Koh Santipheap Daily

Koh Santipheap Daily


រន្ទះ​បាញ់​មនុស្ស​3នាក់​ក្នុង​​រោង​លក់កាហ្វេ​ ម្នាក់​សន្លប់​ស្មាន​ថា​ស្លាប់​រៀបធ្វើបុណ្យ​ដឹង​ខ្លួន

Posted: 01 Jul 2011 12:52 AM PDT

បុរសរងគ្រោះដែល​នាំគ្នាគិតថាស្លាប់​ហើយ​រស់​វិញ
ខេត្តព្រះសីហនុ ៖ អាចនិយាយបានថា ជា​សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់​​ដោយ​សារបាតុភូតធម្មជាតិរន្ទះបាញ់​ ដែល​បុរស​ម្នាក់​បាន​រួច​ជីវិត​ក្នុង​​គ្រោះ​អកុសល​នេះ ។ ហេតុ​ការណ៍​​រន្ទះ​បាញ់​នេះ​​បានកើត​ឡើង កាល​ពីវេលា​ម៉ោង​១០ និង​៣០នាទីព្រឹក ថ្ងៃទី៣០ មិថុនា នៅ​ក្រុម២០ ភូមិបឹងវែង ឃុំវាលរេញ ស្រុក​ព្រៃនប់ ខាង​

បុរសអ្នកកាសែត​​ម្នាក់​ត្រូវ​​គេ​វាយ​ប្រហារ​ទឹកអាស៊ីត​ ដោយសារ​​​ជម្រើស​ស្នេហ៍​មិន​​ប្រាកដ​

Posted: 01 Jul 2011 12:51 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​បុគ្គលិក​សារ​ព័ត៌​មាន​​ដំណឹង​​ចុងក្រោយ​ដែល​​មិនសូវ​​ឮឈ្មោះ​​​ម្នាក់ ត្រូវបានជនមិនស្គាល់​មុខ​មានគ្នា​​២នាក់ ជិះម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌ខ្មៅ មួយ​គ្រឿង វាយ​ប្រហារ​គប់​ស្បោង​​ទឹក​អាស៊ីត​​​ បណ្តាល​ឱ្យត្រូវ​​​ខ្នង​​រង​របួស​​ធ្ងន់ធ្ងរ ​​បញ្ជូនទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​​ម៉ែត​។​ ការ​វាយប្រហារ​​​ដោយ​ទឹក​អាស៊ីត​នេះ

កូដ​កម្ម និង​បាតុកម្មនៅ​អង់គ្លេស​​​​ប្រឆាំង​​​ការកែ​​​ទម្រង់​​​សោធន​និវត្តន៍​​ផ្នែក​រដ្ឋ​

Posted: 01 Jul 2011 12:42 AM PDT

ការហែក្បួន​​​បាតុកម្មនៅ​តាម​វិថីនានា​នៃទីក្រុង​​ឡុងដ៍
​សាស្ត្រាចារ្យ​​ និង​មន្ត្រី​​​រាជ​ការ​​​ជា​​ច្រើន​​​រយ​ពាន់​​នាក់​បាន​​​នាំគ្នា​ធ្វើកូដ​កម្ម និងបាតុកម្ម​​​ដោយ​បាន​​​ដើរ​​ហែក្បួន​​កាលពីថ្ងៃទី​​​៣០ មិថុនា ​នៅអង់​គ្លេស​​​ក្នុងក្របខណ្ឌ​​​នៃទិវា​​​សកម្មភាព​ប្រឆាំង​ការ​​​កែ​ទម្រង់​​​​សោធននិវត្តន៍​ផ្នែករដ្ឋ​។​ ចលនា​នេះញ៉ាំង​ឱ្យមានការ​បិទ​ទ្វារ​សាលា​រៀន​​ជាច្រើន​​ តុលាការ​​មួយ​ចំនួន​​ និងផ្នែក​​​រដ្ឋ​​​បាល​ដទៃៗ​ទៀត

ស្រ្តីកូនមួយលេបថ្នាំសម្លាប់ខ្លួនចោលប្តីព្រោះតែភ្លើងប្រចណ្ឌ

Posted: 01 Jul 2011 12:41 AM PDT

សពស្រ្តីដែល​លេបថ្នាំ​សម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់មានប្តីនិង​មាន​កូនមួយ​ផង បាន​ត្រូវសាច់ញាតិ​ដឹក​បញ្ជូនមក​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​បាន​ស្លាប់តាម​ផ្លូវ​មុន​ពេលមក​ដល់​មន្ទីរពេទ្យ ក្រោយពីស្រ្តី​រូបនេះ​លេបថ្នាំអស់ជាច្រើន​គ្រាប់កាលពីវេលាម៉ោង​១២​និង​៣០​ នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១ កក្កដា នៅផ្ទះលេខ​២១៨៣ ភូមិឃ្លាំងសាំង

វិបត្តិ​​នៅ​លីប៊ី​​ជា​ប្រធានបទ​​​​សំខាន់​​នៃ​កិច្ច​​​ប្រជុំ​​​កំពូល​​របស់​​សហ​ភាព​​អាហ្វ្រិក​

Posted: 01 Jul 2011 12:39 AM PDT

​កិច្ចប្រជុំ​​កំពូល​​លើកទី​​១៧ របស់សហ​ភាព​អាហ្វ្រិក
​កិច្ចប្រជុំ​​កំពូល​​លើកទី​​១៧ របស់សហ​ភាព​អាហ្វ្រិក​​​បានបើកធ្វើ​កាលពីថ្ងៃទី​​​៣០ មិថុនា ​នៅ​ទីក្រុង​​​ម៉ា​ឡា​បូ​របស់​ប្រទេស​ហ្គីណេ អេក្វាទ័រ ដោយ​​វិបត្តិ​​​នៅលីប៊ី​គឺជា​​ប្រធានបទ​​សំខាន់នៃ​​កិច្ច​​ប្រជុំកំពូល​​រយៈ​ពេល​​​២ថ្ងៃ​នេះ​។​ កិច្ចប្រជុំ​​កំពូល​​នោះ​ពិតណាស់​ផ្តោត​លើ​សភាព​ការណ៍​សន្តិសុខ​​នៅទ្វីបអាហ្វ្រិក​ ពិសេស​នៅ​លីប៊ី​​ស៊ូដង់​​ និងសូម៉ាលី

ក្លឹប​ភ្នំពេញ​ក្រោន​​ជ្រើស​រើស​គ្រូ​បង្វឹក​ជាតិ​អង់​គ្លេស​​ជំនួស​គ្រូជាតិ​​ក្រូ​អាត

Posted: 01 Jul 2011 12:32 AM PDT

ក្លឹប​ភ្នំពេញ​ក្រោន​​ជ្រើស​រើស​គ្រូ​បង្វឹក​ជាតិ​អង់​គ្លេស​​ជំនួស​គ្រូជាតិ​​ក្រូ​អាត
រាជធានី​ភ្នំពេញ ៖ ក្លឹប​បាល់​ទាត់ភ្នំពេញ​ក្រោន ​បាន​​សម្រេចចិត្តជ្រើសរើស យកលោក DAVID BOOTH គ្រូ​​បង្ហាត់​បាល់​ទាត់​សញ្ជាតិអង់​គ្លេសជំនួស​លោក BOJAN HONDAK បន្ទាប់​ពី​គ្រូ​បង្វឹកសញ្ជាតិ​ក្រូ​អាត​រូបនេះ​បានចាក​ចេញ​ទៅ​បង្ហាត់​នៅ​ប្រ​ទេស​ចិន។ លោក​រិទ្ធី សំណាង​ ប្រ​ធានគ្រប់​គ្រងក្លឹប​បាល់ទាត់​ភ្នំពេញក្រោន​ បាន​បង្ហាញ​នូវ​ក្តី​សប្បាយ​​​រីករាយ​ថា

​ក្រុម​បាល់ទះ​នារី​​សាកលវិទ្យាល័យ​​អាស៊ី អឺរ៉ុប​​រក្សា​​តំណែង​​​ជើង​​ឯក​​របស់ខ្លួន​

Posted: 01 Jul 2011 12:17 AM PDT

​​ក្រុម​បាល់ទះ​នារី​សាកល​វិទ្យាល័យ​​​អាស៊ី អឺរ៉ុប ​នៅតែ​រក្សា​បាន​តំណែង​ជា​​​ម្ចាស់​​​ជើង​​ឯក
រាជធានីភ្នំពេញ​​ ៖ ​​ក្រុម​បាល់ទះ​នារី​សាកល​វិទ្យាល័យ​​​អាស៊ី អឺរ៉ុប ​នៅតែ​រក្សា​បាន​តំណែង​ជា​​​ម្ចាស់​​​ជើង​​ឯកក្របខណ្ឌ​​​និស្សិត​​​ឧត្តម​​សិក្សា និង​​មធ្យម​សិក្សា​​​​បច្ចេក​ទេស​ឆ្នាំ​សិក្សា​​២០១០-២០១១ ​​បន្តទៀត​​​ បន្ទាប់​​​​ពី​បាន​​ប្រកួត​យកឈ្នះ​​​លើក្រុមបាល់​ទះនារី​​មក​​ពី​​មជ្ឈ​មណ្ឌល​​គរុកោសល្យ​​​ភូមិភាគព្រៃវែង​​​ក្នុង​​​លទ្ធ​ផល​​​​៣សិត​ទល់​​​​១សិត

សម្តេច​តេជោ​បញ្ជា​​ដក​តំណែង​នាយ​​​ខណ្ឌ​រដ្ឋបាល​​ជលផល​​​៥ខេត្ត និង​ស៊ើប​អង្កេត​​​​ផ្តន្ទាទោស​

Posted: 01 Jul 2011 12:06 AM PDT

​ខេត្តស្វាយ​រៀង​​​ ៖ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន ​បាន​បញ្ជា​​​ឱ្យដក​តំណែង​​នាយ​ខណ្ឌ​រដ្ឋបាល​​​ជលផល​​ចំនួន​​​៥ខេត្ត ​ពាក់​ព័ន្ធ​​អំពើ​ពុករលួយ​ ឃុបឃិត​​​ជាមួយបទ​ល្មើស​​នេសាទ​​​ធ្វើ​​ឱ្យ​​ហិន​ហោច​ត្រី​ ដើម្បី​​ជាការ​កែទម្រង់​​វិស័យ​ជល​​ផល​​​ឡើងវិញ ​គឺអភិរក្ស​​ និងអភិវឌ្ឍន៍​ពូ​ជ​ត្រី​​ឱ្យកាន់តែ​ប្រសើរ ​និង​តម្រង់​​ទិសដៅ​​​

បញ្ចប់​​វគ្គ​បំប៉ន​​​​បច្ចេក​ទេស​ដល់​​គ្រូ​បង្វឹក​​​កីឡា​បាល់​​បោះ​​​រយៈ​​ពេល​១០​ថ្ងៃ​

Posted: 30 Jun 2011 11:59 PM PDT

បញ្ចប់​​វគ្គ​បំប៉ន​​​​បច្ចេក​ទេស​ដល់​​គ្រូ​បង្វឹក​​​កីឡា​បាល់​​បោះ
រាជធានីភ្នំពេញ ៖ វគ្គ​បំប៉ន​​បច្ចេកទេស​​​គ្រូ​បង្វឹក​​កីឡា​បាល់​បោះ​ដែល​​រៀបចំ​ឡើង​​ដោយ​​គណៈ​កម្មាធិ​ការ​ជាតិអូឡាំ​ពិក​កម្ពុជា ក្រោម​ជំនួយ​របស់​សហ​ព័ន្ធកីឡា​បាល់​បោះ​​អន្តរជាតិ​​​អស់​រយៈ​ពេល​១០​ថ្ងៃ ​កន្លងមក​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។ ​លោក​វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​ឱ្យ​ដឹង​ថា

ក្រូអាស៊ី​នឹង​​​ចូលជា​​សមាជិក​​សហភាព​អឺរ៉ុប​​ក្នុង​​​ឆ្នាំ២០១៣

Posted: 30 Jun 2011 11:38 PM PDT

​ថ្ងៃទី​​​១ កក្កដា ឆ្នាំ​២០១៣ ប្រទេស​​ក្រូ​អាស៊ី​​​នឹង​ក្លាយ​​​ជា​សមាជិក​​ទី​២៨ របស់​សហភាព​អឺរ៉ុប។ ប្រទេស​ក្រូអាស៊ី​បានបញ្ចប់​​ប្រកប​ដោយ​​​ជោគជ័យ​​កាលពីថ្ងៃទី​​៣០ មិថុនា ​នូវការ​​ចរចា​​របស់ខ្លួន​​​​ដើម្បី​​បានចូលជាសមាជិក​របស់​​សហភាព​អឺរ៉ុប​ ហើយ​ត្រូវ​​​ចូលក្នុង​​​ប្លុក​​នេះ​ចាប់​​ពីថ្ងៃទី​​​​១ កក្កដា ​ឆ្នាំ​​២០១៣ ​ទៅ ។ រដ្ឋមន្ត្រី​​​ការ​បរទេស​ហុងគ្រី លោក JANOS

នាយក្រិនស្វាយជ្រះ ចង់បង្ហាញខ្លួនក្នុងពិភពសិល្បះដូចនាយក្រិនភ្នំពេញដែរ

Posted: 30 Jun 2011 11:17 PM PDT

យុវសិស្ស​ឈ្មោះ​អឿន គន្ធា ហៅ​ក្រិន «នាយ​ក្រិនស្វាយ​ជ្រះ»ពេលសម្តែង
ខេត្តក្រចេះ ៖ ស្ថិតក្នុងបន្ទប់បណ្ណាល័យ​ លាយឡំនឹងសំឡេងអានអក្សរលាន់ទ្រហឹងរបស់សិស្សានុសិស្សនៃអនុវិទ្យាល័យស្ថិត​នៅ​ តំបន់​ដាច់ស្រយាលមួយ ក្នុងនោះក៏មាន​យុវ​សិស្ស​​ម្នាក់​បាន​បន្លឺសំឡេងអានអក្សរលាន់ឮខ្សាវៗដូចជា​ សំឡេង​កូនក្មេងដែរ។

រដ្ឋាភិបាល​អាប់ភីស៊ីត បង្ហាញ​ពី​កំសោយ​ក្នុង​​ដំណោះស្រាយ​​​អង្គការ​​យូណេ​ស្កូ និង​ល្បី​​ខ្ទរ​ខ្ទារ​​​ខាង​​ភូត​កុហក​

Posted: 30 Jun 2011 09:25 PM PDT

លោកអាប់​ភីស៊ីត ​​វ៉េចាជីវ៉ា
រាជធានីភ្នំពេញ​​ ៖ ​​ក្រោយ​ពី​​សារព័ត៌មាន​បាង​កក​ប៉ុស្តិ៍​​​បានធ្វើសេចក្តី​រាយការណ៍​ កាលពី​ថ្ងៃទី​​​២៨ មិថុនា ថា ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​​និងគណៈរដ្ឋមន្ត្រី​​ថៃ បាន​សម្រេច​ចិត្ត​​ទុកបញ្ហា​​​ «ថាតើ​ប្រទេស​ថៃ​គួរសុំ​ចូល​​ជាសមាជិកហត្ថលេខី​​នៃអនុសញ្ញា​​​បេតិក​​ភណ្ឌ​​ ពិភព​លោក​​វិញ​ដែរ​​​ឬទេ» ឱ្យទៅរដ្ឋាភិ​បាល​​បន្ទាប់ជា​អ្នក​សម្រេច» និង​​ថា «​លោក​អាប់​ភីស៊ីត ​​មិនមាន​​ការ​គុំកួនអ្វី​​នឹង​លោកហ៊ុន សែន​​ ទេ ​ដែលបានអះអាង​​​អំពីជ័យជំនះ​​​នៅ​ក្នុង​​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​​ ពិភពលោក ​​ប៉ុន្តែ​​​បែរ​​ជា​ថា ​​​លោក​នាយករដ្ឋមន្ត្រី​​​ហ៊ុន សែន ​មាន​អារម្មណ៍​​បាក់​មុខ​ទៅវិញ ​។

ព្រឹទ្ធសភា​អាមេរិក​​អនុម័ត​​ការ​​តែង​តាំង​​ឧត្តមសេនីយ៍​ ​PETRAEUS ​​ជា​នាយក ​CIA

Posted: 30 Jun 2011 08:39 PM PDT

 ឧត្តមសេនីយ៍​ PETRAEUS នឹង​ចូល​កាន់តំណែង​​​ជា​ប្រមុខ​​ CIA
​ព្រឹទ្ធសភា​​​អាមេរិក​ កាលពីថ្ងៃទី​​៣០ មិថុនា ​បានអនុម័ត​​ដោយ​សំឡេង​ភាគច្រើន​​​ដាច់​​​ខាត​ការ​តែ​ងតាំង​​​ឧត្តមសេនីយ៍ DAVID PETRAEUS ជានាយករបស់ CIA ​។​ មេបញ្ជា​ការ​​កង​ទ័ព​​អាមេរិក​​នៅអាហ្វហ្គានី​ស្ថាន​រូបនេះត្រូវ​​បាន​លោកប្រធានាធិបតី​​បារ៉ាក់ អូបាម៉ា

ទាហាន​រដ្ឋាភិបាល​​​យេម៉ែន​​៣៥នាក់​​ស្លាប់​​​ក្នុងការ​ប្រយុទ្ធ​​​គ្នា​ជា​មួយពួក​​អាល់កៃ​ដា​

Posted: 30 Jun 2011 08:37 PM PDT

​ទាហានរដ្ឋាភិបាល​យេម៉ែន
​ទាហានរដ្ឋាភិបាល​យេម៉ែន ​​កាលពីថ្ងៃទី​​៣០ មិថុនា ​​កន្លង​​មក​ ដណ្តើម​​​កាន់កាប់​បានវិញ​នូវ​ពហុកីឡដ្ឋាន​​ Wahda នៅតំបន់​ជាយក្រុង​​​​ Zinjibar ភាគខា​ងត្បូង​ប្រទេស ​រយៈ​ពេល​មួយ​​ថ្ងៃ​ក្រោយ​ការ​​​ប្រយុទ្ធគ្នា​​​ជាមួយ​ពួកសកម្ម​ប្រយុទ្ធ​​​​អាល់កៃ​ដា ។ ​ការប្រយុទ្ធគ្នា​​នេះ​កើត​ឡើង​​នៅ​ក្នុង​​ខេត្ត​ Abyan បណ្តាល​​ឱ្យស្លាប់​​ទាហាន​​​៥​នាក់ ​ធ្វើ​​ឱ្យ​ចំនួនទាហាន​

កូនស្រី​​​លោក​កាដាហ្វី ​លើកឡើង​​​ពីការ​ចរចា​​​ជាមួយ​ពួក​ឧទ្ទាម​

Posted: 30 Jun 2011 08:33 PM PDT

​នាង​អៃអ៊ីចា កាដាហ្វី ​កូនស្រី​របស់​លោក​មូ​អាម៉ា កាដាហ្វី កាលពីថ្ងៃទី​​​៣០ មិថុនា ​​បានបដិ​សេធ​​​ពីការ​ចាកចេញរបស់មេ​ដឹកនាំ​​​លីប៊ី ​ហើយ​​​អះអាង​ថា ការចរចា​​​ដោយផ្ទាល់ និង​​ដោយ​ប្រយោល​នានា​ត្រូវ​បានធ្វើ​ជាមួយពួក​ឧទ្ទាម​​ប្រដាប់អាវុធ​។​ ក្នុង​​បទសម្ភាសន៍​មួយនៅទីក្រុង​ទ្រីប៉ូលី​កូន​ស្រី​​លោក​កាដាហ្វី រូបនេះ​ថ្លែង​​​ប្រាប់​ទូរទស្សន៍​បារាំង FRANCE 2 ថា

ពួក​តាលីបង់​​​ទាំងឡាយ​​​​ត្រូវ​បាន​ដោះ​​លែង​​ជាថ្នូរ​​នឹង​ការ​​ដោះលែង​​​អ្នក​កាសែត​​​រាំង​២នាក់

Posted: 30 Jun 2011 08:28 PM PDT

 អ្នក​​​កាសែត​បារាំង​​២នាក់ត្រូវ​បានដោះ​លែង
បន្ទាប់​​ពី​ការ​ដោះ​លែង​​ចំណាប់ខ្មាំង​​ជន​ជាតិ​​បារាំង​២​នាក់​ ពួកតាលី​បង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី៣០ ​មិថុនា ថា អ្នកទោស​​តាលីបង់​​ជា​ច្រើន​នាក់​ត្រូវ​បានដោះ​លែង​ជាថ្នូរ​នឹង​ការ​​​ដោះលែង​​​អ្នក​​​កាសែត​បារាំង​​២នាក់​លោក HERVE GHESQUIERE និង​លោក STEPHANE TAPONIER ​និង​អ្នក​អម​ដំណើរ​​​ពួក​គេ​ជា​ជន​ជាតិ​អាហ្វ​ហ្គានីស្ថាន

អូតង់​​​ថា​​នឹង​បង្កើន​សម្ពាធ​​យោធា​លើ​លោក​​​កាដាហ្វី​​ទៀត​

Posted: 30 Jun 2011 08:22 PM PDT

​អគ្គលេខាធិការ​អង្គការអូតង់ លោក Rasmussen ថ្លែង​កាលពីថ្ងៃទី​​៣០ មិថុនា កន្លង​មក ​ថា គោល​ដៅ​ដ៏សំខាន់​នៃប្រតិបត្តិការ​​យោធា​នៅ​លីប៊ី នឹង​​មិន​ផ្លាស់ប្តូរ​ឡើយ គឺត្រូវ​ធ្វើយ៉ាង​ណា​បង្ខំ​​ឱ្យ​មេដឹកនាំ​​ផ្តាច់ការ​ប្រទេស​នេះ​​ លោក​មូអាម៉ា កាដាហ្វី ​ចុះ​ចេញពីតំណែង ឱ្យខាង​តែ​បាន ។ ​លោក Rasmussen ថ្លែង​បែប​នេះ ក្រោយពី​​​បណ្តា​​ប្រទេស​

​ស្ត្រី​វិកល​ចរិត​​ម្នាក់ត្រូវ​​រថយន្ត​បុក​ស្លាប់​

Posted: 30 Jun 2011 08:08 PM PDT

ស្រ្តីវិកលចរិតដែល​រថយន្ត​បុកស្លាប់
​ខេត្តកំពត​​​ ៖ ​​ស្ត្រីជា​មនុស្ស​​​វិក​ល​ចរិត​ម្នាក់​ត្រូវ​​​​រថយន្ត​មិនស្គាល់ម៉ាក​​ បុកស្លាប់​​​ កាលពីវេលា​ម៉ោង​​៩យប់​ថ្ងៃទី​​៣០ មិថុនា ​នៅលើ​កំណាត់​ផ្លូវ​​​ជាតិលេខ​​៣៣ ត្រង់ចំណុច​​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុកទឹកឈូ ។

លោកសៅ សុខា ដាក់គោល​​ការណ៍​សំខាន់​​៣ចំណុច​​​បង្ក្រាប​បទល្មើស និង​ផ្លាស់​ប្តូរ​មុខ​តំណែង​មេ​បញ្ជា​ការ​​​ប៉េ​អឹមខេត្ត​​

Posted: 30 Jun 2011 08:06 PM PDT

លោក សៅ​ សុខា ថតរូបរួមជាមួយមន្រ្តីកងរាជអាវុធហត្ថ​ខេត្ត​
​ខេត្តស្ទឹងត្រែង​​​ ៖ ​​កាលពីព្រឹកថ្ងៃទី​៣០ មិថុនា ​២០១១ លោក​សៅ សុខា ​​អគ្គមេ​បញ្ជា​ការ​​​រង​នៃ​កងយោធពល​ខេមរ​ភូមិន្ទ និង​ជាមេ​បញ្ជា​ការ​​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស ​បាន​ដាក់​​​គោលការណ៍​​៣ចំណុច​សំខាន់​ៗ ដល់​​មេ​បញ្ជា​ការ​​កង​រាជអាវុធហត្ថ​​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​​​​ផ្សេង​ទៀត ដើម្បី​ឱ្យ​អនុវត្ត​​​មាន​ប្រសិទ្ធ​ភាព​

អ្នក​លក់​សម្លៀក​បំពាក់​​​ក្លាយ​ជា​អ្នក​សម្តែង​​

Posted: 30 Jun 2011 07:46 PM PDT

កញ្ញា​​វណ្ណ​ សូដា
រាជធានីភ្នំពេញ​ ៖ ក្នុង​វ័យ​២៥​ឆ្នាំ​ កញ្ញា​​វណ្ណ​ សូដា បាន​​​ក្លាយ​ជាអ្នក​សម្តែង​ថត​កាយ​វិការ​​​​ខារ៉ាអូខេ​​និង​​បង្ហាញ​ម៉ូដ​​ ថត​ស្ប៉ត​​ពាណិជ្ជកម្ម​ផ្សេងៗ​។ អ្នក​​សម្តែង​​​រូប​នេះ​​​ដែល​បាន​​រះក្នុង​ពិភព​​តារា​ពិត​ណាស់​​ថា​​ដោយ​ សារ​​តែ​មាន​​រូប​សម្ផស្ស​​​​​ស្រស់​​​ស្អាត​​​គួរសម​​​​​រំលេច​ដោយ​​​​ ស្នាម​ញញឹម​​ជានិច្ច​​ទើប​​បាន​​ក្លាយ​ជា​តារា​​​​ម្នាក់​ក្នុង​ពិភព​សិល្បៈ ​​​សម្តែង​នាឆ្នាំ​២០១០​ ។ នាង​​​បាន​ចូល​​រួម​សម្តែង​​កាយ​វិការ​ខារ៉ាអូខេ​​​ឱ្យ​ផលិត​កម្ម​​​ក្រៅ​ ស្រុក​​និង​ក្នុង​ស្រុក​ជាច្រើន​​​ដូចជា​​ផលិត​កម្ម​រស្មីហង្ស​មាស​ជាដើម​ ។

សម្តេច​តេជោហ៊ុន សែន ​អញ្ជើញ​​ជាអធិបតី​ក្នុងពិធី​​លែង​កូនត្រី​ និង​ត្រី​ពូជ​​នៃ​ទិវា​​មច្ឆជាតិ​នៅក្រុង​​ស្វាយរៀង

Posted: 30 Jun 2011 07:00 PM PDT

​ខេត្តស្វាយ​រៀង​​​ ៖ ​​ព្រឹកនេះ ​ទី​១ កក្កដា ​២០១១ ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ បានអញ្ជើញ​​ជាអធិបតី​ក្នុងពិធី​​ទិវា​​មច្ឆ​ជាតិ​​លែង​កូនត្រី​ និងត្រីពូជ​​នៅ​ទន្លេ​វ៉ៃកូ ភូមិ​មេ​ភ្លើង​ សង្កាត់​​ស្វាយរៀង ក្រុង​ស្វាយរៀង ​ដែលជា​សក្ខី​ភាព​បង្ហាញ​​​ពីការយក​ចិត្តទុកដាក់​​អភិរក្ស​​ពូជ​ត្រី​ និងបង្កើន​ផល​ត្រី​​ឱ្យកាន់តែ​​ច្រើន​លើស​លប់​។​

ព្យាករណ៍បាល់ទាត់​ចម្រុះអៀរឡង់​សម្រាប់​ថ្ងៃសុក្រ​ ទី១ ​កក្កដា នេះមាន​ទាំងអស់​ចំនួន៩​ប្រកួត

Posted: 30 Jun 2011 06:44 PM PDT

ការដេញ​ដណ្តើមបាល់​គ្នារវាង​កីឡាករក្រុម​ ​Shelbourne ​និង​កីឡាករក្រុម ​Cork City
ការ​ប្រកួត​បាល់ទាត់​ចម្រុះអៀរ​ឡង់​ពីរ​ក្រប​ខណ្ឌ​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​​នេះ​មាន​9ប្រកួត​។ ក្រុម​​ម្ចាស់​ផ្ទះ​​ពីរ​ គឺ Limerick, Waterford និង​ភ្ញៀវ​ Shelbourne សង្ឃឹម​ឈ្នះ​ថ្ងៃ​នេះ​Bray ក្នុង​ផ្ទះ​10ប្រកួត​គឺ 4-1-5 ទាត់​បាល់​បាន​11គ្រាប់​ និង​របូត​វិញ​15គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Bohemians 2-1 ក្នុង​ផ្ទះ​ចាញ់ St Patrick 1-0 ក្រៅ​ផ្ទះ និង​ចាញ់​ Dundalk 5-1 ក្នុង​ផ្ទះ​

បាល់ទាត់ស្ត្រី​ពិភពលោក ពូលBជុំទី២ សម្រាប់ថ្ងៃនេះ

Posted: 30 Jun 2011 05:10 PM PDT

ការជួបគ្នារ​វាងក្រុម​កីឡាការិនី​អង់គ្លេស​  និងក្រុម​កីឡាការិនីម៉ិក​ស៊ិកកាល​ពីជំុទី១
​ការ​ប្រកួត​​បាល់​ទាត់​ស្ត្រី​​ពិភព​លោក​​ជុំ​ទី​2 ​ក្នុង​ពូល B សម្រាប់​រាត្រី​ថ្ងៃសុក្រនេះ​​មាន​ 2 ​ប្រកួត ។ ក្រុម​អង់គ្លេស​​សង្ឃឹម​ថា ​នឹង​យក​ឈ្នះ​នូវែល​ហ្សេឡង់​​​ ខណៈ​​​ពេលដែល​​ម៉ិកស៊ិក​​អាច​ប្រឈម​មុខ​​ជាមួយ​​នឹង​ក្រុម​​ជប៉ុន ។ England ​ចំណាត់​ថ្នាក់​លេខ 10 ​របស់​FIFA ។ វត្ត​​​មាន​​ក្នុង​ការ​​​ប្រកួត​បាល់​ទាត់​ពិភព​​លោក​មានចំនួន​ 2 ដង ។​ ក្រុម​អង់គ្លេស​​​មិន​ដែល​ជាប់​ជើង​ឯក​នោះ​ទេ ​តែ​ធ្លាប់​បាន​ឡើង​​មក​​ដល់វគ្គ 1/4 ពី​រដង​ក្នុង​ឆ្នាំ​ 1995 ​និង 2007

ផ្សព្វ​ផ្សាយ​​​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​ញៀន​​​ដល់​​សិស្សានុសិស្ស​នៅ​តំបន់​​ដាច់​ស្រយាល

Posted: 30 Jun 2011 09:30 AM PDT

លោកស្នងការជាអធិបតី
ខេត្ត​​ក្រចេះ​ ៖ ស្របពេលដែលបញ្ហា​គ្រឿង​ញៀនកំពុងតែវាយលុកយ៉ាងខ្លាំងមកលើសង្គម​​បច្ចុប្បន្ន​ និងដើម្បីជាការក្រើនរំលឹកនិងផ្សព្វ​ផ្សាយ​ដល់យុវវ័យ ពិសេសគឺសិស្សានុសិស្សនៃ​អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងប្រជាពល​រដ្ឋរស់នៅតំបន់ដាច់ស្រយាលបានយល់​ដឹង និង ចៀសឱ្យផុតពីគ្រឿងញៀននេះ​

បំពាក់​​កន្សែង​​កាយប្ញទ្ធិ​ដល់សិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​​ និងអនុវិទ្យា​ល័យ​ចតុមុខ

Posted: 30 Jun 2011 09:25 AM PDT

លោកគួច​ ចំរើន​ បំពាក់​កន្សែងដល់​ក្រុម​កាយប្ញទ្ធិ
រាជ​ធានីភ្នំពេញ ៖ ​សិស្សវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិចំនួន៧៩២នាក់ និងសិស្សអនុវិទ្យា​ល័យ​ចតុមុខចំនួន៦០នាក់ ត្រូវបានបំពាក់កន្សែង​កាយប្ញទ្ធិកាលពីព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ​២០១១ ។ ពិធី​នេះ​បាន​​ប្រារព្ធ​​ធ្វើ​នៅ​​វិទ្យា​ល័យ​​ព្រះ​ស៊ី​សុវត្ថិ ក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាល​ខណ្ឌដូនពេញ លោកង៉ែត ច័ន្ទ​សុខ

​រៀបចំ​ក្រុមការងារ​​​​ត្រៀមលក្ខណៈ​ថ្ងៃ​បុណ្យ​​​រុក្ខ​ទិវា 9 កក្កដា នៅស្រុក​អង្គរ​ជ័យ​

Posted: 30 Jun 2011 09:10 AM PDT

លោកអភិបាលខេត្តជាអធិបតី
​ខេត្តកំពត​​​ ៖ ​នៅ​​សាល​ប្រជុំសាលា​ខេត្ត​​កំពត នាព្រឹកថ្ងៃទី​​​២៨ មិថុនា កន្លង​មក ​លោក​ខូយ ​ឃុនហ៊ួរ​ ​​អភិបាល​​​ខេត្ត ​​បានបើក​​កិច្ចប្រជុំ​​​វិសាមញ្ញ​​​មួយ ដោយ​មាន​​ការ​អញ្ជើញ​​​ចូលរួម​ពីថ្នាក់ដឹកនាំ​​​​តាមមន្ទីរ​​ និង​ស្ថាប័ន​ពាក់ព័ន្ធ​​នានា​នៅ​ក្នុងខេត្ត​​ទាំង​មូល​ដែលជា​ក្រុម​ការងារ​​ របស់​ខេត្ត ​ដើម្បីត្រៀម​លក្ខណៈ​​​រៀបចំ​​​​ចូលរួម​ថ្ងៃ​បុណ្យ​​​​រុក្ខ​​​ទិវា

សាប៊ូ​កក់​សក់ Palmolive សម្ពោធ​ចេញលក់​ជាផ្លូវ​ការ​នៅកម្ពុជា

Posted: 30 Jun 2011 09:00 AM PDT

រាជ​ធានីភ្នំពេញ ៖ ​សាប៊ូ​​​កក់សក់​ Palmolive ​ដែលជាសាប៊ូ​​កក់សក់​មាន​រូបមន្ត​​​ផ្សំ​ពី​ធម្ម​ជាតិ​១០០% ​សម្រាប់​ការថែរក្សា​​សក់បែបធម្ម​ជាតិ នឹង​ត្រូវ​​សម្ពោធ​​​ចេញលក់​ជា​ផ្លូវ​​ការ​នៅ​លើទីផ្សារ​​កម្ពុជា​​នៅ​ ថ្ងៃសៅ​រ៍ ទី២ ​កក្កដា ​​ឆ្នាំ ២០១១ ​​ចាប់ពីម៉ោង​៥​ល្ងាច​​​ត​ទៅ​​​នៅមជ្ឈ​មណ្ឌល​​​ពិព័រណ៍​​ និងសន្និបាត​​​​កោះពេជ្រ ​អគារ E។ ​ពិធី​នេះ​​នឹង​

អាចោរ​ជើង​​មួយ​2វង់ត្រូវ​បាន​សមត្ថកិច្ច​​បង្ក្រាប​នៅស្រុក​ឯក​ភ្នំ​

Posted: 30 Jun 2011 08:40 AM PDT

អ្នកលេងអាប៉ោងដែល​ត្រូវឃាត់​ខ្លួន
​ខេត្តបាត់ដំបង​​ ៖ ​​ក​ម្លាំង​​​នគរបាល​ព្រហ្ម​ទណ្ឌ​​​នៃស្នងការ​​ដ្ឋាន​ខេត្ត បានបើកប្រតិបត្តិ​ការ​​​​​មួយប្រាវ ​បង្ក្រាបបន​ល្បែង​ស៊ីសង​ចំនួន​​២​កន្លែង​នៅក្នុង​ស្រុក​ឯកភ្នំ កាលពីវេលា​ម៉ោង​​៤​និង​​៣០​នាទី​​រសៀល​​ថ្ងៃទី​​២៩ មិថុនា ក្រោយ​ពី​សមត្ថកិច្ច​​​ស្រុកនេះ​​​ផ្តល់​​របាយ​ការណ៍​​ថា គ្មាន​​ល្បែង​ស៊ីសង​នៅ​ក្នុងមូលដ្ឋាន​​របស់​ខ្លួន ដែល​

សមត្ថ​កិច្ច​​ចម្រុះ​​បង្ក្រាប​បទ​ល្មើស​​ព្រៃឈើ​​លួច​​នាំទៅ​លក់​នៅ​យួន

Posted: 30 Jun 2011 08:21 AM PDT

សមត្ថកិច្ចពេលរឹបអូសឈើគ្រញូង
ខេត្តកំពត ៖ ក្រោយ​ពី​​ទទួល​បាន​ព័ត៌​មាន​ច្បាស់​ថា ​មាន​ឈ្មួញ​​យក​ឈើ​ព្រណីត​​ប្រភេទ​គ្រញូង ​និង​ប្រភេទ​​ឈើ​អារ​គ្រឿង​ផ្ទះ​លាក់​ស្តុក​ទុក​នៅ​ក្នុង​ភូមិ​គ្រឹះ​​មួយ​ ស្ថិត​​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹក​ឈូ ​​ដើម្បី​ត្រៀម​​​ដឹក​ទៅ​លក់​​នៅ​ប្រទេស​​វៀតណាម សមត្ថ​​កិច្ច​ច​ម្រុះ​​ដឹក​នាំ​ដោយ​លោក​សៀង សុខ ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​

លោកអនុ​​ប្រធាន​ម​ន្ទីរពេទ្យ​បង្អែក​ស្រុកអង្គស្នួល​ត្រូវ​​ជនពាល​ព្រួត​វាយ​

Posted: 30 Jun 2011 08:15 AM PDT

ជនទាំង២នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន
​ខេត្តកណ្តាល​​​ ៖ ​​ជន​ពាល​​ពីរនាក់ត្រូវ​បាន​កម្លាំង​​​ប៉ូលិស​ស្រុក​អង្គស្នួល​ចាប់ខ្លួន​​​ ដើម្បី​កសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​ បន្ទាប់ពី​​ពួកគេ​ធ្វើ​​​សកម្មភាពព្រួត​​វាយទៅលើ​​​លោកអនុប្រធាន​​មន្ទីរ​ ពេទ្យ​​​បង្អែក​ស្រុកម្នាក់ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​​ដំណំ ​​ព្រោះតែ​​​ខឹង​ជន​រងគ្រោះ​​​ចូលទៅ​ឃាត់​​ពេលដែល​​ពួកគេ​​ផឹកស្រា​ស្រវឹង​​ ​ច្រៀង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!