Koh Santipheap Daily

Koh Santipheap Daily


ខឹង​ជេរ​ប្រមាថដៀល​ដល់​ពូជ​ វាយ​មួយ​ពូថៅ​ បង​ជាប់​គុក ប្អូន​ថ្លៃ​ស្លាប់​

Posted: 27 Jun 2011 12:34 AM PDT

ជនជាប់ចោទត្រូវ​បានឃាត់​ខ្លួន
ខេត្ត​ក្រចេះ​ ៖ បុរស​ម្នាក់ត្រូវ​​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា ពី​បទ​វាយ​ប្អូនថ្លៃ​ប្រុសរបស់​ខ្លួន​មួយខ្នង​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ ជនជាប់ចោទឈ្មោះ ដាំ ឡី អាយុ​៥១​ឆ្នាំ មានទីលំនៅក្នុង​ភូមិសំពុង ឃុំថ្មអណ្តើក ស្រុក ចិត្រ​បុរី ត្រូវ​បានឃាត់​ខ្លួន​កាលពីថ្ងៃទី២៥ មិថុនា

សិស្សវិទ្យាល័យ​ហ៊ុន សែន ​ប៊ុន រ៉ានី​ ​​វត្ត​ភ្នំ​​​​៤៤៥នាក់​​ត្រូវបាន​​បំពាក់​​កន្សែង​​កាយឫទ្ធិ​

Posted: 27 Jun 2011 12:13 AM PDT


រាជធានីភ្នំពេញ​​ ៖ ​​​សិស្សស្ម័គ្រចិត្ត​​​​ចំនួន​​​៤៤៥​នាក់ ​នៃវិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី ​​វត្ត​ភ្នំ ​​ត្រូវបាន​បំពាក់​កន្សែង​​​កាយឫទ្ធិ ​​កាលពីព្រឹក​​​ថ្ងៃ​ទី​​​២៧ មិថុនា ​២០១១ នៅវិទ្យាល័យ​​​ហ៊ុន សែន ប៊ុន រ៉ានី ​វត្ត​ភ្នំ ​​​ស្ថិត​នៅ​​ក្នុងសង្កាត់​​ស្រះចក ខណ្ឌ​​​ដូនពេញ ក្រោម​​អធិបតីភាពលោកសុខ សម្បត្តិ ​អភិបាល​​​ខណ្ឌ​ដូនពេញ ​និង​នាយក នាយក​​រង​ មេ​កង​ មេកង​រង​

ឃាត់​​ខ្លួន​ជន​ពីរ​​នាក់​​ម្នាក់​​លួច​​ដែក​​រថ​ភ្លើង​​​​ម្នាក់ជាប់​ចោទ​​​ទិញ​​​ផល​ចោរ​​កម្ម

Posted: 27 Jun 2011 12:03 AM PDT

ជន​​សង្ស័យ​២នាក់ត្រូវបាន​ឃាត់​ខ្លួន​
ខេត្តពោធិ៍សាត់ ៖ ​សមត្ថកិច្ច​​​នគរ​បាល​ស្រុក​បា​កាន​​ កាល​ពី​ថ្ងៃ​ទី២៥ ​មិថុនា ​ឆ្នាំ២០១១ ​​បាន​ឃាត់​ខ្លួន​ជន​​សង្ស័យ​២នាក់​ ដែលម្នាក់​ប្រព្រឹត្ត​អំពើរចោរកម្ម​​លួចទ្រព្យ​សម្បត្តិ​​រដ្ឋ​ និង​ម្នាក់ទៀត​​ជាប់ចោទ​​ពីបទទទួលទិញ​​ផល​ចោរ​កម្ម ។​ ​លោក​អនុ​សេនីយ៍​​ទោហែម ​មុនី ​​​នាយ​ផ្នែក​​​នគរ​​បាល​​យុត្តិធម៌​ស្រុក​បា​កាន​​ឱ្យ​ដឹង​ថា ​​ជន​ទាំង​២​នាក់​នេះ​ម្នាក់ឈ្មោះ​ផុន ទាវ ​ភេទប្រុស ​​អាយុ​២៤​ឆ្នាំ

ក្រុង​ទ្រី​ប៉ូលី​លើក​​ឡើង​ជា​ថ្មី​នូវ​​សំណើ​បោះ​​ប្រជា​មតិ​លើ​​លោក​កា​ដា​ហ្វី​

Posted: 26 Jun 2011 11:55 PM PDT

អាជ្ញា​ធរ​ក្រុង​ទ្រី​ប៉ូលី​បាន​លើក​ឡើង​ជា​ថ្មី​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ពី​សំណើ​របស់​ខ្លួន​រៀប​ចំ​ការ​បោះ​ប្រជា​មតិ​មួយ​លើ​ការ​រក្សា​ទុក​ ឬ​អត់​នូវ​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ជា​អ្នក​កាន់​អំណាច​ដែល​នោះ​ជា​សំណើ​មួយ​ដែល​អាច​អូស​ទាញ​ពួកបះ​បោរ​លី​ប៊ី ក៏​ប៉ុន្តែ​ក៏​អាច​ជំរុញ​ការ​ខ្វែង​ទំនាស់​គ្នា​រវាង​ពួក​សម្ព័ន្ធ​មិត្ត​អូតង់​ផង​ដែរ​

កូកា-កូឡា​​ ជួយ​​​កាត់​បន្ថយ​​​​ភាព​គ្មាន​​​ការងារ​​ធ្វើ​នៅ​​ប្រទេស​​កម្ពុជា

Posted: 26 Jun 2011 11:49 PM PDT


រាជធានីភ្នំពេញ​ ថ្ងៃទី​២៥ ខែ​មិថុនា​ ឆ្នាំ​ ​​២០១១ ៖ សិស្ស​និស្សិត​​ និងអ្នក​កំពុង​ស្វែង​រក​ការងារធ្វើ​​ប្រមាណ​ជាង​​១ម៉ឺន​​នាក់​ បាន​មក​ទស្សនា​​​ និង​ស្រូប​យក​ចំណេះដឹង ព្រម​ទាំង​​​ការ​ចែក​រំលែក​​​បទពិសោធ​ន៍​នៅ​​ស្តង់​ពិព័រណ៍​​ក្រុម​ហ៊ុន​​​ភេសជ្ជៈ​​​កម្ពុជា​ កូកា-កូឡា​ ក្នុង​​វេទិកា​​ការ​ងារ​​ឆ្នាំ​​២០១១​ ដែល​រៀបចំ​ដោយ​​សភាពាណិជ្ជ​កម្ម​​ បារាំង​-​ខ្មែរ នៅមជ្ឈមណ្ឌល​

សម្ពោធ​ដាក់​​ឱ្យ​​​​ប្រើ​ប្រាស់​​​​ឱសថ​​ព្យាបាល​​ជំងឺឆ្អឹង​​កង

Posted: 26 Jun 2011 11:42 PM PDT


រាជធានីភ្នំពេញ​ ៖ នៅសណ្ឋាគារ​​អាំងទែរ​កុងទីណង់​តាល់​ កាលពី​ថ្ងៃទី២៥​ មិថុនា ក្រុម​ហ៊ុន​​YSP SAH ​បាន​​រៀប​ចំពិធី​សម្ពោធ​​ដាក់​ឱ្យ​​​ប្រើ​ប្រាស់​​​ឱសថ​ Elgucare ​សម្រាប់​ព្យាបាល​​ជំងឺ​ឆ្អឹង​កងនៅ​ក្នុង​ប្រទេស​​កម្ពុជា ។ YSP SAH ជាក្រុម​​ហ៊ុន​​ផ្នែក​ឱសថ​ដ៏ល្បីល្បាញ​​របស់​ប្រទេស​​​​ម៉ាឡេស៊ី ​បាន​សហការ​ជាមួយ​​ក្រុម​ហ៊ុន​​ INTER MEDICA Co., Ltd

ឯក​អគ្គ​រដ្ឋ​ទូត​​គោចរ​អាមេរិក​ទទួល​​បន្ទុក​បញ្ហា​​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​​ចូល​រួម​សវនា​​ការ​នៅ​​សាលា​ក្តី​

Posted: 26 Jun 2011 11:40 PM PDT

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ពី​ស្ថាន​ទូត​អាមេរិក​ថ្ងៃ​ទី​២៧ មិថុនា បាន​ឱ្យ​ដឹង​ថា ឯក​អគ្គ​រដ្ឋ​ទូត​គោចរ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ឧក្រិដ្ឋ​កម្ម​សង្ក្រាម Stephern Rapp កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​សវនា​ការ​នៃ​ករណី​សំណុំ​រឿង​លេខ​០០២​ នៃ​អង្គ​ជំនុំ​ជំរះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(ECCC)

​ខ្យល់​ព្យុះ​ហៃម៉ា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​17នាក់​នៅ​​​​​​វៀត​ណាម​

Posted: 26 Jun 2011 11:36 PM PDT

​ខ្យល់ព្យុះ​​​ត្រូពីកាល់​​ឈ្មោះ​​ហៃម៉ា បាន​បណ្តាល​​ឱ្យស្លាប់​​​មនុស្ស​​​១៧​នាក់ ហើយ​​៤នាក់​ទៀត​បាត់ខ្លួន​​ និង​របួស​​​​៦៣​នាក់ ក្រោយពីព្យុះ​នេះ​​បាន​វាយ​​​​បោកបក់​​​លើ​ខេត្ត​​​ភាគខាង​ជើង​​ និង​​ភាគ​កណ្តាល​​ប្រទេស​វៀតណាម ចាប់តាំងពី​ថ្ងៃ​ទី​​២៣ មិថុនា ​​មក ។ នេះបើ​តាម​​ការ​ឱ្យ​ដឹង​​ដោយ​​​គណៈ​កម្មាធិការ​

ប្រធានា​ធិបតី​​យេ​ម៉ែន​​អាច​មាន​​ចេតនាផ្ទេរ​​អំណាច​

Posted: 26 Jun 2011 11:22 PM PDT

ប្រភព​អ្នក​នៅ​ជិត​ដិត​ប្រធានា​ធិបតី​យេ​ម៉ែន​និយាយ​ថា លោក​អាលី​ អាប់​ឌុល​ឡាហ៍ សា​ឡេហ៍ ដែល​ទៅ​ព្យាបាល​របួស​​នៅ​អារ៉ា​ប៊ី​​ សា​អូ​ឌីត​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ មិថុនា មក​ប៉ុន​ប៉ង​វិល​ត្រឡប់​មក​យេ​ម៉ែន​វិញ​នា​ពេល​ខាង​មុខនេះ ហើយ​​ស្នើ​ អាច​ការ​ផ្ទេរ​អំណាច​ឱ្យ​ដល់​សភា​ អាច​បង្កើត​រដ្ឋា​ភិ​បាល​ចំរុះ​មួយ​ និង​ការ​បោះ​ឆ្នោត​ប្រធានា​ធីបតី​មុន​កាល​

​រថយន្ត​តាក់ស៊ីម៉ែត្រ​បុករបាំង​​​ដែក​កន្លែង​​ជើង​កប​

Posted: 26 Jun 2011 11:18 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​​​កាលពីវេលាម៉ោង​​​១០​យប់ថ្ងៃទី​​​​២៦ មិថុនា ​​២០១១ ​រថយន្តតាក់ស៊ី​ម៉ែត្រ​​មួយគ្រឿង​​​ ពាក់ស្លាកលេខ ​ភ្នំពេញ 2Q-1082 ដែលជា​របស់ក្រុមហ៊ុន CHOICE បាន​បុករបាំង​​ដែកចែកផ្លូវ​​ទាំងកម្រោល​លើកំណាត់​​​​មហា​វិថី​​ព្រះ​សីហនុ​ ស្ថិត​​​​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការមន ​បណ្តាល​ឱ្យ​​រថយន្ត​​​ដាច់​កង់​​ខាង​ឆ្វេង​​​ និងរបាំង​​ខូចខាត​​

អំណោយ​​​សប្បុរ​សជន​​ប្រគល់​​​ដល់​ដៃ​​ឪពុក​​ពិការ ​និង​​​កូនៗ​​ដើរ​រើស​​អេត​ចាយ​

Posted: 26 Jun 2011 11:12 PM PDT


ខេត្ត​ព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ​ភ្នាក់​ងារ​​កោះ​​សន្តិ​ភាព​​បាន​នាំ​​យក​អំណោយ​​រប​ស់​សប្បុរស​​ជន​ដែល​បាន​ផ្តល់​​តាម​រយៈ​កោះសន្តិ​ភាព​ទៅ​ប្រគល់​ជូន​ដល់ដៃ​ក្រុម​គ្រួសារ​​ក្មេង​មួយ​ក្រុម​ដែល​មាន​បង​ប្អូន​៥​​នាក់ រួម​​និង​ឪពុក​​ពិការ​​ដើម្បី​មាន​​លទ្ធ​​ភាព​​សំរាល​ការ​លំបាក​ដល់​ក្មេងៗ​​ជា​កូន​ដែល​រស់​អាស្រ័យ នឹង​គំនរ​​សំរាម​​បាន​ប្រាក់​បន្តិច​បន្តួច​

​នួន ជា​ ​អៀង ធីរិទ្ធ និង​អៀង សារី ដើរ​ចេញ​​ពី​សវនា​ការ​​​ ប៉ុន្តែ​​​​ខៀវ សំផន សហ​ការ​

Posted: 26 Jun 2011 09:09 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​​ក្នុង​ការ​​​ចាប់ផ្តើមជំនុំ​ជម្រះ​​សវនាការ​​បឋម​នៃ​សាលា​ក្តី​​ខ្មែរក្រហម​​កាលពីវេលាម៉ោង​​​៩ព្រឹកថ្ងៃទី​​​២៧ មិថុនា ​២០១១ គ្រាន់តែ​​ចាប់​ផ្តើម​​ភ្លាម ​​នួន ជា​ ត្រូវ​​បា​ន​អនុញ្ញាត​​​ឱ្យឡើង​​​​និយាយ​​ ហើយគាត់​​និយាយ​យ៉ាង​ខ្លី​ថា ​​«ខ្ញុំ​​​មិនពេញចិត្ត​​ចំពោះ​​សវនា​ការ​​បឋម​​នេះទេ​។ ​​ខ្ញុំមិន​សប្បាយចិត្ត​​​ នឹង​សាលា​ក្តី​នេះ​ទេ​

ចំនួន​អ្នក​កើត​ជំងឺ​ទឹក​​នោម​ផ្អែម​កើន​ឡើង​ទ្វេ​ដង​

Posted: 26 Jun 2011 08:42 PM PDT

ចំនួន​មនុស្ស​ចាស់​ជរា​​នៅ​ទូទាំងពិភព​លោក​ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​បាន​កើន​ឡើង​ច្រើន​ជាង​២​ដង​ចាប់​តាំងពី​ឆ្នាំ ​១៩៨០ ​នេះបើ​​តាម​លទ្ធ​​ផល​សិក្សា​ស្រាវ​ជ្រាវ​ដោយ​​វិទ្យា​ល័យ​ក្រុង​ឡុង និង​មហា​វិទ្យា​ល័យ​​ហាវើត ​បានវិភាគ​លើ​ទិន្ន​​ន័យ​​រប​ស់​ប្រជា​ជន​ចំនួន​២,៧​លាន​នាក់ ​តាមវិធី​សាស្ត្រ​ស្ថិតិ​​ឃើញ​ថា ចំនួន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​បាន​កើន​ឡើង​​ពី​១៥៣​លាន​នាក់​ទៅ​៣៤៧​លាន​ នាក់ នៅ​គ្រប់​ទ្វីប ។

​ឆែកឆេរ​​រកពន្លឺ​​មនុស្សឃាត​នៅផ្ទះ​បុរស​​​ជនជាតិ​ចិន ដែលរង​ការ​​បាញ់ប្រហារ​​ក្នុង​សង្គ្រាម​​ស្នេហ៍​ត្រីកោណ​

Posted: 26 Jun 2011 08:41 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​សមត្ថកិច្ចចម្រុះ​​ខណ្ឌ​ចំការ​មន ដឹកនាំ​ដោយ​​ព្រះរាជ​​អាជ្ញា​រង​​ឯក ឆេង​ហួត ​បាននាំ​​​ប្រពន្ធ​មិនទាន់រៀប​ការ​របស់​បុរស​​​ជនជាតិ​ចិន​រង​គ្រោះ គឺ​នាង​​សួ សុខេង ​ទៅ​ពិនិត្យ​​​​មើល និង​ឆែក​ឆេរ​លំនៅឋាន​របស់​បុរស​រង​គ្រោះ​​ ដើម្បី​ស្វែង​​​រក​ពន្លឺ​ឃាត​កម្ម និង​វត្ថុតាង​​ផ្សេងៗ​ពាក់ព័ន្ធ​​នឹង​ការ​បាញ់​​ប្រហារ​ កាលពី​វេលា​​ម៉ោង​​៩​និង​​​៣០​នាទីព្រឹក​​

​ព្យុះ​ទីហ្វុង MEARI បោកបក់​​លើកូរ៉េ​ខាង​ត្បូង​​បណ្តាល​​ឱ្យ​​ស្លាប់​មនុស្ស​​9នាក់​

Posted: 26 Jun 2011 08:41 PM PDT

ទិដ្ឋភាពទឹកជំនន់នៅកូរ៉េ
​មនុស្ស​៩​នាក់​បានស្លាប់​បាត់បង់ជីវិត​ភាគ​ច្រើន​ស្លាប់​​ដោយ​សា​រលង់ទឹក​ ក្រោយពី​​ខ្យល់​ព្យុះ​ទីហ្វុង​មួយ​បក់បោក​​លើប្រទេស​កូរ៉េ​ខាង​ត្បូង​​ កាលពីថ្ងៃទី​២៦ មិថុនា ​កន្លង​មក ចំណែក​ប្រទេស​​កូរ៉េ​ខាងជើង​​​កំពុងត្រៀម​​​ខ្លួនទប់ទល់​​​​​រលក​ធំៗ​​ និងការធ្លាក់​​ភ្លៀង​​ខ្លាំង។​

ប៉ាឡេស្ទីន​នឹង​​​ស្នើ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​​របស់​ អ.ស.ប

Posted: 26 Jun 2011 08:39 PM PDT

លោកប្រធានាធិបតីប៉ាឡេស្ទីន
​ប្រធានាធិបតី​​ប៉ាឡេស្ទីន លោកម៉ា​មូដ អាប់​បាស់ ​ក្នុងពេលបើក​កិច្ច​ប្រជុំ​មួយ​របស់ថ្នាក់ដឹក​នាំ​​​​ប៉ាឡេស្ទីន​​ កាលពីថ្ងៃទី​​​២៦ មិថុនា ​​នៅទីក្រុង​​រ៉ាម៉ាន់​​ឡាហ៍ ថ្លែង​ថា ប៉ាឡេស្ទីន​នឹង​ទាមទារ​​​លក្ខន្តិកៈ​​​ជា​សមាជិក​​ពេញសិទ្ធិ​របស់ អ.ស.ប ក្នុង​ខែ​កញ្ញា​ខាង​មុខនេះ ។​

ជនរង​គ្រោះ​​ដោយ​​ជំងឺអេដស៍​​​និង​​ជន​ជរាពិការ​​​ទទួល​​អំណោយ​​​ពីសាខា​កាកបាទ​ក្រហម

Posted: 26 Jun 2011 08:31 PM PDT

លោក​ជំទាវ​ អ៊ួ​ន សុវណ្ណ​រិ​ន្ទ ​ប៉ា សុ​ជាតិ​វង្ស ​និង​មន្ដ្រី​សាខា​កាកបាទ​ក្រហម​​ក្នុង​ពិធី​ផ្ដល់​​អំណោយ​
រាជធានីភ្នំពេញ​ ៖ ល្ងាច​ថ្ងៃ​ទី២៤ មិថុនា ឆ្នាំ២០១១ នៅ​វត្ដ​សូ​រិ​យា​ពោធិ​មាស ហៅ​ក្ដី​ចាស់ ប្រតិភូកាកបាទក្រហម​កម្ពុជា​សាខា​រាជ​ធានីភ្នំ​ពេញ​​រួម​មាន លោក​ជំទាវ អ៊ួ​ន សុវណ្ណ​រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស អនុប្រធាន​គណៈកម្មាធិការ​ស្វែង​រក​មូលនិធិសាខា​, លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​សាខា

លោក​ជំទាវ​​​សេម​ នឿន ​​សូរ​ ឃុន​ ​នាំ​យក​អំណោយ​​​ជូនគ្រួសារ​​​ពិការ​នៅ​​ពាមកោះស្នា

Posted: 26 Jun 2011 08:23 PM PDT

គ្រឿងឧបភោគ​ បរិភោគ ​ចែកជូន​គ្រួសារពិការ​នៅលើផ្ទះ
ខេត្តកំពង់ចាម ៖ ​ក្រោម​ការ​​​អាណិត​អា​សូរ ​​​ពីសំណាក់​លោក​ជំទាវ​​​ សេម ​​នឿន​​​ ភរិយា​​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​​​កម្ពុជា ​បាន​ដឹកនាំ​​​ប្រតិភូ​​​ស្ត្រី​មួយ​ក្រុម​នាំ​​យកនូវ​អំណោយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​​ជួយ​ ឧបត្ថម្ភ​​ដល់​គ្រួសារ​​ចាស់ជរាអត់​ទី​ពឹង ដែលមាន​សមា​ជិក ​​​ខ្វិន​ដើរ​មិន​រួច​ដល់​ទៅ​ចំនួន​៣នាក់ កាល​ពី​ព្រឹក​​ថ្ងៃ​ទី២៦ ខែមិថុនា

ជុំវិញការ​ផ្ទុះអាវុធ​កណ្តាលយប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ មន្ត្រី​ប៉ូលិសចូល​អន្តរាគមន៍​របួស

Posted: 26 Jun 2011 08:14 PM PDT

ការ​ផ្អើល​ឆោឡោ​ដោយសារតែ​មានការផ្ទុះអាវុធ​ជា​ច្រើន​​គ្រាប់
រាជធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ មិថុនា បណ្តាល​ឱ្យ​មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ត្រូវ​របួសជើង​ខាង​ឆ្វេង១​គ្រាប់។ ហេតុ​ការណ៍​នោះ​ត្រូវ​បាន​គេដឹងថា មាន​រថយន្ត​ម៉ាក​ឡង់គ្រីស្ស័រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខេម​រ​ភូមិន្ទ​ 2-6279 ចង្កូត​ស្តាំ​

ផ្ទុះបាតុ​កម្ម​​ជា​ថ្មីទៀតនៅយេម៉ែន​​ប្រឆាំង​កូន​​ប្រុស​​លោក​សាឡេហ៍​

Posted: 26 Jun 2011 08:13 PM PDT

ពួកបាតុករយេម៉ែន
​នៅប្រទេស​យេម៉ែន​​​មាន​ការផ្ទុះបាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​​ធំជា​ថ្មី​ទៀត ​កាលពី​ថ្ងៃទី​​២៥ មិថុនា ​កន្លង​​មក ដោយ​​បាតុករ​ជា​ច្រើនម៉ឺននាក់ ចេញ​ធ្វើ​​បាតុកម្ម​​នៅ​តាមផ្លូវ​ក្នុង​រដ្ឋធានី​​សាណា និង​ទីក្រុង​​ធំ​ៗ ក្នុង​ប្រទេ​ស​ទាមទារ​​ឱ្យកូនប្រុស​​របស់​​លោកប្រធានាធិបតី​​អាលី​​ អាប់ឌុលឡាហ៍ សាឡេហ៍ និងជំនួយ​ការ​​

វាយប្រហារ​​ដោយការបំផ្ទុះគ្រាប់បែក​​បន្តបន្ទាប់​​​គ្នា​នៅ​នីហ្សេរីយ៉ា​ស្លាប់​25នាក់​

Posted: 26 Jun 2011 08:09 PM PDT

​មនុស្ស​យ៉ាង​ហោចណាស់​​​​២៥​នាក់​បានស្លាប់​បាត់បង់ជីវិត​នៅ​តំបន់ភាគ​​​ ឦសាន​​ប្រទេស​នីហ្សេ​រីយ៉ា កាលពីយប់ថ្ងៃទី​​២៦ មិថុនា ​កន្លង​មកនេះ​ ​ក្រោយ​ពី​​​មានការ​វាយប្រហារ​​​ដោយការ​បំផ្ទុះគ្រាប់បែក​​​៣លើក​ជាប់​ ៗគ្នា។ អាជ្ញាធរ​​​នី​ហ្សេ​រីយ៉ា ត្រូវ​បាន​ដកស្រង់សម្តី​ដែលនិយា​យ​ថា ​ការ​វាយប្រហារ​​​

លោក​​កា​ដាហ្វី​​យល់​​ព្រម​មិន​ចូល​រួម​ក្នុង​​ដំណើរ​​​ការ​ចរចា

Posted: 26 Jun 2011 08:01 PM PDT


គណៈ​កម្មាធិការ​កម្រិត​ខ្ពស់​​មួយ​របស់សហ​ភាព​អាហ្វ្រិក​​ទទួលបន្ទុក​ខាង​​បញ្ហាលីប៊ី​ក្នុង​សេចក្តី​​ប្រកាស​មួយ​ចេញ​​ផ្សាយ​​កាល​ពី​ថ្ងៃទី​២៦ មិថុនា នៅ​ទីក្រុង​ប្រេតូរីយ៉ា​​រាយ​ការណ៍​ថា ​​មេ​ដឹក​នាំ​​លីប៊ី​លោក​មូអាម៉ា ​កាដាហ្វី បានយល់ ព្រម​​មិន​ចូល​រួមក្នុង​ដំណើរ​​ការ​ចរចា ។ ​សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា

ចិន និង​​វៀត​ណាម​​ព្រម​ព្រៀង​គ្នា​​ដោះ​ស្រាយ​​ជម្លោះ​​នៅ​​សមុទ្រ​​ចិន​ខាង​​ត្បូង​​តាម​​ការ​ចរចា

Posted: 26 Jun 2011 07:46 PM PDT

ប្រទេស​ចិន​ និង​​វៀត​ណាម​បាន​ព្រម​ព្រៀង​គ្នា​ដោះ​ស្រាយ​ទំនាស់​ដែល​ទាក់​ទិន​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​ការ​ចរចា​ និង​ការ​ពិគ្រោះ​គ្នា​​ដោយ​សន្តិ​វិធី​ និង​មិត្ត​ភាព​។ ទី​ប្រឹក្សា​រដ្ឋ​​ចិន​​ លោក​ដៃប៊ិញ​ហ្គោ បាន​ជួប​ពិភាក្សា​កាល​ពី​ថ្ងៃទី​២៥ មិថុនា កន្លង​មក​នេះ​នៅ​ទី​ក្រុង​ប៉េកាំង​ជាមួយ​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​វៀត​ណាម​លោក HO XUAN SON

ទូរស័ព្ទ​ជំរិតទារ​ប្រាក់​៣ម៉ឺន​ដុល្លារ ត្រូវរ៉ូវគ្នា​ត្រឹម​តម្លៃ​៥ពាន់​ដុល្លារ ពេល​ប្រគល់​ឱ្យតែ​​៣០០​​ដុល្លារ

Posted: 26 Jun 2011 07:30 PM PDT

រូប​ឆ្វេង​ជាជន​​រួមគំនិត  ​ឯ​រូប​​ស្ដាំ​ជា​ជន​ដៃ​ដល់​​ខាង​គំរាម
រាជធានីភ្នំពេញ ៖ រឿង​រ៉ាវគំរាម​ជំរិតទារ​ប្រាក់​​មួយ​នៅ​លើ​គោក​បណ្តាល​​ឱ្យ​ជន​ដែល​រពឹស​​មាត់​ប្រព្រឹត្ត​​​២​នាក់​​ ក្នុងនោះម្នាក់ជា​យោធាត្រូវ​សមត្ថ​កិច្ច​​នគរបាល​​ព្រហ្ម​ទណ្ឌ​​ក្រសួង​​មហា​ផ្ទៃ​​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃទី ២៤ មិថុនា កន្លង​មក ។ ជន​សង្ស័យ​​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ម្នាក់​ឈ្មោះ​​ជួប​ ​សំបាន ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ជា​យោធា​ប្រចាំ​ទិស​​នៅ​​តំបន់​

សាលាក្តីខ្មែរ​ក្រហម​បើកសវនាការ​​​បឋម​លើ​ជនត្រូវ​ចោទ​​៤នាក់​ព្រឹកនេះ​

Posted: 26 Jun 2011 07:28 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​វេលាម៉ោង​​៩ព្រឹក​​​ថ្ងៃ​ទី​​២៧ មិថុនា ​២០១១ ​នៅអង្គជំនុំជម្រះ​​វិសាមញ្ញ​​​​​ក្នុងតុលាការ​​​កម្ពុជា​ ហៅ​សាលាក្តីខ្មែរក្រហម​​​បានបើក​សវនាការ​បឋម​លើសំណុំរឿង​០០២ ​ដោយ​មានជន​​ត្រូវ​ចោទ​​​៤នាក់ បង្ហាញខ្លួន​​​នៅ​មុខ​រង្វង់​ក្រចក​សេះ ​សម្រាប់ចៅក្រម​ ព្រះ​រាជ​អាជ្ញា និងមេធាវី ​​ធ្វើការ​​​វិនិច្ឆ័យ​​ និងសួរ​ឆ្លើយ

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

Posted: 26 Jun 2011 07:27 PM PDT

ទទួល​ទាន​ផ្លែ​ស្ត្របឺរី​(strawberries)អាច​ជួ​យ​ពន្យា​រភាព​ចាស់​ទៅ​តាម ​អាយុ​និង​ថែម​ទាំង​ជួ​យ​​ទប់​ស្កាត់​ជំ​ងឺ​មហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ទទួល​ទាន​ផ្លែ​ឈើ​ជួយ​ បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាមឲ្យ​បាន​ខ្លាំង​​ ។​ វត្ត​មាន​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់ ​ស្កាត់​ផល​ប៉ះ​ពាល់​ដោយ​Oxidativestress, ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​ព្រម​ទាំង​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​បេះ​ដូង​។​

ទាហាន​សៀម​ពង្រាយ​ស្បៃ​សំណាញ់​ក្បែរ​ប្រាសាទ​តាមាន់ធំ​ កម្ពុជា​មាន​ប្រតិកម្ម​ សៀម​បែរ​ជា​ទាមទារ​ឱ្យលុប​លេណដ្ឋាន

Posted: 26 Jun 2011 07:21 PM PDT

ស្បៃ​សំណាញ់ដែល​ទាហាន​សៀមដាក់​បិទបាំង​លេណដ្ឋានក្បែរ​ប្រាសាទ
ខេត្តឧត្ត​រមាន​ជ័យ ៖ ​បន្ទាប់​ពី​មានការ​​ប្រយុទ្ធ​គ្នា​រវាង​ក​ង​ទ័ព​​​កម្ពុជា​​ និង​កង​ទ័ព​​សៀម កាល​ពីថ្ងៃទី២២ ​មេសា ​រហូត​មក​ដល់​ថ្ងៃ​ទី៤ ឧសភា ​​ឆ្នាំ២០១១ កន្លង​ទៅនេះ ​នៅប្រាសាទ​តាមាន់ធំ​ និងប្រាសាទ​តាក្របី គេ​បាន​សង្កេត​ឃើញ ​​កង​ទ័ព​សៀម​​​ដែល​ឈរ​ជើង​​នៅ​តាមខ្សែ​​ត្រៀម ​បន្ទាត់ព្រំ​ដែន​​ដែល​ឈរ​ជើង​ទល់​មុខ​កងទ័ព​​​កម្ពុជា​នោះ

​សម្តេច​តេជោហ៊ុន សែន ​​អញ្ជើញ​​​ចែក​​សញ្ញា​ប័ត្រ​​ដល់​​ព្រះសង្ឃ​​បញ្ចប់​​ពុទ្ធិក​សាកល​វិទ្យាល័យ​

Posted: 26 Jun 2011 07:13 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ព្រឹកនេះ​ ទី​​២៧ ​មិថុនា ២០១១ ​សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី​​​បាន​អញ្ជើញ​​​ជាអធិបតី​ប្រគល់​​សញ្ញា​បត្រ​​ដល់​​ព្រះ​សង្ឃ និង​​​សមណសិស្ស ដែលបានបញ្ចប់​​ការ​សិក្សា​នៅ​​ពុទ្ធិ​ក​​សាកលវិទ្យាល័យ​​​កន្លង​​មក ដែល​ពិធីនេះ​​រៀបចំ​​ឡើងនៅ​វិទ្យាស្ថាន​​ជាតិអប់រំ

​ដឹក​មិត្ត​នារី​ត្រឡប់ពី​​ទិញ​ម្ហូប​ត្រូវ​ខ្មាន់កាំភ្លើង​​បាញ់​សម្លាប់​​​ ​សង្ស័យ​​ពាក់​ព័ន្ធ​​​ស្នេហា​ត្រីកោណ​

Posted: 26 Jun 2011 07:11 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​បុរស​ជនជាតិចិន​ម្នាក់​​បាន​បើក​​រថយន្ត​ដឹកមិត្ត​ស្រី​ត្រឡប់មកពី​​ទិញអីវ៉ាន់ និង​ម្ហូប​នៅផ្សារ​ទួលទំពូង ត្រូវ​ខ្មាន់​កាំភ្លើង​​ម្នាក់ជិះ​​​​ម៉ូតូ​ស៊េរី​​ទំនើប​​​ស្ទាក់​បាញ់​ប្រហារ​យ៉ាង​សាហាវ បណ្តាល​ឱ្យ​​​ស្លាប់​បាត់​បង់ជីវិត​យ៉ាង​​​អាណោច​អាធ័ម​​ នៅ​​ក្នុង​រថយន្ត​​របស់ខ្លួន បង្ក​​ឱ្យមានការ​​រន្ធត់ពន់​ពេក​ពីសំណាក់​​មិត្ត​ស្រី​ដែលអង្គុយ​​ក្បែរ​សព​

«ចាប់​ឈើ​លាក់​ឈ្មោះ​ម្ចាស់» នៅ​ឃុំ​អូរស្វាយ​ ទីផ្សារ​ឈើ​ប្រណីត​ ប្រមូល​ទិញនាំ​ទៅ​ប្រទេស​ឡាវ

Posted: 26 Jun 2011 07:07 PM PDT

រថយន្តដឹក​ឈើ​ប្រណីត​ដែល​គេលាក់​​ឈ្មោះ​ម្ចាស់​ឈើ
ខេត្តស្ទឹងត្រែង ៖ ឃុំ​អូរ​ស្វាយ នៃស្រុក​ថាឡាប​រិវ៉ាត់ គឺជាទីផ្សារទិញលក់​ឈើប្រណីត​ប្រភេទ​ធ្នង់ នាំចេញ​ទៅប្រទេសឡាវ នេះបើ​តាមការឱ្យដឹងពីប្រជាពលរដ្ឋ។ ​ប្រភព​នេះ​បន្ត​ថា ឈើទាំងអស់​ឈ្មួញបានប្រមូលទិញ​ពីកន្លែង​ផ្សេងៗ​ក៏ដូចជានៅក្នុងឃុំរបស់ខ្លួន មកដាក់​នៅ​មាត់ច្រាំងទន្លេមេគង្គ ហើយដឹកតាមកាណូត ចេញ​ទៅប្រទេសឡាវ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!