The Phnom Penh Post - KHMER: “ធានា​គារកណ្តាល​​កូរ៉េ​ បន្ត​រក្សា​​អត្រា​កា​រ​ប្រាក់ថេរ ​៤ខែ​ជាប់គ្នា” plus 5 more

The Phnom Penh Post - KHMER: “ធានា​គារកណ្តាល​​កូរ៉េ​ បន្ត​រក្សា​​អត្រា​កា​រ​ប្រាក់ថេរ ​៤ខែ​ជាប់គ្នា” plus 5 more


ធានា​គារកណ្តាល​​កូរ៉េ​ បន្ត​រក្សា​​អត្រា​កា​រ​ប្រាក់ថេរ ​៤ខែ​ជាប់គ្នា

Posted: 13 Oct 2011 12:49 AM PDT

សេអ៊ូលៈ ដូច​​អ្វី​ដែល​បាន​​រំពឹង​ទុក ធនា​គារ​កណ្តាល​កូរ៉េ​ខាង​ត្បូង បាន​រក្សា​​​អត្រា​ការ​ប្រាក់​គោល​របស់​ខ្លួន​ឲ្យ​នៅ​កម្រិត​ដដែល​​ក្នុង​ រយៈ​ពេល ​៤​ខែ​ជាប់​គ្នា​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍ គឺ​ស្ថិត​ក្នុង​កម្រិត​ ៣,២៥​ភាគ​រយ​។​

កំណើន​សេដ្ឋកិច្ច​ម៉ាឡេ​ស៊ី អាច​ខុស​ពី​ការ​រំពឹង​ទុក​

Posted: 12 Oct 2011 11:47 PM PDT

គូឡាឡាំពួរៈ​ វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ម៉ាឡេស៊ី (MIER) បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី អាច​ខុស​ពី​ការ​ព្យាករ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំនេះ ​ដោយ​សារ​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ធ្លាក់​ចុះ ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​។

ការនាំ​ចេញ-ចូល​របស់​ចិន​ធ្លាក់ ​ជា​ឱកាស​សម្រាប់​ចិន​យក​លេស ​ជំទាស់​ការ​ដាក់​សម្ពាធ​ពី​អាមេរិក​រឿង​ប្រាក់​យន់​

Posted: 12 Oct 2011 11:42 PM PDT

ប៉េកាំងៈ អតិរេកពាណិជ្ជកម្ម​ចិន បាន​ធ្លាក់​ចុះ​​​ពីរ​ខែ​ជាប់​គ្នា​គិត​ត្រឹម​​ខែ​កញ្ញា​ ​ដោយ​សារ​ កំណើន​​នាំ​ចេញ​ និង​នាំ​ចូល​ បាន​ធ្លាក់​ចុះ​ក្រោម​កម្រិត​ព្យាករ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ថយ​ចុះ​នៃ​​កំណើន​សេដ្ឋកិច្ច​ពិភពលោក

ក្រុមហ៊ុន​ ហុងដា​ របស់​ជប៉ុន ​នៅ​ប្រទេស​ថៃ​បិទទ្វា​រ​ដោយ​សារទឹក​ជំនន់

Posted: 12 Oct 2011 11:32 PM PDT

បាងកកៈ ក្រុម​ហ៊ុនហុងដា​ម៉ូទ័រ បានបិទ​រោង​ចក្រ​មួយ​នៅ​​តំបន់​ភូមិ​ភាគ​កណ្តាល​ប្រទេស​ថៃ ដោយ​សារ​ទឹក​ជំនន់ ​ដែល​បណ្តាល​ឲ្យបាត់​បង់​ការ​ផលិត​កម្ម ៤,៧​ភាគរយ​នៃ​ផលិត​កម្ម​សកល​របស់​ក្រុម​ហ៊ុន​ ព្រម​ទាំង​​បាន​បន្ថែម​ឲ្យ​មានភាព​អាក់​ខាន​សង្វាក់​ផលិតកកម្ម​ពីលើ​លទ្ធផល​ នៃ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ជប៉ុនទៀត​ផង។

ក្រុម​បំផ្ទុះ​អត្ត​ឃាត​ និង​ការ​វាយ​ប្រហារ​បាន​សម្លាប់​​ប៉ូលិស​ក្រុង​បាដាត​​​២៨​នាក់

Posted: 12 Oct 2011 11:29 PM PDT

ក្រុង​បាដាត: កុ្រម​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ និងការ​បំផ្ទុះ​នៅ​តាម​ផ្លូវ​​បាន​កំណត់​ទិស​​ទៅ​លើ​ប៉ូលិស​នៅ​ទូ​ទាំង​ ក្រុង​បា​ដាត​កាល​ពី​ថ្ងៃ​ពុធ​ សម្លាប់​មនុស្ស​យ៉ាង​តិច​​២៨​នាក់​ និង​រាប់​សិប​នាក់​ទៀត​​បាន​រង​របួស​នៅ​ថ្ងៃ​ទី​ពីរ​​នៃ​ការ​បំផ្ទុះ​គ្រាប់ ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រដ្ឋ​ធា​នី​ប្រទេស​អ៊ីរ៉ាក់​ក្នុង​រយៈ​ពេល​មិន​ ដល់​១​សប្ដាហ៍​ផង។

កូន​ប្រុស​កាដាហ្វី លោក ម៉ូតាស៊ីម ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុងស៊ីតេ

Posted: 12 Oct 2011 09:42 PM PDT

កូន​ប្រុស​កាដាហ្វី លោក ម៉ូតាស៊ីម ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុងស៊ីតេ

ក្រុង​ទ្រី​ប៉ូលី: ប្រ​ធាន​ក្រុម​ប្រឹក្សា​បដិ​វត្តន៍​ក្នុង​ក្រុង​ទ្រី​ប៉ូលីបាន​ថ្លែង​ថា កូន​ប្រុស​លោក​ កាដាហ្វី ឈ្មោះ ម៉ូ​តាស៊ីម ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ពុធ​ ខណៈ​កំពុង​ព្យាយាម​រត់​គេច​ចេញ​ពី​ក្រុង​នេះ។ វរៈ​សេនីយ៍​ឯក​លោក អាប់​ឌុល​ឡះ ណាគឺ បាន​ប្រាប់​រ៉យ​ទ័រ​ថា៖​ «គាត់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ​ក្នុង​ក្រុង​ស៊ីតេ»។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!