The Phnom Penh Post - KHMER: “ឆៃលី ដាឡែន ថត​ឈុត​ស៊ិចស៊ី​ចែក​សាធារណជន​គយ​គន់” plus 9 more

The Phnom Penh Post - KHMER: “ឆៃលី ដាឡែន ថត​ឈុត​ស៊ិចស៊ី​ចែក​សាធារណជន​គយ​គន់” plus 9 more


ឆៃលី ដាឡែន ថត​ឈុត​ស៊ិចស៊ី​ចែក​សាធារណជន​គយ​គន់

Posted: 11 Oct 2011 03:37 AM PDT

111011_b08

ភ្នំពេញៈ ក្នុង​ឈុត​សម្លៀក​បំពាក់​ដ៏​ស្តើង​ក្រោម​តំណក់​ទឹក​រំលេច​ចេញ​នូវ​ខោ​អាវ​ ក្នុង​យ៉ាង​សិច​ស៊ី​ ឆៃលី ដាឡែន បាន​និយាយ​ថា៖ «ធម្មតា​យើង​មាន​របស់​ល្អ​ត្រូវ​តែ​បង្ហាញ​គេ​ឯង​អ៊ីចឹង​ហើយ»។

មន្ត្រី​បោះ​ឆ្នោត​ថា មន្ត្រី​អាវុធ​ហត្ថ​ប្រើ​កាំភ្លើង​គំរាម​កំហែង

Posted: 11 Oct 2011 03:31 AM PDT

មណ្ឌលគិរីៈ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្ត​មណ្ឌលគីរី​ នៅ​ថ្ងៃ​អង្គារ​​នេះ​ បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​អង្គភាព​ចំនួន ៤ ដោយ​បាន​អំពាវ​នាវ​ឲ្យ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​មន្ត្រី​កង​រាជ​អាវុធ​ ហត្ថ​ម្នាក់ និង​បក្ខ​ពួក​របស់​គេ ដែល​បាន​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី និង​វែង ធ្វើ​សកម្មភាព​គំរាម​កំហែង​ដល់​មន្ត្រីរៀប​ចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង ​អស់ នៅ​ការិយាល័យ​ឃុំ​សែនមនោរម្យ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

អាជ្ញាធរ​ថៃ​ប្រញាប់​ប្រញាល់​ការពារ​បាងកក​ពី​ទឹក​ជំនន់

Posted: 11 Oct 2011 02:46 AM PDT

111011_b05

ផាធំថានីៈ ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ក្នុង​ការ​កសាង​នូវ​​ទំនប់​ដី​ការពារ​ទឹក​ជំនន់​ នៅ​ជាយ​រាជ​ធានី​បាងកក ដើម្បី​​បង្ការ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​រយៈ​ពេល ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បណ្ដាល​មក​ពី​ទឹក​ជំនន់​ហូរ​ហៀរ​នៅ​ផ្នែក​ខ្លះ​នៃ​រាជ​ធានី​មួយ​នៅ​ សប្ដាហ៍​នេះ នៅ​ពេល​ដែល​ទឹក​ជំនន់​បាន​ហូរ​ធ្លាក់​មក​ពី​ភូមិ​ភាគ​ខាង​ជើង​ធ្លាក់​មក​ ទីក្រុង​ស្ថិត​នៅ​លើ​ដី​ទំនាប​មួយ​នេះ។

កម្មករ​រោង​ចក្រ M&V បញ្ឈប់​កូដកម្ម​តាម​បង្គាប់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល

Posted: 11 Oct 2011 02:30 AM PDT

កំពង់ឆ្នាំងៈ កម្មករ​រោង​ចក្រ M&V4 ជាង ៤០០០​នាក់ ដែល​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោង​ចក្រ​នេះ​ចំនួន ៤​ថ្ងៃ​មក​ហើយ​នោះ បាន​សម្រេច​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​នេះ ទៅ​តាម​ដីកា​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

វីដេអូខ្លី​របស់​យុវសិស្ស​នឹង​ដាក់​បញ្ចាំង​នៅ​រាជ​ធានី​ភ្នំពេញ

Posted: 11 Oct 2011 02:13 AM PDT

ភ្នំពេញៈ មហោ​ស្រព​វីដេអូ និង​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី នឹង​ត្រូវ​បារព្ធ​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន ក្នុង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ក្រោម​គំនិត​ផ្តួច​ផ្ដើម​របស់​ប្រទេស​ជប៉ុន។

ពូទីន​ចាប់​ផ្ដើម​ទស្សន​កិច្ច​នៅ​ចិន​ដើម្បី​និយាយ​អំពី​ជំនួញ​ថាមពល

Posted: 11 Oct 2011 01:17 AM PDT

111011_b04

ប៉េកាំងៈ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​ជា​មួយ​សម​ភាគី​ចិន​របស់​លោក គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ វ៉េន ជាប៉ាវ នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ចំណាប់​ផ្ដើម​នៃ​ដំណើរ​ទស្សន​កិច្ច​មួយ ដែល​ទំនង​មិន​អាច​ឆ្លង​ផុត​ពី​របាំង​​ឧបសគ្គ​នានា ដើម្បី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន​ដ៏​ធំ​មួយ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​ប្តេជ្ញា​​ទ្វេ​ភាគី​ក៏​ដោយ។

សកម្ម​ជន​បក្ស​សម រង្ស៊ី ចូល​រួម​ជា​មួយ​បក្ស​សិទ្ធិ​មនុស្ស

Posted: 11 Oct 2011 12:40 AM PDT

ភ្នំពេញៈ អតីត​សមាជិក​ព្រឹទ្ធ​សភា និង​សកម្មជន​តស៊ូ​របស់​គណ​បក្ស​ប្រឆាំង​សម រង្ស៊ី ចំនួន ១០​រូប បាន​ប្តូរ​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​គណ​បក្ស​ប្រឆាំង​មួយ​នេះ បាន​បណ្តេញ​សកម្មជន​ទាំង​នោះ​ចេញ​ពី​បក្ស​កាល​ពី​ចុង​សប្តាហ៍​មុន។

SAMSUNG ពន្យារ​ពេល​បង្ហាញ​ផលិត​ផល​ថ្មី​ក្រោយ​មរណភាព​លោក ចប

Posted: 11 Oct 2011 12:27 AM PDT

111011_b02

សេអ៊ូលៈ ក្រុមហ៊ុន Samsung បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​បាន​ផ្អាក​ការ​ចាប់​ផ្ដើម​ចេញ​លក់​នូវ​ទូរស័ព្ទ​ទំនើប​ថ្មី ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Google ខណៈ​ពេល​ពិភព​លោក​​សម្ដែង​មរណៈ​ទុក្ខ​ចំពោះ​មរណភាព​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple ដែល​បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន។

ភូមា​នឹង​ដោះ​លែង​អ្នក​ទោស​៦៣៥៩​នាក់​នៅ​ថ្ងៃ​ស្អែក

Posted: 11 Oct 2011 12:02 AM PDT

ប៉េកាំងៈ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួ ដែល​បាន​ដក​ស្រង់​ព័ត៌មាន​ទូរទស្សន៍ និង​វិទ្យុ​រដ្ឋ​ភូមា បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ភូមា​មាន​គម្រោង​ដោះ​លែង​អ្នក​ទោស​ ៦៣៥៩​នាក់ នៅ​ថ្ងៃ​ពុធ​ស្អែក ក្រោម​បញ្ជា​លើក​លែង​ទោស​មួយ។

សុខ ស្រីនាង និង​ស្វាមី ដើរ​ដល់​ផ្លូវ​បំបែក​១៨​ខែ​ក្រោយ​រៀបការ

Posted: 10 Oct 2011 11:31 PM PDT

111011_b01

ភ្នំពេញៈ តារា​ចម្រៀង​ សុខ ស្រីនាង បាន​អះ​អាង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ចំណង​ស្នេហ៍​រវាង​នាង និង​ស្វាមី​ ស៊ីសុវត្ថិ ដែល​ក៏​ជា​អ្នក​ចម្រៀង​ផង​ដែរ​នោះ បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ១៨​ខែ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ចូល​រោង​ការ​យ៉ាង​អធិក​អធម។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!