Koh Santipheap Daily

Koh Santipheap Daily


អាគុប​បុក​រ៉ឺម៉កម៉ូតូ​កង់​៣ របួសធ្ងន់​​​ម្នាក់​​ព្រោះ​រឿង​​​​ បើក​ឆ្លង​ផ្លូវ​​មិនមើល​

Posted: 12 Oct 2011 01:25 AM PDT

កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​​បានបើក​​​ម៉ូតូ​​១គ្រឿង ម៉ាកគុប​​៧០ ​​​ទៅបុក​នឹង​រ៉ឺម៉ក​​ម៉ូតូកង់​​៣ ពីក្រោយ ដែល​បើក​​​ស្របទិស​គ្នា​ បណ្តាល​ឱ្យ​របួស​ធ្ងន់​​ខ្លួនឯង​ ហើយត្រូវ​​បានគេ​​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់នៅ​​មន្ទីរ​ពេទ្យ​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​​បានកើតឡើង​​កាល​ពីវេលាម៉ោង​​១២​ថ្ងៃ​ត្រង់​ថ្ងៃទី ​​​​១២ ​តុលា ២០១១ ​តាមបណ្តោយផ្លូវ​​​លេខ​​២៧១ ​សង្កាត់​ទឹកល្អក់​ទី​៣ ​​ខណ្ឌទួលគោក​។​

កាល​ផ្លូវ​នៅ​គោកគេ​បើកឱ្យ​​​ដើរ​ ពេល​​ទឹកជន់លិចចាក់សោទ្វារបង្កការ​ក្តៅក្រហាយ

Posted: 12 Oct 2011 01:12 AM PDT

បិទផ្លូវមិនឱ្យឆ្លងកាត់
ក្រុងប៉ោយ​ប៉ែត ៖ ប្រជាពលរដ្ឋ​​ជា​ច្រើន​​​គ្រួសារ​​ស្ថិតក្នុង​ភូមិ​ប៉ោយប៉ែត ​សង្កាត់ប៉ោយ​​ប៉ែត ​​ដែលរងការ​​ជន់លិច​​ខ្លាំងពី​ជំនន់​ទឹកភ្លៀង​​ និង​ទឹកហូរ​ពីអូរព្រំ​ដែន​ បានសម្តែង​ការ​ខឹង​សម្បា​យ៉ាងខ្លាំង​ជាមួយម្ចាស់​​​ទីតាំង​​ផ្សារ​មួយ​ដែល​ ទើប​សាង​សង់ គឺ «ផ្សារ​រ៉ាថ្មី» ​ប៉ុន្តែ​ពុំ​ទាន់​មាន​​​អ្នក​​លក់ ​​បានបិទ​​ទ្វារ​ផ្សារ​ពី​ខាង​ក្រោយ​ចំនួន២​ជាន់

ជើងឯក​ប្រណាំងកង់​ពិភពលោក​កាវ៉ឹនឌីស​ចូលរួម​ជាមួយ​ក្រុមថ្មី​ Team Sky

Posted: 12 Oct 2011 01:09 AM PDT

 ម្ចាស់​ជើងឯក​ពិភព​លោក​ម៉ាក កាវ៉ឹនឌីស(អង់គ្លេស)
ជើង​ឯក​ប្រណាំង​កង់​ពិភពលោក​សញ្ជាតិ​អង់​គ្លេស​ម៉ាក កា​វ៉ឹន​ឌីស​បាន​សម្រេចចិត្ត​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​ថ្មី​ Team Skyបន្ទាប់​ពី​បាន​លេច​ឮ​ព័ត៌​មានពី​ទំ​នាក់​ទំ​នង​របស់​គេ​ជា​មួយ​​ក្រុម​នេះ​ជា​យូរ​មក​ហើយ​នោះ​។ ​លោក​ដេវ ប្រេល​ហ្វដ​ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​ Team Skyបាន​អះ​អាង​ពី​ព័ត៌​មាន​នៃការ​ចូល​រួម​នេះ​ដោយ​ថា កា​​វ៉ឹន​ឌីស​នឹង​ប្រ​ណាំង​ឲ្យ​ក្រុម ​Team Skyនៅ​ឆ្នាំ​ក្រោយ​។ លោក​បន្ត​ថា​៖«កា​វ៉ឹន​ឌីស​គឺ​ជា​អ្នក​ឈ្នះ​ដែល​ទើប​តែចាប់​កំណើត​។

​អង្គការ​បោសសំអាត​មីន halo trust កម្ពុជា​​ដោះមីន​​​​​ក្បែរ​បន្ទាត់​​ព្រំដែន​​ត្រូវ​​​ទាហាន​​ឈុតខ្មៅ​សៀម​​​សុំ​ឱ្យ​​ផ្អាក​​

Posted: 12 Oct 2011 01:06 AM PDT

​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​បើ​តាម​​​ប្រភព​​​​​ព័ត៌​មាន​​ពី​មន្ត្រី​​សមត្ថកិច្ច​​​​​ព្រំដែន​​​​ ឈរជើង​នៅ​ចំណុច​​​ខាង​ជើងផ្លូវ​​​​ជាតិ​លេខ​​៥ ​​ក្រុង​ប៉ោយប៉ែត ​​​បានឱ្យ​ដឹង​​ថា ​នៅ​វេលា​ព្រឹកថ្ងៃទី​​​​១១ តុលា ​​ខណៈ​​​ក្រុម​​​ដោះ​ មីន​នៃ​អង្គការ​ halo trust កម្ពុជា​​មួយក្រុម​​​ចុះទៅ​​​ដោះ​មីន​នៅ​​ភូមិ​​​​ទំនប់​ក៥ ស្ថិតក្នុង​​​សង្កាត់​​​​​ប៉ោយប៉ែត ក្រុងប៉ោយ​ប៉ែត​ ស្រាប់តែ​ត្រូវ​​​ទាហាន​​​ឈុត​ខ្មៅ​​សៀម ​សុំ​ឱ្យផ្អាក​ ដោយ​ពួកគេ​​ថា កន្លែង​​​​នេះ​​​​​​ជា​តំបន់​​ប្រទាញប្រទង់​​​​ និង​មិន​ទាន់​ច្បាស់​​​លាស់​

អ៊ីម៉ា ស្ទូន ​៖ ​ខ្ញុំ​អាច​​នឹង​ត្រូវ​​​ឪពុកសម្លាប់​ ​ប្រសិន​បើ​​ខ្ញុំ​ហ៊ាន​​ប្រថុយ​​ថត​ស្រាត

Posted: 12 Oct 2011 12:49 AM PDT


យោង​ទៅតាម​ប្រភព​ព័ត៌មាន​ស្តីពី​​តារា​ហូលីវូដ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ចន្ទ ទី​១០ តុលា ឆ្នាំ​២០១១ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា៖ ​តារា​សម្តែង​វ័យ​ក្មេង​អាមេរិក​ អ៊ីម៉ា ស្ទូន បាន​សម្តែង​ក្តី​បារម្ភ​​អំពី​ការ​ថត​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​ដែល​វា​ចាំ​បាច់​តម្រូវ​ឱ្យ​នាង​ថត​ស្រាត​ដែលអាចធ្វើ​ឱ្យ​ឪពុក​របស់​នាង​​មិន​សប្បាយ​ចិត្ត ។ នាង​បាន​និយាយ​ថា ៖​

ហែលទឹក​​​ដេញ​ចាប់​​ពស់​ថ្លាន់​​​​លង់​​ស្លាប់​​ខ្លួន​ឯង​​

Posted: 12 Oct 2011 12:48 AM PDT

ភ្ញាក់ផ្អើលនៅកន្លែងបុរសហែលចាប់ពស់ហើយលិចបាត់
​​ខេត្ត​ព្រៃវែង​ ៖ រឿងរ៉ាវ​គួរឱ្យ​ភ្ញាក់​ផ្អើល​​​​​មួយ​​​បាន​កើត​ឡើង​ដោយ​សារតែ​​​បុរស​ ម្នាក់​​​ហែល​ទឹក​​ដេញ​ពស់​​​ថ្លាន់​​តែទីបំផុត​​​បែរ​ជា​លង់​ទឹក​ស្លាប់​ ខ្លួន​ឯង​ ។ ​ តាម​ប្រភព​ព័ត៌​មាន​​​បាន​និយាយ​ថា ​​​​នៅព្រឹក​​ថ្ងៃទី​​​១១ តុលានោះ ​បុរស​ម្នាក់​ពេល​កំពុង​ឈរ​នៅ​លើ​ផ្លូវ​​ជាតិ​លេខ១​ ​ឃើញ​​​ពស់​​ថ្លាន់​​​ធំមួយ​ក្បាល​​​ហែល​​ក្នុងទឹក​តាម​បណ្តោយ​ផ្លូវ​​​ជាតិ ​ក៏​​ស្ទុះ​​ចុះទឹក​​​ហែល​ដេញតាម​​​​ចាប់​ពស់​​ ។

បងជីដូនមួយ​ជួបគ្រោះថ្នាក់​ចរាចរណ៍​ទូរស័ព្ទ​ឱ្យប្អូន​មកជួយ​អន្តរាគមន៍ជិះ​ ម៉ូតូ​បាក់​សាក់ស៊ី​ដួលបោកក្បាល​ស្លាប់​ក្រោយពេលសង្គ្រោះ​នៅមន្ទីរ​ពេទ្យ

Posted: 12 Oct 2011 12:44 AM PDT

អ្នករងគ្រោះថ្នាក់ចរាចរណ៍
ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចណ៍ពីរ​ករណី បណ្តាលឱ្យបុរស​ម្នាក់​ស្លាប់​ និង៣​នាក់​ទៀតរបួសធ្ងន់ ​និង​ស្រាល​កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ​និងម៉ោង​៤​រសៀល​ថ្ងៃ​ទី១១ តុលា តាមផ្លូវជាតិលេខ៧ក្នុងភូមិ​គីឡូ​ម៉ែត្រលេខ៤ និងលេខ៦ ។

ទឹកជំនន់​​លិចលង់​នៅ​ខេត្ត​អយុធ្យា​​​​ប្រទេសថៃ ​​បង្ក​ឱ្យ​​ពលករ​​​ខ្មែរស្របច្បាប់​​​​​៣០០​នាក់ ​​វិលមកស្រុក​កំណើតវិញ​

Posted: 12 Oct 2011 12:40 AM PDT

ពលករសំរុកចូលស្រុកវិញតាមច្រកទ្វារប៉ោយប៉ែត
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​ព្រឹកថ្ងៃទី​​​១២ ​​​តុលា ២០១១ នេះ នៅច្រកទ្វារ​​​អន្តរជាតិប៉ោយប៉ែត​​គេ​សង្កេត​​​​​ឃើញ​ពលករ​ខ្មែរប្រមាណ​​​ ជាង​​​៣០០​នាក់​ ​​​ដែល​ចូល​ទៅធ្វើ​ការ​​នៅ​ស្រុក​​សៀម​​តាម​រយៈ​​​​​ក្រុមហ៊ុន​​​​ ស្របច្បាប់​មួយ​ឈ្មោះ «ឈុន ហុង» ​បាន​វិលត្រឡប់​មក​​ប្រទេសកំណើត​វិញ​ខណៈ​ដែល​នៅ​ទីនោះ​​ខេត្តជា​ច្រើន​​ កំពុង​​​រ​ងការ​​លិច​លង់​​ដោយទឹក​​ជំនន់ ជាពិសេស​​​ខេត្ត​អាយុ​ធ្យា​តែម្តង ។

ផ្អាក​​សិប្បកម្ម​​​បិតស្រា​​​ធ្វើ​ឱ្យ​​បាត់​បង់​​មុខ​របរអ្នក​មិន​មាន​បញ្ហា​​

Posted: 12 Oct 2011 12:37 AM PDT

​ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីមានករណី ពុលស្រា-សនៅខេត្តពោធិ៍សាត់ចំនួន៣លើក​បណ្ដាលឱ្យមនុស្សស្លាប់សរុបជិត២០នាក់ និង​គ្រោះថ្នាក់ដេកពេទ្យរាប់សិបនាក់ផ្អើលយ៉ាង​ខ្ទរខ្ទារ​​នោះ​មក​ កាលពីថ្ងៃទី១០ តុលា លោក​ខូយ សុខា អភិបាលខេត្ត បានចេញសេចក្ដីជូន​ដំណឹងមួយបិទផ្អាកសិប្បកម្មផលិតស្រាគ្រប់​ ប្រភេទនៅក្នុងខេត្តពោធិ៍សាត់ដែលគ្មានច្បាប់​អនុញ្ញាតពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល

ប្រណាំង​ទូក​អ​ប​អរ​សាទរ​ថ្ងៃ​ចេញ​ព្រះ​វស្សា​និង​ត្រៀម​ប្រកួត​​នៅភ្នំពេញ

Posted: 12 Oct 2011 12:35 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បាត់​ដំបង ៖ នា​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​តាម​ដង​ស្ទឹង​សង្កែ​បាន​រៀប​ចំ​ការ​ប្រណាំង​ទូក​​​ដើម្បី​អប​អរ​សាទរថ្ងៃ ​ចេញ​ព្រះ​វស្សា​ និង​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​រាជ​ធានី​ភ្នំេពញនា​ពេល​ខាង​មុខ​​ក្រោម​ អធិបតី​ភាព លោក​ប្រាជ្ញ ចន្ទ​ អភិ​បាល​ខេត្ត​ លោក​រស់​ រេន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​ លោក​អ៊ុក វង្ស​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត

នគរបាល​ខេត្តកំពង់ចាម យោធា​កា​រ​ពារ​ព្រំដែន​​ខេត្ត​ប៊ិញ​ភឿក (វៀតណាម) ​បើក​កិច្ច​ប្រជុំ

Posted: 12 Oct 2011 12:33 AM PDT

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
ខេត្តកំពង់ចាម ៖ កិច្ចប្រជុំរវាង​ប្រតិភូ​បញ្ជា​ការ​ដ្ឋាន​នៃយោធាការពារព្រំដែនខេត្ត​ប៊ិញ​ ភឿក សាធា​រណ​រដ្ឋសង្គមនិយមវៀតណាម និង​ប្រតិភូស្នង​ការដ្ឋាននគរបាលខេត្តកំពង់ចាម នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា បានប្រព្រឹត្តទៅកាលពី​ព្រឹក​ថ្ងៃ​ទី​៧ តុលា នៅក្នុងសាលប្រជុំយោធាខេត្ត​ប៊ិញ​ភឿក ដើម្បីសហការទប់ស្កាត់បទល្មើស​ឆ្លង​ដែន​គ្រប់រូប​ភាពដោយខុសច្បាប់។ ភាគីខាង​វៀត​ណាមដឹក​នាំដោយលោកវរសេនីយ៍ឯក ភុង

ទៅច្រូត​ស្មៅ​ក្នុង​ទឹក​ឱ្យ​គោ​ស៊ី​ត្រូវ​ពស់​អាសិរ្ពិស​ចឹក​ដៃ

Posted: 12 Oct 2011 12:32 AM PDT

សពបុរសត្រូវពស់ចឹក
ខេត្តព្រៃវែង ៖ បុរសឈ្មោះ​ទ្រី ឡាយ អាយុ​៣៥​ឆ្នាំ ជា​កសិ​ករ​រស់​នៅ​ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាមរក៍ ​ត្រូវពស់​អាសិរ្ពិសចឹក​ចំ​កំភួន​ដៃ​ពេល​កំពុងច្រូត​ស្មៅ​ក្នុង​ទឹក​ និង​បោច​​កំប្លោក​​ឱ្យ​គោស៊ី ។ ​ទ្រី ឡាយ ឱ្យ​ដឹងថា នៅថ្ងៃទី​១១ តុលា វេលា​​ម៉ោង​៩​ព្រឹក​ គាត់​​បាន​កាន់​កណ្ឌៀវ​​ទៅ​ច្រូត​ស្មៅ​ និង​កំប្លោកទុក​ឱ្យ​គោ​ស៊ី ។ ​ពេល​លូក​ដៃ​កង​កំប្លោក​​នៅ​ក្នុង​ទឹកដើម្បី​​កាត់​​ ក៏ស្រាប់តែត្រូវ​ពស់​មួយ​ក្បាល​ចឹក​ចំកំភួន​ដៃ​

បង់សំណាញ់​​ចាប់ត្រី​​​កណ្តាល​​ទីក្រុង

Posted: 12 Oct 2011 12:29 AM PDT


ក្នុងទិដ្ឋ​ភាព​ដែល​លោកអ្នក​បាន​ឃើញ​​នៅ​ទី​នេះ​គឺជា​រូប​ថត​ពីទីភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​បង្ហាញ​ពី​ឱ្យ​ឃើញ​រូប​ភាព​បុរស​ម្នាក់​កំពុង​បង់​សំណាញ់​​ចាប់​ត្រី នៅ​តាម​បណ្តោយ​​ផ្លូវ​មួយ​ក្នុង​ខេត្ត​ព្រះ​នគរ​ស្រី​អាយុ​ធ្យា

ពពក​ព្រិល​គ្រប​​ដណ្តប់​​លើ​​ភ្នំ​ភ្លើង​​ដូច​ជា​ថាស​ហោះ

Posted: 12 Oct 2011 12:26 AM PDT


ប្រជា​ជន​រុស្ស៊ី​ដែល​រស់​នៅ​ក្បែរភ្នំ​​ភ្លើង «គ្លូ​សេហ្វ ស្កា​យ៉ា​ សូហ្វ​កា» ​មាន​ការភ្ញាក់​ផ្អើល​ក្នុង​ពេល​ឃើញ​ថាស​ហោះ​ ឬ UFO អណ្តែត​នៅលើ​ភ្នំភ្លើង​​។ ទោះ​បីជាយ៉ាងណា​ ​ក្រោយ​ពី​​ត្រួត​ពិនិត្យ​​ឃើញថា ​ធាតុ​ពិត​វា​ជា​ក្រុម​ពពក​ព្រិល​ក្នុង​រូបភាព​គួរ​ឱ្យ​ចម្លែក មិន​មែន​ជា UFO គួរ​ឱ្យ​​ភ័យ​ខ្លាច​នោះ​ទេ ។

តាំង​លក់​​រូប​ចម្លាក់​​ព្រះ​អាទិទេព​នៅ​ឥណ្ឌា​​

Posted: 12 Oct 2011 12:24 AM PDT


​អាជីវ​ករ​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​អាហ្គា​ដា​ឡា ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​ថត​ ខណៈ​​ពេល​កំពុង​អង្គុយ​ចាំ​អតិថិ​ជន​មក​ទិញ​រូប​ចម្លាក់​​របស់​ព្រះនាងលក្ស្មីទេវី កាលពីថ្ងៃ​ទី​១០ តុលា ​កន្លង​មក នៅ​មុន​ពេល​ឈាន​ចូល​ដល់​ពិធី​បុណ្យ​ជា​លក្ខណៈ​បូជា​ប្រចាំ​ឆ្នាំ​ ត្រូវ​នឹង​ថ្ងៃ​ទី១១ ​តុលា កន្លង​មក ។

​រណ្តៅស​ព ​ឬ​ទីប៉ាឆា​​បុរាណ​​មាន​អាយុ​កាល​​1400ឆ្នាំ

Posted: 12 Oct 2011 12:22 AM PDT


ទីភ្នាក់ងារ​​ព័ត៌​មាន​របស់​ចិន​បាន​បង្ហាញ​ឱ្យ​ឃើញ​​ពី​រូប​ភាពនៃ​​ការ​​​ជីក​រុក​រក​ផ្នូរ​សព​បុរាណ​ដែលគេ​​ប្រទះ​​ឃើញ​ចំនួន​​៦​រណ្តៅ ​ក្នុងសង្កាត់​​ជីស៊ុយ ​តំបន់​ជាំង​ស៊ី នៃ​យុគ​សម័យ​រាជ​វង្ស​ស៊ុយ ​គ្រឹះ​សករាជ​ ៥៨១-៦១៨ ​និង​រាជ​វង្ស​ថាំង គ្រឹះ​សក​រាជ ៦១៨-៩០៧ ដោយ​​ប៉ាន់​ប្រមាណ​ថា មាន​អាយុ​ជាង​១៤០០​ឆ្នាំ។

ប្រចៀវ​ច​ម្លែក​​រោម​ពណ៌​​ទឹក​ក្រូច​​លាយ​​ក្រហម

Posted: 12 Oct 2011 12:20 AM PDT


លំនៅ​ឋាន​មួយ​នៅ​ក្នុង​ឃុំ​មឿង​ផា ស្រុក​ផាន ខេត្ត​ឈៀង​រ៉ាយ ប្រទេស​ថៃ គេ​ប្រទះឃើញ​ប្រចៀវ​តូច​ចម្លែក​​មាន​រោម​នៅ​លើ​ដង​ខ្លួន​យ៉ាង​​ក្រាស់ ហើយ​​នៅ​ផ្នែក​ខាង​លើ​ដង​ខ្លួន​មាន​​រោម​ពណ៌​ទឹក​ក្រូច ​​ទទឹង​​ដង​ខ្លួន​ប្រវែង​២,៥​សង្ទី​ម៉ែត្រ ប្រវែង​ប្រហែល​៤​សង្ទី​ម៉ែត្រ ។

​​បាតុ​ករ​​អេហ្ស៊ីប​​ពុះ​ពោរ​ដូច​​​អណ្តាត​​ភ្លើង

Posted: 12 Oct 2011 12:15 AM PDT


​ក្នុង​ទិដ្ឋ​ភាព​ដែល​លោកអ្នក​បាន​ឃើញ​​​នៅ​ទី​នេះ គឺបាតុ​ករ​​ម្នាក់​​កំពុង​​​ឈរ​នៅ​ក្បែរ​អណ្តាត​ភ្លើង​ដែល​ឆាប​ឆេះ​ដ៏​ធំ​មួយ​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុ​កម្ម​នៅទីក្រុង​​គែរ ​ប្រទេស​អេហ្ស៊ីប ​កាលពី​ថ្ងៃ​ទី​៩ តុលា ​កន្លង​ទៅ ។

ជំងឺ​អាសន្ន​រោគ​​ឆ្លង​រាល​​ដាល​នៅ​​អាហ្វ្រិក​​ខាង​លិច​ ​និង​អាហ្វ្រិក​​កណ្តាល​

Posted: 12 Oct 2011 12:11 AM PDT

អ្នក​កើត​​ជំងឺ​អាសន្ន​រោគ​ក្នុង​មន្ទីរ​ពេទ្យ​
អង្គ​ការ​យូនី​សេហ្វ​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១១ តុលា ថា ជំងឺ​អាសន្ន​រោគ​បាន​ឆ្លង​រាល​ដាល​នៅ​អាហ្វ្រិក​ខាង​លិច​ និង​អាហ្វ្រិក​កណ្តាល​ ដែល​នោះ​ជា​ការ​ឆ្លង​រាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរ​​បំផុត​មួយ​​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​តំបន់​ទាំង​នេះ​ជាមួយ​នឹង​អ្នក​ឆ្លង​ជំងឺ​នេះ​ឡើង​ដល់​ជាង​៨៥.០០០​នាក់​រហូត​មក​ទល់​ពេល​នេះ។

អ្នកកីឡាកាស​សំបូរល្បិច​រែនឌី អ័រថឹន​បំបាក់​បុរស​ខ្លាំងក្នុង​លោកម៉ាក​ ហេនរី​ប្រកួត១ទល់១​នៅសង្វៀន ​RAW

Posted: 12 Oct 2011 12:07 AM PDT


អ្នក​កីឡាកាស​វ័យ​ក្មេង​សំ​បូរ​ដោយ​ល្បិច​រែន​ឌី អ័រ​ថឹន​ត្រូវ​​បាន​ផ្តល់​ឲ្យ​នូវ​ជ័យ​ជម្នះ​បន្ទាប់​ពី​គូ​ប្រកួត​របស់​គេ​​ម៉ាក​ហេនរី​ដែល​មាន​រហស្ស​នាម​ជា​បុរស​ខ្លាំង​ក្នុង​លោក​បរាជ័យ​មិន​អាច​បញ្ចប់​ការ​ប្រកួត​ទាន់​ពេល​កំណត់​។

រ៉ៃ​អាន់ ហ្គិក ​ទទួល​បាន​រង្វាន់​ ​Golden Foot ​Award

Posted: 12 Oct 2011 12:04 AM PDT


កីឡា​ករ​រ៉ៃ​អាន់ ហ្គិក ខ្សែ​បម្រើ​​វ័យ​ចំណាស់​​​របស់​ក្លឹប Man Utd បាន​​​កោត​សរសើរ​​លោក​អាឡិច​ ហ្វើ​គូសុន គ្រូ​បង្វឹក​​ជន​​ជាតិ​ស្កុត​ឡែន ថា ជាអ្នក​មាន​​ចំណែក​ជួយ​ឱ្យ​ខ្លួន​ទទួល​ជោគ​ជ័យ​ក្នុង​អាជីព​​បាល់​ទាត់​រហូត​ទទួល​បាន​រង្វាន់ "Golden Foot Award ប្រចាំឆ្នាំ​២០១១" ពី​ព្រះ​​អង្គ​ម្ចាស់​អាល់​ប៊ើត ​នៃប្រទេស​ម៉ូណា​កូ ។

កីឡាករតឺន្នីស​លេខ១​អាមេរិក​ម៉ាឌី ហ្វ៊ីស​ជ្រុះចេញ​ពីកម្មវិធី​ Shanghai ​Masters

Posted: 12 Oct 2011 12:00 AM PDT

កីឡាករតឺន្នីស​លេខ១​អាមេរិកម៉ាឌី ហ្វ៊ីស​​
កីឡាករ​លំ​ដាប់​ទី​១របស់​អាមេរិក​ម៉ាឌី ហ្វ៊ីស​​ជ្រុះ​ចេញ​ពី​កម្ម​វិធី​ប្រកួត​Shanghai Masters បន្ទាប់​ពី​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​អូ​ស្ត្រា​លី​បឺណាដ តូ​មិក​ក្នុង​ជុំ​ទី​២កាល​ពី​ថ្ងៃអង្គា​រ​ទី​១១​តុលា​នៅទី​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​។

អត្រា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថយ​ចុះ​ តែ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​1នាក់​

Posted: 11 Oct 2011 11:59 PM PDT

រថយន្តរងការខូចខាត
ខេត្ត​ក្រចេះ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍​នៅតាមបណ្តាស្រុក ក្រុងទូទាំង ខេត្តក្រចេះក្នុង​ខែកញ្ញា មានការថយចុះជាង​ខែសីហា ជាង១០​ភាគរយតែមនុស្សស្លាប់កើនឡើងចំនួន១នាក់។ បើតាមរបាយការណ៍របស់ប៉ូលិសចរាចរណ៍​អោយដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា កន្លង​ទៅ​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត គឺ​បាន​កើតឡើងចំនួន១៥លើកលើ១៧លើក មាន

ការផ្សាយ​​ពាណិជ្ជកម្ម​បែប​​អាស​អាភាស​​​ហាមឃាត់​​ជុំវិញ​​​សាលា​រៀន​​អង់​គ្លេស​

Posted: 11 Oct 2011 11:57 PM PDT

 ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​​បែបអាស​អាភាស​មួយ
​នៅប្រទេស​អង់​គ្លេស​​​​​អង្គការ​​ឯករាជ្យ​មួយ​​ទទួលបន្ទុក​​ខាង​ការផ្សាយ​​​​ពាណិជ្ជកម្ម ទើប​ចេញ​​​ការ​ហាមឃាត់​​មិន​ឱ្យផ្សាយពាណិជ្ជកម្ម​​​​ដែល​យល់​ថា ​អាសអាភាស​​​​នៅជុំវិញ​​សាលា​រៀនទាំង​ឡាយ​​យ៉ាងហោចណាស់​​​​នៅ​ដាច់​ឆ្ងាយ​​ពី​សាលា​​​​​៩០ម៉ែត្រ​ដែរ​។​

អាមេរិក​ចោទ​​អ៊ីរ៉ង់​ថា ​រួម​គំនិត​​ធ្វើ​ឃាត​​ក្រុង​តេហេ​រ៉ង់​​បដិ​សេធ

Posted: 11 Oct 2011 11:48 PM PDT

កាល​ពី​ថ្ងៃ​ទី​១១ តុលា សហ​រដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិ​បាល​អ៊ីរ៉ង់​ថា ចូល​រួម​ក្នុង​គម្រោង​ធ្វើ​ឃាត​ឯកអគ្គ​រាជ​ទូត​អារ៉ា​ប៊ី សា​អូឌីត​ ប្រចាំ​ក្រុង​វ៉ា​ស៊ីន​តោន​។ អាជ្ញា​ធរ​អាមេរិក​បាន​ចោទ​ប្រកាន់​ជន​ជាតិ​អ៊ីរ៉ង់​២​នាក់​

ជិះទូក​​ទៅធ្វើ​​​បុណ្យ​ឆ្លង​​​វស្សា​លិច​ក្នុង​​ទឹកស្លាប់​​​៦​នាក់ និង​​៧​នាក់ស្រង់​បាន​

Posted: 11 Oct 2011 11:45 PM PDT

​ខេត្តសៀមរាប​​​​ ៖ ​មនុស្សប្រុស​-ស្រី​​​​ ក្មេង-​ចាស់​​​​៦​នាក់​បានស្លាប់​បាត់​​បង់ជីវិត​​​នៅក្នុងទឹក​ទន្លេ​​សាប និង​​​៧​នាក់ទៀត​​​រង​ការ​លង់​​ទឹក​ត្រូវ​​បាន​ស្រង់ចេញ​ទាន់ពេល​វេលា​ ​ហើយត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​​​ ខណៈ​​ពួកគេ​​​ជិះ​ទូកម៉ាស៊ីន​តូច​ល្មម​មួយ​ឆ្លង​កាត់​ជំនន់​បឹង​ទន្លេ​​សាប ជួប​រលកធំ​​កាលពីវេលាម៉ោង​​​​១០​និង​​៣០នាទី​ព្រឹកថ្ងៃទី​​​១២​ តុលា ២០១១ ​នៅភូមិ​​ព្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប

ឃើញកាំភ្លើង​​នៅ​​ក្នុង​ស្ថានីយ​​ប្រេង​​​យកទៅ​បាញ់​លេង​​ត្រូវ​ចាប់​ខ្លួន

Posted: 11 Oct 2011 11:40 PM PDT

ជនជាប់ចោទទាំង២នាក់
ខេត្ត​បន្ទាយ​មានេជ័យ ៖ បុរស២នាក់ ដែល​ប្រើប្រាស់អាវុធខុសច្បាប់បាញ់​បោះសេរី បានត្រូវកម្លាំងនគរបាលស្រុកម៉ាឡៃចាប់ឃាត់ ខ្លួនភ្លាមៗកាលពី​វេលា​​​ម៉ោង​៩យប់​​​ថ្ងៃទី​១០ តុលា បន្ទាប់ពីទទួលបានព័ត៌មាន​ពី​ប្រជាពល​រដ្ឋរាយការណ៍មកសមត្ថកិច្ច។

តុលា​ការ​​អ៊ុយ​ក្រែន​​កាត់​ទោស​​លោកស្រី​​អតីត​​នាយក​រដ្ឋ​​មន្ត្រី​​ដាក់​គុក​​7ឆ្នាំ

Posted: 11 Oct 2011 08:27 PM PDT

លោកស្រី​ទី​​ ម៉ូ​ឆេន​កូ​ ​នៅ​ក្នុង​តុលាការ​
កាល​ពី​ថ្ងៃ​ទី​១១ តុលា តុលាការ​អ៊ុយ​ក្រែន​​មួយ​បាន​កាត់​ទោស​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ស្រី​អ៊ី​អ៊ូ​លី​យ៉ា​ទី​ម៉ូ ឆេន​កូ ដាក់​គុក​៧​ឆ្នាំ​ពី​បទ​រំលោភ​បំពាន​អំណាច​ដោយ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន​មួយ​ជាមួយ​រុស្ស៊ី​កាល​ពី​ឆ្នាំ​២០០៩។

​មក​ពីជប់លៀង​​ផឹកស៊ីស្រវឹង​​ជិះម៉ូតូ​​ធ្លាក់​ជង្ហុក​​ដួលបាក់​​ឆ្អឹង​​​ជំនីរ​​​ហើយ​មានគេ​​​បន្លំលួច​​​ទូរស័ព្ទ​​​ទៀត​

Posted: 11 Oct 2011 08:23 PM PDT

ជនរងគ្រោះពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​​​ជិះម៉ូតូ​​​ធ្លាក់​ជង្ហុក​​​​ដួលខ្លួនឯង​​​បាក់ឆ្អឹង​ជំនីរ​ ខាង​ស្តាំ ​​ខណៈ​ពេល​ដែល​​​​ត្រឡប់​មកពីចូលរួមក្នុង​​​ពិធីខួប​កំណើត​​​ចៅរបស់​​​​ ចៅហ្វាយ​នាយ និង​​ដួល​នៅ​ត្រង់​ចំណុច​​​ផ្លូវ​​លេខ​​​២៧១ ​​ជិតដល់​​​​គ្លីនិក​​​បញ្ញា​ស័ក្តិ ​​​ក្នុងសង្កាត់​​​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។​ ហេតុ​ការណ៍​​កើតឡើង​កាលពីវេលា​ម៉ោង​​​១១​យប់ថ្ងៃ​ទី​​​១១ តុលា​។​

​អាមេរិកផ្តល់​ជំនួយសង្គ្រោះ​​​បន្ទាន់​អ្នក​រង​គ្រោះទឹកជំនន់​​​​​៥ម៉ឺន​ដុល្លារ​

Posted: 11 Oct 2011 08:21 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​យោងតាម​​សេចក្តី​ប្រកាស​ព័ត៌មាន​​​របស់​ស្ថានទូតអាមេរិក​​​​ប្រចាំ​នៅ កម្ពុជាដែលកោះសន្តិភាព​បាន​ទទួលកាលពីថ្ងៃ​ទី​​១១ តុលា ​​២០១១ ​​​ឱ្យដឹង​​ថា រដ្ឋាភិបាល​​សហ​រដ្ឋ​អាមេ​រិក​​​ តាមរយៈ​​​ទីភ្នាក់ងារ​​​​សហ​រដ្ឋ​អាមេ​រិក​​​​សម្រាប់​ការ​​​អភិវឌ្ឍន៍​​ អន្តរជាតិ (USAID) បានផ្តល់​នូវ​អំណោយ​ជាទឹកប្រាក់​​​ចំនួន​​​​៥០.០០០​ដុល្លារ ​​​ដល់​​​អង្គការ​​​សង្គ្រោះ​​កុមារ (Save the Children)

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!