The Phnom Penh Post - KHMER: “ទឹក​ជំនន់​បង្ខំ​ឲ្យ​រោង​ចក្រ​ជិត​២០០​បិទ​ទ្វារ​នៅ​ថៃ កំពុង​គំរាម​បាងកក​ទៀត” plus 5 more

The Phnom Penh Post - KHMER: “ទឹក​ជំនន់​បង្ខំ​ឲ្យ​រោង​ចក្រ​ជិត​២០០​បិទ​ទ្វារ​នៅ​ថៃ កំពុង​គំរាម​បាងកក​ទៀត” plus 5 more


ទឹក​ជំនន់​បង្ខំ​ឲ្យ​រោង​ចក្រ​ជិត​២០០​បិទ​ទ្វារ​នៅ​ថៃ កំពុង​គំរាម​បាងកក​ទៀត

Posted: 09 Oct 2011 03:09 AM PDT

បាងកកៈ ក្រុមមន្ត្រី​បាន​អះ​អាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រោង​ចក្រ​ជិត ២០០​កន្លែង ក្នុង​នោះ​មាន​ទាំង​រោង​ចក្រ​មួយ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ ជប៉ុន​ហុងដារ​ម៉ូធ័រ បាន​បិទ​ទ្វារ​នៅ​ខេត្ត​អាយុធ្យា នៅ​ភាគ​កណ្ដាលថៃ​ដោយ​សារ​ទឹក​ជំនន់ ដែល​អាច​គំរាម​កំហែង​ដល់​រាជ​ធានី​បាងកក​នៅ​សប្ដាហ៍​នេះ។

ស្លាប់​៤​ របួស​៨​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថៃ

Posted: 09 Oct 2011 02:30 AM PDT

ស្រះកែវៈ ពលករ​ខ្មែរ​ចំនួន ៤​នាក់ បាន​ស្លាប់ និង ៨​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីនោះ។ នេះ​បើ​តាម​ការ​អះ​អាង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស។

អតីត​នគរបាល​រំលោភ​កូន​ចុងខ្លួន​ឯង​ជាប់​គុក​១០​ឆ្នាំ

Posted: 09 Oct 2011 02:24 AM PDT

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បាន​កាត់​ទោស​អតីត​មន្ត្រី​នគរបាល​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​កូន​ស្រី​ចុង​​អាយុ ១៥​ឆ្នាំ​របស់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ឆ្នាំ​នេះ នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ឫស្សីកែវ។

តុលាការ​ចោទ​ប្រកាន់​បុរស​វៀតណាម​ម្នាក់​រំលោភ​សេព​សន្ថវៈ​កុមារី

Posted: 09 Oct 2011 02:06 AM PDT

ភ្នំពេញៈ លោក ប៊ិន វណ្ណៈ អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​វៀតណាម​អាយុ ២១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ពោធិ៍សាត់​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ពី​បទ​រំលោភ​សេព​សន្ថវៈ​កុមារី​អាយុ ១៣​ឆ្នាំ​ម្នាក់​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ។

AT&T លក់ iPhone 4S បាន​ជាង​២​សែន​គ្រឿង​មួយ​ថ្ងៃ​ដំបូង

Posted: 08 Oct 2011 08:56 PM PDT

111009_b01

ញូវយ៉កៈ ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​អាមេរិក AT&T លក់​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple បាន​ជាង ២​សែន​គ្រឿង​នៅ​ក្នុង​រយៈ​ពេល ១២​ម៉ោង​ដំបូង ហើយ​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ការ​បញ្ជា​ទិញ​បន្ថែម​ទៀត​នូវ​ទូរស័ព្ទ​​ទើប​នឹង​ចេញ​លក់​​ នេះ មួយ​ថ្ងៃ​ក្រោយ​មរណភាព​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Apple លោក ស្ទីវ ចប។

អ្នក​ស្លាប់​ដោយ​ព្យុះ​នៅ​ហ្វីលីពីន​ឡើង​ដល់​១០១​នាក់

Posted: 08 Oct 2011 08:09 PM PDT

ម៉ានីលៈ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ព្យុះ​ទីហ្វុង​ដ៏​កំណាច​ពីរ​ដែល​វាយ​នៅ​ទូទាំង​ តំបន់​ភាគ​ខាង​ជើង​នៃ​កោះ​ដ៏​សំខាន់​មួយ​របស់​ហ្វីលីពីន និង​បន្សល់​ទុក​នូវ​​ទឹក​ជំនន់​ដ៏​ធំ​ធេង​នោះ បាន​កើន​ឡើង​ដល់ ១០១​នាក់​ហើយ។ នេះ​ដោយ​យោង​តាម​​ការ​អះ​អាង​របស់​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​នៅ​ថ្ងៃ ​អាទិត្យ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!