Koh Santipheap Daily

Koh Santipheap Daily


វិភាគបាល់ទាត់​អង់គ្លេស​ប្រឺមីញេលីក​ជុំទី9​សម្រាប់ចុង​សប្តាហ៍នេះ​ ក្រុម ​Arsenal,​Liverpool,​Chelsea​ នឹងឈ្នះ​គូប្រកួត​របស់ខ្លួន ​ចំណែកឯក្រុម ​Man City ​មិនដែល​មានប្រវត្តិ​ឈ្នះក្រុម ​Man Utd

Posted: 21 Oct 2011 07:08 PM PDT


ការ​ប្រកួត​បាល់​ទាត់​អង់គ្លេស​​ប្រឺ​មី​ញេ​លីក​ជុំ​ទី​9នៅ​ចុង​សប្តាហ៍​នេះ​​មាន​10ប្រកួត​។ ក្រុម Arsenal, Liverpool និង Chelsea នឹង​ឈ្នះ​គូ​ប្រកួត​ ចំណែក​ឯ​ Man City មិន​ដែល​ឈ្នះ Man Utd ក្នុង​ផ្ទះ​។ Wolves 4ប្រកួត​ក្នុង​ផ្ទះ គឺ 1-0-3 ស៊ុត​បាល់​បាន​3គ្រាប់ និង​របូត​វិញ​7គ្រាប់​។ បី​ប្រកួត​ចុង​​ក្រោយ​គឺលេង​ចាញ់ Liverpool 2-1 ក្រៅ​ផ្ទះ​ ចាញ់ Newcastle 2-1 ក្នុង​ផ្ទះ និង​ចាញ់ West Brom 2-0 ក្រៅ​ផ្ទះ​។

ព្យាករណ៍​បាល់ទាត់​អាល្លឺម៉ង់​ប៊ុនដេស្លីហ្គា​ជុំទី10​ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ​ Dortmund,​Bayern ​មានប្រៀបជាង​គូប្រកួត​របស់ខ្លួន​ ខណៈដែល​ក្រុម Schalke ​មាន​ប្រវត្តិ​មិនសូវ​ល្អពេល​ជួបជាមួយ​​ Leverkusen

Posted: 21 Oct 2011 06:32 PM PDT


ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​10នៅ​ចុង​សប្តាហ៍​នេះ​មាន​8ប្រកួត​។​ ក្រុម Dortmund, Bayern មាន​ប្រៀប​ជាង​គូ​ប្រកួត​ ខណៈ​ពេល​ដែល​ក្រុម Schalke មាន​ប្រវត្តិ​មិន​ល្អ​ពេល​ជួប​ Leverkusen។ Dortmund 4ប្រកួត​ក្នុង​ផ្ទះ​គឺ​ 3-0-1 ស៊ុត​បាល់​បាន​10គ្រាប់ និង​របូត​វិញ​3គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Sport 2-1 ឈ្នះ Bremen 2-0 ​​តែ​ចាញ់ Olympiakos 3-1 ក្រៅ​​ផ្ទះ​ទាំង​បី​ប្រកួត​។

បញ្ច​ប់​ជីវិត​​​កា​ដា​ហ្វី​ ​ជិត​២​ខែ​​នៃ​​ការ​​តាម​​ប្រមាញ់​​ ​​ទីបំផុត​​​អតីត​​​មេដឹក​នាំ​​លី​ប៊ី​​​ត្រូវ​ស្លាប់

Posted: 21 Oct 2011 06:18 PM PDT


មេដឹកនាំ​ត្រូវផ្តួលរំលំ​​លីប៊ី លោមូអាម៉ា កា​ដា​ហ្វី ​​​បានស្លាប់​​ ហើយ​ក្រោយពី​ត្រូវរបួស​ធ្ងន់ ​​ពេល​គេ​​​ចាប់​លោកបាន កាលពីថ្ងៃទី​​​​២០ ​តុលា នៅ​ទីក្រុង SYRTE ជិត​២ខែ នៃការ​តាម​ប្រមាញ់​​​​រូបលោក។​​​​​ ពួកយុទ្ធ​​​ជន​នៃ​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះអាសន្ន​​លីប៊ី CNT បានដណ្តើម​​ត្រួតត្រា​​​ទីក្រុង​​​​កំណើត​នេះ​របស់​លោក​កាដាហ្វី ។​

ទស្សន៍ទាយ​បាល់ទាត់​អេស្ប៉ាញព្រី​មេរ៉ាលីហ្គា​ជុំទី8​ Barcelona,​Valencia,​Villarreal ​ជាក្រុមល្អ

Posted: 21 Oct 2011 06:13 PM PDT


ការ​ប្រកួត​​បាល់​ទាត់​​​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា ​ជុំ​ទី​8 ស​ម្រាប់ចុង​សបា្តហ៍​​​នេះ​មាន 10 ប្រកួត ។ ក្រុម​ Barcelona, Valencia, ​និងVillarreal ជាជម្រើសល្អ ។ Gijon 4 ប្រកួត​​ក្នុងផ្ទះ គឺ 0-1-3 ​ស៊ុត​បាល់​បាន 1 គ្រាប់ និងរបូត​វិញ 4 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​​ស្មើ Santander 0-0, ​ចាញ់ Barcelona 1-0 ក្នុងផ្ទះ និង​ចាញ់ Sevilla 2-1 ក្រៅ​ផ្ទះ ។

ការប្រកួតបាល់ទាត់​អ៊ីតាលីស៊េរី​A ជុំទី7​សម្រាប់​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យFiorentina,​Juventus,​Udinese ​ជាក្រុមល្អ ​ឯ Inter ​សុំឈ្នះម្តង

Posted: 21 Oct 2011 05:47 PM PDT


ការប្រកួត​​​បាល់​ទាត់​អ៊ីតាលី​ស៊េរី A ជុំទី 7 សម្រាប់​​ចុង​សបា្តហ៍​​នេះ​មាន 10 ប្រកួត ។​ ក្រុម Fiorentina, Juventus , Udinses ជា​ក្រុម​ជម្រើស​ល្អ ​ចំណែក​ឯ​ Inter សុំឈ្នះ ក្នុង​ផ្ទះម្តង ។ Firorentina 3 ប្រកួត​ក្នុង​ផ្ទះគឺ 2-0-1ស៊ុត​បាល់​​បាន 6 គ្រាប់ និងរបូត​វិញ 2 គ្រាប់​។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​​លេង​ស្មើ Napoli 0-0 ក្រៅ​ផ្ទះ ចាញ់ Lazio 2-1 ក្នុងផ្ទះ បន្ទាប់​មក​លេង​ស្មើ Cesena 0-0 ក្រៅ​ផ្ទះ ។

ព្រឹត្តិការណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​​ថ្ងៃ​ទី​២២ ​តុ​លា​

Posted: 21 Oct 2011 05:33 PM PDT

ទី​ប្រជុំ​ជន​​ Kassel​ប្រទេស​​អា​ល្លឺម៉ង់​​ដែល​​អង់​គ្លេស​​បាន​ទម្លា​ក់​​គ្រាប់​បែកនៅ​​ថ្ងៃទី​២២​តុលា​​ឆ្នាំ​​១៩៤៣​​
*ឆ្នាំ​១៧៣០​-ដំណើរ​ការ​សាង​សង់​ព្រែក​ជីក​ឈ្មោះ​Ladoga Canalក្នុង​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​បង្ហើយ​​​រួច​រាល់​។ *ឆ្នាំ​១៧៨៤-ប្រទេស​រុស្ស៊ី​បាន​រក​ឃើញ​ដែនដី​អា​ណា​និគម​មួយ​នៅ​លើ​កោះ​Kodiak Islandរដ្ឋ​អា​ឡា​ស្កា​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​។

​ចិនផ្តល់​​ប្រាក់​កម្ចី​​ឥណទាន​​​៥០០​​លាន​ដុល្លារ ​ សម្រាប់អភិវឌ្ឍជាតិ និង​​ជិត​​២​លាន​ដុល្លារ​​សម្រាប់​ជួយ​ជនរងគ្រោះ​​ទឹក​ជំនន់​

Posted: 21 Oct 2011 04:00 AM PDT

សម្តេចហ៊ុន សែន
រាជធានីភ្នំពេញ​​​​ ៖ សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា ​បាន​ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញវិលត្រឡប់​​មក​ពី​ចូលរួមពិធី បើក​ពិព័រណ៍ចិន-អាស៊ាន​លើកទី៨ និងពិធីបើក​កិច្ច​ប្រជុំកំពូលវិនិយោគ និង​ធុរកិច្ចចិន-អាស៊ាន ដែល​​បាន​ប្រព្រឹត្តិទៅពី​ថ្ងៃទី២១ដល់ថ្ងៃទី២៦​ តុលា ​២០១១ នៅទីក្រុង​ណាននីង ខេត្តខ្វាងស៊ី នៃ​សាធារណរដ្ឋប្រជា​មានិត​​ចិនវិញហើយ ​​ដោយ​​ពាំ​នាំ​​

សម្តេច​​តេជោហ៊ុន សែន ​​​បានដឹក​នាំ​ប្រតិ​ភូ​​អញ្ជើញ​វិលត្រឡាប់​មក​ដល់​ព្រលានយន្តហោះ​​អន្តរជាតិ​ភ្នំពេញ​វិញ​ហើយ​

Posted: 21 Oct 2011 03:41 AM PDT

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន
រាជធានីភ្នំពេញ​​​​ ៖ សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ​រាជា​ណាចក្រកម្ពុជា ​បាន​ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញវិលត្រឡប់​​មក​ពី​ចូលរួមពិធី បើក​ពិព័រណ៍ចិន-អាស៊ាន​លើកទី៨ និងពិធីបើក​កិច្ច​ប្រជុំកំពូលវិនិយោគ និង​ធុរកិច្ចចិន-អាស៊ាន ដែល​​បាន​ប្រព្រឹត្តិទៅពី​ថ្ងៃទី២១ដល់ថ្ងៃទី២៦​ តុលា ​២០១១ នៅទីក្រុង​ណាននីង ខេត្តខ្វាងស៊ី នៃ​សាធារណរដ្ឋប្រជា​មានិត​​ចិនវិញហើយ

ប្រជាពលរដ្ឋ​ត្អូញ​ត្អែ​រ​ចំបើង​ឡើង​ថ្លៃ​មាន​លុយ​​ ហើយ​ពិបាក​​រក​ទិញ​ទៀត

Posted: 21 Oct 2011 03:40 AM PDT

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​​ស្ថិតក្នុង​តំបន់​លិច​ ទឹក​ដូច​​ជា​ស្រុក​ពាមរក៍ ​ស្រុក​ពាម​ជរ ស្រុក​ព្រះ​ស្តេច។ល។ បាន​នាំគ្នា​​ត្អូញ​ត្អែរ​​អំពី​ចំ​បើង​ឡើង​ថ្លៃ ​ដោយ​កាល​ពី​មុន​ចំបើង​​មាន​តម្លៃ​១​​​ពាន់រៀល​ក្នុង​១​បាវ តែ​ឥឡូវ​នេះ​​ចំបើង​១​បាវ​តម្លៃ​៥​ពាន់​រៀលឯណោះ។ មិនតែប៉ុណ្ណោះ​ចំបើង​រឹតតែ​ពិបាក​​ដើរ​រក​ទិញទៅ​ទៀត ព្រោះ​​អ្នក​មាន​ចំបើង​លក់​មាន​ចំនួនតិច​ ឯ​អ្នក​ដើរ​រក​ទិញ​មាន​ចំនួន​ច្រើន​​

​ប្រកួត​បាល់​​ឱប​កម្ម​វិធី​ ​The ANZ Royal​ Angkor ​10s​ 2011 ​នៅថ្ងៃទី4 ​វិច្ឆិកា ​ខាងមុខ

Posted: 21 Oct 2011 03:40 AM PDT

 ទិដ្ឋភាពនៃការ​ប្រកួត​បាល់អោប
កម្ម​វិធី​ប្រកួត​កីឡា​បាល់​ឱប​ The ANZ Royal Angkor 10s នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​ថ្ងៃទី​៤និង​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​នៅ​សហគមន៍​​ Northbridge Community។ ការ​ប្រកួត​លើក​ទី​១១​ក្នុង​ឆ្នាំ​នេះ​គឺ​ធំ​ជាង​ពេល​ណា​ៗ​ទាំង​អស់​ដោយ​មាន​កីឡាករ​ចូល​រួម​ប្រកួត​ជិត​៣០០​នាក់​។ យោង​តាម​សេចក្តី​ប្រកាស​ថា

ទាហាន​​ក្លែងក្លាយ​​​ប្រហែល​​​៣០នាក់​ជិះរថយន្ត​​​៣គ្រឿង​ពាក់ស្លាកលេខ​ខេមរ​ភូមិន្ទដឹកឈើ​គ្រញូង​​ត្រូវឃាត់ខ្លួន​

Posted: 21 Oct 2011 03:37 AM PDT

ក្បួនរថយន្តដឹកឈើ
​ខេត្តកំពង់ចាម​​​​ ៖ ​រថយន្ត​មួយ​បាំង​កន្លះ​​​​ចំនួន​៣គ្រឿង ​សុទ្ធតែ​​ពាក់ស្លាកលេខ ​ខេមរ​ភូមិន្ទ ប៉ុន្តែ​បន្លំ​​​ដឹកឈើគ្រញូង​​ក្នុងគោលបំណង​​យក​ទៅលក់​​​នៅព្រំដែន​​​វៀតណាម ​​ត្រូវបាន​កម្លាំង​​​​​​សមត្ថកិច្ច​ចម្រុះ​​​​ចេញប្រតិបត្តិការ​​​​ បង្ក្រាប​នៅ​វេលា​ម៉ោង​​​​៩​និង​​​៤០នាទី​​ព្រឹកថ្ងៃទី​​២១ តុលា​២០១១​ នៅត្រង់ចំណុច​​​​ទីប្រជុំ​​​ជនផ្សារ​ផ្អាវ​​​​ឃុំផ្អាវ​ ស្រុកបាធាយ។​

ការ​សិក្សា​​របស់​​ដា​ណឺម៉ាក​​បញ្ជាក់​​ថា​​ប្រើ​​ទូរស័ព្ទ​ដៃ​មិន​​ដុះ​សាច់​​ក្នុង​ខួរ​​ក្បាល​ទេ​

Posted: 21 Oct 2011 03:24 AM PDT


ព្រឹត្តិ​ប័ត្រ​វេជ្ជ​សាស្ត្រ​អង់​គ្លេស​BMJបាន​រាយ​ការ​ណ៍​កាល​ពី​ថ្ងៃ​សុក្រ​ទី​២១​តុ​លា​ថា ការ​ប្រើ​ប្រាស់​ទូ​រ​ស័ព្ទ​ដៃ​រយៈ​ពេល​យូរ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំ​ងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​ទេ​។ បណ្តា​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​បាន​រក​ឃើញ​ថា គ្មាន​ភស្តុ​តាង​ណាមួយ​ដែល​បញ្ជាក់​ពី​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​នោះ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​

នាងលីន​សេឡូហាន ​​​អាច​វិល​​​​មក​ជាប់​គុកវិញ​

Posted: 21 Oct 2011 03:22 AM PDT

 ​នាង​លីនសេ ឡូ​ហាន
​ទទួល​ការ​ចោទប្រកាន់​​​​​ថា​រំលោភ​​​បំពាន​​លើ​​ការ​ដោះលែង​​​​រូប​នាង​​​ដោយមានលក្ខខណ្ឌ​​​​​​តារា​​អាមេរិក ​នាង​លីន សេឡូហាន ​​​ទើបត្រូវ​​តុលា​ការ​​រដ្ឋ​​កាលីហ្វ័រនីញ៉ា ​​កោះ​​ហៅ​ឱ្យ​​ចូលខ្លួន​​កាល​ពីថ្ងៃទី​​​​​១៩ តុលា កន្លង​មក​​នេះ​។​

សមា​​សភាព​​​ប្រកួត​ប្រដាល់​​នៅ​លើ​រេញ​ ​CTN ​សម្រាប់ចុង​​សប្តាហ៍​នេះ​

Posted: 21 Oct 2011 03:08 AM PDT


រាជធានីភ្នំពេញ ៖ ​ជឹម ដារ៉ា មកពី​ក្លឹប​​សិង្ហ​កីឡា ​ចង់​សាក​កម្លាំង​ជា​មួយ​សុខ សុវណ្ណ ​មកពី​ក្លឹប​​កង​ពល​លេខ​៣១ ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍ CTN ​​នាថ្ងៃ​សៅរ៍ ទី​២២ តុលា ​ខណៈ​ពេល​ដែល​​ពេជ្រ ប៊ុន​សេន ​មកពី​ក្លឹប​​ខេ​ម​រិន្ទ​មាន​ឫទ្ធិ ​ជួប​ហុន គិរី មកពី​ក្លឹប​​តា​ព្រហ្ម​មាន​​ជ័យ ។ រវាង​ដារ៉ា និង​សុវណ្ណ អត់​ធ្លាប់​​ជួប​គ្នា​ពី​មុន​មក​ឡើយ ដូច្នេះ​​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​​នោះ​នៅ​មិន​​ទាន់​អាចដឹង​មុន​បានទេ

ជនជាតិ​​កាមេរូន​២នាក់​ប្តីប្រពន្ធ​​​​ត្រូវ​ចោរ​ឆក់​យកកាបូប​លុយផ្អើល​​ឆោឡោ​

Posted: 21 Oct 2011 03:07 AM PDT

នៅកន្លែងចាប់ខ្លួន
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​​មានការភ្ញាក់​ផ្អើល​​​មួយ​បានកើតឡើង​​លើ​ផ្លូវជាតិលេខ​​​៥ ​មុខ​វត្តបាលិ​លេយ្យ​​​​​ស្ថិតក្នុង​​ភូមិក្បាលស្ពាន​​​២ សង្កាត់​​ប៉ោយ​ប៉ែត ​កាលពី​វេលាម៉ៅង​​​​​ជិត​​​១២​​ថ្ងៃត្រង់​​​ថ្ងៃទី​​​២១ តុលា ២០១១ ​ខណៈ​​​ជនជាតិ​​កាមេរូន​​២​នាក់​​​ប្តីប្រពន្ធ​​​ត្រូវបាន​ក្រុម​​ចោ​រ​ឆក់​ ​យកកាបូប​​​លុយ​​រួច​គេចខ្លួន​​បាត់ស្រមោល​។ ប៉ុន្តែ​​​ទោះបី​ជា​បែប​ណា​ ក្រោយ​ហេតុការណ៍​​​កើត​ឡើង​​​​​បក្ស​ពួក​​ជន​សង្ស័យ​​ប្រុសស្រី​​​​៤នាក់​

បងប្អូន​ជីទួត​មួយជិះ​​​ម៉ុតូបុកគ្នា​សន្លប់​​​​​ធំ​​២នាក់​ និងបាក់ឆ្អឹង​ដង​កាំបិត​ម្នាក់​

Posted: 21 Oct 2011 03:05 AM PDT

បុរសរងគ្រោះ
​ខេត្តកណ្តាល​​​​​ ៖ ​ស្ត្រីម្នាក់ និង​បុរសម្នាក់​​​​បានដេក​​​សន្លប់ស្តូកស្តឹង​នៅក្នុងបន្ទប់​សង្គ្រោះ​​​ បន្ទាន់​ ព្រមទាំង​​​នារីម្នាក់​រង​របួស​បាក់​ឆ្អឹង​​ដង​កាំបិត​ ខណៈ​ពេលដែល​​​ជិះម៉ូតូបុកគ្នា​​នៅតាម​ផ្លូវ​​​ក្រួសក្រហម ​ចំណុច​ផ្លូវ​​​​កែង​ ស្ថិតក្នុង​​​​ភូមិព្រៃ​ពួច ឃុំ​ព្រៃ​ពួច ​ស្រុក​អង្គស្នួល ​កាលពីវេលា​ម៉ោង​​​​៦​និង​​​៤០នាទីល្ងាច​ថ្ងៃទី​២០ តុលា​ ២០១១។​

តម្លៃប្រេង​បន្ទាប់ពី​ហ្គាដាហ្វី​ស្លាប់

Posted: 21 Oct 2011 02:52 AM PDT

តម្លៃប្រេង​មានភាព​ច្របូក​ច្របល់​នៅថ្ងៃ​ព្រហស្បតិ៍​ ទី​២០ តុលា​ ព្រោះទីផ្សារ​​បាន​បញ្ចេញ​​​ប្រតិកម្ម​​ចំពោះ​​ព័ត៌មាន​នៃការ​ស្លាប់​​របស់​លោក​​មូ​អា​ម៉ា​ហ្គា​ដា​ហ្វី​​ ដែល​ជា​អតីត​ បុរស​​ខ្លាំងនៃ​​ប្រទេស​នាំ​ប្រេងចេញ​លីប៊ី​។​ ​តម្លៃ​ប្រេង​​ក្នុង​ទីផ្សារ​ក្រុង​ញូវយ៉ក​បានធ្លាក់​ចុះ២១​​សេន​ គឺ​មានតម្លៃ​៨៥,៩​ដុល្លារ​ក្នុងមួយ​បា​រ៉ែល។​

ជា​ងសំណង់​​ម្នាក់​លើក​​ម៉ែត្រ​កៀរ​បូក​ជញ្ជាំង​​​ប៉ះខ្សែ​កាប​ឆក់​សន្លប់​

Posted: 21 Oct 2011 02:46 AM PDT

បុរសរងគ្រោះ
​រាជធានីភ្នំពេញ​​​​​​ ៖ ​បុរសជាង​សំណង់​​​​ម្នាក់​​ផ្នែកខាង​​​​​ចាប់ជ្រីជញ្ជាំង​ បាន​ឆក់​ខ្សែ​​​កាប​ឡើង​​ខ្លោច​ជើង​ខាង​​ស្តាំដួលសន្លប់​​​​ និងបាក់​​​​ដៃ​​ឆ្វេង ខណៈដែលកំពុង​​​​តែធ្វើ​របង​​​ខ្លោង​ទ្វារ​​​​មាត់ច្រក​​ចូលក្នុង​​​បុរី​ ពិភពថ្មី ស្ថិត​​​នៅ​តាមបណ្តោយផ្លូវ​​​​ម៉ុង​ឫទ្ធី ​ក្នុង​​ភូមិ​​​បាយាប​ សង្កាត់ភ្នំពេញថ្មី ​​ខណ្ឌសែន​សុខ កាល​ពីវេលាម៉ោង​​​៩​និង​​៣០នាទីព្រឹកថ្ងៃទី​​​២១ តុលា​។​

ពលករ​​​ខ្មែរត្រឡប់​មក​ស្រុក​​វិញ ជា​បន្តបន្ទាប់​តាមច្រក​​ទ្វារប៉ោយប៉ែត​

Posted: 21 Oct 2011 02:40 AM PDT

ពលករខ្មែរសំរុកចូលប្រទេសវិញ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​ពលករ​ខ្មែរ​ដែល​ចូល​ទៅ​ធ្វើ​ការ​នៅប្រទេស​​ថៃ ​តាមរយៈ​ក្រុមហ៊ុន​​ស្របច្បាប់​​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់មក​​កាន់​ប្រទេស ​​កំណើត​​​វិញ តាម​​ច្រក​​​​ទ្វារ​​​អន្តរជាតិ​​ប៉ោយប៉ែត​ជាបន្តបន្ទាប់​ ​​ខណៈទឹក​ជំនន់​​​​​បាន​លិច​​​លង់​នៅស្រុក​​​សៀម ស្ទើរ​គ្រប់​​​​ខេត្ត​ ជា​ពិសេស​​កន្លែង​ធ្វើការ​​​របស់​ពួកគេតែម្តង​ ទើប​​បណ្តាល​​ឱ្យ​​​ផ្អាក​ចង្វាក់​​​​ការងារ​ ហើយ​​ពួក​កម្មករ​ត្រូវ​បាន​​បញ្ជូន​​មក​វិញ​​បែបនេះ​។​

ទឹក​ជំនន់​លើក​ទី​2បាក់ស្ពាន​ឈើ​ឆ្លង​ស្ទឹង​ពោធិ៍​សាត់​ ប៉ុន្តែ​មិន​ធ្ងន់​ធ្ងរ​ដូច​ខេត្ត​-ក្រុង

Posted: 21 Oct 2011 02:40 AM PDT

បាក់ស្ពាននៅខេត្តពោធិ៍សាត់
ខេត្ត​ពោធិ៍​សាត់​ ៖ ស្ពាន​ឈើ​ឆ្លង​ស្ទឹង​ពោធិ៍​សាត់​ខាង​មុខ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ ខេត្ត​ពោធិ៍​សាត់​ត្រូវ​ទឹក​ជំនន់​កាត់​ផ្តាច់​ចំពាក់​កណ្តាល​​កាល​ពី​ ព្រលប់​ថ្ងៃ​ទី​២០ តុលា ២០១១ វេលា​ម៉ោង​៦ និង​៣០​នាទី​។ ប្រជា​ពលរ​ដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្បែរ​នោះ​ឱ្យ​ដឹង​ថា ខណៈ​ពេល​ទឹក​ជំនន់​ស្ទឹង​ពោធិ៍​សាត់​កំពុង​ហក់ឡើង​បន្តិច​ម្តងៗ​ប្រៀប​ ច្រាំង​​នៅ​ព្រលប់​ថ្ងៃ​ទី​២០ នោះ​ពួក​គាត់​ឮ​ស្នូរ​​ស្ពាន​លាន់​ប្រឹបៗ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​បាក់​តែ

តណ្ហា​ដុត​​រោល​​​សុំបង​ថ្លៃ​​​​ស្រីរួមរ័ក​មិន​បាន​​ទាញដែក​​ទីបសំពង​

Posted: 21 Oct 2011 02:33 AM PDT

ស្រ្តីរងគ្រោះបែកក្បាល
​ខេត្ត​​ស្ទឹង​ត្រែង​​​​​ ៖ ​ស្ត្រីម្នាក់​​​បាន​​រងរបួស​បែកក្បាល​​​​ហូរឈាម​​ជោកប្រាណ ​ដោយសារ​បុរស​ជា​ប្អូនថ្លៃ​​​​ វាយសំពង​នឹង​ដែកទីប ព្រោះ តែ​​​ខឹង​យ៉ាង​កំរោល​​សុំ​បង​ថ្លៃ​រួមរ័ក​ពុំ​បាន​​​ ដែល​​ហេតុ​ការណ៍​​​នេះ​​បាន​​កើត​​​ឡើង​​​​កាលពីវេលា​ម៉ោង​​​​​៧​យប់ថ្ងៃទី​ ​២០ តុលា ​​២០១១ ​នៅភូមិ​​ភ្លុក​​​ ឃុំភ្លុក​ ​ស្រុកសេ​សាន ​​ខណៈ​ដែល​ប្តី​របស់​​នាង​​មិន​នៅផ្ទះ​ចំណែក​​​​ជនដៃ​ដល់​ដោយសារ​តណ្ហា​ដុត​ រោល​នោះ​​បានរត់​គេចខ្លួន​ភ្លាម​ៗ​​។​

Taylor Swift ៖​ ​ខ្ញុំ​មិន​​ចង់​មាន​​មិត្តប្រុស​​ តែ​ចង់​បានម្ចាស់​បេះដូង​​ពិតប្រាកដ

Posted: 21 Oct 2011 02:33 AM PDT


តាម​ប្រភពព័ត៌មានពី​​​កាសែត​វ៉ាស៊ីនតោនប៉ុសិ៍្ត​​ចេញ​​ផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី២០ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ​តារា​ចម្រៀង​ Taylor Swift ដែលកំពុង​​តែ​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​បាន​និយាយ​សារភាព​​ថា នាង​មិនចង់​បានមិត្ត​ប្រុស​​តាម​រញ៉េរញ៉ៃ​​ច្រើនពេកនោះទេ ​​តែ​នាង​ក៏មិន​បដិ​សេធ​​ដាច់​អហង្ការ​ថា មិន​យ​កមិត្ត​ប្រុស​ជា​​រៀងរហូត​​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​រង់ចាំ​បុរសម្នាក់​ដែលមានលក្ខណៈ​សម្បត្តិ​​សមរម្យ ទើបទទួល​យក ។​

ចូល​ខ្លួន​មក​តុលា​ការ​​អត់​ដឹង​មាន​ដីកា​ឃាត់​ខ្លួន​រឿង​ចេញសែក​ស្អុយ

Posted: 21 Oct 2011 02:29 AM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​កាលពី​រសៀល​ថ្ងៃទី​២០ តុលា សាលាដំបូង​​រាជធានីភ្នំពេញ ​បាន​​ឃាត់​ខ្លួន​មនុស្ស​២​នាក់ ដែលម្នាក់​ជា​អាណិក​ជន​ខ្មែរ​រស់​នៅ​សហ​រដ្ឋអាមេរិក​ និង​ម្នាក់​ជា​អាជីវ​ករ​នៅក្នុង​ប្រទេស ។ មនុស្ស​២​នាក់​នេះ​ម្នាក់​ឈ្មោះ​​យ៉ាត សាមិត្ត ភេទ​ប្រុស ​អាយុ​៤៨ឆ្នាំ​ ​ជាអាណិក​ជន​​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ មក​កម្ពុជា​ស្នាក់​នៅ​ផ្ទះ​លេខ​២៨D ផ្លូវ​បេតុង ​ភូមិ​ទ្រា សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ និង​ម្នាក់​ទៀតឈ្មោះ​​យឹម

បើក​ពិព័រណ៍​​ចិន​-អាស៊ាន​​លើក​ទី​8​នៅ​ក្វាង​ស៊ី

Posted: 21 Oct 2011 02:28 AM PDT

 ទិដ្ឋ​ភាព​​ក្នុង​ពិធីបើក​​ពិព័រណ៍​ចិន​-អាស៊ាន
ពិព័រណ៍​ចិន​-អាស៊ាន​លើក​ទី​៨​ត្រូវ​បាន​បើក​កាល​ពី​ថ្ងៃ​ទី​២១ តុលា នៅ​ទី​ក្រុង​ណាន​នីញ​ទី​ប្រជុំ​ជន​តំបន់​ស្វយ័ត​ហ្សូ​អាង​ ខេត្ត​ក្វាង​ស៊ី​។ នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​វេន​ជា​បាវ និង​មេ​ដឹក​នាំ​របស់​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​ពិព័រណ៍​នោះ​។

​ពិការ​ជើង​​ស្តាំ​រំកិល​​​ឆ្លង​ផ្លូវ​​​​ត្រូវ​រថយន្ត​​​​បុករយះ​មុខ​​ដេរ​​​២៥​ថ្នេរ ​​គ្មាន​សាច់ញាតិ​មើលថែ​

Posted: 21 Oct 2011 02:26 AM PDT

បុរសរងគ្រោះ
​ខេត្តកណ្តាល​​​​​ ៖ ជារឿង​​គួរ​ឱ្យអាណោច​អាធ័ម​បំផុត ដែល​បុរសពិការ​​​​ជើងស្តាំ​​​ម្នាក់​​ដើរ​មិន​រួច ​​ហើយ​ព្យាយាម​​​រំកិលខ្លួនទៅ​​​​មុខ​ ​ឆ្លង​ថ្នល់​ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​​​បើក​មក​បុក​​​​​​បណ្តាល​ឱ្យ​​គ្នា​ខ្ទាត​​ ទីណាត់​​ទីណែង​​​ពេញ​ផ្លូវ និង​របួស​​​​​រយះ​មុខ​​ដេរ​​២៥ថ្នេង ​​កាលពីវេលាម៉ោង​​​៧​និង​​៣០នាទី​​យប់ថ្ងៃទី​១៥ តុលា ​នៅតាម​បណ្តោយ​​ផ្លូវជាតិលេខ​​​២ ត្រង់ចំណុច​ភូមិ​ស្រីស្នំ​​ ឃុំ​ព្រែក​​កំពឹស ​ស្រុក​កណ្តាលស្ទឹង​។​

លោក​ស្រី​​កា​ឡា​ព្រូ​នី​​ស្ត្រី​ទី​មួយ​​បារាំង​ដាក់​​ឈ្មោះ​​កូន​ស្រី​ថា ​ហ្ស៊ី​អ៊ូ​លី​យ៉ា​

Posted: 21 Oct 2011 02:25 AM PDT

[ពួក​អ្នក​កាសែត​​ចាំ​ប្រមាញ់​​រូប​ថត​
លោក​ស្រី​កា​ឡាព្រូ​នី សា​កូ​ហ្ស៊ី ស្ត្រី​ទី​មួយ​បារាំង​ដែល​ទើប​សម្រាល​បាន​កូន​ស្រី​មួយ​កាល​ពី​ថ្ងៃ​ទី​១៩​ តុលា បានផ្ញើ​សារ​ថ្លែង​អំណរ​គុណ​តាម​អីុន​ធើរ​ណេត​ ហើយ​លាត​ត្រដាង​ឈ្មោះ​កូន​ស្រី​ លោក​ស្រី​ថា ឈ្មោះ​ហ្ស៊ី​ អ៊ូ​លី​យ៉ា GIULIA។

សិស្ស​វិទ្យា​ល័យ​ឥន្ទ្រទេវី​​មួយ​ក្រុម​លើក​គ្នា​​មក​កាប់​សិស្ស​វិទ្យា​ល័យ​ជាស៊ីម​សាមគ្គី

Posted: 21 Oct 2011 02:22 AM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវ​សិស្ស​វិទ្យា​ល័យ​​ឥន្ទ្រ​ទេវី​​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្ស​ពួក​​ ជាង​១០​នាក់ ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​បឹង​សាឡាង​ខណ្ឌ​​​ទួល​គោក​ចាប់​ខ្លួន​ កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ តុលា នៅ​​ពេល​​លើក​គ្នា​មក​​វាយ​ និង​កាប់​ក្រុម​សិស្ស​វិទ្យា​ល័យ​​ជា​ស៊ីម​ សាមគ្គី ។ ទោះ​បី​ជា​​យា៉ង​ណា ជម្លោះ​​បែក​ផ្សែង​នេះ​​ពុំ​មាន​​យុវ​សិស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ ឡើយ ។

រថយន្ត​កាមរី​5គ្រឿង​​ដឹក​ឈើ​គ្រញូង​​និង​មនុស្ស​6​នាក់​​ត្រូវ​បាន​ឃាត់​​ខ្លួន​

Posted: 21 Oct 2011 02:21 AM PDT

ឈើប្រណីតដែលចាប់បាន
ខេត្តឧត្តរមានជ័យ ៖ មនុស្សចំនួន៦​នាក់់​​ត្រូវ​បាន​ឃាត់់ខ្លួន​ក្នុង​ការ​បង្ក្រាប​​រថយន្ត​ដឹក​ គ្រញូង​ចំនួន​៥​គ្រឿង ។ ជន​ដែលត្រូវ​ឃាត់​ខ្លួន​ទី១-ឈ្មោះចាន់់ ប៊ុនទន់់ ភេទប្រុស អាយុ៣០ឆ្នាំ ជន​ជាតិវៀតណាម មុខរបរជាងឈើ រស់់នៅ​ផ្សារ​​ក្រឡាញ់់ ខេត្តសៀមរាប ទី២-ឈ្មោះវ៉ាង ហ្វៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀត​ណាម ទី៣-​ឈ្មោះវ៉ាម់់ វ៉ាន់់ចៀន អាយុ៣៥ឆ្នាំ ជនជាតិ​វៀតណាម រស់នៅជាមួយ​ជន​ទី១

ប៊ីយ៉ន់​​សេ​រៀប​ចំបន្ទប់​​ទំហំ​ជាង​​600ម៉ែត្រ​​ក្រឡា​សម្រាប់​​កូនដំបូង​​​របស់នាង​

Posted: 21 Oct 2011 02:21 AM PDT


យោងតាម​​​ប្រភព​ព័ត៌មាន​​ពីកាសែត​​ចិនចេញ​ផ្សាយ​​កាលពីថ្ងៃសុក្រ​ ទី២១ ​​តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា តារាង​ចម្រៀងប៊ីយ៉ន់​​សេ​ដែល​​គ្រោង​​នឹង​ឆ្លង​ទន្លេកូនដំបូង​នៅខែកុម្ភៈ​ ឆ្នាំ​២០១២ ​កំពុង​មមារ​ញឹក​ នឹងការ​រៀបចំ​តុប​តែង​បន្ទប់ដ៏​ធំ​មួយ​​ដែលមាន​​ផ្ទៃ​ក្រឡា​៦០០ម៉ែត្រ​ការ៉េ ដើម្បី​​ត្រៀម​​ស្វាគមន៍​កូនដំបូង​របស់នាង ។

​កូនប្រុស​​​ទី4 ​លោកកាដាហ្វី ​​​ឈ្មោះ​​​​មូតាស់​​ស៊ីម​​ស្លាប់​​នៅក្រុង​​ SYRTE ដែរ​

Posted: 21 Oct 2011 02:18 AM PDT

​ប្រមុខ CNT កាលពីថ្ងៃទី​​​២០ តុលា ​​បាន​អំពាវនាវ​​​​ឱ្យធ្វើ​​បត្យា​ប័ន​​​គ្រួសារ​​អតីត​មេដឹកនាំ​​​លីប៊ី ​លោកកាដាហ្វី ​ពីប្រទេស​​អាល់​ហ្សេរី​ ។ ក្នុង​សន្និសីទ​​​សារ​ព័ត៌មាន​​មួយ​ប្រមុខ​ CNT លោក​ជី​ព្រីល បាន​​ធ្វើការ​​អំពាវ​នាវ​​នេះ​នៅ​ក្រុង​​ទ្រីប៉ូលី ​​នា​ឱកាស​​ដែលលោក​អះអាង​ពី​ការ​ស្លាប់​​របស់​លោក​កាដាហ្វី ​​នៅទីក្រុង​កំណើត​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!