Koh Santipheap Daily

Koh Santipheap Daily


ស្ត្រី​ផឹក​កាហ្វេ​ច្រើន​​នឹង​ធ្វើ​ឲ្យ​​បាត់​បង់​​ឱកាស​មាន​​ផ្ទៃ​ពោះ​

Posted: 20 Oct 2011 01:34 AM PDT

​
ពួក​អ្នកវិទ្យា​សាស្ត្រ​បាននិយាយ​ថា​ ខ្លួន​បាន​រក​ឃើញ​មូល​ហេតុ​ដែល​ផឹក​កា​ហ្វេ​មាន​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​គភ៌។​ ពួក​គេ​បាន​រក​ឃើញ​ថា កា​ហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ​បាន​ធ្វើ​ឲ្យ​អន់​ថយ​ការ​ចរាចរពង​ពី​អូ​វែ​ទៅ​ស្បូន​។ ការ​សិក្សា​លើក​មុន​ៗ​ក៏​បាន​បង្ហាញ​ថា ការ​ផឹក​កា​ហ្វេ​ច្រើន​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​កំណើត​របស់​មនុស្ស​ស្រី​។ ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ដែល​គេ​ធ្វើ​លើ​ស្ត្រី​ប្រ​មាណ​៩០០០នាក់​បាន​រក​ឃើញ​ថា

​កងទ័ពរដ្ឋាភិបាល​​​តួកគី​​វាយ​ប្រហារ​​សង​សឹក​​​​​សម្លាប់ពួក​​ ​PKK 15នាក់​

Posted: 20 Oct 2011 01:15 AM PDT

​ពួក​យុទ្ធជន PKK
​កាសែត​តួកគី​ TODAY'S ZAMAN រាយ​ការណ៍​​ថា កង​កម្លាំង​​​​សន្តិសុខ​​​​តួកគី​​កាលពីថ្ងៃទី​​​១៩ ​តុលា ​​បានសម្លាប់​​ពួកឧទ្ទាម​​​​នៃគណបក្ស​​​​ពលករ​​ឃើតឌីស្ថាន ​PKK ប្រឆាំង​​​រដ្ឋាភិបាល​​​ចំនួន​​​​១៥​នាក់ ​​​នៅភាគអាគ្នេយ៍​​​ប្រទេស​ជិត​​ព្រំ​ដែន​​​អ៊ីរ៉ាក់

កាដែល អេវែន និង​អាល់បឺតូ ​កុងតាឌ័រ​គេទស្សន៍​ទាយថា​ និងគ្រង​អាវកាក់​ពណ៌លឿង ​Tour de ​France ​ឆ្នាំ2012

Posted: 20 Oct 2011 01:05 AM PDT

កីឡាករ​អេស្ប៉ាញ​កុងតាឌ័រ​(ឆ្វេងបង្អស់)​និង​កីឡាករ​អូស្ត្រាលី​អេវែន​(ស្តាំបង្អស់)​ក្នុងពេល​ធ្វើបទបង្ហាញ​Tour de France
កីឡាករ​អូ​ស្ត្រា​លី កា​ដែល អេវែន​និង​កីឡាករ​អេស្ប៉ាញ​អាល់​បឺតូ កុង​តាឌ័រ​បាន​ក្លាយ​ទៅ​ជា​កីឡាករ​មាន​ឈ្មោះ​ល្បី​តែ​​២​នាក់​គត់​ដែល​ទស្ស​ន៍​ទាយ​ថា​អាចគ្រង​អា​វ​កាក់​ពណ៌​លឿង​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​សម្រាប់​ការ​ប្រ​ណាំង​កង់ ​Tour de Franceឆ្នាំ​២០១២​។ កីឡាករ​អេវែន​ដែល​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​២ចំនួន​២លើក​

សិង្ហបុរី​ជា​ប្រទេស​ស័ក្តិ​សម​បំផុត​ក្នុង​ការ​វិនិ​យោគ​ទុន​ប្រចាំ​ឆ្នាំ​២០១១

Posted: 20 Oct 2011 12:50 AM PDT


តាមប្រភពពី AFP ផ្សាយថា ​សិង្ហ​បុរី​​នៅ​តែ​គ្រប់​​គ្រង​តំណែង​​ជា​ប្រទេស​ងាយ​ស្រួល​ក្នុង​ការ​វិនិ​យោគ​ទុន​ខ្លាំង​បំផុត ​នៅលើពិភព​លោក​ គឺ​ជា​ឆ្នាំ​ទី​៦ បន្ត​បន្ទាប់​​គ្នា​តាម​រយៈ​របាយ​ការណ៍​​ធនា​គារ​​ពិភព​លោក​​ដែល​​ផ្សព្វផ្សាយ​​កាលពី​ថ្ងៃទី​១៩ តុលា កន្លង​ទៅ ។ ​របាយការណ៍​ប្រចាំឆ្នាំរបស់ «ឌូអ៊ីង ប៊ីស៊ី​នីស» ដែល​អង្កេត​លើ​បរិយា​កាស

ធ្លាក់យន្តហោះ​​​ប្រយុទ្ធ​​មួយ​គ្រឿង​​នៅ​រុស្ស៊ី​​ស្លាប់​​2នាក់

Posted: 20 Oct 2011 12:47 AM PDT

យន្តហោះ​ធុន  S4-24 មួយគ្រឿង
អ្នកបើក​២នាក់​នៃយន្តហោះ​​ប្រយុទ្ធ​​រុស្ស៊ី​មួយគ្រឿង​​បានស្លាប់ក្នុងការ​​ធ្លាក់យន្តហោះ​​របស់គេ​ធុន SU-24 ដែល​រត់​​ហួស​ផ្លូវ​​ពេលចុះ​​ចត​ ហើយ​ត្រូវ​​ភ្លើង​ឆាបឆេះ​​នៅតំបន់​ចុង​បូព៌ា រុស្ស៊ី ។ គ្រោះថ្នាគ់​នេះកើត​មាន​នៅព្រលានយន្ត​ហោះ​យោធា​​អ៊ូ ក្រាអ៊ីនកា ក្នុងតំបន់​ អាមួរ ។

គណៈ​ប្រតិ​ភូ​​តៃ​វ៉ាន់​មក​​ចូល​រួម​ការ​ចរចា​​លើក​ទី​8​ជាមួ​យ​ចិន​​ដី​គោក

Posted: 20 Oct 2011 12:44 AM PDT

ទិដ្ឋ​ភាព​នៃ​​ការ​ចរចា​​គ្នា​រវាង​ចិន​​ដី​គោក និង​តៃ​វ៉ាន់​
គណៈ​ប្រតិ​ភូ​តៃ​វ៉ាន់​មួយ​ដឹក​នាំ​ដោយ​ប្រធាន​មូល​និធិ​សម្រាប់​ការ​ផ្លាស់​ប្តូរ​រវាង​ច្រក​សមុទ្រ​តៃ​វ៉ាន់​(SEF)លោក​ចាង​ ពីន​គុង បាន​មក​ដល់​ទី​ក្រុង​ទៀន ជី​ន កាល​ពី​ថ្ងៃ​ទី​១៩ តុលា ដើម្បី​ចូល​រួម​ក្នុង​ការ​ចរចា​វគ្គ​ទី​៨​រវាង​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​។

​ក្រុម​តន្ត្រី​​​​រ៉ុករបស់​​​កងនាវាទី​​៧ ​​អាេមរិក​​​នឹង​សម្តែង​ជូន​សាធារណ​​ជននៅ​​កម្ពុជា​

Posted: 20 Oct 2011 12:26 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​​សេចក្តី ប្រកាស​ព័ត៌មាន​​របស់ស្ថានទូត​​​អាមេរិកប្រចាំ​​នៅ​កម្ពុជា​​ចេញផ្សាយ​​​ កាលពីព្រឹកថ្ងៃទី​​​២០ តុលា ​២០១១ ​​​ដែលកោះសន្តិភាព​​​ទទួលបាន​ឱ្យដឹង​ថា ​​ជាផ្នែកមួយ​​នៃ លំហាត់​ស​ម​យុទ្ធ​​​​ទ្វេ​ភាគី​​​​ក្នុង​កម្មវិធី​​​ត្រៀម​ជាស្រេច​​​ សម្រាប់​សហ​ប្រតិបត្តិ​ការ​​​នៅលើ​ផ្ទៃទឹក ​(CARAT) ក្រុម​តន្ត្រី​​​​របស់កង​នាវា​ទី​​៧​នៃ​ក​ងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក និង​សម្តែង​​

ប៉ាក់គីអាវ​​ផ្អាក​​ការ​រួម​ដំណេក​រយៈ​​ពេល៣​សបា្តហ៍​មុន​ប្រកួត

Posted: 20 Oct 2011 12:25 AM PDT

លោក​ម៉ានី ​ប៉ាក់គី​អាវ​
​លោក​ហ្វ្រេត​ឌី រ៉ូស ​គ្រូបង្ហាត់របស់​លោក​ម៉ានី ​ប៉ាក់គី​អាវ​ កំពូល​អ្នក​ប្រដាប់​ជន​ជាតិ​​ហ្វ៊ី​លី​ពីន​បានទទួលសំណើ​ផ្អាក​​ការ​រួម​ដំណេក​ជា​មួយ​​ប្រពន្ធ​ក្នុងរយៈ​ពេល៣​សបា្តហ៍​នៅមុន​ពេល​ឡើង ​ប្រកួតមួយ​​​លើកៗ​អាច​ជា​អាថ៌​កំបាំង​​ធ្វើ​ឱ្យ​រូប​គេគ្រប់គ្រង​​តំណែង​​ជើង​ឯក​​បាន​ដល់​ទៅ​៨​​ទម្ងន់ ។ ​ប៉ាក់គីអាវ​បានទទួល​ការកោត​សរសើរ​ថា

មនុស្ស​3នាក់​ជិះ​​លើ​គោ​យន្ត​​ហក់​ចេញ​ស្ទើរមិនទាន់គោយន្ត​កន្ត្រៃ​ដឹកអុស​ផ្អើល​ឡានលោត​ចុះប្រឡាយ

Posted: 20 Oct 2011 12:25 AM PDT

នៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ គោ​យន្ត​​កន្ត្រៃ​មួយ​គ្រឿង​​បាន​ហក់​​​លោត​​ចូលប្រឡាយ​ទឹក​ធ្វើឱ្យ​​ម្ចាស់ ​វា​​ហក់​ចេញ​​ស្ទើរ​មិនទាន់​​​កាល​ពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី១៩ ​តុលា នៅ​ចំណុច​ផ្លូវ​​​បំបែក​​មុខ​​ហាង​បូរី ស្ថិត​​ក្នុងភូមិ​​ធម្ម​យុត្តិ សង្កាត់​​ប្អេរ ក្រុង​កំពង់ឆ្នាំង ។ ពុំ​មាន​នរណា​របួស​​ធ្ងន់ធ្ងរ​ទេ ​ប៉ុន្តែ​​អ្នកជិះ​​​លើ​គោយន្ត​​​៣នាក់​ភ័យ​ព្រលឹងចុង​សក់​​​ហក់​ចេញ​ស្ទើរ​ ពុំ​ទាន់​ដែរ ។

កាំកុង​ត្រូល​​​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​​​បង្ក្រាប​ការ​នាំ​ចូល​ទំនិញ​​​​ខូច​គុណភាព

Posted: 20 Oct 2011 12:23 AM PDT

ក្រុងប៉ោយប៉ែត ៖​ បទល្មើស​​ផ្នែក​សេដ្ឋកិច្ច​​​​​​នៅតែ​កើត​មាន​ជា​បន្ត​បន្ទាប់​​តាម​រយៈ​​ ការ​លួច​​​នាំចូល​​ជា​ស៊ុត​ និង​សាច់​ខូចគុណភាព​​​ពី​ប្រទេស​​សៀម​ តាម​រយៈ​​កម្មករ​អូសរទេះ​​​​ដោយ​​បង្កប់​ជា​មួយ​ទំនិញ​​​ផ្សេងៗ​។ កាលពី​​​ថ្ងៃទី​​១៩ តុលា ​​កម្មករ​​​អូស​រទេះ​​ម្នាក់​​​បាន​​រត់​គេច​ខ្លួន ខណៈ​មាន​ការ​ឆេកឆេរ​​ដោយ​ក្រុម​​​សមត្ថកិច្ច​​​។ ​ការ​​រត់​គេច​​​​នោះ​បង្ហាញ​​​​​ថាពួក​​​គេ​​បាន​​ដឹង​​យ៉ាង​​​​ច្បាស់​​​​ ថា​ សកម្មភាព​​​

​ម្តាយដឹកកូន​​៣នាក់ទៅ​​មើលគេ​​ប្រគំ​តន្ត្រី​​ត្រូវ​រថយន្ត​​​​ធុនយក្ស​កិនស្លាប់​ម្តាយ និង​កូន​ម្នាក់​​​​អាយុ​៣​ឆ្នាំ​​​

Posted: 20 Oct 2011 12:16 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​កណ្តាល​​​​​ ៖​ស្ត្រីជាម្តាយ​​​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​​​​ព្រះកុសុមៈ ហើយស្លាប់​នៅ​​វេលា​ម៉ោង​​​៩​និង​​​៥០​នាទី​​ព្រឹកថ្ងៃទី​​​២០ តុលា ​​ចំណែក​កូន​​​៣នាក់​​​​​មាន ​កូន​ស្រី​​បង​អាយុ​​​​១៣​ឆ្នាំ​ បាន​រង​របួស​បាក់ជើង​ព្យា​បាល​នៅគ្លីនិក​ចោម​ចៅ ​​កូនប្រុស​​​​២នាក់​ទៀត​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​​ព្រះកុសុមៈ ជាមួយម្តាយ ​​ប៉ុន្តែត្រូវបាន​​​បញ្ជូន​បន្ត​​ទៅ​​ព្យាបាលនៅមន្ទីរពេទ្យ​​គន្ធបុប្ផា ​ក្នុងនោះ​កូនប្រុស​​​​អាយុ

សហព័ន្ធ​ប្រណាំង​រថយន្ត​អន្តរជាតិ​ជួយ​ IndyCar ​ស៊ើប​អង្កេត​លើករណី​ស្លាប់​របស់​កីឡាករ​ដាន វេលដុន

Posted: 20 Oct 2011 12:09 AM PDT


ការ​ស៊ើប​អង្កេត​របស់​IndyCar Seriesទៅ​លើ​ករណី​ស្លាប់​របស់​កីឡាករ​អង់​គ្លេស​ដាន វេល​ដុន​នៅ​ក្នុង​គ្រោះ​ថ្នាក់​អំឡុង​ការ​ប្រណាំង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​ត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​យ៉ាង​ពេញ​ដៃ​ពេញ​ជើង​ពី​សហ​ព័ន្ធ​កីឡា​ប្រណាំង​រថយន្ត​អន្តរជាតិ​ (FIA)។

មន្ត្រីជាន់ខ្ពស់​ប្រព័ន្ធដឹក​ជញ្ជូនក្រោម​ដីក្រុងឡុង​បញ្ជាក់ថា ​មិន​ឆែក​កាបូបអ្នក​ដំណើរ​អំឡុង​ការប្រកួត​អូឡាំពិកទេ

Posted: 19 Oct 2011 11:57 PM PDT

បណ្តាអ្នកដំណើរ​ឈរតម្រង់ជួរ​នៅស្ថានីយ៍​រថភ្លើងក្រោម​ដីរបស់​ប្រទេសអង់គ្លេស​មួយកន្លែង
ប្រធាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់​ទី​ក្រុង​ឡុង​ដ៍​បាននិយាយ​កាល​ពី​ថ្ងៃពុធ​១៩​តុ​លា​ថា មិន​មាន​ផែន​ការ​ឆែក​ឆេ​រកា​បូប​របស់​អ្នក​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​អំឡុង​ការ​អនុ​វត្តវិ​ធាន​ការ​រឹត​បន្តឹង​សន្តិ​សុខ​ក្នុង​ពេល​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ឡុង​​​ឆ្នាំ​២០១២​​ទេ​។ ប្រព័ន្ធ​ដឹក​ជញ្ជូនក្រោម​ដី​នៅ​ទី​ក្រុង​ឡុង​​ដែល​គេ​ហៅ​ថា​

ប្រជា​ជន​​កូស្តា​រីកា​នាំគ្នា​​​ប្រារព្ធ​​ពិធី​​បុណ្យ​​ខ្មោច​​​​ក្រពើ​​យក្ស​​​ទម្ងន់​1​តោន

Posted: 19 Oct 2011 11:44 PM PDT


​ប្រជា​ជន​​ក្នុង​ទីក្រុង​​ស៊ីកៀ​រ៉េស និង​ទីក្រុង​​នៅ ជិត​ខាង​ក្នុង​ប្រទេស​​កូស្តា​រីកា បាន​រួម​គ្នា​​ប្រារព្ធ​ពិធី​បុណ្យ​ខ្មោច​​ក្រពើ «ប៉ូសូ» ​មាន​ភ្នែក​ម្ខាង​អាយុ​៦០ឆ្នាំ ​ដែលធ្លាប់​ជា​​ក្រពើ​​ល្បី និង​ជា​ទី​សំណព្វ​របស់​ភ្ញៀវ​ទេស​ចរ​ពីទូទាំង​ពិភព​លោក។

ក្រុម​អភិរក្ស​​​ជួយ​ឆ្កែ​​​ប្រហែល​​1.000​ក្បាល​​​ដែល​​ត្រូវគេ​​ដឹក​ទៅ​​មណ្ឌល​​​សត្ត​ឃាត

Posted: 19 Oct 2011 11:40 PM PDT


តាម​ប្រភពពី​ទីភ្នាក់ងារ​​បរទេស​កាលពី​ថ្ងៃ​ទី១៨ តុលា ​ផ្សាយ​ថា ​ក្រុម​អភិ​រក្ស​​​សិទ្ធិ​របស់​សត្វ​​​ក្នុង​ប្រទេស​ចិន​ចំនួន​២​ក្រុម​មាន​ចំនួន​ប្រហែល​​២០០​នាក់ ជួយ​សង្គ្រោះ​​ឆ្កែ​​ជិត​១.០០០​ក្បាល​ ដែល​ត្រូវ​គេ​នាំ​យក​ទៅ​មណ្ឌល​សត្ត​ឃាត ដើម្បីយក​សាច់​ទៅ​លក់ ។

សវនាការ​​​លើកាយសម្បទា-ស្មារតី​​​​​មេ​ខ្មែ​រក្រហម​​​អៀង​ ធីរិទ្ធ កំពុង​បន្ត​

Posted: 19 Oct 2011 11:34 PM PDT

រាជធានីភ្នំពេញ​​​​ ៖ នៅវេលាម៉ោង៩ព្រឹក​ថ្ងៃទី២០ តុលា ២០១១ នេះ សាលាក្តីខ្មែរ​ក្រហម ​បាន​បន្តសវនាការសួរដេញដោលលើអ្នក​ជំនាញវេជ្ជសាស្ត្រ អំពីកាយសម្បទា និងសតិ​បញ្ញាស្មារតី​របស់អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងរបបខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ ជា​បន្តទៀត។ សវនាការកាលពីព្រឹកមិញនេះទៀត​សោត​ សហ​មេធាវីការពារក្តីអោយលោកស្រី​អៀង ធីរិទ្ឋ គឺ​

ទីតាំងជើងកប​

Posted: 19 Oct 2011 11:33 PM PDT

ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​​២០០៦ ​អង្គការ​​ជន​ពិការ​​​អន្តរជាតិ​បែលហ្សិក ​និង​ក្រសួង​​​មហាផ្ទៃ ​បានសម្រេច​ចិត្ត​​​ណែនាំ​​​​ឧបករណ៍​​ប្រព័ន្ធកំណត់​ទីតាំង​​ភូគោល ​(GPS) ទៅដល់នគរបាល​​​ចរា​ចរណ៍​​ផ្លូវគោក​​​នៅ​គ្រប់​ខេត្ត​។ ​បច្ចេកវិទ្យា GPS អាច​កំណត់​​ទីតាំង​គ្រោះថ្នាក់​នៅលើបណ្តា​ញ​ផ្លូវ​​ក្នុង​​ប្រទេស​កម្ពុជា​ បាន​យ៉ាង​ស្រួល ឆាប់រហ័ស និង​ត្រឹម​ត្រូវ ដោយប្រើប្រព័ន្ធ​​​ព័ត៌​មាន​​ភូមិ​សាស្ត្រ​ (GIS)​

នាងគីម ​យូណាបញ្ជាក់ពី​អវត្តមាន​របស់ខ្លួន​សម្រាប់​រដូវ​កាលនេះ

Posted: 19 Oct 2011 11:32 PM PDT

​នាងគីម យូណា(កូរ៉េខាងត្បូង)
នាង​គីម យូ​ណា​នឹង​មិន​ចូល​រួម​រាល់​ការ​ប្រកួត​មួយ​ចំនួន​ដែលនៅ​សេស​សល់​ក្នុង​រដូវ​កាល​នេះ​ទេ​ខណៈ​ដែល​នាង​ចង់​ផ្តោត​អា​រម្មណ៍​តែ​មួយ​មុខ​ទៅ​លើ​​ការ​រៀប​ចំ​អនាគត​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ម្ចាស់​ជើង​ឯក​អូឡាំពិក​រូបនេះ​កាល​ពី​សប្តាហ៍​​ទី​៣​ក្នុង​ខែ​នេះ​។ថ្លែង​បន្ទាប់​ពី​ការ​ត្រឡប់​មក​ដល់​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ Incheon International Airport ពី​សហរដ្ឋ​អាមេរិក​​ កីឡារិនី​វ័យ​២១ឆ្នាំ​របស់​កូ​រ៉េ​រូបនេះ​​បញ្ជាក់​ថា​៖

កម្មការិនី​​​​៣១​នាក់​​​​ដួលសន្លប់​​ចូលមន្ទីរ​ពេទ្យ​​​​ ជាង​​១០០នាក់​ទៀត​ឈឺក្បាល វិល​មុខ​សម្រាក​ផ្ទះ

Posted: 19 Oct 2011 11:31 PM PDT

​ខេត្តកំពង់ស្ពឺ​​​​ ៖ ​កម្មការិនី​​រោងចក្រកាត់​ដេរ​​​​៣១នាក់បានខ្សោយដួល​ស​ន្លប់ ចូលសម្រាក​​​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ចំណែក​​ជាង​​១០០​នាក់​ទៀត​​រង​​ការ​​​ឈឺ​ក្បាល​​​វិលមុខ ប៉ុន្តែ​មិន​​ដល់​ថ្នាក់​​​​ដួលសន្លប់​​​ទេ គ្រាន់តែ​​​លេបថ្នាំ​​ ហើយ​​​វិល​ត្រឡប់​ទៅសម្រាក​​នៅ​ឯផ្ទះវិញ​ ​ចំណែក​​រោងចក្រ​​​ត្រូវផ្អាក​​​​ចង្វាក់​​ការងារ​មួយ​រយៈ​សិន​។​

កីឡាករអាមេរិក​ប្រ៊ែតលី​យកឈ្នះ​ពានជើង​ឯកវាយ​កូនហ្គោល​ PGA​ Grand Slam ​នៅ​អាមេរិក

Posted: 19 Oct 2011 11:28 PM PDT

​កីឡាករអាមេរិកប្រ៊ែតលី
កីឡាករ​អាមេរិក​ឃី​ហ្គែន ប្រ៊ែតលី​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​ក្រប​ខណ្ឌធំ​ PGA Grand Slamកាល​ពី​ថ្ងៃ​ពុធ​ទី​១៩​តុលា​នៅ​ទី​ក្រុង​Southamptonរដ្ឋ​Bermuda សហរដ្ឋ​អាមេរិក​។

ផ្ទុះ​ក្នុង​អណ្តូង​រ៉ែ​​ធ្យូងថ្ម​​ចិន​​មួយ​ស្លាប់​13នាក់

Posted: 19 Oct 2011 11:26 PM PDT

​នៅ​អណ្តូង​​​រ៉ែ​​ដែល​​មាន​គ្រោះថ្នាក់
អាជ្ញា​ធរ​​មូលដ្ឋាន​រាយការណ៍​ កាលពី​ថ្ងៃ​ ទី ១៩ តុលា ថា ការផ្ទុះ​ក្នុង​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​​មួយ​ក្នុង ទីក្រុង​ចុង​គិញ ភាគ​និរតីចិន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់១៣​នាក់ ។ គ្រោះថ្នាក់​នេះ​កើត​មាន​កាលពី​ថ្ងៃទី១៧ ​តុលា កន្លងមក​នេះ នាវេលាម៉ោង​១៣ និង​១០​នាទី​​​ក្នុងអណ្តូង​រ៉ែ​​​​​ធ្យូង​ថ្ម

​លោក​សាឡេហ៍ ​​​ទាមទារ​​ឱ្យ​មាន​​ការ​​ធានា​​មុន​ចុះ​​ចេញ​ពី​អំណាច​

Posted: 19 Oct 2011 11:23 PM PDT

ប្រធានាធិបតី​​យេម៉ែន​
​​ប្រធានាធិបតី​​យេម៉ែន​​លោក​អាលី​​អាប់​ឌុល​ឡាហ៍ សាឡេហ៍​ ​​ទាមទារ​​​កាលពីថ្ងៃទី​​១៩ តុលា ​​ឱ្យមានការ​​ធានា​​​​នានា​ពីសំណាក់​​សហរដ្ឋអាមេរិក​​​សហភាព​​អឺរ៉ុប និង​បណ្តា​ប្រទេស​​នៅឈូង​សមុទ្រ​​​មុនពេល​ចុះហត្ថលេខា​​​​លើ​ផែនការ​​​អន្តរ​កាល​មួយដែលគ្រោង​​​ផ្ទេរ​អំណាច​​​​ទៅ​ឱ្យអនុ​ប្រធានាធិបតី​​​របស់​លោក​។​

​លោកស្រី​​​​ហ៊ីលឡារី គ្លីនតុន ​​ទៅ​កាន់​​ក្រុង​កាប៊ុល​

Posted: 19 Oct 2011 11:17 PM PDT

​រដ្ឋមន្ត្រី​ការបរទេសអាមេរិក ​លោកស្រីហ៊ីល ឡារី ​គ្លីនតុន ​បានអញ្ជើញ​​ទៅដល់​ទីក្រុង​​កាប៊ុល ​កាលពីយប់ថ្ងៃទី​​​១៩ តុលា ​​ដើម្បី​​បំពេញ​ទស្សន​កិច្ច​​​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​មួយនៅ​​​អាហ្វហ្គានីស្ថាន​។​

ឥទ្ធិពល​​បច្ចេក​វិទ្យា​ថ្មី ​iPhone 4S ​ធ្វើ​ឱ្យ​​និស្សិត​​ស្រី​ម្នាក់​​ស្ម័គ្រប្តូរ​​ព្រហ្ម​ចារី​

Posted: 19 Oct 2011 10:29 PM PDT


តាមប្រភព​ព័ត៌​មាន​ពី​កាសែត​​ចិន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​​ចន្ទ ទី​១៧ តុលា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា និស្សិត​ម្នាក់រស់​នៅ​ក្នុង​ខេត្ត​ណាន​ជីង ប្រទេស​​​ចិន សុខ​ចិត្ត​រួម​ភេទ​​ជា​មួយ​បុរស​​ម្នាក់ ដើម្បី​ជាថ្នូរ​ទៅ​នឹង​ទូរស័ព្ទ​ iPhone 4S ​មាន​តម្លៃ​ប្រហែល​​ជា​៧០០​ដុល្លារ (ប្រទេស​ចិន) ដែល​ជា​សមិទ្ធ​ផល​​ថ្មី​​​មួយ​ទៀត​របស់​ក្រុម​ហ៊ុន Apple ។

ចៅអធិការ​វត្ត​ឧត្តរាវតី ​ប្រគេន​អំណោយ​​​ដល់​អនុ​សាខា​​កាកបាទក្រហម​​​ខណ្ឌ​ឫស្សីកែវ​

Posted: 19 Oct 2011 08:58 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​អំណោយ​គ្រឿង​ឧប​ភោគ​បរិភោគ​​​សម្ភារ​ប្រើប្រាស់​​​ និង​បច្ច័យ​​ត្រូវ​បាន​ព្រះតេជគុណ​ព្រះនាម​​​​ទីប​ធម្មោ ម៉ុក ប៊ុនសុធា​​ ចៅអធិការ​​​​វត្ត​​ឧត្តរាវតី ​​រួមទាំង​ព្រះ​​សង្ឃ​ និង​ពុទ្ធបរិស័ទ​​​ធ្វើ​ពិធីប្រគល់​​ជូនដល់​​អនុសា​ខា​​កាកបាទក្រហម​​​​ កម្ពុជាខណ្ឌ​​​ឫស្សីកែវ ​​កាលពី​ព្រឹកថ្ងៃទី​​​​២០ តុុលា​ដែល​បានរៀបចំ​​នៅ​ក្នុងវត្ត​។​

ចំណង​ស្នេហ៍​សុគន្ធ​ នីសា និង​សុខ​ ជំនោរ ឈានដល់​​ផ្លូវ​បំបែក​

Posted: 19 Oct 2011 08:54 PM PDT

គូស្នេហ៍ដែលបែកបាក់

សមត្ថកិច្ច​​​ឆ្មក់ចូល​​​ឆែកឆេរ​​​សាខា​ក្រុម​ហ៊ុន​អេស​ខេ ​​អឹម​​អឹម ​២កន្លែង ​​ចៅសង្កាត់​​ឫស្សីកែវ​​​ ​នាំខ្លួន​​ពលការិនី​​ចំនួន​២៧​នាក់ ​​​ទៅសាកសួរ​​​​រួម​ទាំង​បុគ្គលិក​​​៥​នាក់​

Posted: 19 Oct 2011 08:52 PM PDT

ទីតាំងក្រុមហ៊ុន
រាជធានីភ្នំពេញ​​​​ ៖ ​​ពលការិនី​​ចំនួន​២៧​នាក់​ត្រូវបានសមត្ថកិច្ច​​​​​នាំ​ខ្លួន​​ ទៅកាន់ការិយាល័យ​​​​ប្រឆាំង​ការ​ជួញដូរ​​​​មនុស្ស និងការពារអនីតិជន​នៃស្នងការ​​​​នគរបាល​​រាជធានីភ្នំពេញ ​ដើម្បីសាក​សួរ​​​បន្ទាប់ពី​សមត្ថកិច្ច​​ចម្រុះ​​ឆ្មក់​ចូលឆែកឆេរ​​​​ស្នាក់ ​ការ​​​សាខាក្រុមហ៊ុន​​​អេស​ខេ ​​អឹម​អឹម ​​២​កន្លែង ​នៅក្នុងសង្កាត់​​ឫស្សីកែវ​ ហើយ​ការ​ឆែក​ឆេរ​​​ទីតាំង​​ក្រុមហ៊ុន​នាំពលករ​​ទៅ​​ធ្វើការ​​ប្រទេស​ម៉ា​ ឡេស៊ី​​នេះ​

​លោកស្រី​​កាឡាព្រូនី ​​សាកូហ្ស៊ី ​​​ប្រសូត​​បានកូន​ស្រី​មួយ​

Posted: 19 Oct 2011 08:28 PM PDT

​ប្រធានាធិបតី​​បារាំង​ និងភរិយា​ដែល​​​មានផ្ទៃពោះ
​ទូរទស្សន៍ EUROPE-1 និង BFM TV រាយការណ៍​ថា ​លោកស្រី​​កាឡាព្រូនី ​​​សាកូហ្ស៊ី ​​ស្ត្រីទីមួយ​បារាំង​ប្រសូត​បានកូនស្រី​មួយ កាល​ពី យប់ថ្ងៃទី​​​១៩ តុលា ​​នៅក្នុងគ្លីនិក​​​ MUETTE ក្រុងប៉ារីស​។​

ទៅផឹកស្រា​ក្រឡុក​ត្រូវ​​ជន​​ស្គាល់​មុខ​​​ តែមិនស្គាល់​​ឈ្មោះ​​ កាប់​នឹង​​កាំបិតប៉័ង​តោ​​

Posted: 19 Oct 2011 08:20 PM PDT

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​​៣នាក់​បាន​រង​របួស​​ធ្ងន់​ និងស្រាល​​​​ ​ខណៈ​ពេល​នាំគ្នាទៅផឹក​ស្រា​ក្រឡុក​នៅ​​ផ្សារ​ទួលពង្រ ​​ភូមិ​ត្រពាំង​​​រំចេក ​សង្កាត់ចោមចៅ ​ខណ្ឌដង្កោ ត្រូវ​យុវជន​​​២នាក់​​​​​​ស្គាល់មុខ ​តែ​​មិនស្គាល់​ឈ្មោះ​យក​កាំបិត​ប៉័ង​តោ​ សម្រាប់កាប់ដូង​​មកកាប់​​ ​បណ្តាល​ឱ្យ​​រង​របួស​កាលពី​​​វេលា​ម៉ោង​​៦​និង​​២០នាទីល្ងាចថ្ងៃទី​​១៩ តុលា ​​២០១១។

ភ្ញាក់​ពីដេក​​​ឃើញ​ទ្វារ​ចំហ​​បាត់ម៉ូតូ​២គ្រឿង​

Posted: 19 Oct 2011 08:20 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ផ្ទះកាត់ដេរ​សម្លៀក​បំពាក់​​បុប្ផាភួង ស្ថិតនៅ​​ផ្ទះលេខ​​​​៨A ផ្លូវ​លេខ​​​​​១១២ សង្កាត់ផ្សារ​​​​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​​​ ត្រូវ​ចោរ​​​​ចូូលគាស់ផ្ទះ ​​យកម៉ូតូ​​ចំនួន​២គ្រឿង ​​​ទៅ បាត់ ខណៈ​ម្ចាស់​ផ្ទះ​​​​ដេក​លង់​លក់​​​ក្នុងពេល​រាត្រី​ លុះ​ព្រឹកឡើង​ទើបដឹង​​​ថា បាត់​ ​ហើយបង្ក​ការភ្ញាក់​ផ្អើល​​​​​កាលពីវេលាម៉ោង​​​៦ព្រឹកថ្ងៃទី​២០ តុលា ២០១១ ​​នៅ​ពេល​ដែលម្ចាស់​ភ្ញាក់​ពី​ដេក​ឃើញ​ទ្វារ​ចំហ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!