The Phnom Penh Post - KHMER: “ក្រុមជម្រើសជាតិបោះពុម្ពអាវយឺតលក់ឲ្យប្រិយមិត្តគាំទ្របាល់ទាត់” plus 9 more |
- ក្រុមជម្រើសជាតិបោះពុម្ពអាវយឺតលក់ឲ្យប្រិយមិត្តគាំទ្របាល់ទាត់
- ព្រំដែនឡើងកម្តៅក្រោយថៃបរាជ័យនៅទីក្រុងប៉ារីស
- ទំហំវិនិយោគបរទេសក្នុងប្រទេសវៀតណាមធ្លាក់ចុះនៅឆមាសទី១
- សេអ៊ូលនឹងបញ្ជូនគណៈប្រតិភូទៅកាន់កាប់រមណីយដ្ឋានកូរ៉េខាងជើង
- បក្សកាន់អំណាចដណ្តើមតំណែងមេភូមិទាំងអស់នៅប៉ោយប៉ែត
- ពលរដ្ឋសង្កាត់ជ័យជំនះប្តឹងប្រឆាំងធនាគារវឌ្ឍនៈ
- កម្ពុជាប្រាប់ឲ្យថៃកុំមកបង្កជម្លោះតាមព្រំដែនក្រោយបរាជ័យនៅប៉ារីស
- ក្រុមហ៊ុន EZECOM ទទួលបានលិខិតបញ្ជាក់គុណភាព ISO 9001:2008
- អាមេរិកចាត់ទុកសវនាការករណី០០២ ជាអាទិភាព
- ពលរដ្ឋជប៉ុន៦០ភាគរយចង់ឲ្យលោក កាន់ លាលែងពីតំណែងនៅខែសីហា
ក្រុមជម្រើសជាតិបោះពុម្ពអាវយឺតលក់ឲ្យប្រិយមិត្តគាំទ្របាល់ទាត់ Posted: 27 Jun 2011 03:04 AM PDT ភ្នំពេញ៖ អាវយឺតពណ៌ក្រហមដែលមានទង់ជាតិខ្មែរនៅចំកណ្តាល នឹងមានដាក់លក់នៅថ្ងៃស្អែក នៅឯពហុកីឡដ្ឋានជាតិសម្រាប់ក្រុមអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា ដែលត្រូវស្វាមគន៍ក្រុមជម្រើសជាតិឡាវ នាការប្រកួតជម្រុះបឋមប្រចាំតំបន់អាស៊ី ក្នុងយុទ្ធនាការដណ្តើមពានរង្វាន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៤។ |
ព្រំដែនឡើងកម្តៅក្រោយថៃបរាជ័យនៅទីក្រុងប៉ារីស Posted: 27 Jun 2011 02:34 AM PDT ព្រះវិហារ៖ ប្រភពពីមន្ត្រីយោធាកម្ពុជាប្រចាំព្រំដែនព្រះវិហារ បានឲ្យភ្នំពេញ ប៉ុស្តិ៍ដឹងថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ណ និងស្ថិតក្នុងលក្ខណៈប្រុងជើងការជានិច្ច ក្រោយពីប្រទេសថៃបានទទួលបរាជ័យយ៉ាងខ្លាំងនៅក្នុងកិច្ចប្រឹង ប្រែងរារាំងដល់ផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជា។ |
ទំហំវិនិយោគបរទេសក្នុងប្រទេសវៀតណាមធ្លាក់ចុះនៅឆមាសទី១ Posted: 27 Jun 2011 02:03 AM PDT ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសវៀតណាម បានធ្លាក់ចុះ ១,៩ភាគរយ មកនៅត្រឹមចំនួន ៥,៣ពាន់លានដុល្លារនៅក្នុងឆមាសទីមួយឆ្នាំ២០១១ នេះ។ |
សេអ៊ូលនឹងបញ្ជូនគណៈប្រតិភូទៅកាន់កាប់រមណីយដ្ឋានកូរ៉េខាងជើង Posted: 27 Jun 2011 01:50 AM PDT សេអ៊ូល៖ មន្ត្រីម្នាក់ បាននិយាយថា កូរ៉េខាងត្បូងនឹងបញ្ជូនមន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនពាណិជ្ជកម្ម ទៅកាន់រមណីយដ្ឋានភ្នំកូរ៉េខាងជើងនៅថ្ងៃពុធខាងមុខនេះ ដើម្បីពិភាក្សាអំពីការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាង លុបចោលក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូងចេញពីកិច្ចសន្យារបស់ ខ្លួន ដែលបានចាត់ចែងសេវាកម្មទេសចរណ៍នៅទីនោះ។ |
បក្សកាន់អំណាចដណ្តើមតំណែងមេភូមិទាំងអស់នៅប៉ោយប៉ែត Posted: 27 Jun 2011 01:34 AM PDT បន្ទាយមានជ័យ៖ បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជាចំនួន ២៣រូប ត្រូវបានជ្រើសរើសធ្វើជាមេភូមិថ្មីក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសម្លេងគាំទ្រលើសលុបនៅថ្ងៃចន្ទនេះ ខណៈដែលគណបក្សសម រង្ស៊ី និងគណបក្សនរោត្តម រណឬទ្ធិ មិនមានបេក្ខជនក្នុងការប្រកួតប្រជែង។ |
ពលរដ្ឋសង្កាត់ជ័យជំនះប្តឹងប្រឆាំងធនាគារវឌ្ឍនៈ Posted: 27 Jun 2011 12:37 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត ១០គ្រួសារ មកពីសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ នៅសាលាសង្កាត់ ប្រឆាំងនឹងការដ្ឋានសំណង់មួយរបស់ធនាគារវឌ្ឍនៈ ដែលបង្កមានការខូចខាតទៅដល់លំនៅដ្ឋានរបស់ពួកគាត់។ |
កម្ពុជាប្រាប់ឲ្យថៃកុំមកបង្កជម្លោះតាមព្រំដែនក្រោយបរាជ័យនៅប៉ារីស Posted: 27 Jun 2011 12:25 AM PDT ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទនេះ បានថ្លែងព្រមានថា មេទ័ព និងរដ្ឋាភិបាលថៃមិនត្រូវយកបញ្ហាបរាជ័យនៅរដ្ឋធានីប៉ារីស មកបង្កជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ និងធ្វើជាលេសដើម្បីពន្យារពេលបោះឆ្នោត ឬក៏បំផ្លាញលទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី០៣ ខែកក្កដាខាងនេះឡើយ។
|
ក្រុមហ៊ុន EZECOM ទទួលបានលិខិតបញ្ជាក់គុណភាព ISO 9001:2008 Posted: 26 Jun 2011 10:12 PM PDT ភ្នំពេញ៖ ក្រុមហ៊ុន EZECOM កាលពីថ្ងៃទី២១ ខែមិថុនា បានទទួលជោគជ័យក្នុងសម្រេចបានលិខិតបញ្ជាក់គុណភាព ISO 9001:2008 ពីអង្គការកំណត់ស្តង់ដារអន្តរជាតិ ដែលនេះគឺជាសញ្ញាបញ្ជាក់ថា ក្រុមហ៊ុននេះ ត្រូវបានគេទទួលជាអន្តរជាតិ។ ការទទួលបានលិខិតបញ្ជាក់នេះ បានគូសបញ្ជាក់ពីការសម្រេចបាននូវដំណើររយៈពេល ១ឆ្នាំ ដែលផ្តួចផ្តើមឡើងតាមរយៈការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគុណភាពកំណត់ ត្រាឯកសារផ្នែកខាងក្នុង។ ការទទួលបានលិខិតបញ្ជាក់គុណភាពរបស់ក្រុមហ៊ុន បានធានាចំពោះអតិថិជនរបស់ក្រុមហ៊ុន EZECOM ឲ្យមានទំនុកចិត្តចំពោះដំណើរការចម្លងឯកសារ និងដំណើរការនានា ដែលធានាដល់ការប្រសើរឡើងបន្ត និងកំពុងបន្តនៅក្នុងការផ្តល់សេវារបស់យើង។ |
អាមេរិកចាត់ទុកសវនាការករណី០០២ ជាអាទិភាព Posted: 26 Jun 2011 09:33 PM PDT ភ្នំពេញ៖ ប្រមុខការទូតសហរដ្ឋអាមេរិក បានចាត់ទុកសវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ៤រូប គឺសវនាការដ៏សំខាន់មួយនៅលើពិភពលោក។ |
ពលរដ្ឋជប៉ុន៦០ភាគរយចង់ឲ្យលោក កាន់ លាលែងពីតំណែងនៅខែសីហា Posted: 26 Jun 2011 09:10 PM PDT តូក្យូ៖ ការស្ទាបស្ទង់មួយបានបង្ហាញនៅថ្ងៃចន្ទ ទី ២៧ ខែមិថុនាថា អ្នកបោះឆ្នោតជប៉ុន ៦០ ភាគរយចង់ឲ្យលោកនាយករដ្ឋមន្ត្រី ណាអូតូ កាន់ លាលែងពីតំណែងនាដំណាច់ខែសីហា ជាសញ្ញានៃសម្ពាធកាន់តែកើនឡើងថ្មីបំផុតលើមេដឹកនាំធ្លាក់ប្រជា ប្រិយភាពនេះឲ្យរក្សាពាក្យសន្យាចុះចេញពីតំណែងរបស់ខ្លួន ខណៈប្រទេសជប៉ុនតស៊ូជម្នះនឹងវិបត្តិនុយក្លេអ៊ែរ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |