Koh Santipheap Daily

Koh Santipheap Daily


អាជ្ញា​ធរ​​ខេត្ត​​​ហាម​រថយន្ត​​ធុន​ធំ​​បើក​លើ​ផ្លូវ​​ជាតិ​លេខ​​​73ក្រោយ​ ពេល​ជន់​លិច​រនាំង​ដែក​ដាក់​​ទទឹង​ស្ពាន​មាន​កម្ពស់​​2,50ម៉ែត្រ​​សម្រាប់​ រថយន្ត​ធុន​តូច​បើក​បរ​

Posted: 11 Oct 2011 12:47 AM PDT

ដាក់របាំងកំពស់ហាមរថយន្តធុនធំឆ្លងកាត់
ខេត្ត​ក្រ​ចេះ​ ៖ ​​កំណាត់​​ផ្លូវ​​ជាតិ​​លេខ​៧៣ ក្រ​ចេះ​-​ស្រុក​ឆ្លូង ដែល​ត​ភ្ជាប់​នឹង​ផ្លូវ​​ជាតិ​លេខ​ ៧ ​​ត្រង់​ចំណុច​ឃុំ​ព្រះធាតុ ស្រុក​តំ​បែរ ខេត្ត​កំពង់​ចាម ត្រូវ​បាន​អាជ្ញា​ធរ​​​ខេត្ត​​ក្រ​ចេះបិទ​​មិន​ឱ្យ​រថយន្ត​ធុន​ធំ​បើក​បរ​ ឆ្លង​កាត់ ខណៈ​ពេល​ដែល​កំណាត់​ផ្លូវ​នេះ ទទួល​រង​នូវ​ការ​លិច​លង់​ដោយ​គ្រោះ​​ទឹក​ជំនន់​អស់​រយៈ​ពេល​​ជា​ច្រើន​ថ្ងៃ​ រួច​មក​។​

ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​តាម​ដីកា​តុលាការ​ចោទ​ពី​បទ​ប្លន់​ និង​រំលោភ

Posted: 11 Oct 2011 12:44 AM PDT

បុរសជាប់ចោទពេលនាំខ្លួន
រាជធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ តុលា តាម​ដីកា​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១០ ចេញ​ដោយ​ចៅ​ក្រម​សើុប​អង្កេត​ពី​បទ​រំលោភ​ និង​ប្លន់​កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១០ នៅ​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

អគារនាឡិកា​​ប៊ិក​បេន​ នៅ​អង់​គ្លេស​​​ផ្អៀង​ខ្លាំង​

Posted: 11 Oct 2011 12:43 AM PDT


វិស្វករ​សំណង់​ជា​ច្រើន​​នាក់​ក្នុង​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស​ មាន​ការ​យល់​ស្រប​គ្នា​​ថា អគារ​​នាឡិ​កា​ខ្នាត​ធំ «ប៊ិក​បេន» ​ឬ​អគារ «សិន​ស្ទី​វ៉េន» ដែល​ជា​ផ្នែក​មួយ​នៃ​និមិត្ត​រូប​ក្រុង​ឡុងដ៍

ប៉ូលិស​ចាប់​ក្របួច​បាន​ចោរ​ឆក់​កាបូប​រត់​ចូល​ពួន​ក្នុង​ផ្ទះ​ប្រជា​ពល​រដ្ឋ​

Posted: 11 Oct 2011 12:43 AM PDT

រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ចម្រុះ​របស់​ខណ្ឌ​ចំការ​មនសហ​ការ​ជាមួយ​ប៉េ​អឹម​ក្រុង​ចាប់​​ចោរ​ ស្ទាវ​២​នាក់​ បន្ទាប់​ពី​​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​កំពុង​ដើរ​ចូល​ផ្សារ​អូឡាំ​ពិក​ ហើយ​ជិះ​ម៉ូតូ​គេច​តាម​​ផ្លូវ​លេខ​៤៣២​ រួច​រត់​ចូល​ពួន​ក្នុង​ផ្ទះ​ប្រជា​ពលរដ្ឋ​លេខ​៤៨Eo ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន​ ​។​

កាំ​កុង​ត្រូល​បង្ហាញ​របាយ​ការណ៍​ខែ​កញ្ញា​ប្រាក់​ចំណូល​កើន​ជាង​3.000លាន​រៀល

Posted: 11 Oct 2011 12:40 AM PDT

រាជធានី​ភ្នំពេញ ៖ អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១១ បាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​ការ​ងារ​ខែ​កញ្ញា និង​ពិភាក្សា​លើ​ទិស​ដៅ​ការ​ងារ​សម្រាប់​ខែ​បន្ត​ ក្រោម​អធិបតី​ភាព​លោក​ម៉ក់​ ពេជ្ជ​រិទ្ធ​ ប្រតិ​ភូ​​រាជ​រដ្ឋា​ភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​កាំ​កុង​ត្រូល​។

​ចង់​រត់​​ទៅណា? ​លោក​ប្អូន​ចាប់​​បាន​ហើយ

Posted: 11 Oct 2011 12:38 AM PDT


កីឡា​ករ​ប៉ាទ្រិក វីល​លីស (ខាងស្តាំ) ​ខ្សែ​ការ​ពារ​​របស់​ក្លឹប​​បាល់​ឱប San Fransisco កំពុង​​ព្យា​យាម​​ឱប​រារាំង​កីឡា​ករ​ក្លេ​លេន ​វីន​ស្លូ ​របស់​ក្លឹប Tampa Bey ក្នុងអំឡុង​ពេល​​ប្រកួត​បាល់​ឱប​​អាមេរិក (NLF) នៅ​ទី​ក្រុង​សាន់​ហ្វ្រាន​ស៊ីស្កូ ​កាលពី​ថ្ងៃ​ទី​៩ តុលា កន្លង​ទៅ ។

រឿង​ចាប់ជំរិត​​កូន​ប្រុស​​​​លោក​សូ ផន​ ប៉ូលិ​សខកចិត្ត​​​ចំពោះ​​​ប៉េអឹម​​​បំបែក​​​ការ​សម្ងាត់​ទៅនាំ​​​ខ្លួន​​ ជន​​ជាប់សង្ស័យ​​​តាម​តម្រុយ​​​ទូរស័ព្ទ​

Posted: 11 Oct 2011 12:35 AM PDT

រូបតូចគឺជនរងគ្រោះ និងភ្ញាក់ផ្អើល​
រាជធានីភ្នំពេញ​​​​ ៖ ​ជនជាប់សង្ស័យ​​​​​២នាក់​ប្តី​​-ប្រពន្ធ​​ពាក់ព័ន្ធ​នឹង​រឿង​ចាប់ជំរិត​​​ លោកសូ ​​អាកណូ ​​កូនប្រុសរបស់​អតីត​​លោក​ឧត្តមសេនីយ៍​ឯក​​សូ ផន ​​អគ្គស្នងការ​​រង​នគរបាលជាតិ​ចូល​និវត្តន៍​​​ បច្ចុប្បន្ន​​​​ជាអនុរដ្ឋ​​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​​ត្រូវបាន​កម្លាំងកង​ រាជអាវុធហត្ថ​​​​លើ​ផ្ទៃ​ប្រទេស​​ទៅនាំខ្លួន​​ពីក្រុង​​ប៉ោយប៉ែត​​ ខេត្តបន្ទាយ​មានជ័យ ​​​មក​កាន់​​រាជធានីភ្នំពេញ

មានផ្ទៃពោះ​9ខែ​នារី​អាមេរិក​ម្នាក់​បញ្ចប់ការ​​រត់ម៉ារ៉ាតុង​​បន្ទាប់មក​​កើតកូន

Posted: 11 Oct 2011 12:34 AM PDT

នារី​អាមេរិក​​កើតកូន​ក្រោយរត់ម៉ារ៉ាតុង​ចប់
នាង​ AMBRE MILLER ក្លាយ​ជា​​នារី​​ដ៏​អស្ចារ្យ​មួយ​​ដោយ​​ទោះបី​នាង​មានផ្ទៃ​ពោះ​គ្រប់​ខែ​ (៩ខែ)​ទៅហើយ​ក្តី នៅ​តែ​​ទៅ​ចូលរួម​រត់​ម៉ារ៉ាតុង​កាលពីថ្ងៃទី៩ តុលា កន្លងមក​នេះ​ហើយ​ប៉ុន្មាន​នាទី​ក្រោយ​បញ្ចប់ការ​រត់នោះ​នាងក៏​សម្រាលកូន ។

រថយន្ត​​កាម​រី​ធុន​បា​ឡែន​​​បុក​បុរស​គ​​​ដើរ​ឆ្លង​ផ្លូវ​ស្លាប់​

Posted: 11 Oct 2011 12:34 AM PDT

រាជធានីភ្នំពេញ​​ ៖ ​រថយន្ត​ម៉ាក​កាមរី​​បា​ឡែន​​ ពណ៌​​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2921 ​បើក​បរ​ដោយ​យុវជន​ម្នាក់​ជ្រុល​ទៅ​បុក​បុរស​គ ដែល​​ដើរ​រើស​សម្រាម​តាម​ផ្លូវ​​ដួល​ស្លាប់​ភ្លាម​។ ហេតុ​ការណ៍​នេះ កើត​ឡើង​នៅ​លើ​ផ្លូវ​លេខ​៣៦៩ ភូមិ​មាក់​​ក្លឿ សង្កាត់​​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី រំ​លង​អធ្រាត្រ ថ្ងៃ​ទី​១១ តុលា​។

ពលករ​ទើបត្រឡប់​​ពីធ្វើការ​​​នៅថៃ ​​ត្រូវ​គេ​​​​​អារ.ក​​សម្លាប់ ហើយ​​​យកទៅ​​​ទម្លាក់​ចោល​​​នៅវត្ត​

Posted: 11 Oct 2011 12:31 AM PDT

ការពិនិត្យសព
​ក្រុង​ប៉ោយប៉ែត​​​​​ ៖ ​​មាន​អំពើ​ឃាត​កម្ម​ដែលគួរ​​​ឱ្យរន្ធត់​មួយ​បាន​កើតឡើង​​​នៅ​ក្នុងភូមិ​​​​ ក្បាល​ស្ពាន ​សង្កាត់​​ប៉ោយប៉ែត​ ដោយ​​​​បុរសម្នាក់​​ត្រូវ​បាន​​ឃាតក​​អារ.ក​សម្លាប់​​​​​​​​​​ រួច​រុំ​ភួយ​​​​ដឹក​តាម​ម៉ូតូ​​​យកទៅ​​ទុកចោល​​នៅ​វត្ត​​ឃោស្ថារាម ​ហៅ​វត្ត​ត្រាច ​កាលពីវេលា​ទៀប​ភ្លឺ​​ថ្ងៃទី​​​​​១១ តុលា នេះ។

នាងសេរ៉េណា​​បង្ហាញ​គូ​ស្នេហ៍ថ្មី

Posted: 11 Oct 2011 12:29 AM PDT


​​ដេលី​ ម៉េល ​របស់អង់គ្លេស​បាន​បង្ហាញ​រូប​ថត​របស់នាង​សេរ៉េ​ណា​ វីល្លៀម ​អតីត​​​កីឡាការិនី​តឺន្នីស​លំដាប់លេខ១ ​​នៅលើ​ពិភព​លោក​ជន​ជាតិ​អាមេរិក​បណ្តើរ​​គ្នាជាមួយ​លោកជេក ​អូវេន​ជាតារាចម្រៀង​ចូល​ពិសាអាហារ​ពេល​ល្ងាច​ក្នុង​ភោជនីយដ្ឋាន​​មួយ​នៅទី​ក្រុង​ឡូស​អេន​ចឺឡេស សហរដ្ឋអាមេរិក ។ ​នាងសេរ៉េណា ​លេចឮ​ដំណឹងថា មានសម្ព័ន្ធ​ ​ភាពស្នេហា​​ជាថ្មី​នៅពេល​សារ​ព័ត៌​មាន​បង្ហាញ​រូបភាព​របស់ខ្លួនក្នុងពេលចូលភោជ​នីយដ្ឋាន​ម៉ាស់​ស៊ូ ស៊ីសា

កីឡាករ​អ៊ីតាលី​ដូវីហ្ស៊ីយ៉ូសូចុះ​កិច្ចសន្យា​ប្រណាំង​1ឆ្នាំជា​មួយក្រុម​យ៉ាម៉ា​ហា Tec 3

Posted: 11 Oct 2011 12:24 AM PDT

 កីឡាករ​​អ៊ីតាលី​ដូ​វី​ហ្ស៊ី​យ៉ូ​សូ​​​​​
កី​ឡា​ករ​​ប្រណាំង​ម៉ូ​តូ​ជីភី​សញ្ជាតិ​អ៊ីតាលី​អ៊ែន​ឌ្រា ដូ​វី​ហ្ស៊ី​យ៉ូ​សូ​បាន​ចុះ​ហត្ថ​​លេ​ខា​លើក​​កិច្ច​សន្យា​​ប្រណាំង​ឲ្យ​ក្រុម​យ៉ា​ម៉ា​ហា Tec 3សម្រាប់​រដូវ​កាល​ប្រណាំង​ឆ្នាំ​២០១២​។ ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បច្ចុប្បន្ន​ស្ថិត​នៅ​លំ​ដាប់​ទី​៣នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​ជា​មួយ​នឹង​ពិន្ទុ​១៩៦។

កីឡាករអាមេរិក​រ៉ូឌិក​យកឈ្នះជុំទី1​ប្រកួតតឺន្នីស ​Shanghai​ Masters ​នៅប្រទេសចិន

Posted: 11 Oct 2011 12:20 AM PDT

កីឡាករ​អាមេរិករ៉ូ​ឌិក
កីឡាករ​អាមេរិក​អ៊ែន​ឌី​ រ៉ូ​ឌិក​បាន​ឆ្លង​ផុត​ជុំ​ទី​១​ប្រកួត​តឺន្នីស​ Shanghai Mastersបន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​តៃ​វ៉ាន់លូ​យេន ស៊ុន​ក្នុង​លទ្ធផល​៦-២,៣-៦​និង​៦-២នៅ​លើ​ទី​លាន​ប្រកួត​ Qizhong Tennis Center ទី​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា​កន្លង​មក​នេះ​។

អាជ្ញាធរ​​បន្តចែក​​អំណោយ​សង្គ្រោះ​​​ដល់ពលរដ្ឋ​ដែល​​ទឹក​​​ជន់​លិច​​លំនៅឋាន​

Posted: 11 Oct 2011 12:06 AM PDT

លោកអភិបាលខណ្ឌមានជ័យជិះលើទូក​ចែកអំណោយ
រាជធានីភ្នំពេញ​​​​ ៖ អំណោយ​សង្គ្រោះ​​​​រួម​មាន​​គ្រឿង​ឧបភោគ​បរិភោគ​ និង​​ថវិកា​​មួយ​ចំនួន​​​​​ត្រូវ​បាន​​សាខា​កាកបាទក្រហម​​​​កម្ពុជា​រាជ​ ធានី​ភ្នំពេញ ​សហការជាមួយខណ្ឌ​មានជ័យ ​​​ដឹក​នាំ​ដោយ​​​លោក​ប៉ា សុជាតិវង្ស អភិបាល​​​រង​រាជ​ធានី​ភ្នំពេញ ​និង​លោកគួច ចំរើន អភិបាល​​​ខណ្ឌ​មាន ជ័យ ​នាំ​យកទៅចែក​ជូនដល់​ប្រជាពលរដ្ឋ​​​​ដែល​​រងគ្រោះ​ ដោយ​​​សារ​ទឹក​ជំនន់​​​ជន់លិច​លំនៅ​​ឋាន​​​ជិត​​៣០០គ្រួសារ ​​នៅសង្កាត់​និរោធ​

អាជ្ញាធរ​បើក​វេទិកា​​សាធារណៈ​​ស្តីពី​​​គោល​នយោ​បាយ​​​ភូមិ​-ឃុំ​​មាន​សុវត្ថិភាព

Posted: 11 Oct 2011 12:04 AM PDT

លោកចៅសង្កាត់ចោមចៅ
រាជធានីភ្នំពេញ ​ ៖ អាជ្ញាធរ​​សង្កាត់​​ចោម​ចៅ​​​​​ដឹក​នាំដោយ​​​លោក​​ចៅ​សង្កាត់​​សុទ្ធ សាធ បាន​រៀបចំ​​បើក​វេទិកា​​សាធារណៈ​​មួយ​ស្តីពី​គោល​នយោ​បាយ​​ភូមិ-ឃុំ​មាន​ សុវត្ថិភាព ​ដើម្បី​​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​​យល់​​ដឹង​​​ថា ពួក​គាត់​ក៏​មាន​តួនាទី​អនុវត្ត​គោល​​​នយោ​​បាយ​​នេះ​ដែរ ​។ ជាង​នេះទៅទៀត​​ ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​​​​ចូលរួម​​​សហ​ការ​​​ឱ្យ​បាន​​​កាន់​តែ​សស្រាក់​ សស្រាំ​​ជាមួយ​អាជ្ញា​ធរ​​និង​សមត្ថកិច្ច​

ប្រ៊ីតនីស្ពៀរ ​នឹង​មក​​សម្តែង​ក្នុង​​ទឹកដី​អារ៉ាប់​នៅដើម​​ខែ​វិច្ឆិកា

Posted: 11 Oct 2011 12:04 AM PDT


​យោ​ង​ទៅ​តាម​​ប្រភព​​ព័ត៌​មាន​ស្តី​ពី​ការ​ហូលី​វូដ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​​អាទិត្យ ទី​៩ តុលា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ៖ តារា​សម្តែង​ជើងចាស់​ហូលីវូដ​ប្រ៊ីត​នី​ស្ពៀរ បាន​និយាយ​សារ​​ភាព​ថា នាង​កំពុង​តែ​ទន្ទឹង​​រង់ចាំ​យ៉ាង​ខ្លាំង​ចំពោះ​ការ​មក​ទស្សនាទីក្រុង​​អាប៊ុយ​ដាប៊ី របស់​ប្រទេស​អេមី​រ៉ាត អារ៉ាប់​រួម

ឈ្មួញ​រក​ស៊ី​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​មាន​ការ​ថយ​ចុះ​ព្រោះ​កុង​ត្រូល​ជជុះ​ច្រើន

Posted: 11 Oct 2011 12:01 AM PDT

ខេត្តឧត្តរមានជ័យ ៖ បច្ចុ​ប្បន្ន​​ក្រុម​ឈ្មួញ​​រក​សីុ​តាម​​ច្រក​ទ្វារ​អន្តរជាតិ​​ជាំស្ថិត​នៅ ​ក្នុង​ភូមិ​​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ​ដែល​ធ្លាប់​​​ចេញ​ចូល​រក​ស៊ី​ដោះ​ដូរ​មុខ​ទំនិញ​ជា​មួយ​ឈ្មួញ​ថៃ​មាន​ការ​ ថយ​ចុះ​យា៉ង​ខ្លាំង​ គួរ​ឱ្យ​​កត់​សម្គាល់ ។ មូល​ហេតុ​នៃ​ការ​ថយ​ចុះ​នេះ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ខ្លះ​ឱ្យ​ដឹង​​ថា ​ព្រោះ​តែ​កើត​មាន​កុង​​ត្រូល​​ជជុះ​ច្រើន​ពេក ឬ​អត់​មាន​អ្នក​មើល​ផ្លូវ ។

ជប៉ុន​​នឹងផ្តល់​សំបុត្រ​​យន្តហោះ​​​ដោយ​ឥត​គិត​ថ្លៃ​ដល់​​ភ្ញៀវ​​​ទេសចរ​ បរ​ទេស​​ចំនួន1​ម៉ឺន​នាក់តាម​រយៈ​ការ​ផ្សង​​សំណាង​តាម​អ៊ីន​ធើរណេត

Posted: 11 Oct 2011 12:00 AM PDT


កាសែត «យ៉ូមីអូរី ឈីមប៊ុន» ផ្សាយ​ឱ្យ​ដឹង​​​ថា ជប៉ុន​នឹង​ផ្តល់សំបុត្រ​​​យន្តហោះ​​ដោយឥត​គិត​ថ្លៃ​​ដល់ជនបរ​ទេស​​ចំនួន១០.០០០នាក់ ដើម្បី​ទៅទស្សនកិច្ច​ក្នុង​ប្រទេស​នៅ​ឆ្នាំក្រោយ ។​ នេះ​ជា​ការព្យាយាម​​ដើម្បី​ជំរុញ​ឧស្សាហកម្ម​ទេស​​ចរណ៍​​ដែលទទួលផលប៉ះ​ពាល់​​ពីគ្រោះមហន្ត​រាយ​​នុយក្លេអ៊ែរ ។

ប្រសិន​បើ​​មិនមាន​ភ្លៀងធ្លាក់​​​ ទឹក​លិច​ក្រុង​​លើក​ទី​​​៣នេះ អាច​នឹង​​ស្រក​អស់​​១ ឬ​​២​ថ្ងៃ​​​​ទៀត​

Posted: 10 Oct 2011 11:59 PM PDT

​ខេត្ត​សៀមរាប​​​​​ ៖ ជំនន់ទឹកភ្លៀងនៅតំបន់​មួយចំនួនក្នុងក្រុងសៀមរាប គិតត្រឹមវេលា​ម៉ោង​១០ព្រឹកថ្ងៃទី១១តុលានេះ នៅមិនទាន់ស្រកនៅ​ឡើយទេ​។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះ​សន្តិភាពប្រចាំខេត្តសៀមរាបបានបញ្ជាក់អោយ ដឹងនៅព្រឹកថ្ងៃអង្គារនេះថា ជំនន់ទឹកភ្លៀងដែល​វាយលុកក្រុងសៀមរាបជាលើកទី៣នេះ បាន​កើត​ឡើងតាំងពីព្រលប់ថ្ងៃទី​៩ តុលា បន្ទាប់ពី​

គ.ជ.ប ​គ្រោង​នឹង​ប្រកាស​ពី​ការបិទ ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​​​​ការប្តឹ​ង​តវ៉ា​​​​

Posted: 10 Oct 2011 11:59 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​គណៈ​កម្មាធិការជាតិរៀបចំការ​បោះឆ្នោត ​(គ.ជ.ប) ​ចេញផ្សា​យ​កាលពីថ្ងៃទី​​១០ តុលា ​​២០១១ ​ឱ្យដឹង​ថា ​នៅថ្ងៃសុក្រ ទី​១៤ តុលា ​២០១១ ខាង​មុខនេះ ​វេលាម៉ោង​​​១០​ព្រឹក ​គ.ជ.ប នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​​ជា​មួយ​គណបក្ស​​​​នយោ​បាយ និង​​អង្គការ​មិនមែន​រដ្ឋា​ភិបាល​នៅទីស្តីការ​ គ.ជ.ប ​ក្នុង​​ក្រសួង​​​មហាផ្ទៃ ​អគារ​​ខាងជើង

និស្សិត​ស្រី​​រុស្ស៊ី​​ស្អាតៗ​​ជូន​ពរ​​លោក​ពូ​ទីន​​ឱកាស​ខួប​​កំណើត​

Posted: 10 Oct 2011 11:57 PM PDT

 និស្សិត​ស្រី​​រុស្ស៊ី​គាំទ្រ​​លោក​ពូទីន​ម្នាក់​
ខណៈ​ដែល​លោក​វ៉្លា​ឌី​មៀរ ពូ​ទីន​ កំពុង​ធ្វើ​យុទ្ធ​នា​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​រុស្ស៊ី​ បណ្តា​និស្សិត​ស្រី​រុស្ស៊ី​ស្អាតៗ​​បាន​​សំដែង​​ការ​គាំ​ទ្រ​លោក​នា​ឱកាស​ខួប​កំណើត​។ លោក​ពូទីន​ពិត​ជា​កំពុង​តែ​រៀប​ចំ​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​២០១២​ខាង​មុខ​នេះ​។

លោកកាដាហ្វ៊ី​​អាច​​​លាក់ខ្លួន​ក្នុង​តំបន់​​ក្បែរ​ព្រំ​ដែន​នីហ្សេ ​និង​អាល់ហ្សេរី

Posted: 10 Oct 2011 11:54 PM PDT

សមាជិក​​​មួយរូប​របស់​ CNT​ ក្នុង​​​សន្និសីទ​​សារព័ត៌មាន​មួយ
សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​បណ្តោះ​អាសន្ន​លីប៊ី CNT ​​វាយតម្លៃ​​​កាលពីថ្ងៃទី១០ តុលា ថា មេ​ដឹកនាំ​លីប៊ី ត្រូវផ្តួល​រំលំ​​លោកមូអាម៉ា កាដាហ្វ៊ី អាច​លាក់ខ្លួនក្នុងតំបន់​ភាគនិរតី​លីប៊ី ​​ជិតព្រំដែ​ន​ជាមួយ​នីហ្សេ និង​អាល់ហ្សេរី ។

បញ្ហាទេសចរណ៍ផ្លូវភេទបេសកជនអាមេរិកនិយាយថា «សុំទោស»

Posted: 10 Oct 2011 11:28 PM PDT


ប្រភព​ពី​BBC ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ តុលា បាន​ឱ្យ​ដឹង​ថា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ហ្វ៊ីលី​ពីន លោក ហារី ថូម៉ាស (Harry Thomas)​ បានធ្វើ​ការ​​សុំ​ទោស​ដោយ​សារ​ពាក្យ​សម្តី​ថា អ្នក​ទេសចរបុរស​ប្រហែល ៤០​ភាគរយ​ដែល​ទៅ​លេង​នៅ​ប្រទេស​នេះ គឺ​សំដៅ​ទៅ​លើ​ការ​​ស្វែង​រក​ការ​សប្បាយ​ផ្លូវ​ភេទ។

ឪពុកចាប់រំលោភសេព​សន្ថវៈគូកំណាន់កូនស្រីរបស់ខ្លួន

Posted: 10 Oct 2011 11:23 PM PDT


យោង​តាម China Daily ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ តុលា ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាប់​រំលោភ​គូ​កំណាន់​ចិត្ត​កូន​ស្រី​របស់​ខ្លួន​ ដើម្បី​ប៉ុន​ប៉ង​បំបែកការស្រឡាញ់​ភេទ​ដូច​គ្នា។ បុរស​ជា​ឪពុកឈ្មោះ លូ (Lui)​ អាយុ ៥៣​ឆ្នាំ មក​ពី​តៃ​វ៉ាន់ ហើយ​បាន​ជួប​ប្រទះ​ទំនាក់​ទំនង​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នាជា​លើក​ដំបូង​កាល​ ពី​១ឆ្នាំ​កន្លង​ទៅ ។ ក្រោយ​មក​លោក លូ មានការ​មន្ទិល​សង្ស័យ​នៅ​ពេល​គាត់​សង្កេត​ឃើញ​ពួក​នាងតែង​តែ​​នៅ​ជា​មួយគ្នាយ៉ាង​ល្អូក​ល្អិន​ ហើយ​កាន់​ដៃ​គ្នា​យ៉ាង​ស្អិត​រមួត​ ។

​បុរស​​​៣នាក់​ក្នុងនោះ​មានជនជាតិម៉ាឡេ​ស៊ីម្នាក់ ​ធ្លាក់​ចូល​​ទឹក​តាម​ផ្លូវ​ជាតិលេខ​​​​ ៦A ស្លាប់​ម្នាក់​

Posted: 10 Oct 2011 09:34 PM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​បានស្លាប់​ដោយសារ​​​រង​របួស​​ ហើយ​ឈ្លក់ទឹក​​​ ចំណែក​​​បុរស​២​នាក់​ទៀត​​រង​របួសធ្ងន់​គួរសម ​​ខណៈជិះ​​​រ៉ឺម៉ក​​​ម៉ូតូដឹក​​ស័ង្កសី​​ពេញ​ ធ្វើដំណើរ​​​​លឿនល្មម ​ប៉ុន្តែចៃដន្យ​​​​ស្រាប់តែ​​​​វាក់​នឹង​រថយន្តមកពី​មុខ ​​ក៏ព្យាយាម​​​កាច់​ចង្កូត​​​បញ្ចៀស​​​ ហើយជ្រុលទៅ​​​ធ្លាក់​ផ្លូវ​​​​ចូលទឹក​​​តែ​​ម្តង​​​​ កាលពីវេលាម៉ោង​​​​៩ និង​​៤០នាទី​​​ព្រឹកថ្ងៃទី​​​​១១ តុលា ​​២០១១ ​លើ​កំណាត់​ផ្លូវជាតិលេខ​​​​៦A ស្ថិតក្នុង​​ភូមិខ្ទរ សង្កាត់​​​ព្រែកលៀប

​ស្រវឹង​ធ្លាក់​​ភ្នែក​​​ទ្រាំ​មិន​បាន​ឈប់​ឡិចស៊ីស​​កណ្តាលផ្លូវ​​​ដេក​ ផ្អើល​​​ឈុល ស្មាន​​ថា​ស្លាប់​

Posted: 10 Oct 2011 09:11 PM PDT

រថយន្តដែលចតដើម្បីម្ចាស់ដេក
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​ត្រូវបាន​​គេប្រទះឃើញ​​ដេកស្តូកស្តឹង​​​​នៅក្នុង​​រថយន្តម៉ាក​ ឡិចស៊ីស ​​ពណ៌ខ្មៅ ​​​មាន​​ស្លាកលេខ ភ្នំពេញ 2I-8812 មួយគ្រឿង ​ឈប់​ចត​​កណ្តាលផ្លូវ ​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​​​យ៉ាង​ខ្លាំង​​​កាលពីវេលាម៉ោង​​​​៦​និង​​ ៣០នាទីព្រឹកថ្ងៃទី​​១១ ​​តុលា ដែល​គេ​ស្មាន​​​ថា ដេកស្លាប់​​តាមពិត​គឺគាត់ស្រវឹង​ស្រា ​​ហើយ​​បើក​រថយន្ត​មកឈប់ចត​​​ដោយខ្លួន​ឯង​។​

បុរស​អនាថា​ដើរកូដទ្រ​​​​ម្នាក់ដេក​បែកពពុះមាត់​​ក្នុងផ្សារ​ដើមគ ពេទ្យ​ថា​មក​ពី​​​ផឹកស្រាជ្រុល​​

Posted: 10 Oct 2011 09:04 PM PDT

បុរសអនាថា
រាជធានីភ្នំពេញ​​​​ ៖ ​​​បុរសអនាថា​​ម្នាក់​បាន​ដេក​បែកពពុះមាត់​​​​នៅលើ​គ្រែ​​​លក់សាច់ជ្រូក​​​​ ក្នុង​ផ្សារ​​ដើ​មគ ​​ត្រូវ​បានគេប្រទះឃើញ​​​​ និង​បង្ក​ការ​​ភ្ញាក់​ផ្អើល​​កាល​ពីវេលាម៉ោង​​​​​១១​និង​​​៤៥នាទី​​ ថ្ងៃត្រង់​ថ្ងៃទី​​១០ តុលា ​​ហើយត្រូ​វបាន​សន្តិសុខ​ផ្សារ​​​​​​​បញ្ជូន​ទៅ​​ព្យា​បាល​នៅ​​មន្ទីរពេទ្យ​ ​ព្រះកុសុមៈ​។​

ប្រាក់​ប្រមាណ​​ជា​20តោន​​រក​ឃើញ​ក្នុង​​ខ្មោច​នាវា​​មួយ​នៅ​​បាត​សមុទ្រ​

Posted: 10 Oct 2011 08:55 PM PDT

កាល​ពី​ឆ្នាំ​១៩១៧​នាវា​ចម្បាំង​អាល្លឺ​ម៉ង់​មួយ​គ្រឿង​បាន​បាញ់​ពន្លិច​នាវា​ប្រើ​ចំហាយ​ទឹក​របស់​អង់​​គ្លេស​មួយគ្រឿង​ឈ្មោះ MANTOLA ក្នុង​ដែន​ទឹក​អៀរ​ឡង់​ជាមួយ​នឹង​ប្រាក់​ដឹក​ក្នុង​នាវា​នេះ​ចំនួន​២០​តោន​ដែល​មាន​តម្លៃ​សរុប​នា​ពេល​បច្ចុប្បន្ន​១៨​លាន​ដុល្លារ​។

ថៃហ្គ័រ វូដត្រូវ​អ្នកគាំទ្រ​ចោលក្បាល​នឹងនំប៉័ង ​Hot Dog

Posted: 10 Oct 2011 08:52 PM PDT


អ្នក​គាំ​ទ្រ​កីឡាវាយ​កូន​ហ្គោល​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​​យក​នំ​ប៉័ង​hot dogគប់​លើ​កីឡាករ​ថៃ​ហ្គ័រ​ វូដ​អំឡុង​ការ​ប្រកួត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី​ Frys.com Open​នៅ​កា​លី​ហ្វ័រ​នី​ញ៉ា​។ ហេតុ​ការ​ណ៍​នោះបាន​កើត​ឡើង​ក្នុង​ខណៈ​ពេល​ថៃ​ហ្គ័រ វូដ​រៀប​ចំ​វាយ​កូន​បាល់ ​(putt)​បញ្ចូល​​រន្ធ​នៅ​ទី​លាន​បៃតង​ទី​៧​។

ពលរដ្ឋខ្មែរ​​​​​៧​នាក់​ចូលកាប់​​ឈើ​ខុស​ច្បាប់​​​ក្នុងដីថៃ ​ត្រូវគេ​​បាញ់​បាក់ជើងម្នាក់​ឃាត់​ខ្លួន​​​៦​នាក់​

Posted: 10 Oct 2011 08:38 PM PDT

​​ខេត្តព្រះវិហារ​​​​​ ៖ ​ពលរដ្ឋខ្មែរ​​​​៧​នាក់​​​ត្រូវ​ទាហាន​ឈុត​​ខ្មៅថៃ​ ក្នុង​កង​ពល​លេខ​​​៩៦៤ ​ឈរជើង​នៅ​តាម​បណ្តោយជួរ​ភ្នំ​​​ដង​រែក ​​ក្នុង​តំបន់​ខាង​​កើត​ច្រកអានសេះ​​​ចម្ងាយ​ប្រហែល​ជា​៥គីឡូ​ម៉ែត្រ ​​ធ្វើការ​ចាប់​​ខ្លួន កាលពីវេលាម៉ោង​​​១២​ថ្ងៃត្រង់ ​​ថ្ងៃ​ទី​​​៨ ​​​តុលា ​២០១១ នេះ ខណៈ​ពល​រដ្ឋ​ខ្មែរ​​​ទាំង​​៧​នាក់​​​នោះ​​ឆ្លងដែន​​ចូលទៅក្នុង​ទឹកដី​ថៃ​ កាប់ឈើគ្រញូង​​​ដោយខុសច្បាប់​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!