Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ដឹក​​ស្រាបៀរ​​​បុកជាមួយ​រថយន្ត​​ហាយឡិនឌ័របះជើងរ៉ឺម៉កម៉ូតូ

Posted: 28 Jun 2011 01:12 AM PDT

នៅកន្លែងរថយន្តដឹកស្រាបៀបុកគ្នា
រាជធានីភ្នំពេញ​ ៖ ​កាលពី​វេលា​ម៉ោង​៩​និង​១១​នាទី​យប់ថ្ងៃ​ទី​២៧ មិថុនា ​នៅកែង​​ផ្លូវ​លេខ​១៥៥​និង​ផ្លូវ​​លេខ​៤៣២ ជាប់របង​វិទ្យាល័យ​ទួល​ទំពូង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រថយន្ដ​​ដឹក​ស្រា​បៀរមួយគ្រឿង​បាន​​បុក​ជាមួយ​រថយន្ដ​​​ហា​យ​ឡិន​ឌ័​រ បណ្ដាល​ឱ្យ​រថយន្ដ​ហា​យ​ឡិន​ឌ័​រវិ​ល​៣​ជុំ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បើក​​ ពី​ខាង​មុខ​

គណៈពង្រឹងឃុំបន្លិចប្រាសាទរំលឹកខួបទី60ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

Posted: 28 Jun 2011 01:06 AM PDT

ខេត្តព្រៃវែង ៖ លោកប្រាក់ ឈៀង អគ្គ​នាយករងសេវា និងបច្ចេកទេសនៃអគ្គលេខា​ធិការដ្នានរដ្ឋសភា និងជាអនុប្រធានគណៈពង្រឹង​មូលដ្ឋាន​ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ តំណាង​ឲ្យលោក​ជាម ច័ន្ទសោភ័ណ្ឌ ប្រធាន​គណៈ​ពង្រឹង​​មូល​ដ្ឋាន​ឃុំ​បន្លិច​ប្រសាទ កាល​ពីថ្ងៃទី២៦ មិថុនា ឆ្នាំ​២០១១ បានចុះជួប​សំណេះ​សំណាល​

មេព្រៃបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើប្រណីតហួសសុពលភាពច្បាប់

Posted: 28 Jun 2011 01:06 AM PDT

កន្លែងកែច្នៃឈើដែលត្រូវបង្ក្រាប
ខេត្តក្រចេះ ៖ ទីតាំងសិប្បកម្មកែច្នៃ​ឈើ​ប្រណីតរបស់យួនដ៏ធំ​មួយ​កន្លែង​ស្ថិតនៅ​កណ្តាល​ទី​ ប្រជុំជនក្នុង​ខេត្តត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​បង្រ្កាប​​ចាប់​ រឹបអូសទាំងស្រុង ដោយសារ​សិប្ប​កម្ម​​​មួយ​នេះ​​ហួស​សុពល​ភាព​ច្បាប់​អនុ​ញ្ញាត​ ហើយ​នៅ​តែ​បន្ត​លួចធ្វើសកម្មភាព​ទៀត។

ស្រលាញ់គ្នា​​ជាង​​៣ខែ​ ទម្រាំ​ស្គាល់​រស​ស្នេហ៍​១​ដង​ ម្តាយអូនប្តឹង​ទារ​សំណង​​​​​២៥​លាន​រៀល​

Posted: 28 Jun 2011 01:03 AM PDT


រាជធានីភ្នំពេញ​​ ៖ ​​គូស្នេហ៍​វ័យក្មេង​​​ស្រឡាញ់គ្នា​​​ស្ម័គ្រ​ស្មោះ​​​ជាង​​៣ខែ​ទៅហើយ ​​រហូត​​ទៅដល់​​​ខាង​ស្រី​​ស្រឡាញ់​​​សង្សារ​ពេក​​ ក៏​ប្រគល់​​ខ្លួនប្រាណ​ឱ្យ​ប្រុសស្នេហ៍​បាន​មួយ​​​ដង​ក៏​ត្រូវបែក​​ធ្លាយ​ដល់​​ម្តាយខាង​ស្រី​​បាន​ប្តឹង​​​ប៉ូលិស​​​ឱ្យ​​​ចាប់​ប្រុសស្នេហ៍​​ដោយចោទ​​ថា ជា​ករណី​​​រំលោភ​​សេព​សន្ថវៈ​​​ទៅវិញ ​ដោយ​តម្រូវ​​​ឱ្យ​​​ខាង​ប្រុស​​​សង​ជំងឺ​ចិត្ត​​រហូត​ដល់​​​២៥​លាន

ពិធី​ប្រកាស​​តែង​តាំង​​មុខ​​តំណែង​អភិ​បាល​​រង​ខេត្ត​​ព្រះ​សីហនុ

Posted: 28 Jun 2011 12:59 AM PDT


ខេត្ត​ព្រះ​សីហនុ​ ៖ នៅ​សាលា​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២៧ មិថុនា បាន​ប្រារព្ធ​ពិធី​ប្រកាស​តែង​តាំង​មុខ​តំណែង​អភិ​បាល​រង​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះ​សីហនុ ក្រោមអធិបតី​ភាព​លោក​ជំទាវ​ជូ ប៊ុន​អេង រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោកស ខេង ​ឧបនាយ​ករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​

កងទ័ព​​យេម៉ែន​​ប្រកាស​​ថាកម្ទេច​ការ​ប៉ុនប៉ង​​វាយប្រហារ​​ជា​ច្រើន​របស់​​អាល់កៃដា

Posted: 28 Jun 2011 12:56 AM PDT

ទាហានយេម៉ែន​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ពួក​អាល់​កៃដា
​កងទ័ព​​យេម៉ែន​​ប្រកាស​​កាល​ពីថ្ងៃទី​២៧ មិថុនា ​​ថា ​បានកម្ទេចស​​ការប៉ុនប៉ង​វាយ​ប្រហារ​​ជា​ច្រើន​របស់អាល់កៃ​ដា​​​​ប្រឆាំង​ទី ​តាំង​​សំខាន់ៗ​​ទាំងឡាយ​​នៅទីក្រុង​អាដេន​ជាទីក្រុង​ សំខាន់​នៅភាគ​ខាងត្បូង​​ប្រទេស​ហើយចាប់​ខ្លួន​​សមាជិក​៦​នាក់​របស់បណ្តាញ​​ ជ្រុលនិយម​​ ។

ត្រួត​ពិនិត្យ​​រថយន្ត​ដឹក​​សំពីង​សំពោង​​ប៉ះ​ចំ​រថយន្ត​​ដឹក​ឈើ​ប្រណីត​

Posted: 28 Jun 2011 12:55 AM PDT

រថយន្តដែលត្រូវឃាត់​ទុក
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​​ដឹក​ឈើ​​ប្រណីត​មួយ​គ្រឿង​​ត្រូវ​បាន​​សមត្ថ​កិច្ច​នគរបាល​​ ចរាចរស្រុក​​ព្រះ​នេត្រ​ព្រះ​ ធ្វើការ​​ស្ទាក់​ចាប់​​បាន​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ មុខ​អធិការ​​ដ្ឋាន​នគរ​បាល​​ស្រុក​របស់​ខ្លួន ស្ថិត​នៅ​ក្នុង​ភូមិ​ជប់ ឃុំ​ជប់​វ៉ារី ស្រុក​ព្រះនេត្រ​ព្រះ ។

កង​យុទ្ធ​នារី​​ពិសេស​របស់​​លោក​កា​ដា​ហ្វី​​សម្រាប់​​តស៊ូ​​ប្រឆាំង​​ពួក​​បះ​បោរ​​លី​ប៊ី

Posted: 28 Jun 2011 12:49 AM PDT


កាសែត MAIL និង GUARDIAN រាយ​ការណ៍​ថា ១០០​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អូតង់​លើ​លី​ប៊ី​ កង​កម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​លោក​មូអាម៉ា​កា​ដា​ហ្វី​បាន​លាត​ត្រដាង​​ពី​កម្លាំង​ថ្មីៗ​សំរាប់​តស៊ូ​ប្រឆាំង​ពួក​បះ​បោរ​​​ដែល​នោះ​ជា​កង​ទាហាន​ស្ត្រី​​៥០០​នាក់​ដែល​បាន​ទទួល​សញ្ញា​បត្រ​ក្រោយ​ពី​ទទួល​ការ​បណ្តុះ​បណ្តាល​អំពី​ការ​ប្រើ​ប្រាស់​

នគរ​បាល​ខណ្ឌ​ដូន​ពេញ​ចាប់​​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​​​បានម្នាក់

Posted: 28 Jun 2011 12:30 AM PDT

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់
រាជ​ធានីភ្នំពេញ ៖ នគរបាលផ្នែក​ព្រហ្ម​ទណ្ឌនៃអធិការដ្ឋានខណ្ឌដូនពេញ បាន​ឃាត់​ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់​នៅ​កែង​ផ្លូវ​លេខ៨៦ និងផ្លូវលេខ៦១ ស្ថិត​ក្នុងភូមិទី១០ សង្កាត់ស្រះចក ខណ្ឌដូពេញ កាលពីវេលា​ម៉ោង​២រសៀលថ្ងៃទី២៧ មីនា ឆ្នាំ២០១១ ។ មន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌបានឱ្យដឹងថា

ក្រុម​ហ៊ុនបារី​គំរាមប្តឹង​​រដ្ឋាភិបាល​អូស្ត្រាលី​​ដែលមិន​ឱ្យបោះ​ពុម្ពស្លាក​សញ្ញា​​លើក​ញ្ចប់បារី

Posted: 28 Jun 2011 12:27 AM PDT

រូបសញ្ញាហាមនៅលើ​កញ្ចប់​បារី
«ហ្វី​លីពម័ររីស» ដែល​ជា​ក្រុមហ៊ុន​​ផលិត​​បារីដ៏ធំ​មួយ គំរាម​​ប្តឹង​ទាមទារ​ការខាត​បង់ពី​រដ្ឋាភិ​បាល​អូស្ត្រាលី​​ចំនួនជាង​១​ពាន់ ​លាន ​ដុល្លារ ក្នុងករណី​​​ដែល​រដ្ឋាភិបាលមានគម្រោង​​ចេញបញ្ជា​​ឱ្យ​ផលិត​​កេស​ និង​កញ្ចប់បារី​មាន​ពណ៌​លាត និងគ្មាន​ស្លាក​យី​ហោបិទ​​ពីលើ ។

កូរ៉េខា​ងត្បូង​​ជំរុញ​ឱ្យ​មានការ​សម្រាក​​លំហែ​កាយ​​និងចំណាយ​​នៅក្នុង​​ប្រទេស​​ទ្រទ្រង់​សេដ្ឋកិច្ច

Posted: 28 Jun 2011 12:24 AM PDT

ប្រជាពលរដ្ឋកូរ៉េខាងត្បូង
ប្រភព​ពី AFP ​បាន​ផ្សាយ​​ដោយ​យោង​តាម​​របាយការណ៍​​​ពី​អាជ្ញា​ធរ​កូរ៉េ​ខាង​ត្បូង​ថា បុគ្គ​លិក​​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​​​បានទទួល​ការ​ជំរុញឱ្យ​ប្រើប្រាស់​​ ​​ថ្ងៃ​ឈប់សម្រាក​​របស់ពួកគេ​ស្ថិត​នៅ​ក្នុង​ប្រទេស​ជំនួស​ឱ្យការ​ចាក​ចេញ​ ទៅ​ទេស​ចរណ៍​​នៅបរទេស សម្រាប់​ទ្រទ្រង់​​​ការ​ចំណាយ​នៅក្នុង​ស្រុក ។

ត្រួត​ពិនិត្យ​រថយន្ត​ដឹក​​​សំពីង​​សំពោង​​​ប៉ះ​ចំ​​រថយន្ត​​​ដឹក​ឈើ​​ប្រណីត​

Posted: 28 Jun 2011 12:07 AM PDT

រថយន្ត​​ដឹក​ឈើ​​ប្រណីត​មួយ​គ្រឿង​​
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​​ដឹក​ឈើ​​ប្រណីត​មួយ​គ្រឿង​​ត្រូវ​បាន​​សមត្ថ​កិច្ច​នគរបាល​​ចរាចរស្រុក​​ព្រះ​នេត្រ​ព្រះ​ ធ្វើការ​​ស្ទាក់​ចាប់​​បាន​​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ មុខ​អធិការ​​ដ្ឋាន​នគរ​បាល​​ស្រុក​របស់​ខ្លួន ស្ថិត​នៅ​ក្នុង​ភូមិ​ជប់ ឃុំ​ជប់​វ៉ារី ស្រុក​ព្រះនេត្រ​ព្រះ ។ ​លោក​វរសេនីយ៍​ត្រី កែវ ប៊ុន​យឿន អធិ​ការ​នគរបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​ បាន​ឱ្យ​ដឹងថា

សាលាក្តីខ្មែរក្រហម​​បន្ត​សវនា​ការ​បឋម​​​មេដឹកនាំ​​ខ្នែរ​ក្រហម​​ថ្ងៃទី​​២

Posted: 28 Jun 2011 12:05 AM PDT


រាជធានីភ្នំពេញ​​ ៖ ​​សាលា​ដំបូង​​នៃសាលា​ក្តី​​ខ្មែរក្រហម​​បានបន្ត​ជំនុំជម្រះ​​មេដឹកនាំ​​​ខ្មែរ​ក្រហម​​​​ចំនួន​៣រូប​ នៅថ្ងៃ​ទី​​២ ជា​បន្តទៀត តែ​លោក​នួន ជា ​បានលះបង់​​សិទ្ធិ​ក្នុង​​​ការ​ចូលរួម​​កាលពីថ្ងៃទី​​​២៨ មិថុនា ​​២០១១​នេះ ។ ក្នុងការ​ចាប់​​ផ្តើមនាព្រឹក​​​នេះ ថ្ងៃ​​ទី​​២៨ មិថុនា ២០១១ សហមេធាវី​​របស់ជន​​ជាប់ចោទ​ត្រូវ​បានអនុញ្ញាត​​ឱ្យ​និយាយ​​​ការពារកូនក្តី​​​

យុវជន​​ប្រើ​ប្រាស់​​គ្រឿង​ញៀន​២នាក់​​ត្រូវ​​ប៉ូ​លិស​​ក្រុង​​សិរី​សោភ័ណ​​ចាប់​ខ្លួន​

Posted: 27 Jun 2011 11:49 PM PDT

ចាប់​ឃាត់​ខ្លួន​បុរស​ជាប់​សារធាតុ​ញៀន​២នាក់
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ជាប់​សារធាតុ​ញៀន​២នាក់ ត្រូវ​បាន​កម្លាំង​ប៉ូលិស អធិការ​ដ្ឋាន​ក្រុង​សិរី​សោភ័ណ​ចុះ​បង្រ្កាប​២​ករណី ដាច់​ដោយ​ឡែក​ពីគ្នា ដែលម្នាក់​យក​កាំ​បិតប៉័ងតោ និង​ដុំ​ថ្ម ដេញ​កាប់​ និង​គប់ទៅលើ​ឪ​ពុក ឯ​ម្នាក់​ទៀត​បាន​ទះ​កំ​ផ្លៀង​ម្តាយ​យ៉ាង​ចាស់​ដៃ។ ចំពោះ​ការ​ចាប់​ឃាត់​ខ្លួន​នេះធ្វើ​ឡើង បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​

ចាប់ឃាត់​​​រថយន្តយីឌុប​​​​២​គ្រឿង ​ដឹកឈើ​​ចេញពី​​​ភូមិសាស្ត្រ​​​​ស្រុកជាំ​ក្សាន្ត​​ស្ទើរ​តែបាក់​

Posted: 27 Jun 2011 11:45 PM PDT

ចាប់ឃាត់​​​រថយន្ត​ដឹកឈើ​​ យីឌុប​​​​២​គ្រឿង
​ខេត្តព្រះវិហារ​​ ៖ ​​នៅវេលាម៉ោង​​​៩​និង​​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​​​២៧ មិថុនា ​​លោក​ឧត្តមសេនីយ៍​​ត្រី ម៉ៅ ពៅ ស្នងការ​​​ប៉ូលិស​ខេត្ត​​​ព្រះវិហារ ​​និង​ជា​ប្រធាន​​​ក្រុមការងារ​​​បង្ក្រាប​បទ​​ល្មើស​​ខេត្ត​​​​មាន​ការ​​សង្ស័យ​​​ទៅលើ​រថយន្ត​យីឌុប​​ចំនួន​​២គ្រឿង ​ដែលដឹក​ឈើ​ចាស់​ចេញពី​​ភូមិ​សាស្ត្រ​​ស្រុកជាំ​ក្សាន្ត ​​ឆ្លង​កាត់​ទីប្រជុំ​ជន​​​​ក្រុង​ព្រះ​​វិហារ ​ឆ្ពោះទៅ​​កាន់ខេត្តតាកែវ

​អង្គភាព​​​ប្រឆាំង​អំពើ​ពុករលួយ​​​​​នាំ​អំណោយ​​ទៅ​​ឧបត្ថម្ភ​​​​ដល់​​កងទ័ព​

Posted: 27 Jun 2011 11:37 PM PDT


​ខេត្ត​ព្រះវិហារ​​​ ៖ ​​នៅទីបញ្ជា​ការ​​​កង​ការ​ពារ​ព្រំដែន​​​គោកលេខ​​​៤០៤ នា​ព្រឹក​ថ្ងៃទី​​២៦ មិថុនា ​​ឆ្នាំ​២០១១ ​​លោកទេសរដ្ឋមន្ត្រី​​​ឱម យ៉ិន ទៀង ​​ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​​ដឹកនាំប្រតិភូ​​នាំ​យកអំណោយ​​​ជា​ស្បៀង​អាហារ​ និង​ថវិកា​​ទៅចែកជូនកង​យោធ​ពល​ខេមរ​ភូមិន្ទ​​ដែលឈរ​ជើង​​ការពារ​នៅ​ព្រំដែន​​ព្រះវិហារ​

ខែមិថុនា​​​ប្រជា​ពលរដ្ឋ​​បាន​​​ប្រមូល​ផ្តុំគ្នា​​​​តវ៉ា​​​បញ្ហា​​​ទំនាស់​ដីធ្លី​​​៣លើក​​

Posted: 27 Jun 2011 11:29 PM PDT


ខេត្ត​កំពង់ធំ​ ៖ ខេត្ត​កំពង់​ធំ​ក៏​​ដូចជា​បណ្តា​​​ខេត្ត​នានា​​ក្នុង​ប្រទេស​​ដែរ បញ្ហា​​​ទំនាស់​​ដីធ្លី​​​និង​​​​បញ្ហា​ចាប់​យក​ដីព្រៃ​​​​របស់​រដ្ឋ​នៅ​តែបន្ត​កើត​មាន​ តែត្រូវ​​​បាន​កម្លាំង​​សមត្ថ​កិច្ច​​​និង​អាជ្ញាធរ​​​ស្រុក​-​ខេត្ត​​​ព្យាយាម​​​ធ្វើ​ការ​​​សម្រប​សម្រួល​​​​និង​ដោះ​ស្រាយ​​​ទប់​ស្កាត់​​បាន​នូវរាល់​​អំពើ​ហិង្សា​​មិនឱ្យ​កើត​​មាន​ ។ យោង​​តាម​​​របាយ​​ការណ៍​​របស់​ស្នង​​​ការ​ដ្ឋាន​​នគរ​បាល​

ស៊ីរី ៖ ​រដ្ឋ​អំណាច​​សន្យា​​ពិគ្រោះ​​យោ​បល់​ជា​មួយ​ពួក​​ប្រឆាំង​

Posted: 27 Jun 2011 11:18 PM PDT

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីរី​ SANA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ថា រដ្ឋា​ភិ​បាល​នឹង​ពិគ្រោះ​ពិភាក្សា​ជាមួយ​ពួក​ប្រឆាំង​នា​ថ្ងៃ​ទី​១០ កក្កដា ខាង​មុខ​នេះ​ដើម្បី​កំណត់​ដូច​ការ​​ប្រកាស​របស់​លោក​ប្រធានា​ធិបតី​បាចា​អាល់ អាសាដ ពី​កាល​បរិ​ច្ឆេទ​សម្រាប់​ការ​ចរចា​ជាតិ​។ ទីភ្នាក់​ងារ​ព័ត៌​មាន​នេះ​បញ្ជាក់​ថា

នាយករដ្ឋ​មន្ត្រី​​ចិន​លោក​វេន ជាបាវ ​​​​បំពេញ​​ទស្សនកិច្ច​​​​ផ្លូវការ​​នៅ​​​​​អាល្លឺម៉ង់​

Posted: 27 Jun 2011 08:53 PM PDT


​នាយករដ្ឋមន្ត្រី​​​ចិន លោក​វេន ជាបាវ ​បាន​អញ្ជើញ​​ទៅដល់​​​ទីក្រុង​​ប៊ែរ​​ឡាំង ប្រទេស​អាល្លឺ​ម៉ង់​ កាលពី​​ល្ងាច​ថ្ងៃទី​​​២៧ មិថុនា ​កន្លង​មក ​​ដើម្បី​​បំពេញ​​ទស្សនកិច្ច​​​​ផ្លូវការ​​មួយនៅប្រទេស​នេះ ។ ​​ក្នុងសេចក្តី​​ថ្លែង​ការណ៍​​​ជាលាយលក្ខណ៍​​អក្សរ​មួយ​ដែលចេញ​ក្រោយពី​​លោកអញ្ជើញ​​​​ដល់​ព្រលានយន្តហោះ​​​​ក្រុង​​​ប៊ែរ​ឡាំង លោក​វេន ជាបាវ

វាយប្រហារ​​​​ដោយ​​យន្តហោះ​​​គ្មាន​មនុស្ស​បើក​២​លើក​នៅ​​​ប៉ាគីស្ថាន​​​ស្លាប់​២៦​នាក់​

Posted: 27 Jun 2011 08:51 PM PDT

​មនុស្សយ៉ាងហោច​ណាស់​​២៦នាក់​បានស្លាប់​បាត់បង់ជីវិត​​ក្នុង​​ការ​​វាយប្រហារ​​​ដោយ​យន្ត​ហោះ​គ្មានមនុស្សបើក​របស់​អាមេរិក​២លើក​នៅ​តំបន់​​កុលសម្ព័ន្ធ​​​​ភ្នំ​វ៉ាហ្ស៊ីរីស្ថាន​ខាង​ត្បូង​ភាគ​ពាយ័ព្យប្រទេស​ប៉ាគីស្ថាន​កាលពី​យប់ថ្ងៃទី​​​២៧ មិថុនា ​កន្លង​មក ។ ​តាមរបាយការណ៍​​បណ្តាញ​ព័ត៌មាន​​ក្នុងស្រុកមួយ​​ថា ​យន្តហោះ​​គ្មាន​មនុស្ស​បើក​​របស់​​អាមរិកបាន​

ពិធី​បុណ្យ​​សព​ជាតិ​ក្រោយ​​មរណ​ភាព​របស់​​អតីត​​ប្រធានា​ធិបតី​ហ្សំ​ប៊ី

Posted: 27 Jun 2011 08:44 PM PDT


ប្រទេស​ហ្សំ​ប៊ី​បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា នូវ​ពិធី​បុណ្យ​សព​ជាតិ​សម្រាប់​អតីត​ប្រធា​នា​ធិបតី​ប្រទេស​នេះ​លោក​ហ្វ្រី​ឌ្រីក​ ជី​លូ​បា ដែល​ទទួល​មរណ​ភាព​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា កន្លង​មក​នេះ​ដោយ​សារ​ជំងឺ​បេះ​ដូង​ក្នុង​ជន្មា​យុ​៦៨​ឆ្នាំ​។ ពិធី​បុណ្យ​សព​ប្រព្រឹត្ត​ទៅ​នៅ​កា​តេ​ត្រាល​ HOLY CROSS រដ្ឋ​ធានី​លូសាកា​ជាមួយ​នឹង​ការ​

ឃាត់រថយន្ត​​​​មែរសឺដេស​​​ម្ចាស់​ដៀល​​ប្រមាថ​​​សមត្ថកិច្ច​​​ និង​គំរាម​​​​រក​​បោក​ម៉ាស៊ីន​​​ថត​អ្នក​កាសែត​

Posted: 27 Jun 2011 08:38 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​រថយន្តម៉ាក​​មែរ​សឺដេស ​ពណ៌ខ្មៅ ​លេខ​៣២០ ពាក់ស្លាកលេខ ​បណ្តោះ​អាសន្ន ០៤៨៣ មួយគ្រឿង ត្រូវគណៈ​បញ្ជា​ការ​​​ឯកភាព​ខណ្ឌទួលគោកឃាត់​បញ្ជូនទៅកាន់​អធិការ​ដ្ឋាន​​​ខណ្ឌទួលគោក​​​ បន្ទាប់ពី​អ្នក​​​បើកបរ​​​បើកទៅដល់​គោលដៅ​​ សមត្ថកិច្ច​​​ត្រួតពិនិត្យ​​​ពង្រឹង​ការ​​អនុវត្ត​​ច្បាប់ចរាចរណ៍​​​តាមដង​ផ្លូវ​​​

ពស់​មួយ​ក្បាល​​ត្រូវ​ចរន្ត​​អគ្គិស​នីឆក់​​បណ្តាល​ឱ្យ​​​ទុស្សេ​ផ្អើល​​អ្នក​ដំណើរ

Posted: 27 Jun 2011 08:34 PM PDT


ក្រុង​ប៉ោយ​ប៉ែត ៖ ពស់​តុក​កែ​មួយក្បាល​បាន​ងាប់​ធ្លាក់​​មក​ដី​ដោយ​សារ​ចរន្ត​ភ្លើង​ឆក់​ពេល​វា​លូន​កាត់​ខ្សែ​ភ្លើង​​កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៧ មិថុនា នៅ​ចំណុច​មាត់​អូរ​ព្រំ​ដែន​ក្បែរ​ខ្លោង​ទ្វារ​ប្រាសាទ​កំពូល​បី​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​។ អ្វី​ដែល​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​ គឺ​ខណៈ​​ពេលចរន្ត​ភ្លើង​​ឆក់​ពស់​នោះបណ្តាល​ឱ្យ​​

យុវ​ជន​​ម្នាក់​ត្រូវ​​ក្រុ​ម​ជន​​ដៃ​ដល់​កាប់​៨កាំ​បិត​ពេល​ទៅ​​ផឹកស៊ីជា​មួយ​មិត្ត​ភក្តិ

Posted: 27 Jun 2011 08:20 PM PDT

ជន​រង​គ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ សន្ដិសុខ​យាម​នៅ​កន្លែង​វាយកូនហ្គោល​រ៉ូ​យ៉ា​ល់​ភ្នំពេញម្នាក់​ត្រូវ​ក្រុមជន​ដៃដល់​កាប់​ចំនួន​៨​កាំបិត ខណៈ​ពេលយុវជន​នេះ​ចេញពី​ធ្វើការ​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​ជួប​មិត្ដភក្ដិ​បបួល​ទៅ​ផឹកស៊ី។ ពេល​កំពុង​តែ​អង្គុយ​ផឹក​ស្រាប់តែ​មាន​ជន​ដៃដល់ប្រមាណ​១០​នាក់​ប្រដាប់​ដោយ​កាំបិត ដាវ​សា​ម៉ូ​រ៉ៃ និង​ដំបងបាន​លើក​គ្នា​មក​កាប់​និង​វាយ​តែ​ម្ដង

លោកញឹក ប៊ុន​ឆៃ ​​នឹង​ធ្វើ​សន្និសីទ​​កាសែត​ឆ្លើយ​​តបនឹង​​​ការថ្លែង​​របស់​សម្តេច​​ក្រុមព្រះ​

Posted: 27 Jun 2011 08:14 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​គណបក្ស​​ហ៊្វុនស៊ីន​ប៉ិច​ ​បាន​ឱ្យ​​ដឹង​ថា ​លោកញឹក ប៊ុនឆៃ ​​ប្រធាន​​ប្រតិបត្តិ​​នៃគណ​បក្ស​​ហ៊្វុន​ស៊ីនប៉ិច ​នឹងធ្វើសន្និសីទ​​កាសែត​​នៅគេហដ្ឋាន​​របស់លោក​នៅ​​ខាង​កើត​​​​គល់​ស្ពានជ្រោយចង្វា​ ស្ថិតក្នុងសង្កាត់​​ជ្រោយ​ចង្វា ​ខណ្ឌ​ចំការមន ​​​​នៅ​វេលាម៉ោង​​១​រសៀល​​​ថ្ងៃ​ទី​​២៨ មិថុនា ​២០១១​

អាមេរិក ​និងហ្វីលីពីន​​ធ្វើ​សមយុទ្ធ​​​ជើងទឹក​​​រួមគ្នា​​ ខណៈ​ភាព​តាន​តឹង​​នៃ​ជម្លោះ​​ដែន​​សមុទ្រ​​ចិន​ខាង​​ត្បូង​​កើន​ឡើង​

Posted: 27 Jun 2011 08:10 PM PDT

អាមេរិក ​និងហ្វីលីពីន​​ធ្វើ​សមយុទ្ធ​​​ជើងទឹក​​​រួមគ្នា​​
​ប្រទេសហ្វីលីពីន​​ និងសហរដ្ឋអាមេរិក​​​នៅថ្ងៃ​ទី​​​​២៨ មិថុនា ​បាន​ចាប់​ផ្តើម​​​​ធ្វើ​សមយុទ្ធ​​​​រួម​ផ្នែក​​​ជើង​ទឹក​​​ ខណៈ​ពេល​ប្រទេស​សម្ព័ន្ធមិត្ត​​​ទាំង​ពីរ​នេះ​កំពុង​ស្វះស្វែង​រក​មធ្យោបាយ​​ធ្វើ​​ឱ្យ​ទំនាក់​ទំនង​​​ផ្នែក​ការពារ​​មាន​លក្ខណៈ​កាន់តែល្អប្រសើរ​​​​ឡើង ចំពេល​​មានភាព​​តានតឹង​​​​ជាមួយ​ប្រទេស​ចិន ​ដោយសារ​ជម្លោះ​ព្រំដែន​​​សមុទ្រ

អ.ស.ប​​​សម្រេច​ដាក់​​ពង្រាយ​​​ទាហាន​​មួក​ខៀវ​​​4.200នាក់​នៅ​តំបន់​ ABYEI ​របស់ស៊ូដង់

Posted: 27 Jun 2011 08:07 PM PDT


ក្រុមប្រឹក្សាសន្តិសុខ​​អ.ស.ប​​បានអនុម័ត​ជា​​ឯក​ច្ឆ័ន្ទ​​​កាលពីថ្ងៃទី​២៧ ​មិថុនា ​​នូវដំណោះ​ស្រាយ​​​មួយ​ដែលគ្រោង​​​បញ្ជូន​ទាហាន​​មួក​ខៀវ​​​​អេត្យូពី​​​៤.២០០នាក់​​មកកាន់​ដែនដី​ស៊ូដង់​​ដែលមានជម្លោះ​​​ គឺតំបន់ ABYEI ក្នុង​ក្រប​ខណ្ឌ​​​នៃបេសកកម្ម​​ថែរក្សា​សន្តិភាព​មួយ ។ ​​តំបន់ ABYEI ចាប់​តាំងពី​ច្រើនសបា្តហ៍​​​មក​ហើយ​ជា​ទីលាន​នៃការ​ប៉ះ​ទង្គិចគ្នា​យ៉ាង​សាហាវ​​​នានា​រវាង​ស៊ូដង់​​

នាយក​​រដ្ឋ​មន្ត្រី​ជប៉ុន​​​បញ្ជាក់​ពី​​លក្ខខណ្ឌ​​​នានា​​សម្រាប់​ការ​​ចាកចេញ​​របស់​លោក

Posted: 27 Jun 2011 08:03 PM PDT

​នាយករដ្ឋ​មន្ត្រី​ជប៉ុន​​លោកណាអូតូកាន
​នាយករដ្ឋ​មន្ត្រី​ជប៉ុន​​លោកណាអូតូកាន ដែល​​បាន​សន្យា​លា​លែង​ចេញពី​តំណែង​​​ កាលពី​ថ្ងៃ​​ទី​២៧ មិថុនា ​បានលើកឡើង​​​ពីលក្ខខណ្ឌ​​​ជា​មុន​ទាំងឡាយ​សម្រាប់​ការ​ចាក​ចេញ​​របស់​លោក ។ ​លោក​ពុំ​ចាកចេញ​​ឡើយ​​មុន​ពេល​អនុម័ត​​គម្រោង​ច្បាប់២​​​ដោយគម្រោង​ច្បាប់​មួយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​​​ថាមពល​​កកើត​ឡើងវិញ ​​និងគម្រោង​​​ច្បាប់មួយទៀត​​​

លោក​ជំទាវ​សុខ​ កែវ ​​ច័ន្ទ ​សារុន ​និង​ព្រះ​​ម​ង្គល​​បញ្ញា​ សៅរ៍​ តារ៉ា​វី ​នាំអំណោយ​ឧបត្ថម្ភ​​កងទ័ព​នៅសមរភូមិ

Posted: 27 Jun 2011 07:48 PM PDT

លោកជំទាវនិង​ប្រតិភូ​ពេលចែក​អំណោយដល់​គ្រួសារ​កងទ័ព
ខេត្ត​ឧត្ត​រមាន​ជ័យ ៖ កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ អំណោយ​គិត ជា​ទឹក​ប្រាក់​សរុប​ចំនួន​៨៦លាន ១៦២​ពាន់​៩រយ​រៀល​ត្រូវ​បាន​លោក​ជំទាវសុខ កែវ ច័ន្ទ​សារុន តំណាង​ដ៏​ខ្ពង់​ខ្ពស់របស់​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រ​មាញ់ និង​នេសាទ​ និង​ព្រះ​មង្គល​បញ្ញា សៅរ៍ តារ៉ា​វី ទី​ប្រឹក្សា​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​

បាញ់ប្រហារ​បុរស​ចិនយ៉ាង​សាហាវ ​សង្ស័យ​ត្រីកោណ​ស្នេហ៍

Posted: 27 Jun 2011 07:35 PM PDT

សពបុរសចិនដែលឃាតកបាញ់ប្រហារ
រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​មុខ​​បាញ់​​ប្រហារ​​ជីវិត​យ៉ាង​សាហាវ​ឃោរ​ឃៅ​ និង​បាន​បង្ក​ឱ្យ​​មាន​ការ​ផ្អើល​ឆោ​ឡោ​ភ្លាមៗ​​ក្រោយ​ការ​ផ្ទុះ​អាវុធ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣G ផ្លូវ​លេខ​៤៤០ កែង​ផ្លូវ​​លេខ​១៦៧ ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការ​​មន វេលា​ម៉ោង​៧​និង​​៣០​នាទី​យប់

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!