរនូវការតស៊ូដោយអាវុធរបស់ខ្លួន ដើម្បីឯករាជភាពនៃតំបន់បាស់ ដែលស្ថិតនៅចន្លោះភាគខាងជើងអេស្ប៉ាញ និងភាគនិរតីប្រទេសបារាំង។ |
បាល់ទាត់ចម្រុះនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃសុក្រនេះ Zwolle,Cambuur,Willem II,Bremen សង្ឃឹមឈ្នះ Posted: 20 Oct 2011 06:33 PM PDT ការប្រកួតបាល់ទាត់ចម្រុះនៅតំបន់អឺរ៉ុបសម្រាប់រាត្រីថ្ងៃសុក្រនេះមាន15ប្រកួត។ ក្រុមជម្រើសល្អមាន Cambuur, Zwolle, Willem II, Liberec, Bremen។ Graafschap 4ប្រកួតក្នុងផ្ទះគឺ 1-0-3 ស៊ុតបាល់បាន4គ្រាប់ និងរបូតវិញ10គ្រាប់។ បីប្រកួតចុងក្រោយគឺលេងចាញ់ Groningen 3-2 ក្នុងផ្ទះ ចាញ់ Heracles 2-0 បន្ទាប់មកលេងស្មើ Heerenveen 1-1 ក្រៅផ្ទះ។ |
ការទស្សន៍ទាយបាល់ទាត់បារាំងD2ជុំទី12ថ្ងៃនេះ Reims,Le Havre,Troyes ជាក្រុមរឹងមាំក្នុងផ្ទះ Posted: 20 Oct 2011 06:24 PM PDT ការប្រកួតបាល់ទាត់បារាំង D2 ជុំទី 12 សម្រាប់រាត្រីថ្ងៃសុក្រនេះមាន 8 ប្រកួត ។ ក្រុម Le Havre, Reims និង Troyes មានប្រវត្តិរឹងមាំក្នុងផ្ទះ ។ Amiens 6 ប្រកួតក្នុងផ្ទះ គឺ 1-3-2 ស៊ុតបាល់បាន 3 គ្រាប់ និងរបូតវិញ 4 គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Tours 1-1 ក្រៅផ្ទះស្មើ Guingamp 0-0 ក្នុងផ្ទះ និងស្មើ Arles 1-1 ក្រៅផ្ទះ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |