Koh Santipheap Daily

Koh Santipheap Daily


​ស្លាប់35នាក់​​ក្នុង​​​គ្រោះ​ទឹកជំនន់​​​នៅ​វៀតណាម​

Posted: 13 Oct 2011 01:05 AM PDT

​យោងតាម​​សេចក្តីរាយការណ៍​មួយ​​របស់​បណ្តាញ​​​​អ៊ីនធើរណេត VNEXPRESS ថា មនុស្សយ៉ាង​​តិច​​៣៥នាក់ស្លាប់ក្នុង​គ្រោះទឹកជំនន់​​ដែលកើត​​​មានក្នុង​​តំបន់​​​ដីសណ្ត​​ទន្លេ​មេគង្គ​​​ភាគ​ខាង​ត្បូងវៀតណាម ដែលប៉ះពាល់​​ដល់​គេហដ្ឋាន​​ដល់ទៅ​​​​៦០.០០០​ខ្នង និង​​ផ្ទៃដី​​​ស្រែជាង​​​​៦.០០០​ហិតកា​។​

បោះពួយ​​​ម៉ូតូ​បុករថយន្តធុន​យីឌុប​ដែល​ខូច​នៅកណ្តាល​ទ្រូងផ្លូវ

Posted: 13 Oct 2011 01:04 AM PDT

រថយន្តដែលចតលើទ្រូងផ្លូវ
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់​បានស្លាប់​​​ក្នុង មន្ទីរ​ពេទ្យពេលដឹកទៅ​សង្គ្រោះ​ បន្ទាប់ពី​ជិះម៉ូតូ​ទៅបុក​គូទ​រថយន្ត​​ធុនយីឌុប​​​ដែល​ខូច ​ហើយចត​​លើ​ទ្រូង​​ផ្លូវ ។ ​ហេតុការណ៍​​នេះ​​កើតឡើង​​នៅ​ វេលាម៉ោង​៧ និង២នាទី​យប់​ថ្ងៃទី១២ តុលា ​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​​​​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៨២ និងលេខ៨៣ ស្ថិតក្នុង​​ភូមិស្ពក រាជ ឃុំអណ្តូង​ស្នាយ ​​ស្រុក​រលាប្អៀរ ។

រញ្ជួយ​ដី​ខ្លាំង​​មួយ​ក្នុង​​ដែន​ទឹក​​កោះ​បាលី​​ឥណ្ឌូ​ណេ​ស៊ី

Posted: 13 Oct 2011 01:01 AM PDT

ភ្នាក់​ងារ​បង្ការ និង​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​មូល​ដ្ឋាន​ម្នាក់​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​តាម​ទូរ​ស័ព្ទ​ថា ការ​រញ្ជួយ​ដី​ក្រោម​បាត​សមុទ្រ​មួយ​មាន​កម្លាំង​ដល់​ទៅ​៦,៨​រីស្ទ័រ​កើត​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា

ម៉ូតូ​វ៉េវ​​បោលចូល​កុង​​​តឺន័រ​​ស្រាបៀរ​ស្លាប់​1​ របួស​1​​ រថយន្ត​បើកគេចខ្លួន

Posted: 13 Oct 2011 12:37 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរា​ចរ​​មួយ​បាន​កើ​តឡើង​​វេលាម៉ោង​​១ និង​៥០នាទី​រសៀល​​ថ្ងៃ​ទី១៣ ​តុលា ឆ្នាំ២០១១ ​នៅ​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៤ ចន្លោះ​​គីឡូម៉ែត្រ​​​លេខ​៤៨-៤៩ ទល់​មុខ​​មន្ទីរ​រដ្ឋបាល​​​ព្រៃឈើ​​​​កំពង់ស្ពឺ ​ក្នុង​ភូមិពាណិជ្ជ​កម្ម សង្កាត់​ច្បារមន ​ក្រុងច្បារ​មន ​រវាង​ម៉ូតូ​និង​រថយន្ត​កុងតឺន័រ​​បើកបញ្ច្រាស​​ទិសគ្នា បណ្តាល​ឱ្យស្លាប់​​អ្នកជិះម៉ូតូម្នាក់​នៅ​កន្លែង​កើត​ហេតុ​ និងរបួសធ្ងន់​​អ្នក​បើកម៉ូតូ​ត្រូវ​បាន​ដឹក​ទៅ​​​សង្គ្រោះបន្ទាន់​​​​​

តារាវាយ​កូនហ្គោល​អាមេរិក​មីស៊ែល​ វ៉ាយបារម្ភថា​អាកាស​ធាតុក្តៅនៅ​ម៉ាឡេស៊ីធ្វើឲ្យ​ប៉ះពាល់​ការប្រកួត

Posted: 13 Oct 2011 12:11 AM PDT

តារាវាយ​កូនហ្គោល​អាមេរិក​មីស៊ែល វ៉ាយ
កីឡាការិ​នី​អាមេរិក​មីស៊ែល វ៉ាយ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១២ តុលា បាន​ទទួល​ស្គាល់​ថា អា​កាស​ធាតុ​ក្តៅ​ខ្លាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​អាច​ធ្វើ​ឲ្យ​ខូច​ការ​ប្រកួត​របស់​នាង​ក្នុង​ខណៈ​ដែល​នាង​ទើប​នឹង​ជា​សះ​ស្បើយ​ពី​ការ​រលាក​ស្បែក​ដោយ​កំ​ដៅ​ថ្ងៃ​នៅ​ឆ្នាំ​នេះ​។

អ៊ីរ៉ង់​ទទួល​​ស្គាល់​​បរា​ជ័យ​​នៃ​ការ​​បញ្ជូន​យាន​​អវ​កាស​មាន​​ស្វា​មួយ​ក្បាល​​ជិះ​ក្នុង​នោះ

Posted: 13 Oct 2011 12:02 AM PDT

 ប្រធានា​ធិបតី​​អីុរ៉ង់​នៅ​​មុខ​កាំ​ជ្រួច​​អវ​កាស​​ KAVOSHGAR​-4​ ថ្ងៃ​ទី​៧ កុម្ភៈ ២០១១
យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អ៊ីរ៉ង់​មួយ​រូប​ដក​ស្រង់​សំដី​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន ISNA ថា ការ​បាញ់​បង្ហោះ​ដែល​ទទួល​បរា​ជ័យ​​ត្រូវ​រក្សា​ជា​ការ​សម្ងាត់​។ គឺ​យឺត​ពេល​ជា​ច្រើន​សប្តាហ៍​ដែល​អ៊ីរ៉ង់​ទើប​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ទី​១២ តុលា

​ចិន​កសាង​​មជ្ឈ​មណ្ឌល​​​ថាមពល​​ព្រះអាទិត្យ​​​សម្រាប់​ផែនការ​​ថាម​​ពល​​ស្អាត​​របស់ខ្លួន​

Posted: 12 Oct 2011 11:56 PM PDT

​ការ​កសាង​មជ្ឈមណ្ឌល​​​​ថាមពល​ព្រះអាទិត្យ​​​​ដ៏សំខាន់​មួយដែល​ចាប់​​ផ្តើម​​ពីថ្ងៃទី​​​​១២ តុលា ​​ទៅ ក្នុង​តំបន់ស្វយ័ត​​ហ្វី នៃ​ខេត្ត NINGXIA (ភាគ​​ពាយ័ព្យ​ចិន​) ស្ថិត​ក្នុង​​​ក្របខណ្ឌ​នៃការ​ខិត​ខំ​​​ប្រឹងប្រែង​​របស់​ប្រទេស ដើម្បី​​ជំរុញ​ដល់ការ​ពង្រីក​​ថាមពល​​កកើតឡើង​វិញ ។​

រំលោភស្ត្រី​មេម៉ាយ​កូន​2ត្រូវ​ជាប់​ខ្នោះ​ដៃ​

Posted: 12 Oct 2011 11:55 PM PDT

បុរសជាប់ចោទរំលោភ
ខេត្ត​កំពត ៖ បុរស​ម្នាក់​ត្រូវ​​នគរ​បាល​ស្រុក​កំពង់​ត្រាច​ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ ​ទី​១២ តុលា ពី​បទចាប់​រំលោភ​ស្ត្រី​មេម៉ាយ​ឈ្មោះ​ស.ស អាយុ​៣៧​ឆ្នាំ​ នៅ​ឃុំ​បឹង​សាលា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​។ ជនជាប់​ចោទ​ឈ្មោះ​កង រំដួល អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​ស្ត្រី​រង​គ្រោះ​​។

ទូរទស្សន៍​CNN​ពិពណ៌នា​ពីបញ្ហា​ពល​ការិនី​ខ្មែរ​ដែល​បាន​ក្លាយ​ជា​ល្បិច​នៃការ​ជួញ​ដូរ​នាំ​ទៅ​ប្រទេស​ម៉ាឡេ​ស៊ី

Posted: 12 Oct 2011 11:30 PM PDT

ក្នុងបទសម្ភាសន៍
រាជធានីភ្នំពេញ ៖ យោងតាម​ការ​​ផ្សាយ​រប​ស់​​ទូរទស្សន៍​ CNN កាលពី​សប្តាហ៍​​មុន​បាន​ពិពណ៌នា​ទាក់​ទិន​ទៅ​នឹង​ពល​ការិនី​ខ្មែរ​​ដែល​ទៅ​ បម្រើ​ការ​ងារ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ដែល​តាម​ព័ត៌​មាន​នោះ​គេ​បាន​ហៅថា «ទាសករ​កម្ពុជា​នៅ​បរទេស» ។ ស្តីពី​ពល​ការិនី​ខ្មែរ​ទៅ​បម្រើ​ការ​​ងារ​នៅ​ម៉ាឡេស៊ីនេះ បាន​បង្ហាញ​​ថា

សត្វ​កណ្តុរ​ ​និង​គីង្គក់​​រួម​ទាំង​​សត្វ​ផ្សេងៗ​​​ភៀស​ខ្លួន​​ពី​ទឹក​​ជំនន់​​​នៅប្រទេស​​ថៃ

Posted: 12 Oct 2011 11:22 PM PDT


បច្ចុ​ប្បន្ន​​ស្ថាន​​ភាព​ទឹក​​ជំនន់​​នៅ​​ប្រទេស​ថៃ​ កំពុង​បង្កើត​​ការ​​ព្រួយ​បារម្ភ​​​ដល់​បណ្តា​ប្រទេស​នានា​​នៅ​លើ​ពិភព​លោក និង​ប្រជា​ជន​ជាច្រើន​​លាន​នាក់​នៅ​ក្នុង​ប្រទេស​ជួប​នឹង​ក្តី​លំបាក​វេទនា​​នាំ​គ្នា​ភៀស​ខ្លួន​ពី​ទឹ​កជំនន់ ។ ឯ​សត្វ​​ស្រុក និង​សត្វ​ព្រៃ​​មួយ​ចំនួន​ធំ​ក៏​ជួប​ប្រទះ​នឹង​ការ​លំបាក​វេទនា​​ដូច​មនុស្សដែរ។

ម៉ូតូ2គ្រឿង​បុក​គូទ​រថយន្តខូច​​តាម​ថ្នល់​​ស្លាប់​4នាក់ របួស​ធ្ងន់​1

Posted: 12 Oct 2011 11:20 PM PDT

ជនរងគ្រោះ
ខេត្ត​​តា​កែវ​​ ៖ ​យ៉ាង​ហោច​ណាស់​បុរស​៤​នាក់ ​បាន​បែក​ក្បាល និង​បាក់​​ក​ស្លាប់​ដេក​ដួល​​រដូល​រណែល​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​​ អាធ័ម​បំ​ផុត ដោយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​២ ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​១១២ ​និង​លេខ​១១៣ និង​រង​របួស​ធ្ងន់​​ម្នាក់​ត្រូវ​បាន​​បញ្ជូន​បន្ត​ទៅ​ព្យា​បាល​​នៅ​​ប្រ​ ទេស​វៀត​ណាម​។ គ្រោះ​ថ្នាក់​នេះ​ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​៥​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង

អគារ​ភូមិ​​កសិ​ករ​ថ្មី​​សង់​ពី​​ទឹក​ប្រាក់​​កសិ​ករ​

Posted: 12 Oct 2011 11:20 PM PDT


ទីភ្នាក់​ងារព័ត៌មាន​ចិន​កាលពី​ថ្ងៃ​ទី​១១ ​តុលា ​ផ្សាយ​ថា «អគារ​ស៊ីន​នុង​ឈុន» ​ប្រែ​ថា ជា «អគារ​ភូមិ​កសិ​ករ​ថ្មី» ​ស្ថិត​នៅ​ក្នុងភូមិ​វ៉ាស៊ី សង្កាត់​​ជាំង​អ៊ីន តំបន់​ជាំង​ស៊ូ ​បាន​បើក​សម្ពោធ​​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១០ តុលា ​ត្រូវនឹងខួប​គម្រប់​​៥០​ឆ្នាំ ​នៃ​ការ​ប​ង្កើត​​ភូមិ​វ៉ាស៊ី។

លទ្ធ​ផល​នៃ​ការ​ប្រណាំង​ទូក​តាម​ទំនៀម​ទម្លាប់​​ថ្ងៃ​បុណ្យ​ចេញវស្សា

Posted: 12 Oct 2011 11:18 PM PDT

ក្នុងពិធីអុំទូកនៅខេត្តបាត់ដំបង
ខេត្ត​បាត់​ដំបង ៖ រយៈ​ពេល​២​ថ្ងៃ គឺ​​ថ្ងៃ​ទី១១ ​និង​១២ តុលា នៅ​ខេត្តបាត់ដំបង ​មាន​រៀបចំពិធី​​ប្រណាំង​ទូក​​នៅ​ថ្ងៃ​បុណ្យ​ចេញ​ព្រះ​វស្សា​​ និង​ដើម្បី​​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​​ទូក​ដែល​ជាប់​​ចំណាត់​ថ្នាក់​ទៅ​ ចូលរួម​ប្រកួត​​នៅ​ឯ​រាជធានី​ភ្នំពេញ ក្នុង​ឱកាសបុណ្យ​​អុំ​ទូក​ បណ្តែត​ប្រទីប អកអំបុក ​និង​ស​ំពះ​ព្រះ​ខែ​នា​ពេល​ខាង​មុខ​។ ទោះ​បី​ជា​បែប​ណា គម្រោង​មក​ចូលរួម​ប្រណាំង​ទូក​ត្រូវបាន​ប្រមុខ​រាជ​​រដ្ឋា​ភិបាល​​ប្រកាស​​ ផ្អាក​​នៅ​ឆ្នាំ​នេះ​

សង្គ្រាម​​នៅ​ប្រទេ​ស​​លីប៊ី ​មិន​ទាន់​​បញ្ចប់​

Posted: 12 Oct 2011 11:17 PM PDT


ចាត់​ទុក​ថា ជា​ទិដ្ឋ​​ភាព​ចម្បាំង​​ដ៏​ស៊ីសាច់ហុត​ឈាម​មួយ​ដែល​​ត្រូវ​ថត​បាន​នៅ​ប្រទេស​លីប៊ី ​និង​រូប​ភាព​ដែល​ប​ង្ហាញ​​នៅ​ទី​នេះ គឺ​យុទ្ធជន​មក​ពី​ភាគី​ប្រឆាំង​​របប​កាដា​ហ្វី ម្នាក់​ ត្រូវ​ថត​រូប​បាន​

តៃវ៉ាន់​​​បង្ហាញ​​សក្តានុពល​​យន្ត​​ហោះលើ​​អាកាស​

Posted: 12 Oct 2011 11:12 PM PDT


ក្នុងរូបភាព​​ដែល​លោកអ្នក​​បាន​ឃើញ​​នេះ ជាប្រជុំ​​យន្ត​ហោះ​ «ថាន់​ឌ័រ ថៃហ្គ័រ» កំពុង​បង្ហាញ​​ការ​ហោះ​ហើរ​នៅ​លើ​ដែន​អាកាស​ក្នុង​ទីក្រុង​តៃប៉ិះ ​ក្នុង​ឱកាស​ទិវា​​បុណ្យ​ជាតិ​​របស់​តៃវ៉ាន់ កាលពី​​ថ្ងៃ​ទី​១០ តុលា ​កន្លង​ទៅ ។

ចិនយកឈ្នះ​មេដាយមាស​កីឡា​កាយសម្ព័ន្ធ​ពិភពលោក​៥ឆ្នាំ​​ជាប់ៗគ្នា

Posted: 12 Oct 2011 11:03 PM PDT

ក្រុមអត្តពលិក​ចិនបន្ទាប់​ពីបាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​ដោយ​ពិន្ទុសរុប​២៧៥.១៦១ពិន្ទុ
ចិន​បាន​ក្លាយ​ជា​អ្ន​ក​គ្រប់​គ្រ​ង​ជើង​ឯក​ពិភពលោក​កីឡា​កាយ​សម្ព័ន្ធ​ជា​បន្ត​ទៀត​បន្ទាប់​ពី​បាន​យក​ឈ្នះ​មេដាយ​មាស​កម្ម​វិធី​នេះ​(World Gymnastics Championships)ជា​លើក​ទី​៥​នៅ​​ទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ពុធ​ទី​១២តុលា​។

​សាលា​ដំបូង​​​រាជធានី​​តម្កល់​​​​សាល​ក្រម​​​បទបរិហារ​កេរ្តិ៍​លោកហោ ណាំហុង

Posted: 12 Oct 2011 09:09 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​កាលពីវេលាម៉ោង​​​​​៨​និង​​​៣០នាទី​ព្រឹក​ថ្ងៃទី​​​១៣ តុលា ​​​២០១១ ចៅ​ក្រម​​​សាលា​ដំបូងរាជធានីភ្នំពេញ ​​លោកសេង ​​នាង បាន​ប្រកាសតម្កល់​​​​សាលក្រម​ដែល​​​បាន​ផ្តន្ទា​ទោស​​​លោកសម រង្ស៊ី ​​ប្រធានគណ​បក្សសម រង្ស៊ី ​​​​ពីបទបរិហារ​កេរ្តិ៍ ​​និង​ផ្សាយព័ត៌មាន​មិន​ពិត ដែលមានដើមចោទ​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង ​​។ ក្នុង​ការ​​សម្រេច​នេះ​​សាលា​ដំបូង​​​​​រាជធានីភ្នំពេញ ​បានផ្តន្ទា​ទោស​លោក​​​​​​សម រង្ស៊ី ​

រដ្ឋាភិ​បាលថៃ​ប្រកាសខេត្ត​មួយក្នុ​ងចំណោមបី​ជាតំបន់​រងគ្រោះ​មហន្ត​រាយ​ធ្ងន់​​ធ្ងរ​

Posted: 12 Oct 2011 09:09 PM PDT


​កាលពី​ថ្ងៃ​ទី១៣ តុលា ប្រទេសថៃបាន​ប្រកាសខេត្តមួយក្នុងចំណោមបី​ជាតំបន់រង​គ្រោះ​មហន្តរាយធ្ងន់ធ្ងរ ​ ស្របពេលដែល​ក្រុម​ហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនToyota​ អំពាវ​នាវឱ្យ​អ្នកឈប់ពីការងារចូលធ្វើការវិញ​បន្ទាប់​ពីសង្វាក់ផលិតកម្ម​ ត្រូវរងផលប៉ះពាល់​ដោយ​សារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំ​ទសវត្ស​នោះ​ រួចមក​។

រដ្ឋសភា​​គ្រោងនឹង​បើក​កិច្ចប្រជុំ​​​​នៅ​​​ថ្ងៃទី​​១៤ តុលា ​​​២០១១ ​បន្ទាប់ពី​ឈប់​សម្រាក​​មួយរយៈ

Posted: 12 Oct 2011 08:49 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យោងតាម​​មន្ត្រីនៃអគ្គ​នាយកដ្ឋាន​​​ព័ត៌មាន​​នៃ​រដ្ឋសភា​​បាន​មាន​ប្រសាសន៍ ​​​ប្រាប់កោះសន្តិភាព​​​តាមទូរស័ព្ទ​​​​កាល​ពី​ថ្ងៃទី​១៣ ​តុលា ​២០១១ ​ថា រដ្ឋសភា​នឹង​បើក​​បវេសន​កាល​របស់ខ្លួន​​នៅថ្ងៃទី​១៤ ​តុលា ​​២០១១​នេះ ។ ​នៅក្នុងពេលនោះ មន្ត្រីនៃ​​​រដ្ឋ​សភា​នឹង​​អាននូវ​​ព្រះ​រាជ​សា​របស់​ព្រះមហាក្សត្រ​​​​ ក្នុងការ​ចូលរួមបើក​សម័យប្រជុំ​​​​​សភា និងមាន​​​​ការ​អាន​របាយការណ៍​​​សរុបនៃ​​​សកម្មភាពការ​ងារ​​របស់សមាជិក​​​សភា ​កន្លង​មក​។​

កីឡាករណាដាល់​និងមូរ៉េ​ឈានចូល​ជុំទី៣​ប្រកួតតឺន្នីស ​Shanghai​ Masters ​នៅចិន

Posted: 12 Oct 2011 08:47 PM PDT

​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វាអែល ណា​ដាល់​និង​កី​ឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​បាន​ឈាន​ចូល​ដល់​​ជុំ​ទី​៣នៃ​ការ​ប្រកួត​កីឡាតឺន្នីស​កម្ម​វិធី​ Shanghai Mastersនៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួតរៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​២នៅ​លើ​ទី​លាន​ប្រកួត​ Qizhong Tennis Center កាល​ពី​ថ្ងៃ​ពុធ​ទី​១២តុលា​។ ណា​ដាល់​បាន​បំ​បាក់​កីឡាករ​មិត្តរួម​ជាតិ​របស់​ខ្លួន​ហ្គីលឡឺម៉ូ ហ្គា​ស្យ៉ា​ឡូ​ប៉េស​ក្នុង​លទ្ធផល​៦-៣និង​៦-២ ​ខណៈ​កីឡាករ

CNT ៖​ កូន​ទី​4របស់​​លោក​​កា​ដា​ហ្វី​ត្រូវ​​ចាប់ខ្លួន​

Posted: 12 Oct 2011 08:46 PM PDT

មន្ត្រី​ជាន់​​ខ្ពស់​ម្នាក់​​របស់ CNT
មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លី​ប៊ី CNT ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួថា លោក​មូ​តា​ស៊ីម ជាកូន​ប្រុស​ទី​៤​របស់​មេដឹក​នាំ​លី​ប៊ី​ត្រូវ​ផ្តួល​រំលំ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ត្រូវ​ចាប់ខ្លួន​ដោយ​ពួក​យុទ្ធជន​ CNT ដែល​កាន់​អំណាច​បច្ចុប្បន្ន​ កាល​ពី​ថ្ងៃ​ទី​១២ តុលា នៅ​ទី​ក្រុង​ SYRTE។

នាយក​រដ្ឋ​មន្ត្រី​ចិន​​​អំពាវ​នាវ​ឱ្យ​​ពង្រឹង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ពាណិជ្ជ​កម្ម​​ និងសេដ្ឋ​កិច្ច​​ជាមួយ​​វៀត​ណាម​

Posted: 12 Oct 2011 08:39 PM PDT

អគ្គ​លេខា​​បក្ស​កុំ​មុយ​នីស្ត​​វៀត​ណាម​ ​និង​នាយក​រដ្ឋ​មន្ត្រី​ចិន​
នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​វេន ជា​បាវ​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ តុលា ថា ចិន​ត្រៀម​រួម​សហ​ការ​ជាមួយ​វៀត​ណាម​ដើម្បី​ពង្រីក​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដោយ​ឈរ​លើ​មូល​ដ្ឋាន​​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ស្មើ​ភាព​ និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

​អនុប្រធាន​​អចិន្ត្រៃយ៍​គណៈ​កម្មាធិ​ការ​​​ជាតិ​រៀបចំបុណ្យជាតិ​​ -អន្តរជាតិ​​​បញ្ជាក់​ថា ​ការ​ផ្អាក​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ឆ្នាំនេះ​​នឹង​ធ្វើ​ឡើង​នៅវេលាម៉ោង​​ ​​៣​រសៀល​

Posted: 12 Oct 2011 08:13 PM PDT

ទិដ្ឋភាពប្រជាពលរដ្ឋមកទស្សនាក្នុងពិធីបុណ្យអុំទូកនាឆ្នាំមុន
រាជធានីភ្នំពេញ​​​​ ៖​ លោក​ជា គាន ​អនុ​ប្រធាន​​​អចិន្ត្រៃយ៍​-អគ្គលេខាធិការ​​​​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ ​បុណ្យ​ជាតិ​-អន្តរជាតិ បាន​មាន​ប្រសាសន៍​​ឱ្យដឹង​​នៅ​​ព្រឹកថ្ងៃទី​​​​១៣ តុលា ​​២០១១​នេះ ​​​ថា ​រឿង​លុបចោល​​​ព្រះរាជ​ពិធី​បុណ្យ​​អុំទូក​ បណ្តែត​ប្រទីប សំពះព្រះខែ​ និងអក​អំបុក​​​នៅ​ឆ្នាំនេះ ​(២០១១) ​ពិតជា​មាន​​​​ពិត​ប្រាកដ​មែន​ ហើយ​ថា ​​សម្តេច​​​តេជោនាយករដ្ឋ​មន្ត្រី​​​ហ៊ុន សែន

ដំណាំ​អាភៀន​មាន​ការ​កើន​ឡើង​​​នៅ​អាហ្វហ្គានីស្ថាន​

Posted: 12 Oct 2011 08:00 PM PDT

  ចម្ការ​អាភៀន​នៅ​អាហ្វហ្គានីស្ថាន
​យោងតាមរបាយការណ៍​​​មួយរបស់​​ អ.ស.ប ​​ចេញផ្សាយ​កាលពីថ្ងៃទី​​១១ តុលា ​កន្លង​មក​​នេះ ​ថា ដំណាំ​អាភៀន​​នៅអាហ្វហ្គានីស្ថាន​មានការ​កើនឡើង​​​​ដល់​ទៅ​​៧% ​កាលពីឆ្នាំ​​​ទៅមិញ ​ដោយសារ​​​​អសន្តិសុខ និងការកើនឡើងនៃ​​តម្លៃ​អាភៀន​។​

​ស្លាប់​​8នាក់​​ក្នុង​​ការ​បាញ់​​​ប្រហារ​នៅ​​ភាគ​ខាងត្បូង​​​រដ្ឋ​​កាលីហ្វ័រនីញ៉ា​​

Posted: 12 Oct 2011 07:58 PM PDT

ប៉ូលិស​ព័ទ្ធ​កន្លែង​​​មាន​ការ​បាញ់​ប្រហារ
​​ម៉ាស៊ីនឃោសនា​​​អាមេរិក រាយការណ៍​​ថា មនុស្សយ៉ាង​តិច​​​​៨​នាក់​​ស្លាប់​​ ហើយ​១នាក់​ទៀត​​ត្រូវ​​របួសជា​ទម្ងន់ កាលពីថ្ងៃទី​​១២ តុលា ក្នុង​ការ​បាញ់​​ប្រហារ​​មួយ​ដែលកើត​មាន​នៅភាគខាង​ត្បូង​រដ្ឋ​​កាលីហ្វ័រនីញ៉ា​​។​

តម្លៃប្រេង​កើនឡើង​បន្ទាប់ពី ​​OPEC ​តម្រឹមការ​ព្យាករ​ណ៍​ពី​តម្រូវ​ការ

Posted: 12 Oct 2011 07:52 PM PDT

តម្លៃប្រេង​កាលពីថ្ងៃ​ទី១១ តុលា ​មាន​សភា​​ព​​ចុះឡើង ​បន្ទាប់ពី​ OPEC ​បាន​កាត់​​បន្ថយ​ការ​​ព្យាករ​របស់​ខ្លូនលើតម្រូវ​ការ​​​ពិភព​លោក​សម្រាប់​ឆ្នាំនេះ ​ហើយថែម​ទាំង​​និយាយ​ថា ​វាក៏​​គ្មានការ​រំពឹងថា​​កើន​ឡើង​​អ្វីដែរ​​ក្នុង​ឆ្នាំ​​២០១២។​

ផ្សារហ៊ុន​អាស៊ី​​កើន​ឡើង​​ស្របពេល​​ធនាគារ​ចិន​​យោង​​ឡើង

Posted: 12 Oct 2011 07:46 PM PDT

ផ្សារហ៊ុន​អាស៊ី​កើនឡើង​​នៅ​ថ្ងៃពុធ​ ទី១២ ​តុលា ​ពីព្រោះ​ធនាគារ​ចិនដ៏​ធំបាន​ទូទាត់​ការ​ខាត​​បង់​ដែល​ជាប់​ទាក់ទង​នឹងលទ្ធផល​មិនល្អ​របស់​ក្រុម​ហ៊ុន​អាមេរិក ​Alcoa​ និងការ​​បរាជ័យ​​នៃ​ការ​ពង្រីក​ជំនួយ​មូលនិធិ​របស់អឺរ៉ុប​។

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​13 តុលា

Posted: 12 Oct 2011 07:41 PM PDT

រដ្ឋា​ភិបាល​ថ្មី​​របស់​អុីតាលី​​ បាន​ប្រកាស​សង្គ្រាម​​ជា​មួយ​​សម្ព័ន្ធ​មិត្ត​អាល្លឺ​​ម៉ង់​នា​ឆ្នាំ​១៩៤៣
*ឆ្នាំ១៩២៣-ប្រទេស​​តួកគី បាន​​អនុ​ម័ត​យក​អង់​ការ៉ា​ធ្វើ​ជា​ទី​ក្រុង​ជំនួស​ឱ្យ​​អ៊ី​ស្តង់ប៊ុល។ *ឆ្នាំ១៩៤៣-សង្គ្រាម​​លោក​លើក​ទី​២ ៖ ​រដ្ឋា​ភិបាល​​ថ្មី​របស់​អ៊ីតាលី ជា​មួយ​នឹង​សម្ព័ន្ធ​មិត្ត​បាន​ប្រកាស​​សង្គ្រាម​ជា​មួយ​អាល្លឺ​ម៉ង់ ។ *ឆ្នាំ១៩៤៦-បារាំង​អនុ​ម័ត​​រដ្ឋ​ធម្ម​នុញ្ញ​ជា​ប្រទេស​សាធា​រណ​​រដ្ឋ​​លើក​ទី៤។

​ផឹកស្រា​​ស្រវឹង​ជិះម៉ូតូ​បុក​រថយន្ត​សន្លប់​ម្នាក់ និងរបួស​​ស្រាល​ម្នាក់​

Posted: 12 Oct 2011 07:34 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​១២​និង​​​២០នាទី​រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​​១៣ តុុលា មាន​ម៉ូតូ​​ម៉ាកឌ្រីម សេ១២៥ មួយ​គ្រឿង បើក​ទៅ​បុក​រថយន្ត​​ម៉ាកកាមរី​​​​​តូយ៉ូតា ​​មួយ​គ្រឿង ស្ថិត​នៅ​​ត្រង់​​ចំណុច​ផ្លូវ​​​កែង​​​​២៧៦ និង​​​១១៣ ទល់​មុខ​​ភោជនីយដ្ឋាន​​​អូខេ ​ក្នុងសង្កាត់​បឹង​កេង​កង​ទី​​២ ខណ្ឌចំការមន ។ ឧបទ្ទវ​ហេតុ​​នេះ បណ្តាល​​​ឱ្យ​ភាគី​​​ខាងម៉ូតូ​​​រង​របួសធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ​​ព្រមទាំង​​​ខូច​ខាត​​ម៉ូតូ​​ផងដែរ​។​

ពិធីប្រណាំង​ទូកអ​ប​អរ​សាទរ​​ថ្ងៃ​ចេញ​ព្រះ​វស្សា​​ និង​ត្រៀម​ប្រកួត​​​នៅ​រាជធានី​ភ្នំពេញ

Posted: 12 Oct 2011 07:28 PM PDT

ក្រុមកីឡាករ​ប្រណាំងទូក​ដែលបានមក​ចូលរួមប្រកួត
ខេត្ត​បាត់​ដំបង ៖ នា​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​តាម​ដង​ស្ទឹង​សង្កែ​បាន​រៀប​ចំ​ការ​ប្រណាំង​ទូក​​​ដើម្បី​អប​អរ​សាទរថ្ងៃ​ចេញ​ព្រះ​វស្សា​ និង​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​រាជ​ធានី​ភ្នំេពញនា​ពេល​ខាង​មុខ​​ក្រោម​អធិបតី​ភាព លោក​ប្រាជ្ញ ចន្ទ​ អភិ​បាល​ខេត្ត​ លោក​រស់​ រេន រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​ លោក​អ៊ុក វង្ស​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!