The Phnom Penh Post - KHMER: “ឱម យិនទៀង ព្រមានឲ្យមន្ត្រីបញ្ឈប់ទទួលសំណូកក្នុងជម្លោះដីធ្លី” plus 9 more |
- ឱម យិនទៀង ព្រមានឲ្យមន្ត្រីបញ្ឈប់ទទួលសំណូកក្នុងជម្លោះដីធ្លី
- ទាហានប៉ាគីស្ថានសម្លាប់ពួកបះបោរអាហ្វហ្កានីស្ថាន៣០នាក់
- សិស្សពលករកូរ៉េចោទថា សាលា EIS បោកប្រាស់ពួកគេ
- គម្រោងជួបជុំរបស់ប្រជាសហគមន៍ព្រៃឡង់ត្រូវបានលុបទៅវិញ
- អតីតសមាជិកសភាបក្សប្រឆាំងបង្ហាញឆន្ទៈមានភក្ដីភាពនឹងបក្ស
- ទឹកជំនន់ផ្ដាច់ជីវិតមនុស្ស២០៧នាក់ហើយ
- កោះតៃវ៉ាន់អំពាវនាវឲ្យមានប្រជាធិបតេយ្យនៅចិន
- សហចៅក្រមអន្តរជាតិដាក់ពាក្យលាលែងពីសាលាក្ដីខ្មែរក្រហម
- អត្រាគាំទ្រនាយករដ្ឋមន្ត្រីជប៉ុនធ្លាក់ចុះមួយខែក្រោយកាន់តំណែង
- ចិនសម្ដែងក្ដីបារម្ភក្រោយនាវិកជាតិខ្លួនច្រើននាក់ស្លាប់នៅតាមទន្លេមេគង្គ
ឱម យិនទៀង ព្រមានឲ្យមន្ត្រីបញ្ឈប់ទទួលសំណូកក្នុងជម្លោះដីធ្លី Posted: 10 Oct 2011 03:06 AM PDT ភ្នំពេញៈ ក្រុមមន្ត្រីប្រហែល ១០០នាក់មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃចន្ទនេះ បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃមួយ ស្ដីពីការជាប់ពាក់ព័ន្ធនៃច្បាប់គ្រប់គ្រងដីធ្លី នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាផែនការយុទ្ធសាស្ត្រសម្រាប់ទប់ស្កាត់ប្រាក់សំណូកខុសច្បាប់ ឬប្រាក់ក្រៅផ្លូវការ ដែលមន្ត្រីរដ្ឋាភិបាលទទួលយកសម្រាប់សេវាកម្មនានាពាក់ព័ន្ធនឹង បញ្ហាដីធ្លី។ |
ទាហានប៉ាគីស្ថានសម្លាប់ពួកបះបោរអាហ្វហ្កានីស្ថាន៣០នាក់ Posted: 10 Oct 2011 02:51 AM PDT ចិតត្រាល់ៈ ទាហានប៉ាគីស្ថាន បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាហ្វហ្កានីស្ថានចំនួន ៣០នាក់ ដែលបានឆ្លងកាត់ព្រំដែនចូលទៅវាយប្រហារទាហានប៉ាគីស្ថាន។ នេះដោយយោងតាមការអះអាងរបស់មន្ត្រីយោធាប៉ាគីស្ថាននៅថ្ងៃចន្ទ នេះ។ |
សិស្សពលករកូរ៉េចោទថា សាលា EIS បោកប្រាស់ពួកគេ Posted: 10 Oct 2011 02:43 AM PDT កំពង់ចាមៈ សិស្ស ៥០នាក់ ដែលកំពុងសិក្សាភាសាកូរ៉េនៅសាលាអ៊ីលតុនអន្តរជាតិ (EIS) សម្រាប់ស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូងនោះ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខការិយាល័យសាខានៅខេត្តកំពង់ចាម ដោយបានចោទប្រកាន់ថា សាលានេះបានបោកប្រាស់ពួកគេ និងទាមទារឲ្យសងប្រាក់ត្រឡប់មកវិញ។ |
គម្រោងជួបជុំរបស់ប្រជាសហគមន៍ព្រៃឡង់ត្រូវបានលុបទៅវិញ Posted: 10 Oct 2011 02:29 AM PDT កំពង់ធំ: ផែនការជួបជុំតវ៉ាមួយរបស់ប្រជាសហគមន៍ព្រៃឡង់មក ពីខេត្តចំនួន ៤ ដែលគ្រោងរៀបចំធ្វើឡើងនៅកណ្ដាលព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅថ្ងៃចន្ទនេះ ត្រូវបានលុបចោលទៅវិញដោយសារបញ្ហាទឹកជំនន់លិចលង់។
|
អតីតសមាជិកសភាបក្សប្រឆាំងបង្ហាញឆន្ទៈមានភក្ដីភាពនឹងបក្ស Posted: 10 Oct 2011 01:05 AM PDT ភ្នំពេញៈ លោក តុ វ៉ាន់ចន្ទ អតីតតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី និងដែលត្រូវបានគណបក្សប្រឆាំងមួយនេះបណ្ដេញចេញពីគណបក្សកាលពី សប្ដាហ៍មុននោះ នៅថ្ងៃចន្ទនេះ បានថ្លែងថា លោកនៅតែមានភក្តីភាពនឹងគណបក្សមួយនេះ និងបានស្នើឲ្យគណបក្សនេះ ពិចារណាឡើងវិញ។ |
ទឹកជំនន់ផ្ដាច់ជីវិតមនុស្ស២០៧នាក់ហើយ Posted: 10 Oct 2011 12:42 AM PDT ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស កម្ពុជា បានប្រកាសនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់នានាពាក់ព័ន្ធនឹងទឹកជំនន់ បានកើនឡើងដល់ ២០៧នាក់ហើយ ដោយក្នុងនោះមានក្មេងចំនួន ៨៣នាក់ នៅតាមបណ្ដាខេត្តចំនួន ១៧នៅទូទាំងប្រទេសដែលរងផលប៉ះពាល់ដោយទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
|
កោះតៃវ៉ាន់អំពាវនាវឲ្យមានប្រជាធិបតេយ្យនៅចិន Posted: 10 Oct 2011 12:09 AM PDT តៃប៉ិៈ ប្រធានាធិបតីកោះតៃប៉ិ ម៉ា យីងជាវ នៅថ្ងៃចន្ទនេះ បានអំពាវនាវដល់មេដឹកនាំចិនដីគោក ឲ្យគោរពតាមសេចក្ដីអំពាវនាវមួយតសវត្សរ៍ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសេរីភាព និងត្រូវសម្លឹងមើលអាទិភាពនៃកោះតៃវ៉ាន់ ដែលការអំពាវនាវរបស់ក្រុងតៃប៉ិ បានកើតឡើងមួយថ្ងៃក្រោយប្រធានាធិបតីចិន ហ៊ូ ជិនតាវ បានអំពាវនាវឲ្យមានការបង្រួបបង្រួមដែនដីទាំងពីរ។ |
សហចៅក្រមអន្តរជាតិដាក់ពាក្យលាលែងពីសាលាក្ដីខ្មែរក្រហម Posted: 09 Oct 2011 11:03 PM PDT ភ្នំពេញៈ សហចៅក្រមស៊ើបអង្កេតភាគីអន្តរជាតិ នៃសាលាក្ដីខ្មែរក្រហម លោក Siegfried Blunk បានដាក់ពាក្យសុំលាលែងពីតំណែងនៅក្នុងតុលាការកូនកាត់មួយនេះហើយ កាលពីថ្ងៃទី០៨ ខែតុលាកន្លងមកនេះ បន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយភាគីរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងសំណុំរឿង ០០៣ និង០០៤ ដ៏រសើប។ នេះដោយយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចេញផ្សាយនៅថ្ងៃចន្ទនេះ។
|
អត្រាគាំទ្រនាយករដ្ឋមន្ត្រីជប៉ុនធ្លាក់ចុះមួយខែក្រោយកាន់តំណែង Posted: 09 Oct 2011 09:49 PM PDT តូក្យូៈ លទ្ធផលការស្ទាបស្ទង់មិតមួយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ការគាំទ្ររសម្រាប់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីជប៉ុន យ៉ូហ្ស៊ីហ៊ីកូ ណូដា បានធ្លាក់ចុះដល់ទៅ ១០ពិន្ទុ មកនៅត្រឹម ៥៥ភាគរយនៅក្នុងរយៈពេល ១ខែក្រោយពីលោកបានឡើងកាន់តំណែង ដោយជាងពាក់កណ្ដាលជំទាស់ទៅនឹងផែនការដំឡើងពន្ធសម្រាប់កិច្ចខិត ខំប្រឹងប្រែងកសាងជាតិឡើងវិញក្រោយរញ្ជួយដី។ |
ចិនសម្ដែងក្ដីបារម្ភក្រោយនាវិកជាតិខ្លួនច្រើននាក់ស្លាប់នៅតាមទន្លេមេគង្គ Posted: 09 Oct 2011 08:43 PM PDT ប៉េកាំងៈ ក្រសួងការបរទេសចិន បាននិយាយថា យ៉ាងហោចណាស់នាវិកជនជាតិចិន ១១នាក់ ត្រូវបានសម្លាប់នៅពេលនាវារបស់ពួកគេទទួលរងការវាយប្រហារនៅតាម ទន្លេមេគង្គនៅចន្លោះប្រទេសថៃ និងភូមា ដែលបញ្ហានេះបានបង្កឲ្យមានក្ដីបារម្ភអំពីអ្វីដែលប្រព័ន្ធផ្សព្វ ផ្សាយនិយាយថា វាគឺជាការវាយប្រហារមួយពីសំណាក់ក្រុមជួញដូរគ្រឿងញៀន។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |