The Phnom Penh Post - KHMER: “កម្ពុជាបំបាក់ក្រុមឡាវជាមួយលទ្ធផល ៤-២ វគ្គជម្រុះតំបន់អាស៊ី” plus 9 more |
- កម្ពុជាបំបាក់ក្រុមឡាវជាមួយលទ្ធផល ៤-២ វគ្គជម្រុះតំបន់អាស៊ី
- កួច សុគម្ភៈ ជួយឲ្យក្រុមកម្ពុជានាំមុខក្រុមឡាវបណ្តោះអាសន្ន ៣-២
- កម្ពជា និងឡាវ ស្ថិតក្នុងលទ្ធផលស្មើគ្នាបណ្តោះអាសន្ន ២-២
- ឃួន បូរ៉ាវី ជួនឲ្យកម្ពុជាតាមស្មើក្រុមឡាវ
- ទឹកជំនន់គំហុកសម្លាប់មនុស្ស១៥នាក់នៅហ្វីលីពីន
- ក្រុមឡាវនាំមុខកម្ពុជាបណ្តោះអាសន្ន ១-០
- ញឹក ប៊ុនឆៃ អះអាងថា បក្សគាត់ខ្លាំង និងមិនបម្រើបក្សដទៃ
- តុលាការបន្តកោះហៅអ្នកភូមិពីរនាក់ចូលបំភ្លឺនៅដើមខែក្រោយ
- CITA ទទួលបានជំនួយក្រោយពេលប្រកាសក្ស័យធន
- ឡាហ្គាដ ក្លាយជាប្រមុខថ្មី IMF ខណៈអឺរ៉ុបជួបវិបត្តិបំណុល
កម្ពុជាបំបាក់ក្រុមឡាវជាមួយលទ្ធផល ៤-២ វគ្គជម្រុះតំបន់អាស៊ី Posted: 29 Jun 2011 02:36 AM PDT ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមភ្ញៀវឡាវឲ្យបរាជ័យក្នុងលទ្ធផល ៤-២ នៅក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ី ដើម្បីឈានទៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីលនាឆ្នាំ២០១៤ខាងមុខ។ |
កួច សុគម្ភៈ ជួយឲ្យក្រុមកម្ពុជានាំមុខក្រុមឡាវបណ្តោះអាសន្ន ៣-២ Posted: 29 Jun 2011 02:27 AM PDT ភ្នំពេញ៖ បាល់បញ្ជូលទីមួយគ្រាប់របស់ខ្សែប្រយុទ្ធកម្ពុជា កួច សុគម្ភៈ នៅនាទីទី៦៨ បានជួយឲ្យក្រុមជម្រើសជាតិនាំមុខក្រុមជម្រើសជាតិឡាវបណ្តោះ អាសន្នក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតជម្រុះនៅអាស៊ី សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ខាងមុខ។
|
កម្ពជា និងឡាវ ស្ថិតក្នុងលទ្ធផលស្មើគ្នាបណ្តោះអាសន្ន ២-២ Posted: 29 Jun 2011 02:22 AM PDT ភ្នំពេញ៖ បាល់មួយគ្រាប់របស់កីឡាករខ្សែប្រយុទ្ធកម្ពុជា សំអែល ណាសា ដែលពាក់អាវលេខ ១៦ បានជួយឲ្យប្រទេសកម្ពុជានាំមុខឡាវក្នុងលទ្ធផល ២-១ នៅនាទីទី ៥៧ ប៉ុន្តែ វេលា ៣នាទីក្រោយមក កីឡាករខ្សែរប្រយុទ្ធពាក់លេខ ១៦ របស់ក្រុមជម្រើសជាតិឡាវ បានទាត់បាល់បញ្ជូលទីមួយគ្រាប់វិញ ធ្វើឲ្យក្រុមទាំងពីរស្ថិតក្នុងលទ្ធផល ២-២ ជាបណ្តោះអាសន្ន។
|
ឃួន បូរ៉ាវី ជួនឲ្យកម្ពុជាតាមស្មើក្រុមឡាវ Posted: 29 Jun 2011 02:15 AM PDT ភ្នំពេញ៖ គ្រាប់បាល់មួយគ្រាប់របស់កីឡាករខ្សែប្រយុទ្ធ ឃួន បូរ៉ាវី នៅនាទីទី៥២ បានជួយធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា តាមស្មើនឹងក្រុមជម្រើសជាតិឡាវ នៅក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៤។
|
ទឹកជំនន់គំហុកសម្លាប់មនុស្ស១៥នាក់នៅហ្វីលីពីន Posted: 29 Jun 2011 01:55 AM PDT ម៉ានីល៖ អ្នកនាំពាក្យយោធា និងក្រុមមន្ត្រីភ្នាក់ងារគ្រោះមហន្តរាយ បាននិយាយនៅថ្ងៃពុធនេះថា មនុស្ស ១៥នាក់ ភាគច្រើនជាកូនក្មេង បានលង់ទឹកស្លាប់ និងរាប់ពាន់នាក់ទៀត បានជម្លៀសចេញនៅពេលភ្លៀងធ្លាក់កាលពីយប់មិញ បានបង្កឲ្យមានទឹកជំនន់យ៉ាងគំហុកនៅភាគខាងត្បូងប្រទេស ហ្វីលីពីន។ |
ក្រុមឡាវនាំមុខកម្ពុជាបណ្តោះអាសន្ន ១-០ Posted: 29 Jun 2011 01:16 AM PDT ភ្នំពេញ៖ ក្រុមជម្រើសជាតិឡាវ បាននាំមុខលើក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ១-០ នៅក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៤។ |
ញឹក ប៊ុនឆៃ អះអាងថា បក្សគាត់ខ្លាំង និងមិនបម្រើបក្សដទៃ Posted: 29 Jun 2011 01:00 AM PDT ភ្នំពេញ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងនៅថ្ងៃពុធថា លោកមិនបានធ្វើឲ្យគណបក្សនេះចុះខ្សោយនោះឡើយ ហើយយកគណបក្សនេះទៅបម្រើនយោបាយរបស់គណបក្សណាមួយឡើយ ប៉ុន្តែលោកបានដឹកនាំគណបក្សរាជានិយមមួយនេះ ឲ្យមានកម្លាំងខ្លាំងក្លាជាពេលមុន។ |
តុលាការបន្តកោះហៅអ្នកភូមិពីរនាក់ចូលបំភ្លឺនៅដើមខែក្រោយ Posted: 29 Jun 2011 12:39 AM PDT កំពង់ធំ៖ អ្នកភូមិ ២នាក់ រស់នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ត្រូវបានតុលាការចេញដីកាកោះហៅចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត កំពង់ធំជាថ្មីនៅដើមខែក្រោយ ពាក់ព័ន្ធនឹងសំណុំរឿងជម្លោះដីធ្លីមួយរវាងប្រជាពលរដ្ឋជាច្រើន គ្រួសារ និងក្រុមហ៊ុនដួងហេង សេង ស៊ុនណា។ |
CITA ទទួលបានជំនួយក្រោយពេលប្រកាសក្ស័យធន Posted: 29 Jun 2011 12:24 AM PDT ភ្នំពេញ៖ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា សមាគមរបស់លោកបានទទួលជំនួយជាទឹកប្រាក់ជាង ២ម៉ឺនដុល្លារពីសមាគមគ្រូបង្រៀននៅប្រទេសអង់គ្លេស បន្ទាប់ពីសមាគមនេះបានប្រកាសក្ស័យធនកាលពីខែមេសាកន្លងមក។
|
ឡាហ្គាដ ក្លាយជាប្រមុខថ្មី IMF ខណៈអឺរ៉ុបជួបវិបត្តិបំណុល Posted: 28 Jun 2011 11:56 PM PDT វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោកស្រី គ្រីស្ទីន ឡាហ្កាដ កាលពីថ្ងៃអង្គារ ទី២៨ មិថុនា ទទួលបានការងារកំពូលនៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយទុកស្ថាប័នកម្ចីអន្តរជាតិមួយនេះស្ថិតនៅក្នុងកណ្តាប់ដៃ អឺរ៉ុបដដែល នៅពេលដែលមានក្តីបារម្ភកាន់តែខ្លាំងឡើងៗដោយសារតែប្រទេស ក្រិកមិនអាចសងបំណុលបានតាមកិច្ចសន្យា។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |