Koh Santipheap Daily

Koh Santipheap Daily


ក្រុម​ហ៊ុន​រ៉ែ​ថ្ម​​ពណ៌​​អត់ច្បាប់អាជ្ញា​ធរ​ខេត្ត​​បានរារាំង​​រថយន្ត​​បែន​២គ្រឿង​មិន​ឱ្យ​​ដឹក​រ៉ែ​ថ្ម​ពណ៌​ទាំងយប់​ទៅស្រុកយួន

Posted: 30 Jun 2011 01:21 AM PDT

ខេត្តមណ្ឌលគិរី ៖ ​មាន​ក្រុម​ហ៊ុន​អាជីវ​កម្ម​រ៉ែ ​ថ្ម​​ពណ៌​​មួយ​ពុំទាន់​មាន​ច្បាប់​អនុញ្ញាត​ ឬ​អាជ្ញា​ប័ណ្ណ​​ឱ្យ​ធ្វើ​អាជីវកម្ម​​ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​នៃ​ការិ​យាល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌នៃ​ ស្នង​ការ​ដ្ឋាន​ខេត្ត​​ សហការ​​ ជាមួយប៉ូលិស​មូល​ដ្ឋាន​ចុះ​ទៅបង្ក្រាប​​ទប់ស្កាត់​​​ផ្អាកដំណើរ​ការ​សិន ខណៈ​​ដែលក្រុម​​​ហ៊ុន​មួយនេះ​កំពុង​ចាប់​ផ្តើម​ធ្វើ​

ចាប់​​កាត់​ទ្រុង​​រថយន្ត​​តកន្ទុយ​​វែង​ខុស​​លក្ខណៈ​បច្ចេកទេស​

Posted: 30 Jun 2011 01:19 AM PDT

កំពុងកាត់​កន្ទុយរថយន្តធុនធ្ងន់
ខេត្ត​កំពង់​ឆ្នាំង​ ៖ កាលពី​រសៀល​​ថ្ងៃទី​​២៨ ខែ​មិថុនា​ នៅការិយាល័យ​​ចរាចរណ៍​ផ្លូវគោក​​​ខេត្ត​បាន​អនុវត្ត​​ការ​កាត់​​ទ្រុង​​​ រថយន្ត​​ដែល​វែង​​​​លើស​​ច្បាប់​​​កំណត់​​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​ ពាក់​ស្លាក​​លេខ​​ភ្នំពេញ​ 3A-4707 ​ជារបស់​​​ក្រុម​ហ៊ុន​​តាំង ម៉េងរ័ត្ន ។

ចែក​ជំនួយ​សង្គ្រោះ​ជូន​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ និង​ខ្យល់​ព្យុះ​ចំនួន​9គ្រួសា​រ

Posted: 30 Jun 2011 01:16 AM PDT

ការចុះចែកអំណោយ​របស់​កាកបាទក្រហមខេត្តកណ្តាល

ជនជាតិ​ចិន​មិនគ្រប់ទឹក​ម្នាក់​វង្វេង​​ដើរ​ធ្លាក់​​ទឹក​ទន្លេ​លង់ស្លាប់

Posted: 30 Jun 2011 01:09 AM PDT

ម្តាយរបស់​សព​ជនជាតិចិនអង្គុយយំ
រាជធានីភ្នំពេញ​​ ៖ ​​ជនជាតិចិន​​​ដីគោក​​ម្នាក់​បានស្លាប់បាត់បង់ជីវិត ​​ដោយសារ​តែ​​​វង្វេង​ស្មារតី​​ដើរធ្លាក់​​ទឹកទន្លេ​បាសាក់ លុះព្រឹក​​ឡើងថ្ងៃ​ទី​​៣០ មិថុនា ​២០១១ ​ទើបអណ្តែត​​ទឹកទន្លេ​​​មុខ​វត្ត​​ព្រែកប្រា ស្ថិត​​ក្នុងសង្កាត់​​ព្រែកប្រា ខណ្ឌ​មាន​ជ័យ ហើយត្រូវ​​បានគេប្រទះ​​ឃើញ និង​ទៅ​ចោម​រោម​​មើលយ៉ាង​កកកុញ​។​ ជនជាតិ​ចិន​

តារាភាពយន្ត​ហូលីវូដ នាង​​លីន​សេ ឡូហាន ​ត្រូវ​​ដោះ​លែង​​​ឱ្យមាន​​​សេរីភាព​​វិញ​

Posted: 30 Jun 2011 01:07 AM PDT

តារាភាពយន្ត​ហូលីវូដ នាង​​លីន​សេ ឡូហាន ​ត្រូវ​​ដោះ​លែង​​​ឱ្យមាន​​​សេរីភាព​​វិញ​
​នាងលីនសេ ឡូហាន ​ដែជា​តារាភាពយន្ត​​​ហូលីវូដល្បីឈ្មោះ ហើយមាន​រឿង​អាស្រូវ​​ច្រើនបំផុត​ទាក់ទង​នឹង​ការប្រើប្រាស់​គ្រឿង​ញៀន និង​​គ្រឿង​​ស្រវឹងនេះ​​ត្រូវ​​​បានតុលាការ​​​ដោះ​លែង​​ពីការ​ឃុំខ្លួនក្នុង​ផ្ទះ​​​ឱ្យមាន​សេរីភាព​វិញ ហើយ​ កាលពីព្រឹកថ្ងៃទី​​​៣០ មិថុនា ​​ក្រោយ​ពី​នាង​ត្រូវ​ឃុំខ្លួន​​​​ក្នុងផ្ទះ​​អស់រយៈ​ពេល​​​៣៥​ថ្ងៃ​​មក​

ទូរ​ទស្សន៍​​គុយ​បា​​ចាក់​ផ្សាយ​​វី​ដេ​អូ​​ពីការ​​ជួប​គ្នា​រវាង​​លោក​កា​ស្ត្រូ​ ​និង​​លោក​ឆា​វេស​

Posted: 30 Jun 2011 01:00 AM PDT


ទូរ​ទស្សន៍រដ្ឋ​គុយ​បា​បានចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា នូវ​វីដេអូ​មួយ​អំពីកិច្ច​ប្រជុំ​ជា​ភាតរ​ភាព​មួយ​រវាង​អតីត​មេ​ដឹក​នាំ​គុយ​បា​ លោក​ហ្វី​ដែល​កា​ស្ត្រូ​ និង​ប្រធានា​ធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​ឆាវេស​។ ក្នុង​វី​ដេ​អូ​នោះ​គេ​ឃើញ​មេ​ដឹក​នាំ​ទាំង​២​ពិភាក្សា​គ្នា​ក្នុង​សួន​ច្បារ​មួយ​នៃ​រដ្ឋ​ធានី​គុយ​បា​ជា​កន្លែង​ដែល​លោក​ឆា​វេស​ទទួល​ការ​វះ​កាត់​ដុំ​ដំបៅ​មួយ​

រញ្ជួយ​ដី​​កម្លាំង​៥,៤រីស្ទ័រ​នៅជប៉ុនរបួស៧នាក់

Posted: 30 Jun 2011 12:55 AM PDT

​ការរញ្ជួយ​ដី​​មួយ​មាន​កម្លាំង​​​៥,៤​រីស្ទ័រ​​​បាន​ធ្វើ​ឱ្យ​​​ញ័រ​រង្គើរ​កាលពីថ្ងៃទី៣០ មិថុនា ​នៅភាគ​​កណ្តាល​ជប៉ុន​បណ្តាល​​ឱ្យ​មនុស្ស​៧នាក់ ​ត្រូ​វ​របួស​​ ក៏ប៉ុន្តែ​ពុំ​មាន​សេចក្តី​រាយការណ៍​​ពីការ​ខូច​ខាត​ធ្ងន់ធ្ងរ​​នានា​ឡើយ ។ ​ចំណុច​កណ្តាល​​នៃការរញ្ជួយ​ដី​នោះដែល​​កើត​​មាន​​នាវេលាម៉ោង​​៨ និង​១៦​នាទី​ម៉ោង​​ក្នុង​​ស្រុក គឺ​​នៅក្នុង​តំបន់ទីក្រុង​ណាហ្គាណូ

សិក្ខា​សាលា​ស្តី​ពី​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​សហ​គ្រិន​ភាព​នៅ​វិទ្យា​ស្ថាន​ប៊ែល​ធី​

Posted: 30 Jun 2011 12:53 AM PDT

រាជធានី​ភ្នំពេញ​ ៖ វិទ្យា​ស្ថាន​ប៊ែល​ធី​អន្តរ​ជាតិ​បាន​សហការ​ជាមួយ​សាក​ល​វិទ្យា​ល័យ KUALA LUMPUR រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​សហ​គ្រិន​ភាព​នៅ​សាល​សន្និ​សីទ​នៃ​វិទ្យា​ស្ថាន​ប៊ែល​ធី​ អន្តរ​ជាតិ​ទី​៩​(សា​ខា​ស្ទឹង​មាន​ជ័យ​) ថ្ងៃ​ទី​៣០​ ខែ​មិថុនា ឆ្នាំ​២០១១ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​លី ឆេង អគ្គ​

ខេត្ត​ចំនួន​4​ប្រារព្ធ​ពិធី​​រំលឹក​ខួប​លើក​ទី​60 ថ្ងៃ​បង្កើត​​គណ​បក្ស​ប្រជាជន​កម្ពុជា

Posted: 30 Jun 2011 12:44 AM PDT

​ រំលឹក​​ខួប​៦០​ឆ្នាំ​​ថ្ងៃ​បង្កើត​​គណ​បក្ស​ប្រជាជន​កម្ពុជានៅ​ខេត្ត​ព្រះវិហារ
ខេត្ត​ពោធិ៍​សាត់+ព្រះវិហារ+ព្រៃវែង​+ឧត្តរ​មាន​ជ័យ ៖ កាល​ព​ី​ថ្ងៃទី​២៨ មិថុនា ខេត្ត​​ចំនួន​៤ ត្រូវ​បាន​​រាយការណ៍​​​មក​ថា បាន​​ប្រារព្ធ​ពិធីរំលឹក​ខួប​លើក​ទី៦០ ថ្ងៃ​បង្កើត​​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ប្រកប​ដោយ​មោទន​ភាព​។ នៅ​ខេត្តពោធិ៍​សាត់​ រំលឹក​​ខួប​៦០​ឆ្នាំ​​ថ្ងៃ​បង្កើត​​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រកប​ដោយ​មោទន ​ភាព

ជនបរទេសស្បែក​ខ្មៅ​បើក​រថយន្ត​​​លឿនពេក​បែកកង់​ក្រឡាប់​ផ្ងារ​ជើង​

Posted: 30 Jun 2011 12:39 AM PDT

រថយន្ត​ដែលក្រឡាប់​
រាជធានីភ្នំពេញ​​ ៖ ​​រថយន្ត​​មែរសឺដេស​​ ពាក់ស្លាកលេខ ​កំពង់​ចាម 2A-2091 មួយ​គ្រឿង​បើកបរ​​​ដោយ​ជន​​​បរទេស​ស្បែកខ្មៅ បាន​ក្រឡាប់​ផ្ងារ​ជើង​​ឡើង​​លើ​​ កាលពីវេលាម៉ោង​​​៣​និង​​​៤០នាទី​ទៀប​ភ្លឺ​​​ថ្ងៃទី​​២៩ មិថុនា នៅ​​​ចំណុច​​​​​កែង​ស្តុប​ផ្សារ​ដីហុយ ​​​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ​សង្កាត់​​ទឹក​​ថ្លា ខណ្ឌ​​សែនសុខ ​​​បណ្តាល​មក​ពី​​​​បើកបរ​​​មាន​

ប្រធានា​​ធិបតី​​ស៊ូ​ដង់​​ជួប​​ជាមួយ​​សម​ភាគី​​ចិន​នៅ​​ក្រុង​ប៉េ​កាំង

Posted: 30 Jun 2011 12:37 AM PDT

ប្រធានា​​ធិបតី​​ស៊ូ​ដង់​​ជួប​​ជាមួយ​​សម​ភាគី​​ចិន​នៅ​​ក្រុង​ប៉េ​កាំង
ប្រធានា​ធិបតី​ចិន​លោក​ហ៊ូ​ ជីន​តាវ​ បានជួប​ពិភាក្សា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នៅ​ទីក្រុង​ប៉េ​កាំង​ជាមួយ​សម​ភាគី​ស៊ូដង់​ លោក​អូម៉ា អែល​បេ​សៀរ។ នា​ឱកាស​នោះ​លោក​ហ៊ូ​ជីន​តាវ​អះ​អាង​ថា ខ្ញុំ​ជឿ​ជាក់​ថា ទស្សន​កិច្ច​របស់​លោក​នឹង​ពង្រឹង​ ព្រម​ទាំង​ពង្រីក​មិត្ត​ភាព​ជា​ប្រពៃ​ណី​រវាង​ចិន​ និង​ស៊ូ​ដង់​ ហើយ​ជួយ​ជំរុញ​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ថែម​ទៀត​

ឃាត់ខ្លួន​​បុរសម្នាក់​តាមដីកា​តុលាការ​​ពីបទរំលោភ​​​​សេចក្តីទុកចិត្ត​

Posted: 30 Jun 2011 12:19 AM PDT

បុរសដែល​ត្រូវឃាត់​ខ្លួន
​ក្រុងប៉ោយប៉ែត​​​ ៖ ​​នៅព្រឹកថ្ងៃទី​​២៩ មិថុនា ​សមត្ថ​កិច្ច​​​ប៉ូលិស​​​ក្រុង​​ប៉ោយប៉ែត ​បាន​ឃាត់ខ្លួន​​បុរស​ម្នាក់​​​​តាមដីកា​របស់​តុលាការ​​​ខេត្ត​កំពត លេខ​០៨ ចុះថ្ងៃ​​ទី​១៩ ​មករា ឆ្នាំ​២០១១ ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​​លោក​អ៊ុំ ឆវត្តិក៍​។

​ល្បិច​ថ្មីរបស់​ឈ្មួញគ្រញូង​កាត់ជាកង់ៗ​ដាក់កាតាប នៅតែ​សមត្ថ​កិច្ច​ចាប់បាន​

Posted: 30 Jun 2011 12:18 AM PDT

ឈើគ្រញូងដែល​ចាប់​បាន
​​ខេត្តព្រះវិហារ​​ ៖ ​​ព្រឹកថ្ងៃទី​​៣០ មិថុនា ​២០១១ នេះ លោក​​​ឧត្តមសេនីយ៍​ម៉ៅ ពៅ ​ស្នង​ការ​​ប៉ូលិស​ខេត្ត​ព្រះវិហារ ​និង​​​ជាប្រធានក្រុម​ការ​ងារ​​​ចម្រុះ​ខេត្ត​បបង្ក្រាប​បទ​ល្មើស​បាន​ដឹក​ នាំ​កម្លាំង​​​ចុះធ្វើ​​​ការស្ទាក់​​ចាប់​រថយន្ត​​​​​៤គ្រឿង ​​នៅ​លើ​ដង​ផ្លូវ​​​ជាតិ​​លេខ​៦២ ស្ថិត​ក្នុង​​ឃុំ​ឈាន​មុខ​ស្រុកត្បែង​​មានជ័យ ដែល​រថយន្ត​​​ទាំង​​៤គ្រឿង​នោះ​បាន​

ទឹកជំនន់​​​ដោយសារ​​​ធ្លាក់​ភ្លៀង​​ខ្លាំង​នៅ​ហ្វីលី​ពីន​​​​ស្លាប់​​​មនុស្ស​​​ជិត​​​​៣០​នាក់​

Posted: 29 Jun 2011 11:49 PM PDT

ទឹកជំនន់​​​ដោយសារ​ការ​ធ្លាក់​ភ្លៀងខ្លាំង​​នៅ​ហ្វីលី​ពីន​​​​
​មនុស្សយ៉ាង​ហោចណាស់​​​​ជិត​​៣០នាក់​ បាន​ស្លាប់​​​បាត់បង់ជីវិត​ និងច្រើននាក់​ទៀត​បាត់ខ្លួន​​​នៅពេលកើតមាន​​​គ្រោះទឹកជំនន់​​​ដោយសារ​ការ​ធ្លាក់​ភ្លៀងខ្លាំង​​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​​ដល់​សហ​គមន៍​​​នៅជាប់មាត់ទន្លេ​ក្នុងប្រទេសហ្វីលីពីន ។ ​មន្ត្រីហ្វីលីពីន​​និយាយ​ថា ​ការធ្លាក់​​ភ្លៀង​ខ្លាំង​​​ធ្វើ​​​ឱ្យជន់​លិច​​តំបន់​មួយ​ផ្នែក​ធំ​នៃទីក្រុង Davao នៅ​កោះ​​

ការ​ធ្វើ​​ទស្សនកិច្ច​​​​សិក្សា​​​របស់​​សាលា​រៀន​​ប្រ៊ីជតុន​ទៅ​កាន់​​រមណីយដ្ឋាន​ភ្នំព្រះរាជទ្រព្យ

Posted: 29 Jun 2011 11:47 PM PDT

សិស្ស-និស្សិតសាលា​រៀន​​ប្រ៊ីជតុន
រាជធានីភ្នំពេញ​ ៖ ទស្សនវិទូ​ជា​ច្រើន​​ បាន​​លើក​ឡើង​ថា​ គុណភាព​អប់រំ​របស់​សិស្សា ​ ​នុ​សិស្ស​​​ទាំងអស់ គឺ​ស្ថិត​នៅ​លើ​មុំ​សំខាន់​ៗ៣​ គឺ គ្រួសារ សាលារៀននិង​សង្គម។ ក្នុង​នោះ​ក្រុម ​គ្រួ​សារបាន​ដើរតួយ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​ពី​វប្ប ធម៌​ ទំនៀមទម្លាប់​ក្រុម​គ្រួសារការ​ស្រឡាញ់ក្ដី​មេត្ដា ករុណានិង​សិល្បៈនៃ​ការ​ចែករំលែក​ជា

ក្រុងពាលី​ជួសជុល​គ្រឹះ​ប្រាសាទ​កំពង់​​ព្រះ​​ដែលរងការ​ខូចខាត

Posted: 29 Jun 2011 11:46 PM PDT

ក្នុងពិធីជួសជុល​គ្រឹះ​ប្រាសា
ខេត្ត​កំពង់ឆ្នាំង ៖ ​ប្រាសាទ​កំពង់​ព្រះ​ស្ថិត​​​​ក្នុង​ភូមិកំពង់ព្រះ ឃុំ​​ឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រូវ​បាន​​​រៀបចំ​ធ្វើ​​ពិធ​ីក្រុង​ពាលី​ដើម្បី​​រៀបចំ​​ជួស​ជុល​ឡើង​វិញ ​កាលពី​ថ្ងៃទី​២៩ ​មិថុនា ​បន្ទាប់ពី​​រង​ការ​ខូច​ខាត​​ផ្នែក​គ្រឹះ​ប្រាសាទ​ ដោយ​សារ​​​ការ​ជីក​​​​ដី​​សាង​សង់​​ដង​​អង់​តែន​​ទូរស័ព្ទ​​​របស់ក្រុម​​​ ហ៊ុន ​​ទូរស័ព្ទ​​​មួយ​ កាលពី​ឆ្នាំ​២០០៨កន្លងទៅ​ ។

រដ្ឋាភិបាល​យេម៉ែន​​​បាត់បង់​ការ​គ្រប់គ្រង​​​ខេត្ត​​មួយ​​ចំនួន​​​របស់​​ប្រទេស​

Posted: 29 Jun 2011 11:41 PM PDT

លោក Abdu Rabu Mansoor Hadi ​ប្រធានាធិបតី​ស្តីទី​​យេម៉ែន
​ប្រធានាធិបតី​ស្តីទីយេម៉ែន​​​ថ្លែង​ថា រដ្ឋាភិ​បាល​​យេម៉ែន​​ពេលនេះ​បានបាត់បង់​ការគ្រប់​គ្រង​​​លើ​ខេត្ត​​ចំនួន​​៥​ ​ហើយ​ស្ថានការណ៍​​សន្តិសុខ​​ក្នុងប្រទេស​កំពុងមានភាព​អាក្រក់​​កាន់តែខ្លាំង​​ឡើង។ ​ប្រធានាធិបតី​ស្តីទី​​យេម៉ែនរូបនេះ​​ លោក Abdu Rabu Mansoor Hadi ថ្លែង​ដូច្នេះ​​​ក្នុង​បទ​សម្ភាសន៍​​ដាច់​ដោយឡែកមួយជាមួយ​បណ្តាញ​ទូរទស្សន៍​

សមត្ថ​កិច្ច​កោះ​ហៅ​ក្រុម​អ្នក​ដូរ​លុយ​ 27នាក់​ឱ្យ​បញ្ឈប់​ភាព​អនា​ធិប​តេយ្យ

Posted: 29 Jun 2011 11:37 PM PDT

ក្រុង​ប៉ោត​ប៉ែត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា សមត្ថ​កិច្ច​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែតបាន​កោះ​ហៅ​ក្រុម​អ្នក​ដូរ​លុយ​ចំនួន​ ២៧​នាក់ មក​ធ្វើការអប់​រំ​ណែនាំ​ជុំ​វិញ​ការដូរ​យ​ក​​លុយ​បាត​ពី​ក្រុម​ពល​ករ​​ដែល​ ភាគី​សៀម​ចាប់​បញ្ជូន​មក​ស្រុក​វិញ ប្រគល់​ឱ្យ​ភាគី​​កម្ពុជា​នៅ​មាត់​ច្រក​ប៉ោយ​ប៉ែត។

ផ្ទុះ​បាតុកម្ម​​ហិង្សា​​ខាងក្រៅ​​សភា​​ក្រិច​​ពេល​​សភាអនុម័ត​​​ផែនការ​​តឹង​រ៉ឹង​ស្តារ​​សេដ្ឋ​កិច្ច

Posted: 29 Jun 2011 11:34 PM PDT

 បាតុករ​​ជាច្រើន​ធ្វើ​​ការតវ៉ា​ដោយ​​ហិង្សា​​នៅ​ខាង​ក្រៅ​​សភា
​សភា​ក្រិច​​​បានអនុម័ត​​កាល​ពី​ថ្ងៃទី​២៩ ​មិថុនា ​​នូវ​ផែន​ការ​​តឹងរ៉ឹង​ស្តារសេដ្ឋ​កិច្ច​ដាក់​ជូន​ដោយ​រដ្ឋាភិបាល​សង្គម​និយម​របស់​​លោក​នាយ​ក​រដ្ឋ​​ មន្ត្រី GEORGES PAPANDREOU ។ គម្រោង​​នេះ​​ត្រូវ​​បាន​អនុម័ត​ដោយ​១៥៥​សំឡេង​ទល់នឹង​​១៣៨​សំឡេង​​ប្រឆាំង​ និង​៥​សំឡេង​អនុប្បវាទ​ខណៈដែលបាតុករ​​ជាច្រើន​ធ្វើ​​ការតវ៉ា​ដោយ​​ហិង្សា​​នៅ​ខាង​ក្រៅ​​សភា

សម្តេច​ហេង​ សំរិន ​​បើកកិច្ចប្រជុំ​​​ពិនិត្យ​​​លទ្ធ​ផល​​អន្តរ​​សភា​​​អាស៊ាន (អាយប៉ា​)

Posted: 29 Jun 2011 09:16 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​មន្ត្រី​​នាយកដ្ឋាន​​ឃោសនា និង​ព័ត៌មាន​​នៃ​រដ្ឋ​​សភា​ឱ្យ​​ដឹ​ងថា ​​កាលពីវេលាម៉ោង​​​​៨ព្រឹក​​​​ សម្តេច​ហេង សំរិន ​​ប្រធាន​​សភា​ជាតិ​ បាន​អញ្ជើញ​​​ចូល​រួម​​បើក​កិច្ចប្រជុំ​​​បូក​សរុប​​របាយការណ៍​​ប្រជុំ​​ អាយប៉ា ឆ្នាំ​​២០១១ ​នៅ​ឯ​វិមាន​​រដ្ឋសភា ​។ កិច្ចប្រជុំ​​នេះ​សមា​ជិកនៃ​​​សភា​​​​អាយ​ប៉ា​​កម្ពុជា​​​ និងធ្វើ​​ការ​រាយ​

បុរសម្នាក់​​​ថយ​រថយន្តកិន​មនុស្សក្នុង​​ហាង​រាត្រីនិយម​

Posted: 29 Jun 2011 09:01 PM PDT

កន្លែងកើតហេតុរថយន្តថយបុកចូលក្នុង​ហាង
រាជធានីភ្នំពេញ​​ ៖ ​​​បុរសម្នាក់ដែលគេ​ស្គាល់​​ថាជា​​ម្ចាស់​​​ហាង​យីហោ​​ឆាយម៉េងរីករាយ បាន​ថយ​រថយន្ត​ ហើយជ្រុល​​​បោល​​ចូលក្នុង​​​ហាង​លក់​គ្រឿង​ក្លែម​​​ក្បែរ​គ្នា​​លើ​កំណាត់​ ផ្លូវ​លេខ​​១៣ (ក្រោយ​វត្ត​ឧណ្ណាលោម) ​ស្ថិតក្នុង​សង្កាត់ជ័យ​ជំនះ​ ខណ្ឌដូនពេញ ធ្វើ​​ឱ្យភ្ញៀវ​​កំពុង​ផឹកស៊ី​រត់​ជាន់ជើងគ្នា​​ទាំងព្រលឹង​ចុងសក់ កាលពីវេលា​ម៉ោង​​

ប្រកាស​សាល​ក្រម​​​ផ្តន្ទាទោស​​​ក្រុម​ឃា​ត​ជន​បាញ់សម្លាប់​​​ថៅកែ​ហាងនំ​ជាប់គុក​អស់​មួយជីវិត​

Posted: 29 Jun 2011 09:00 PM PDT

សពបុរសថៅកែហាងនំបុ័ង
រាជធានីភ្នំពេញ​​ ៖ ​​ក្រុម​ជនដៃដល់សម្លាប់​​ថៅកែ​​​ហាង​នំ បណ្តាល​​ឱ្យស្លាប់​​ភ្លាម​ៗ​មួយ​រំពេច​​នៅក្បែរ​​​អគ្គ​​បញ្ជា​ការដ្ឋាន​​កង ​យោធ​​ពល​ខេមរ​ភូមិន្ទ​​​ កាលពី​​៨ខែ​កន្លង​​ទៅនោះ ត្រូវ​បាន​សា​លា​ដំបូង​​រាជធានីភ្នំពេញ ​ប្រកាស​​សាល​ក្រម​​​កាត់​ទោស​​ម្នាក់​ៗ ច្រើន​ឆ្នាំ និងអស់​មួយជីវិត ​កាលពី​​វេលាម៉ោង​​​៨​និង​​​៣០នាទី​ថ្ងៃទី​​៣០ មិថុនា ​​​២០១១​។​

លោកអូបាម៉ា​ ​​រក្សាការ​សន្យា​​ពីការ​​កម្រិត​​​បេសក​កម្ម​​យោធា​​នៅ​លីប៊ី​

Posted: 29 Jun 2011 08:57 PM PDT

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា
​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​​ថ្លែង​កាលពី​ថ្ងៃទី​​២៩ មិថុនា ​​កន្លង​មក​​ថា ​រដ្ឋការ​របស់លោកនៅ​តែរក្សា​​ការសន្យា​របស់​ខ្លួន​​​ចំពោះការ​កម្រិតបេសក​កម្ម​​​​យោធា​​​អាមេរិក​​នៅ​ប្រទេស​លីប៊ី ​​ហើយ​ការ​​កម្រិត​​នេះ​មិន​រំលោភ​បំពាន​ដំណោះស្រាយ​​ធ្វើសង្គ្រាម​​​ទី​​១៩៧៣​ឡើយ ។​ ​លោកអូបាម៉ា ​​ក៏​បាន​អះអាង​បញ្ជាក់​​​​សាជាថ្មី​​ពីគោល​

ប៉ះទង្គិចគ្នា​​​យ៉ាង​​ខ្លាំង​ក្លា​រវាង​​ពួកយុវជន​ ​និង​ប៉ូលិស​នៅ​​ទីលាន​ ​TAHRIR ​ក្រុងគែរ​

Posted: 29 Jun 2011 08:21 PM PDT


​ក្រសួង​សុខាភិបាល​អេហ្ស៊ីប​រាយការណ៍​​កាល​ពីថ្ងៃទី​​២៩ មិថុនា ​ថា ការប៉ះទង្គិចគ្នា​​​​នានា​រវាង​ពួកយុវជន​​​ជា​ច្រើនរយនាក់ និងប៉ូលិស​​​ដែល​ចាប់​ផ្តើម​​​កាលពី​យប់ថ្ងៃទី​​២៨ មិថុនា នៅ​ទីក្រុង​​គែរ បណ្តាល​​ឱ្យ​មនុស្ស​​ត្រូវ​របួស​ជាង​​១.០០០​នាក់​។​ សមាជិកកង​កម្លាំង​​​សន្តិសុខ​ប្រមាណ​ជា​​​៤០​នាក់ ​​​ស្ថិត​ក្នុង​ចំណោម​​អ្នក​ត្រូវរបួស

អ្នក​កាសែត​​បារាំង​​២​នាក់​ដែល​​ជាប់​ជា​​ចំណាប់​​ខ្មាំង​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​​ត្រូវ​បាន​ដោះ​លែង​​ហើយ

Posted: 29 Jun 2011 08:14 PM PDT

អ្នក​កាសែត​​បារាំង​​២​នាក់​ដែល​​ជាប់​ជា​​ចំណាប់​​ខ្មាំង​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន
អ្នក​កាសែត​បារាំង​របស់​ទូរ​ទស្សន៍​ FRANCE-3 លោក HERVE GHESQUIERE និង​លោក STEPHANE TAPONIER ដែល​ជាប់​ជា​ចំណាប់​ខ្មាំង​ចាប់​តាំង​ពី​១៨​ខែ​មក​ ហើយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ។​ នេះ​ជា​សេចក្តី​រាយ​ការណ៍​របស់​អាជ្ញា​ធរ​បារាំង​

បារាំង​​​បញ្ជូន​គ្រឿង​​​​សព្វា​វុធ​​​ទៅ​ឱ្យ​ពួក​​ឧទ្ទាម​​លីប៊ី​

Posted: 29 Jun 2011 08:05 PM PDT

​
​ប្រទេស​បារាំង​​​កាលពីថ្ងៃទី​​២៩ មិថុនា ​កន្លង​មក ​បានការពារ​​វិធានការ​របស់​​ខ្លួនក្នុង​​​ការ​​ដឹក​គ្រឿង​សព្វាវុធ​​ទៅ​ឱ្យ​​ពួកឧទ្ទាម​លីប៊ី ដោយ​និយាយ​​​ថា វិធានការ​នេះ​​មិនរំលោភបំពាន​​ការ​​ហ៊ុមព័ទ្ធ​​អាវុធ ដែល​​ដាក់​​ដោយអង្គការ​​សហ​ប្រជា​ជាតិទេ ព្រោះ​​ពួកឧទ្ទាម​​​ត្រូវ​ការ​អាវុធ​​​ដើម្បី​​ការពារ​ជនស៊ីវិល​​​ដែលកំពុង​ប្រឈមមុខ​នឹង​​​​ការ​គំរាម​កំហែង​​ពី​កង​កម្លាំង​​​​

សង្គ្រោះ​​ក្មេង​ប្រុស​​ដែល​ប៉ង​​ធ្វើ​អត្ត​ឃាត​​ដោយ​ការ​ឱ្យ​ថើប

Posted: 29 Jun 2011 08:04 PM PDT

នាង Liu ដែលជាអ្នកជួយសង្គ្រោះក្មេងប្រុស
ជាការ​ពិត​​វាគឺជារឿង​​មួយពិបាក​​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែង​រក​​មធ្យោ ​បាយ​​មួយ​ដើម្បី​បញ្ចុះ​បញ្ចូល​​ឱ្យ​​មនុស្ស​ម្នាក់​ដែល​មាន​បំណង​​ធ្វើ​ អត្ត​ឃាត ​លះ​បង់គំនិត​​នេះ​ចោល​ ។ រយៈ​កាល​​កន្លង​មក​យើង​តែង​សង្កេត​ឃើញ​ថា នៅពេល​​ដែល​មាន​ករណី​នេះ​កើត​ឡើង​ទាំង​ក្រុម​គ្រួសារ និង​ប៉ូលិសបាន​​​​ប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ​​ទាំង​អស់​ដោយ​មាន​ទាំង​វិធី ​​លួង​លោម ឬ​សំឡុត​គំរាម​កំហែង​ដើម្បី​ជួយ​​សង្គ្រោះ​មនុស្ស​​ប្រភេទ​នេះ​ឱ្យ​រួច​ ផុតពី​ការ​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាត ។ ​ដោយ​ឡែក​​រឿងរ៉ាវ​ចម្លែក​​មួយ​បាន​កើតឡើង​​កាលពី​ថ្ងៃ​ទី​១១ ម​ិថុនា ឆ្នាំ​២០១១ ​នៅក្នុង​ខេត្ត Shenzhen ប្រទេស​ចិន គឺមាន​នារី​ម្នាក់​ដែល​ជា​អ្នក​​បម្រើ​​ក្នុង​សណ្ឋា​គារ​មួយ​បាន​សង្គ្រោះ​ ជីវិត​ក្មេង​​ប្រុស​ដែល​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាតលោតពីលើ​ស្តាន ដោយ​វិធី​មួយ​ដ៏​ល្អ​មាន​ប្រសិទ្ធ​ភាព​បំផុត គឺសុខ​​ចិត្ត​ឱ្យ​ក្មេង​​ប្រុស​នោះ​ថើប និង​បាន​ប្រើ​វិធី​លួង​​លោម​រហូត​ដល់​ជួយ​សង្គ្រោះ​​​ក្មេង​ប្រុស​បាន​ទទួល​ ​ជោគ​ជ័យ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី​១១ មិថុនា នៅពេល​ដែល​នាង Liu វិល​​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​សណ្ឋា​គារ​ ហើយ​ក៏​បាន​ឃើញ​មនុស្ស​ម្នា​កំពុង​ចោម​រោម​មើល​ក្មេង​​​ប្រុស​ម្នាក់​ដែល​ បាន​ឡើង​​ទៅលើ​បង្កាន់​ដៃស្ពាន​ជា​មួយ​នឹង​កូន​​​​កា​បិត​មួយ​គំរាម​​ធ្វើ​ អត្ត​ឃាត ។

Brann ​(ន័រវែស) ​Palmeiras ​និង​​ ​Fluminense​ ​​(ប្រេស៊ីលស៊េរីA) ​សង្ឃឹមឈ្នះ​គូប្រកួត

Posted: 29 Jun 2011 07:58 PM PDT

ការប្រជែង​ដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម​ ​Palmeiras ​និង​កីឡាករក្រុម ​Botafogol
ការ​ប្រកួត​​បាល់​ទាត់​ចម្រុះ​សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​8ប្រកួត​។ ក្រុម​ Brann, Palmeiras និង​ Fluminense សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​ ។ Brann(5) V Grenland(12) Brann ក្នុង​​ផ្ទះ​6ប្រកួត​គឺ 3-1-2 ទាត់​បាល់​​បាន8គ្រាប់ និង​របូត​វិញ​7គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Aalesund 1-1 ក្រៅ​ផ្ទះ​​ ស្មើ Sogndal 2-2 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​​ឈ្នះ Sarpsborg 5-3 ក្រៅ​ផ្ទះ

ប្រពន្ធ​មិន​រួម​ដំណេក​ បើប្តី​មិន​ជំរុញ​ឱ្យ​រដ្ឋា​ភិ​បាល​ជួស​ជុល​ផ្លូវ​

Posted: 29 Jun 2011 07:54 PM PDT

សារ​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ស្ត្រី​ជាង​២៥០​នាក់​នៅ​ជន​បទ​មួយ​ ឈ្មោះ​បាបា​ហ្គោ​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​មិន​ព្រម​រួម​ដំណេក​ ជាមួយ​ប្តី​រហូត​ដល់​ពេល​ប្តី​​ជួយ​ឱ្យ​ផ្លូវ​ដឹក​ជញ្ជូន​ចម្បង​បាន​ទទួល​ ការ​ជួស​ជុល​។ ក្រុម​​បុរសជា​ប្តី​​បាន​ឃោសនា​បំផុស​ចលនា​ឱ្យ​ជួស​ជុល​ផ្លូវ​កាល​ពី​ថ្ងៃ​ ទី​២៣ មិថុនា ដោយ​ជំរុញ​ឱ្យ​រដ្ឋា​ភិ​បាល​កែ​លម្អ​ផ្លូវ​ជា​ច្រក​ចេញ​ដ៏​សំខាន់​របស់​ ប្រជា​ជន​ជាង​៤០.០០០នាក់​នៅ​បាបា​ហ្គោ​។

នារី​ចំនួន​​​២០រូប​ដែល​គេ​ស្រាវជ្រាវ​​​រក​មើល​​​​ច្រើន​បំផុត​​​តាម​ ​GOOGLE

Posted: 29 Jun 2011 07:47 PM PDT

JENNEFER LOPEZ
​មាននារីជា​​កំពូល​តារា​ចំនួន​២០រូប​ត្រូវ​បាន​គេ​​តាម​​ដាន​ស្រាវជ្រាវ​​មើល​ច្រើន​បំផុត​​តាម​បណ្តាញ​អ៊ីនធើរណេត​ GOOGLE ។ នារី​ទាំង​នេះ​រាប់​ពី​​លេខ​រៀ​ងទី​១ ដល់ទី​១០ មានដូចខាង​ក្រោម​ ៖ ​លេខ​​១ គឺនាង LADY GAGA មានអ្នក​​តាមមើល​​​៥៧៨.០០០​.០០០នាក់, លេខ​២ នាង CIARA ដែលពុំ​ឃើញ​មានដាក់​តួលេខ,

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!