Koh Santipheap Daily

Koh Santipheap Daily


ស្រវឹង​ស្រា​ជិះ​ម៉ូតូរេ​ចង្កូតបុកគ្នា​​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

Posted: 14 Oct 2011 01:39 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរា​ចរណ៍​​ម៉ូតូ និង​ម៉ូតូ​​​បុក​គ្នា​​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​​២​នាក់​រង​របួស​​ធ្ងន់​ ម្នាក់​ស្រាល​ម្នាក់​ ហើយ​ម៉ូតូ​​​រង​ការ​ខូច​ខាត​ដូច​គ្នា ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ព្រះមុនី​រ៉េត ស្ថិត​​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​​មាន​ជ័យ ​កាលពីវេលា​​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ តុលា ឆ្នាំ ២០១១។

បើក​ម៉ូតូ​​បុក​រថយន្ត​​កំពុង​ឈប់​​អែប​​​ចិញ្ចើម​ថ្នល់​​របួស​ធ្ងន់​

Posted: 14 Oct 2011 01:36 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់​​បាន​រងរបួស​ធ្ងន់​​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ បន្ទាប់​ពី​បើក​ម៉ូតូ​មា៉ក​​វីវា៉ មួយ​គ្រឿង​ពណ៌ខ្មៅ ​ស៊េរី​២០០៥ ​ពាក់​​ស្លាក​លេខ​​ភ្នំពេញ 1K-7561 ​​ទៅ​បុក​រថយន្ត​មា៉ក​កូរ៉ូ​ណា ពណ៌ស ​មួយ​គ្រឿង ពាក់ស្លាក​លេខ​​កំពង់ឆ្នាំង 2A-0478 ​​​ដែល​ម្ចាស់​​កំពុង​ឈប់​និយាយ​ទូរស័ព្ទ​​នៅ​​លើ​​ដង​ផ្លូវ ។ ហេតុការណ៍​​គ្រោះថ្នាក់​​នេះ

​លទ្ធផល​​នៃសម័យប្រជុំ​គណៈរដ្ឋមន្ត្រី​​​​​ពិសេស​ថ្ងៃទី​​​13 តុលា​

Posted: 14 Oct 2011 01:35 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ថ្ងៃទី​​​១៣ តុលា ឆ្នាំ​២០១១ ​​​វេលាម៉ោង​​​​១៥​ នៅវិមានសន្តិភាព​​មាន​បើក​​​​សម័យប្រជុំ​​​ពេញអង្គគណៈរដ្ឋមន្ត្រី​​​​ពិសេស​ ក្រោម​​​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​​​​បំផុតរបស់​​​​សម្តេច​ អគ្គមហាសេនាបតីតេជោហ៊ុន សែន ​​​នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ​ក្នុងអាណត្តិ​ទី​​​​​៤ ​​ដើម្បី​​​ពិភាក្សា​​​​វាយតម្លៃ​​​ផលប៉ះពាល់​​​ដោយ​សារ​ទឹក​ជំនន់ និង​វិធានការ​ដោះស្រាយ​។​

ជំពាក់ប្រាក់​​គេមិន​​សង​ ម្ចាស់​​​បំណុល​​​​​ចូលគាស់​ផ្ទះកើតរឿង​កាប់​កូនបំណុល​​​​៤​ផ្គាក់​​របួសធ្ងន់​

Posted: 14 Oct 2011 01:32 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់ត្រូវ​​ម្ចាស់​បំណុល​​​​កាប់​​ចំនួន​​៤កាំបិត​​ផ្គាក់ ​បន្ទាប់ពី​​​​​គាត់​​ជំពាក់​ប្រាក់​គេ​​ចំនួន​​​​​១៦ម៉ឺន​​រៀល​ លុះថ្ងៃត្រូវ​សង​គាត់មិន​ទាន់សង ស្រាប់តែ​ម្ចាស់​ផ្ទះគាស់​​​​​ទ្វារ​​យករបស់​របរ​ក្នុង​​​បន្ទប់គាត់ ​​ទើបកើត​​​មាន​​​រឿង​កាប់​ចាក់​គ្នា​​​តែម្តង​។ ​​ហេតុការណ៍​​នេះបាន​​​​កើត​ឡើង​​​​​កាលពី​​វេលាម៉ោង​​​​៩​យប់ថ្ងៃទី​​១៣ តុលា នៅ​ក្នុងភូមិ​​​​ឫស្សី ​​​សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ​។​

ស្ត្រី​ពីរនាក់​​លង់​ទឹក​ស្លាប់​​ធ្វើ​ឱ្យអ្នក​ស្លាប់​កើន​ឡើង​41​នាក់​នៅ​​កំពង់​ធំ

Posted: 14 Oct 2011 01:31 AM PDT

ខេត្តកំពង់ធំ ៖ ជំនន់​ទឹក​ភ្លៀង​​ និង​ជំនន់​ទឹក​ទន្លេ​មេគង្គ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​យ៉ាងធ្ងន់​ធ្ងរ​​ដល់​គ្រប់​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​​ ដំណាំ​ស្រូវ និង​ដំណាំ​រួម​ផ្សំ​​ និង​ធ្វើ​ឱ្យ​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​​​កំពុង​ជួប​ការ​លំបាក​ដោយ​ខ្វះ​ខាត​ ស្បៀង ព្រម​ទាំង​ឆក់​យក​ជីវិត​ប្រជា​ពល​រដ្ឋ​​ជា​បន្ត​បន្ទាប់​។

អាជ្ញាធរ​​ខេត្ត​ចែក​អំណោយ​​​ដល់​ប្រជា​ពល​រដ្ឋ​​រង​គ្រោះទឹក​ជំនន់​691​គ្រួសារ​

Posted: 14 Oct 2011 01:29 AM PDT

ទិដ្ឋភាពចែកអំណោយ
ខេត្តកំពង់ឆ្នាំង ៖ លោក​​ទូច ម៉ារីម ​អភិ​បាល​​ខេត្ត​ នៅ​ព្រឹ​កថ្ងៃ​ទី​១៣ តុលា​​ បាន​នាំ​យក​អំណោយទៅ​​ចែក​ជូន​ប្រជា​ពល​រដ្ឋ​រងគ្រោះ​​ដោយ​ទឹក​ជំនន់​​ក្នុង​ ​ស្រុក​ជល​គិរី ចំនួន​៦៩១​គ្រួសារ ។ ​អម​ដំណើរ​​ក្នុងឱកាសនោះ​មាន​​លោក​ឧត្តម​សេនីយ៍​​ត្រី អាត់ ខែម ស្នងការ​​នគរបាល​​ខេត្ត លោក​ជួន ជឿន ​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ព្រម​ទាំង​ប្រធាន-អនុ​ប្រធាន​មន្ទីរជុំ​វិញ​​ខេត្ត​ជា​ច្រើន​​រូប​ទៀត ។

​នាយករដ្ឋមន្ត្រី​​​​​អង់គ្លេស​​​​លើកឡើង​​​ពីការ​​​កែទម្រង់​​​​​អ្នក​ត្រូវ​​​ឡើង​​​ស្នង​​រាជ្យ​​​បន្ត​

Posted: 14 Oct 2011 01:29 AM PDT

ព្រះអង្គ​​ម្ចាស់​វីល្លៀម​ និង​មហាសី
​នាយករដ្ឋមន្ត្រី​​​​អង់គ្លេស​​​​ចង់បង្កើត​​​ឱ្យមាន​​លក្ខណៈ​​ស្មើភាព​​នៃ​​​ភេទ​រវាង​​​រាជទាយាទ​​។ នេះ​​​ពុំ​មែន​​​ជា​បដិវត្តន៍​​​មួយឡើយ ​​ក៏ប៉ុន្តែ​​​ជាការ​កែ​ទម្រង់​​​​​ដ៏សំខាន់​​ក្នុង​​ច្បាប់​ក្បួន​របស់របបរាជា​និយម​​អង់គ្លេស​។​

ស្ត្រី​ទ​ទួល​ទាន​​សូ​កូ​ឡា​អាច​​ជួយ​កាត់​​បន្ថយ​​គ្រោះ​ថ្នាក់​​ដោយ​​ជំ​ងឺ​ដាច់​​សរសៃ​​ឈាម​ក្នុង​​ខួរ​​ក្បាល​​

Posted: 14 Oct 2011 01:21 AM PDT


ការ​ចូល​ចិត្ត​ទទួល​ទាន​របស់​ផ្អែម​ៗ​មិន​មែន​សុទ្ធ​តែ​អា​ក្រក់​សម្រាម់​សុខភាព​របស់​អ្នក​នោះ​ទេ​តួ​យ៉ាង​ដូចជា​សូ​កូ​ឡា​វា​មិន​មែន​ជា​របស់​ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព​របស់​អ្នក​​ឡើយ​​​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ទៅ​លើ​បណ្តា​ស្ត្រី​​ស៊ុយអែត​ប្រ​មាណ​៣៣.០០០​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូល​ចិត្ត​ទទួល​ទាន​សូ​កូ​ឡា​ច្រើន​

កុមារ​ម្នាក់​ត្រូវ​​​ពស់​ចឹក​​​ស្លាប់ ខណៈ​ពេល​​ទៅរក​ចាប់​កង្កែប​​​ជាមួ​យ​ឪពុក​

Posted: 14 Oct 2011 01:08 AM PDT

ក្មេងប្រុសដែលពស់ចឹកស្លាប់
​ខេត្តបាត់ដំបង​​​​​ ៖ បើ​​​តាម​​​សមត្ថកិច្ច​​​មូលដ្ឋាន​​បាន​​ឱ្យដឹង​ថា មាន​កុមារ​អាយុ​​១២​ឆ្នាំ ម្នាក់ បាន​ស្លាប់ដ​ោយសារ​​​ពស់​វែក​​ចឹក ខណៈ​ពេល​​​ទៅ​រក​ចាប់​​​​កង្កែប​ជាមួ​យ​ឪពុក​​​កាលពី​វេលា​ម៉ោង​​​​៧​និង​​​ ៣០នាទី​​​​យប់ថ្ងៃទី​​​១១ តុលា ​​នៅ​ឯ​តំបន់​លិចទឹក​​​ក្នុងភូមិ​​​និគមក្នុង ឃុំ​ជ្រោយស្តៅ ​​ស្រុកថ្មគោល។​

គ្រោះថ្នាក់​ចរា​ចរណ៍​​3​លើក​ស្លាប់​​ម្នាក់ របួសធ្ងន់​ និង​ស្រាល​6​នាក់​

Posted: 14 Oct 2011 01:02 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តបន្ទាយមានជ័យ ៖ ក្នុង​​រយៈ​ពេល​​​៦​ថ្ងៃ​ មាន​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ចំនួន​៣​លើក​ដាច់​ដោយ​ឡែក​ ពីគ្នា ​កាលពី​​ថ្ងៃទី​១៣ តុលា បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់​​ស្លាប់​ របួស​ធ្ងន់​​ម្នាក់ និង​ស្រាល​​ចំនួន​៥​នាក់ ក្នុង​នោះ​កើត​មាន​នៅ​ក្រុង​សិរី​សោភ័ណ ចំនួន​២​លើក​ និង​ស្រុក​ព្រះ​នេត្រ​ព្រះ​១​លើក ។

រថយន្តឆ្លាម​​និងរថយន្ត​ហ៊ីយ៉ាន់ដាយ​បើកបញ្ច្រាសទិសបុកគ្នាពេញទំហឹង

Posted: 14 Oct 2011 12:59 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​​ពីរគ្រឿង​​​បើក​បញ្ច្រាស​ទិសគ្នា ជ្រុល​បុក​គ្នាពេញ​ទំហឹង​​បណ្តាល​ឱ្យខូចខាត​ទាំងសងខាង ​​តែ​មនុស្ស​មិន​រង​របួស​ឡើយ ។​ ហេតុការណ៍​នេះបានកើត​​ឡើង​នៅ​​មុខការ​ដ្ឋាន​​​​សំណង់​​សណ្ឋាគារ​មួយ ​ស្ថិតនៅ​តាម​បណ្តោយផ្លូវ​​​លេខ​២៧១ សង្កាត់ទួលទំពូង​ទី២ ​​ខណ្ឌ​ចំការមន ​កាលពីវេលាម៉ោង​​១ និង​​៣០​នាទីរំលង​​​អធ្រាត្រ​​ថ្ងៃទី១៤ តុលា ឆ្នាំ​២០១១ ។

ក្រសួង​​​កសិកម្ម​​តម្រូវ​​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​​​​បក​ប្រែភាសាខ្មែរ​​លើផលិតផល

Posted: 14 Oct 2011 12:58 AM PDT

រាជធានីភ្នំពេញ ៖​ ក្រសួង​​កសិកម្ម​​បាន​ចេញ​​លិខិត​​​ជូន​ដំណឹង​​​ដល់​​​គ្រប់​​ក្រុម​ហ៊ុន​​​ អាជីវ​កម្ម​​​នាំ​ចូល​ ​ផលិត​ និង​​វេច​ខ្ចប់​​ជាថ្មី​លើ​សម្ភារ​​​កសិកម្ម​​​ទាំង​អស់​​រួ​ម​មាន​​​​ ជីកសិកម្ម ថ្នាំ​​កសិកម្ម​ គ្រាប់​ពូជ​ដំណាំ​ ចំណី​សត្វ​ និង​បសុឱសថ​ត្រូវ​​ធ្វើ​ការ​​ចុះ​​បញ្ជី​​​នូវ​មុខ​​សម្ភារ​​​​កសិកម្ម​ ទាំងអស់​​នោះ​ និង​បំពេញ​​នូវ​​​លក្ខខណ្ឌ​​​បច្ចេកទេស​​មួយចំនួន​ទៀត។​ ​ក្នុង​នោះ​​​​បាន​​តម្រូវ​​ឱ្យ​មាន​​​ការ​​បក​ប្រែ​​ជា​ភាសា​​​ខ្មែរ​​នៅ​ លើ​​​សំបក​​​វេច​​ខ្ចប់​​សម្ភារ​​កសិកម្ម​​ ក្នុង​​​​ន័យ​​

ផ្លូវ​មួយខ្សែ​​​នៅភូមិទ្រា​​​កំពុង​រងការ​ខូចខាត​​យ៉ាងដំណំ​​ដោយ​រថយន្ត​កុងតឺន័រ​

Posted: 14 Oct 2011 12:43 AM PDT

ស្ថានភាពផ្លូវខូចខាតធ្ងន់ធ្ងរ
រាជធានីភ្នំពេញ​​​​ ៖ ​កំណាត់ផ្លូវ​មួយខ្សែ​ស្ថិត​នៅ​​ភូមិទ្រា​​​ បានទទួលរង​​​​ការ​​​ខូចខាត​យ៉ាង​ខ្លាំង បណ្តាល​មក​​ពីក្រុមហ៊ុន​​​ដឹកសម្ភារ​​​ផ្សេងៗ​ដឹក​ទំនិញ​ចេញ​-ចូល​​​​​ ឃ្លាំងលើស​ចំណុះ​ជារៀងរាល់​ថ្ងៃ​។ ​​ចំពោះបញ្ហា​នេះ​ប្រជាពលរដ្ឋ​​​​រស់នៅ​អម​សង​​ខាង​​​ផ្លូវ​នោះ សំណូមពរ​​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​​​សុំ​ឱ្យ​មាន​ការ​​​​​អន្តរាគមន៍​​ចាប់​ បង្ខំ​​លើ​ម្ចាស់​​ឃ្លាំង​ស្តុក​​​ទំនិញ​​ធំៗ នៅអម​សង​​ខាងផ្លូវ​​នោះ​ចេញ​​​​ប្រាក់​​​ជួសជុល​​​​​ផ្លូវដែលខូចខាត​​​​ ស្ទើរ​ធ្វើ​ដំណើរ​​​​

ជិះម៉ូតូនិយាយទូរស័ព្ទ​​​​ជាមួយស្រីស្នេហ៍​គេចពី​​រថយន្ត​​​ដួល​រង​របួស​

Posted: 14 Oct 2011 12:42 AM PDT

យុវជនរងគ្រោះដោយសារ​និយាយទូរស័ព្ទពេល​កំពុង​បើកម៉ូតូ
រាជធានីភ្នំពេញ​​​​ ៖ ​​យុវជនម្នាក់​​​​បានរង​របួស​បែកមុខ​មាត់ ​និង​រលាត់ដៃ​​ជើង​​​​ ​ដោយ​សារ​តែជិះ​​ម៉ូតូ​​​លឿន ​ហើយ​និយាយ​ទូរស័ព្ទ​​​​​ក៏​​​​វាក់​នឹង​រថយន្ត​​​​មួយគ្រឿង ​កំពុង​បើកបរ​​​​​​​បញ្ច្រាស​ទិស​គ្នា​មកចំពីមុខ ​​យុវជន​​នោះ​ខំ​​ទាញ​ចង្កូត​ម៉ូតូ​គេច​ទាំង​​ប្រថុចញុច បណ្តាល​ឱ្យ​​ដួលទៅលើ​ផ្លូវ​​​រង​របួស​​។ ​ចំណែក​ឯ​​រថយន្ត​​​បើកទៅ​​បាត់​ស្រមោល​។

​កាមរី​បាឡែន​​​គេច​ជង្ហុក​​​ទៅបុក​​ម៉ូតុរបួស​ធ្ងន់​​ម្នាក់ ​​ហើយបើក​​រថយន្ត​ទៅ​​ប្លុង​​ចោល​

Posted: 14 Oct 2011 12:28 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​កំពង់ឆ្នាំង​​​​​ ៖ ​រថយន្ត​ម៉ាក​កាមរី​បាឡែន​មួយគ្រឿង​​ខណៈ​ពេល​​កំពុងបើក​គេច​ជង្ហុក​ស្រាប់តែ ​​រេចង្កូត​បុកជាមួយម៉ូតូ​​មួយ​គ្រឿង​ដែល​ធ្វើដំណើរ​​បញ្ច្រាសទិស​គ្នា​ បណ្តាល​​ឱ្យ​​​យុវជន​ម្នាក់​រង​របួស​​​យ៉ាង​​ធ្ងន់ធ្ងរ​។ ហេតុការណ៍​​​នេះ​​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​​​​៤​និង​​៤៥នាទីល្ងាច​ ថ្ងៃទី​​​១៣ តុលា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​​៥ ​ត្រង់ចំណុច​ភូមិ​​​ស្រែ​ព្រីង ​​សង្កាត់កំពង់ឆ្នាំង ​​ផ្លូវជាតិ​​លេខ​​៥ ​​​ត្រង់​ចំណុច​​​ភូមិស្រែព្រីង ​​​

ដេវីដ ​ហេ​ចូល​និ​វត្តន៍​ពី​វិ​ស័យ​កីឡា​​ប្រដាល់​​ក្នុង​វ័យ​​៣១​ឆ្នាំ​​បំ​ពេញ​​តាម​​ពាក្យ​សន្យា​

Posted: 14 Oct 2011 12:15 AM PDT

កីឡាក​កីឡាករ​​អង់​គ្លេស​​ដេវីដ ហេ​​នៅ​ក្លឹន​ហ្វឹក​ហាត់​​របស់​ខ្លួន​​ភាគ​ខាង​ត្បូង​​ទី​ក្រុង​ឡុង​ដ៍
អតីត​ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ស្ថា​ប័ន​WBAដេវីដ ហេ​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ចូល​និ​វត្តន៍ពី​វិស័យ​កីឡា​ប្រដាល់​ហើយ​។ សេចក្តី​ប្រកាស​នេះ​បាន​កើត​ឡើង​នៅ​ចំ​ពេល​ការ​ប្រារព្ធ​ខួប​កំណើត​៣១ឆ្នាំ​របស់​គេ​គឺ​ជា​ការ​បំ​ពេញ​តាម​ពាក្យ​សន្យា

គ.ជ.ប ប្រកាស​ថា មានអ្នកចុះឈ្មោះ​​​​​ថ្មី​​​​​៨១២.០៩៤​នាក់​​ ខណៈ​​​ឈ្មោះខ្មោច​​​​១៨៨.៨៣៤នាក់ ត្រូវលុបចេញ​

Posted: 14 Oct 2011 12:08 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាមលទ្ធ​ផល​​បណ្តោះអាសន្ន​នៃ​​ការពិនិត្យ​បញ្ជី​ឈ្មោះ​​​​បោះ​ឆ្នោត​ ឆ្នាំ​​២០១១ ​​គិតត្រឹមថ្ងៃទី​​​១៣ តុលា ២០១១ ​​គ.ជ.ប បានបង្ហាញ​ថា ​​មានអ្នកចុះ ឈ្មោះ​​​ថ្មី​ចំនួន​​​​៨១២.០៩៤នាក់ ខណៈ​ពេល​ដែល​​ឈ្មោះ​​​​ខ្មោច​​​​១៨៨.៨៣៤​នាក់ ត្រូវលុប​ចេញ​ពីបញ្ជីឈ្មោះ​​​បោះឆ្នោតឆ្នាំ​​​២០១១ និង​មាន​ឈ្មោះ​ចំនួន​​​១២១.៤៥០​នាក់ត្រូវ​​​កែតម្រូវ​។ ​ការ​ប្រកាស​របស់​ ​គ.ជ.ប​ បានធ្វើឡើង​​នៅក្នុង​​​កិច្ច​​ប្រជុំ​មួយ​​របស់​ គ.ជ.ប

រកឃើញ​​​​អនីតិជន​​​៣៥នាក់ ហើយ​ក្នុងក្រុមហ៊ុន T&P និងឃាត់ខ្លួន​​​​​អ្នកពាក់​ព័ន្ធ​​​​មួយ​ចំនួន​

Posted: 14 Oct 2011 12:06 AM PDT

ពលករជាអនីតិជនដែលរកឃើញក្នុងក្រុមហ៊ុន
​ខេត្ត​កំពង់ឆ្នាំង​​​​​ ៖ ​រហូត​មក​ដល់ថ្ងៃទី​​​​១៤ តុលា នេះ សមត្ថ​កិច្ច​ប៉ូលិស​បាន​​​រកឃើញ​​​​អនីតិ​ជន​​ក្នុង​ក្រុម​ហ៊ុន T&P ដែលជ្រើស​រើស​​​ពល​ការិនី​ទៅ​ប្រទេស​ម៉ាឡេស៊ី​​​​ចំនួន​​​៣៥​នាក់ហើយ ​​ចំណែក​​​អ្នក​ដែល​ក្លែងបន្លំ​​ឯកសារ​​​​ក៏រកឃើញ​​​​បាន​​ចំនួន​​​២៩​នាក់ ​និង​​មនុស្ស​​​៤នាក់ ដែល​ពាក់​ព័ន្ធ​​នឹង​ការ​​បង្ខាំង​មនុស្ស ​​មេ​ខ្យល់ ​​​​ក៏ត្រូវ​បាន​តុលាការ​​​សម្រេច​ឃុំ​ខ្លួន​ក្នុងពន្ធនាគារ​​ជា​បណ្តោះ​ អាសន្ន​​​ដែរ​។​

មន្ត្រី​​ប៉ូលិស​​ជាន់ខ្ពស់ ៖ ករណី​ចាប់ជំរិត​លោក​សូ អាកណូ ​ក្រុម​គ្រួសារ​​មិន​សហការ​​ជាមួយ​ប៉ូលិស​

Posted: 13 Oct 2011 11:50 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រី​ជាន់ខ្ពស់​​នៃក្រសួង​​មហាផ្ទៃ​​សុំ​មិន​បញ្ចេញ​​ឈ្មោះ​​បាន​ថ្លែង​ ​កាលពី​រសៀលថ្ងៃទី​​​១៣ តុលា ​២០១១ ថា ​ករណី​ចាប់​ជំរិត​​កូន​ប្រុស​​អតីត​លោក​ឧត្តម​សេនីយ៍​ឯកសូ ផន គឺ​លោក​សូ អាកណូ ​ជារឿងគួរ​ឱ្យ​​សោក​ស្តាយ​​​ពេកណាស់ ហើយ​ថា ការស៊ើប​​​អង្កេត​​​ជឿន​លឿន​​ដល់​ណា​ហើយ​នោះ ​លោក​ថា ស្ទើរ​តែ​​បាត់​ដាន​ហើយ​ ដោយសារ​គ្រួសារ​ជន​រង​គ្រោះ​មិនសហការជាមួយសមត្ថកិច្ច​។​

​អ៊ុយ​ក្រែន ៖​ ការចោទ​ប្រកាន់​​ថ្មីៗ​​ប្រឆាំង​​លោកស្រី​​​​ទីម៉ូឆេនកូ​

Posted: 13 Oct 2011 11:49 PM PDT

លោកស្រីទីម៉ូ​ឆេន​កូ
​អ៊ុយក្រែនបានបញ្ជូន​​​​​កាលពីថ្ងៃទី​​១៣ តុលា ​​នូវ​​សញ្ញា​​​សម្រាលទោស​​អតីត​​នាយករដ្ឋមន្ត្រី​​​លោកស្រី​​អ៊ី​អ៊ូ​​លីយ៉ា ទីម៉ូ​ឆេនកូ ​ដែលទទួល​ការ​កាត់​ទោស​​រួច​​ហើយ​ដាក់​គុក​​៧​ឆ្នាំ ពីបទ​រំលោភ​​បំពានអំណាច​។ ​ប្រធានាធិបតី​​​លោក​វិក​ទ័រ​អ៊ី​យ៉ា​នូកូ ​វីត ​​ឱ្យដឹង​ថា លោកស្រី​​​អាច​ត្រូវ​ដោះលែង

​អ្នកស្លាប់​​ក្នុងគ្រោះថ្នាក់​​​ចរាចរណ៍​លើ​ដី​ថៃ​​ត្រូវបញ្ជូន​មក​កម្ពុជា​ម្នាក់ទៀតហើយ​

Posted: 13 Oct 2011 11:43 PM PDT

សពដែលបញ្ជូនដល់ស្រុកខ្មែរវិញ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​នៅល្ងាចថ្ងៃទី​​​១៣ តុលា ​សាក​​​សពពលករ​ខ្មែរ​​​​ដែល​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​លើទឹកដី​​​ថៃ ​ខេត្តស្រះកែវ ​កាលពី​ថ្ងៃទី​៨ ​តុលា ​​​២០១១ ត្រូវបាន​បញ្ជូន​​​ត្រឡប់​មក​​​​កម្ពុជា​​​​តាម​ច្រកទ្វារ​​​អន្តរជាតិ​ ប៉ោយប៉ែត​ម្នាក់​ទៀត​​ហើយ ខណៈ​​​សព​​២នាក់​ទៀត និង​​អ្នករបួស​​​ធ្ងន់​​កំពុងស្ថិត​នៅ​ឯដី​​ថៃ​។​

ម្ចាស់សាលា​ឯកជន​ស្រឡាញ់​កូនសិស្ស​​​​ឯង​បានកូន​ប្រុសម្នាក់ ​ម្តាយ​​​ខា​ង​ស្រី​​ចូល​រឹប​អូសយក​កុំ​ព្យូទ័រ​​​​

Posted: 13 Oct 2011 11:43 PM PDT

កុំព្យូទ័រដែលរឹបអូស
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​រឿង​រ៉ាវ​អាថ៌​កំបាំង​​មួយ​បាន​បែកធ្លាយ​​ ខណៈ​មជ្ឈ​មណ្ឌល​​បច្ចេក​វិទ្យា​កុំ​ព្យូទ័រ​​​ និង​ភាសា​បរទេស ​​(CTFC) មួយ​កន្លែង​​​​ស្ថិតក្នុង​​ភូមិ​បាលិលេយ្យ​ ​​សង្កាត់​​​​-ក្រុង​ប៉ោយ​ប៉ែត​​​​​ត្រូវបាន​ស្ត្រី​ម្នាក់​ចូល​រឹបអូស​​យក​ កុំ​ព្យូទ័រ​​​ទាំង​យប់​កាលពីវេលា​ម៉ោង​​៨​​នាទី​​​ថ្ងៃទី​​​​​​១៣ តុលា ​២០១១ ដែល​ការ​រឹបអូស​​នេះ​ត្រូវបាន​ស្ត្រី​​នោះ​​ប្រាប់​​ថា ដោយ​សារ​​​ម្ចាស់​សាលា​​​ជំពាក់​​លុយមិន​សង​។ ​

​តំណាង​រាស្ត្រ​​​​១៦រូប​​​​ប្តឹងលោក​​​អឿង សៀង ​​ចៅក្រម​​សាលា​ដំបូង​​រាជធានី​

Posted: 13 Oct 2011 11:43 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​​សម រង្ស៊ី​​​​ចំនួន​​១៦​រូប ​បានចុះហត្ថលេ​ខា​​លើ​លិខិត​​​តវ៉ាមួយ​បញ្ជូន​ទៅ​លោក ឌិត មន្ទីរ ​ប្រធាន​តុលាការ​​​កំពូល និង​​​ជាប្រធាន​ក្រុម​​​​​ប្រឹក្សា​​​​​​វិន័យចៅក្រម​​​នៃ​ឧត្តម​​ ក្រុមប្រឹក្សា​​ កាលពី​ថ្ងៃ​ទី​​​១២ តុលា ​​​​​២០១១ ​​​​ប្រយោជន៍​ដើម្បី​​​​ស្នើ​សុំ​​​​ពិនិត្យ​​ និងចាត់វិធានការ​​ដាក់​វិន័យ​​ចំពោះ​ចៅ​​លោក​​​អឿង សៀង ​​​ចៅក្រម​នៃ​​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ

អ្នក​អភិរក្ស​​អំពាវ​នាវ​ឱ្យ​​រដ្ឋា​ភិ​បាល​​នេ​ប៉ាល់​​ធ្វើ​​បង្គន់​​លើ​ភ្នំ​​អេវើ​រ៉េស​

Posted: 13 Oct 2011 11:33 PM PDT


AFP ផ្សាយ​ថា ក្រុម​អភិ​រក្ស​បាន​អំពាវ​នាវ​ដល់​រដ្ឋា​ភិ​បាល​នេ​ប៉ាល់​បង្កើត​បន្ទប់​អនា​ម័យ​ចល័ត​នៅ​លើ​ភ្នំអេវើរ៉េស​ដើម្បី​ឱ្យ​បណ្តា​អ្នក​ឡើង​ភ្នំ​មាន​កន្លែង​សម្រាប់​បន្ទោ​បង់​។ ក្រុម​អភិរ​ក្ស​អ៊ី​កូ​ ហិម៉ាល់ បញ្ជាក់​ថា

អ្នក​គាំទ្រ​​​និយម​​ទស្សនា​​បាល់​ទាត់​​ក្រប​ខណ្ឌ​​ប្រឺ​មី​ញេ​លីក​​4,7ពាន់​​លាន​​នាក់​

Posted: 13 Oct 2011 11:27 PM PDT


ក្រុម​ហ៊ុន​កីឡា​ និង​ផ្នែក​ទី​ផ្សារ​នៅ​ប្រទេស​អាល្លឺ​ម៉ង់​ផ្សាយ​ឱ្យ​ដឹង​ថា កាល​ពី​រដូវ​កាល​២០១០-២០១១​កន្លង​ទៅ​មាន​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លីក​អង់​គ្លេសដល់​ទៅ​​៤,៧​ពាន់​លាន​នាក់​ដោយ​ចំនួន​៣,៩​ពាន់​លាន​នាក់​ទស្សនា​នៅ​ឯ​លំនៅ​ឋាន​​

​អណ្តាត​ភ្លើង​​ឆាប​ឆេះ​​​សន្ធោសន្ធៅ​​​ទំពា​លេប​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​​​​៥​ខ្នង​ក្រោយ​​វត្តទឹក​ថ្លា​​​​​(មាន​ខ្សែ​អាត់​វីដេអូ)

Posted: 13 Oct 2011 09:28 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​អគ្គិភ័យ​​​​មួយ​​បាន​ឆាប​ឆេះ​​លំនៅ​ឋាន​ប្រជាពលរដ្ឋ​​​​យ៉ាងសន្ធោ​សន្ធៅ​ ​​បង្ក​ឱ្យ​​មានការ​​ភ្ញាក់​ផ្អើល​​​ និងរន្ធត់​​យ៉ាងខ្លាំង​​​​ពីសំណាក់​​ម្ចាស់​ផ្ទះ ​ហើ​យប្រជាពលរដ្ឋ​​​ជា​ច្រើន​បាន​ខំប្រឹងប្រែង​​​​​ដង​ទឹកជះ ខ្លះ​​​ត​ទុយោ​ទឹក​បាញ់​ពន្លត់​​​​ ​និងខ្លះ​​​​ប្រកូក​ប្រកាស​​​​​រញៀវ​​​​អ៊ូអរ ​​ប៉ុន្តែ​​ហាក់​មិន​​​ស្កៀប​នឹង​អណ្តាត​​​​ភ្លើងសោះ ព្រោះ​​​វា​នៅ​​តែ​​មាន​អំណាច​​​គ្រប​ដណ្តប់​​​លើ​លំនៅឋាន​​​​ដដែល​ លុះ​ណា​តែ​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​​របស់​សមត្ថ​កិច្ច​​មក

លោកអូបាម៉ា ​​​អបអរសាទរ​​​​ចំពោះ​​សម្ព័ន្ធ​ភាព​​​ជា​​មួយ​កូរ៉េ​​ខាងត្បូង​

Posted: 13 Oct 2011 08:33 PM PDT

លោកអូបាម៉ា​ និង​លោកលី​ ​ម្យុង​បាក់
​ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​បាន​ទទួល​សមភាគី​​​កូរ៉េ​ខាងត្បូង​​ លោក​លី ម្យុង​បាក់ ​​កាលពីថ្ងៃទី​​​១៣ តុលា ​​ដោយ​សម្តែង​ការ​អបអរសាទរ​​​​​ចំពោះ​សម្ព័ន្ធ​​ភាពរវាង​ប្រទេស​ទាំង​​​​២​​ ដែលខ្លាំង​បំផុត​ពុំ​​ធ្លាប់​មាន​ពី​មុនមក​។​

ម៉ូតូ​ឌុប​បុក​​ជនជាតិកូរ៉េ​​​ដើរ​ឆ្លង​ថ្នល់​​ថ្លោះ​ចង្កេះ​ ឯខ្លួន​ឯង​ដាច់​ប្រអប់ជើង​

Posted: 13 Oct 2011 08:25 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​ជនជាតិកូរ៉េ​​​មិនស្គាល់​អត្តសញ្ញាណ​​​ម្នាក់​ត្រូវបាន​​ម៉ូតូឌុប​បុកថ្លោះ ​ចង្កេះ​កាលពី​​​​​វេលាម៉ោង​​៧ព្រឹក​​​​ថ្ងៃទី​​​១៤ ​តុលា ​​​នៅ​ចំណុច​​ខាងលិចក្រសួងការពារជាតិ​​លើ​ផ្លូវ​​​​២១៥ កែង​ផ្លូវ​​កម្ពុជា​-សូវៀត ​​ក្នុងសង្កាត់​​វាល​វង់ ខណ្ឌ​​​៧​មករា​។​ ចំណែក​​​​ឯអ្នករត់ម៉ូតូឌុប​​បង្ក​គ្រោះ​ថ្នាក់​​ក៏រង​របួស​ដាច់​កូន​ជើង និង​ដាច់​​ប្រអប់​ជើង​​​ស្តាំ​យ៉ាង​ធ្ងន់ធ្ងរ​​​ផង​ដែរ​។​

សម្តេចតេជោ​ហ៊ុន សែន ​​​អញ្ជើញ​​ចូល​រួម​ប្រជុំសភា​​នៅព្រឹក​​នេះ​​មាន​របៀបវារៈ​៤​

Posted: 13 Oct 2011 08:22 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​សម្តេចអគ្គ​មហាសេនា​បតីតេជោហ៊ុន សែន ​បានអញ្ជើញ​​ចូលរួម​​ប្រជុំ​សភា​​ពេញអង្គ​​​ លើកទី​៧ នីតិ​កាលទី​៤ កាល​ពី​វេលាម៉ោង​​​​​៨ព្រឹក​ ថ្ងៃទី​​​​​១៤ តុលា ​​​​២០១១ ​ខណៈ​​​​រដ្ឋសភា​​បើក​​បវេសន​កាល​​របស់ខ្លួន​ ដើម្បី​​ស្តាប់​​​របៀបវារៈ​ផ្សេងៗ​ដែល​សភា​​ត្រូវពិភាក្សា​​​បោះឆ្នោត​​ គាំទ្រ​​​ទាំងអស់​​​​៤​របៀប​វារៈ​។

CRV ​បុកគេហើយ​​​​បើក​រត់​ពេល​តាម​ទាន់​​គេ​វាយ​បែកកញ្ចក់​​​ខ្ទេច​

Posted: 13 Oct 2011 08:20 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​រថយន្ត​ម៉ាក​ CRV ពណ៌​ខ្មៅ ពាក់ស្លាកលេខ ​​កណ្តាល 2A-3000 មួយ​គ្រឿង បើក​បរ​ដោយ​​​​​​បុរស​​​ម្នាក់​​អាយុ​ប្រមាណ​​​​​២៥ឆ្នាំ ​​​មិន​ប្រាប់​អត្តសញ្ញាណ​​ បានបើក​រថយន្ត​​​ប៉ះ​ និង​បុកម៉ូតូ​​​ចំនួន​២គ្រឿង ​​​គឺម៉ូតូម៉ាក​​​វីវ៉ា និង​ម៉ូតូ​​ឌ្រីម ​សេ​១២៥ ​​ ស៊េរី​​២០១១ ​​ជា​បន្ត​បន្ទាប់​គ្នា នៅចំណុច​ក្រោយ​ហាង​ភីហ្សា ផ្លូវ​​​១៧២ សង្កាត់ទឹក​ល្អក់​​​១ ខណ្ឌទួលគោក ​​ប៉ុន្តែ​អ្នក​បើកបរ​​​រថយន្តមិន​​បានឈប់​​​​ នៅ​ដោះ​ស្រាយ​​ជាមួយ​​​អ្នក​បើកបរ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!