VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ០៩ តុលា

Posted: 08 Oct 2011 09:51 PM PDT

កែនយ៉ា​៖ ​ជនជាតិ​កែនយ៉ាបាន​សម្តែង​ការ​គោរព​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​ដល់​ស្ត្រី​ទី​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​ជា​ជ័យលាភី​នៃ​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ Nairobi។

យេម៉ែន​៖ ​ប្រធានាធិបតី​​យេម៉ែន Ali Abdullah Saleh ​និយាយ​ថា​លោក​ប្រុង​ប្រៀប​ ដើម្បី​លះ​បង់​អំណាច ​ហើយ​ថា​លោក​នឹង​ធ្វើ​ដូច្នេះ «ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

សហរដ្ឋ​អាមេរិក​៖ ​កាសែត​ The Wall Street Journal រាយការណ៍​ថា​គ្រួសារ​និង​មិត្ត​ភ័ក្តិ​របស់​លោក​ Steve Jobs សហស្ថាបនិក​ក្រុម​ហ៊ុន ​Apple បានធ្វើ​ពិធី​បុណ្យ​សព​តូច​មួយ​សម្រាប់​សហគ្រិន​ដ៏​ល្បី​ឈ្មោះ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

ចិន​៖ ​សម្តេច​ដាទ្បៃ​ទ្បាម៉ា​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់ការ​ត្រួត​ពិនិត្យ​ក្នុង​ប្រទេស​ចិន​ថាជាអំពើ​ «អសីលធ៌ម» ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​វីដេអូ​ជាមួយ​ Archeveque ចូល​និវត្តន៍ Desmond Tutu។

ជប៉ុន​៖ ​នាយក​រដ្ឋមន្ត្ឬី​នៃ​ប្រទេស​ជប៉ុន​និយាយ​ថា​លោក​គ្រោង​ទៅ​ទស្សនា​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​ខិតខំ​ព្យាយាម​ដោះស្រាយ​បញ្ហា​ពួក​ពលរដ្ឋ​ជប៉ុន​ដែល​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​កូរ៉េ​ខាង​ជើង​កាល​ពី​ពីរ​បី​ទសវត្សរ៍​មុន​នេះ។

ស៊ីរី​៖ ​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​អ្នក​កាន់​មរណទុក្ខ​មួយ​ក្រុម​ដែល​បាន​ចូល​រួម​ក្នុង​បុណ្យ​សព​មេដឹកនាំ​ប្រឆាំង​ kurde សំខាន់​ម្នាក់​ បណ្តាល​ឱ្យ​មនុស្ស​៥នាក់​ស្លាប់។

លីប៊ី​៖ ​ក្រុម​យុទ្ធជន​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ននៃ​ប្រទេស​លីប៊ី​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​ពួក​ទាហាន​ស្មោះត្រង់​នឹង Gadhafi ដែល​មាន​អាវុធ​ច្រើន​នៅ​ឯ​ទីក្រុង​ Sirte ដែល​ជា​ក្រុង​កំណើត​របស់​អតីត​មេដឹកនាំ​ Moammar Gadhafi។


This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!