Koh Santipheap Daily

Koh Santipheap Daily


66នាក់​ប៉ុន​ប៉ង​​ឡើង​ភ្នំ​កាប់​ឈើ​ត្រូវ​កង​កម្លាំង​ស្រុក​ត្រពាំង​ប្រាសាទ​ធ្វើ​ការ​ឃាត់​ខ្លួន​

Posted: 17 Oct 2011 12:47 AM PDT

អ្នកប៉ុនប៉ងឡើងកាប់ឈើ​ពេល​នាំមក​អប់រំ
ខេត្ត​ឧត្តរ​មានជ័យ ៖ អាជ្ញាធរ​ស្រុក​ ត្រពាំង​ប្រាសាទ​បានចាត់់កងកំលាំងឯក​ភាពស្រុកបង្រ្កាប​បទ​ល្មើស​ផ្សេងៗ​និង​ ទប់់ស្កាត់់​​ប្រជាពល​រដ្ឋដែល​មាន​បំណងឡើង​ភ្នំដងរែក​​ស៊ីឈ្នួល​អូស​ និងកាប់់​ឈើ​គ្រញូង​ឲ្យក្រុម​ឈ្មួញ​បាន​ចំនួន២​លើក។ លើកទី១នៅ​ភូមិសាស្រ្តជប់់​រុន​ក្នុងភូមិ ត្រពាំង៣ ឃុំទំនប់់​ដាច់ ស្រុកត្រពាំង​ប្រាសាទ​​​ឃាត់ខ្លួន​ចំនួន១៤នាក់់ កាលពីថ្ងៃទី​១២​តុលា និង​

ចាប់ខ្លួន​​ជន​សង្ស័យ​ពី​បទ​មនុស្ស​​ឃាត​បើក​ទូក​បំបុក​ទូក​2គ្រឿង​ពន្លិច​

Posted: 17 Oct 2011 12:45 AM PDT

ជនជាប់ចោទ
ខេត្ត​កំពង់​ឆ្នាំង​ ៖ មន្ត្រីសមត្ថ​កិច្ច​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​នគរ​បាល​ ខេត្តបាន​ចាប់​ជន​សង្ស័យ​ម្នាក់បញ្ជូន​ទៅ​តុលាការ​​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ តុលា​ ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដែល​បាន​ប្រព្រឹត្ត​​កាល​ពី​យប់​ ថ្ងៃ​ទី​១ តុលា នៅ​ចំណុច​មុខ​វត្ត​ប្រឡាយ​មាស ភូមិ​ប្រឡាយ​មាស ស្រុក​កំពង់​លែង​ ក្នុង​ឱកាស​បុណ្យ​ចេញ​ព្រះ​វស្សា​។

កីឡាករ​អេស្ប៉ាញ​កុងតាឌ័រ​បញ្ជាក់ថា​ខ្លួននឹង​មិនចូល​ការពារ​តំណែង​ជើង​ឯក ​Tour ​of Italy ​ឆ្នាំក្រោយ​ឡើយ

Posted: 17 Oct 2011 12:44 AM PDT

កីឡាករ​​អេស្ប៉ាញ​​កុង​តាឌ័រ
កំពូល​កីឡាករ​ប្រណាំងកង់​​របស់​ប្រទេស​អេស្ប៉ាញ​អា​ល់​បឺតូ កុង​តាឌ័រ​បញ្ជាក់​ថា​ខ្លួន​គ្មាន​គម្រោង​ទៅ​ចូល​រួម​ការ​ប្រណាំង​ដើម្បី​ការ​ពារ​ជើង​ឯក​ Tour of Italy របស់​ខ្លួន​នៅ​ឆ្នាំ​២០១២​ទេ​។ ​តាម​ការ​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ ការ​មិន​ទៅ​ចូល​រួម​កម្ម​វិធី​នោះ ​គឺ​ដើម្បី​ត្រៀម​ខ្លួន​រក្សា​កម្លាំង​ប្រជែង​យក​ជ័យ​នៅ​ Tour de Franceវិញ​។ កុង​តាឌ័រ​ក្នុង​ឆ្នាំ​២០១១​នេះ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​​ Tour of Italy ប៉ុន្តែ​បាន​បរាជ័យ​នៅ​ Tour de France។

រថយន្ត​កាមរី​មួយ​គ្រឿង​​​ដឹកឈើគ្រញូង​​​​​​បោះពួយ​បុកបារ៉ាស់​​​ត្រូវ​បាន​កម្លាំង​​ចម្រុះ​​ស្ទាក់​ចាប់

Posted: 17 Oct 2011 12:44 AM PDT

ការស្ទាក់ចាប់រថយន្ត​ដឹកឈើ
ខេត្តឧត្តរមានជ័យ ៖ រថយន្តកាមរី​​​មួយ​គ្រឿងស៊េរី​៩៥ ពណ៌ទឹកប្រាក់់ គ្មានស្លាកលេខ​ដឹកឈើគ្រញូងចំនួន៤១ដុំ បានបើក​បោះពួយ​បុក​បារ៉ាស់ក្រុមចម្រុះបង្ក្រាបបទល្មើស​ដែល​ដាក់់​ នៅចំណុចផ្លូវបំបែកហាយវេ៉តាមដង​ផ្លូវ​ជាតិ​លេខ៦៧B ក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់​វែង កាលពីវេលាម៉ោង៦ព្រឹក​ថ្ងៃទី​១៥ តុលា​កន្លង​ទៅ ។

រយៈ​ពេល​5ម៉ោង​អ្នក​រងគ្រោះ​ដោយចរាចរណ៍​​15នាក់​បញ្ជូន​ចូល​ពេទ្យព្រះកុសុមៈ

Posted: 17 Oct 2011 12:40 AM PDT

ការបញ្ជូនអ្នករបួសដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ
រាជធានីភ្នំពេញ ៖ គ្រាន់តែ​អ្នក​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​បញ្ជូន​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ ពេទ្យ​ព្រះ​កុ​សុមៈគិត​ចាប់ពី​ម៉ោង​៥​ល្ងាចរហូត​ដល់​ម៉ោង​​១១​យប់ថ្ងៃ​ទី​១៦ តុលា សរុប​ទាំង​អស់​​១៥​នាក់ ដែលភាគច្រើន​ជា​គ្រោះថ្នាក់​ចរា​ចរណ៍​កើត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​ទៀត​នៅ​តាម​បណ្ដា​ខេត្ដ ។

យន្ត​ហោះ​​គ្មាន​​មនុស្ស​បើក​​អាមេរិក​​សម្លាប់​ជន​​ស៊ីវិល​​775​នាក់​នៅ​​ប៉ា​គី​ស្ថាន​

Posted: 17 Oct 2011 12:30 AM PDT

របាយការណ៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ​គូស​បញ្ជាក់​ថា យន្ត​ហោះ​គ្មាន​​មនុស្ស​បើក​អាមេរិក​បាន​សម្លាប់​ជន​ស៊ីវិល​៧៧៥​នាក់​ ក្នុង​នោះ​មាន​កុមារ​១៧៣​នាក់​ក្នុង​ការ​វាយ​ប្រហារ​៣០០​លើក​ប្រឆាំង​តំបន់​កុល​សម្ព័ន្ធ​ប៉ា​គី​ស្ថាន​​ទាំង​ឡាយ​ចាប់​តាំង​​ពី​ខែ​មិថុនា ឆ្នាំ​២០០៤​មក​។

មនុស្ស​១០នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​​រថយន្ត​ទេស​ចរណ៍​ក្នុង​ប្រទេស​​ចិន​

Posted: 17 Oct 2011 12:27 AM PDT

រថយន្តប៊ើស​ដឹកអ្នក​ទេស​ចរណ៍​បាន​​ក្រឡាប់​ នៅតំបន់​ដាច់​ស្រយាល​​​នៅ​ភាគខាង​ត្បូង​ប្រទេស​​ចិន​​​បណ្តាល​​ឱ្យ​​​មនុស្ស​ស្លាប់​១០នាក់​ និងរបួស​​៣៣​​នាក់​​ផ្សេង​ទៀត​។ ​នេះបើ​តាមរបាយ​​ការណ៍​​សារ​ព័ត៌មាន​​នៅ​ព្រឹក​ថ្ងៃចន្ទ ​ទី​១៧ ​តុលា ​២០១១។​

យុវជន​មិនស្គាល់​​​អត្តសញ្ញាណ​​​​ម្នាក​់​​ជិះម៉ូតូ​​​បុកគូទ​រថយន្ត​​ដឹក​កុងតឺន័រ​​ស្លាប់​

Posted: 17 Oct 2011 12:25 AM PDT

សពយុវជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​មិន​ស្គាល់​​​​​អត្ត​សញ្ញាណ​ម្នាក់​បាន​​ជិះម៉ូតូ​​​បោះពួយ​​យ៉ាង​ លឿន​​​ ​ក្នុង​​​ទិសដៅ​ពីលិច​ទៅ​​កើត​ទៅ​បុក​​គូទ​​រថយន្ត​ដឹក​កុងតឺន័រ​​​១គ្រឿង​ ដែលបែកកង់​ក្រោយ កំពុង​​ឈប់​ចត​​ស្ងៀម​​នៅលើទ្រូង​​​ផ្លូវ​​​នា​​ពេល​ពាក់​កណ្តាល​​រាត្រី​ បណ្តាល​ឱ្យរង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ប៉ុន្មាន​​នាទីក្រោយ​​​ពេលដែល​គេ​បញ្ជូនទៅ​កាន់មន្ទីរពេទ្យ​​​ជន​ រងគ្រោះ​​​រូប​នោះ​​ក៏បានស្លាប់​បាត់បង់ជីវិត​​​តែ​

រញ្ជួយដី៥​រិចស្ទ័រនៅ​តំបន់ ​Xinjiang ​ប្រទេស​ចិន

Posted: 17 Oct 2011 12:21 AM PDT

មានគ្រោះ​រញ្ជួយដី​កំរិត៥រ៉ិច​ស្ទ័រកើត​ឡើង​ នៅតំបន់ ​Xinjiang ​Uygur​ របស់​ប្រទេសចិន​​នៅ​​ម៉ោង៩​និង៤៤នាទី​ម៉ោងនៅ​ក្នុងទីក្រុង​ប៉េ​កាំង​កាលពី​ថ្ងៃអាទិត្យ​ នេះបើតាម​​មជ្ឈមណ្ឌល​​បណ្តាញ​គ្រោះរញ្ជួយ​ដីចិ​ន។ ​គ្រោះ​រញ្ជួយ​ដី​នេះ ​នៅ​មិនទា​ន់មាន​ព័ត៌​មាន​​ស្តីពីការបាត់​បង់អាយុជីវិត​នៅឡើយទេ​។

ខ្សែ​ប្រយុទ្ធ​​ក្លឹប​ហង្ស​​ក្រហម ​Liverpool ​បដិសេធ​ការ​​ចោទ​​ប្រកាន់​​ជាន់​​ឈ្លី​លើ​ជាតិ​​សាសន៍​​ដល់​​កីឡាករ​​ប៉ា​ទ្រិក​ អេវរ៉ា ​របស់ក្លឹប ​Man Utd

Posted: 17 Oct 2011 12:18 AM PDT


កីឡា​ករ​ល្វី សួ​រ៉េស ខ្សែ​ប្រយុទ្ធ​ក្លឹប Liver pool បាន​បដិ​សេធ​លើ​ការ​ចោទ​ប្រកាន់​មើល​ងាយ​ជាតិ​សាសន៍​លើ​កីឡាករ​ប៉ា​ទ្រិក​ អេវ​រ៉ា ខ្សែ​ការ​ពារ​ក្លឹប Man Utd នៅ​ពេល​​ប្រកួត​ក្រប​ខណ្ឌ​បាល់​ទាត់​ប្រឺ​មី​ញេ​លីក​ដោយ​ក្លឹប​ទាំង​២​ទទួល​លទ្ធ​ផល​ ១-១ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៥ តុលា​ កន្លង​មក​។

សម្តេច​​តេជោហ៊ុន សែន ​​នឹង​អញ្ជើញ​​​​ចូលរួម​ប្រជុំ​កំពូលវិនិយោគ និងធុរកិច្ច នៅប្រទេស​ចិនឆាប់​ៗ​នេះ​

Posted: 17 Oct 2011 12:13 AM PDT

រាជធានីភ្នំពេញ​​​​ ៖ តាមការអញ្ជើញរបស់​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធី បើកពិព័រណ៍ចិន-អាស៊ានលើកទី៨ និងពិធីបើក​កិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចចិន-អាស៊ាន ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ដល់ថ្ងៃទី២៦

កាមរី​​បោះពួយ​បុកបង្គោល​​ភ្លើង​បំភ្លឺ​ផ្លូវ​​​បាក់រាប​ដល់​ដី​ ហើយ​​​​ហោះទៅ​​បុក​ប៉ាណូ​បន្តទៀត​

Posted: 17 Oct 2011 12:11 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តម៉ាកកាមរី ស៊េរី​​​៩១ ​​ពណ៌ទឹក​សមុទ្រ ពាក់ស្លាកលេខ ​ភ្នំពេញ ​2C-2442 មួយគ្រឿង ​ដែល​ម្ចាស់ស្រវឹង​​​​ជោក​​​ បានបើកបោះ​ពួយ​ឡើង​​លើ​ចិញ្ចើម​​ផ្លូវ​ បណ្តាល​ឱ្យ​បុកបង្គោល​ភ្លើងគោមបំភ្លឺ​ផ្លូវ​​​​បាក់​រាប​ដល់​ដី​​ ហើយ​រថយន្ត​ហោះទៅ​បុកប៉ាណូ​​បង្ហាញ​​​តម្លៃ​ប្រេង​​របស់​​ក្រុមហ៊ុន​តូ​ តាល់បន្តទៀត ទើប​​ឈប់​ស្ងៀម​។

ការប្រណាំង​រថយន្ត​កាំជ្រួចលើ​វាលរាប​IndyCar​នៅ​អាមេរិកជួប​នឹងរឿង​សោកសៅ​បន្ទាប់ពី​មរណភាព​របស់​កីឡាករ​ម្នាក់

Posted: 16 Oct 2011 11:53 PM PDT

រូប​ភាព​នៃ​គ្រោះ​ថ្នាក់​
ការ​ប្រណាំង​រថយន្ត​កាំ​ជ្រួច​លើ​វាល​រាប​ប្រភេទ​ IndyCar Seriesកម្ម​វិធី​IZOD IndyCar World Championship នៅ​ទី​ក្រុង​ឡាស​វេហ្គាសសហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​តុលា​ បាន​ជួប​នឹង​ភាព​សោក​សៅ​និង​គួរ​ឲ្យ​រន្ធត់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ការ​បុក​គ្នា​ផ្ទុះ​ឆេះ​ជា​អណ្តាត​ភ្លើង​សន្ធោ​សន្ធៅ​ធ្វើ​ឲ្យ​កីឡាករ

FUSO ដឹក​ជីពីភ្នំពេញ​​​ទៅ​ខេត្ត​រត​នគិរី​អត់ងងុយ​ក្រឡាប់​បាចជីលើដី

Posted: 16 Oct 2011 11:48 PM PDT

រថយន្តដឹកជីដែលក្រឡាប់
ខេត្ត​ស្ទឹងត្រែង ៖ រថយន្តហ្វុ៊យសូរបស់​ក្រុម​ ហ៊ុនដឹកជីចេញពីភ្នំពេញឆ្ពោះទៅខេត្តរតនគិរីបានក្រឡាប់ចាក់ជីចេញពីរថយន្ត ខណៈ​អ្នកបើក​ងងុយដេក ហើយរេចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​កាល​ពីវេលាម៉ោង៤ និង២០នាទី​ទៀប​ភ្លឺថ្ងៃទី១៦ តុលា​ក្នុងភូមិច្រប់ឃុំក្បាលរមាស​ស្រុកសេសាន តាមបណ្តោយផ្លូវជាតិលេខ​៧៨A​។

តា​អាយុ​​​​៦៩​ឆ្នាំ ​​ចាប់ក្មេង​ស្រី​អាយុ​​១២​ឆ្នាំ ​​រំលោភ​​នៅកន្លែង​​​ម៉ុង​បញ្ចុះសព​

Posted: 16 Oct 2011 11:46 PM PDT

តាចាស់ជាប់ចោទ
​ខេត្តកំពង់ចាម​​​​​ ៖ ​​​បុរស​ចាស់​យ៉ាតណ្ហា​​ក្រាស់​ម្នាក់​​​​ឈ្មោះ​ប្រាក់​​ សឿន ហៅ​អ៊ីវ សឿន អាយុ​​​៦៩ឆ្នាំ ​រស់​នៅភូមិ​​ខ្សាច់​​​ប្រឆេះ​លើ ឃុំ​​ក្រូចឆ្មារ​ ស្រុកក្រួច​ឆ្មារ ​​​​ត្រូវបានកម្លាំង​​នគរបាល​ធ្វើការ​ឃាត់ខ្លួន​​កាលពីវេលាម៉ោង​​​​​៣រសៀល​ ថ្ងៃទី​​​១៦ ​តុលា ២០១១ ​​ក្រោយ​​រយៈ​ពេល​​​​២​ថ្ងៃ ​​ដែលគាត់​បាន​​ចាប់​រំលោភ​​​​សេពសន្ថវៈ​​​​ទៅលើ​ក្មេងស្រីអាយុ​​​១២​ឆ្នាំ​ ម្នាក់​រស់នៅឃុំ​​​-ស្រុក​ជា​មួយ​​គ្នា

អតិថិ​ជន​​តម្រង់​​ជួរ​ចាំ​​ទិញ​​ទូរស័ព្ទ ​iPhone 4S

Posted: 16 Oct 2011 11:30 PM PDT


ក្នុងទិដ្ឋ​ភាព​ដែល​បង្ហាញនេះ គឺ​អតិថិ​ជន​ស្ថិត​នៅ​បរិវេណ​​ខាង​មុខ​ហាង «អេប​ផល ស្ទ័រ» ក្នុង​ទីក្រុង​ខ្លេ​រ៉េន​ដុន រដ្ឋវៀរ​ហ្ស៊ី​នីញ៉ា សហ​រដ្ឋ​អាមេ​រិក​ កាលពី​ថ្ងៃទី​១៤ តុលា កន្លង​ទៅ​។ ​​ការ​មក​តម្រង់​ជួរ​នៅ​បរិវេណ​​ខាង​មុខ​ហាង​​ខាង​លើ បង្ហាញ​ឱ្យ​ឃើញថា

រថយន្ត ​“BMW 328i”​ ស៊េរីថ្មី​​ពេញ​​​និយម​​នៅ​អឺរ៉ុប

Posted: 16 Oct 2011 11:29 PM PDT


រថយន្ត "BMW 328i" ស៊េរី​ថ្មី​ដូច​ដែល​បាន​បង្ហាញ​​នេះ ​ត្រូវ​បាន​យក​មក​តាំង​បង្ហាញ​​ជា​លើក​ដំបូង​នៅ​លើ​ពិភព​លោក ក្នុង​ទីក្រុង​​មុយ​និក ភាគខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់ ​កាលពីថ្ងៃទី​១៤ តុលា ​កន្លងទៅ ។ ចាត់ទុកថា​ ជា​រថយន្ត​ BMW ស៊េរី​ថ្មី

សិង្ហ​បុរី​​ប្រើ​​ខ្លែង​ស្រាក​​សម្រាប់​​បណ្តេញ​​ហ្វូង​បក្សី

Posted: 16 Oct 2011 11:26 PM PDT

តាមសារ​ព័ត៌​មាន​ស្ត្រេត​ថែម ផ្សាយ​ឱ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​តាម​ដង​ផ្លូវ «អូ​ឆាត» រ​បស់​សិង្ហ​បុរី​នឹង​ប្រើ​ប្រាស់​​វិធី​​សាស្ត្រ​ហ្វឹក​ហាត់​​​ខ្លែង​​ស្រាក​ដើម្បី​បណ្តេញ​​ហ្វូង​បក្សី​ដែល​រំខាន​ដល់​អ្នក​ជំនួញ​​ និង​អតិថិ​ជន​​ក្នុង​តំបន់​ខាង​លើ។ ​ហ្វូង​បក្សី​​ទាំងឡាយ​មាន​ចំនួន​ប្រហែល​​​ពី​២.០០០​ទៅ​៥.០០០​ក្បាល​

រថយន្តយីឌុប​បុករថយន្ត​កូរ៉េ​​សណ្តោង​​​និង​បុក​​យានដ្ឋាន​​​បណ្តាល​ឱ្យស្លាប់​​​​១ របួសធ្ងន់​​​​៦ និង​ស្រាល​៩​

Posted: 16 Oct 2011 09:26 PM PDT

ទិដ្ឋភាពនៅកន្លែង​កើតហេតុ
​ខេត្តកំពង់​ឆ្នាំង​​​​​ ៖ ​​អ្នករង​របួស​​ធ្ងន់​ម្នាក់​​​ក្នុង​ចំណោម​​អ្នក​រង​របួស​​​​ ធ្ងន់ច្រើននាក់ ​ដោយសារ​រថយន្ត​​យីឌុប​​បើកលឿន​ទៅបុក​រថយន្ត​​​កូរ៉េ​​១​តោន​កន្លះ ដែល​ខូច​ត្រូវ​​រថយន្ត​​​មួយទៀត​​​សណ្តោង​​​​​នៅលើ​ផ្លូវ​​​ជាតិលេខ​​​​៥ ក្នុង​ខេត្តកំពង់​ឆ្នាំង​នេះ ​បានស្លាប់​ហើយ ​​ក្រោយ​​​​ពេល​បញ្ជូន​​​មក​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​​មួយ​ក្នុង​​រាជធានី​ ភ្នំពេញ​ កាលពី​​​​វេលា​យប់ថ្ងៃទី​​​​១៦ តុលា ​​២០១១។​

ស្រវឹង​ជោក​ជិះ​ម៉ូតូ​​បុក​នារី​ម្នាក់​ហើយ​​ដួល​បោក​ក្បាលសន្លប់ធំ​ក្អួត​ចេញ​សាច់​ក្លែម​

Posted: 16 Oct 2011 09:16 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ដួល​បោក​ក្បាល​ក្អួត​ចេញសុទ្ធតែ​​សាច់​ក្លែម​ និង​ធុំ​ក្លិន​ស្អុយ​ស្រា​រួច​សន្លប់​ធំ ខណៈ​ពេល​ជិះ​ម៉ូតូ​លឿន​​ហោះ​ទៅ​បុក​នារី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង​មក​ដល់​ស្តុប​​កែង​ផ្លូវ​​លេខ​២០៥ ស្ថិត​​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ តុលា ។

រថយន្ត​ហ៊ីយ៉ាន់ដាយ​​​​ដឹកឈើ​​បុកម៉ូតូ​​រ៉ឺម៉ក​របួសធ្ងន់​២នាក់​ ស្រាល​៣​នាក់​

Posted: 16 Oct 2011 09:13 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​រថយន្ត​ធុន​ធំ​ម៉ាក​​​​​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង ដឹកឈើ​​​ពេញ​បាន​បោះពួយ​ទៅបុក​រ៉ឺម៉កម៉ូតូដែល​ជិះ​ដោយ​ជាង​ផ្សាដែក ​ បណ្តាល​ឱ្យ​មនុស្ស​ចំនួន​​​​​២នាក់​របួស​ធ្ងន់ និង​​៣នាក់​ទៀត​រង​​របួសស្រាល បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ​​​គ្រោះថ្នាក់​​​ចរាចរណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​​​៨​និង​​៣០​ នាទីយប់ថ្ងៃទី​​​១៦ ​តុលា ​​​២០១១​ តាមបណ្តោយ​​​ផ្លូវ​ទំនប់​កប់​ស្រូវ ​​សង្កាត់​​ឃ្មួញ ​​ខណ្ឌ​សែនសុខ​។

ស្រវឹង​បោះ​ពួយ​រថយន្ត​បុក​ដើម​ប្រេង​ខ្យល់​ក្រឡាប់​​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​រថយន្ត​ក្រឡាប់​​2​ទៅ​3​ត្រឡប់​រួច​ធ្លាក់​ចូលទៅ​ដេក​ ត្រាំ​ក្នុង​ទឹក

Posted: 16 Oct 2011 09:11 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តតាកែវ ៖ បុរស​ម្នាក់​​បាន​​ស្លាប់​នៅ​ពេល​​​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​​​បង្អែក​ ខេត្ត​ និង​ម្នាក់​ទៀត​រង​​របួស​យា៉ង​ធ្ងន់​ធ្ងរ​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ ចរា​ចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ចន្លោះ​​គីឡូ​ម៉ែត្រ​លេ​ខ​៦២ និង​លេខ​៦៣ ​ក្នុង​ទិស​ដៅ​​ពីត្បូង​ទៅ​ជើង។ ​តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​​ជន​រង​គ្រោះ​​ទាំង​​២​នាក់​ចេញ​ពី​ច្រៀង​ខារា៉អូខេ​ ព្រម​ទាំង​ស៊ីផឹក​​ស្រវឹង​នៅឯ​ខេត្ត​តាកែវ

រថយន្ត​ជន​ជាតិ​បារាំង​បើក​បរ​បុក​ម៉ូតូ​សិស្ស​​សាលា​ដែល​បើក​ស្របទិស​គ្នា​

Posted: 16 Oct 2011 09:08 PM PDT

រថយន្តជនជាតិបារាំងបង្កហេតុ
ខេត្ត​ព្រះ​សី​ហនុ ៖ ​កាលពីថ្ងៃទី១៦ តុលា វេលាម៉ោង៣រសៀល នៅតាម​បណ្តោយ​ផ្លូវជាតិលេខ៤ ត្រង់ចំនុចមុខខ្លោងទ្វារសាលាស្រុកព្រៃនប់ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូបាន​បណ្តាល​ឱ្យ​យុវតី​ ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានដឹក​យក​ទៅ​សង្គ្រោះបន្ទាន់នៅឯទីក្រុងភ្នំពេញភ្លាមៗ។

កូន​ស្រី​លោក​​កាដា​ហ្វី​ថា ​ឪពុក​នាង​​នៅ​​កាន់​​អាវុធ​ ​ហើយ​​ប្រយុទ្ធ​​លើ​​រណ​សិរ្ស​ជាមួយ​​បណ្តា​​កូន​​ប្រុស​

Posted: 16 Oct 2011 09:04 PM PDT

នាង​អៃ​ចា​កូន​ស្រី​ ដ៏​ស្រស់​ស្អាត​​របស់​លោក​​​កា​ដាហ្វី​
នា​ពេល​ថ្មីៗ​​​កន្លង​មក​នេះ​កូន​ស្រី​តែ​មួយ​របស់​អតីត​មេ​ដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា កា​ដា​ហ្វី បាន​បង្ហាញ​មុខ​តាម​ទូរ​ទស្សន៍​ ERRAI របស់​កូវ៉ែត​​ដោយ​អះ​អាង​ថា ឪពុក​របស់​នាង​ជា​មហា​មេដឹក​នាំ​នៅ​មាន​សុខ​ភាព​ល្អ ហើយ​កំពុង​តែ​កាន់​អាវុធ និង​ប្រយុទ្ធ​លើ​រណ​សិរ្ស​ទាំង​ឡាយ​ជាមួយ​បណ្តា​កូន​ប្រុស​។ ប្រជា​ជន​លី​ប៊ី​ត្រូវ​នាំ​គ្នា​ក្រោក​បះ​បោរ​​នៅ​

ផ្ទុះ​អំពើ​​ហិង្សា​​​ក្នុង​​​បាតុ​កម្ម​​របស់​ពួក​​អ្នក​ក្តៅ​​ក្រហាយ​​នៅ​ទី​​ក្រុង​រ៉ូម​

Posted: 16 Oct 2011 09:02 PM PDT

 ដុត​រថ​យន្ត​​នៅ​ក្រុង​រ៉ូម​​ដែល​កើត​មាន​​បាតុ​កម្មហិង្សា
អំពើ​ហិង្សា​នានា​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ តុលា កន្លង​មក​នេះ​នៅ​​ទី​ក្រុង​រ៉ូម​ក្នុង​ឱកាស​នៃ​ទិវា​ពិភព​លោក​លើក​ដំបូង​របស់​ពួក​អ្នក​ក្តៅ​ក្រហាយ​ ប្រឆាំង​នឹង​វិធានការ​តឹង​តែង​ទប់​​ល់​វិបត្តិ​នៃ​បំណុល​ និង​អំណាច​ហិរញ្ញ​វត្ថុ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​៧០​នាក់​ត្រូវ​របួស​។

កីឡាករ​អាល្លឺម៉ង់​វេតទែល​ឈ្នះពានជើង​ឯកប្រណាំង​រថយន្ត​ F1នៅ​កូរ៉េខាងត្បូង

Posted: 16 Oct 2011 08:59 PM PDT

កីឡាករ​អា​ល្លឺម៉ង់​វេតទែល​
កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​ដែល​ទើប​តែ​បាន​យក​ឈ្នះ​ជើង​ឯក​ពិភពលោក​ប្រ​ចាំ​ឆ្នាំ​២០១១​ក្នុង​ពេល​ថ្មី​ៗ​ទទួល​បាន​ក្តី​រីក​រាយ​ជា​ថ្មី​ទៀត​បន្ទាប់​ពី​បាន​​​យក​ឈ្នះជើងឯក​នៃការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​​កម្ម​វិធី​South Korean F1 Grand Prix at នៅ​ទី​លាន​ប្រណាំង​Korea International Circuit ស្ថិត​ក្នុង​ទី​ក្រុង​

កីឡាករ​អង់គ្លេស​មូរ៉េឈ្នះ​ជើងឯក​តឺន្នីសនៅ​ចិនខណៈ​កីឡាការិនី​ឆែកវីតូ​វ៉ាឈ្នះ​ជើងឯកនៅ​អូទ្រីស

Posted: 16 Oct 2011 08:47 PM PDT

កីឡាករមូរ៉េ(អង់គ្លេស)
កីឡាករ​អង់​គ្លេស​អ៊ែន​ឌី​ មូ​រ៉េ​បាន​ទទួល​ជោគជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​ការ​ពារ​ជើង​ឯក​​កម្ម​វិធី​ Shanghai​ Masters របស់​ខ្លួន​បន្ទាប់​ពី​បាន​ផ្តួល​​​កីឡាករ​អេ​ស្ប៉ាញ​ដេវីដ ហ្វេរ័រ​​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​​​ទី​១៦​​តុលា​នៅ​ទី​លាន​ប្រកួត​ Qi Zhong Tennis Center ក្រុង​សៀង​ហៃ​ប្រទេស​ចិន​។ មូរ៉េ​ដែល​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី​នេះ​កាល​ពី​ឆ្នាំ​ចាស់​បាន​បំ​បាក់​​កីឡាករ​ហ្វេរ័រ​​ក្នុង​លទ្ធផល​៧-៥និង​៦-៤​។

ស្ត្រីវៀតណាម​​កាត់​លិង្គ​​ប្តី​បោះ​​ចោល​ក្នុង​​ទន្លេ​ អាច​ជាប់​​ពន្ធនាគារ​​រយៈ​​ពេល​​12​ឆ្នាំ ​នៅតៃវ៉ាន់

Posted: 16 Oct 2011 08:46 PM PDT

តាម​ទីភ្នាក់ងារ​ព័ត៌​មាន​ AFP ​បានផ្សាយ​ឱ្យ​ដឹង​ដោយ​យោង​លើ​របាយ​ការណ៍​របស់​ប៉ូលិស​​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​១៦ តុលា កន្លង​មក​ថា នាង​ផាន ជន​ជាតិ​វៀត​​ណាម ​អាយុ​៣០ឆ្នាំ បាន​បង្ក​រឿង​ក្តី​ដ៏​សាហាវ​​មួយ​ដោយ​កាត់​លិង្គ​របស់​ប្តីជន​ជាតិ​តៃវ៉ាន់​ដាច់​​ពាក់​កណ្តាល​យក​ទៅ​បោះ​ចោល​ក្នុង​ទន្លេ​​នៅ​មុន​ពេល​ចូល​ប្រគល់ខ្លួនឱ្យ​​ប៉ូលិស។

កីឡាការិនី​កូរ៉េខាងត្បូង​យេអុន​ឆយយក​ឈ្នះពាន​ជើងឯក​ប្រកួត​វាយកូន​ហ្គោលនៅ​ម៉ាឡេស៊ី

Posted: 16 Oct 2011 08:43 PM PDT

កីឡាការិនី​កូរ៉េខាងត្បូង​យេអុនឆយ
កីឡាការិ​នី​កូ​រ៉េ​ខាង​ត្បូង​ណា យេអុង​ឆយ​បាន​​សម្តែង​ក្តី​រីក​រាយ​ជា​ខ្លាំង​ក្រោយ​ពី​បាន​យក​ឈ្នះ​ជើង​ឯក​ប្រកួត​វាយ​កូន​ហ្គោល​Sime Darby LPGAជា​មួយនឹង​ពិន្ទុ​នាំ​មុខ​១ស្រ្តូក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​​តុលា​នៅ​ឯ​ទីលាន​វាយ​កូន​ហ្គោល​ Kuala Lumpur Golf & Country Club​ប្រទេស​ម៉ា​ឡេស៊ី​។

ចាប់​ខ្លួន​ជន​សង្ស័យ​​ឆក់​ទូរស័ព្ទ​​ដៃ​សិស្ស​សាលា​​ចាប់​បាន​យ៉ាង​ទាន់​ហន់

Posted: 16 Oct 2011 08:42 PM PDT

ជនជាប់ចោទ
ខេត្តកំពង់ឆ្នាំង ៖ យុវជន​សង្ស័យ​​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់​ខ្លួនបាន​ ភ្លាមៗ​​បន្ទាប់​ពី​រូបគេ​ឆក់​ទូរស័ព្ទ​​ដៃ​យុវ​សិស្ស​ម្នាក់​កាលពី​​វេលា​ ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃទី​១៥ តុលា ​នៅ​ចំណុច​ក្បែរ​​សាលា​បឋម​សិក្សា​គំរូ​​ក្រុង​កំពង់​ឆ្នាំង​ ។ ​ជន​សង្ស័យ​រូប​នោះ​ឈ្មោះ​សុក ​បញ្ញា ​អាយុ​១៦​ឆ្នាំ ​មាន​ទីលំនៅ​ស្រុក​​ក្រគរ ខេត្ត​ពោធិ៍​សាត់ ប៉ុន្តែ​បាន​​មក​ស្នាក់​នៅ​ក្រុង​កំពង់​ឆ្នាំង ​ជាង​២​ខែ​​មក​ហើយ ដោយ​​គ្មាន​មុខរបរ​ពិត​ប្រាកដ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!