The Phnom Penh Post - KHMER: “អ្នក​ភូមិ​បឹង​កក់ ស្នើ​សុំ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​បារាំង​ជួយ​អន្តរា​គមន៍​រឿង​ជម្លោះ​ដី​ និង​​ផ្ទះ​ល្វែង​” plus 9 more

The Phnom Penh Post - KHMER: “អ្នក​ភូមិ​បឹង​កក់ ស្នើ​សុំ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​បារាំង​ជួយ​អន្តរា​គមន៍​រឿង​ជម្លោះ​ដី​ និង​​ផ្ទះ​ល្វែង​” plus 9 more


អ្នក​ភូមិ​បឹង​កក់ ស្នើ​សុំ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​បារាំង​ជួយ​អន្តរា​គមន៍​រឿង​ជម្លោះ​ដី​ និង​​ផ្ទះ​ល្វែង​

Posted: 30 Jun 2011 09:29 PM PDT

ភ្នំពេញ : លោក​លេខាទី​១​ស្ថាន​ទូត​បារាំង​ បាន​យល់​ព្រម​យក​សំណើ​របស់​អ្នក​ភូមិ​បឹងកក់ យក​ទៅ​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង​នា​ថ្ងៃ​ស្អែក​ ដែល​នឹង​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃទី​២ដល់​៣ កក្កដានេះ។ នេះ​បើ​តាម​សំដី​របស់​អ្នក​ភូមិ។

ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ទាំង​យប់ អ្នក​ភូមិ​នាំ​គ្នា​ដុត​សំបក​កង់​ឡាន​ប្រឆាំង

Posted: 30 Jun 2011 05:15 AM PDT

ភ្នំពេញ៖ ក្រុម​ប្រជា​ពលរដ្ឋ​បឹងកក់​ជាង ២០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​រៀប​ចំ​ដុត​កង់​ឡាន​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០ ខែ​មិថុនា​នេះ ដើម្បី​ប្រឆាំង​ទៅ​នឹង​សកម្មភាព​បូម​ខ្សាច់​​របស់​ក្រុម​ហ៊ុន​​ស៊ូកាគូអ៊ីន ដែល​កំពុង​​ធ្វើ​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ភូមិ ២២​ ចំនួន ៥​ខ្នង​ទៀត រង​ការ​លិច​លង់។

រាប់​សិប​ពាន់​នាក់​គេច​ចេញ​ពី​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ចិន

Posted: 30 Jun 2011 03:31 AM PDT

ក្វាងចូវ៖ អាជ្ញាធរ​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ១៦​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​ គេ​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា ខណៈ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ក្វាងទុង​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​​កម្មករ​រោង​ចក្រ​មិថុនា​ដង្ហែរ​ក្បួន

Posted: 30 Jun 2011 03:18 AM PDT

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សហ​ព័ន្ធ​សហជីព​កម្ពុជា​(CCU)​ដឹក​ នាំ​បាតុកម្ម​របស់​កម្មករ​កម្មករិនី​រោង​ចក្រ​កាត់​ដេរ​មិថុនា​តាម​ការ​ គ្រោង​ទុក​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ទេ ដោយ​បាន​ព្រមាន​ថា បើ​ពួក​គេ​នៅ​តែ​រឹង​ទទឹង សាលា​រាជ​ធានី​នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

យុវជន​ម្នាក់​ជាប់​ចោទ​រំលោភ​សេព​សន្ថវៈ​ក្មេង​ស្រី​អនីតិ​ជន

Posted: 30 Jun 2011 03:13 AM PDT

កោះកុង៖ មន្ត្រី​នគរបាល​ម្នាក់ បាន​ឲ្យ​ដឹង​ថា យុវ​ជន​អាយុ​ ១៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​យុវតី​អាយុ ១៥​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​នេះ។

មន្ត្រី​​ស៊ីវិល​​អង់គ្លេស​ធ្វើ​កូដកម្ម​​ប្រឆាំង​ផែនការ​កាត់​បន្ថយ​ប្រាក់ចូល​និវត្តន៍

Posted: 30 Jun 2011 02:56 AM PDT

110630_b10

ឡុងដ៍៖ គ្រូ​បង្រៀន និង​បុគ្គលិក​រាជ​ការ​ស៊ីវិល​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មិថុនា​នេះ ជុំ​វិញ​ផែនការ​ធ្វើ​កំណែ​ទម្រង់​ប្រាក់​សោធន​និវត្តន៍​នៅ​ក្នុង​វិស័យ​ សាធារណៈ ដោយ​ចាប់​នូវ​ផ្តើម​អ្វី​ដែល​អាច​ពង្រីក​សកម្ម​ភាព​ធ្វើ​តេស្ត​​ដំណោះ​ស្រាយ ​រដ្ឋាភិបាល ដើម្បី​ជំរុញ​វិធានការ​ត្បិត​ត្បៀត។

គ្រោង​ចំណាយ​១២​ម៉ឺន​ដុល្លារ​សង់​ស្តុប​រំលឹក​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ

Posted: 30 Jun 2011 02:12 AM PDT

110630_b09

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ នឹង​ចំណាយ​ថវិកា​ចំនួន​ ១២ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​ស្តូប​រំលឹក​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ស្លាប់​ចំនួន​ ៣៥៣​នាក់ដែល​រត់​ជាន់​គ្នា​នៅ​ស្ពាន​កោះ​ពេជ្រ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ មុន។

អតីត​អ្នក​ទោស​ក្នុង​របប​ខ្មែរ​ក្រហម​ដង្ហោយ​រក​យុត្តិធម៌

Posted: 30 Jun 2011 01:41 AM PDT

110630_b08

កំពង់ឆ្នាំង៖ អតីត​ជន​រង​គ្រោះ និង​ជា​អ្នក​ទោស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម នៅ​ខេត្ត​កំពង់ឆ្នាំង​ បាន​ស្រែក​ទាម​ទាររក​យុត្ថិធម៌​សម្រាប់​ពួក​គាត់​ផ្ទាល់ និង​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ខណៈ​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ៤​រូប កំពុង​ស្ថិត​នៅ​ការ​ឃុំ​ខ្លួន និង​រង់​ចាំ​សវនាការ​អង្គ​សេចក្តី​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា (ECCC)។

អាជីវករ​​មុខ​ប្រាសាទ​បន្ទាយ​ស្រី​ប្តឹង​ប្រឆាំង​មន្ត្រី​អាជ្ញាធរ​អប្សរា

Posted: 30 Jun 2011 01:28 AM PDT

សៀមរាប៖ អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន ៣​នាក់ នៅ​មុខ​ប្រាសាទ​បន្ទាយស្រី ខេត្ត​សៀមរាប បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គការ​សង្គម​ស៊ីវិល និង​តុលាការ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ដោយ​ចោទ​ប្រកាន់​ថា មន្រ្តី​សណ្តាប់​ធ្នាប់​របស់​អាជ្ញាធរ​អប្សរា បាន​ប្រើ​ដំបង​ឆក់​ពួក​គាត់​រហូត​ដល់​សន្លប់ ដោយ​គ្មាន​មូល​ហេតុ។

អ.ស.ប.អំពាវ​នាវ​ឲ្យ​បក្ស​នយោបាយ​ថៃ​ទាំង​អស់​គោរព​លទ្ធផល​បោះ​ឆ្នោត

Posted: 30 Jun 2011 01:17 AM PDT

ភ្នំពេញ៖ ប្រភព​ព័ត៌មាន​ពី​កាសែត​ថៃ បាន​ឲ្យ​ដឹង​ថា ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មិថុនា​នេះ បាន​អំពាវ​នាវ​ឲ្យ​គ្រប់​គណ​បក្ស​នយោបាយ​ទាំង​អស់​នៅ​ប្រទេស​ថៃ​គោរព​លទ្ធផល​បោះ​ឆ្នោត និង​ឆន្ទៈ​ប្រជា​ពលរដ្ឋ និង​បាន​ជំរុញ​ឲ្យ​ពួក​គេ​បញ្ចៀស​​អំពើ​ហិង្សា​នៅ​មុន អំឡុង និង​ក្រោយ​ពេល​បោះ​ឆ្នោត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!