Koh Santipheap Daily

Koh Santipheap Daily


អនុសាខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក​កណ្តាល​ស្ទឹង​ជួយ​ឧបត្ថម្ភ​​អ្នក​រង​​​របួស​ដោយ​គ្រាប់​បែក​​12​គ្រួសារ​

Posted: 02 Jul 2011 12:44 AM PDT

អនុសាខាកាកបាទក្រហមខេត្ត​កណ្តាល​ចែកអំណោយ
ខេត្តកណ្តាល ៖ កាលពី​​វេលា​ម៉ោង១៥​​ថ្ងៃទី​២៩ មិថុនា ឆ្នាំ២០១១ អនុ​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា ស្រុក​កណ្តាល​ស្ទឹង បាន​រៀប​ចំ​ពិធីចែក​​ជំនួយ​ស​ង្គ្រោះ​​ជូន​គ្រួសារ​​រង​​របួស​ និង​ស្លាប់​ដោយ​សារ​​ការ​បោក​គ្រាប់​បែក​​ពី​សំណាក់​​ជន​ល្មើស​ក្នុងពិធី​ កម្សាន្ត​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​​ទី​២ ចំនួន​១២​​នាក់​ នៅ​សាល​ប្រជុំ​សាលា​ស្រុក​កណ្តាល​

ស្នង​ការ​ប៉ូលិស​ប្រជុំ​ត្រួត​ពិនិត្យ​សភាព​ការណ៍​ឆមាស​ទី​1 និង​ទិស​ដៅ​ឆមាស​ទី​2

Posted: 01 Jul 2011 07:58 PM PDT

លោក​ទូច ណារ៉ុថ មានមតិ
រាជធានី​ភ្នំពេញ​ ៖ ស្នង​ការ​ដ្ឋាន​ប៉ូលិស​រាជ​ធានី​បាន​ធ្វើ​ពិធី​ប្រជុំ​ត្រួត​ពិនិត្យ​សភាព​ ការណ៍​ឆមាស​ទី១ និង​ទិស​ដៅ​ឆមាស​ទី​២​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ក្រោម​អធិបតី​ភាព​លោក​ជួន សុវណ្ណ​ អគ្គ​ស្នង​ការ​រង​ប៉ូលិស​ជាតិ​ លោក​ទូច ណារ៉ុថ ស្នង​​ការ​ប៉ូលិស​រាជ​ធានី​ និងមាន​ការ​ចូល​រួម​ពី​ស្នង​ការ​​រាជ​ធានី​ទាំង​អស់​ ​អធិការ​​រង និង​​ប្រធាន​

ឆៃ លីដាឡែន ​និង​អេឡិច ចិន្ត្រា​​ គ្មាន​​ស្នេហាទេ

Posted: 01 Jul 2011 07:00 PM PDT

កញ្ញា​​ឆៃ លីដាឡែន និង អេឡិច ចិន្ត្រា
រាជធានីភ្នំពេញ​ ៖ កញ្ញា​​ឆៃ លីដាឡែន ក្នុង​វ័យ​២៨ឆ្នាំ​ ​តែសម្រស់​​កាន់​តែ​ក្មេង​នោះ​​​ ត្រូវ​បាន​គេស្គាល់​យ៉ាង​ច្បាស់​​តាម​រយៈ​កម្មវិធី​​​ប្រគំ​តន្ត្រី​​ចុង​ សប្តាហ៍​​​តាម​ស្ថានីយ​​ទូរទស្សន៍​​​នានា​។ នាង​​ជាតារា​ចម្រៀង​ចម្រុះ​និង​​សម្តែង​​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​​ ល្បីគួរសម​ដែរ។ នៅក្នុង​ឆ្នាំ២០១១នេះ​គេសង្កេត​ឃើញ​នាង​​​ឡើង​ច្រៀង​ជាកិត្តិយស​​នៅលើ​ឆាក​ ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​​ស្ថានីយ​ទូរទស្សន៍​​នានា​​ស្ទើររាល់​​ សប្តាហ៍​ដោយ​​​ភាគ​ច្រើនច្រៀង​​​និង​សម្តែង​ជាគូ​ជាមួយ​លោក​​អេឡិច ចិន្ត្រា តាម​រយៈបទ​ចម្រៀង​​​បែប​មនោសញ្ចេត​នា​​​។ បទចម្រៀង​​ដែល​នាង​និង​លោក​អេឡិច ចិន្ត្រា​​​ច្រើន​​ជ្រើស​រើស​មក​ច្រៀង​​នោះ​គឺបទ​«​បង្ខំ​​ចិត្ត​បែក»។ ​​អត្ថន័យ​​​នៅក្នុង​បទចម្រៀង​​នេះ​គឺតួអង្គ​ប្រុស​បង្ខំ​តួស្រី​ឱ្យ​បែក​ ចាកចេញ​ពីខ្លួន ​ពេល​នោះ​តួស្រីបែក​ទាំង​បង្ខំចិត្ត​ ។

នារី2​នាក់​ទៅ​បោច​ស្មៅ​ដំឡូង​មី​ត្រូវ​ចោរ​កាប់​នឹង​ពូ​ថៅ​ប្លន់​យក​គ្រឿង​អលង្ការ

Posted: 01 Jul 2011 06:04 PM PDT

ស្រ្តីរងគ្រោះកំពុងសម្រាកក្នុងមន្ទីរពេទ្យ
ខេត្ត​ក្រចេះ ៖ នារីពីរ​នាក់​បង​ប្អូន​​ជា​ខ្មែរ អ៊ិ​ស្លាម ​ត្រូវ​ចោរ​ប្លន់​យក​ខ្សែ​.ក​ប្លា​ទី​ន​៣ជី​ ខ្សែ​ដៃ​ប្លាទីន​២ជី និ​ងខ្សែ​ជើង​ប្លា​ទី​ន​២ជីកន្លះ ខណៈ​ពេល​ទៅ​បោច​ស្មៅ​ដំឡូង​មី​នៅ​ចំការក្នុង​ស្រុ​ក​ឆ្លូង ខេត្ត​ក្រ​ចេះ។ អំពើប្លន់​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ដោយជន​ម្នាក់​បាន​ដើរ​ចូលទៅ​ក្នុង​ចំការហើយ​យក​ពូ​ថៅ​កាប់​

នាយ​ឧត្តម​សេនីយ៍​​កែ គឹម​យ៉ាន ​ចុះសួរ​សុខ​ទុក្ខ​​កង​ទ័ព​និង​នគរ​បាល​​វរៈ​ការពារ​​ព្រំ​ដែន​គោក

Posted: 01 Jul 2011 05:21 PM PDT

លោក​នាយក​ឧត្តមសេនីយ៍មានមតិ
ខេត្ត​បន្ទាយ​មានជ័យ ៖ ​លោក​​នាយឧត្តម​សេនីយ៍​កែ គឹមយ៉ាន ​​ឧប​នាយករដ្ឋ​មន្ត្រី​​ ប្រធាន ​អាជ្ញា​ធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​និង​ជា​​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​​ខេត្ត​​បន្ទាយ​មាន​ជ័យ ​​កាល​ពី​ថ្ងៃ​ទី២៨ មិថុនា បានអញ្ជើញ​​ចុះ​សួរ​សុខ​ទុក្ខ​​កង​កម្លាំង​​ប្រដាប់​អាវុធ​​​ដែល​​ឈរ​ជើង​​ នៅ​ទិស​​ខេត្ត​បន្ទាយ​មានជ័យ ។

ប៉េអឹម​​បើក​រថយន្ត​ប៉ះ​ម៉ូតូ​ដឹក​អ៊ីវ៉ាន់​សំពីង​សំពោង​​​ឈ្លោះ​ផ្អើល​​មុខ​ផ្សារ​

Posted: 01 Jul 2011 05:17 PM PDT

ភ្ញាក់​ផ្អើលនៅកន្លែងរថយន្ត​ប៉ះជា​មួយ​ម៉ូតូ
ខេត្តស្ទឹងត្រែង ៖ រយៈពេលជិតកន្លះម៉ោង​មាន​ការកក់ស្ទះចរាចរណ៍នៅមុខផ្សារក្រុងស្ទឹង​ត្រែង ដោយ​សារតែលោកស័ក្តិ៣​មន្រ្តីកងរាជ​អាវុធ​ហត្ថខេត្ត បើករថយន្ត​ប៉ះជាមួយម៉ូតូ​មាន​អីវ៉ាន់ពីក្រោយសំពីង​សំពោង​ធ្វើឱ្យរថយន្ត​នោះ​ បាក់កញ្ចក់មើលក្រោយផ្នែកខាងស្តាំ។ ប្រជា​ពល​រដ្ឋបាននិយាយថា ការប៉ះគ្នា​រវាង​រថយន្ត និង​

សម្ពោធ​អគារ​ថ្មី​របស់​ទី​បញ្ជា​ការ​​វរ​សេនា​តូច​កាំភ្លើង​ធំ​អំណោយ​​សម្តេច​តេជោ​

Posted: 01 Jul 2011 08:44 AM PDT

 អគារថ្មីមួយខ្នង​របស់ទី​បញ្ជា​ការវរសេនាតូចកាំភ្លើងធំ​យោធភូមិ​ភាគទី​១​បើក​ដាក់​ឱ្យ​ប្រើ​ប្រាស់
ខេត្តស្ទឹងត្រែង ៖ អគារថ្មីមួយខ្នង​របស់ទី​បញ្ជា​ការវរសេនាតូចកាំភ្លើងធំ​យោធភូមិ​ភាគទី​១ ជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងលោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​បាន​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ព្រឹកថ្ងៃទី៣០ មិថុនា ក្រោមអធិបតីភាព​លោក​​ឧត្តម​សេនីយ៍ឯក ហួត ឈាង មេបញ្ជាការ​រង​

គណៈកម្មការ​​ចម្រុះ​​ខណ្ឌ​ដង្កោ​​​ចុះ​បិទសិប្បកម្ម​​ចម្រាញ់់​ប្រេងខ្មៅ​​ដែល​ផ្ទុះ​​ឆេះ​3ខែមុន​

Posted: 01 Jul 2011 08:44 AM PDT

ទីតាំងអាជីវកម្ម​សិប្បកម្ម​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​​ពី​សំបក​កង់​​ រថយន្ត​និង​ម៉ូតូ​ចាស់ៗ​ដែល​អាជ្ញាធរខណ្ឌ​បិទ
រាជធានីភ្នំពេញ​ ៖ កម្លាំងគណៈ​កម្មការ​​ចម្រុះ​​​១​ក្រុម​របស់​ខណ្ឌ​ដង្កោ​​រួម​មាន ​មន្ត្រី​សាលា​ខណ្ឌ មន្ត្រី​ការិយាល័យ​​​​បរិស្ថាន​ខណ្ឌ និង​ប៉ូលិស​​ប៉ុស្តិ៍​ដង្កោ​​ ដឹកនាំ​ដោយ​លោក​​អភិបាល​​រងខណ្ឌ​ ហែម​ ដារិទ្ធ​ិ បាន​ចុះ​​ទៅ​បិទអាជីវកម្ម​សិប្បកម្ម​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​​ពី​សំបក​កង់​​ រថយន្ត​និង​ម៉ូតូ​ចាស់ៗ​​ជាលើក​ទី២ ។

បោះពួយ​លឿន​ពេក​មិន​អាច​​បត់ទាន់​​ហោះ​ធ្លាក់ក្នុងប្រឡាយ​ទឹក

Posted: 01 Jul 2011 05:22 AM PDT

ទិដ្ឋភាពកន្លែងរថយន្តធ្លាក់ផ្លូវ
ខេត្ត​កំពង់ឆ្នាំង ៖ ​ដោយ​សារ​​តែ​មាន​​ល្បឿន​លឿន​​មិន​អាច​បត់​​ទាន់ រថយន្ត​មួយ​គ្រឿង​​​បានហោះចូលក្នុង​ប្រឡាយ​ទឹក​កាលពី​វេលា​ម៉ោង​៩ និង​៥០នាទី​​​ព្រឹក​ថ្ងៃទី១ កក្កដា ​​នៅតាម​​បណ្តោយ​​ផ្លូវ​ជាតិលេខ​៥ ត្រង់ចន្លោះ​​គីឡូម៉ែត្រ​​លេខ​៩៩-១០០ ​​ស្ថិត​ក្នុង​ភូមិប្រាំបី​ឆោម ​​ឃុំ​ពង្រ ​​ស្រុក​រលាប្អៀរ​​។ ទោះបី​ជាបែប​ណា ពុំ​មាននរណា

សេព​គ្រឿង​​ស្រវឹង​ហួស​ប្រមាណ​​ក្នុង​យុវវ័យ​​បំ​ផ្លាញ​​ការ​លូត​​លាស់​​ខួរ​ក្បាល​

Posted: 01 Jul 2011 03:18 AM PDT


ការ​ផឹក​គ្រឿង​ស្រ​វឹង​ហួស​ប្រមាណ​នៅ​តាម​ភោជ​នីយ​ដ្ឋាន​ជា​រឿយៗ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ឬក៏​ពិធី​មួយ​ដែល​យុវវ័យ​​ទូទៅ និង​និស្សិត​សាកល​វិទ្យា​ល័យ​ចូល​ចិត្ត​ធ្វើ​ ហើយ​វា​ក៏​ជា​ការ​កំសាន្ត​សប្បាយ ​ដែល​ពួកគេ​យក​មក​ជំនួស​ការ​ចូល​ក្លឹប​ហាត់​កីឡានិង​សកម្មភាព​ក្នុង​សង្គម​នានា​ផងដែរ​។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ

ការចោទប្រកាន់​ប្រឆាំង​​អតីត​​អគ្គនាយក​ IMF ​អាចរលាយ

Posted: 01 Jul 2011 03:15 AM PDT

អតីត​​​អគ្គ​នាយក​ IMF លោក STRAUSS KAHN
​យោងតាម​​អ្នក​​ស៊ើបអង្កេត​២រូប​ដក​ស្រង់​​សម្តី​​ដោយកាសែត​​ញូវយ៉ក​​ថែម​​ថា នារីបម្រើ​​បន្ទប់​សណ្ឋាគារ​នៅក្រុងញូវយ៉ក​នាង NAFISSATOU DIALLO បាន​និយាយ​​កុហក​ជា​ច្រើន​លើក​ចាប់​តាំង​ពីមានការ​ចោទ​ប្រកាន់​​អតីត​​​អគ្គ​នាយក​ IMF លោក STRAUSS KAHN ថា ​រំលោភ​រួមភេទ​លើរូបនាង​មក

ចិនប្រារព្ធ​​​​ខួបគម្រប់​​៩០ឆ្នាំ​នៃការ​បង្កើត​​​​បក្ស​កុំមុយនីស្ត​​​ចិន

Posted: 01 Jul 2011 03:03 AM PDT

 ប្រារព្ធ​​​ខួប​លើកទី​​​​៩០ នៃការ​​បង្កើត​​​បក្ស​កុំ​មុយ​នីស្ត​ចិន
ការប្រមូល​ផ្តុំ​​​មនុស្ស​យ៉ាងធំ​មួយ​ ដើម្បី​​ប្រារព្ធ​​​ខួប​លើកទី​​​​៩០ នៃការ​​បង្កើត​​​បក្ស​កុំ​មុយ​នីស្ត​ចិន​ត្រូវ​បានបើក​​​ធ្វើក្នុង​​មហាវិមាន​ប្រជាជន​កាល​ពីព្រឹក​ថ្ងៃទី​​​១ កក្កដា ។​ លោក​វូបាង ហ្គោ​ ​សមាជិក​​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​​នៃ​ការិយាល័យ​​នយោបាយ​​របស់​បក្ស​កុំមុយនីស្ត​​ចិនបានថ្លែង​​​បើក​​ពិធីប្រារព្ធ​ខួប​​​នេះ

ចាប់​កូន​ស្រី​​​ចុង​រំលោភ​រហូតឆ្លង​ទន្លេ​​​៣ខែ ទើបធ្លាយ​រឿង​

Posted: 01 Jul 2011 03:02 AM PDT

បុរសរំលោភកូនចុងដែលត្រូវឃាត់ខ្លួន
​ខេត្ត​​កណ្តាល​​​ ៖ ​​បុរស​អាយុ​​៥១​ឆ្នាំ ​ម្នាក់​ត្រូវ​​បាន​កម្លាំង​​សមត្ថកិច្ច​​​នគរបាលស្រុក​កៀន​ស្វាយ ​​ដឹកនាំ​​​ដោយលោក​ប៉ា សំអិត អធិ​ការ​​នគរ​បាល​​ស្រុក​ចាប់ខ្លួន​​​កាលពីរសៀល​ថ្ងៃ​ទី​​​៣០ មិថុនា ​២០១១ ​នៅចំណុចភូមិ​​​សំរោង​ក្អែ ​ឃុំ​សំរោងធំ ស្រុក​កៀន​ស្វាយ បន្ទាប់​​​ពីបែក​ធ្លាយ​​​​​​​​ថា បានធ្វើ​សកម្មភាព​ចាប់​កូនស្រី​​ចុង​រំលោភ​​​

លោក​ឆា​​វេស​វះ​កាត់​​​យក​ដុំ​សាច់​មហារីក​​ចេញ​ដោយ​​ជោគ​ជ័យ

Posted: 01 Jul 2011 02:28 AM PDT

ប្រធានា​ធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​​ ឆា​វេស
ប្រធានា​ធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​​ ឆា​វេស ​​ថ្លែង​កាលពី​យប់​ថ្ងៃ​ទី​៣០ មិថុនា ថា លោក​ទទួល​ការ​វះ​កាត់​លើក​ទី​២​នា​ពេល​ថ្មី​ៗ​នេះ​នៅ​គុយ​បា​ដោយ​ក្នុង​ការ​វះ​កាត់​នោះ​ដុំ​សាច់​មហា​រីក​មួយ​ត្រូវ​បាន​វះយកចេញ​ដោយ​ជោគ​ជ័យ​។ លោក​ឆា​វេស​ថ្លែង​សុន្ទរកថា មួយ​តាម​ទូរ​ទស្សន៍​រដ្ឋ​ដើម្បី​​ពន្យល់​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក​

កិច្ច​ព្រម​​ព្រៀង​ផ្លាស់​​ប្តូរ​សេរី​រវាង​​សហ​ភាព​​អឺរ៉ុប​ និង​​កូរ៉េ​ខាង​ត្បូង​​ចូល​ជា​ធរមាន​​ពី​ថ្ងៃ​ទី​១ ​កក្កដា ទៅ

Posted: 01 Jul 2011 02:24 AM PDT

គណៈ​កម្មា​ធិការ​អឺរ៉ុប​ក្នុង​សេចក្តី​ប្រកាសមួយ​​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣០​ មិថុនា ថា កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​សេរី​រវាង​​សហ​ភាព​អឺរ៉ុប​ និង​កូរ៉េ​ខាង​ត្បូង​ចូល​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃ​ទី​១ កក្កដា ២០១១​ទៅ​។ កិច្ច​ព្រម​ព្រៀង​នេះ​ដែល​ចូល​ជា​ធរ​មាន​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី​១ កក្កដា ២០១១​ទៅ ត្រូវ​អនុវត្ត​ភ្លាមៗ​ដោយ​រង់​ចាំ​ឱ្យ​វា​ចូល​ជា​ធរមាន​ពេញ​លេញ​

ស្តារ​បូម​​​លាង​លូ​ត្រៀមសម្រួល​បង្ហូរ​ទឹក​​ពេល​​​រដូវ​​វស្សា​​មក​ដល់​

Posted: 01 Jul 2011 02:22 AM PDT

សកម្មភាពស្តារលូ
រាជធានីភ្នំពេញ​​ ៖ ​​កាលពីព្រឹកថ្ងៃទី​​​៣០ មិថុនា ​២០១១ នេះ​ លោក​នៅ សារឿន ​អនុ​ប្រធាន​មន្ទីរ​​សាធា​រណការ និង​ដឹកជញ្ជូន​​​​រាជ​ធានី​ភ្នំពេញ ​មន្ត្រី​​មន្ទីរសេដ្ឋកិច្ច​​ និងហិរញ្ញ​វត្ថុ​​​រាជ​ធានី​ភ្នំពេញ ព្រមទាំង​​​អាជ្ញាធរ​​​​សង្កាត់ទឹក​​ល្អក់​ទី​​​១ ខណ្ឌ​ទួល​គោក បានទៅពិនិត្យ​​​​មើល​ និង​ជំរុញ​ឱ្យ​ជំនាញ​ធ្វើ​ការ​បូមស្តារ​​​លាង​លូ អណ្តូង​​លូនៅ​​ផ្លូវ​​

ការលែង​​​​​គោ​យ៉ាង​​​អនាធិបតេយ្យ​​​​ពេល​យប់​​​​លើ​ផ្លូវ​ជាតិ​​គ្មាន​ការ​​ចាប់​អារម្មណ៍

Posted: 01 Jul 2011 02:21 AM PDT

សត្វគោដើរឆ្លងផ្លូវពេលរាត្រី
ខេត្ត​​កំពត​ ៖ ការ​បង្ក​គ្រោះថ្នាក់​​​​ចរាចរ​​ណ៍​​​ដោយសារ​​​ការលែង​​សត្វ​​ពាហនៈ​​ ​​​តែង​​កើត​​​ឡើង​ជាញឹកញាប់​​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៣​ចេញពី​​​​កំពត​ទៅ​​​ទល់​នឹង​ព្រំប្រទល់​​​ខេត្ត​ព្រះ​​សីហនុ​ ត្រឹម​​ស្ពាន​​ព្រែក​​​​​ត្រពាំងរ​​​​ពៅ ឃុំ​​ព្រែក​​ត្នោត​​ ស្រុកទឹក​ឈូ ។ តាមការកត់​សម្គាល់​ប្រជាពលរដ្ឋ​​​ក្នុង​ស្រុក​​​ទឹក​ឈូ​​​ប៉ែក​​ខាង​​លិច​ទីរួម​ខេត្ត​​​ចាប់ពី​​បឹង​ទូក​​រហូត​ដល់​ឃុំ​​កោះតូច​

លោកអនុ​ប្រធាន​​ភូមិ​ម្នាក់​​​ត្រូវ​គេ​ព្រួត​វាយខ្វេះ​ភ្នែក​ ខឹង​​ប្រាប់​ធនាគារ​​ពីប្លង់​​ដីមិន​ប្រក្រតី​

Posted: 01 Jul 2011 02:14 AM PDT

លោក​អនុប្រធានភូមិដែល​ត្រូវគេ​វាយ​ខ្វេះ​ភ្នែក
​ខេត្តកណ្តាល​​​ ៖ ​​លោកអនុប្រធាន​​ភូមិ​ម្នាក់​បានរង​របួស​យ៉ាងធ្ងន់​ធ្ងរ​​ ស្ទើរ​បែកគ្រាប់​ភ្នែក​​​​ក្លាយ​ទៅជា​មនុស្ស​​​ពិការ​​​​ ដោយ​​សារ​​មនុស្ស​​​​១​គ្រួសារ​​ដែលរស់នៅ​​ក្បែរ​ខាង​​​ព្រួត​គ្នា​​ វាយខ្វេះ​ភ្នែក​យ៉ាង​សាហាវ​ព្រៃផ្សៃ​ ព្រោះតែ​ខឹង​នឹង​​​លោក​​អនុប្រធានភូមិ​​​​រូបនោះ​ផ្តល់ព័ត៌​មាន​​​ឱ្យភ្នាក់ ​ងារ​​ធនាគារ​មួយ​​រឿង​ប្លង់​ដីរបស់គ្រួសារ​​មួយ​​នេះ​​​មិន​

ជន​បរទេស​2​នាក់​ប្តឹង​បុគ្គលិក​ក្រុម​ហ៊ុន​យក​លុយ​ធ្វើ​ទិដ្ឋា​ការលើស​តម្លៃ

Posted: 01 Jul 2011 02:00 AM PDT

ជនបរទេសពេល​មកដាក់​ពាក្យបណ្តឹង
ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ មិថុនា ភ្ញៀវ​ទេស​ចរ​បរទេស​ប្រុស​ស្រី​២​​នាក់​​ជា​ជន​ជាតិ​កាណា​ដា​បាន​ឆ្លង​ពី​ ទឹក​ដី​សៀម​មក​ប្តឹង​​ប៉ូលិស​ទេស​ចរណ៍​ប្រចាំ​នៅ​ច្រក​​ទ្វារ​អន្តរ​ជាតិ​ ប៉ោយ​ប៉ែត​ថា ពួក​គេ​​ត្រូវ​​អ្នក​នាំ​ភ្ញៀវជន​ជាតិ​​ខ្មែរ​ធ្វើ​ការ​ឱ្យ​ក្រុម​ ហ៊ុនGreater Mekong Travel and Tour នៅ​​លើ​ទឹក​ដី​

ប៉ូលិសបើក​យុទ្ធ​នាការបង្ក្រាប​ក្រុមជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

Posted: 01 Jul 2011 01:44 AM PDT

សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​វត្ថុតាងដែល​ប្រមូលបាន
ខេត្ត​ក្រ​ចេះ ៖ យុទ្ធ​នា​ការបង្រ្កាប​ការ​ជួញ​ដូរគ្រឿង​ញៀនរយៈពេល​មួយ​ថ្ងៃ​កម្លាំង​សមត្ថ​ កិច្ច​ប៉ូលិស​ក្រ​បួច​បានជន​សង្ស័យមុខ​សញ្ញា​ចំនួន​៣នាក់ និង​ជន​ជា​មុខ​សញ្ញា​ទទួល​​កម្រៃ​ជើង​សា​២​នាក់​ក្នុង​នោះ​មាន​​ម្នាក់​​ ប្រើ​ប្រាស់​កា​ត​សារព័ត៌​មាន​​ព្រម​ទាំង​មាន​លាក់​ទុក​អាវុធខុស​ច្បាប់​ទៀត ​​ផង។

ក្រុមកីឡាការិនី​អាមេរិក ​ប្រេស៊ីល ​នឹងបន្តឈ្នះ ឯកូរ៉េខាង​ជើងអាច​ប្រឈម​ជាមួយ​ស៊ុយអែត

Posted: 01 Jul 2011 01:37 AM PDT

ក្រុមកីឡាការិនី​អាមេរិកថត​រូបជា​អនុស្សាវរីយ៍​មុនពេល​ប្រកួត​កន្លងមក
ការ​ប្រកួត​បាល់​ទាត់​ស្ត្រី​​ពិភពលោក​សម្រាប់​​ចុងសបា្តហ៍​​នេះ​មាន 4 ប្រកួត ។ ក្រុម​​កីឡាការិនី ​​អាមេរិក, ប្រេស៊ីល សង្ឃឹម​ថា នឹង​បន្ត​ឈ្នះ​​ ខណៈ​​ពេល​​ដែល​​ក្រុម​កីឡាការិនី​​កូរ៉េ​​ខាង​ជើង​​អាច​ប្រឈម​​មុខ​ជាមួយ​នឹងក្រុមស៊ុ​យ​អែត ។ ថ្ងៃសៅរ៍ United States (1) V Colombia (3) ,​N. Korea (4) V Sweden (2) ថ្ងៃ​អាទិត្យ Brazil (1) V Norway (2) ,Australia (3) V Guinea (4)

រថ​យន្ត​ដឹក​ទំនិញ​ចូល​ពី​ទឹក​ដី​សៀម​ច្រើន​ខុស​សព​មួយ​ដង​

Posted: 01 Jul 2011 01:33 AM PDT

រថយន្តដឹកទំនិញចូលក្នុងទឹកដី​សៀម​
ក្រុង​ប៉ោយ​ប៉ែត ៖ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សំរាប់​ថ្ងៃ​ទី​៣០​ មិថុនា ​គេ​សង្កេត​ឃើញ​រថ​យន្ត​ដឹក​ទំនិញ​ចេញ​ពី​ប្រទេស​សៀម​ចូល​មក​កម្ពុជា​ហាក់​ មាន​ចំនួន​ច្រើន​ខុស​សព្វមួយ​​ដង​ ដោយ​​គេ​ឃើញ​រថ​យន្ត​ចេញ​មក​ជា​បន្ត​បន្ទាប់​រហូត​ដល់​ល្ងាច​ ខណៈ​ដែល​ចំនួន​ពលករ​​ខុស​ច្បាប់​ដែល​​ធ្លាប់​តែ​សៀម​ចាប់​បញ្ជូន​មក​កម្ពុជា ​វិញ​រាប់​រយ​​

មណ្ឌល​សុខ​ភាព​ឃុំ​តា​លោ​ និង​ស្ត្រី​ឆ្លង​ទន្លេ​ទទួល​អំណោយ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

Posted: 01 Jul 2011 01:32 AM PDT

ការប្រគល់​សំភារពេទ្យដល់​មណ្ឌល​សុខភាព​ឃុំ​តា​លោ
ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា លោក​សួន​ រិនឌី អភិបាលរងនិងជាប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍ សាត់បាននាំយក​ស្បៀង​និងសម្ភារប្រើប្រាស់មួយ ចំនួនទៅផ្ដល់ជូនមណ្ឌលសុខភាពឃុំតាលោ និង​ស្ត្រីសំរាលកូនចំនួន២០នាក់សំរាប់ប្រើប្រាស់។ ក្នុងឱកាស​នោះមានការ​

បាល់ទាត់​ន័រវែស​លីក ក្រុម ​Haugesund,​ Rosenborg ​និងក្រុម​ Valerenga ​នឹងឈ្នះ

Posted: 01 Jul 2011 01:27 AM PDT

កីឡាករក្រុម  ​Rosenborg ​សប្បាយ​រីករាយពេល​ប្រកួតឈ្នះ
សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ន័រ​វែស​លីក​ជុំ​ទី​15នៅ​ចុង​សប្តាហ៍​នេះ​មាន​7ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន​ Valerenga, Rosenborg និង Haugesund ។ Valerenga(9) V Stromsgodset(5) ។ Valerenga ក្នុង​ផ្ទះ​5ប្រកួត​គឺ 2-1-2 ទាត់​បាល់​បាន​6គ្រាប់ និង​របូត​វិញ​5គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Sarpsborg 2-0 ក្នុង​ផ្ទះ​ ឈ្នះ​Start 2-0 ក្រៅ​ផ្ទះ​ តែ​ចាញ់ Molde2-1 ក្នុង​ផ្ទះ។

លែង​ត្រីពូជ​ជាង​20​តោន និងដាំកូនឈើ​ជាង​5​ពាន់​ដើម​ក្នុងឡូត៍​នេសាទ​​លេខ11

Posted: 01 Jul 2011 01:25 AM PDT

ពិធីលែងត្រីពូជ
ខេត្តកណ្តាល ៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ​​ម្ចាស់អាជីវកម្ម​ឡូត៍​​នេសាទលេខ១១ លោកឧកញ៉ា ​ឡូវ ហ៊ឹង បាន​រៀបចំ​ពិធីលែង​ត្រីពូជ​​​គ្រប់​ប្រភេទ​​​ជាង​២០តោន ​​និងដាំ​កូនឈើ​​ប្រភេទ​ព្រៃ​លិចទឹក​ជាង​​៥​ពាន់ដើម ​ដើម្បីធ្វើ​ការ​អភិវឌ្ឍ​​ក្នុងឡូត៍​នេសាទ​ ។ ពិធីនេះ​​ប្រារព្ធ​​ធ្វើ​ឡើង​​​នៅក្នុង​ដែនឡូត៍​លេខ​១១ ​ស្ថិត​នៅ​​ក្នុងឃុំ​ព្រែក​ជ្រៃ ​

កម្ពុជា​​នឹង​​ធ្វើ​ជា​​​ម្ចាស់​ផ្ទះ​​ ការ​​ប្រណាំង​​កង់​ដែល​ ​មិន​​ធ្លាប់​​មាន​​កន្លង​មក​

Posted: 01 Jul 2011 01:22 AM PDT

កិច្ចប្រជំុនៅ​ក្រសួង​ទេសចរណ៍​ក្រោម​អធិបតីភាព​លោករដ្ឋមន្រ្តី​ ថោង ខុន
រាជធានីភ្នំពេញ ៖ ប្រទេស​កម្ពុជា​ ត្រៀម​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​​ការ​ប្រកួត​​កីឡា​ប្រណាំង​កង់​ដ៏​ធំ​មួយ​ដែល​​មិនធ្លាប់​មាន​​ពី​មុន​មក​ ​ហើយ​គេ​​​រំពឹង​ថា អាច​មាន​កីឡា​ករ​បរទេស​ល្បីៗ​​មក​​ចូលរួម​ប្រកួត​ចំនួន​​ជាង​​១០០​នាក់ ។ នៅ​ក្នុង​ឱកាស​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ទី​ស្តី​ការ​​ក្រសួង​​ទេស​ចរណ៍​​​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា លោក​​វ៉ាត់ ​ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិ​ការ​​​ជាតិ​អូឡាំពិក​កម្ពុជា

ជិះ​រថយន្ត​កែ​ច្នៃ​របស់​ថៅកែ​ទៅ​ដាំ​កៅស៊ូ​ធ្លាក់​ពី​​លើ​រថយន្ត​​កិន​រលាត់​ស្បែក

Posted: 01 Jul 2011 01:20 AM PDT

ខេត្តក្រចេះ ៖ យុវជន​ម្នាក់​​​បាន​ធ្លាក់​ពីលើ​រថយន្ដ​កែ​ច្នៃ​របស់​ថៅកែ​ ខណៈ​ពេល​ជិះ​ទៅ​ដាំដើម​កៅស៊ូ លុះពេល​​ដល់​ចំណុច​ផ្លូវកែង​ដែល​ជា​ផ្លូវ​​ចុះ​ចំណោតរថយន្ដ​ចាប់​ហ្រាំ្វ​ង​ ធ្វើ​ឱ្យ​របូត​ដៃ​​ធ្លាក់​ពីលើ​រថយន្ដ​ ហើយ​ត្រូវ​កង់​រថយន្ដ​កិន​រលាត់​​ស្បែកជើង​ទាំង​ពីរ​ត្រឹម​ភ្លៅ​ដល់ក​.​ជើង​ ​រង​​របួស​ធ្ងន់​ធ្ងរ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​

បើកបរ​ត្រាក់ទ័រឆ្លង​ស្ពាន​​​ចាស់​បាក់​ធ្លាក់​​​ក្រឡាប់​​សង្កត់​ស្លាប់កូន​ប្រុស​​​ជំទង់​

Posted: 01 Jul 2011 01:20 AM PDT

នាំគ្នាជួយរុញត្រាក់​ទ័រភ្ជួរស្រែ
ខេត្តរតនគិរី ៖ ​ក្មេង​ប្រុស​ជំទង់​​វ័យ​១៦​ឆ្នាំ​​​ម្នាក់​ត្រូវ​ត្រាក់​ទ័រ​​ភ្ជួរដី​​ ក្រឡាប់​ធ្លាក់ពីលើស្ពាន​ចូល​ក្នុង​អូរ​សង្កត់​​ពីលើ​​កប់ក្នុងទឹក​មានជម្រៅ ​​​ត្រឹម​​ចង្កេះ​​បណ្តាល​ឱ្យ​ស្លាប់ ខណៈ​​ពេលដែល​ខ្លួន​​ជិះ​​ត្រាក់ទ័រ​​ត្រឡប់មក​​ពីភ្ជួរ​ដី​ិ​ចំការ​ជាមួយនឹង ​ឪពុក​​ជា​អ្នក​បើកបរ​​ត្រាក់ទ័រ​​​ពណ៌ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 9875 ​កាលពី​វេលាម៉ោង​​៨ និង​១៨​

រុស្ស៊ី​​បង្កើន​​ការ​​នាំ​ចេញ​​​ឧស្ម័ន​២៦%​​ទៅ​កាន់​អឺរ៉ុប

Posted: 01 Jul 2011 01:15 AM PDT

​GAZPROM ជា​ក្រុម​ហ៊ុន​ឧស្ម័ន​​​យក្ស​របស់​​រុស្ស៊ី​​បានបង្កើន​ការ​នាំ​ចេញ​​របស់ខ្លួន​ទៅ​កាន់​អឺរ៉ុប​ចំនួន២៦% ​ក្នុង​​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១១ ។ ​​នេះ​ជាការ​​ប្រកាស​​កាលពីថ្ងៃទី៣០​មិថុនា របស់​លោកអាឡិចសី មីល័រ ​ប្រធាន ​អគ្គ​​នាយក​របស់ GAZPROM ។ លោក​មីល័រ​ថ្លែង​ក្នុងកិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​របស់​បណ្តា​​ម្ចាស់​​ភាគហ៊ុន​ថា

​ពួកឧទ្ទាម​​​​លីប៊ីត្រៀម​​​​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​​បញ្ចប់​​​ជម្លោះ​​ជាមួយ​លោក​កាដាហ្វី​

Posted: 01 Jul 2011 01:12 AM PDT

​ពួកឧទ្ទាម​​លីប៊ីបាន​​ត្រៀមខ្លួន​​​រួច​ជាស្រេច
​ពួកឧទ្ទាម​​លីប៊ីនិយាយ​​​នៅថ្ងៃទី​​​១ កក្កដា ថា ​​ពួកគេ​បាន​​ត្រៀមខ្លួន​​​រួច​ជាស្រេច​ ដើម្បី​បញ្ចប់​​​​ជម្លោះ​​ជាមួយ​លោកកាដាហ្វី តាមរយៈ​មធ្យោ​បាយ​យោធា ​ហើយ​​​ថា លោកកាដាហ្វី ​ដែល​កំពុង​​ក្រាញ​អំណា​ចត្រូវ​​តែ​ចុះចេញពី​តំណែង​​ជា​ដំណោះ​ស្រាយ​​​​នយោបាយ​មួយ ។​ មន្ត្រី​​​លីប៊ី​និយាយ​ថា សហភាពអាហ្វ្រិក​​​​បាន​បើក​​​ការ​ចរចា​ស្តីពីការ​​​បង្កើត​​​​ផែនទី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!