Koh Santipheap Daily

Koh Santipheap Daily


ឆក់​កាបូប​​​បានហើយ​​រត់ចូល​ទៅ​ពួនក្នុង​ផ្ទះ​​ប្រជាពលរដ្ឋ​​​ប៉ូលិស​​​​ក្របួច​​ជាប់ទាំង​​​​២​នាក់​

Posted: 10 Oct 2011 01:03 AM PDT

ចោរឆក់ទាំង២នាក់ពេលឃាត់ខ្លួន
រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រី​​​​ប៉ូលិស​ច​ម្រុះ​​​​​ខណ្ឌ​ចំការមន ​សហការជាមួយមន្ត្រី​​ប៉េអឹម​​ក្រុង​ក្របួច​បាន​ចោរ​ស្ទាវ​​ចំនួន​២នាក់ ​​ខណ​ៈ​ពេល​​​ដែល​ពួក​គេ​​​​ធ្វើ​សកម្មភាព​​ឆក់​កាបូបពី​​​ស្ត្រីម្នាក់​​ ដែលកំពុង​​ដើរ​ចូល​​ក្នុង​​ផ្សារអូឡាំពិកបានសម្រេច​​ ហើយ​​ព្យា​យាម​បើក​ម៉ូតូគេច​ឆ្ពោះ​មក​​​​ផ្លូវ​​លេខ​​​៤៣២ ​​ដល់​ផ្ទះ​របស់​​ប្រជា​ពលរដ្ឋ​​​​​ម្នាក់​​លេខ៤៨Eo សង្កាត់បឹង​ត្របែក ​​​ខណ្ឌចំការមន

នាវា​អ៊ីរ៉ង់​​មាន​​សិទ្ធិ​​ស្ថិត​ក្នុង​ដែន​ទឹក​អន្តរជាតិ

Posted: 10 Oct 2011 01:02 AM PDT

នាវា​ចម្បាំង​​អ៊ីរ៉ង់​​មួយ​គ្រឿង
ឧត្តម​នាវី​ ហាប៊ី បុលឡាហ៍ ​សៃយ៉ា​រី ប្រមុខ​កង​​ម៉ារីន​អ៊ីរ៉ង់​​​ថ្លែ​ងកាលពី​ថ្ងៃទី៩ ​តុលា ថា ​នាវា អ៊ីរ៉ង់​​​មានសិទ្ធិ​​ពុំ​អាច​​បដិសេធ​បានក្នុង​ការ​​​មាន​វត្ត​​មាន​យ៉ាងសកម្ម​ក្នុងដែន​ទឹកអន្តរជាតិ ។

ភូមិ​​2នៅក្នុង​ស្រុក​សាលា​​ក្រៅ​ជន់លិចប៉ះពាល់​​ប្រជា​ពលរដ្ឋ​24គ្រួសារ

Posted: 10 Oct 2011 01:00 AM PDT

លំនៅឋានដែលបាក់ស្រុត
ខេត្តប៉ៃលិន ៖ គ្រោះទឹក​ជំនន់បានបន្ត​​ជន់​លិចភូមិចំនួន២ទៀត​​​គឺ​ភូមិផ្សារព្រំ និងភូមិ​អូរ​រអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយ​​​បើ​ទោះ​ជា​​មក​ដល់​ថ្ងៃទី៨ តុលា ទឹកបានស្រកទៅ​វិញ​​ជា​​បណ្តើរៗហើយ​ក្តីតែប្រជាពលរដ្ឋមួយ​ចំនួន​ នៅតែមានការភ័យតក់​ស្លុត ព្រោះទឹកជំនន់​នេះ​សឹង​តែឆក់យកជីវិតក្រុមគ្រួសារពួកគាត់​មួយ​ ចំនួនទាំងពាក់កណ្តាល​អធ្រាត្រ ។

ទស្សន​កិច្ច​​របស់​​លោក​ពូ​ទីន​នៅ​​ចិន​ផ្តោត​​លើ​កិច្ច​​សហ​ប្រតិ​​បត្តិ​ការ​​ទ្វេ​ភាគី​

Posted: 10 Oct 2011 12:59 AM PDT

លោក​វ្ល៉ា​ឌី​មៀរ ពូទីន​
ទស្សន​កិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូទីន​ នៅ​ចិន​ដែល​គ្រោង​ធ្វើ​នា​សប្តាហ៍​នេះ​នឹង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២​ក្នុង​កម្រិត​ថ្មី​មួយ​។ មុន​ពេល​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នេះ​នៅ​ចិន​ចាប់​ផ្តើម​ពី​​ថ្ងៃ​ទី​១១ តុលា ទៅ​លោក​ពូទីន​គូស​បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​ជាមួយ​មេ​ដឹក​នាំ​ចិន​ទាំង​ឡាយ​នឹង​មាន​ការ​វិវត្តន៍​​ជា​វិជ្ជ​មាន​មួយ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​។

វៀតណាម​​មាន​​គម្រោង​នាំ​ចេញ​អង្ករ​​ក្នុង​ត្រី​មាស​​ទី៤ ​​ឆ្នាំ​២០១១ ​ឱ្យ​បាន​១,១​​លាន​​តោន ​ដើម្បី​គម្រប់​​​ប្រចាំ​ឆ្នាំ​​៧​លាន​​តោន

Posted: 10 Oct 2011 12:53 AM PDT


សមា​គម​ស្បៀង​អាហារ​​វៀត​ណាម (VFA) ​បញ្ជាក់​ថា នឹង​ដាក់​គម្រោង​​នាំ​ចេញ​អង្ករ​​ឱ្យ​បាន​១,១​លាន​តោន ក្នុង​ត្រី​មាស​ទី៤ ​​នៃ​ឆ្នាំ​២០១១ នេះ​ដើម្បីឱ្យ​​ចំនួន​អង្ករ​​នាំ​ចេញ​សរុប​បាន៧​លាន​តោន ។ ​លោក​ហ្វាម វ៉ាន់​បាយ អនុ​ប្រធាន​​សមា​គម VFA បាន​ថ្លែង​ថា

រថ​យន្ត​កែ​ច្នៃ​នៅ​តែ​ដឹក​ទំនិញ​សំពីង​សំពោង​តាម​ដង​ផ្លូវ​

Posted: 10 Oct 2011 12:47 AM PDT

រថយន្តដែលដឹកសំពីងសំពោងតាមដងផ្លូវ
ខេត្ត​តា​កែវ ៖ បើ​ទោះ​បី​ជា​មាន​ប៉ូលិស​ចរា​ចរ​​ដាក់​នៅ​តាម​គោល​ដៅ​ដើម្បី​ត្រួត​ពិនិត្យ​ ​ការ​អនុវត្ត​​ច្បាប់​ចរា​ចរនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​រាល់​ថ្ងៃ​យ៉ាង​ណា​ក៏ ​ដោយ​ ​ក៏​គេនៅ​តែ​សង្កេត​​ឃើញ​រថ​យន្ត​ដឹក​ទំនិញ​ខ្ពស់​សំពីង​សំពោង​នៅ​តែ​​ ធ្វើចរា​ចររាល់ថ្ងៃ​ដដែល​។ ​មន្ត្រី​ប៉ូលិស​ចរា​ចរ​ខេត្ត​ម្នាក់​ប្រាប់​កោះ​សន្តិ​ភាព​ថា រថ​យន្ត​ដែលដឹក​សំពីង​សំពោង​រាល់​ថ្ងៃ​នេះ​មាន​រថ​យន្ត​កែ​ច្នៃ​ដែល​ដឹក​ ទំនិញ​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ភ្នំ​ដិន​មក​ស្រុក​គិរី​វង់​២​ទៅ​៣​គ្រឿង​ ចូល​មក​ខេត្ត​រៀង​រាល់​ថ្ងៃ​មិន​មាន​អ្នក​ចាប់​ឃាត់​ឡើយ បើ​ទោះ​បី​ជា​កន្លង​មក​អាជ្ញា​ធរ​ខេត្ត​បង្កើត​ក្រុម​ចម្រុះ​មាន​ប៉ូលិស​ ចរាចរ

បុរសអ្នកទិញ​​​អេត​ចាយ​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លាប់​

Posted: 10 Oct 2011 12:45 AM PDT

សពបុរសអ្នកទិញអេតចាយ
រាជធានីភ្នំពេញ​​​​ ៖ ​​បុរសអ្នក​​​ដើរទិញ​​​អេត​ចាយ​​​ម្នាក់​ឆក់ខ្សែភ្លើង​ស្លាប់ ខណៈ​​កំពុង​តខ្សែ​ភ្លើង​​​ចំមុខ​តំណ​ប៉ះ​​​ឆក់​ដាច់​ផ្ងារ​ បណ្តាល​ឱ្យ​​​​​ធ្លាក់​ទឹក​​​​ស្លាប់​តែម្តង ​​កាលពីវេលាម៉ោង​​​​៧​និង​​២០​នាទី​​​យប់ថ្ងៃទី​​៩ តុលា ២០១១ នៅ​​ភូមិកណ្តាល ​សង្កាត់ច្បារអំពៅទី​២ ខណ្ឌ​​មានជ័យ​។

បុរស​ម្នាក់​​ប៉ុនប៉ង​លោត​ទឹក​​សម្លាប់​ខ្លួនព្រោះ​ខឹង​ប្រពន្ធ​​​

Posted: 10 Oct 2011 12:44 AM PDT

បុរសប៉ងធ្វើអត្តឃាត
ខេត្ត​កំពត ៖ ​បុរស​ម្នាក់​បាន​លោត​ទឹក​​​សម្លាប់​​ខ្លួន​​​នៅក្នុង​ប្រឡាយ​មួយ​​ត្រូវ​ បាន​ក្មេង​ប្រុស​​ម្នាក់​ប្រទះឃើញ​​​​ក៏​មាន​ការ​ឆោឡោ​​ដឹង​ដល់​​​​សាច់​ ញាតិ​ទៅ​ស្រង់​ចេញ​ពីក្នុងទឹក​​​​ដឹក​តាម​រ៉ឺម៉ក​​ច្នៃ​មក​​កាន់​​មន្ទីរ​​ ពេទ្យ​​​ស្រុក​ កំពង់​​ត្រាច​​ កាលពី​​​រសៀល​​ថ្ងៃទី​​៧ តុលា ។ ​

ចង់​​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​​មិន​បាន​ដូច​បំណង​ប៉ង​លោ​ត​ទឹក​សម្លាប់​ខ្លួន​

Posted: 10 Oct 2011 12:28 AM PDT

ជនប៉ងធ្វើអត្តឃាត
ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់បានលោត​ទឹកពីលើស្ពានសេកុងប៉ងធ្វើអត្តឃាត តែត្រូវ​​គេជួយសង្រោ្គះទាន់ពេលវេលា​កាល​ពី​ម៉ោង​២​និង​៥៩នាទីរសៀល ថ្ងៃទី៩ តុលា ។ បើតាមសាក្សីឃើញហេតុការណ៍​និយាយថា មុនពេលកើតហេតុយុវជនម្នាក់នេះ​បានជិះម៉ូតូ​ឌុប​មកលើស្ពានសេកុងក្នុងសភាព​ ស្រពាប់​ស្រពោន​ហាក់បីដូចជាមានទុក្ខកង្វល់អ្វី​មួយ​​បន្តិច​ក្រោយ​​មក​

សម្ពោធ​ដាក់​​​ឱ្យប្រើប្រាស់​​​រុក្ខ​វិថី​​អង្គរ​តភ្ជាប់​​​​ពីរង្វង់មូល​​​កាំ​កូ​​ស៊ីធី​​ចូលទៅ​កាន់​បុរី​​អង្គរ​​ភ្នំពេញ​

Posted: 10 Oct 2011 12:25 AM PDT

លោកអភិបាលរាជធានីកាត់ខ្សែបូ
រាជធានីភ្នំពេញ​​​​ ៖​ ផ្លូវ​​ថ្មី​​​​មួយខ្សែ​​​​ដែលមិន​​ធ្លាប់​មាន​​ពីមុនមក ហើយ​ត្រូវ​បាន​សាលា​​រាជ​ធានី​​ភ្នំពេញ​បើកការ​ដ្ឋាន​​​ស្ថាបនា​កាលពី​​ ខែកុម្ភៈ ​​ឆ្នាំ​២០១១ ​ជា​រុក្ខ​វិថី​​​ដ៏ធំទូលាយ​​តភ្ជាប់ពី​រង្វង់​មូល​កាំកូស៊ីធី ចូលទៅកាន់​បុរី​​​អង្គរ​​ភ្នំពេញ ​ពេល​នេះ​ស្ថាបនា​​​​រួចរាល់ និង​​​សម្ពោធដាក់​ឱ្យប្រើ​ប្រាស់​​​​​ជា​ផ្លូវ​ការ​​​ចាប់ពីពេលនេះ​តទៅ ។ ​

​ជិះម៉ូតូ​​ទៅលេង​បាល់​​​ត្រូវគេ​ព័ទ្ធ​​​​វាយ​បាក់ដៃ​ស្តាំ ​និង​ចា​ក់​ធ្លុះត្រចៀក ​​ក្រុមជន​ដៃ​ដល់​​​មានកាំភ្លើង​​​​បាញ់​គំរាម​​​មិន​ឱ្យ​ឃាត់​​​ខ្លួន​

Posted: 10 Oct 2011 12:22 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​ម្នាក់​​ត្រូវជន​​ដៃ​ដល់​​​​​មួយក្រុម​ស្ទាក់​ផ្លូវ​​​វាយ​បាក់ដៃ​ ស្តាំ​ ​​និង​ចាក់​ធ្លុះ​​​ត្រចៀក​ម្ខាង ​ខណៈ​ពេល​​ដែលជិះ​ម៉ូតូ​មក​លេង​​​បាល់ ប៉ុន្តែ​មិន​​​ទាន់​បាន​លេង​​​ផង ក៏​​ត្រូវ​គេ​វាយ​តែម្តង​ កាល​ពី​​វេលា​ម៉ោង​​​៥​និង​​១៥នាទី​​ល្ងាច​ថ្ងៃទី​​៩ តុលា ​​នៅ​​ចំណុច​​ភូមិថ្មី ​​សង្កាត់​ដង្កោ ​ខណ្ឌដង្កោ​។​

ម៉ូតូ និងម៉ូតូ​បុកគ្នា​​​​​ ម្ខាង​របួស​ស្រាល​​ម្ខាង​​​ធ្លុះ​​ភ្លៅ​

Posted: 10 Oct 2011 12:18 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ខណៈ​ពេល​​​កំពុង​​ជិះ​ម៉ូតូ​ឌុប​ប្អូន​ថ្លៃ ត្រឡប់​មក​​​ពីលេង​​​​បង​ប្អូន​នៅ​ខេត្ត​កំពង់ស្ពឺ​ ស្រាប់តែ​មាន​ម៉ូតូ​​​មួយគ្រឿងទៀត​បើក​មក​​​បុកគ្នា​ពេញទំហឹងជាមួយ​ម៉ូតូ​ ខាង​លើ​ ​​បណ្តាល​​​ឱ្យ​ម្នាក់​​​​​ដួលធ្លុះ​ភ្លៅ​​ រយះ​ថ្ងាស មើលទៅ​​​គួរ​ឱ្យស្រៀវ​សាច់។ គ្រោះថ្នាក់​​ចរាចរណ៍​​នេះ​បាន​កើតឡើង​​​កាលពីវេលាម៉ោង​១០យប់​ថ្ងៃទី​​៩ តុលា នៅតាម​បណ្តោយ​​​​ផ្លូវ​ជាតិ​លេខ​​​​​៤ ​ជិតស្តុប​​ផ្សារ​ដីហុយ ​​ស្ថិតនៅ​​​​ភូមិ​ស្លែង​​​រលើង សង្កាត់ទឹក​ថ្លា

​ជិះម៉ូតូទៅលេង​មិត្តភក្តិ​​រថយន្តទួរីស​បុក​ពី​​ក្រោយ​ផុងលលាដ៍ក្បាល​​ពេទ្យ​ថា សង្ឃឹម​រស់​តិច​

Posted: 10 Oct 2011 12:05 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​​ម្នាក់​​បាន​រង​របួស​នៅ​​សល់​តែ​​ដង្ហើម​​​ចង្រិត ​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​​តាម​បណ្តោយ​​ផ្លូវ​​​​​សេដ្ឋកិច្ច​​​​ពិសេស​រាជ​ ធានីភ្នំពេញ​​​​​ទៅ​លេង​​​មិត្ត​ភក្តិ ​​លុះ​ជិះ​​ដល់​ពាក់​កណ្តាល​​​ស្រាប់តែ​​​មាន​រថយន្ត​​​​ទួរីស​​១គ្រឿង​បាន​ បើក​មក​បុក​ពី​ក្រោយ​​បណ្តាល​​ឱ្យ​​​មនុស្ស​​ផ្លោង​ទៅ​​​​បោក​ក្បាល​​ជា​ មួយបង្គោល​ភ្លើង ​ផុង​លលាដ៍​ក្បាល និង​​​បាក់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​​។ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​​​កាលពីវេលាម៉ោង​​​​៧​និង​​​​១០​នាទី​

នាងរែដវ៉ាន់ស្កា​យកឈ្នះ​ជើងឯក​តឺន្នីស​នៅចិន

Posted: 09 Oct 2011 11:57 PM PDT


កីឡាការិនី​ប៉ូ​ឡូញ​អា​នី​យ៉េស្កា​ រែដ​វ៉ាន់​ស្កា​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី​China Openបន្ទាប់​ពី​បាន​ផ្តួល​កីឡាការិនីអា​ល្លឺម៉ង់​អ៊ែន​ឌ្រា ប៉េតកូ​វិច​ក្នុង​លទ្ធផល​ពិន្ទុ​៧-៥,០-៦​និង​៦-៤​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩​តុ​លា​នៅទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន​។

សាកល​​វិទ្យា​ល័យ​2​របស់​​ចិន​ស្ថិត​​ក្នុង​​ចំណាត់​ថ្នាក់​​សាកល​​វិទ្យា​ល័យ​​ប្រសើរ​​ជាង​គេ​​បំផុត​​ទាំង​​200លើ​​ពិភព​លោក​

Posted: 09 Oct 2011 11:55 PM PDT

សាកល​​វិទ្យា​ល័យ​​ក្រុង​ប៉េកាំង​
ចំណាត់​ថ្នាក់​ឆ្នាំ​២០១១​នៃ​បណ្តា​សាកល​វិទ្យា​ល័យ​ដែល​ប្រសើរ​ជាង​គេ​បំផុត​លើ​ពិភព​លោក​ត្រូវ​បាន​លាត​ត្រដាង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​កាសែត​អង់​គ្លេស​ TIMES ក្រោម​ចំណង​ជើង​ថា HIGHER EDUCATION SUP-PLE​MENT។

រថ​យន្ត​កាម​រី​ចង​កំហឹង​ជាមួយ​របង​វត្ត​ ផ្អើល​អស់​អ្នក​ស្រុក​រកា​កណ្តាល​

Posted: 09 Oct 2011 11:54 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ក្រចេះ ៖ រថ​យន្ត​កាមរី​គូទ​ស្វិត​មួយ​គ្រឿង​​បុក​រះ​ផ្អើល​ពេញ​ផ្លូវ​បង្ក​ឱ្យ​ខូច​ ខាត​តូប​លក់​គ្រឿង​ទេស​ និង​ជ្រុល​ទៅ​បុក​របង​វត្ត​ ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​មនុស្សរង​របួស​ទេ​។ មន្ត្រី​ប៉ូលិស​​ចរា​ចរឱ្យ​ដឹង​ថា រថ​យន្ត​នោះ​ពណ៌​​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​៧៧៩១ភព​២ បើក​បរ​ដោយ​បុរស​​ឈ្មោះ​គ្រុយ សុខ​ហាក់ អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ថ្មី ឃុំស​ណ្តាន់​ ស្រុក​សំបូរ​។ គេ​សន្និ​ដ្ឋានថាបុរស​អ្នក​បើក​បរស្រវឹង​ស្រា។

ជំនន់​ទឹកភ្លៀង​​លេប​ត្របាក់​​ផ្ទះ​មួយ​ខ្នង​​របស់​កង​ទ័ព​​ការ​ពារ​ព្រំ​ដែន​

Posted: 09 Oct 2011 11:50 PM PDT

ប្រជាពលរដ្ឋដែលគ្មានទីជម្រក
ខេត្តប៉ៃលិន ៖ នេះជាលើកទី២ ហើយ​ដែល​គ្រោះធម្មជាតិនៅក្នុងឆ្នាំ២០១១ ដោយ​សារ​ទឹកភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល២-៣ថ្ងៃ ធ្វើឲ្យទឹកនៅលើភ្នំខៀវហូរធ្លាក់យ៉ាង​គំហុក ជាហេតុបណ្តាលឲ្យមានទឹកជំនន់ហូរ​កួច​ត្របាក់​ ដីមាត់អូរប្រវែងជាង៣ម៉ែត្រដោយទាំង​ផ្ទះ​របស់គ្រួសារមួយដែលសង់នៅក្បែរមាត់អូរ ​នោះ​អស់១ខ្នង ផ្ទះបាយ១ខ្នង និងបង្គន់១ទៅ​ជា​មួយ ។

​អ័ព្ទ​​យ៉ាង​ក្រាស់​នឹង​​បន្ត​​​​មាន​​នៅពួក​​កណ្តាល ​និង​ភាគខាង​​កើត​​​​ចិន​

Posted: 09 Oct 2011 11:45 PM PDT

ទិដ្ឋភាព​អ័ព្ទ​ ​​នៅ​​មុខទីលាន​ធៀន​​អានមេន ក្រុង​​​ប៉េកាំង
​អាជ្ញាធរ​​​​ឧតុនិយម​​​​ចិន​បាន​​ចេញ​កាលពីថ្ងៃទី​​​​៩ តុលា ​​នូវការប្រកាស​អាសន្នពណ៌ខៀវ​​មួយ​ចំពោះ​​​​​អ័ព្ទយ៉ាងក្រាស់​​​នៅភាគកណ្តាល​​ និង​ភាគ​ខាង​កើតចិន ​ដោយព្យាករណ៍​​​ពីការមើល​​អ្វីមិន​ច្បាស់ក្នុង​តំបន់​​​ទាំងនេះ ​​នា​យប់ថ្ងៃទី​​​៩ និង​ព្រឹក​ថ្ងៃទី​​​​១០ តុលា​។​

លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ​យីងឡាក់​ ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​​ទៅ​​​កាន់​​ប្រទេស​​ម៉ាឡេស៊ី​ និង​​សិង្ហ​បុរី​ ​ដោយសារ​​ទឹកជំនន់​គំរាម​​ក្រុង​បាងកក​

Posted: 09 Oct 2011 11:38 PM PDT

ទឹកជំនន់​អាក្រក់​បំផុត​ប្រចាំ​ទសវត្ស​ក្នុងប្រទេសថៃ​ បាន​ជម្រុញ​ឱ្យ​លោកស្រី​នាយករដ្ឋ​មន្ត្រីពន្យារ​ពេលក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការទៅ​ កាន់ប្រទេស​សិង្ហ​បុរី ​និងម៉ាឡេស៊ី​ ព្រោះ​ទី​ក្រុង​បាងកក​​រង​ការ​គំរាម​​កំហែង​ ដោយសារ​ទឹក​ជំនន់ ​បន្ទាប់ពី​កម្រិត​​ទឹក​​បានឡើង​​​យ៉ាង​គំហុក​នោះរួច​មក​។​

កីឡាករវេត​ទែលឈ្នះ​ជើងឯក​ F1​ពិភពលោក​២០១១​បន្ទាប់ពី​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ៣នៅ​ជប៉ុន

Posted: 09 Oct 2011 11:24 PM PDT

 កីឡាករ​អាល្លឺម៉ង់វេតទែល
កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សម្តែង​​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេយក​ឈ្នះ​ជើង​ឯក​ពិភពលោក​ប្រ​ចាំ​ឆ្នាំ​២០១១​បន្ត​ពី​ឆ្នាំ​ចាស់​ឆ្នាំ​២០១០​ក្រោយ​ពី​បញ្ចប់​ការ​ប្រណាំង​នៅ​​ប្រទេស​ជប៉ុន​ក្នុង​លំ​ដាប់​ទី​៣​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​៩​​ខែតុលា​​កន្លង​ម​ក​នេះ​ ។​ វេតទែល​វ័យ​២៤ឆ្នាំ​បើក​បរ​ឲ្យ​ក្រុម​ប្រណាំង​រេដប៊ុល​ឆ្លង​កាត់​ការ​ប្រណាំង​១៥​កម្ម​វិធី​ក្នុង​ឆ្នាំ​២០១១នេះ

អភិ​បាល​​រង​ខេត្ត​សៀមរាប​ស្រវឹង​​បើក​រថយន្ត​បុក​ម៉ូតូ​​​ បើក​រត់​ផ្អើល​អស់​មួយ​ចំហៀង​ក្រុង​

Posted: 09 Oct 2011 11:05 PM PDT

រថយន្តរបស់លោកអភិបាលរងខេត្ត
ខេត្តសៀមរាប ៖ លោក​សង់ រី​ហា អភិ​បាល​រង​ខេត្ដសៀមរាប​​រួម​ទាំង​​មិត្ត​ភក្តិ​​ពីរ​នាក់​​ទៀត បាន​រង​ការ​ចោទប្រកាន់​ថា ស្រវឹង​​ទាំង​អស់​​គ្នា​ និងបើករ​ថយ​ន្ដវីហ្គោបុក​ម៉ូតូ​មួយ​​គ្រឿង​ ​​ពីក្រោយ​​ពេញ​ទំហឹង​​ និង​អូស​ជិត​២០​ម៉ែត្រ បណ្ដា​​លឱ្យ​អ្នក​ជិះ​ម៉ូតូរង​របួស​​បាក់ជើង​ និង​រយះ​ក្បាល​យ៉ាងដំណំ ​​ហើយមាន​បំណង​បើក​រត់គេច​ផ្អើល​អស់​មួយ​ចំហៀង​ក្រុង​តែ​ទីបំផុត​ត្រូវ​​ ប៉ូលិស​ស្ទាក់​ចាប់​បាន​។ ហេតុការណ៍​នេះត្រូវ​​គេ​រាយការណ៍​ឱ្យ​ដឹង​

សមត្ថកិច្ច​​​ផ្នែក​រដ្ឋ​​បាល​ព្រៃឈើ​​​ក្រចេះ ​​សហការ​​​រុករក​ឃើញ​ឈើប្រណីត​​​លាក់​ទុក​ក្នុង​​​ព្រៃជាង​​​​៨ម៉ែត្រគូប​

Posted: 09 Oct 2011 11:02 PM PDT

ឈើប្រណីតដែលរកឃើញ
​ខេត្តក្រចេះ​​​​​ ៖ ​បច្ចុប្បន្ននេះ​​​​ទោះបីជា​សកម្ម​ភាពលួចដឹក​ឈើ​​ប្រណីតខុសច្បាប់​​​ ពីសំណាក់​​​ក្រុម​ឈ្មួញ​​​ទៅតាម​រូបភាព​​​តូច​តាច​នៅ​តែ​កើត​មាន​​យ៉ាង​​​ ណាក្តី ​ក៏ការ​ចុះ​សហការ​​របស់ក្រុម​​​សមត្ថកិច្ច​​​ប្រដាប់អាវុធ​​​​​​ជា​មួយ និង​ស្ថាប័ន​​​​រដ្ឋ​បាលព្រៃ​ឈើក្នុង​​ដែនសមត្ថកិច្ច ​​ផ្នែករដ្ឋបាល​​ព្រៃឈើ​​ក្រចេះ​​​នៅតែ​បន្ត​​​សកម្មភាពចុះស្រាវ​ជ្រាវ​​​ រុករក​​​បានជាបន្ត​​​បន្ទាប់​។​

​ស្រវឹងធ្លាក់​ភ្នែក​​​បោះពួយ Fino ​​ទៅ​បុក​​​រថ​យន្ត​ដឹក​​ខ្សាច់​​​​ស្លាប់​ខ្លួនឯង​

Posted: 09 Oct 2011 09:20 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​បុរស​​​​ម្នាក់ក្នុងស្ថាន​ភាព​ស្រវឹង​​​បាន​បោះពួយម៉ូតូ​​ទៅបុក​រថយន្ត​​ ដឹកខ្សាច់ ​​​១គ្រឿង ​ចំពីមុខ​ បណ្តាល​​ឱ្យ​​ស្លាប់ខ្លួនឯង ខណ​ៈ​​​ពេលបញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរពេទ្យ​​ ដែលគ្រោះថ្នាក់​​​​ចរាចរណ៍នេះកើតឡើង​​​​​​​នៅ​វេលា​ម៉ោង​​​៦​និង​​​​​​ ៣០នាទី​​​​ល្ងាច​ថ្ងៃទី​​​៩ តុលា ​តាមបណ្តោយ​​​​​ផ្លូវ​ ៣៧១ ​ហៅផ្លូវ​​​សឡា ​​ស្ថិត​​​ក្នុងភូមិ​​​ទ្រា​​៣ សង្កាត់ស្ទឹងមានជ័យ ​​ខណ្ឌ​មាន​ជ័យ ​។​

​យុវជន​​​ម្នាក់​​​តូចចិត្ត​​​​រឿងមិត្ត​ភក្តិ​​ចោទ​ប្រកាន់ ទៅលោត​ទឹក​​​​សម្លាប់​​ខ្លួន​​បញ្ជាក់ពី​ភាពស្មោះត្រង់​

Posted: 09 Oct 2011 09:18 PM PDT

បុរសលោតទឹក
រាជធានីភ្នំពេញ​​​​ ៖ ​​បុរសម្នាក់​​បាន​ជិះម៉ូតូ​​ឌុបទៅ​លោតទឹក​សម្លាប់ខ្លួន​​ពីលើស្ពាន​​​ជ្រោយ ​ចង្វា​ កាលពីវេលាម៉ោង​​៧​និង​​១៥នាទីព្រឹកថ្ងៃ​ទី​​​​១០ តុលា ​​តែពុំ​បានសម្រេច​​​ដូច​​បំណង​ឡើយ​ ​​​​ដោយ​​​សារ​តែ​​​ប៉ូលិស​អង្គភាព​គោលដៅទី​​៣ កា​រ​ពារ​ស្ពាន​​ជ្រោយចង្វា​​​​​ចេញទូក​​អូប័រ​ទៅជួយ​​​សង្គ្រោះ​​​ ទាន់ពេលវេលា​។​

​សេចក្តីជូនដំណឹង​

Posted: 09 Oct 2011 08:45 PM PDT

​សម្តេច ទ្រង់ ​​ឯកឧត្តម ​លោកជំទាវ លោក​ លោកស្រី ប្អូន​ៗ​យុវវ័យ ព្រមទាំង​​​​មិត្ត​​​​អ្នកអាន​​គ្រប់​ស្រទាប់​​​ជាន់ថ្នាក់ ជាទីគោរព​​​​ស្រឡាញ់​! សូម​​មេត្តាជ្រាប​​! រយៈ​ពេលថ្មីៗ​នេះ ​​​​ផ្នែក iT ​គេហ​ទំព័រ​​កោះ​សន្តិភាព​​បាន​និង​កំពុង​ពង្រីក​​​ទំហំ និង​ល្បឿន​​​​នៃ​ការ​​ Posts (ផ្សាយ​)

ពួកប្រឆាំង​​​យេម៉ែន​​ពុំ​ជឿ​​លើ​ការ​​សន្យា​​ចាក​ចេញ​ពី​​អំណាច​​របស់​ប្រធានាធិបតី

Posted: 09 Oct 2011 08:41 PM PDT

មេ​ដឹកនាំ​​​ប្រឆាំង​​យេម៉ែន​​មួយរូប
ពួក​ប្រ​ឆាំង​យេម៉ែន​​ពុំជឿ​​ពាក្យសន្យា​​របស់​លោកប្រធានាធិបតី​​អាលី អាប់ឌុលឡាហ៍ ​សា​ឡេហ៍ថា ​​សុខចិត្ត​​​ចាកចេញ​ពីអំណាច​ក្នុង​បណ្តា​​ថ្ងៃ​ខាងមុខឡើយ ​ហើយ​រំលឹកថា ​នេះជា​លើក​ទី៣​តាំងពីកើត​មានចលាចល​ពី​ខែមករា​មក​ដែល​​​ប្រមុខ​រដ្ឋ​ធ្វើ​​ការ​សន្យា​បែបនេះ ។

រដ្ឋមន្ត្រី​​​ការបរទេស​​​​ស៊ែប៊ី នឹង​មក​ដល់​​​​កម្ពុជា​​​នារាត្រី​​​ទី​១០ តុលា នេះ ដើម្បីរឹត​ចំណង​​​សាមគ្គី និង​ពង្រឹង​​​កិច្ចសហប្រតិបត្តិ​ការ​

Posted: 09 Oct 2011 08:41 PM PDT

រាជធានីភ្នំពេញ​​​​ ៖ រដ្ឋមន្ត្រីក្រសួងការ​បរទេសនៃប្រទេសស៊ែប៊ី លោក​វុក ហ្សេរ៉េមីក នឹងមកដល់ប្រទេសកម្ពុជានៅវេលាយប់ថ្ងៃច័ន្ទទី១០ តុលានេះ​។ នេះបើតាមការបញ្ជាក់​ប្រាប់​ពី​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ។ ថ្លែងតាមទូរស័ព្ទ​ប្រាប់​​កោះសន្តិភាព​នៅព្រឹកថ្ងៃទី១០

​លីប៊ី ៖ ​កង​កម្លាំង​​​​ CNT ​លុក​ចូល​​​​​ជ្រៅក្នុង​​​ទីក្រុង​ ​SYRTE

Posted: 09 Oct 2011 08:38 PM PDT

យុទ្ធ​ជន​​ ​CNT ​នៅ​​​ទីក្រុង​​ ​SYRTE​​
​កង​កម្លាំង​​របស់ក្រុមប្រឹក្សា​​​​ជាតិបណ្តោះ​អាសន្ន​​លីប៊ី ​​​CNT ប្រកាស​កាលពី​ថ្ងៃទី​​​៩ តុលា ​​​ថា វាយដណ្តើម​​​យក​បាន​សាកលវិទ្យាល័យ​​ មន្ទីរ​ពេទ្យសំខាន់ និងមជ្ឈ​មណ្ឌល​​សន្និសីទអ៊ូអា​ហ្គា ​ឌូ​ហ្គូ នៃទីក្រុង​​ SYRTE ជាទីតាំង​​ចុងក្រោយ​មួយ​ក្នុង​ចំណោម​​ទីតាំង​ចុងក្រោយ​​ទាំង​ឡាយ​របស់​ពួក​​អ្នក​នៅ​ស្មោះត្រង់​​​នឹងអតីត​​​ជនលេខ​​១ ​លីប៊ី

ស្រវឹង​ធ្លាក់​​ភ្នែក​​បោះពួយ​ម៉ូតូទៅបុក​រថយន្ត​ដឹក​ដែក​​​ចត​ចោល​ របួសធ្ងន់​

Posted: 09 Oct 2011 08:38 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​ខណៈ​ស្រវឹង​​​ធ្លាក់​ភ្នែក​បាន​បោះពួយ​​​ម៉ូតូ​សង់​កូរ៉េ​​ ពណ៌ខ្មៅ ​១​គ្រឿង ​​​ទៅបុក​រថយន្ត​កូរ៉េ​ដឹក​​​​ដែក​ ដែល​បាន​ចត​ចោល​​លើ​ចិញ្ចើម​ផ្លូវ​​​ បណ្តាល​ឱ្យ​របួស​ធ្ងន់ ត្រូវ​​បញ្ជូនទៅសង្គ្រោះ​​​​​​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើងកាល​ពី​វេលាម៉ោង​​​​​១០​​យប់ថ្ងៃទី​​​​៩ តុលា ​២០១១ ​​​តាម​បណ្តោយ​​ផ្លូវ​​​​​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​​សែន​សុខ​។​

ជិះ​ម៉ូតូ​​ដួល​​ខ្លួនឯង​​សន្លប់​​2ថ្ងៃ​2យប់​​​ដឹកទៅពេទ្យ​វៀត​ណាម​

Posted: 09 Oct 2011 08:37 PM PDT

​ខេត្ត​កំពត​ ៖​ យុវជន​ម្នាក់​ជិះ​​ម៉ូតូ​​ដួល​​​ដោយ​ខ្លួន​ឯង​​​សន្លប់​​​ធំ​២​​យប់​២​ថ្ងៃ​ ​មក​ហើយ​ ហើយ​​​ត្រូវ​នគរ​បាល​​​ដឹក​តាម​រថយន្ត​​សង្គ្រោះ​​របស់​ស្នង​ការ​ដ្ឋាន​​នគរ ​បាល​​ខេត្ត​ទៅ​កាន់​​​​មន្ទីរពេទ្យ​ខេត្ត​គៀង​យ៉ាង ប្រទេេសវៀត​ណាម កាលពី​ព្រឹក​​ថ្ងៃទី​៦ តុលា ដោយ​​​ឆ្លង​កាត់​​​ច្រក​ទ្វារ​​អន្តរជាតិ​​ព្រែក​ចាក។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!