VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ១៥ តុលា

Posted: 14 Oct 2011 08:22 PM PDT

ថៃ​៖ ​ពលរដ្ឋ​ថៃ​កំពុង​រត់​គេចខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ​ហើយ​ពួក​ម្ចាស់​ហាងទំនិញ​ កំពុង​បោះបង់​ចោល​ហាងលក់​ដូរ​របស់​ខ្លួន​នៅពេល​ដែល​ទឹក​ជំនន់​​សង្គ្រប់​ទីក្រុង​បាងកក។

ស៊ីរី​៖ ​កង​កម្លាំង​សន្តិសុខស៊ីរី​បានបើក​បាញ់​ប្រហារ​ទៅ​លើ​ពួក​បាតុករ​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៨​នាក់​ដែរ។

សហរដ្ឋ​អាមេរិក​៖ ​ការ​លក់​ទំនិញ​រាយ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​1,1% ​​នៅ​ក្នុង​ខែ​កញ្ញា​ ដែល​ជា​ការ​កើន​ឡើង​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៧​ខែ។

សហរដ្ឋ​អាមេរិក​៖ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ហ៊ីលឡារី គ្លីនតុន មានប្រ​សាសន៍​ថា​អាមេរិក​ ត្រូវតែ​យក​ការ​ព្រួយ​កង្វល់​ខាង​សេដ្ឋកិច្ច​ជាបញ្ហា​សំខាន់​នៃ​នយោបាយ​ការបរទេស​របស់​ខ្លួន។

បារាំង​៖ ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​មាន​សេដ្ឋកិច្ចធំ​បំផុត​២០​របស់​ពិភព​លោក​ កំពុង​ជួប​ប្រជុំគ្នា​ក្នុង​ទីក្រុង​ប៉ារីស​ ដើម្បី​ព្យាយាម​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​អឺរ៉ុប​ដែល​កំពុង​គំរាម​កំហែង​រុញ​សេដ្ឋកិច្ច​សកល​លោក​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​មិន​រីក​ចម្រើន​សេដ្ឋកិច្ច​ម្តងទៀត។

បច្ចេកវិទ្យា​៖ ​ពួកអតិថិជន​ បាន​ចោមរោម​នៅ​តាម​​ហាង​នានាក្នុង​ប្រទេស​ជាតិ​ចំនួន៧​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ពួកគេ​ អាចស្ថិត​ក្នុង​ជួរ​មុន​តំបូង​ដើម្បី​ទិញ​ទូរស័ព្ទ​ i-Phone ដ៏​ថ្មី​បំផុត​មកពី​ក្រុមហ៊ុន​ Apple ។

បូស្ន៊ី​៖ ​ចៅប្រុស​ជំទង់​របស់​មេដឹកនាំ ​កូរ៉េខាង​ជើង​ Kim Jung Il ​បាន​ស្ថិត​ក្នុង​ប្រទេស​ Bosnia​ ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា ក្មេងជំទង់​នោះ​បាន​ចុះឈ្មោះរៀន​នៅ​វិទ្យាល័យ​ឯកជន​​​មួយ។

សហរដ្ឋ​អាមេរិក​៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Lee Myung – bak បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Michigan ​ដែល​ជាទីកន្លែង​ឧស្សា​ហ​កម្ម​រថយន្ត​ ដើម្បី​ផ្សព្វ​ផ្សាយកិច្ច​ព្រម​ព្រៀ​ង​ពាណិជ្ជកម្ម​ថ្មី​​ដែល​បាន​អនុម័ត​នៅ​សប្តាហ៍​​នេះ​ដោយ​សភា​សហរដ្ឋ​អាមេរិក។

អ៊ីតាលី​៖ នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ Berlusconi ​ ត្រូវគេ​រំពឹង​ថា​នឹង​គេច​ផុត​ពី​ការ​បោះឆ្នោត​មិនទុក​ចិត្តនៅ​ក្នុង​សភា។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!