Koh Santipheap Daily

Koh Santipheap Daily


ការទស្សន៍ទាយ​បាល់ទាត់​អង់គ្លេស​ប្រឺមីញេលីកជុំទី8​សម្រាប់​ចុងសប្តា​ហ៍នេះមាន​10ប្រកួត​ ក្រុម ​Man Utd ​មិនសូវមាន​ប្រវត្តិល្អ​ពេលលេង​នៅក្នុងផ្ទះ​ Liverpool​ ​ខណៈ​ដែលក្រុម​ ម្ចាស់ផ្ទះ​ ​Chelsea,​Man City​ និង ​Arsenal​ នឹង​គូប្រកួត​របស់​ខ្លួនដោយ​ស្រួល​ថ្ងៃនេះ

Posted: 14 Oct 2011 06:37 PM PDT


ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ជុំ​ទី​8សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម Man Utd មានប្រវត្តិ​មិនសូវ​ល្អ​នៅ​ផ្ទះ Liverpool។ ចំណែក​ឯ​ Chelsea, Man City និង Arsenal សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ក្នុង​ផ្ទះ​​។ បញ្ជាក់​ក្រុម Man City , Man Utd , Chelsea និង Arsenal ជាប់​លេង​​ឆេម​ពាន​លីក​។ ដោយ​ឡែក​ក្រុម​

អាល្លឺម៉ង់​ប៊ុនដេស្លីហ្គា​ជុំទី9​ សម្រាប់ចុង​សប្តាហ៍នេះ​ Bayern,​Gladbach​ និង ​Schalke​ ​ជាក្រុមល្អ

Posted: 14 Oct 2011 06:00 PM PDT

ការប្រកួតរវាងក្រុម ​Bayern និងក្រុម ​Hoffenheim
ការប្រកួត​​បាល់ទាត់​​​អាល្លឺម៉ង់ប៊ុន​ដេ​ស្លីហ្គា​​ជុំ​ទី​9 ​​សម្រាប់​ចុង​សបា្តហ៍​នេះ មាន 8 ប្រកួត ។ ក្រុម Bayern, Gladbach និង​​ Schalke ជា​ជម្រើស​ល្អ ​​​។ បញ្ជាក់ក្រុម Bayern, Leverkusen ជាប់​លេង​ឆេម​ពាន​លីក ។ ​ចំណែក​ឯ​ក្រុម Schalke, Hannover ជាប់​លេងយូហ្វា​ខាប់ ។ Bayern 4 ប្រកួត​ក្នុង​ផ្ទះ គឺ 3-0-1 ស៊ុត​បាល់​បាន 15 គ្រាប់ និងរបូត​វិញ 1 គ្រាប់ ។ 3 ប្រកួត​​​​ចុងក្រោយគឺ​​លេង​ឈ្នះ Leverkusen 3-0 , ឈ្នះ Man City 2-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Hoffenheim 0-0 ក្រៅ​ផ្ទះ ។

ព្រឹត្តិការ​ណ៍​​ពិ​ភព​លោក​​សំ​ខាន់​ៗ​​កើត​ឡើង​​នៅ​ថ្ងៃទី​១៥​តុ​លា​

Posted: 14 Oct 2011 05:42 PM PDT

​*ឆ្នាំ១៨១៥-សេ្តច​ណាប៉ូ​ឡេអុង​ទី​១របស់​បារាំង​បាន​ចាប់​ផ្តើម​និរទេស​ព្រះ​កាយ​ព្រះ​អង្គ​ទៅ​នៅ​លើ​កោះ​ភ្នំ​ភ្លើង ​Saint Helenaក្នុង​មហាសាគរ​ប៉ា​ស៊ី​ហ្វិក។ *ឆ្នាំ​១៨៨០-កងទ័ព​ម៉ិច​ស៊ិក​បាន​សម្លាប់​លោក​ Victorio​ដែ​ល​ជា​​អ្នក​យុទ្ធ​សាស្ត្រ​ដ៏​មហិ​មាមួយ​រូប​​របស់​កងទ័ព​​នៃជន​ជាតិ​ដើម​របស់​អាមេរិក​។

អេស្ប៉ាញ​ព្រីម៉េរ៉ាលីហ្គា​ជុំទី7​នៅចុង​សប្តាហ៍នេះ​ ក្រុមកំពូល​តារាង3គឺ ​Barcelona,​Levante​ និងក្រុម ​Real M ​ប្រជែង​គ្នាយក​តំណែង​លេខ1

Posted: 14 Oct 2011 05:37 PM PDT

ការប្រជែងដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម ​Espanyo​ និង​កីឡាករក្រុម ​Ral M
ការ​ប្រកួត​​​បាល់​ទាត់​​​អេស្ប៉ាញ​​ព្រីមេរ៉ាលីហ្គា​​ជុំទី 7 ​ស​ម្រាប់​ចុង​សបា្តហ៍​​នេះ​មាន 9 ប្រកួត ។ ក្រុម​​​កំពូល​​​តារាង​​​បី​គឺ Barcelona Levante , និង​ Real M ប្រជែង​គ្នា​យក​តំណែង​​កំពូល​​តារាង បញ្ជាក់ ​​ក្រុម Villarreal, Real M , Barcelona និង Valencia ​ជាប់​លេង​ឆេមពានលីក ។ ចំណែក​ឯ ​​Bilbao ជាប់លេង​យូហ្វាខាប់ ។

ព្យាករណ៍​បាល់ទាត់​អ៊ីតាលីស៊េរី ​A ​ជុំទី6​សម្រាប់​ថ្ងៃសៅរ៍​ និង​ថ្ងៃអាទិត្យ​ ខ្លាំងប៉ះ​ខ្លាំងគឺ ​Lazio​ ជួប ​Roma​ ​ឯ​ ​Milan និង​ Napoli ​មានប្រវត្តិល្អ

Posted: 14 Oct 2011 04:27 PM PDT

កីឡាករក្រុម ​Napoli ​សប្បាយ​រីករាយ​ពេលប្រកួតឈ្នះ​កន្លងមក
ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរី​Aជុំ​ទី​6​សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​គឺ Lazio ជួប​ភ្ញៀវ​ Roma ខណៈ​ពេល​ដែល Milan និង Napoli មាន​ប្រវត្តិ​ល្អ​ជាង​ភ្ញៀវ។ បញ្ជាក់​ក្រុម Inter, Napoli, Milan ជាប់​លេង​ឆេម​ពាន​លីក​។ ចំណែក​ឯ​ក្រុម​ Udinese, Lazio, ជាប់​លេង​យូ​ហ្វា​ខាប់​។

ឧក្រិដ្ឋជន​ជា​កូន​អ្នក​មាន​ ដោយ​សារ​ឈ្លក់​រង្វេង​នឹង​ល្បែង​ស៊ីសង បាន​ក្លាយ​ខ្លួន​ជា​ក្រុម​ចាប់​មនុស្សជំរិត​ទារ​ប្រាក់

Posted: 14 Oct 2011 04:01 AM PDT

ជនចាប់ជំរិតទាំង៣នាក់
រាជធានីភ្នំពេញ ៖ កោះ​សន្តិភាព​បាន​ចេញ​​ផ្សាយ​លេខ​ម្សិលមិញ​​​មួយឈុត​ហើយ ស្តី​ពី​ព័ត៌មាន​​​ចាប់​មនុស្សជម្រិត​ទារ​ប្រាក់​៥០ម៉ឺន​ដុល្លារតែរយៈ​ ពេល៧ម៉ោង ​សមត្ថកិច្ច​​បង្ក្រាប​​និង​ចាប់​ខ្លួនឧក្រិដ្ឋ​​ជន​បាន​៣​នាក់​ និងរំដោះ​​​ចំណាប់​ខ្មាំងដោយសុវត្ថិភាព​។ ​

បញ្ចប់​ការ​​ប្រកួត​តង់ទី​​២​កម្ពុជា​​១-២ថៃ​​គួរ​​ឱ្យ​ស្តាយ​

Posted: 14 Oct 2011 03:59 AM PDT

រាជធានីភ្នំពេញ​​​​ ៖ នៅក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារវិនិ​យោគ និងអភិវឌ្ឍន៍​ប្រទេសកម្ពុជា Mekong Region Youth U21 International Football Tournament BIDC-Cup 2011 ​​នៅពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ ​នា​រសៀល​ថ្ងៃទី១៤ តុលានេះ ក្រុម​​កីឡាករ​​​បាល់ទាត់​ថៃ​បាន​ជួប​ប្រកួត​​​​ជា​មួយ​ក្រុម​កីឡាករ​​​ បាល់ទាត់​កម្ពុជា​​​​ ហើយ​ខណៈ​ចាប់ផ្តើម​ប្រកួត​បាន​​​​​៣​​​នាទី ​កីឡាករ​​​​ថៃ​ពាក់​

ប្រជាការពារ​​ភូមិ​ម្នាក់​ស្លាប់​​ដោយ​សារ​ជំងឺ​​គាំង​បេះ​ដូង​ក្រោយ​ចប់​ម៉ោង​យាម

Posted: 14 Oct 2011 03:57 AM PDT

ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ជា​ប្រជា​​ការ​ពារ​ភូមិ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​​ អង្គុយ​​លើ​ដី​ផ្អែក​គ្រែដេក​​នៅ​ក្នុង​ផ្ទះតៀម​របស់​ខ្លួន​ ​ហើយ​ត្រូវបាន​ស្ត្រី​ជា​ម្តាយ​ប្រទះឃើញ​ពេល​ដែល​​គាត់​ឃើញ​ភ្លើង​នៅ​ក្នុង​ ផ្ទះ​នោះ​បើក​ចោល ក៏បើក​ទ្វារ​ចូល​ទៅ​​ដើម្បី​បិទ​ភ្លើង​​ឱ្យ ​ក៏ស្រាប់តែ​ឃើញ​​កូន​ប្រុស​អង្គុយ​ស្លាប់​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​បំផុត ។

ស្ត្រី​ចំណាស់​​ប្រយុទ្ធ​​ជាមួយ​ខ្មោច​ភ័យ​រហូត​​និមន្ត​​​ព្រះសង្ឃ​​​សូត្រ​​​មន្ត​​ចម្លង​​គ្រោះ

Posted: 14 Oct 2011 03:55 AM PDT

ស្រ្តីដែលជួបហេតុការណ៍និមន្តព្រះសង្ឃសូត្រមន្ត
​ខេត្តកំពត​​ ៖ វាជារឿង​រ៉ាវ​មួយ​ដ៏​កម្រ​នឹង​​កើត​មាន​​ហើយ​​អ្នក​​ផង​ក៏​​ស្ទើរតែ​មិន​ ជឿដែរ​​ដោយ​​​សារតែ​ស្ត្រី​ចំណាស់​​​ម្នាក់​​ឈ្មោះ​​កឹម ទូច អាយុ​​​៥៩ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​កឹក ឃុំ​ប្រាសាទភ្នំ​ខ្យង ​ស្រុក​កំពង់​ត្រាច​​ អះអាង​​ថា បាន​​វាយ​​​ប្រយុទ្ធ​​​គ្នា​ជាមួយ​ខ្មោច ។ ​​​​ហេតុការណ៍​​​ដែល​​អ្នក​ភូមិ​ភ្ញាក់​ផ្អើល​​នេះ​​​បាន​​កើត​ឡើង​​​នៅ​ វេលា​ម៉ោង​​​៨​និង៣០នាទី​​​យប់​​ថ្ងៃទី​១០ តុលា ។

ប៉ូលិស​ស្រុក​អង្គ​ស្នួល​ចាប់ខ្លួន​​ក្រុម​អ្នក​លេង​កាំបិត​ប៉័ង​តោ​3នាក់​

Posted: 14 Oct 2011 03:52 AM PDT

ជនជាប់ចោទ
ខេត្ត​កណ្តាល​ ៖ ជន​ជើង​ខ្លាំង​៣​នាក់​ដែល​បាន​ធ្វើ​សកម្ម​ភាព​ស្ទាក់​កាប់​ប្រហារ​ទៅ​លើ​យុវ ​ជន​២​នាក់​កំពុង​ដើរ​តាម​ផ្លូវ​ពេល​យប់​កាល​ពី​៣​ថ្ងៃ​មុន ហើយ​គេច​ខ្លួន​រួច​រហូត​នោះ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​អង្គ​ ស្នួល​ចាប់ខ្លួន​ និង​កំពុង​​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលាល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១១

ជំងឺ​ចម្លែក​​​ប្រែ​ក្លាយ​សម្រស់​​ស្ត្រី​​វៀត​ណាម​​វ័យ​​26​ឆ្នាំ​​​ទៅជា​​​យាយ​អាយុ​​73ឆ្នាំ

Posted: 14 Oct 2011 03:16 AM PDT


តាមរយៈ​រូប​ភាព​នេះ​វាស្ទើរ​តែ​​ក្លាយ​ទៅជា​រឿង​​មួយ​​មិន​គួរ​ឱ្យ​ជឿ​ ក៏​ប៉ុន្តែ​​វាគឺជា​រឿង​ពិត​ដែល​បាន​កើតឡើង​​ទៅលើ​ស្ត្រី​​ម្នាក់​​​នៅ​ក្នុង​ប្រទេស​វៀតណាម ។ ​នាង Nguyen Thi Phuong បច្ចុ​ប្ប​ន្ន​​​មាន​វ័យ​២៦​ឆ្នាំ ធ្លាប់​ជាស្ត្រី​ម្នាក់​មាន​រូប​ឆោម​​​ស្រស់​ស្អាត​ ក៏​ប៉ុន្តែ​​​ប្រហែល​មកពី​ការ​បរិ​ភោគ​អាហារ​សមុទ្រ​ដែលដាក់​ទណ្ឌ​កម្ម​ឱ្យ​នាង​ប្រែ​ក្លាយ​ទៅជា​

ខ្ញី​អាចជួយ​​កាត់​បន្ថយ​​អត្រា​ប្រឈម​​នឹង​ជំ​ងឺ​​មហារីក​ពោះ​​វៀន​ធំ​

Posted: 14 Oct 2011 03:13 AM PDT


យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា មើម​ខ្ញី​អាច​ប្រ​សិទ្ធភាព​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​ពោះ​វៀន​ធំ​បាន​ដោយ​ការ​បន្ថយ​ការ​រលាក​ផ្នែក​ក្នុង​​នៃ​ពោះ​វៀន​។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លោក​ស្រី​Suzanna M. Zickបាននិយាយ​ថា​ ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ឡាយ​ពី​មុនៗ​សុទ្ធ​តែ​បាន​រក​ឃើញ​ថា

ទឹក​ជំនន់​​​នៅ​ខណ្ឌ​ឫស្សី​កែវ​មាន​អ្នក​រងគ្រោះ​​276គ្រួសារ​​លោក​ស្រី​ចៅសង្កាត់​​​​សម្ងំសុខ​

Posted: 14 Oct 2011 03:12 AM PDT

​រាជធានីភ្នំពេញ​ ៖​ ប្រជា​ពលរដ្ឋ​​​​​២៧៦​​គ្រួសារ​​​មាន​​លំនៅ​​ឋាន​​មាត់​​ច្រាំង​​ទន្លេ​សាប​ នៅ​ក្នុង​​សង្កាត់​​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​ ​​​​ រង​​គ្រោះ​​ដោយទឹក​ជំនន់​​​​​ច្រើន​​ថ្ងៃមក​ហើយ​​បាន​​រអ៊ូរទាំ​​​​​​រាល់​ ថ្ងៃ​ចំពោះ​​លោក​ស្រី​ច័ន្ទ សំណាង ចៅ​សង្កាត់​​​​ ឫស្សី​កែវ​​​ ដោយ​ចោទ​​​ប្រកាន់​​គាត់​ថា ​​​​បាន​​សម្ងំ​​សុខស្រួលណាស់​មិន​​​រវីរវល់​​​ចំពោះ​ប្រជា​ពលរដ្ឋ​​រងគ្រោះ ​​នៅក្នុង​​​មូល​ដ្ឋាន​របស់​ខ្លួន​​​ឡើយ។ ​​​មិនតែប៉ុណ្ណោះ​អ្នករងគ្រោះ​​និយាយ​​រៀប​រាប់​​ថា លោក​ស្រី​

សមាគម ​​ACRA ​និងប៉ូលិស​​​​ម៉ាឡេស៊ី​​​មានប្រតិ​កម្ម​​​ចំពោះព័ត៌មាន​​​​ទូរទស្សន៍ ​CNN ​​អំពីពលករ​​កម្ពុជា​

Posted: 14 Oct 2011 03:10 AM PDT


រាជធានីភ្នំពេញ​​​​ ៖ ​សមាគម​ភ្នាក់ងារ​​ជ្រើស​រើស​ពលករ​កម្ពុជា ហៅកាត់​​​ថា សមាគម ACRA និងមន្ត្រីប៉ូលិស​​ម៉ាឡេស៊ី​​បានសម្តែង​​​​​ប្រតិ​កម្ម​បដិសេធ​ចំពោះព័ត៌​មានទូរទស្សន៍ CNN ដែល​ថា ​​ជនជាតិម៉ាឡេស៊ី​​បានទទួល​ពល​ករកម្ពុជា​​ទៅធ្វើ​ការ​​​​តាម​រូបភាពជា​ទាសករ​ទំនើប​។​

មាន​ជំងឺ​រ៉ាំរ៉ៃ​ ជីវ​ភាព​គ្រួសារ​ទី​ទ័ល​ក្រ​សម្រេច​ចិត្ត​ចង.ក​សម្លាប់ខ្លួន​

Posted: 14 Oct 2011 03:03 AM PDT

ស្រ្តីចង.កសម្លាប់ខ្លួន
រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​តូច​ចិត្ត​​នឹង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ​ជីវ​ភាព​ទី​ទ័ល​ក្រ​បាន​សម្រេច​ចិត្ត​​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក​​ចោល​កូន​ ប្រុស​ ស្រី​២​នាក់​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទាំង​យប់​ ។ ហេតុ​ការណ៍​នោះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៤០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​អណ្តូង​៣ សង្កាត់​គោក​រកា ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។

​សមាស​ភាព​ប្រកួត​ប្រដាល់​​​ថ្ងៃសៅរ៍ ​និងអាទិត្យ​ ចុងសប្តាហ៍​​នៅ​លើរេញ​ស្ថានីយ​ទូរទស្សន៍​​ CTN

Posted: 14 Oct 2011 03:02 AM PDT

កីឡាករប្រដាល់​ ម៉ី សុភាព
រាជធានីភ្នំពេញ​​​​ ៖ ​កីឡា​ករ​ម៉ី សុភាព​​ មក​ពី​ក្លឹប​ព្រះ​​ខ័ន​រាជ្យ ​​ចង់​សាក​កម្លាំង​​ជាមួយពៅ ស័ក្តិសិទ្ធិ ​​មក​ពីក្លឹប​ក្រសួងមហាផ្ទៃ ​​នៅលើ​សង្វៀន​​ CTN ថ្ងៃ​សៅរ៍ ទី​​១៥​ តុលា ​​ខណៈ​រ៉ាក់ ​​វិឆ័យ ​​មក​ពី​ក្លឹប​​កង​ពល​តូច​​លេខ​​​៧០ ​​ជួប​​សឹង្ហ សាវ៉ន ​​មក​ពីក្លឹប​​​​សិង្ហកីឡា​។​ រវាង​អ្នក​​​ប្រដាល់​​​​ចាស់វស្សា​​​​ទាំង​​​​២​នាក់​​នេះ យូរៗ​​ជួបគ្នា​ម្តង​ ​រីឯ​ការ​​ចាញ់​-ឈ្នះ​​​​ក៏តែង​​​​មានទៅ​មាន​​មក​​​អត់មាន​​អ្នកណា​ឈ្នះ​​ដាច់​​ឡើយ​។ ​​សម្រាប់​​ការ​ឡើង​​សង្វៀន​​​ជួបគ្នា​​​​លើក​នេះ​​​ទៀត​មិន​​មែន​ដើម្បីជា​​ការ​សង​សឹក​​​​នោះ​​ទេ គឺ​​គ្រាន់តែ​​​​ជាការ​​​​វាស់​ស្ទង់​​កម្លាំង​​​គ្នា​​​ប៉ុណ្ណោះ​​។

ជាប់គុក​៨ឆ្នាំ​ពីបទ​ប្លន់​ ចេញមក​ចាប់​ស្រ្តី​មេម៉ាយ​កូន៤រំ​លោភ​ សមត្ថកិច្ច​ចាប់​បញ្ជូន​ឱ្យ​ទៅ​នៅកន្លែង​ដើម​វិញ

Posted: 14 Oct 2011 02:50 AM PDT

បុរសជាប់ចោទ
ខេត្តកំពង់ចាម ៖ បុរសម្នាក់​ឈ្មោះ​សុក ថុល អាយុ៤៣ឆ្នាំ រស់នៅភូមិ​កំពៃ ឃុំ​រំចេក ស្រុកមេមត់ ដែលធ្លាប់ជាប់ពន្ធនា​គារ​ខេត្តក្រចេះ រយៈពេល៨ឆ្នាំ ពីបទប្លន់ប្រដាប់​អាវុធ​នៅភូមិថ្ម​គ្រែ ឃុំថ្មគ្រែ ស្រុកចិត្របូរី ខេត្ត​ក្រចេះ បាន​ត្រូវ​កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រំចេក ចាប់​ឃាត់ខ្លួនព្រោះតែបានចាប់រំលោភ​ស្ត្រី​​មេ​ម៉ាយ​កូន៤ម្នាក់រស់នៅ​ ក្នុងឃុំជាមួយគ្នា​កាលពី​​វេលា​ម៉ោង១០យប់ ថ្ងៃទី១១ តុលា ខណៈ​​ពេល​ដែល​ស្ត្រី​រងគ្រោះ​

​ស្លាប់​6នាក់​ក្នុង​​​​ការ​វាយ​ប្រហារ​​​​ភេរវកម្ម​​2នៅ​ថៃ​

Posted: 14 Oct 2011 02:48 AM PDT

​ម៉ាស៊ីនឃោសនា​​ក្នុងស្រុករាយការណ៍​​ថា មនុស្ស​​​​៦នាក់​បានត្រូវ​​ស្លាប់ និង​​ម្នាក់ទៀត​​​​ត្រូវ​របួស​​កាលពីថ្ងៃទី​​​១៤ តុលា ​​ក្នុងការ​វាយប្រហារ​ភេរវ​កម្ម​​​​២ ក្នុងខេត្ត​​​​ប៉ាតានី ​ភាគខាង​ត្បូង​​ថៃ​។​ ការវាយប្រហារ​​​​ទីមួយ​កើតមានក្នុង​​សង្កាត់​ម៉ាម៉ូ​​​ពេលជន​​ប្រដាប់អាវុធ​​​​៤នាក់ជិះក្នុង​​​​រថ​យន្ត​កាំមីញ៉ុង​​តូចមួយ

ឃាត់​ខ្លួន​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​3នាក់​នៅ​ស្រុក​បាកាន

Posted: 14 Oct 2011 02:45 AM PDT

សួរនាំមេខ្យល់នាំពលករ
ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៤ តុលា ២០១១ ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​សាត់​សហ​ការ​ជាមួយ​នគរ​បាល​ស្រុក​បាកាន​ ​ឃាត់​ខ្លួន​មេ​ខ្យល់​នាំ​ពលករ​​ឆ្លង​ដែន​ទៅ​ប្រទេស​​ថៃ​ដោយ​ខុស​ច្បាប់​ ចំនួន​៣​នាក់​ពី​បទ​ក្លែង​បន្លំ​ឯក​សារ​ជា​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​។

ផ្លូវ​ក្រួស​ក្រហម​​ពី​ដុង​ក្រឡ​ឆ្ពោះ​​ទៅ​ទីរួម​ស្រុក​សៀម​​បា៉ង​ខូច​ស្ទើរ ​ទាំងស្រុងក្រោយ​ទឹក​ជំនន់​​ជន់​លិច​ ​លុះ​ទឹក​ស្រករថយន្ត​សម្រុក​ដឹក​ឈើ​ចេញ​រាល់​ថ្ងៃ​

Posted: 14 Oct 2011 02:41 AM PDT

ផ្លូវដ៏លំបាក
ខេត្តស្ទឹងត្រែង ៖ ផ្លូវលំក្រាល​​ក្រួស​ក្រហម​មួយខ្សែមានប្រវែង៥០គីឡូម៉ែត្រពីចំណុចដុង​ ក្រឡឆ្ពោះទៅទីរួមស្រុកសៀមប៉ាង បានរងការ​ខូចខាតស្ទើរទាំងស្រុងក្រោយពេលរងគ្រោះ​ដោយ​ជំនន់ទឹកភ្លៀង និង​ក្បួន​រថយន្តដឹកឈើ​របស់ក្រុមឈ្មួញបានសម្រុកដឹក​ឈើចេញពីទីរួម​ស្រុកមក​ កាន​់ទីរួម​ខេត្តស្ទឹង​ត្រែង។

អនុវត្ត​សាល​ដីកា​រឹប​អូស​លំនៅឋាន​ប្រគល់​ឱ្យ​ម្តាយ​ក្មេក​

Posted: 14 Oct 2011 02:40 AM PDT

ការប្រគល់លំនៅឋានឱ្យម្តាយវិញ
រាជធានីភ្នំពេញ ៖ លំនៅឋាន​​លេខ​៣០B ​ផ្លូវ​លេខ​​៥៨៤ ​សង្កាត់​បឹង​កក់​ទី​២ ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​ព្រះ​អាជ្ញា​រង​ គឺ ប៊ុណ្ណារ៉ា ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ ​ចុះ​ទៅ​រឹប​អូស​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ​ទៅតាម​អំណាច​​សាល​ដីកា​របស់​តុលា​ការ​​​កំពូល​ដើម្បី​យក​លំនៅ​ឋាន​​ប្រគល់​ ​ជូន​ស្ត្រី​ជា​ម្តាយ​ក្មេក​​ ហើយ​បណ្តាញ​​បុរស​ជា​កូន​ប្រសា​ចុះ​ចេញ​ពី​ផ្ទះ ។

កីឡា​ការិនី​​ កែវ ​ពេជ្រឆរ៉ាវី ​​​ក្លឹប​​ខេត្ត​ស្វាយរៀង ​​ក្លាយ​ជា​​ជើង​ឯក​​​កីឡា​វាយ​​សី ​2011

Posted: 14 Oct 2011 02:17 AM PDT

ទិដ្ឋភាពនៃការ​ប្រកួតវគ្គផ្តាច់​ព្រ័ត្ររបស់​កីឡាការិនី កែវ ​ពេជ្រឆរ៉ាវី
រាជធានីភ្នំពេញ ៖ កីឡា​ការិនី កែវ ​ពេជ្រ​ឆរ៉ាវី មកពី​ក្លឹប​​ខេត្ត​ស្វាយ​រៀង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទូទាំង​ប្រទេស​ក្នុង​ការ​ប្រកួត​កីឡា​វាយ​សី​ប្រចាំ​ឆ្នាំ​២០១១ ​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ចាប់​​តាំង​ពី​ថ្ងៃទី​១១ ​តុលា មកនៅ​សាល​ដំបូល​ទូក​ក្នុង​ពហុ​កីឡ​ដ្ឋាន​​ជាតិ ។

ក្រុម​បាល់ទាត់​​កម្ពុជា​​១-២ថៃ​ជួបគ្នា​រសៀលនេះ​​តង់​ទី​១

Posted: 14 Oct 2011 02:09 AM PDT

រាជធានីភ្នំពេញ​​​​ ៖ នៅក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារវិនិ​យោគ និងអភិវឌ្ឍន៍​ប្រទេសកម្ពុជា Mekong Region Youth U21 International Football Tournament BIDC-Cup 2011 ​​នៅពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ ​នា​រសៀល​ថ្ងៃទី១៤ តុលានេះ ក្រុម​​កីឡាករ​​​បាល់ទាត់​ថៃ​បាន​ជួប​ប្រកួត​​​​ជា​មួយ​ក្រុម​កីឡាករ​​​ បាល់ទាត់​កម្ពុជា

​ធ្លាក់​យន្តហោះ​​​​​មួយគ្រឿង​​​ក្នុង​ពិព័រណ៍​យន្តហោះ​​នៅចិន​​

Posted: 14 Oct 2011 02:09 AM PDT

ទស្សនិកជន​​ក្នុងពិព័រណ៍​នាំ​គ្នាមើល​​​ផ្សែង​​ហុយ​​​នៃ​យន្តហោះ​ធ្លាក់
​យន្តហោះប្រដេញ​ធុន​ FBC-1 មួយគ្រឿង​​បាន​ធ្លាក់​​កាលពី​ព្រឹកថ្ងៃទី​​​​១៤ តុលា ​​ក្នុង​ពេល​ហោះ​បង្ហាញ​​​ឯពិព័រណ៍​​យន្តហោះ​មួយ​​នៅស្រុក​ពូចេង ​​​ខេត្ត​សាន់​ស៊ី (ភាគ​​ពាយ័ព្យ​​​ចិន​)​។​ យោងតាម​​សាក្សីទាំងឡាយ​ថា អ្នកបើក​​​​យន្ត​ហោះ​​​នេះ​អាចមាន​​ពេល​​​លោតចេញ​ទាន់ មុន​ពេល​​​​យន្តហោះ​​​​​របស់គេ​​​​ធ្លាក់​មក​​ដី​។

​នៅចិន​​​​ដីគោក​​មាន​មហាសេដ្ឋី​​​​ដល់​​535.000​នាក់​ក្នុង​​​ឆ្នាំ2010

Posted: 14 Oct 2011 02:03 AM PDT

​ក្នុងរបាយការណ៍​​​មួយក្រុមហ៊ុន CAPGEMINI ប្រកាស​ថា ​​នៅចិនដីគោក​​​​ចំនួន​មហាសេដ្ឋី​​​​បានកើនឡើង​​​​​១២% ក្នុងឆ្នាំ​២០១០ ​​​ដោយសា​រកំណើន​​​សេដ្ឋកិច្ច​​​ និង​​ការរកស៊ី​​​​​មាន​បាន​ក្នុង​​​​ផ្សារ​ភាគហ៊ុន​។​

ក្រុម​បាល់ទាត់​ថៃ​-កម្ពុជា​​ជួបគ្នា​រសៀលនេះ​​ ១-១ តង់​ទី​១

Posted: 14 Oct 2011 01:42 AM PDT

ការប្រកួតរវាងក្រុមកម្ពុជា និងភូមា​នាពេលកន្លងមក
រាជធានីភ្នំពេញ​​​​ ៖ នៅក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ធនាគារវិនិ​យោគ និងអភិវឌ្ឍន៍​ប្រទេសកម្ពុជា Mekong Region Youth U21 International Football Tournament BIDC-Cup 2011 ​​នៅពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ ​នា​រសៀល​ថ្ងៃទី១៤ តុលានេះ ក្រុម​​កីឡាករ​​​បាល់ទាត់​ថៃ​បាន​ជួប​ប្រកួត​​​​ជា​មួយ​ក្រុម​កីឡាករ​​​ បាល់ទាត់​កម្ពុជា​​​​ ហើយ​ខណៈ​ចាប់ផ្តើម​ប្រកួត​បាន​​​​​៣​​​នាទី ក្រុម​​​ថៃ​បាន​​ទាត់បញ្ចូល​​​​ទី​

​លោកស្រី​​ហ៊ីលឡារី គ្លីនតុន ​​​​លើកឡើងពី​​លទ្ធភាព​​​​នៃការ​​​ចរចាថ្មី​​ជាមួយ​​​កូរ៉េ​​ខាង​ជើង​

Posted: 14 Oct 2011 01:37 AM PDT

​យោងតាម​​ទីភ្នាក់ងារ​​​​ព័ត៌មានកូរ៉េខា​ងត្បូង​​​ YONHAP ចុះថ្ងៃទី​​​​១៣ តុលា ​​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេរិក លោកស្រី​​ហ៊ីលឡារី គ្លីនតុន ​បានលើកឡើង​​​​ពីលទ្ធភាព​​​​ធ្វើការ​ចរចា​ជាមួយ​កូរ៉េខាង​ជើង ​​ដោយ​គូសបញ្ជាក់​​​ថា សហរដ្ឋ​អាមេរិក ​ស្វះស្វែង​​ជានិច្ចទាក់ទង​​​​ជាមួយក្រុង​​ព្យុង​យ៉ាង​​​ ដើម្បី​ប៉ុនប៉ង​​រៀបចំ​​​​វិធានការ​​ធំៗ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!