The Phnom Penh Post - KHMER: “អតីត​អ្នក​ទោស​ស-២១​មិន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​០០៣” plus 9 more

The Phnom Penh Post - KHMER: “អតីត​អ្នក​ទោស​ស-២១​មិន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​០០៣” plus 9 more


អតីត​អ្នក​ទោស​ស-២១​មិន​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​០០៣

Posted: 26 Jun 2011 03:30 AM PDT

ភ្នំពេញ៖ ជន​រង​គ្រោះ​ ២​រូប ដែល​ជា​អ្នក​រស់​រាន​មាន​ជីវិត​​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​ស-២១ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​មិន​គាំ​ទ្រ​ដំណើរ​ការ​ស៊ើប​អង្កេត​បន្ត​ទៅ​លើ​សំណុំ​រឿង​ ០០៣ ឡើយ ដោយ​ពួក​គាត់​ព្រួយ​បារម្ភ​ថា វា​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ដែល​ញាំ​ញី​ដោយ​ សង្គ្រាម​ស៊ីវិល​អស់​​ជា​ច្រើន​ឆ្នាំ​មួយ​នេះ។

បង់​ប្រាក់​១៥០០​ដុល្លារ​ដោយ​សារ​ជាប់​ចោទ​ប៉ុន​ប៉ង​រំលោភ​នារី​ម៉ាស្សា

Posted: 26 Jun 2011 03:03 AM PDT

ភ្នំពេញ៖ លោក ប្រាជ្ញ សុភ័ណ្ណារ៉ា នាយក​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាលវង់ បាន​ឲ្យ​ដឹង​ថា សន្តិសុខ​របស់​អង្គការ​ជួយ​ក្មេង​កំព្រា​ក្រី​ក្រ​កម្ពុជា ដែល​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​នារី​ ម៉ាស្សា​មួយ​ក្រុម​ថា​ប៉ុន​ប៉ង​រំលោភ​នារី​ម៉ាស្សា​​ម្នាក់​នោះ ត្រូវ​បាន​គេ​ដោះ​លែង​ហើយ​នៅ​សប្តាហ៍​នេះ បន្ទាប់​ពី​គាត់​បាន​បង់​សំណង​ ១៥០០​ដុល្លារ​ដល់​ជន​រង​គ្រោះ។

និស្សិត​ម្នាក់​ជាប់​ចោទ​រំលោភ​សេព​សន្ថវៈ និង​​ឃុំ​ខ្លួន​អនីតិ​ជន

Posted: 26 Jun 2011 02:48 AM PDT

ភ្នំពេញ៖ មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា យុវ​និស្សិត​​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នៅ​សប្តាហ៍​នេះ​ពី​បទ​រំលោភ​សេព​សន្ថវៈ​ និង​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​សិស្ស​អាយុ ១៤​ឆ្នាំ​ម្នាក់​នៅ​រាជ​ធានី​ភ្នំពេញ។

ប្តី​ប្រពន្ធ​មួយ​គូ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​ស្ថានីយ​ប៉ូលិស​ប៉ាគីស្ថាន

Posted: 26 Jun 2011 02:37 AM PDT

ដេរ៉ាអ៊ីស្មាអ៊ីលខាន់៖ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់ បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជន​សកម្ម​ប្រយុទ្ធ​តាលីបង់ និង​​ប្រពន្ធ​របស់​គេ បាន​​ឱប​គ្រាប់​បែក​បំផ្ទុះ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​នៅ​ឯ​ស្ថានីយ​ប៉ូលិស​ មួយ​កន្លែង​នៅ​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ដែល​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​ចំនួន ១២​នាក់។

យុវជន​ម្នាក់​ជាប់​ចោទ​រំលោភ​កុមារី​អាយុ​៥​ឆ្នាំ

Posted: 26 Jun 2011 02:20 AM PDT

កណ្តាល៖ លោក ជា យ៉ន ​អនុ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​កណ្តាល បាន​និយាយ​ថា យុវជន​​អាយុ ១៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នៅ​សប្តាហ៍​នេះ​ពី​បទ​រំលោភ​សេពសន្ថវៈ​ កុមារី​អាយុ ៥​ឆ្នាំ​ម្នាក់​នៅ​ស្រុក​ស្អាង។

ចិន និង​វៀតណាម ឯកភាព​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី

Posted: 26 Jun 2011 01:24 AM PDT

ប៉េកាំង៖ ប្រទេស​ចិន និង​វៀតណាម នៅ​ថ្ងៃ​អាទិត្យ​នេះ​​ បាន​សន្យា​​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​របស់​ពួក​គេ​តាម​រយៈ​ការ​ចរចា​ដោយ​ សន្តិវិធី ដែល​នេះ​គឺ​ជា​សញ្ញា​នៃ​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​លើ​ដែន​ទឹក​នៅ​ សមុទ្រ​ចិន​ខាង​ត្បូង ដែល​ត្រូវ​បាន​គេ​ជឿ​ថា​សម្បូរណ៍​ទៅ​ដោយ​ប្រេង និង​ឧស្ម័ន។

អតិផរណា​វៀតណាម​ហក់​ឡើង​កប់​ពពក​នៅ​ខែ​មិថុនា

Posted: 26 Jun 2011 01:10 AM PDT

ហាណូយ៖ អតិផរណា​នៅ​វៀត​ណាម បាន​ឡក់​ឡើង​ខ្ពស់​ក្នុង​ខែ​មិថុនា​នេះ ខណៈ​តម្លៃ​ទំនិញ​ប្រើ​ប្រាស់ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ Venezuela ដោយ​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​កាត់​បន្ថយ​ឱនភាព​ថវិកា​ រក្សា​អត្រា​អតិផរណា​ខ្ពស់ និង​កាត់​បន្ថយ​កំណើន​ឥណទាន​។

ចិន​សន្យា​ជួយ​​ដោះ​ស្រាយ​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ូ

Posted: 26 Jun 2011 12:36 AM PDT

110626_b05

ប៊ុយដាប៉ែស៖ លោក​នាយករដ្ឋមន្ត្រី​ចិន វេន ជាប៉ាវ បាន​សន្យាជួយ​ដល់​សហគមន៍​អឺរ៉ុបនៅ​ពេល​ដែល​តំបន់​នេះ កំពុង​ដោះ​ស្រាយ​វិបត្តិ​បំណុល​រដ្ឋាភិបាល​ ដោយ​លើក​ឡើង​ថា ចិន​នឹង​នៅ​តែ​ជា​វិនិយោគិន​ម្នាក់​នៅ​ក្នុង​ទីផ្សារ​តំបន់​អឺរ៉ុប​នេះ។

សង្គម​ស៊ីវិល​ស្វាគមន៍ សួស ចន្ថា មាន​សេរីភាព​ឡើង​វិញ

Posted: 26 Jun 2011 12:22 AM PDT

ភ្នំពេញ៖ មេដឹកនាំ​សហជីព​ស៊ីខៅឌូ នៅរោង​ចក្រយូ​ណាយធី អាផារែល មាន​សេរីភាព​វិញ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​មិថុនា បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ដាក់​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល ៧​ខែ​៥​ថ្ងៃ ដែល​ធ្វើ​ឲ្យក្រុម​គ្រួសារ​និង​​អង្គការ​សង្គម​ស៊ីវិល​ស្វា​គមន៍​​ពី​ការ​ ទទួលបា​ន​សេរីភាព​ ទោះ​ជាពួកគេ​យល់​​ថា ​សាលក្រម​នេះ មិន​បាន​ផ្តល់​យុត្តិ​ធម៌ដល់​លោក ដែល​មិន​បាន​ប្រព្រឹត្ត​ក៏ដោយ។

វៀតណាម​ផ្លាស់​ប្តូរ​របៀប​ប្រហារ​ជីវិត​អ្នក​ទោស

Posted: 25 Jun 2011 11:58 PM PDT

ហាណូយ៖ ប៉ូលិស​បាន​និយាយ​ថា ប្រទេស​វៀតណាម​នឹង​អនុវត្ត​ទោស​ប្រហារ​ជីវិត ដោយ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​សម្លាប់​​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ត​ទៅ ជំនួស​ឲ្យ​ការ​បាញ់​សម្លាប់ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!